ធនធានសម្រាប់កុមារ។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
សេវាកម្មឯកទេសផ្នែកសុខភាពផ្លូវចិត្ត (Specialty Mental Health Services) តាមរយៈផែនការធានារ៉ាប់រងសុខភាពផ្លូវចិត្តខោនធី (County Mental Health Plan)
សេវាកម្មឯកទេសផ្នែកសុខភាពផ្លូវចិត្ត តាមរយៈផែនការធានារ៉ាប់រងសុខភាពផ្លូវចិត្តខោនធី (MHP, Mental Health Plan)
សេវាកម្មឯកទេសសុខភាពផ្លូវចិត្តខ្លះ មានផ្តល់ជូនតាមរយៈការចេញថ្លៃតាមការប្រើប្រាស់សេវាកម្មពីអ្នកផ្តល់សេវាកម្មរបស់ Medi-Cal ឬពីផែនការថែទាំសុខភាព Medi-Cal ដែលមានការរៀបចំទុកជាមុន ខណៈពេលដែលសេវាកម្មផ្សេងទៀត គឺមានផ្តល់ជូនតែតាមរយៈផែនការថែទាំសុខភាពផ្លូវចិត្តរបស់ខោនធី ក្រោមការបោះបង់សេវាកម្មឯកទេសសុខភាពផ្លូវចិត្ត ។ ឯកសារបោះពុម្ពផ្សាយនេះ ផ្តោតលើសេវាកម្មឯកទេសសុខភាពផ្លូវចិត្ត ដែលមានផ្តល់ជូនតាមរយៈផែនការធានារ៉ាប់រងសុខភាពផ្លូវចិត្តខោនធី (MHPs) ។
ការរើសអើងលើពិការភាពនៅតាមសាលារដ្ឋនិងសាលាឯកជន
សិស្សានុសិស្ស និងអ្នកដាក់ពាក្យសុំចូលរៀនដែលមានពិការភាពត្រូវបានការពារប្រឆាំងនឹងការរើសអើងលើមូលដ្ឋានពិការភាព និងមានសិទ្ធិទទួលបានសេវាជំនួយគាំទ្រដែលសមស្របស្ថិតក្រោមច្បាប់រដ្ឋនិងសហព័ន្ធ។
ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈសាលារៀនរបស់កូនអ្នក
“ការគាំទ្រផ្នែកទំនាក់ទំនង” គឺជាឧបករណ៍អេឡិចត្រូនិកឬសេវាកម្មដែលអាចជួយដល់បុគ្គលដែលមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។
សេវាបន្ថែមសម្រាប់កុមារ និងយុវជនដែលស្ថិតនៅក្រោមកម្មវិធី Medi-Cal EPSDT
1. តើសេវាអ្វីខ្លះដែលខ្ញុំអាចទទួលបានពី Medi-Cal ដែលស្ថិតនៅក្រោម EPSDT?
ពាក្យពេញរបស់ EPSDT គឺការត្រួតពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៅដំណាក់កាលដំបូង និងយ៉ាងទៀងទាត់។ EPSDT គឺជាអត្ថប្រយោជន៍មួយនៃ Medi-Cal។ ប្រសិនអ្នកមានអាយុក្រោម 21 និងមាន Medi-Cal ដ៏ពេញលេញ, អ្នកនឹងទទួលបានអត្ថប្រយោជន៍នៃ EPSDT។
កម្មវិធី Whole-Child Model នៃសេវារបស់កុមារនៃរដ្ឋកាលីហ្វ័រញ៉ា
អង្គនីតិបញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ាបានអនុញ្ញាតឲ្យក្រសួងសេវាថែទាំសុខភាព (DHCS) បង្កើតកម្មវិធី Whole-Child Model។ កម្មវិធីនេះនឹងរួមបញ្ចូលសេវានានាដែលត្រូវបានធានារ៉ាប់រងដោយកម្មវិធីសេវារបស់កុមារនៃរដ្ឋកាលីហ្វ័រញ៉ា (CCS) ចូលទៅក្នុងផែនការថែទាំសុខភាពដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Medi-Cal។ វាមានន័យថា សេវា CCS និងសេវាដែលមិនមែនជា CCS ទាំងអស់នឹងទទួលបានការអនុញ្ញាត ឬត្រូវបានផ្តល់ជូនដោយផែនការថែទាំដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Medi-Cal។ កម្មវិធី Whole-Child Model នឹងត្រូវបានអនុវត្តនៅក្នុង 21 ខោនធី យ៉ាងឆាប់ត្រឹមថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2018។
ទំព័រព័ត៌មាន៖ ការកាត់ថវិកា Medicaid/Medi-Cal នឹងបង្ករការលំបាក ដល់សាលារៀន និងការអប់រំពិេសេស
តើការកាត់ថវិកា Medi-Cal/Medicaid នឹងធ្វើឱ្យ ការអប់រំពិសេស លំបាក ដោយរបៀបណាដែរ ?
សព្វថ្ងៃនេះ, សាលារៀន នៅកាលីហ្វ័រញ៉ា ប្រើថវិកា ចំនួន $180 លាន ទៅលើ Medi-Cal/Medicaid ដើម្បីធ្វើការទូទាត់ លើសេវានានា សម្រាប់សិស្ស, ជាពិសេស សិស្សពិការ ។ ទឹកប្រាក់ជាង $90 លាន នៃថវិកានេះ បានមកពី រដ្ឋាភិបាលសហពន្ធ ។ សំណើរ នៅសភា នាពេលថ្មីៗ នេះ នឹងកាត់ថវិកា ឬ ដាក់ ពិដានកម្រិត លើមូលនិធិសហព័ន្ធ សម្រាប់ Medicaid ។