ការអប់រំពិសេស។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
សិទ្ធិរបស់សិស្សក្នុងការទទួលបានការអប់រំពិសេសនៅក្នុងមន្ទីរឃុំឃាំងអនីតិជន
ឯកសារបោះពុម្ពផ្សាយនេះ ផ្ដល់ជាព័ត៌មានអំពីសិទ្ធិរបស់អ្នកដើម្បីទទួលបានការអប់រំពិសេសនៅពេលស្ថិតនៅក្នុងមន្ទីរឃុំឃាំងអនីតិជន។
ការរើសអើងលើពិការភាពនៅតាមសាលារដ្ឋនិងសាលាឯកជន
សិស្សានុសិស្ស និងអ្នកដាក់ពាក្យសុំចូលរៀនដែលមានពិការភាពត្រូវបានការពារប្រឆាំងនឹងការរើសអើងលើមូលដ្ឋានពិការភាព និងមានសិទ្ធិទទួលបានសេវាជំនួយគាំទ្រដែលសមស្របស្ថិតក្រោមច្បាប់រដ្ឋនិងសហព័ន្ធ។
17 គន្លឹះនៃការតស៊ូមតិសម្រាប់ការអប់រំពិសេស
ឯកសារនេះ នឹងផ្ដល់នូវគន្លឹះសម្រាប់អ្នក នៅមុនពេល អំឡុងពេល និងក្រោយពេលកិច្ចប្រជុំ IEP ដើម្បីជួយដល់អ្នកក្នុងការតស៊ូមតិសម្រាប់កូនរបស់អ្នក។
ការធ្វើបាប និងការបំពារបំពានដល់សិសសដដលមានពិការភាព
ឯកសារប ោះពុម្ពផ្សាយប ោះ ផ្សដល់ ូវព័ត៌មា សបខេបអំពីការប្វើ ប ិខការបំពារបំពា ដល់សិសសដដលមា ពិការភាព។ ឯកសារប ោះពុម្ពផ្សាយប ោះ៖
វិធានកម្មវិធី Early Start ស្តីពីការប្រើប្រាស់ធានារ៉ាប់រងឯកជន
ច្បាប់របស់រដ្ឋបានតម្រូវឲ្យនាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់ (Department of Developmental Services, DDS) កាត់បន្ថយកញ្ចប់ថវិការបស់ខ្លួនកាលពីឆ្នាំកន្លងទៅ។ ជាលទ្ធផល នាំឲ្យមានការផ្លាស់ប្តូរនានាចំពោះសេវាកម្មវិធី Early Start (សេវាអន្តរាគមន៍ដើមទី) ដែលមជ្ឈមណ្ឌលក្នុងតំបន់ អាចទិញបាន និងប៉ះពាល់ដល់របៀបដែលមជ្ឈមណ្ឌលក្នុងតំបន់ប្រតិបត្តិការការងារ។
ឯកសារបោះពុម្ពផ្សាយនេះ រៀបរាប់អំពីការផ្លាស់ប្តូរនានានៅក្នុងច្បាប់ស្តីពីការប្រើប្រាស់ធានារ៉ាប់រងឯកជនសម្រាប់សេវាកម្មវិធី Early Start។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរមួយដែលចែងថា ក្រុមការងារធ្វើផែនការសេវាគ្រួសារសម្រាប់បុគ្គល អាចរួមបញ្ចូល (នៅត្រឹមពេលនៃការបង្កើតគម្រោង) នូវការត្រួតពិនិត្យឡើងវិញតាមពេលវេលាកំណត់ ឬការផ្លាស់ប្តូរផែនការសេវាគ្រួសារសម្រាប់បុគ្គល (Individual Family Service Plan, IFSP) ដែលជាការកំណត់មួយថាសេវាវេជ្ជសាស្រ្តដែលមានចែងនៅក្នុង IFSP ពុំមានផ្តល់ជូនតាមរយៈគម្រោងធានារ៉ាប់រងសុខភាពឯកជនរបស់គ្រួសារ ដែលគម្រោងនឹងត្រូវចេញប្រាក់ដោយមជ្ឈមណ្ឌលក្នុងតំបន់។ ច្បាប់នេះ បានចូលជាធរមាននៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2017។
កូនពិការ របស់ខ្ញុំ តែងតែត្រូវបាន កំណត់ឱ្យព្យួរការសិក្សា ឬការផ្តល់អនុសាសន៍ ឱ្យមានការបណ្តេញចេញ
ប្រសិនបើកូន ដែលមានសេចក្តីត្រូវការ ពិសេស របស់លោកអ្នក កំពុងមានបញ្ហា ផ្នែកអាកប្បកិរិយា និង/ឬ ការព្យួរសិទ្ធិ និង/ឬ ការផ្តល់អនុសាសន៍ ឱ្យមានការបណ្តេញចេញ ពីមណ្ឌលសាលា នៅមូលដ្ឋាន របស់គេ (“មណ្ឌល”), មាននីតិវិធី ដែលមណ្ឌលត្រូវគោរពតាម មុនពេលបណ្តេញក្មេងចេញ ។ ទន្ទឹមនឹងនោះដែរ, ច្បាប់អប់រំពិសេស របស់ រដ្ឋ និងសហព័ន្ធ ផ្តល់ការគាំពារ មួយចំនួន ដល់សិស្សពិការ ដែលត្រូវបាន លើកមកពិចារណាត្រៀម នឹងបណ្តេញចេញ ។