សេចក្ដីសង្ខេបសិទ្ធិអំណាចនៅក្រោមច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ របស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា

សេចក្ដីសង្ខេបសិទ្ធិអំណាចនៅក្រោមច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ របស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា
ច្បាប់នេះនិយាយថា DRC អាចចូលទៅក្នុងកន្លែងដែលជនពិការរស់នៅ។ យើងអាចស៊ើបអង្កេតការរំលោភបំពាន និងការធ្វេសប្រហែស បណ្តុះបណ្តាលមនុស្ស និងធ្វើឱ្យប្រាកដថាកន្លែងនោះកំពុងប្រព្រឹត្តិមនុស្សត្រឹមត្រូវ។ ហាងស្រានេះពន្យល់អំពីច្បាប់ដែលអនុញ្ញាតឱ្យ DRC ធ្វើកិច្ចការនេះ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
តើអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា គឺជាអ្វី?
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) គឺជាទីភ្នាក់ងារឯកជនឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1978 ដោយអនុលោមតាមច្បាប់ស្ដីពីជំនួយសម្រាប់ពិការភាពនៃការលូតលាស់ និងច្បាប់ស្ដីពីសិទ្ធិមូលដ្ឋាន។ 42 U.S.C. § 15001 et seq. [“DD Act”]. រដ្ឋសភា បានចេញសេចក្ដីបញ្ជាថា រដ្ឋនីមួយៗដែលទទួលមូលនិធិនៅក្រោមច្បាប់ស្ដីពីជំនួយសម្រាប់ពិការភាពនៃការលូតលាស់ និងច្បាប់ស្ដីពីសិទ្ធិ មូលដ្ឋាន (DD Act) ត្រូវបង្កើតប្រព័ន្ធតស៊ូមតិមួយដើម្បីការពារសិទ្ធិ និង ផលប្រយោជន៍របស់បុគ្គលដែលមានពិការភាពនៃការលូតលាស់។ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) គឺជាប្រព័ន្ធតស៊ូមតិសម្រាប់រដ្ឋកាលីហ្វ័រញ៉ា។ នាពេលបន្ទាប់មក រដ្ឋសភា បានពង្រីកបន្ថែមនូវទំនួលខុសត្រូវនៃប្រព័ន្ធការពារនិងតស៊ូមតិដែលមានស្រាប់ ដោយរួមបញ្ចូលការតស៊ូមតិសម្រាប់បុគ្គលដែលមានពិការភាព ដោយរួមទាំងពិការភាពផ្លូវចិត្ត និងពិការភាព ដទៃផ្សេងទៀត។ 29 U.S.C. § 794e et seq. [“PAIR Act”]; 42 U.S.C. § 10801 et seq. [“PAIMI Act”].
នៅឆ្នាំ 1991 រដ្ឋសភារដ្ឋកាលីហ្វ័រញ៉ា អនុម័តច្បាប់មួយដែលទទួលស្គាល់សិទ្ធិ អំណាចរបស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ដោយអនុលោមតាមច្បាប់សហព័ន្ធនិងធ្វើឲ្យច្បាប់រដ្ឋគោរពទៅតាមលក្ខខណ្ឌតម្រូវរបស់សហព័ន្ធ។ Cal. Welf. & Inst. Code § 4900 et seq. នៅឆ្នាំ 2003 សេចក្ដីស្នើច្បាប់របស់ព្រឹទ្ធសភា លេខ 577 ត្រូវបានអនុម័ត ដោយធ្វើឲ្យច្បាប់រដ្ឋគោរពទៅតាមការពង្រីកច្បាប់និងបទប្បញ្ញត្តិនានារបស់សហព័ន្ធនាពេលក្រោយមក។ សូមមើល សេចក្ដីស្នើច្បាប់របស់ព្រឹទ្ធសភា លេខ 577, 2003-04 Leg. Sess. (Cal. 2003).
តើអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ចូលរួមក្នុងសកម្មភាពអ្វីខ្លះ?
ក្នុងការការពារនិងការតស៊ូមតិដើម្បីសិទ្ធិរបស់បុគ្គលដែលមានពិការភាពអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) អាចធ្វើសកម្មភាពដូចខាងក្រោម៖
- ស៊ើបអង្កេតឧបទ្ទវហេតុនៃការរំលោភបំពាននិងការមិនអើពើ ប្រសិនបើឧបទ្ទវហេតុនោះ ត្រូវបានរាយការណ៍ទៅកាន់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ឬ ប្រសិនបើអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) សន្និដ្ឋានថា មានហេតុផលសមស្របដែលធ្វើឲ្យគេជឿថាឧបទ្ទវហេតុនោះបានកើតឡើង។
- ខិតខំផ្ដល់មធ្យោបាយដោះស្រាយផ្នែករដ្ឋបាល ផ្លូវច្បាប់ និងមធ្យោបាយ ដោះស្រាយដទៃទៀតដែលសមស្រប ឬវិធីសាស្រ្តនានាដើម្បីធានានូវការ ការពារសិទ្ធិរបស់បុគ្គលដែលមានពិការភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- ផ្ដល់ព័ត៌មាន ការបញ្ជូនបន្ត និងការបណ្ដុះបណ្ដាល ពាក់ព័ន្ធនឹង កម្មវិធី និងសេវានានា ដែលពាក់ព័ន្ធនឹងតម្រូវការរបស់បុគ្គលដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និងការបណ្ដុះបណ្ដាលអំពីសិទ្ធិបុគ្គល និងសេវានានា ដែលអាចរកបានពីអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC)។
ការចូលទៅកាន់ អ្នកផ្ដល់សេវា មណ្ឌល និងកម្មវិធីនានា
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ត្រូវបានផ្ដល់ជូននូវសិទ្ធិសមស្របចូលទៅកាន់អ្នកផ្ដល់សេវា មណ្ឌល ឬកម្មវិធីនានា ដែលផ្ដល់ការថែទាំ និងការព្យាបាល ដល់បុគ្គលដែលមានពិការភាព។ ការទទួលបានសិទ្ធិនេះ អនុញ្ញាតឲ្យអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ធ្វើការស៊ើបអង្កេតអំពីការរំលោភបំពានឬការមិនអើពើ ផ្ដល់ព័ត៌មាននិងការបណ្ដុះបណ្ដាលអំពីសិទ្ធិរបស់បុគ្គលដែលមានពិការភាព និងត្រួតពិនិត្យអំពីការគោរពអនុវត្តសិទ្ធិនិងសុវត្ថិភាពរបស់អ្នកទទួលសេវា ដោយអ្នកផ្ដល់សេវា មណ្ឌល ឬកម្មវិធី។1 ក្នុងករណីស៊ើបអង្កេតអំពីការរំលោភបំពានឬការមិនអើពើ ដែលត្រូវបានចោទប្រកាន់ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) នឹងជួបជាមួយបុគ្គលដែលមានពិការភាព និងអ្នកផ្ដល់សេវា កម្មវិធី ឬមណ្ឌល នៅគ្រប់ពេលទាំងអស់ ដោយគ្មានអ្នកនៅអមជាមួយ ដែលការអនុវត្តបែបនេះ មានសារៈសំខាន់សម្រាប់ការស៊ើបអង្កេតដ៏ពេញលេញមួយ។2 សិទ្ធិអំណាចនេះរួមបញ្ចូលទាំងឱកាសសម្ភាសបុគ្គលដែលមានពិការភាព បុគ្គលិករបស់អ្នកផ្ដល់សេវា ឬបុគ្គលដទៃទៀតដែលអាចដឹងអំពីការរំលោភបំពាននិងការមិនអើពើដែលត្រូវបានចោទប្រកាន់ ព្រមទាំងចូលទៅកាន់កំណត់ត្រាពាក់ព័ន្ធទាំងអស់។3 ក្នុងការអនុវត្តសេវាតស៊ូមតិទាំងអស់ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) មានសិទ្ធិចូលទៅកាន់មណ្ឌល កម្មវិធី អ្នកផ្ដល់សេវា និងអ្នកទទួលសេវា ក្នុងអំឡុងពេលនៃម៉ោងបំពេញការងារធម្មតា ឬនៅពេលវេលាសមស្របដទៃទៀត។4
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) មានសិទ្ធិជួបជាមួយអ្នកផ្ដល់សេវាទាំងសាធារណៈនិងឯកជន ចូលទៅកាន់មណ្ឌល ឬកម្មវិធីដែលផ្ដល់សេវា ការគាំទ្រ ការថែទាំ ឬការព្យាបាល ដល់បុគ្គលដែលមានពិការភាព។5 ចំណុចនេះ រួមបញ្ចូល ប៉ុន្តែមិនកំហិតត្រឹមតែ មន្ទីរពេទ្យ មណ្ឌលថែទាំសុខភាពរយៈពេលវែងការរៀបចំ ការរស់នៅក្នុងសហគមន៍សម្រាប់បុគ្គលដែលមានពិការភាព (ដោយរួមបញ្ចូលទាំងមណ្ឌលថែទាំក្នុងសហគមន៍ មណ្ឌលចាស់ជរា លំនៅដ្ឋានបុគ្គល ឬបន្ទប់ស្នាក់នៅរបស់បុគ្គលដែលមានពិការភាព ដែលនៅទីនោះសេវានានាត្រូវបានផ្ដល់ជូន) កម្មវិធីពេលថ្ងៃ មណ្ឌលឃុំឃាំងអនីតិជន ទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង មន្ទីរឃុំឃាំង ឬពន្ធនាគារ មណ្ឌលណាមួយដែលមិនត្រូវបានផ្ដល់អាជ្ញាបណ្ណ ប៉ុន្តែមិនត្រូវបានលើកលែងពីការផ្ដល់អាជ្ញាបណ្ណ និងសាលាឯកជនឬរដ្ឋ ឬស្ថាប័នដទៃទៀត ឬកម្មវិធីផ្ដល់ការអប់រំ បណ្ដុះបណ្ដាល ការស្ដារសម្បទា ការព្យាបាល ឬសេវាលំនៅដ្ឋាន ជូនដល់បុគ្គលដែមានពិការភាព។6
ការចូលទៅកាន់កំណត់ត្រា
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) មានសិទ្ធិអំណាចចូលទៅកាន់កំណត់ត្រារបស់បុគ្គលដែលមានពិការភាព ដោយរួមទាំង៖7
- បុគ្គលណាម្នាក់ដែលជាអតិថិជនរបស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ប្រសិនបើបុគ្គលនោះ ឬអាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬតំណាងស្របច្បាប់ដទៃទៀតរបស់បុគ្គលនោះ បានអនុញ្ញាតឲ្យ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ចូលទៅកាន់ព័ត៌មាននិងកំណត់ត្រា8
- អាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬតំណាងស្របច្បាប់ គឺជាបុគ្គលដែលមានសិទ្ធិអំណាចស្របច្បាប់ក្នុងការផ្ដល់ការយល់ព្រមចំពោះការថែទាំសុខភាពឬការថែទាំសុខភាពផ្លូវចិត្តឬការព្យាបាលក្នុងនាមបុគ្គលនោះ9
- បុគ្គលណាម្នាក់ ដោយរួមទាំងបុគ្គលដែលមិនអាចកំណត់ទីកន្លែងស្នាក់នៅបាន ដែលមានស្ថានភាពដូចខាងក្រោម៖
- ដោយសារស្ថានភាពរាងកាយឬផ្លូវចិត្តរបស់ខ្លួន បុគ្គលនេះមិនអាចផ្ដល់ការអនុញ្ញាតឲ្យអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ចូលទៅកាន់កំណត់ត្រារបស់ខ្លួនបាន10
- បុគ្គលដែលមិនមានអាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬតំណាងស្របច្បាប់ដទៃទៀត ឬតំណាងរបស់បុគ្គលនោះ គឺជាអង្គភាពសាធារណៈ ដោយរួមទាំងរដ្ឋ11 និង
- អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) បានទទួលបណ្ដឹងដែលថាបុគ្គលរូបនោះ រងការរំលោភបំពានឬការមិនអើពើ ឬបានកំណត់នូវបុព្វហេតុសមស្របដែលធ្វើឲ្យជឿថា បុគ្គលរូបនោះទទួលរងការរំលោភបំពានឬការមិនអើពើ12
- បុគ្គលណាម្នាក់ដែលទទួលមរណភាព និងអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ទទួលបានបណ្ដឹងតវ៉ាក្នងនាមបុគ្គលនោះដែលថាបុគ្គលនោះទទួលរងការរំលោភបំពានឬការមិនអើពើ។13 អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) មានសិទ្ធិចូលទៅកាន់កំណត់ត្រាដោយពុំមានការយល់ព្រមពីភាគីណាមួយផ្សេងទៀតនោះឡើយ14
- បុគ្គលណាម្នាក់ដែលមានអាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬតំណាងស្របច្បាប់ដទៃទៀត ដែលបណ្ដឹងតវ៉ាពាក់ព័ន្ធនឹងបុគ្គលនោះ ត្រូវទទួលបានដោយអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ឬពាក់ព័ន្ធនឹងបុគ្គលនោះ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) សន្និដ្ឋានថាមានបុព្វហេតុសមស្របដែលធ្វើឲ្យគេជឿថា បុគ្គលនោះទទួលរងការរំលោភបំពានឬការមិនអើពើ នៅពេលមានស្ថានភាពទាំងអស់ដូចខាងក្រោម៖
- អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) បានខិតខំព្យាយាមដោយសុទ្ធចិត្តធ្វើការទាក់ទងទៅកាន់តំណាង នៅពេលទទួលបានឈ្មោះនិងអាសយដ្ឋានរបស់តំណាងរូបនោះ15
- អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) បានផ្ដល់ជំនួយដល់តំណាងរូបនោះ ដើម្បីដោះស្រាយស្ថានភាពនោះ16 និង
- តំណាងរូបនោះ បានខកខានឬបានបដិសេធមិនធ្វើសកម្មភាពក្នុងនាមបុគ្គលនោះ។ 17
ប្រភេទនៃកំណត់ត្រា
កំណាត់ត្រាដែលអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) អាចទទួលបាន រួមមាន ប៉ុន្តែមិនកំហិតត្រឹមតែ៖
- ព័ត៌មាននិងកំណត់ត្រាដែលត្រូវបានរៀបចំ ឬត្រូវបានទទួលក្នុងអំឡុងពេលនៃការផ្ដល់ការចុះឈ្មោះ ការប៉ាន់ប្រមាណ ការវាយតម្លៃ ការអប់រំ ការបណ្ដុះបណ្ដាល ឬសេវាគាំទ្រដទៃទៀត ដោយរួមទាំងកំណត់ត្រាវេជ្ជសាស្រ្ត កំណត់ត្រាហិរញ្ញវត្ថុ កំណត់ត្រាត្រួតពិនិត្យ ឬកំណត់ត្រាដទៃទៀត ដែលត្រូវបានរៀបចំដោយមណ្ឌល កម្មវិធី ឬបុគ្គលិកផ្ដល់សេវា18
- របាយការណ៍ដែលត្រូវបានរៀបចំដោយទីភ្នាក់ងារឬអង្គការដែលទទួល បន្ទុកស៊ើបអង្កេតរបាយការណ៍ឧបទ្ទវហេតុនៃការរំលោភបំពាន ការមិនអើពើ របួស ឬមរណភាព ឬដែលត្រូវរៀបចំដោយឬសម្រាប់កម្មវិធី មណ្ឌល ឬសេវាដែលពិពណ៌នាចំណុចណាមួយឬចំណុចទាំងអស់ដូចខាងក្រោម៖19
- ការរំលោភបំពាន ការមិនអើពើ របួស ឬមរណភាព ដែលកើតឡើងនៅនឹងមណ្ឌល20
- វិធានការដែលត្រូវបានអនុវត្តដើម្បីស៊ើបអង្កេតឧបទ្ទវហេតុ21
- របាយការណ៍និងកំណត់ត្រា ដោយរួមទាំងកំណត់ត្រាបុគ្គលិក ដែលត្រូវបានរៀបចំឬរក្សាទុកដោយមណ្ឌល ពាក់ព័ន្ធនឹងរបាយការណ៍អំពីឧបទ្ទវហេតុបែបនោះ22 ឬ
- ព័ត៌មានគាំទ្រដែលត្រូវបានពឹងផ្អែក សម្រាប់ការបង្កើតរបាយការណ៍ ដោយរួមទាំងរបាយការណ៍ទាំងអស់ និងកំណត់ត្រាទាំងអស់ដែលត្រូវបានប្រើប្រាស់ឬពិនិត្យមើលឡើងវិញ នៅពេលរៀបចំរបាយការណ៍អំពីការរំលោភបំពាន ការមិនអើពើ ឬរបួស ដូចជាកំណត់ត្រាដែលពិពណ៌នាអំពីបុគ្គលដែលត្រូវបានសម្ភាស ភ័ស្តុតាងរូបវន្តនិងភ័ស្តុតាងឯកសារ ដែលត្រូវបានពិនិត្យមើល និងលទ្ធផលស៊ើបអង្កេតពាក់ព័ន្ធ។ 23
- កំណត់ត្រាស្ដីពីការរៀបចំផែនការអនុញ្ញាតឲ្យចាកចេញ24
- របាយការណ៍ដែលត្រូវបានរៀបចំដោយបុគ្គលនិងអង្គភាពដែលធ្វើការត្រួតពិនិត្យដើម្បីផ្ដល់លិខិតបញ្ជាក់ឬអាជ្ញាបណ្ណ ឬដែលត្រូវបានរៀបចំដោយស្ថាប័នទទួលស្គាល់វិជ្ជាជីវៈ និងការវាយតម្លៃពាក់ព័ន្ធដែលត្រូវបានរៀបចំសម្រាប់មណ្ឌល ដោយបុគ្គលិករបស់ខ្លួន អ្នកម៉ៅការ ឬអង្គភាពពាក់ព័ន្ធ ដោយអនុលោមតាមសេចក្ដីចែងដទៃទៀតនៃច្បាប់រដ្ឋដែលការពារកំណត់ត្រាដែលត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការវាយតម្លៃការថែទាំវេជ្ជសាស្រ្ត ឬគណៈកម្មាធិការត្រួតពិនិត្យ 25 និង
- ព័ត៌មានស្ដីពីវិជ្ជាជីវៈ ការបំពេញការងារ អគារ ឬស្តង់ដារសុវត្ថិភាពដទៃទៀត ព័ត៌មានអំពីប្រជាជនឬស្ថិតិដែលពាក់ព័ន្ធនឹងមណ្ឌល។26
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) មានសិទ្ធិអំណាចចូលទៅកាន់កំណត់ត្រាទាំងឡាយ មិនថាជាលាយលក្ខណ៍អក្សរ ឬក្នុងទម្រង់ណាផ្សេងទៀត ជាសេចក្ដីព្រាងឬជាសំណៅចុងក្រោយ ដោយរួមទាំង ប៉ុន្តែមិនកំហិតត្រឹមតែ កំណត់ហេតុលាយលក្ខណ៍អក្សរ ឯកសារអេឡិចត្រូនិក រូបថត កាសែតវីដេអូ ឬកាសែតសម្លេង។27
នៅក្រោមច្បាប់រដ្ឋនិងច្បាប់សហព័ន្ធ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) គឺជាមជ្ឈត្តករចុងក្រោយក្នុងការសម្រេចថាតើ មានបុព្វហេតុសមស្របដែលធ្វើឲ្យគេជឿថាបុគ្គលម្នាក់បានរងនូវការរំលោភបំពាន ឬការមិនអើពើ ឬរងហានិភ័យធ្ងន់ធ្ងរនៃការរំលោភបំពាន ឬការមិនអើពើ។28 ការសន្និដ្ឋានអំពីបុព្វហេតុសមស្រប គឺពឹងផ្អែកលើការវាយតម្លៃសមស្របចេញមកពីបទពិសោធបុគ្គលឬការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងឧបទ្ទវហេតុស្រដៀងគ្នា ស្ថានភាពស្រដៀងគ្នា ឬបញ្ហាស្រដៀងគ្នា ដែលពាក់ព័ន្ធនឹងការរំលោភបំពាន ឬការមិនអើពើ។ ព័ត៌មានដែលគាំទ្រការសន្និដ្ឋានអំពីបុព្វហេតុសមស្រប អាចចេញមកពីការត្រួតពិនិត្យ ឬសកម្មភាពដទៃទៀត ដោយរួមទាំង ប៉ុន្តែមិនកំហិតត្រឹមតែ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងអត្ថបទសារព័ត៌មាន។29
ប្រសិនបើអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ត្រូវបានបដិសេធមិនឲ្យចូលទៅកាន់កំណត់ត្រាដោយសារតែមិនមានការអនុញ្ញាត នោះមណ្ឌល កម្មវិធី ឬអ្នកផ្ដល់សេវា ត្រូវផ្ដល់ជូនអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ភ្លាមៗនូវឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់អាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬតំណាងស្របច្បាប់របស់បុគ្គលមានពិការភាពដែលចាំបាច់ត្រូវមានការអនុញ្ញាតសម្រាប់បុគ្គលនោះ។30 មូលហេតុនៃការពន្យារពេលឬការបដិសេធការចូលទៅកាន់ កំណត់ត្រា ត្រូវផ្ដល់ជូនជាលាយលក្ខណ៍អក្សរទៅឲ្យអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ភ្លាមៗ។31
សិទ្ធិអំណាចរបស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ក្នុងការចូលទៅកាន់កំណត់ត្រា មិនត្រូវរងការប៉ះពាល់ពីបទប្បញ្ញត្តិដែលអនុវត្តច្បាប់ស្ដីពីគណនេយ្យភាពនិងភាពបត់បែននៃការធានារ៉ាប់រងសុខភាព [HIPAA]។ បទប្បញ្ញត្តិនៃច្បាប់ ស្ដីពីគណនេយ្យភាពនិងភាពបត់បែននៃការធានារ៉ាប់រងសុខភាព [HIPAA] ផ្ដល់ការការពារបន្ថែមទៀតពាក់ព័ន្ធនឹងការបញ្ចេញព័ត៌មានសុខភាពដែលត្រូវបានការពារដោយអ្នកផ្ដល់ការថែទាំសុខភាព និងអង្គភាពដទៃទៀត។32
តើមានរយៈពេលប៉ុន្មាន សម្រាប់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC)ក្នុងការចូលទៅកាន់កំណត់ត្រា?
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ត្រូវមានសិទ្ធិចូលទៅកាន់កំណត់ត្រាដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពីការរំលោភបំពានឬការមិនអើពើ មិនលើសពីរយៈពេលបីថ្ងៃបំពេញការងារ ក្រោយពេលអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ធ្វើការស្នើសុំកំណត់ត្រាជាលាយលក្ខណ៍អក្សរ។33 អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ត្រូវចូលទៅកាន់កំណត់ត្រាភ្លាមៗ មិនឲ្យលើស 24 ម៉ោង ក្រោយពេល អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) ធ្វើសំណើ ដោយពុំចាំបាច់មានការយល់ព្រមពីភាគីណាមួយទៀតនោះឡើយ ប្រសិនបើអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) កំណត់ថា បុគ្គលនោះស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរនិងបន្ទាន់ ឬក្នុងករណីមរណភាពនៃបុគ្គលដែលមានពិការភាព។34
តើអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) អាចធ្វើអ្វីជាមួយនឹងព័ត៌មាននិងកំណត់ត្រាដែលខ្លួនទទួលបាន?
ព័ត៌មានសម្ងាត់ដែលត្រូវបានរក្សាទុកឬទទួលបានដោយអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) នឹងនៅតែត្រូវរក្សាជាសម្ងាត់ ហើយនឹងមិនត្រូវបញ្ចេញនោះឡើយ។35 ក៏ប៉ុន្តែ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា (DRC) អាចអនុវត្តដូចខាងក្រោម៖
- ចែករំលែកព័ត៌មាននោះជាមួយអតិថិជនជាបុគ្គល ដែលជាប្រធានបទនៃកំណត់ត្រាឬរបាយការណ៍ឬឯកសារដទៃផ្សេងទៀត ឬជាមួយតំណាងស្របច្បាប់របស់បុគ្គលនោះ ដោយមានការដាក់កំហិតចំពោះការបញ្ចេញព័ត៌មាននោះទៅឲ្យអ្នកទទួលសេវាសុខភាពផ្លូវចិត្ត។36
- ចេញរបាយការណ៍សាធារណៈស្ដីពីលទ្ធផលនៃការស៊ើបអង្កេត ដែលរក្សាបាននូវភាពសម្ងាត់របស់អតិថិជនជាបុគ្គល37
- រាយការណ៍លទ្ធផលនៃការស៊ើបអង្កេតទៅឲ្យទីភ្នាក់ងារស៊ើបអង្កេត ឬទីភ្នាក់ងារអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដោយរួមទាំង តែមិនកំហិតត្រឹមតែ ទីភ្នាក់ងារដែលទទួលខុសត្រូវចំពោះការផ្ដល់អាជ្ញាបណ្ណឬការទទួលស្គាល់ មណ្ឌលថែទាំ វិន័យរបស់បុគ្គលិក បុគ្គលិកទទួលបន្ទុកចេញអាជ្ញាបណ្ណឬព្យួរលិខិតបញ្ជាក់ឬដកអាជ្ញាបណ្ណ ឬបណ្ដឹងព្រហ្មទណ្ឌ38
- ខិតខំផ្ដល់មធ្យោបាយដោះស្រាយជម្រើសជំនួសផ្សេងៗទៀត ដោយរួមទាំង ការចាប់ផ្ដើមបណ្ដឹងផ្លូវច្បាប់39
- រាយការណ៍ការរំលោភបំពានដែលត្រូវបានសង្ស័យចំពោះមនុស្សចាស់ជរា ឬមនុស្សពេញវ័យនៅក្នុងបន្ទុក ដោយអនុលោមតាមច្បាប់ស្ដីពីការការពារមនុស្សពេញវ័យនៅក្នុងបន្ទុកនិងការរំលោភបំពានមនុស្សចាស់ជរា Welf។ & Inst. Code § 15600 et seq.40
- 1. 42 U.S.C. §§ 10805, 15043; Cal. Welf. & Inst. Code § 4902.
- 2. Welf. & Inst. § 4902(c)(1)(A); 42 C.F.R. § 51.42(b); 45 C.F.R. § 1326.27(b).
- 3. Welf. & Inst. § 4902(c)(1)(B); Welf. & Inst. § 4902(b)(1); 42 C.F.R. §§ 51.41, 51.42(b); 45 C.F.R. §§ 1326.25(a), 1326.27(b).
- 4. Welf. & Inst. § 4902(c)(2); 42 C.F.R. § 51.42(c). 45 C.F.R. § 1326.27(c).
- 5. Welf. & Inst. § 4902(c); 42 C.F.R. § 51.42(b); 45 C.F.R. §1326.27(b).
- 6. Welf. & INST. § 4900(e); 42 C.F.R. § 51.2
- 7. “ពិការភាព” មានន័យថាជាពិការភាពនៃការលូតលាស់ ដូចដែលត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់ស្ដីពីជំនួយសម្រាប់ពិការភាពនៃការលូតលាស់ និងច្បាប់ស្ដីពីសិទ្ធិមូលដ្ឋាន (DD Act) ជាជំងឺផ្លូវចិត្ត ដូចដែលត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់ PAIMI ពិការភាពនៅក្នុងនិយមន័យនៃច្បាប់ស្ដីពីជនជាតិអាមេរិកដែលមានពិការភាព ឬពិការភាពនៅក្នុងនិយមន័យនៃច្បាប់ស្ដីពីលំនៅដ្ឋាននិងការងារដោយយុត្តិធម៌នៃរដ្ឋកាលីហ្វ័រញ៉ា។ សូមមើល 42 U.S.C. §§ 10802(4), 12102(1), 15002(8); Welf. & Inst. § 4900(d); Cal. Govt. Code §§ 12926(j), (m), (n).
- 8. Welf. & Inst. § 4903(a)(1); 42 C.F.R. § 51.41(b)(1); 45 C.F.R. § 1326.25(a)(1).
- 9. ”អាណាព្យាបាលស្របច្បាប់” “អ្នកថែរក្សា” ឬ “តំណាងស្របច្បាប់” មានន័យថាជាបុគ្គលដែលត្រូវបានតែងតាំងដោយតុលាការរដ្ឋឬទីភ្នាក់ងារដែលត្រូវបានផ្ដល់អំណាចដោយអនុលោមតាមច្បាប់រដ្ឋដើម្បីតែងតាំងនិងពិនិត្យអាណាព្យាបាលស្របច្បាប់ អ្នកថែរក្សា ឬអ្នកតំណាងស្របច្បាប់នោះ។ ពាក្យទាំងនេះ រួមបញ្ចូលឪពុកឬម្ដាយរបស់អនីតិជន ដែលថែរក្សាអនីតិជនរូបនោះដោយស្របច្បាប់។ ពាក្យទាំងនេះ មិនរួមបញ្ចូលបុគ្គលដែលធ្វើសកម្មភាពតែឯងក្នុងនាមជាអត្ថគាហតំណាង ជាបុគ្គលដែលធ្វើសកម្មភាពតែឯងដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ជាមេធាវីឬបុគ្គលដទៃទៀតដែលធ្វើសកម្មភាពក្នុងនាមបុគ្គលដែលមានពិការភាពនៅក្នុងបញ្ហាច្បាប់តែប៉ុណ្ណោះ ឬមន្ត្រីឬអ្នកដែលត្រូវបានចាត់តាំងដែលទទួលខុសត្រូវក្នុងការផ្ដល់ការព្យាបាលឬសេវាដល់បុគ្គលដែលមានពិការភាព។ សូមមើល 42 U.S.C. §§ 10805(a)(4)(A),15043(a)(2)(I)(i); Welf. & Inst. § 4900(f); 42 C.F.R. § 51.2; 45 C.F.R. § 1326.19.
- 10. 42 U.S.C. §§ 10805(a)(4)(B)(i),15043(a)(2)(I)(ii)(I); Welf. & Inst. § 4903(a)(2)(A)។
- 11. 42 U.S.C. §§ 10805(a)(4)(B)(ii),15043(a)(2)(I)(ii)(II); Welf. & Inst. § 4903(a)(2)(B)។
- 12. 42 U.S.C. §§ 10805(a)(4)(B)(iii),15043(a)(2)(I)(ii)(III); Welf. & Inst. § 4903(a)(2)(C).
- 13. 42 U.S.C. §§ 10805(a)(4)(B), 15043(a)(2)(J); Welf. & Inst. § 4903(a)(3).
- 14. 42 U.S.C. §§ 10805(a)(4)(B), 15043(a)(2)(J); Welf. & Inst. § 4903(f)(2).
- 15. 42 U.S.C. §§10805(a)(4)(C)(i),15043(a)(2)(I)(iii)(III); Welf. & Inst. § 4903(a)(4)(A)។
- 16. 42 U.S.C. §§10805(a)(4)(C)(ii),15043(a)(2)(I)(iii)(IV); Welf. & Inst. § 4903(a)(4)(B)។
- 17. 42 U.S.C. §§10805(a)(4)(C)(iii),15043(a)(2)(I)(iii)(V); Welf. & Inst. § 4903(a)(4)(C).
- 18. Welf. & Inst. § 4903(b)(1); 42 C.F.R. § 51.41(c)(1); 45 C.F.R. § 1326.25(b)(1).
- 19. 42 U.S.C. §§ 10806(b)(3)(A), 15043(c)(2); Welf. & Inst. § 4903(b)(2)។
- 20. Welf. & Inst. § 4903(b)(2)(A); 42 C.F.R. § 51.41(c)(2)(i); 45 C.F.R. § 1326.25(b)(2)(i).
- 21. Welf. & Inst. § 4903(b)(2)(B); 42 C.F.R. § 51.41(c)(2)(ii); 45 C.F.R. § 1326.25(b)(2)(ii).
- 22. Welf. & Inst. § 4903(b)(2)(C); 42 C.F.R. § 51.41(c)(2)(iii); 45 C.F.R. § 1326.25(b)(2)(iii).
- 23. Welf. & Inst. § 4903(b)(2)(D); 42 C.F.R. § 51.41(c)(2)(iv); 45 C.F.R. § 1326.25(b)(2)(iv).
- 24. Welf. & Inst. § 4903(b)(3); 42 C.F.R. § 51.41(c)(3); 45 C.F.R. § 1326.25(b)(3).
- 25. [1] Welf. & Inst. § 4903(c)(1); 42 C.F.R. § 51.41(c)(4); 45 C.F.R. § 1326.25(b)(2).
- 26. Welf. & Inst. § 4903(c)(2); 42 C.F.R. § 51.41(c)(5); 45 C.F.R. § 1326.25(b)(4).
- 27. Welf. & Inst. § 4903(b); 42 C.F.R. § 51.41(c); 45 C.F.R. § 1326.25(b).
- 28. សូមមើល លក្ខខណ្ឌតម្រូវដែលយកមកអនុវត្តចំពោះ ការការពារនិងការតស៊ូមតិរបស់បុគ្គលដែលមានជំងឺផ្លូវចិត្ត 62 Fed។ Reg. 53552 (Oct. 15, 1997). សូមមើល រឿងក្ដីការិយាល័យការពារនិងតស៊ូមតិសម្រាប់បុគ្គលមានពិការភាព ទល់នឹង Armstrong, 266 F. Supp. 2d 303, 321 (D. Conn. 2003) (ដោយដកស្រង់ រឿងក្ដីមជ្ឈមណ្ឌលអារីហ្សូណាសម្រាប់ច្បាប់ស្ដីពីពិការភាព ទល់នឹង Allen, 197 F.R.D. 689, 693 (D. Ariz. 2000)) (ដោយបញ្ជាក់ថា P&A គឺជាមជ្ឈត្តករចុងក្រោយដែលសម្រេចអំពីបុព្វហេតុសមស្រប)។
- 29. Welf. & Inst. § 4900(h); 42 C.F.R. §§ 51.2, 51.31(g); 45 C.F.R. §§ 1326.19, 1326.25(a)(2)(iii).
- 30. Welf. & Inst. § 4902(c)(3)(A); 42 C.F.R. § 51.43; 45 C.F.R. § 1326.26.
- 31. id.
- 32. 45 C.F.R. § 164.512(a)(1); 45 C.F.R. § 1326.25(e).
- 33. 42 U.S.C. § 15043(a)(2)(J)(i); Welf. & Inst. § 4903(f)(1).
- 34. 42 U.S.C. § 15043(a)(2)(J)(ii); Welf. & Inst. § 4903(f)(2).
- 35. 42 U.S.C. § 10806(a); Welf. & Inst. § 4903(h)(1); 42 C.F.R. §§ 51.45(a), 51.46(a); 45 C.F.R. § 1326.28(a)-(b).
- 36. Welf. & Inst. § 4903(h)(3)(A); 42 C.F.R. § 51.45(d).
- 37. Welf. & Inst. § 4903(h)(3)(B); 42 C.F.R. § 51.45(b)(1); 45 C.F.R. § 1326.28(c).
- 38. Welf. & Inst. § 4903(h)(3)(C); 42 C.F.R. § 51.45(b)(2); 45 C.F.R. § 1326.28(d).
- 39. Welf. & Inst. § 4903(h)(3)(D).
- 40. Id. § 4903(h)(3)(E).