ការរើសអើងទាក់ទងនឹងពិការភាព។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
ការរើសអើងលើពិការភាពនៅតាមសាលារដ្ឋនិងសាលាឯកជន
សិស្សានុសិស្ស និងអ្នកដាក់ពាក្យសុំចូលរៀនដែលមានពិការភាពត្រូវបានការពារប្រឆាំងនឹងការរើសអើងលើមូលដ្ឋានពិការភាព និងមានសិទ្ធិទទួលបានសេវាជំនួយគាំទ្រដែលសមស្របស្ថិតក្រោមច្បាប់រដ្ឋនិងសហព័ន្ធ។
សន្លឹកការពិតអំពីការប្រព្រឹត្តិរើសអើង ៖ ការសម្រួលចំពោះការធ្វើតេស្ត និងការប្រឡងយកអាជ្ញាប័ណ្ណ
ច្បាប់ជនពិការអាមេរិកាំង និងច្បាប់រដ្ឋ ព្រមទាំងច្បាប់ផ្សេងទៀតរបស់សហព័ន្ធ មិនអនុញ្ញាតឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាព ពីអង្គភាពឯកជន រដ្ឋ ឬរដ្ឋបាលមូលដ្ឋាន ដែលមានតួនាទីរៀបចំការប្រឡង ពាក់ព័ន្ធនឹងការដាក់ពាក្យសុំ ការចេញអាជ្ញាប័ណ្ណ ឬការចេញលិខិតបញ្ជាក់វិជ្ជាជីវៈ ឡើយ ។ ត្រង់នេះ មានន័យថាអង្គភាពដែលជាអ្នករៀបចំការប្រឡង ត្រូវធានាឲ្យបាននូវភាពស្មើគ្នាចំពោះអ្នកដែលមានពិការភាពជាប់ខ្លួន ក្នុងការទទួលបានសេវាកម្មនេះ ហើយត្រូវផ្តល់ជូននូវការសម្រួលចំពោះការធ្វើតេស្តឲ្យបានសមរម្យ ។ ភាពតម្រូវទាំងអស់នេះ គឺអនុវត្តចំពោះការប្រឡងចូលមហាវិទ្យាល័យ ដូចជាការប្រឡង SAT, MCAT ឬ GRE ក៏ដូចជាការប្រឡងយកអាជ្ញាប័ណ្ណវិជ្ជាជីវៈ ដូចជាការប្រឡងចូលសមាគមមេធាវីកាលីហ្វ័រនីញ៉ា ជាដើម ។
បណ្តឹងផ្នែកកំហុសស៊ីវិល - ការដាក់ពាក្យប្តឹងប្រឆាំងនឹងអង្គភាពរដ្ឋ ក្រោមច្បាប់បណ្តឹងកំហុសស៊ីវីលរដ្ឋកាលីហ្វ័រនីញ៉ា
បើអ្នកគិតថាអ្នកបានរងការឈឺចាប់ ហើយចង់ដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ ដោយសាររបួសស្នាមលើរាងកាយ ជាបឋមអ្នកត្រូវដាក់ពាក្យប្តឹងកំហុសស៊ីវិល ជាមុនសិន ។
សន្លឹកការពិតអំពីការប្រព្រឹត្តិរើសអើង ៖ មធ្យោបាយធ្វើដំណើរសាធារណៈ
Title II នៃច្បាប់ប្រជាជនសហរដ្ឋអាមេរិកដែលមានពិការភាព (ADA, Americans with Disabilities Act) ហាមឃាត់មិនឲ្យមានការប្រព្រឹត្តិរើសអើងដោយសារពិការភាព ពីសេវាកម្មមធ្យោបាយធ្វើដំណើរសាធារណៈ ។
ប័ណ្ណព័ត៌មានស្តីពីការរើសអើងលើពិការភាព៖ សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ
សេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការ គឺជាសេវាដឹកជញ្ជូនសាធារណៈមួយសម្រាប់បុគ្គលដែលមានពិការភាព ដែលមិនអាចប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈបាន។ ភ្នាក់ងារសេវាដឹកជញ្ជូនសាធារណៈ ត្រូវបានតម្រូវដោយច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA) ឲ្យផ្តល់ជូននូវសេវាដឹកជញ្ជូនពិសេសសម្រាប់ជនពិការនេះ។
ព័ត៌មានរបស់អ្នកប្រើប្រាស់សម្រាប់ពាក្យបណ្តឹងអំពីអ្នកជំនាញ ទីកន្លែង និងកម្មវិធីថែទាំសុខភាពនានា
ឯកសារផ្សព្វផ្សាយនេះ អាចមានសារៈប្រយោជន៍ចំពោះអ្នក ប្រសិនបើអ្នកត្រូវការព័ត៌មាន ឬមានពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងអ្នកផ្តល់សេវា កម្មវិធី ទីកន្លែង ឬសេវាថែទាំសុខភាពនានាដែលអ្នកបានទទួល។ យើងបានរាយនាមទីភ្នាក់ងាររដ្ឋាភិបាលនានាដែលមានទំនួលខុសត្រូវជាក់លាក់ក្នុងការដោះស្រាយពាក្យបណ្តឹងជាមុនសិន។ យើងក៏បានរួមបញ្ចូលបញ្ជីឈ្មោះអង្គការតស៊ូមតិមួយចំនួន និងប្រភពព័ត៌មានអំពីសិទ្ធិរបស់អ្នក ដែលវាក៏អាចមានសារៈប្រយោជន៍ផងដែរ។
សលាកបត្រព័ត៌មានស្តីពីការរើសអើងលើពិការភាព៖ បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន
បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន
បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន ត្រូវទទួលបានការការពារដោយច្បាប់របស់រដ្ឋនិងសហព័ន្ធចំពោះការរើសអើងលើពិការភាព។ មាត្រា I នៃច្បាប់សហព័ន្ធស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (ADA) ហាមឃាត់ការរើសអើងលើពិការភាពនៅក្នុងការងារ។ មាត្រា II នៃច្បាប់ ADA ហាមឃាត់រដ្ឋនិងរដ្ឋាភិបាលក្នុងមូលដ្ឋានចំពោះការរើសអើងលើពិការភាព។ មាត្រា 504 នៃច្បាប់ស្តារនីតិសម្បទា ក៏ហាមឃាត់ផងដែរចំពោះការរើសអើងលើពិការភាពប្រឆាំងនឹងអង្គភាពរដ្ឋាភិបាលដែលទទួលមូលនិធិពីសហព័ន្ធ។
សលាកបត្រព័ត៌មានស្តីពីការរើសអើងលើពិការភាពបុគ្គលិករដ្ឋាភិបាលសហព័ន្ធ
មាត្រា 504 នៃច្បាប់ស្តារនីតិសម្បទាឆ្នាំ 1973 ហាមឃាត់រដ្ឋាភិបាលសហព័ន្ធមិនឲ្យរើសអើងបុគ្គលិកដោយឈរលើមូលដ្ឋានពិការភាពឡើយ។ ការរើសអើង រួមបញ្ចូលនូវការប្រព្រឹត្តិពុំស្មើភាព ការសងសឹក និងការបំពារបំពានចំពោះបុគ្គលិក និងអ្នកដាក់ពាក្យសុំការងារដែលមានពិការភាព ក៏ដូចជាការខកខានក្នុងការផ្តល់ជូននូវការកែសម្រួលសមស្រប ("ដំណោះស្រាយសមស្រប”) ចំពោះការអនុវត្តការងារ គោលនយោបាយ ឬលក្ខខណ្ឌកន្លែងការងាររបស់និយោជក ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាពិការភាពរបស់និយោជិត ឬអ្នកដាក់ពាក្យសុំ។ ដំណោះ
សិទ្ធិទទួលបានអត្ថប្រយោជន៍តំហែទាំសុខភាពសម្រាប់ជនពិការដោយស្ថិតក្រោមច្បាប់ ADA និងច្បាប់ស្ដីពីសិទ្ធិពលរដ្ឋ ឬជនស៊ីវិលផ្សេងៗទៀត
កូនសៀវភៅផ្សព្វផ្សាយនេះផ្ដោតលើបញ្ហាសិទ្ធិជនពិការនៅពេលកំពុងប្រើប្រាស់សិទ្ធិទទួលបានអត្ថប្រយោជន៍តំហែទាំសុខភាព។ សិទ្ធិទទួល ឬចូលប្រើប្រាស់នោះមានជាអាទិ៍: មន្ទីរព្យាបាល, សេវាកម្ម, និងព័ត៌មានដែលផ្ដល់ឲ្យដោយការិយាល័យគ្រូពេទ្យ (វេជ្ជបណ្ឌិត), គ្រូពេទ្យ និងគម្រោងធានារ៉ាប់រងផ្នែកពេទ្យផ្សេងៗទៀត។ មានការផ្ដល់ឲ្យនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកាលីហ្វ័រញ៉ាជាច្រើនពីសំណាក់អង្គភាពរដ្ឋដែលមានដូចជា ខោនធី, អង្គការគ្រប់គ្រងតំហែទាំសុខភាពដែលជាបណ្ដាញគ្រូពេទ្យផ្ដល់សេវាកម្មតំហែទាំសុខភាពដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្ម/ក្រុមហ៊ុន ឬទីភ្នាក់ងារមេមួ
សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ ការចូលប្រើសេវាកម្មរបស់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ហាមមិនឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាពពីសំណាក់តុលាការរដ្ឋ ហើយ តម្រូវឲ្យតុលាការផ្តល់ដល់ជនពិការនូវការសម្រួលសមហេតុផល ដែលពួកគេត្រូវការ ដើម្បីអាចចូលរួមក្នុង ប្រព័ន្ធតុលាការបានពេញលេញ ។ ច្បាប់ Title II ស្តីអំពីជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) ហាមប្រាមមិនឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាពពីសំណាក់អង្គភាពរដ្ឋ និងអង្គភាពរដ្ឋាភិបាលមូលដ្ឋាន ដោយបូករួមទាំងប្រព័ន្ធតុលាការផងដែរ ។
បណ្ណព័ត៌មានស្តីពីការរើសអើងផ្នែកពិការភាព៖ ក្រុមហ៊ុន និងទីសាធារណៈផ្សេងៗ”
ច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការរើសអើងផ្នែកពិការភាព
ច្បាប់រដ្ឋនិងសហព័ន្ធហាមឃាត់មិនឲ្យមានការរើសអើងដោយផ្អែកលើពិការភាពពីសំណាក់ក្រុមហ៊ុន និង “កន្លែងទាំងឡាយដែលជាទីសាធារណៈឡើយ។” កម្មវិធី Title III នៃច្បាប់សហព័ន្ធអាមេរិកស្តីពីពិការភាព (ADA) (42 U.S.C. Sections 12181 – 12189) ហាមឃាត់ការរើសអើងផ្អែកលើពិការភាពធ្វើឡើងដោយកន្លែងទាំងអស់នៃទីសាធារណៈ។ ដូចគ្នាដែរ មាត្រា 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទារ ហាមឃាត់ការរើសអើងផ្អែកលើពិការភាព ទាំងឡាយណាដែលទទួលបានមូលនិធិរដ្ឋសហព័ន្ធ។