បណ្ណព័ត៌មានស្តីពីការរើសអើងផ្នែកពិការភាព៖ ក្រុមហ៊ុន និងទីសាធារណៈផ្សេងៗ”
បណ្ណព័ត៌មានស្តីពីការរើសអើងផ្នែកពិការភាព៖ ក្រុមហ៊ុន និងទីសាធារណៈផ្សេងៗ”
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការរើសអើងផ្នែកពិការភាព
ច្បាប់រដ្ឋនិងសហព័ន្ធហាមឃាត់មិនឲ្យមានការរើសអើងដោយផ្អែកលើពិការភាពពីសំណាក់ក្រុមហ៊ុន និង “កន្លែងទាំងឡាយដែលជាទីសាធារណៈឡើយ។” កម្មវិធី Title III នៃច្បាប់សហព័ន្ធអាមេរិកស្តីពីពិការភាព (ADA) (42 U.S.C. Sections 12181 – 12189) ហាមឃាត់ការរើសអើងផ្អែកលើពិការភាពធ្វើឡើងដោយកន្លែងទាំងអស់នៃទីសាធារណៈ។ ដូចគ្នាដែរ មាត្រា 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទារ ហាមឃាត់ការរើសអើងផ្អែកលើពិការភាព ទាំងឡាយណាដែលទទួលបានមូលនិធិរដ្ឋសហព័ន្ធ។
ច្បាប់សិទ្ធិពលរដ្ឋ Unruh របស់រដ្ឋកាលីហ្វញ៉ា (California’s Unruh Civil Rights Act) ក្រមរដ្ឋប្បវេណីមាត្រ 51 (Civil Code Section 51) និង ច្បាប់ស្តីពីបុគ្គលដែលមានពិការភាព (Disabled Persons Act ) ក្រមរដ្ឋប្បវេណីមាត្រា 51- 55.32 (Civil Code Sections 54 – 55.32) ហាមឃាត់ការរើសអើងដែលផ្អែកលើពិការភាពដោយគ្រឹះស្ថានអាជីវកម្ម។ ក្រមរដ្ឋាភិបាលមាត្រា 11135 (Government Code Section 11135) ហាមឃាត់ការរើសអើងប្រព្រឹត្តិឡើងដោយក្រុមហ៊ុនទាំងឡាយណាដែលទទួលបានមូលនិធិរដ្ឋ។ ការរំលោភណាមួយទៅលើច្បាប់ ADA ក៏ជាការរំលោភទៅលើច្បាប់រដ្ឋដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីខ្លះ ច្បាប់រដ្ឋ ឬច្បាប់សហព័ន្ធដទៃផ្សេងទៀត ដូចជាផ្នែក 504 អាចនឹងផ្តល់ការការពារក្នុងកម្រិតខ្ពស់ជាងកម្មវិធី Title III។
ច្បាប់ ADA កំណត់និយមន័យថា “ទីតាំងនៃទីសាធារណៈទាំងឡាយ” ដូចជាក្រុមហ៊ុន និងអ្នកផ្តល់សេវាមិនរកប្រាក់ចំណេញ ដែលមានកម្មសិទ្ធិ ធ្វើប្រតិបត្តិការ ឬ ជួលទីតាំង ដែលបើកទទួលសាធារណជន។ ទាំងនេះរាប់បញ្ជូលទាំងភោជនីយដ្ឋាន ហាងទំនិញលក់រាយ សណ្ឋាគារ មហោស្រពភាពយន្ត សាលាឯកជន មជ្ឈមណ្ឌលពិពរណ៍ ការិយាល័យវេជ្ជបណ្ឌិត លំនៅដ្ឋានសម្រាប់ជនគ្មានទីលំនៅ ទីតាំងស្តុកទំនិញឬចំណត សួនសត្វ ផ្ទះធ្វើបុណ្យសព្វ មណ្ឌលថែទាំពេលថ្ងៃ និងទីតាំងលំហែកាយនានា ដូចជាពហុកីឡាដ្ឋាន និងក្លិបហាត់ប្រាណជាដើម។ សេវាដឹកជញ្ជូនឯកជនទាំងឡាយក៏ស្ថិតក្រោមច្បាបនេះដែរ។
ការរើសអើងជាការដកចេញ ការធ្វើវិយោគកម្ម និងការចាត់ទុកមិនស្មើគ្នាចំពោះមនុស្សដែលមានពិការភាពនៅតាមទីសាធារណៈ។ នេះរាប់បញ្ជូលទាំងបរាជ័យចំពោះការផ្លាស់ប្តូរក្នុងគោលនយោបាយ និងការអនុវត្ត (ត្រូវបានស្គាល់ថាជា “ការកែសម្រួលសមស្រប” ឬ “ទីសមស្រប” ដើម្បីអនុញ្ញាតឲ្យបុគ្គលមានពិការភាពអាចទទួលបានដោយស្មើភាពចំពោះសេវានិងអការក្រុមហ៊ុន។ ការផ្លាស់ប្តូរទាំងនេះត្រូវតែធ្វើ ក្នុងករណីដែលពួកគេមិនកែសម្រួលជាមូលដ្ឋាននូវលក្ខណៈនៃផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន ហើយមិនមានបន្ទុកផ្នែកហិរញ្ញវត្ថុនិងរដ្ឋបាលហួសហេតុទេនោះ។
ការរើសអើងក៏រាប់បញ្ចូលផងដែរនូវបរាជ័យដើម្បីផ្តល់នូវ “ជំនួយនិងសេវាបន្ថែម” ក្នុងករណីចាប់បាច់ដើម្បីធានាដល់ប្រសិទ្ធិភាពសម្រាប់អ្នកមានពិការភាព។
ឧទាហរណ៍នៃជំនួយនិងសេវាបន្ថែមរួមមាន អ្នកបកប្រែភាសាសញ្ញាដែលមានសមត្ថភាព ការបម្លែងសំដីទៅជាអក្សរភ្លាមៗ និងអ្នកដែលមានសមត្ថភាពអានឲ្យជនពិការភ្នែកស្តាប់ជាដើម។ ពួកគេក៏រាប់បញ្ចូលទាំងការផ្តល់ឯកសារក្នុងទម្រង់ដែលអាចប្រើបានដូចជាបោះពុម្ពអក្សរធំៗ ឬអក្សរស្ទាប ឯកសារដែលអាចប្រើជាមួយនឹងកម្មវិធីអាននៅលើអេក្រង់ ឬ ខ្សែអាត់សម្លេងនៃព័ត៌មានបោះពុម្ពជាដើម។ អាជីវកម្មទាំងឡាយមិនតម្រូវឲ្យផ្តល់នូវជំនួយនិងសេវាកម្មបន្ថែមទេ ក្នុងករណីដែលអាជីវកម្មធ្វើការកែសម្រួលនូវលក្ខណៈនៃផលិតផល ឬ សេវាកម្ម ដែលគេផ្តល់ ឬ ដាក់បន្ទុកផ្នែកហិរញ្ញវត្ថុនិងរដ្ឋបាលច្រើនហួសហេតុនោះ។
អ្នកអាចរកព័ត៌មានបន្ថែមស្តីពីការរើសអើងផ្នែកពិការភាព ការកែសម្រួលសមស្រប និងភាពត្រឹមត្រូវឆ្ពោះទៅកាន់ទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព បានពីទីនេះ៖
គេហទំព័ររបស់ ក្រសួងយុត្តិធម៌អាមេរិក (U.S. Department of Justice)៖
- ព័ត៌មាន និងជំនួយផ្នែកបច្ចេកទេសស្តីពីច្បាប់ ADA៖ https://www.ada.gov/ta-pubs-pg2.htm
- បណ្ណព័ត៌មានស្តីពីទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព៖ https://www.ada.gov/effective-comm.htm
គេហទំព័រនាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពរដ្ឋកាលីហ្វញ៉ា (DFEH)៖
- គ្រឹះស្ថានអាជីវកម្ម៖ https://www.dfeh.ca.gov/business-establishments/
- សំណួរចំលើយស្តីពីគ្រឹះស្ថានអាជីវកម្ម/ទីសាធារណៈ៖ www.dfeh.ca.gov/resources/frequently-asked-questions/business-establishments-public-accommodations-faqs/
បុគ្គលម្នាក់ដែលមានពិការភាពអាចប្រឈមនឹងការរើសអើង ប្រសិនបើអង្គភាពអាជីវកម្មមានការពិបាកចេញចូលជារូបវ័ន្ន។ ច្បាប់ ADA និងច្បាប់រដ្ឋកាលីហ្វញ៉ា ផ្តល់នូវស្តង់ដាស្ថាបត្យកម្មសម្រាប់អគារថ្មី និងអគារដែលត្រូវកែសម្រួល ហើយទាមទារឲ្យអង្គភាពអាជីវកម្មដកចេញនូវឧបសគ្គជារូបវ័ន្ននានាចេញពីអគារកំពុងប្រើប្រាស់នៅពេលមួយសមស្របដែលអាចសម្រេចទៅបាន។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមស្តីពីស្ថាបត្យកម្មច្រចេញចូលបាននៅទីនេះ:
- គេហទំព័រក្រុមប្រឹក្សាច្រកចេញចូលសហរដ្ឋអាមេរិក (U.S. Access Board)៖ www.access-board.gov
- U.S. DOJ Small Business Primer: https://www.ada.gov/regs2010/smallbusiness/smallbusprimer2010.htm
- គេហទំព័ទផ្នែកស្ថាបត្យកម្មរដ្ឋកាលីហ្វញ៉ា (California Division of the State Architect)៖ http://www.dgs.ca.gov/dsa/Programs/progAccess.aspx
- គេហទំព័រគណកម្មការស្តីពីច្រកចេញចូលសម្រាប់ជនមានពិការភាពរដ្ឋកាលីហ្វញ៉ា (California Commission on Disability Access)៖ www.ccda.ca.gov
ការទទួលបាននូវការកែសម្រួលសមស្រប/ជំនួយនិងសេវាកម្មបន្ថែម
ទាំងនេះជាជំហានត្រូវអនុវត្តដើម្បីទទួលបាននូវការកែសម្រួលមួយដ៏សមស្រប ឬជំនួយនិងសេវាកមកម្មបន្ថែមពីអង្គភាពអាជីវកម្ម៖
- សូមសរសេរសំណើសម្រាប់ការកែសម្រួលមួយដ៏សមស្រប / ជំនួយនិងសេវាបន្ថេមបន្ថែម។ សំណើរបស់អ្នកគួរតែពន្យល់នូវចំណុចដូចខាងក្រោម៖
- ពន្យល់ថាអ្នកជាបុគ្គលម្នាក់មានពិការភាព (អ្នកមិនបាច់បង្ហាញពីឈ្មោះនៃពិការភាពរបស់អ្នកនោះទេ)។
- ដំណើរដែលនាំឲ្យពិការភាពរបស់អ្នកមានការពិបាកក្នុងការចេញចូល ឬទទួលបានអត្ថប្រយោជន៍ពីទំនិញ ឬសេវារបស់ក្រុមហ៊ុន។
- ការកែសម្រួលជាក់លាក់ទាំងឡាយ / ជំនួយនិងសេវាបន្ថែមនានាដែលអ្នកមានតម្រូវការ និង
- ការបរិច្ឋេទដែលអ្នករំពឹងថានឹងទទួលបាននូវការឆ្លើយតប។
- លើកលែងតែពិការភាពរបស់អ្នក និងតម្រូវការសម្រាប់ការកែសម្រួល / ជំនួយនិងសេវាបន្ថែម ដែលអាចមើលឃើញ ទទួលបានលិខិតគាំទ្រពីវេជ្ជបណ្ឌិតរបស់អ្នក ឬ អ្នកវិជ្ជាជីវដទៃផ្សេងទៀត។ លិខិតនេះគួរតែពន្យល់ពីមូលហេតុដែលអ្នកមានតម្រូវការចំពោះការកែសម្រួលដែលត្រូវបានស្នើឡើងដោយមូលហេតុពិការភាពរបស់អ្នក។
- ប្រសិនបើអាច សូមផ្ញើសំណើជាលាយលក្ខណ៍អក្សររបស់អ្នក និងលិខិតគាំទ្រទៅកាន់ក្រុមហ៊ុន។
លិខិតគំរូធ្វើការស្នើសុំកែសម្រួលសមស្រប / ជំនួយនិងសេវវាបន្ថែម និងលិខិតគាំទ្រគំរូមាននៅផ្នែកខាងចុងនៃបណ្ណព័ត៌មាននេះ។
បណ្តឹងរដ្ឋបាល
កម្មវិធី Title III នៃច្បាប់ ADA ដាក់ឲ្យអនុវត្តដោយ DOJ។ ច្បាប់ Unruh រដ្ឋកាលីហ្វញ៉ា ច្បាប់ស្តីពីបុគ្គលមានពិការភាព និងក្រមរដ្ឋាភិបាលមាត្រា 11135 ត្រូវបានដាក់ឲ្យអនុវត្តដោយ DFEH។
ក្នុងករណីអ្នកជឿថាអ្នកត្រូវបានគេរើសអើង អ្នកអាចដាក់ពាក្យបណ្តឹងរដ្ឋបាលទៅកាន់ DOJ ទៅតាមច្បាប់សហព័ន្ធ ឬទៅកាន់ DFEH ទៅតាមច្បាប់រដ្ឋ។ ពាក្យបណ្តឹងទៅកាន់ DFEH ត្រូវតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំនៃឥរយាបទរើសអើង។ អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ DFEH ទៅកាន់នាយក DFEH ក្នុងរយៈពេល 10 ថ្ងៃនៃសេចក្តីសម្រេច។ See 2 C.C.R. Section 10033.
បណ្តឹងចំពោះកម្មវិធី Title III អាចត្រូវធ្វើឡើងទៅកាន់ DOJ បានគ្រប់ពេលទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលប្រសើរបំផុតនោះគឺត្រូវឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថាការកន្លងផុតទៅនៃពេលវេលាអាចធ្វើឲ្យការរើសអើងកាន់តែពិបាកបង្ហាញភស្តុតាង។ ព័ត៌មានទំនាក់ទំនងសម្រាប់ DOJ និង DFEH មានដូចខាងក្រោម៖
បណ្តឹងទៅកាន់ DOJ៖
U.S. Department of Justice
Civil Rights Division
950 Pennsylvania Avenue, N.W.
Disability Rights Section – 1425 NYAV
Washington, D.C. 20530
ការដាក់ពក្យបណ្តឹងតាមប្រព័ន្ធអនឡាញ៖ https://www.ada.gov/filing_complaint.htm
ទូរសព្ទ៖ (800) 514-0301
TTY៖ (800) 514-0383
បណ្តឹងទៅកាន់ DFEH៖
ការដាក់ពក្យបណ្តឹងតាមប្រព័ន្ធអនឡាញ៖ https://www.dfeh.ca.gov/filing-a-complaint-online/
ទូរសព្ទ៖ (800) 884-1684
TTY៖ (800) 700-2320
តាមប្រៃសណីយ៍៖ សូមទរសព្ទទៅកាន់លេខ (800) 884-1684 និងស្នើសុំទម្រង់ពាក្យបណ្តឹងដើម្បីព្រីនចេញនិងផ្ញើត្រឡប់មកវិញ។ សូមផ្តល់ពេលវេលាបន្ថែមសម្រាប់ការផ្ទើរតាមប្រៃយណីយ៍ និងការដំណើរការនិតិវិធី។
សម្រាប់ប្រភេទក្រុមហ៊ុនមួយចំនួន ការដាក់ពាក្យបណ្តឹងក៏អាចធ្វើឡើងទៅកាន់អាជ្ញាធម៌ផ្តល់អាជ្ញាប័ណ្ណ ឬ រដ្ឋដទៃផ្សេងទៀត ឬទីភ្នាក់ងារសហព័ន្ធដែលមានយុត្ថតិការទៅលើប្រភេទនៃក្រុមហ៊ុននោះ។ ឧទាហរណ៍ ឯកជនភាពបណ្តឹងប្រឆាំងមន្ទីរពេទ្យឯកជន អាចត្រូវបានធ្វើឡើងជាមួយនឹងការិយាល័យសិទ្ធិពលរដ្ឋរបស់ក្រសួងសេវាមនុស្សសហរដ្ឋអាមេរិកបាន។
បណ្តឹងវិវាទ
ការរំលោភច្បាប់ពិភាក្សាខាងលើអាចត្រូវដាក់ឲ្យអនុវត្តតាមរយៈពាក្យបណ្តឹងឯកជន។ ត្រូវដឹងថា ការកំណត់របស់ច្បាប់រឹតបន្តឺងទៅលើរយៈពេលសម្រាប់ធ្វើការដាក់ពាក្យបណ្តឹងវិវាទ និងត្រូវដឹងថាអ្នកអាចនឹងត្រូវបាត់បង់នូវពាក្យបណ្តឹងបានប្រសិនបើអ្នកមិនប្តឹងទៅតាមការកំណត់របស់ច្បាប់។ កាលបរិច្ឆេទទាំងនេះអាចមានរយៈពេលខ្លីត្រឹមពីរឆ្នាំរាប់ចាប់ពីកាលបរិច្ឆេទនៃសកម្មភាពរើសអើងត្រូវបានប្រព្រឹត្តិឡើង។ ប្រសិនបើអ្នកចង់បន្តបណ្តឹងនោះ អ្នកគួរតែពិភាក្សាជាមួយមេធាវីឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកស្វែងរកសំណងខូចខាតក្នុងតម្លៃជាទឹកប្រាក់តិចជាង $10,000 នោះ ជម្រើសមួយទៀតគឺត្រូវដាក់ពាក្យបណ្តឹងករណីរើសអើងទៅកាន់តុលាសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាន។ ការកំណត់របស់ច្បាប់ពិភាក្សាខាងលើនឹងអនុវត្ត។ អ្នកមិនអាចប្រើមេធាវីបានទេក្នុងករណីអ្នកទៅប្តឹងនៅតុលាការសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាននោះ។ នេះគឺដំណភ្ជាប់ទៅកាន់ឯកសារបោះពុម្ពផ្សាយសិទ្ធិពិការភាពរដ្ឋកាលីហ្វញ៉ា ដែលពន្យល់ពីដំណើរការនិតិវិធីនៃការប្រើប្រាស់បណ្តឹងតូចតាចសម្រាប់ករណីរើសអើង៖ https://www.disabilityrightsca.org/publications/a-guide-to-small-claims-court-how-to-sue-if-a-business-or-landlord-discriminates
លិខិតគំរូដើម្បីស្នើសុំការកែសម្រួលសមស្រប / ជំនួយ និងសេវាបន្ថែម
[កាលបរិច្ឆេទ]
គោរពជូន [ក្រុមហ៊ុន]៖
ខ្ញុំសរសេរមកនេះដើម្បីស្នើសុំ [ការកែសម្រួលសមស្រប / ជំនួយនិងសេវាកម្មបន្ថែម] សម្រាប់ [ពិការភាពមួយ / ពិការភាពច្រើន] របស់ខ្ញុំ។
ខ្ញុំ [ជា / សូមធ្វើជា] អតិថិជន [ក្រុមហ៊ុន]។ ដោយសារតែពិការភាពរបស់ខ្ញុំ ខ្ញុំមានតម្រូវការដូចខាងក្រោម៖ [រាយនូវចំណុចត្រូវកែសម្រួល / ជំនួយឬសេវាកម្មបន្ថែម]។
[គ្រូពេទ្យ / ពេទ្យវិកលចរិត / ចិត្តវិទូរ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលដោយប្រើសកម្មភាពជាក់លាក់ផ្សេងៗ / បុគ្គលដទៃផ្សេងទៀត (សូមរៀបរាប់)] បានចាត់ទុកការកែសម្រួលសកម្មភាពទាំងនេះថាចាំបាច់ដោយផ្អែកលើពិការភាពរបស់ខ្ញុំ។ សូមមេត្តាពិនិត្យលិខិតដូចបានភ្ជាប់ជាមួយពី [វេជ្ជបណ្ឌិត ឬ ឈ្មោះរបស់អ្នកជំនាញ]។
ច្បាប់សហព័ន្ធនិងរដ្ឋតម្រូវឲ្យក្រុមហ៊ុនទាំងឡាយផ្តល់នូវការកែសម្រួលសមស្រប / ជំនួយ ឬ សេវាកម្មបន្ថែម សម្រាប់អ្នកដែលមានពិការភាព។ សូមមេត្តឆ្លើយតបចំពោះសំណើនេះឲ្យបានត្រឹម [កាលបរិច្ឆេទ]។ សូមមេត្តកុំស្ទាក់ស្ទើក្នុងការទាក់ទងមកខ្ញុំតាមរយៈ [លេខទូរសព្ទរបស់អ្នក និង / ឬ អ៊ីម៉ែល] ប្រសិនបើអ្នកមានជាសំណួរនោះ។ សូមអរគុណ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគាំទ្រ
[កាលបរិច្ឆេទ]
គោរពជូន [ក្រុមហ៊ុន]៖
ខ្ញុំជា [គ្រូពេទ្យ / គ្រូពេទ្យវិកលចរឹត / អ្នកចិត្តវិទូរ / គ្រូពេទ្យព្យាបាលដោយចលនា / អ្នកសង្គមកិច្ច / គ្រូពេទ្យព្យាបាលដោសកម្មភាពជាក់លាក់ផ្សេងៗ] សម្រាប់ [ឈ្មោះ] ហើយខ្ញុំដឹងច្បាស់ពីលក្ខខណ្ឌស្ថានភាព [របស់គាត់/នាង]។ [គាត់/នាង] មានពិការភាពដែលបណ្តាលឲ្យមានកម្រិតលើមុខងារជាក់លាក់មួយចំនួន។ ការមានកម្រិតទាំងនេះរាប់បញ្ចូលនូវ [រាយនូវភាពមានកម្រិតមុខងារទាំងឡាយដែលតម្រូវឲ្យមានការកែសម្រួល / ជំនួយ ឬសេវាកម្មបន្ថែម]។
[ការកែសម្រួល /ជំនួយ ឬ សេវាកម្មដែលបានស្នើឡើងនេះ] មានសារៈសំខាន់ណាស់ដល់ [ឈ្មោះ] ដើម្បី [ស្នើសុំ / ដើម្បីទទួលបានដោយស្មើភាពចំពោះសេវាកម្ម និងអត្ថប្រយោជន៍របស់] [ឈ្មោះក្រុមហ៊ុន]។ [សូមរៀបរាប់ថាតើការកែសម្រួល / ជំនួយ និងសេវាកម្ម នឹងជួយ ឬគាំទ្រដល់បុគ្គលរូបនោះយ៉ាងដូចម្តេចខ្លះ]។
សូមថ្លែងអំណរគុណចំពោះការផ្តល់ [ការកែសម្រួលសមស្រប / ជំនួយ និងសេវាកម្មបន្ថែន] នេះដល់ [ឈ្មោះ]។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់
[ឈ្មោះ និងតួនាទី]