បណ្តឹងផ្នែកកំហុសស៊ីវិល - ការដាក់ពាក្យប្តឹងប្រឆាំងនឹងអង្គភាពរដ្ឋ ក្រោមច្បាប់បណ្តឹងកំហុសស៊ីវីលរដ្ឋកាលីហ្វ័រនីញ៉ា
![DRC Logo](/sites/default/files/default_images/default_banner.png)
បណ្តឹងផ្នែកកំហុសស៊ីវិល - ការដាក់ពាក្យប្តឹងប្រឆាំងនឹងអង្គភាពរដ្ឋ ក្រោមច្បាប់បណ្តឹងកំហុសស៊ីវីលរដ្ឋកាលីហ្វ័រនីញ៉ា
បើអ្នកគិតថាអ្នកបានរងការឈឺចាប់ ហើយចង់ដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ ដោយសាររបួសស្នាមលើរាងកាយ ជាបឋមអ្នកត្រូវដាក់ពាក្យប្តឹងកំហុសស៊ីវិល ជាមុនសិន ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
បើអ្នកគិតថាអ្នកបានរងការឈឺចាប់ ហើយចង់ដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ ដោយសាររបួសស្នាមលើរាងកាយ ជាបឋមអ្នកត្រូវដាក់ពាក្យប្តឹងកំហុសស៊ីវិល ជាមុនសិន ។
បណ្តឹងផ្នែកកំហុសស៊ីវិល គឺជាសំណុំរឿងដែលអ្នកដាក់ប្តឹង ប្រសិនបើជនបង្កររបួសស្នាមលើរាងកាយអ្នក គឺជាមន្ត្រីរដ្ឋការ ។ ជាធម្មតា អ្នកត្រូវដាក់ពាក្យប្តឹងផ្នែកកំហុសស៊ីវិល ក្នុងរវាង ប្រាំមួយខែ គិតចាប់ពីពេលដែលអ្នករងគ្រោះថ្នាក់ ។ បើអ្នកមិនបានដាក់ពាក្យប្តឹងផ្នែកកំហុសស៊ីវិលឲ្យបានទាន់ពេលទេ គឺអ្នកមិនអាចដាក់ពាក្យប្តឹងតាមផ្លូវច្បាប់បានឡើយ ។
បើអ្នកចង់ដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ដោយសារបួសស្នាមលើរាងកាយ គឺអ្នកត្រូវទាក់ទងមេធាវី ជាបន្ទាន់ ។ អង្គការ Disability Rights California មិនមានជំនាញឯកទេសក្នុងកិច្ចការច្បាប់ផ្នែកនេះឡើយ ។ យើងខ្ញុំមិនអាចផ្តល់ដំបូន្មានដល់អ្នកអំពីការដាក់ពាក្យប្តឹងផ្នែកកំហុសស៊ីវិលបានឡើយ ។ យើងខ្ញុំមិនអាចជួយអ្នក ដើម្បីដាក់ពាក្យប្តឹងផ្នែកកំហុសស៊ីវិលបានឡើយ ។
បើទោះបីជាបញ្ហានេះបានកើតឡើងលើសពីប្រាំមួយខែហើយក៏ដោយ ក៏អ្នកនៅតែគួរទាក់ទងមេធាវីផ្នែករបួសស្នាមលើរាងកាយដែរ ។ មេធាវីក្នុងផ្នែកនេះ អាចជួយប្រាប់អ្នកឲ្យប្រើសំណុំបែបបទត្រឹមត្រូវ លើបណ្តឹងកំហុសស៊ីវិល ជជែកជាមួយអ្នកអំពីពេលចាប់ផ្តើមនៃបន្ទាត់ពេលវេលារបស់អ្នក ហើយជួយអ្នកក្នុងការរកមើលថ្ងៃផុតកំណត់នៃពេលវេលារបស់អ្នក។ មេធាវីផ្នែកនេះ អាចប្រាប់អ្នកថាតើ អ្នកអាចដាក់ពាក្យប្តឹងយឺតបានដែរឬទេ ។ មេធាវីឯកទេសលើរបួសស្នាមលើរាងកាយ អាចជួយណែនាំអ្នកពីជំហានបន្ទាប់ដែលអ្នកត្រូវធ្វើ ក្រោយពេលអ្នកបានដាក់បណ្តឹងផ្នែកកំហុសស៊ីវិល រួចរាល់ ។
អង្គការ Disability Rights California អាចផ្តល់ឲ្យអ្នកនូវបញ្ជីឈ្មោះមេធាវីឯកទេសផ្នែករបួសស្នាមលើរាងកាយ ឬអ្នកអាចទូរស័ព្ទទៅកាន់សេវាកម្មផ្នែកបញ្ជូនកូនក្តី នៃសមាគមន៍មេធាវីរដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីស្នើសុំការបញ្ជូនកូនក្តី តាមទូរស័ព្ទលេខ ៖
1-866-442-2529
http://www.calbar.ca.gov/Public/Need-Legal-Help/Lawyer-Referral-Service