សិទ្ធិរបស់អ្នក! ជនមានពិការភាពជាប់ខ្លួន និងការពង្រឹងច្បាប់

សិទ្ធិរបស់អ្នក! ជនមានពិការភាពជាប់ខ្លួន និងការពង្រឹងច្បាប់
មនុស្សជាច្រើនដែលមានពិការភាពជាប់ខ្លួន ត្រូវរងរបួសស្នាម ឬត្រូវបានសម្លាប់ដោយនគរបាល ។ អង្គការ Disability Rights California តស៊ូដើម្បីបញ្ចប់ការពាក់ព័ន្ធរបស់នគរបាលជាមួយនឹងជនមានពិការភាពជាប់ខ្លួន និងពង្រីកសេវារបស់ខ្លួននៅក្នុងសហគមន៍ ដើម្បីធ្វើឲ្យអ្នកទាំងនោះមានសុវត្ថិភាព ។
មនុស្សជាច្រើនដែលមានពិការភាពជាប់ខ្លួន ត្រូវរងរបួសស្នាម ឬត្រូវបានសម្លាប់ដោយនគរបាល ។ អង្គការ Disability Rights California តស៊ូដើម្បីបញ្ចប់ការពាក់ព័ន្ធរបស់នគរបាលជាមួយនឹងជនមានពិការភាពជាប់ខ្លួន និងពង្រីកសេវារបស់ខ្លួននៅក្នុងសហគមន៍ ដើម្បីធ្វើឲ្យអ្នកទាំងនោះមានសុវត្ថិភាព ។
នៅក្នុងឯកសារនេះមាននិយាយអំពីអ្វីខ្លះជាសិទ្ធិរបស់ជនមានពិការភាពជាប់ខ្លួន ពេលពាក់ព័ន្ធជាមួយនឹងនគរបាល ។ ខណៈពេលដែលការដឹងអំពីសិទ្ធិរបស់អ្នកអាចនឹងជួយការពារអ្នកបាន អ្នកដឹងថាត្រូវធ្វើបែបណាដែលប្រសើរបំផុត ក្នុងការធ្វើឲ្យខ្លួនអ្នកមានសុវត្ថិភាព ។
1. តើខ្ញុំមានសិទ្ធិអ្វីខ្លះ ពេលទំនាក់ទំនងជាមួយនគរបាល?
ពិការភាពរបស់អ្នក អាចធ្វើឲ្យអ្នកជួបការលំបាក ក្នុងការធ្វើតាមបញ្ជារបស់នគរបាល ។ ឧទាហរណ៍ មនុស្សថ្លង់ ឬពិបាកស្តាប់ អាចស្តាប់មិនឮថានគរបាលនិយាយអ្វីខ្លះ ។ មនុស្សដែលមានពិការភាពរាងកាយ អាចពិបាកធ្វើតាមបញ្ជារបស់នគរបាល ឲ្យក្រាបលើដី ។ មន្ត្រីនគរបាលអាចគិតខុស ពេលឃើញអាកប្បកិរិយាខុសប្រក្រតី, ឃើញមនុស្សនិយាយមិនច្បាស់ ឬមានរាងកាយរញីរញ័រ របស់ជនពិការ ថានេះគឺជាទង្វើគម្រាមកំហែង ។
នគរបាលត្រូវធ្វើតាម ច្បាប់ជនមានពិការភាពអាមេរិកាំង (ADA, Americans with Disabilities Act)។ ត្រង់នេះមានន័យថា មន្ត្រីនគរបាលមិនអាចប្រព្រឹត្តិរើសអើងចំពោះជនមានពិការភាពឡើយ ។1 ក្នុងនាមជាជនមានពិការភាពជាប់ខ្លួន អ្នកមានសិទ្ធិស្នើសុំឲ្យមាន “ការសម្រួលដែលសមហេតុសមផល” នៅពេលពាក់ព័ន្ធជាមួយនឹងនគរបាល ។ ត្រង់នេះ មានន័យថា អ្នកស្នើសុំឲ្យនគរបាល ប្តូររបៀបរបបប្រព្រឹត្តរបស់ខ្លួន ដែលតែងអនុវត្ត ដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នក ។ ទាំងអស់នេះ គឺជាឧទាហរណ៍នៃការសម្រួល ដែលអ្នកអាចស្នើសុំឲ្យនគរបាលធ្វើ ៖
- និយាយដោយស្រួល, និយាយតិចៗ
- ផ្តល់ឧបករណ៍ និងសេវាបកប្រែភាសា ដើម្បីជួយអ្នកក្នុងការនិយាយគ្នា
- អនុញ្ញាតឲ្យនរណាម្នាក់ភ្ញោច ដោយសារតែថប់អារម្មណ៍ ជាជាងគិតថា ជននោះកំពុងធ្វើអ្វីដែលមិនល្អ
- ប្រើពាក្យងាយៗ ជាជាងពាក្យពិបាកៗ
- ទុកពេលបន្ថែមឲ្យជនមានពិការអាចយល់បាននូវបញ្ជារបស់នគរបាល
- សួរបុគ្គលដែលពិបាកធ្វើចលនា ថាត្រូវជួយគាត់បែបណាក្នុងការបម្លាស់ទី ហើយសូមប្រុងប្រយ័ត្នកុំធ្វើឲ្យខូចខាតឧបករណ៍ជំនួយការធ្វើចលនារបស់គាត់ ។
ការប្រាប់ឲ្យនគរបានដឹងថា អ្នកមានពិការភាពជាប់ខ្លួន ហើយត្រូវការឲ្យមានភាពសម្រួលសមរម្យ អាចជួយឲ្យអ្នកមានឱកាសល្អក្នុងការស្ថិតក្នុងសុវត្ថិភាព ។
2. តើខ្ញុំមានសិទ្ធិអ្វីខ្លះ បើខ្ញុំត្រូវប្រឈមជាមួយនគរបាលនៅសាលារៀន?
ជាធម្មតាមន្ត្រីនគរបាលជាអ្នកឆ្លើយតបចំពោះបញ្ហាតូចតាចនៅសាលា ជាជាងទុកឲ្យឪពុកម្តាយសិស្ស ឬគ្រួជាអ្នកដោះស្រាយ ។ ជាអកុសល សិស្សស្បែកខ្មៅដែលមានពិការភាពជាប់ខ្លួន ទំនងជាប្រឈមជាមួយនឹងនគរបាលនៅសាលា ច្រើនជាងសិស្សមានពិការភាពស្បែកស ។ ការប្រឈមនេះ អាចបង្ករគ្រោះថ្នាក់ ។
សិស្សដែលមានពិការភាពជាប់ខ្លួន មានសិទ្ធិស្នើសុំឲ្យមានការសម្រួលសមរម្យនៅសាលា បូករួមទាំងការសម្រួលពេលប្រឈមជាមួយនឹងនគរបាលផងដែរ ។ ឧទាហរណ៍ បុគ្គលិកសាលា និងនគរបាល អាចត្រូវធ្វើការកែប្រែ ដើម្បីជួយសិស្ស បើវាមានចែងនៅក្នុងផែនការអប់រំតម្រូវតាមស្ថានភាពបុគ្គល (IEP, Individualized Education Plan) ឬផែនការ 504 របស់សិស្សនេះ ឬបើពួកគេដឹងថា សិស្សនោះជាជនមានពិការភាពជាប់ខ្លួន ។
ចំណុចនេះ អាចរួមបញ្ចូលនូវ ៖
- ទូរស័ព្ទហៅអ្នកមើលថែសិស្សសិន មុននិយាយជាមួយសិស្សរូបនោះ
- ត្រូវធានាថា អ្នកមើលថែសិស្សមានវត្តមាន មុនពេលឆែកខ្លួនសិស្ស ឬឆែកឥវ៉ាន់សិស្ស
- ធ្វើឲ្យស្ថានការណ៍ស្ងប់សិន មុនហៅនគរបាល និង
- ផ្តល់ការថែទាំសុខភាពសិស្សផ្នែកវេជ្ជសាស្រ្ត ឬផ្នែកសុខភាពផ្លូវចិត្តឲ្យបានត្រឹមត្រូវ មុនពេលហៅនគរបាល ។
3. តើខ្ញុំមានសិទ្ធិអ្វីខ្លះ បើសិនជាមាននរណាម្នាក់ហៅនគរបាល ជំនួសខ្ញុំ?
នគរបាលមិនមែនសុទ្ធតែជាជម្រើសដ៏ប្រសើរបំផុតឡើយ ក្នុងការឆ្លើយតបស្ថានភាពអាសន្នចំពោះបញ្ហាវេជ្ជសាស្រ្ត ឬសុខភាពផ្លូវចិត្ត ។ និយាយជាមួយមិត្តភក្តិ គ្រួសារ ឬអ្នកដទៃ ដែលអ្នកជឿទុកចិត្ត អំពីវិធីដែលអ្នកអាចជួយខ្លួនអ្នកបាន ឬរបៀបដែលអ្នកដទៃអាចជួយអ្នក ក្នុងពេលមានវិបត្តិ ។ ជម្រើសផ្សេងទៀត មានដូចជាការហៅទូរស័ព្ទទៅលេខ 988 ឬហៅទូរស័ព្ទទៅកាន់ក្រុមឆ្លើយតបវិបត្តិ ប្រចាំតំបន់រស់នៅរបស់អ្នក ។
បើមាននរណាម្នាក់ហៅនគរបាលជំនួសអ្នក ដោយសារស្ថានភាពអាសន្ន ត្រូវធានាថា បុគ្គលរូបនោះដឹងអំពីស្ថានភាពពិការភាពរបស់អ្នក, ស្ថានភាពវេជ្ជសាស្រ្តរបស់អ្នក, ឬភាពសម្រួលដែលអ្នកត្រូវការ ។ ត្រូវប្រាប់នគរបាលឲ្យដឹងថា អ្នកមិនបង្ករការគម្រាមកំហែងចំពោះពួកគេឡើយ ហើយអ្នកក៏មិនមែនប្រឆាំងនឹងនគរបាលដែរ ។ បើអ្នកមិនអាចពន្យល់ស្ថានភាពនេះ ដល់នគរបាលបានទេ រកនរណាម្នាក់ឲ្យជួយប្រាប់ជំនួសអ្នក ។ អ្នកក៏អាចពាក់ខ្សែដៃក្រើនរំឭកអំពីវេជ្ជសាស្រ្ត ឬកាន់ប័ណ្ណរំឭកអំពីវេជ្ជសាស្រ្ត ដែលអាចឲ្យនគរបាលឲ្យដឹងថា អ្នកមានពិការភាពជាប់ខ្លួន ហើយត្រូវការឲ្យមានភាពសម្រួលសមរម្យ ។
ច្បាប់សម្រួលសមរម្យ ក៏នៅតែអាចប្រើបានដែរ បើទោះបីជាអ្នកត្រូវនគរបាលចាប់ខ្លួនក៏ដោយ ។ ឧទាហរណ៍ បើខ្នោះដៃ ធ្វើឲ្យអ្នកឈឺ ត្រូវប្រាប់នគរបាលឲ្យបានដឹង ។ នគរបាលមិនត្រូវបានតម្រូវឲ្យដាក់ខ្នោះដៃអ្នកឡើយ ហើយពួកគេត្រូវគិតរកវិធីផ្សេង បើសិនជាខ្នោះដៃវាធ្វើឲ្យពិការភាពរបស់អ្នកចុះដុនដាប ។
ក្រោយពេលអ្នកប្រឈមជាមួយនគរបាល អ្នកអាចស្នើសុំសំណៅរបាយការណ៍មួយច្បាប់របស់នគរបាលមករក្សាទុក ។ បើអាច ត្រូវសួរឈ្មោះ និងស្លាកលេខរបស់នគរបាលរូបនោះផងដែរ ។
សូមកុំភ្លេចថា អ្នកមានសិទ្ធិស្ថិតនៅស្ងៀមស្ងាត់ ហើយសុំនិយាយជាមួយមេធាវី ។ បើអ្នកមានសំណួរអំពីការប្រឈមជាមួយនគរបាល សូមហៅទូរស័ព្ទមកកាន់ផ្នែកទទួលសំណុំរឿងរបស់យើងខ្ញុំ តាមលេខ (800) 776-5746 ឬអ្នកប្រើ TTY សូមហៅមកលេខ (800) 719-5798 ។ នេះគឺជាព័ត៌មានអំពីបណ្តឹងផ្លូវច្បាប់របស់ DRC ចំពោះការប្រើអំណាចហួសកម្រិត ។
ធនធានបន្ថែម ៖
- អ្វីជាការរំលោភបំពានរបស់នគរបាល? កូនសៀវភៅភាសាសាមញ្ញ អំពីការប្រកាន់ពូជសាសន៍ចំពោះជនស្បែកខ្មៅ ការរំលោភបំពានរបស់នគរបាល និងអ្វីដែលអ្នកអាចធ្វើដើម្បី បញ្ឈប់ទង្វើទាំងនោះ
- ដឹងអំពីសិទ្ធិរបស់អ្នក ៖ ការប្រាស្រ័យទាក់ទងជាមួយនគរបាល
- ដឹងអំពីសិទ្ធិរបស់អ្នក ៖ ការប្រាស្រ័យទាក់ទងរបស់នគរបាលជាមួយជនស្បែកខ្មៅ និងជនសម្បុរសណ្តែកបាយ
- ដឹងអំពីសិទ្ធិរបស់អ្នក ៖ ត្រូវនគរបាលហៅឲ្យឈប់
- ដឹងអំពីសិទ្ធិរបស់អ្នក ៖ គោលការណ៍ណែនាំចំពោះអ្នកធ្វើការតវ៉ា
- ដឹងអំពីសិទ្ធិរបស់អ្នក ៖ សិទ្ធិមនុស្សថ្លង់ - អ្វីដែលត្រូវធ្វើ ពេលមានបញ្ហាជាមួយនគរបាល
- ភាពឃោរឃៅរបស់នគរបាល & មនុស្សថ្លង់
- ការឆ្លើយតបចំពោះការប្រើច្បាប់មិនសមរម្យ ចំពោះមនុស្សមានជំងឺទឹកនោមផ្អែម ៖ សេចក្តីផ្តើម និងគោលការណ៍ណែនាំសម្រាប់មេធាវី
- បើភ្នាក់ងារគោះទ្វារ
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. ក្រសួង យុត្តិធម៌នៃនាយកដ្ឋានសិទ្ធិពលរដ្ឋផ្នែកសិទ្ធិជនមានពិការភាព, សំណួរចោទសួរញឹកញាប់អំពីច្បាប់ជនមានពិការភាពអាមេរិក និងការពង្រឹងច្បាប់ https://www.ada.gov/qanda_law.pdf
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.