សន្លឹកការពិត ៖ សតវសសវាកមមសៅកន្ន្លងអាជីវកមម ន្ិងកន្ន្លងសាធារណៈ

សន្លឹកការពិត ៖ សតវសសវាកមមសៅកន្ន្លងអាជីវកមម ន្ិងកន្ន្លងសាធារណៈ
អ្នកមិនអាចយកសត្វដែលផ្តល់ជំនួយផ្លូវចិត្តទៅក្នុងអាជីវកម្ម ឬកន្លែងសាធារណៈបានទេ។ អ្នកអាចនាំសត្វបម្រើទៅកន្លែងទាំងនោះ។ ហាងស្រានេះប្រាប់អ្នកពីរបៀបដើម្បីដឹងថាសត្វរបស់អ្នកជាសត្វបម្រើ។ ប្រសិនបើអាជីវកម្មមិនអនុញ្ញាតឱ្យអ្នកមានសត្វបម្រើរបស់អ្នកទេ ហាងស្រានេះប្រាប់អ្នកពីអ្វីដែលអ្នកអាចធ្វើបានដើម្បីរក្សាសត្វរបស់អ្នកជាមួយអ្នក។
សេចក្តីផ្តើម
Title II នៃ ADA (42 U.S.C. ផ្នែកទី 12131-12165) ហាមឃាត់មិនឲ្យមានការរើសអើងចំពោះអ្នកមានពិការភាពជាប់ខ្លួន ពីសំណាក់ “អង្គភាពសាធារណៈ” ។ Title III (42 U.S.C. ផ្នែកទី 12181-12189) ហាមឃាត់មិនឲ្យមានការរើសអើងចំពោះពិការភាពដោយ “ទីស្នាក់អាស្រ័យសាធារណៈ” ។ អង្គភាពសាធារណៈ គឺជាទីកន្លែងដែលប្រតិបត្តិការដោយរដ្ឋបាលរដ្ឋ ឬរដ្ឋបាលមូលដ្ឋាន មានដូចជាអាគាររដ្ឋាភិបាល មធ្យោបាយធ្វើដំណើរសាធារណៈ និងសួនច្បារសាធារណៈ ដែលនៅទីនេះគឺសំដៅលើពាក្យថា “ទីកន្លែងសាធារណៈ” ។ ការសម្រួលសាធារណៈ គឺជាទីកន្លែងរបស់អាជីវកម្មដែលបើកបម្រើសាធារណៈជន ដូចជាភោជនីយដ្ឋាន សណ្ឋាគារ រោងភាពយន្ត ហាងទំនិញ ការិយាល័យពេទ្យ និងមន្ទីរពេទ្យ ដែលនៅទីនេះ គឺសំដៅលើពាក្យថា “អាជីវកម្ម” ។ ក្រមអ៊ុនរូហ៍កាលីហ្វ័រនីញ៉ា (California’s Unruh Act) (ក្រមរដ្ឋប្បវេណី វគ្គទី 51- 51.2 - Civil Code Sections 51- 51.2) ក្រមជនពិការ (Disabled Persons Act) (ក្រមរដ្ឋប្បវេណី វគ្គទី 54-55.32 - Civil Code Sections 54-55.32) និងក្រមរដ្ឋាភិបាល វគ្គទី 11135 (Government Code Section 11135) (សម្រាប់កម្មវិធីដែលប្រតិបត្តិការដោយរដ្ឋ ឬអាជីវកម្ម ដែលទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋ) មានផ្តល់ជូនការការពារចំពោះជនពិការស្រដៀងគ្នា ។
ផ្នែកទី 504 នៃច្បាប់ស្តារនិតិសម្បទា ឆ្នាំ 1973 (Rehabilitation Act of 1973) មានផ្តល់កិច្ចការពារស្រដៀងគ្នា សម្រាប់ទីភ្នាក់ងារសហព័ន្ធ ដូចជា សេវាកម្មប្រៃសនីយសហរដ្ឋអាមេរិក និងសម្រាប់កម្មវិធីរបស់រដ្ឋបាលរដ្ឋ និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងអង្គការឯកជន បូករួមទាំងសាលារៀន និងមហាវិទ្យាល័យ ដែលទទួលជំនួយថវិកាពីសហព័ន្ធ ។ ការធ្វើដំណើរតាមយន្តហោះ គឺត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ដែលយើងនឹងលើកយកមកពិភាក្សាខាងក្រោម ។
ជនពិការ មិនមានសិទ្ធិនាំសត្វសម្រាប់ជួយលួងលោមអារម្មណ៍មកកាន់បរិវេណអាជីវកម្ម ឬបរិវេណសាធារណៈបានឡើយ ។ សិទ្ធិនេះ គឺអាចអនុវត្តបានចំពោះតែសត្វដែលគេបង្វឹកសម្រាប់ជួយសម្រួលដល់មនុស្សពិការតែប៉ុណ្ណោះ ។ ដូច្នេះ បើអ្នកចង់ចូលក្នុងបរិវេណទាំងអស់នេះ ប្រការសំខាន់គឺថាអ្នកត្រូវតែដឹងថា តើសត្វរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្វសម្រាប់ជួយសម្រួលដល់មនុស្សពិការដែរឬទេ ។
សិទ្ធិប្រើសត្វជួយសម្រួលដល់ជនពិការពេលចូលក្នុងបរិវេណអាជីវកម្ម ឬបរិវេណសាធារណៈ
A. តើអ្វីជាសត្វសម្រាប់ជួយសម្រួលដល់មនុស្សពិការ?
“សត្វសេវាកម្ម” គឺជាឆ្កែដែលត្រូវបានហ្វឹកហាត់សម្រាប់ជួយការងារមនុស្សមានពិការភាពជាប់ខ្លួន ដែលមានដូចជាពិការរាងកាយ ពិការវិញ្ញាណ វិកលចរិក ពិការខួរក្បាល ឬពិការផ្លូវចិត្តផ្សេងៗទៀត” ។ បើទោះបីជានិយមន័យនៅទីនេះ គឺនិយាយសំដៅតែចំពោះសត្វឆ្កែក៏ដោយ ក៏បទបញ្ញត្តិសហព័ន្ធ អនុញ្ញាតឲ្យប្រើសេះតូចៗសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន នៅក្នុងបរិវេណអាជីវកម្ម និងកន្លែងសាធារណៈ បានផងដែរ បើសត្វប្រភេទនេះ បានទទួលការបង្វឹកឲ្យចេះជួយការងារជនមានពិការភាពជាប់ខ្លួន ហើយអាចប្រើឲ្យបានសមហេតុផល ។ សត្វមួយ មិនអាចចាត់ទុកថាជាសត្វសម្រាប់ជួយសម្រួលដល់ជនមានពិការភាពជាប់ខ្លួនបានទេ បើវត្តមានរបស់វាគឺគ្រាន់តែមានប្រយោជន៍ចំពោះជនដែលមានពិការភាពជាប់ខ្លួននោះ ។
ឧទាហរណ៍អំពីកិច្ចការដែលសត្វជួយសម្រួលដល់ជនមានពិការភាពជាប់ខ្លួនធ្វើ គឺ ៖ ជួយបើកភ្លើង ជួយយករបស់ ជួយទប់កុំឲ្យដួល ជួយរំញោចកាយវិញ្ញាណ និងការព្យាបាលដោយការសង្កត់ធ្ងន់ៗ/ជិះពីលើជនមានពិការភាពជាប់ខ្លួន ។ បើសិនជាអ្វីដែលត្រូវធ្វើ គឺមិនមែនជាការផ្តល់សញ្ញាពីម្ចាស់វា ការដឹង និងការឆ្លើយតបរបស់ឆ្កែក្នុងស្ថានភាពបែបនេះ គេហៅវាថាជាការងាររបស់ឆ្កែសម្រាប់ជួយ មនុស្ស ។ ឧទាហរណ៍អំពីការងារដែលឆ្កែធ្វើដើម្បីជួយជនមានពិការភាពជាប់ខ្លួន មានជាអាទិ៍ (តែក៏មិនកំណត់តែចំពោះ) ការបង្ការ ឬការបង្អាក់សកម្មភាពដែល ធ្វើភ្លាមៗតាមសន្ទុះចិត្ត ឬបង្អាក់សកម្មភាពដែលបង្កមហន្តរាយ ជួយរំឭកម្ចាស់វាឲ្យលេបថ្នាំ និងនាំម្ចាស់វាដែលមិនដឹងអី (វង្វេងស្មារតី) ឲ្យគេចផុតពីស្ថានការណ៍គ្រោះថ្នាក់ ។ បើនិយាយពីទិដ្ឋភាពច្បាប់វិញ គឺមិនមានភាពតម្រូវជាក់លាក់ចំពោះបរិមាណ ឬប្រភេទការងារដែលសត្វសម្រាប់ជួយមនុស្សត្រូវតែធ្វើ ដើម្បីជួយជនមានពិការភាពជាប់ខ្លួនឡើយ ។
B. តើខ្ញុំអាចបង្ហាញឲ្យគេដឹងយ៉ាងដូចម្តេចថា ឆ្កែរបស់ខ្ញុំជាឆ្កែសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន?
អ្វីដែលជាភាពតម្រូវតែមួយមុខពីច្បាប់គឺថា ឆ្កែនោះត្រូវបានទទួលការបង្វឹកដោយផ្ទាល់ សម្រាប់ជួយជនមានពិការភាព ។ សត្វសម្រាប់ជួយជនមានពិការភាព អាចត្រូវបានបង្វឹកដោយអ្នកឯកទេស មិត្តភ័ក្ត សមាជិកគ្រួសារ ឬជនដែលមានពិការភាពជាប់ខ្លួនតែម្តង ។ ក្រោមច្បាប់ ADA ឆ្កែសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន គឺមិនចាំបាច់ចុះបញ្ជីជាសត្វសម្រាប់ជួយជនដែលមានពិការភាពជាប់ខ្លួន ឬត្រូវពាក់ស្លាកពិសេស ឬពាក់អាវសម្រាប់សម្គាល់ថាវាជាសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនឡើយ ។ ច្បាប់របស់រដ្ឋកាលីហ្វ័រនីញ៉ា អនុញ្ញាតឲ្យនាយកដ្ឋានប្រចាំមូលដ្ឋានផ្នែកគ្រប់គ្រងសត្វ ជាអ្នកចេញស្លាកសម្រាប់សម្គាល់ ដល់អ្នកបង្វឹកឆ្កែសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ បើឆ្កែនោះមិនបានទទួលការបង្វឹកឲ្យធ្វើជាសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនទេ គឺមិនត្រូវពាក់ស្លាកឲ្យវាឡើយ ហើយមិនត្រូវកំណត់ថា ក្រោមច្បាប់ដែលមានស្រាប់ សត្វចិញ្ចឹមគឺជាសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួននោះទេ ។
លុះត្រាតែមានមូលហេតុដែលគួរឲ្យជឿថា សត្វណាមួយសម្រាប់ជួយមនុស្សមានពិការភាពជាប់ខ្លួន អាចបង្កភាពប្រឈមចំពោះសុខភាព ឬសុវត្ថិភាពសាធារណៈ ទើបបុគ្គលិកអាជីវកម្ម ឬមន្ត្រីរដ្ឋាភិបាល អាចសួរបានតែពីរសំណួរ ដើម្បីបញ្ជាក់ថាតើសត្វនោះ ជាសត្វដែលបានបង្វឹកសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនដែរឬទេ ៖ 1) តើចាំបាច់ត្រូវការយកសត្វនេះមកតាម ដោយសារតែម្ចាស់វាមានពិការមែនទេ? និង 2) តើសត្វនេះ ត្រូវបានបង្វឹកឲ្យជួយធ្វើអ្វីខ្លះ? ក្រោមច្បាប់របស់រដ្ឋកាលីហ្វ័រនីញ៉ា ការធ្វើឲ្យគេឯងយល់ខុសថា ឆ្កែណាមួយជាឆ្កែដែលបានបង្វឹកសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន គឺជាបទល្មើសមជ្ឈឹម ដែលត្រូវទទួលទោសជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ និង/ឬត្រូវពិន័យជាប្រាក់រហូតដល់ $1,000 (ច្បាប់ព្រហ្មទណ្ឌ ផ្នែកទី 365.7(a) - Penal Code Section 365.7(a)) ។
C. តើនៅពេលណាដែលគេអាចបដិសេធមិនឲ្យសត្វសម្រាប់ជួយខ្ញុំ ចូលក្នុងបរិវេណអាជីវកម្ម ឬទីកន្លែងសាធារណៈ?
ទីកន្លែងអាជីវកម្ម និងទីកន្លែងសាធារណៈ មិនត្រូវបានតម្រូវថា ត្រូវតែឲ្យសត្វ សម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ដែលបង្ករការគម្រាមកំហែងដោយផ្ទាល់ដល់អ្នកដទៃ ដែលមិនបានស្ថិតក្រោមការថែទាំ និងគ្រប់គ្រងពីម្ចាស់ ឬដែលអាចធ្វើឲ្យខូចលក្ខណៈដើមនៃរបស់រប សេវាកម្ម ឬកម្មវិធី ដែលផ្តល់ដោយអាជីវកម្ម ឬអង្គភាពរដ្ឋ ចូលទៅឡើយ ។
"ការគម្រាមកំហែងដោយផ្ទាល់" ជាហានិភ័យធ្ងន់ធ្ងរចំពោះសុខភាព ឬសុវត្ថិភាពអ្នកដទៃ ដែលមិនអាចបំបាត់បានដោយការកែតម្រូវគោលនយោបាយ ការអនុវត្ត ឬទម្រង់ការ ឬមិនអាចបំបាត់បានដោយការផ្តល់ជំនួយ ឬសេវាកម្មគាំទ្រ ។ ឧទាហរណ៍ ឆ្កែដែលខាំគេដោយមិនដឹងរឿង អាចជាឆ្កែដែលបង្កការគម្រាមកំហែងដោយផ្ទាល់ចំពោះអ្នកដទៃ ។ អ្វីដែលអង្គភាពត្រូវធ្វើ គឺការកំណត់មើលថា តើសត្វនោះជាសត្វអាចបង្កការគម្រាមកំហែងដោយផ្ទាល់ដល់អ្នកដទៃឬទេ
ការវាយតម្លៃតម្រូវតាមលក្ខណៈបុគ្គល យោងតាមការវិនិច្ឆ័យប្រកបដោយហេតុផលសមរម្យ ដែលសំអាងលើ ចំណេះដឹងវេជ្ជសាស្រ្តបច្ចុប្បន្ន ឬសំអាងលើភស្តុតាងជាសច្ចានុម័តិដែលអាចរកបាន ។ ការវាយតម្លៃត្រូវមើលចំពោះ ៖ ស្ថានភាព រយៈពេល និងភាពធ្ងន់ធ្ងរនៃហានិភ័យ ភាគរយដែលថា សក្តានុពលនៃគ្រោះថ្នាក់អាចកើតឡើងបាន ហើយថាតើ បើមានការសម្រួលសមហេតុផល ចំពោះគោលនយោបាយ ការអនុវត្ត ឬទម្រង់ការ ឬការផ្តល់ជូនជំនួយ ឬសេវាកម្មគាំទ្រ អាចនឹងលុបបំបាត់ហានិភ័យបានដែរឬទេ ។
ការមិនឲ្យឆ្កែសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនចូលក្នុងបរិវេណបែបនេះ ដោយសំអាងលើការបង្កការគម្រាមកំហែងដោយផ្ទាល់ គឺត្រូវគិតអំពីអាកប្បកិរិយាពិតប្រាកដនៃសត្វនោះ គឺមិនត្រូវយកការសន្និដ្ឋាន ឬទម្លាប់ដែលថាតើសត្វនោះ ឬពូជសត្វនោះ អាចបង្កហេតុការណ៍បែបនេះ ឬបែបនោះឡើយ ។
សត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ជានិច្ចកាល ត្រូវស្ថិតក្រោមការមើលថែទាំ និងគ្រប់គ្រងពីម្ចាស់វា ឬពីអ្នកណាម្នាក់ដែលម្ចាស់វាចាត់ឲ្យជួយ ។ គេអាចស្នើសុំជនមានពិការភាពជាប់ខ្លួន មិនឲ្យយកសត្វសម្រាប់ជួយ ចូលក្នុងបរិវេណខាងលើ បើសត្វនោះមិនអាចគ្រប់គ្រងបាន ហើយម្ចាស់សត្វនោះ មិនបានប្រឹងប្រែងដើម្បីគ្រប់គ្រងសត្វនោះ ឬសត្វនោះជុះនោមផ្តេសផ្តាស ។ ការទទួលខុសត្រូវក្នុងការថែទាំសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន គឺមិនត្រូវធ្លាក់លើម្ចាស់អាជីវកម្ម ឬអង្គភាពរដ្ឋ ដែលអនុញ្ញាតឲ្យជនពិការចូលទៅទីនោះឡើយ ។
ជាទូទៅ សត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ត្រូវមានបង្អៀរ ខ្សែចងសម្រាប់ដឹក ឬខ្សែចងផ្សេងៗទៀត ។ ទោះជាយ៉ាងណាក៏ដោយ បើម្ចាស់សត្វនោះមិនអាចប្រើបង្អៀរ ខ្សែចងដឹក ឬខ្សែចំណងផ្សេងទៀតបាន ដោយសារពិការភាព ឬក៏បើការប្រើខ្សែចង វាបណ្តាលឲ្យសត្វមានការរំខានចំពោះសុវត្ថិភាព បង្កការរំខានចំពោះប្រសិទ្ធិភាពបំពេញការងារ របស់សត្វស្រាប់ជួយជនពិការ ម្ចាស់សត្វនោះត្រូវប្រើមធ្យោបាយផ្សេងទៀត សម្រាប់គ្រប់គ្រងសត្វនោះ ។
គេអាចបដិសេធមិនឲ្យសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ចូលក្នុងបរិវេណអាជីវកម្ម និងអគាររដ្ឋបាន ប្រសិនបើការអនុញ្ញាតិឲ្យចូលអាចធ្វើឲ្យមានការកែប្រែលក្ខណៈជាមូលដ្ឋានរបស់ឥវ៉ាន់ សេវាកម្ម ឬកម្មវិធី ដែលមានផ្តល់ជូននៅក្នុងបរិវេណនោះ ។ ឧទាហរណ៍ គេអាចរឹតត្បិតចំពោះសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ក្នុងការចូលសួនសត្វ ដែលសត្វនៅក្នុងសួននោះ ជាធម្មជាតិគឺជាសត្វដែលឆ្កែចូលចិត្តស៊ី ឬជាសត្វដែលចូលចិត្តស៊ីឆ្កែ ឬក៏បើសិនជាមានឆ្កែចូលក្នុងសួន អាចបង្កការរំខានចំពោះសត្វទាំងអស់ក្នុងសួន ។
D. តើខ្ញុំអាចយកសត្វសម្រាប់ជួយខ្ញុំចូលក្នុងមន្ទីរពេទ្យបានទេ?
មន្ទីរពេទ្យ និងកន្លែងថែទាំសុខភាពផ្សេងទៀត គឺត្រូវគេចាត់ទុកដូចជាកន្លែងអាជីវកម្ម និងកន្លែងសាធារណៈដទៃទៀតដែរ សម្រាប់ការឲ្យ ឬមិនឲ្យសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនចូល ។ សត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ត្រូវគេអនុញ្ញាតឲ្យចូលបានគ្រប់ទិសទីរបស់មន្ទីរពេទ្យ ដែលបុគ្គលិកពេទ្យ អ្នកជម្ងឺ និងភ្ញៀវអាចចូលបាន ។ ត្រង់នេះគឺរួមទាំងបន្ទប់អ្នកជម្ងឺ និងទីកន្លែងសាធារណៈដទៃទៀតសម្រាប់អ្នកជម្ងឺសម្រាកពេទ្យ និងអ្នកជម្ងឺមិនសម្រាកពេទ្យផ្នែករោគចិត្ត គឺបូករួមទាំងកន្លែងអ្នកជម្ងឺផ្លូវចិត្តដែលត្រូវចាក់សោរផងដែរ ។ អ្នកជម្ងឺខ្លួនឯងត្រូវមានលទ្ធភាពមើលថែទាំសត្វរបស់ខ្លួន ឬក៏ចាត់ចែងឲ្យអ្នកណាម្នាក់ជួយមើលថែទាំវា បើចាំបាច់ ។ សត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន អាចមិនត្រូវអនុញ្ញាតឲ្យចូលបរិវេណមួយចំនួនក្នុងមន្ទីរពេទ្យដោយសេរីដែលជាកន្លែងការពារការឆ្លងរោគ ដូចជា បន្ទប់វះកាត់ និងកន្លែងព្យាបាលអ្នកជម្ងឺរលាកភ្លើង ។ នៅមន្ទីរពេទ្យ គឺដូចគ្នានឹងនៅកន្លែងអាជីវកម្ម និងទីន្លែងផ្សេងទៀតរបស់រដ្ឋាភិបាលដែរ គឺនៅពេលដែលបុគ្គលិកសុខភាព មិនមានភាពប្រាកដថា សត្វនោះជាសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួន ពួកគេនឹងសួរទៅម្ចាស់វាថា តើវាជាសត្វសម្រាប់ជួយជនពិការមែនទេ តែគេអាចមិនតម្រូវឲ្យមានលិខិតបញ្ជាក់ ឬត្រូវការសំណុំឯកសារផ្សេងៗ ដើម្បីបញ្ជាក់ថាវាជាសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនឡើយ ។
E. តើខ្ញុំអាចយកសត្វសម្រាប់ជួយខ្ញុំ ឡើងយន្តហោះជាមួយគ្នាបានទេ?
អាចយកបាន ដរាបណាសត្វផ្តល់សេវាកម្មនោះគឺជាសត្វឆ្កែ ។ ការធ្វើដំណើរតាមយន្តហោះ ត្រូវស្ថិតក្រោមការគ្រប់គ្រងនៃច្បាប់សហព័ន្ធស្តីអំពីការទទួលបានសេវាកម្មធ្វើដំណើរតាមយន្តហោះ (ACAA, Air Carrier Access Act) (49 U.S.C. ផ្នែកទី 41705) និងការអនុវត្តនូវបញ្ញត្តិ 14 C.F.R.របស់ខ្លួន ផ្នែកទី 382 ។ ក្រសួង គមនាគមន៍សហរដ្ឋអាមេរិក (DOT, Department of Transportation) បានចេញវិធានចុងក្រោយចំពោះបទបញ្ញត្តិ ACCA ចំពោះការដឹកជញ្ជូនសត្វផ្តល់សេវាកម្ម ដែលចូលជាធរមាននៅថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ។ នៅមុនការធ្វើវិសោធនកម្ម ជនមានពិការភាពជាប់ខ្លួន អាចយកសត្វសម្រាប់ផ្តល់សេវាកម្ម ឬសត្វសម្រាប់លួងលោមចិត្ត ជិះយន្តហោះជាមួយបាន ។ ចំពោះវិធានថ្មីនេះ គឺអនុញ្ញាតឲ្យយកបានតែសត្វសម្រាប់ផ្តល់សេវាកម្ម ចំពោះមនុស្សដែលមានពិការភាពរាងកាយ និង/ឬពិការភាពផ្លូវចិត្តជាប់នឹងខ្លួនប៉ុណ្ណោះ ។ សត្វសម្រាប់ផ្តល់សេវាកម្ម ត្រូវគេកំណត់ថាជាសត្វឆ្កែ ដោយមិនគិតថាជាឆ្កែពូជ ឬប្រភេទអ្វីឡើយ ហើយជាឆ្កែដែលត្រូវបានគេបង្វឹកដោយផ្ទាល់សម្រាប់ធ្វើការ ឬបំពេញភារកិច្ច សម្រាប់ជនមានពិការភាពជាប់ខ្លួន ដូចជាពិការភាពរាងកាយ អារម្មណ៍ ផ្លូវចិត្ត សតិប្រាជ្ញា ឬពិការភាពផ្លូវចិត្តផ្សេងទៀត ដែលមានលក្ខណៈសម្បត្តិអាចប្រើសត្វបែបនេះបាន ។
សេចក្តីសង្ខេបនៃការផ្តល់ជូន ៖
- ក្រុមហ៊ុនអាកាសចរណ៍ អាចស្នើសុំសំណៅក្រដាស ឬសំណៅអេឡិចត្រូនិកដែលពេញលេញរបស់ក្រសួងនូវ “បែបបទស្នើសុំដឹកសត្វសេវាកម្មតាមយន្តហោះរបស់ក្រសួងគមនាគមន៍ - U.S. Department of Transportation Service Animal Air Transportation Form” (សូមឆែកមើលវ៉ិបសៃត៍ក្រុមហ៊ុនអាកាសចរណ៍របស់អ្នក ដើម្បីរកមើលបែបបទដែលអាចបំពេញបាន) ដែលជាលក្ខ័ណ្ឌនៃការធ្វើដំណើរ ចំនួន 48 ម៉ោងមុនការចេញដំណើរ ចំពោះការកក់កៅអីសម្រាប់អ្នកដំណើរ ដែលបានធ្វើឡើងមុនគ្រានោះ
- កំណត់ចំនួនសត្វសេវាកម្ម សម្រាប់ធ្វើដំណើរជាមួយមនុស្សម្នាក់ ត្រឹម 2 ក្បាលជាអតិបរមា ហើយសត្វនោះត្រូវបំពាក់បង្អៀរ ចងខ្សែបណ្តើរ ឬខ្សែចងធម្មតា ពេលមកដល់ព្រលានយន្តហោះ និងពេលនៅលើយន្តហោះ ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏អាចតម្រូវឲ្យសត្វឆ្កែនោះអង្គុយលើភ្លៅអ្នកដំណើរ ឬអង្គុយត្រង់ប្រឡោះដាក់ជើងអ្នកដំណើរផងដែរ ។ ច្បាប់មិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ បដិសេធមិនដឹកសត្វសេវាកម្ម ដោយសារពូជ ឬទំហំឡើយ
- ចំពោះអ្នកដំណើរត្រូវការយកសត្វសេវាកម្មតាមខ្លួន ដែលត្រូវធ្វើដំណើរចំនួន 8 ម៉ោង ឬយូរជាងនេះ គឺត្រូវតែមានការបញ្ជាក់ថា សត្វសេវាកម្មរបស់ខ្លួន នឹងមិនជុះអាចម៍នោមផ្តេសផ្តាស ឬចេះជុះអាចម៍នោមប្រកបដោយអនាម័យ ដោយការដាក់ជូននូវសំណៅឯកសារពេញលេញជាក្រដាស ឬជាទម្រង់អេឡិចត្រូនិក របស់ក្រសួង “លិខិតបញ្ជាក់សត្វសម្រាប់ជួយជនពិការ របស់ក្រសួងសហរដ្ឋអាមេរិក ផ្នែកសេវាកម្មគមនាគមន៍ - (U.S. Department of Transportation Service Animal Relief Attestation)” (សូមឆែកមើលវ៉ិបសៃត៍ក្រុមហ៊ុនអាកាសចរណ៍របស់អ្នក ដើម្បីរកមើលបែបបទដែលអាចបំពេញបាន) និង
- អ្នកដំណើរអាចចុះឈ្មោះធ្វើដំណើរតាមអនឡាញ ហើយមិនត្រូវបានតម្រូវឲ្យចុះឈ្មោះធ្វើដំណើរឡើងវិញនៅព្រលានយន្តហោះទេ ។
F. តើអង្គភាពអាជីវកម្ម ឬអង្គភាពរដ្ឋាភិបាល អាចគិតថ្លៃសម្រាប់ការនាំសត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនចូលក្នុងទីកន្លែងរបស់ពួកគេដែរឬទេ?
អង្គភាពអាជីវកម្ម ឬអង្គភាពរដ្ឋាភិបាល មិនអាចតម្រូវឲ្យេជនមានពិការភាពជាប់ខ្លួនកក់ថ្លៃ ឬបង់ថ្លៃបន្ថែម ដើម្បីយកសត្វសម្រាប់ជួយខ្លួនចូលក្នុងទីកន្លែងទាំងនោះឡើយ បើទោះបីជាពួកគេមានគោលនយោបាយឲ្យបង់ថ្លៃសម្រាប់នាំសត្វចិញ្ចឹមចូលក្នុងទីកន្លែងទាំងអស់នោះក៏ដោយចុះ ។ បើអាជីវកម្មសាធារណៈ ឬអង្គភាពសាធារណៈ ទារថ្លៃធម្មតាពីភ្ញៀវរបស់ខ្លួនចំពោះការខូចខាតចំពោះបរិវេណរបស់ពួកគេ គឺពួកគេអាចទារថ្លៃខូចខាតពីម្ចាស់សត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួននេះសម្រាប់ការខូចខាតស្រដៀងគ្នា ។
G. តើខ្ញុំអាចយកសត្វសម្រាប់ជួយខ្ញុំ ដែលកំពុងស្ថិតក្នុងការបង្វឹកចូលក្នុងបរិវេណអាជីវកម្ម ឬទីកន្លែងសាធារណៈបានដែរឬទេ?
សត្វសម្រាប់ជួយជនមានពិការភាពជាប់ខ្លួនដែលកំពុងស្ថិតក្នុងការហ្វឹកហាត់ គឺមិនបានស្ថិតក្រោមការគ្របដណ្តប់របស់ច្បាប់ ADA ឡើយ ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ច្បាប់ជនពិការរដ្ឋកាលីហ្វ័រនីញ៉ា (California Disabled Persons Act) អនុញ្ញាតឲ្យជនមានពិការភាពជាប់ខ្លួន និងអ្នកបង្វឹកសត្វសម្រាប់ជួយជនពិការ អាចយកសត្វឆ្កែចូលក្នុងទីកន្លែងសាធារណៈសម្រាប់គោលបំណងបង្វឹកសត្វនោះ ឲ្យចេះផ្តល់ជំនួយពាក់ព័ន្ធនឹងពិការភាព ដល់ជនមានពិការភាពជាប់ខ្លួន ។ ត្រង់នេះគឺរួមបញ្ចូលទាំងបរិវេណអាជីវកម្ម មធ្យោបាយធ្វើដំណើរសាធារណៈ និងឯកជន ការសម្រួលផ្នែកគេហដ្ឋាននិងទីន្លែងផ្សេងទៀតដែលមនុស្សម្នាអាចចេញចូលបានជាសាធារណៈ ។ ឆ្កែដែលត្រូវចូលក្នុងកន្លែងទាំងអស់នោះ ត្រូវមានចងខ្សែ ហើយត្រូវពាក់ស្លាកដែលខោនធីជាអ្នកចេញឲ្យ សម្រាប់សម្គាល់ថាឆ្កែនោះជាឆ្កែសម្រាប់ជួយជនពិការ ឬជាឆ្កែសម្រាប់ជំនួយក្នុងការបង្វឹក ។ ម្ចាស់ឆ្កែគឺជាអ្នកទទួលខុសត្រូវចំពោះការខូចខាតនានា ដែលបណ្តាលពីឆ្កែចំពោះទីកន្លែង ឬអគារទាំងអស់នោះ ។
ការតវ៉ា និងបណ្តឹងផ្លូវច្បាប់
បើអ្នកជឿថា អ្នកបានទទួលការរើសអើងយ៉ាងអយុត្តិធម៌ពីអង្គភាពអាជីវកម្ម ឬអង្គភាពសាធារណៈ ដោយសារតែសត្វសម្រាប់ជួយអ្នក អ្នកអាចដាក់ពាក្យតវ៉ាមកកាន់ក្រសួងយុត្តិធម៌ (DOJ, Department of Justice) ។ បើការប្តឹងតវ៉ា គឺជាការប្តឹងចំពោះរដ្ឋាភិបាល ឬប្តឹងចំពោះអង្គភាពឯកជនដែលបានទទួលជំនួយហិរញ្ញវត្ថុពីសហព័ន្ធ គឺបណ្តឹងនោះត្រូវតែមកដល់ដៃក្រសួងឲ្យបានក្នុងរវាង 180 ថ្ងៃ គិតចាប់ពីថ្ងៃដែលហេតុការណ៍ប្រព្រឹត្តិរើសអើងបានកើតឡើង (នៅពេលដែលបញ្ហានោះបានកើតឡើង) ។ ចំពោះការដាក់ពាក្យប្តឹងតវ៉ាប្រឆាំងនឹងអង្គភាពអាជីវកម្មដែលមិនបានទទួលជំនួយហិរញ្ញវត្ថុពីសហព័ន្ធ ក្រោមច្បាប់ ADA គឺមិនមានការផុតថ្ងៃកំណត់ឡើយ តែវាជាការប្រសើរ បើអ្នកអាចដាក់ពាក្យបណ្តឹងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ។ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់ពាក្យបណ្តឹងមកកាន់ក្រសួងយុត្តិធម៌ (Department of Justice) គឺមាននៅឯ https://www.ada.gov/filing_complaint.htm ឬតាមរយៈលេខទូរស័ព្ទផ្តល់ព័ត៌មានរបស់ ADA (ADA Information Line) តាមលេខ (800) 514-0301 (សម្រាប់សម្លេង) លេខ (800) 514-0383 សម្រាប់អ្នកប្រើ TTY) ។
អ្នកក៏អាចដាក់ពាក្យបណ្តឹងរដ្ឋបាល រាល់ការរើសអើងបណ្តាលពីពិការភាព ដែលពាក់ព័ន្ធនឹងសត្វឆ្កែសម្រាប់ផ្តល់សេវាកម្ម ឬសត្វសម្រាប់គាំទ្រផ្នែកអារម្មណ៍របស់អ្នក ក្រោមច្បាប់រដ្ឋកាលីហ្វ័រនីញ៉ា ដោយប្តឹងមកកាន់ក្រសួងកាលីហ្វ័រនីញ៉ាផ្នែកយុត្តិធម៌ការងារ និងគេហកិច្ច (DFEH, California Department of Fair Employment and Housing) ឲ្យបានក្នុងរវាងមួយឆ្នាំ ដោយគិតពីថ្ងៃចុងក្រោយនៃការប្រព្រឹត្តិរើសអើងបានកើតឡើង ។ ព័ត៌មានបន្ថែម ពីរបៀបដាក់ពាក្យបណ្តឹងជាមួយនឹង DFEH គឺមាននៅឯ https://www.dfeh.ca.gov/complaintprocess/ ឬសូមហៅទូរស័ព្ទមកលេខ
(800) 884-1684 (សម្លេង) ឬលេខ (800) 700-2320 (TTY) ។
ក្រសួង បែបបទរបស់ក្រសួង សម្រាប់បំពេញបណ្តឹងបែបបទពាក់ព័ន្ធនឹងបញ្ហាពិការភាព ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ មានផ្តល់ជូននៅឯ ៖ http://www.dot.gov/airconsumer/file-consumer-complaint.
ជាជម្រើស ឬបន្ថែមពីលើការដាក់ពាក្យបណ្តឹងមកកាន់ DOJ ឬ DFEH គឺថាអ្នកអាចដាក់បណ្តឹងផ្លូវច្បាប់មកកាន់តុលាការរដ្ឋ ឬតុលាការសហព័ន្ធ សម្រាប់បង្គាប់ និងការទារសំណងក្រោមច្បាប់សហព័ន្ធ ឬច្បាប់រដ្ឋ ។ ការទាមទារសំណងការខូចខាតជាប្រាក់ អាចមាននៅក្រោមច្បាប់រដ្ឋ ដោយបូករួមទាំងអាជ្ញាយុកាលការខូចខាតជាកម្រិតអប្បរមាចំនួន $4,000 ក្នុងមួយហេតុការណ៍នៃការប្រព្រឹត្តរើសអើង ។ ក្រមរដ្ឋប្បវេណី §52 (Civil Code §52) ។ បណ្តឹងតាមផ្លូវច្បាប់ ត្រូវតែធ្វើឡើងក្នុងរវាងពីរឆ្នាំ ក្រោយពេលហេតុការណ៍ប្រព្រឹត្តិរើសអើងបានកើតឡើង ។
បើអ្នកទាមទារសំណងខូចខាតជាទឹកប្រាក់មានចំនួនតិចជាង $10,000 គឺអ្នកមានជម្រើសមួយទៀត ក្នុងការប្តឹងពីបទប្រព្រឹត្តរើសអើងទៅកាន់តុលាការទទួលបណ្តឹងលើសំណងតូចតាច (Small Claims Court)។ អាជ្ញាយុកាលនៃដែនកំណត់ចំពោះការដាក់ពាក្យប្តឹង ដែលបានបង្ហាញខាងលើ គឺអាចប្រើបាន ។ អ្នកមិនអាចរកមេធាវីសម្រាប់ជួយបានឡើយ បើអ្នកសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការទទួលបណ្តឹងលើសំណងតូចតាច (Small Claims Court)។ នេះជាតំណភ្ជាប់ទៅកាន់ឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ដែលពន្យល់អំពីដំណើរការនៃការប្រើបណ្តឹងទាមទារសំណងតិចតួច ចំពោះសំណុំរឿងការប្រព្រឹត្តរើសអើង ៖ http://www.disabilityrightsca.org/pubs/520601.pdf.
លើសពីនេះ ច្បាប់ទាមទារសំណងខូចខាតរដ្ឋប្បវេណី (Government Tort Claims Act) របស់រដ្ឋាភិបាលតម្រូវឲ្យការទាមទារសំណងខូចខាតស៊ីវិលពីរដ្ឋាភិបាល ត្រូវដាក់ប្តឹងឲ្យបានក្នុងរវាងប្រាំមួយខែគិតពីពេលដែលហេតុការណ៍ប្រព្រឹត្តរើសអើងបានកើតឡើង នៅមុនពេលធ្វើបណ្តឹងតាមច្បាប់ទាមទារការខូចខាតជាទឹកប្រាក់ពីរដ្ឋ ឬអង្គភាពរដ្ឋបាលមូលដ្ឋាន ។ ចំពោះព័ត៌មានបន្ថែមអំពីការទារសំណងកំហុសស៊ីវិល គឺមាននៅឯ http://www.disabilityrightsca.org/pubs/522901.htm សូមកត់ចំណាំថា វ៉ិបសៃត៍នេះភ្ជាប់ទៅកាន់សំណុំបែបបទសម្រាប់ប្តឹងទារសំណងពីរដ្ឋ ឬពីភ្នាក់ងាររដ្ឋ ឬនិយជិករដ្ឋ ដែលអាចមិនត្រូវចំពោះសំណុំរឿងរបស់អ្នក ។ អង្គភាពរដ្ឋដទៃទៀត អាចមានសំណុំបែបបទទាមទារសំណងខូចខាតរដ្ឋប្បវេណីនៅតាមវ៉ិបសៃត៍ របស់ពួកគេផ្ទាល់ ។ បើអ្នកមានបំណងធ្វើការប្តឹងវិវាទ សូមពិភាក្សាជាមួយមេធាវីជាបន្ទាន់ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.