ការថែទាំសុខភាព
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
កម្មវិធី Whole-Child Model នៃសេវារបស់កុមារនៃរដ្ឋកាលីហ្វ័រញ៉ា
អង្គនីតិបញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ាបានអនុញ្ញាតឲ្យក្រសួងសេវាថែទាំសុខភាព (DHCS) បង្កើតកម្មវិធី Whole-Child Model។ កម្មវិធីនេះនឹងរួមបញ្ចូលសេវានានាដែលត្រូវបានធានារ៉ាប់រងដោយកម្មវិធីសេវារបស់កុមារនៃរដ្ឋកាលីហ្វ័រញ៉ា (CCS) ចូលទៅក្នុងផែនការថែទាំសុខភាពដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Medi-Cal។ វាមានន័យថា សេវា CCS និងសេវាដែលមិនមែនជា CCS ទាំងអស់នឹងទទួលបានការអនុញ្ញាត ឬត្រូវបានផ្តល់ជូនដោយផែនការថែទាំដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Medi-Cal។ កម្មវិធី Whole-Child Model នឹងត្រូវបានអនុវត្តនៅក្នុង 21 ខោនធី យ៉ាងឆាប់ត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018។
សេវាបន្ថែមសម្រាប់កុមារ និងយុវជនដែលស្ថិតនៅក្រោមកម្មវិធី Medi-Cal EPSDT
1. តើសេវាអ្វីខ្លះដែលខ្ញុំអាចទទួលបានពី Medi-Cal ដែលស្ថិតនៅក្រោម EPSDT?
ពាក្យពេញរបស់ EPSDT គឺការត្រួតពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅដំណាក់កាលដំបូង និងយ៉ាងទៀងទាត់។ EPSDT គឺជាអត្ថប្រយោជន៍មួយនៃ Medi-Cal។ ប្រសិនអ្នកមានអាយុក្រោម 21 និងមាន Medi-Cal ដ៏ពេញលេញ, អ្នកនឹងទទួលបានអត្ថប្រយោជន៍នៃ EPSDT។
ទំព័រព័ត៌មាន៖ ការកាត់ថវិកា Medicaid/Medi-Cal នឹងបង្ករការលំបាក ដល់សាលារៀន និងការអប់រំពិេសេស
តើការកាត់ថវិកា Medi-Cal/Medicaid នឹងធ្វើឱ្យ ការអប់រំពិសេស លំបាក ដោយរបៀបណាដែរ ?
សព្វថ្ងៃនេះ, សាលារៀន នៅកាលីហ្វ័រញ៉ា ប្រើថវិកា ចំនួន $180 លាន ទៅលើ Medi-Cal/Medicaid ដើម្បីធ្វើការទូទាត់ លើសេវានានា សម្រាប់សិស្ស, ជាពិសេស សិស្សពិការ ។ ទឹកប្រាក់ជាង $90 លាន នៃថវិកានេះ បានមកពី រដ្ឋាភិបាលសហពន្ធ ។ សំណើរ នៅសភា នាពេលថ្មីៗ នេះ នឹងកាត់ថវិកា ឬ ដាក់ ពិដានកម្រិត លើមូលនិធិសហព័ន្ធ សម្រាប់ Medicaid ។
ព័ត៌មានរបស់អ្នកប្រើប្រាស់សម្រាប់ពាក្យបណ្តឹងអំពីអ្នកជំនាញ ទីកន្លែង និងកម្មវិធីថែទាំសុខភាពនានា
ឯកសារផ្សព្វផ្សាយនេះ អាចមានសារៈប្រយោជន៍ចំពោះអ្នក ប្រសិនបើអ្នកត្រូវការព័ត៌មាន ឬមានពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងអ្នកផ្តល់សេវា កម្មវិធី ទីកន្លែង ឬសេវាថែទាំសុខភាពនានាដែលអ្នកបានទទួល។ យើងបានរាយនាមទីភ្នាក់ងាររដ្ឋាភិបាលនានាដែលមានទំនួលខុសត្រូវជាក់លាក់ក្នុងការដោះស្រាយពាក្យបណ្តឹងជាមុនសិន។ យើងក៏បានរួមបញ្ចូលបញ្ជីឈ្មោះអង្គការតស៊ូមតិមួយចំនួន និងប្រភពព័ត៌មានអំពីសិទ្ធិរបស់អ្នក ដែលវាក៏អាចមានសារៈប្រយោជន៍ផងដែរ។
Medi-Cal: កន្លែងសម្រាប់ស្វែងរកព័ត៌មានអំពីច្បាប់ បទប្បញ្ញត្តិ និងព័ត៌មានឥតគិតថ្លៃដទៃផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណិត
Medi-Cal គឺជាកម្មវិធីរដ្ឋនិងសហព័ន្ធ ដែលធានាលើការរ៉ាប់រងថ្លៃថែទាំសុខភាពជូនដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបជាច្រើនរាប់សិបនាក់។ ទីភ្នាក់ងារឈានមុខសម្រាប់កម្មវិធី Medi-Cal នៅក្នុងរដ្ឋ California គឺនាយកដ្ឋានសេវាថែទាំសុខភាព (Department of Health Care Services)។ [សូមចុចនៅទីនេះសម្រាប់គេហទំព័រ DHCS]។ មានទីភ្នាក់ងាររដ្ឋដទៃផ្សេងទៀតដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធី Medi-Cal នេះ រួមបញ្ចូលទាំង នាយកដ្ឋានការថែទាំសុខភាពដែលមានការគ្រប់គ្រង (Department of Managed Health Care) នាយកដ្ឋានសុខភាពផ្លូវចិត្ត (Department of Mental Health) នាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់ (Department of Developmental Services) និងនាយកដ្ឋានដទៃផ្សេងទៀត។
សិទ្ធិចេញពីការសម្រាកពេទ្យរបស់អ្នកទទួលជំនួយពីកម្មវិធី Medi-Cal និង Medicare
ឯកសារបោះពុម្ពផ្សាយនេះ មានពន្យល់អំពីសិទ្ធិរបស់អ្នកក្នុងនាមជាអ្នកទទួលជំនួយពីកម្មវិធី Medi-Cal ឬ Medicare នៅពេលចេញពីការសម្រាកពេទ្យមកផ្ទះវិញ ឬចេញទៅកាន់មណ្ឌលថែទាំផ្សេងទៀត ។
ការទូទាត់ប្រាក់តែមួយលើក និង សិទ្ធិទទួលបាន Medi-Cal
ឯកសារផ្សព្វផ្សាយនេះរៀបរាប់អំពីរបៀបដែលការទូទាត់ប្រាក់តែមួយលើកនឹងមានផលប៉ះពាល់ចំពោះសិទ្ធិទទួលបានកម្មវិធី Medi-Cal មួយចំនួនសម្រាប់មនុស្សវ័យចំណាស់ និងជនពិការ។ វាពន្យល់ថាតើមានអ្វីខ្លះនឹងកើតឡើងចំពោះ Medi-Cal របស់អ្នក នៅពេលដែលអ្នកទទួលបានការទូទាត់ប្រាក់តែម្តង ឬការទូទាត់ប្រាក់តែមួយលើក និងនៅពេលខ្លះ និងថាតើការទូទាត់ប្រាក់តែមួយលើកដែលមិនបានចំណាយត្រូវបានចាត់ទុកថាជាធនធាននៅក្នុងបន្ទាប់ទៀតដែរឬទេ។
Click links below for a full downloadable version.
សិទ្ធិទទួលបានអត្ថប្រយោជន៍តំហែទាំសុខភាពសម្រាប់ជនពិការដោយស្ថិតក្រោមច្បាប់ ADA និងច្បាប់ស្ដីពីសិទ្ធិពលរដ្ឋ ឬជនស៊ីវិលផ្សេងៗទៀត
កូនសៀវភៅផ្សព្វផ្សាយនេះផ្ដោតលើបញ្ហាសិទ្ធិជនពិការនៅពេលកំពុងប្រើប្រាស់សិទ្ធិទទួលបានអត្ថប្រយោជន៍តំហែទាំសុខភាព។ សិទ្ធិទទួល ឬចូលប្រើប្រាស់នោះមានជាអាទិ៍: មន្ទីរព្យាបាល, សេវាកម្ម, និងព័ត៌មានដែលផ្ដល់ឲ្យដោយការិយាល័យគ្រូពេទ្យ (វេជ្ជបណ្ឌិត), គ្រូពេទ្យ និងគម្រោងធានារ៉ាប់រងផ្នែកពេទ្យផ្សេងៗទៀត។ មានការផ្ដល់ឲ្យនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកាលីហ្វ័រញ៉ាជាច្រើនពីសំណាក់អង្គភាពរដ្ឋដែលមានដូចជា ខោនធី, អង្គការគ្រប់គ្រងតំហែទាំសុខភាពដែលជាបណ្ដាញគ្រូពេទ្យផ្ដល់សេវាកម្មតំហែទាំសុខភាពដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្ម/ក្រុមហ៊ុន ឬទីភ្នាក់ងារមេមួ
ទំព័រព័ត៌មាន៖ តើ Medicaid/Medi-Cal ជាអ្វីទៅ ?
កម្មវិធី Medicaid កម្រិតសហព័ន្ធ ផ្តល់ការថែទាំសុខភាព ដល់អ្នក ដែលមានចំណូលទាប, រួមទាំង ជនចាស់ជរា, ជនពិការ, និងកុមារ ។ Medicaid ទទួលបានមូលនិធិទ្រទ្រង់ តាមរយៈថវិកាបន្សំ ពីរដ្ឋ និងសហព័ន្ធ ។ រដ្ឋដំណើរការ កម្មវិធី Medicaid របស់ពួកគេផ្ទាល់ ហើយត្រូវគោរពតាម វិធានសហព័ន្ធ មួយចំនួន, ប៉ុន្តែ មានភាពបត់បែន ចំពោះសេវា ដែលពួកគេផ្តល់ឱ្យ ។
Click links below to view full publication.
សេវាដឹកជញ្ជូនសម្រាប់អ្នកទទួលបានសេវា Medi-Cal
ប័ណ្ណព័ត៌មាននេះ ពន្យល់ពីរបៀបក្នុងការទទួលបានការដឹកជញ្ជូនអ្នកទៅកាន់ការណាត់ជួបវេជ្ជសាស្រ្តពីគម្រោងថែទាំដែលមានការគ្រប់គ្រង (MCP) នៃកម្មវិធី Medi-Cal របស់អ្នក។ នៅខាងចុងនៃឯកសារបោះពុម្ពផ្សាយនេះ មានការពិភាក្សាអំពីរបៀបទទួលបានសេវាដឹកជញ្ជូន ក្នុងករណីអ្នកមាន Medi-Cal ដែលជាសេវាឥតគិតថ្លៃ (FFS)។
ការអនុគ្រោះសិទ្ធិសម្រាប់ជម្រើសសេវានៅតាមផ្ទះនិងសហគមន៍ (Home and Community Based Alternatives, HCBA) (ពីមុនត្រូវបានគេហៅថាការអនុគ្រោះសិទ្ធិសម្រាប់សេវានៅតាមវេជ្ជស្ថានថែទាំ/មន្ទីរពេទ្យសម្រាប់អ្នកជំងឺធ្ងន់)៖ ចំណុចមូលដ្ឋាន
រដ្ឋកាលីហ្វញ៉ា មានកម្មវិធីថ្មីមួយហៅថា “ការអនុគ្រោះសិទ្ធិសម្រាប់សេវានៅតាមផ្ទះ និងសហគមន៍” ដែលជួយឲ្យពលរដ្ឋអាចទទួលសេវា Medi-Cal នៅតាមផ្ទះបាន។ ឯកសារបោះពុម្ពផ្សាយនេះ និយាយអំពីកម្មវិធីមួយដែលមានឈ្មោះថា ការអនុគ្រោះសិទ្ធិសម្រាប់ជម្រើសសេវានៅតាមផ្ទះនិងសហគមន៍ (HCBA)។
តើករណីលើកលែងរបស់ Medi-Cal សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ អាចជួយអ្វីអ្នកបានខ្លះដើម្បីឲ្យអ្នកទទួលបានការថែទាំដែលអ្នកត្រូវការនៅផ្ទះ
កម្មវិធីករណីលើកលែងរបស់ Medi-Cal សម្រាប់មេរោគអេដស៍ និងជំងឺអេដស៍ (¡¡±ករណីលើកលែងសម្រាប់ជំងឺអេដស៍¡¨) ផ្តល់ជូននូវការគ្រប់គ្រងករណី និងសេវាថែទាំដោយផ្ទាល់ដល់បុគ្គលដែលមានមេរោគអេដស៍/ជំងឺអេដស៍ ជំនួសឲ្យការថែទាំនៅមន្ទីរព្យាបាល ឬការចូលសម្រាកពេទ្យ។ អ្នកប្រើប្រាស់សេវានេះដើម្បីជួយដល់អ្នកឲ្យបានសម្រាកនៅផ្ទះ ឬចេញពេលមន្ទីរព្យាបាលទៅសម្រាកនៅផ្ទះ។
Click links below for a full downloadable version.
តើខ្ញុំអាចប្រើប្រាស់ថ្លៃចំណាយរួមរបស់ខ្ញុំដើម្បីទទួលបានសេវាផ្សេងទៀតដែលខ្ញុំត្រូវការដែរឬទេ?
មានវិធីផ្សេងៗជាច្រើនដែលពលរដ្ឋវ័យចំណាស់ និងបុគ្គលដែលមានពិការភាព អាចមានសិទ្ធិទទួលបាន Medi-Cal។ ឯកសារបោះពុម្ពផ្សាយនេះ នឹងផ្តោតសំខាន់លើបុគ្គលដែលទទួលបាន Medi-Cal ក្រោមកម្មវិធីសម្រាប់ជនចាស់ជរា ជនពិការភ្នែក និងជនពិការដែលមានតម្រូវការវេជ្ជសាស្ត្រ (Aged-Blind-Disabled Medically Needy, ABD-MN)។ ស្ថិតក្រោមកម្មវិធី ABD-MN របស់ Medi-Cal បុគ្គលដែលមានប្រាក់ចំណូលលើសពីចំនួនទឹកប្រាក់ណាមួយ អាចទទួលបានសេវា Medi-Cal ដោយមានថ្លៃចំណាយរួម (share of cost, SOC)។
ឯកសារបោះពុម្ពផ្សាយនេះ នឹងផ្តល់ព័ត៌មានអំពីរបៀបដែលបុគ្គលទាំងនោះ អាចទទួលបាន SOC របស់ពួកគេដើម្បីទិញសេវាកម្មបន្ថែម ដែលពួកគេអាចនឹងត្រូវការដើម្បីបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ សូមចំាថា មានវិធីខុសៗគ្នាជាច្រើនដែលពលរដ្ឋអាចទទួលបានសេវា Medi-Cal ដោយមិនបាច់មានថ្លៃចំណាយ រួម។
ការថែទាំ ដែលមានការចាត់ចែង របស់ Medi-Cal ៖ បណ្តឹងតវ៉ា និងបណ្តឹងសារទុក្ខ
តើខ្ញុំអាចធ្វើអ្វីបានខ្លះ ប្រសិនបើខ្ញុំមិនពេញចិត្តចំពោះអ្វីមួយដែលផែនការថែទាំដែលស្ថិតក្រោមការគ្រប់គ្រងនៃ Medi-Cal របស់ខ្ញុំបានធ្វើនោះ?
ចាប់តាំងពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2017 មក រដ្ឋកាលីហ្វ័រញ៉ាកំពុងតែអនុវត្តតាមបទប្បញ្ញត្តិថ្មីៗរបស់សហព័ន្ធស្តីពីរបៀបដែលអ្នកធ្វើការតវ៉ាចំពោះសេចក្តីសម្រេច ឬវិវាទណាមួយអំពីអត្ថប្រយោជន៍នានា និងអំពីរបៀបដែលអ្នកជម្រាបជូនផែនការថែទាំដែលស្ថិតក្រោមការគ្រប់គ្រងនូវរឿងរ៉ាវផ្សេងៗទៀតតាមរយៈបណ្តឹងសារទុក្ខ។