សលាកបត្រព័ត៌មានស្តីពីការរើសអើងលើពិការភាព៖ បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន

សលាកបត្រព័ត៌មានស្តីពីការរើសអើងលើពិការភាព៖ បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន
ច្បាប់តម្រូវឱ្យនិយោជករបស់រដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ដើម្បីសម្រួលដល់ពិការភាពរបស់អ្នក។ ការបោះពុម្ពនេះផ្តល់ឱ្យអ្នកនូវលិខិតគំរូមួយដើម្បីសុំមួយ។ វាមានលិខិតគំរូសម្រាប់វេជ្ជបណ្ឌិតរបស់អ្នក។ វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ ប្រសិនបើរដ្ឋ ឬនិយោជកក្នុងតំបន់របស់អ្នកនឹងមិនផ្តល់កន្លែងស្នាក់នៅសម្រាប់ពិការភាពរបស់អ្នក ដូច្នេះអ្នកអាចធ្វើការងាររបស់អ្នក។
បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន
បុគ្គលិករដ្ឋ និងបុគ្គលិករដ្ឋាភិបាលក្នុងមូលដ្ឋាន ត្រូវទទួលបានការការពារដោយច្បាប់របស់រដ្ឋនិងសហព័ន្ធចំពោះការរើសអើងលើពិការភាព។ មាត្រា I នៃច្បាប់សហព័ន្ធស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (ADA) ហាមឃាត់ការរើសអើងលើពិការភាពនៅក្នុងការងារ។ មាត្រា II នៃច្បាប់ ADA ហាមឃាត់រដ្ឋនិងរដ្ឋាភិបាលក្នុងមូលដ្ឋានចំពោះការរើសអើងលើពិការភាព។ មាត្រា 504 នៃច្បាប់ស្តារនីតិសម្បទា ក៏ហាមឃាត់ផងដែរចំពោះការរើសអើងលើពិការភាពប្រឆាំងនឹងអង្គភាពរដ្ឋាភិបាលដែលទទួលមូលនិធិពីសហព័ន្ធ។
ច្បាប់ស្តីពីលំនៅដ្ឋាននិងការងារស្មើភាពគ្នារបស់រដ្ឋកាលីហ្វញ៉ា (California Fair Employment and Housing Act (FEHA)) ផ្តល់នូវការការពារស្រដៀងគ្នានេះដែរ។ ការបំពានណាមួយចំពោះច្បាប់ ADA ឬមាត្រា 504 ក៏ចាត់ទុកជាបំពានលើច្បាប់រដ្ឋផងដែរ។ ក៏ប៉ុន្តែ ក្នុងកាលៈទេសៈមួយចំនួន ច្បាប់រដ្ឋអាចផ្តល់នូវការការពារកម្រិតខ្ពស់ជាងច្បាប់សហព័ន្ធ។
ការរើសអើងរួមមាន ការប្រព្រឹត្តិពុំស្មើភាព ការសងសឹក និងបំពារបំពានចំពោះនិយោជិត និងអ្នកដាក់ពាក្យសុំការងារដែលមានពិការភាព។ វាក៏រួមបញ្ចូលផងដែរនូវការខកខានក្នុងការផ្តល់ជូននូវការកែសម្រួលដែលសមស្របចំពោះការអនុវត្តការងារ គោលនយោបាយ ឬលក្ខខណ្ឌកន្លែងការងាររបស់និយោជក ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាពិការភាពរបស់និយោជិត ឬអ្នកដាក់ពាក្យសុំការងារ។ ដំណោះស្រាយ ឬការកែសម្រួលណាមួយអាចមានលក្ខណៈសមស្របឬអត់នោះ គឺវាអាស្រ័យលើស្ថានភាពជាក់លាក់ និងប្រភេទនៃការងារពាក់ព័ន្ធ។ ដំណោះស្រាយនិងការកែសម្រួលសមស្រប ពុំអាចដាក់បន្ទុកធ្ងន់ធ្ងរ (ការលំបាកខ្លាំង ឬការចំណាយច្រើន) ដល់និយោជកនោះទេ។ គំរូលិខិតដើម្បីស្នើសុំដំណោះស្រាយសមស្រប និងគំរូលិខិតគាំទ្រពីអ្នកជំនាញព្យាបាល គឺនៅខាងក្រោម។
ខាងក្រោមនេះ គឺជាធនធាននានាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការរើសអើងលើពិការភាព និងដំណោះស្រាយសមស្របនៅក្នុងការងារ៖
- គេហទំព័រគណៈកម្មការសម្រាប់ឱកាសស្មើភាពគ្នារបស់សហរដ្ឋអាមេរិក (U.S. Equal Opportunity Commission (EEOC))៖ http://www.eeoc.gov/laws/types/disability.cfm
- គេហទំព័រនាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នារដ្ឋកាលីហ្វញ៉ា (California Department of Fair Employment and Housing)៖ http://www.dfeh.ca.gov/Employment
- គេហទំព័របណ្តាញដំណោះស្រាយការងារ (Job Accommodations Network) សម្រាប់ព័ត៌មានអំពីដំណោះស្រាយក្នុងការងារ៖ http://askjan.org
- ជំនួយផ្លូវច្បាប់នៅគេហទំព័រការងារ សម្រាប់ធនធាននានា និងតំណាងផ្នែកផ្លូវច្បាប់៖ https://legalaidatwork.org/
ស្វ័យតស៊ូមតិ
ប្រសិនបើអ្នកជឿជាក់ថា អ្នកត្រូវបានគេរើសអើង អ្នកអាចទាក់ទងអ្នកសម្របសម្រួលផ្នែកច្បាប់ ADA នៃទីភ្នាក់ងាររបស់អ្នក ឬការិយាល័យ EEO ឬដាក់បណ្តឹងរដ្ឋបាលនៅកម្រិតរដ្ឋនិងកម្រិតសហព័ន្ធ។
ទីភ្នាក់ងាររដ្ឋនីមួយៗ ត្រូវមានការិយាល័យឱកាសការងារស្មើភាពគ្នា (Equal Employment Opportunity Office (EEO))។ EEO ទទួលខុសត្រូវក្នុងការដោះស្រាយការទាមទារចំពោះការរើសអើង ឬសំណើសុំសម្រាប់ដំណោះស្រាយសមស្របណាមួយនៅក្នុងទីភ្នាក់ងារនោះ។ ដើម្បីស្វែងរកព័ត៌មានសម្រាប់ទំនាក់ទំនងមន្ត្រីផ្នែកការងារស្មើភាពគ្នានៃទីភ្នាក់ងាររបស់អ្នក សូមចូលទៅកាន់៖
http://www.calhr.ca.gov/state-hr-professionals/Pages/ocr-description.as…
រដ្ឋាភិបាលក្នុងមូលដ្ឋានដែលមានបុគ្គលិកពី 50 នាក់ ឬច្រើនជាងនេះ ត្រូវធ្វើការតែងតាំងនិយោជិតយ៉ាងតិចមួយនាក់ដើម្បីធ្វើការសម្របសម្រួលបណ្តឹង ADA។ អ្នកសម្របសម្រួល ADA ធ្វើការជាមួយអង្គភាពរដ្ឋាភិបាលដើម្បីធ្វើការងារអប់រំដល់ផ្នែកនានាអំពីសិទ្ធិរបស់និយោជិតដែលមានពិការភាព និងធ្វើការស៊ើបអង្កេតលើបណ្តឹងនៃការមិនអនុវត្តតាមច្បាប់ ADA និងច្បាប់រដ្ឋ។ អ្នកអាចស្វែងរកព័ត៌មានសម្រាប់ទំនាក់ទំនងអ្នកសម្របសម្រួលច្បាប់ ADA ក្នុងមូលដ្ឋាននៅគេហទំព័រទីក្រុង ឬខោនធីបាន។
អ្នកក៏អាចដាក់បណ្តឹងរដ្ឋបាលជាមួយនាយកដ្ឋានលំនៅដ្ឋាននិងការងារស្មើភាពគ្នារដ្ឋកាលីហ្វញ៉ា (DFEH) ឬក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (U.S. Department of Justice)។
ពាក្យបណ្តឹងអាចប្តឹងបាននៅ DFEH ក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលមានការរើសអើងនេះ។ គេហទំព័រ DFEH មានព័ត៌មានស្តីពីការដាក់បណ្តឹង និងការបន្តបណ្តឹងស្តីពីការរើសអើង។ https://www.dfeh.ca.gov/filing-a-complaint-online/។
អ្នកត្រូវដាក់បណ្តឹងរដ្ឋបាលមួយច្បាប់ និងត្រូវមាន “លិខិតបញ្ជាក់សិទ្ធិដាក់ពាក្យប្តឹង” ពី DFEH មុនពេលដែលអ្នកអាចដាក់បណ្តឹងសម្រាប់ករណីនៃការរើសអើងលើពិការភាពនៅតុលាការរបស់រដ្ឋបាន។
ស្ថិតក្រោមកិច្ចព្រមព្រៀងចែករំលែកការងារជាមួយ EEOC ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) គឺជាទីភ្នាក់ងារសហព័ន្ធដែលមានទំនួលខុសត្រូវចម្បងក្នុងការស៊ើបអង្កេតលើបណ្តឹងស្តីពីការរើសអើងការងារប្រឆាំងនឹងនិយោជិតក្នុងមាត្រា II។ និយោជិតនៃអង្គភាពរដ្ឋាភិបាល ដែលទទួលមូលនិធិសហព័ន្ធ គប្បីដាក់បណ្តឹងលើការរើសអើងក្រោមមាត្រា 504 ជូនដល់ទីភ្នាក់ងារសហព័ន្ធដែលផ្តល់នូវមូលនិធិនោះ។ បណ្តឹងត្រូវប្តឹងជាមួយ DOJ ឬទីភ្នាក់ងារសហព័ន្ធដែលពាក់ព័ន្ធក្នុងរយៈពេល 180 ថ្ងៃបន្ទាប់មានការរើសអើងនោះ។
ដើម្បីដាក់បណ្តឹង ADA នៅ DOJ សូមប្រើទម្រង់ពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញដែលមាននៅគេហទំព័រ ADA របស់ក្រសួងនៅ www.ada.gov។
ពាក្យបណ្តឹងអាចផ្ញើតាមប្រៃសណីយ៍ទៅកាន់ផ្នែកសិទ្ធិជនពិការ (Disability Rights Section) នៅ៖
U.S. Department of Justice
950 Pennsylvania Avenue, N.W.
Civil Rights Division
Disability Rights Section
Washington, D.C. 20530
តុលាការបានកំណត់ថា ដោយមានភាពខុសគ្នាពីចំណាត់ការដែលធ្វើឡើងប្រឆាំងនឹងនិយោជកឯកជនស្ថិតក្រោមច្បាប់ ADA T.I ដូចនេះ វាមិនចាំបាច់ត្រូវមានលិខិតបញ្ជាក់សិទ្ធិដាក់ពាក្យប្តឹងពី DOJ នៅមុនពេលដាក់ពាក្យបណ្តឹងទៅតុលាការតាមមាត្រា II ឬ ផ្នែក 504 នោះទេ។ តុលាការទាំងនោះ បានចែងថា នៅពេលដែលបទដ្ឋានផ្លូវច្បាប់នៃមាត្រា I អនុវត្តចំពោះមាត្រា II និងមាត្រា 504 នៃការទាមទារបណ្តឹងលើការរើសអើងក្នុងការងារ លក្ខខណ្ឌតម្រូវនៃនីតិវិធីនៃមាត្រា I ពុំត្រូវបានអនុវត្តនោះទេ។ បណ្តឹងស្ថិតក្រោមមាត្រា 504 ឬ T.II ត្រូវដាក់ប្តឹងនៅក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីកាលបរិច្ឆេទនៃការរើសអើង។
បណ្តឹងវិវាទ
ការបំពានច្បាប់ដែលបានពិភាក្សាខាងលើ អាចត្រូវបានអនុវត្តតាមរយៈបណ្តឹងឯកជន។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលកំណត់ពេលវេលាសម្រាប់ការដាក់បណ្តឹងវិវាទនេះ ហេតុនេះ អ្នកអាចបាត់បង់ឱកាសក្នុងការទាមទារ ប្រសិនបើអ្នកពុំបានចាត់វិធានការក្នុងពេលនៃអាជ្ញាយុកាលដែលមានជាធរមាននេះ។ អភ័យឯកសិទ្ធិនៃអំណាចគ្រប់គ្រង ក៏អាចកំណត់លើដំណោះស្រាយដែលអាចមានផ្តល់ជូនពីអង្គភាពរដ្ឋាភិបាលផងដែរ។ ប្រសិនបើអ្នកចង់បន្តដាក់បណ្តឹងវិវាទ អ្នកគប្បីប្រឹក្សាយោបល់ជាមួយមេធាវីណាម្នាក់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គំរូលិខិតដើម្បីស្នើសុំដំណោះស្រាយសមស្របណាមួយ
[កាលបរិច្ឆេទ]
គោរពជូន [និយោជក]៖
ខ្ញុំបាទ/នាងខ្ញុំសរសេរលិខិតនេះដើម្បីស្នើសុំដំណោះស្រាយសមស្របណាមួយសម្រាប់បញ្ហាពិការភាពរបស់ខ្ញុំ។ ខ្ញុំបាទ/នាងខ្ញុំ [ជានិយោជិតនៅ/កំពុងដាក់ពាក្យសុំធ្វើការនៅ] [អង្គភាពសាធារណៈ]។ ដោយសារបញ្ហាពិការភាពរបស់ខ្ញុំ ខ្ញុំត្រូវការដំណោះស្រាយដូចតទៅនេះ៖ [ចំណុចនៃដំណោះស្រាយ]។ [គ្រូពេទ្យ/គ្រូពេទ្យផ្នែកសរសៃប្រសាទ/អ្នកចិត្តសាស្រ្ត/គ្រូពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/គ្រូពេទ្យព្យាបាលសប្បទាវិជ្ជាជីវៈ/បុគ្គលដទៃផ្សេងទៀត (សូមរៀបរាប់)] របស់ខ្ញុំ បានកំណត់ថា ដំណោះស្រាយ/ការកែសម្រួលទាំងអស់នេះ មានសារៈសំខាន់ចាំបាច់ដើម្បីជួយដោះស្រាយបញ្ហាពិការភាពរបស់ខ្ញុំ។ សូមពិនិត្យមើលលិខិតភ្ជាប់ជូនពី [ឈ្មោះវេជ្ជបណ្ឌិត ឬអ្នកជំនាញ]។
ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ តម្រូវឲ្យនិយោជកផ្តល់ដំណោះស្រាយជូនដល់និយោជិតនិងអ្នកដាក់ពាក្យសុំដែលមានពិការភាព។ សូមឆ្លើយតបចំពោះសំណើនេះត្រឹម [កាលបរិច្ឆេទ]។ សូមទាក់ទងមកកាន់ខ្ញុំតាមរយៈលេខ [លេខទូរសព្ទរបស់អ្នក និង/ឬអាសយដ្ឋានអ៊ីម៉ែល] ប្រសិនបើអ្នកមានសំណួរណាមួយ។ សូមអរគុណ។
ដោយសេចក្តីគោរពអំពីខ្ញុំ
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគាំទ្រ
[កាលបរិច្ឆេទ]
គោរពជូន [អង្គភាពសាធារណៈ]៖
ខ្ញុំគឺជា [គ្រូពេទ្យ/គ្រូពេទ្យផ្នែកសរសៃប្រសាទ/អ្នកចិត្តសាស្រ្ត/គ្រូពេទ្យព្យាបាល/បុគ្គលិកសង្គមកិច្ច/គ្រូពេទ្យព្យាបាលសម្បទាវិជ្ជាជីវៈ] សម្រាប់ [ឈ្មោះ] ហើយខ្ញុំបានដឹងអំពីស្ថានភាពរបស់គាត់។ គាត់មានពិការភាព ដែលបង្កឲ្យមានបញ្ហាមិនអាចបំពេញមុខងារមួយចំនួនបាន។ បញ្ហាទាំងនេះ រួមមាន [រៀបរាប់ពីបញ្ហាមិនអាចបំពេញមុខងារបាន ដែលតម្រូវឲ្យមានដំណោះស្រាយដែលបានស្នើសុំនេះ]។
[ដំណោះស្រាយដែលបានស្នើសុំ] គឺមានភាពចាំបាច់សម្រាប់ [ឈ្មោះ] ដើម្បី [ធ្វើការងារនៅ/ដាក់ពាក្យសុំការងារនៅ] [និយោជក]។ [រៀបរាប់ថាតើដំណោះស្រាយនេះ នឹងជួយឬគាំទ្រដល់បុគ្គលនោះយ៉ាងដូចម្តេចខ្លះ]។
សូមអរគុណសម្រាប់ការផ្តល់ដំណោះស្រាយសមស្របសម្រាប់ [ឈ្មោះ]។
ដោយសេចក្តីគោរពអំពីខ្ញុំ
[ឈ្មោះនិងមុខតំណែង]
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.