សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ ការចូលប្រើសេវាកម្មរបស់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា

សន្លឹកព័ត៌មានពិតស្តីអំពីការរើសអើងចំពោះពិការភាព ៖ ការចូលប្រើសេវាកម្មរបស់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ហាមមិនឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាពពីសំណាក់តុលាការរដ្ឋ ហើយ តម្រូវឲ្យតុលាការផ្តល់ដល់ជនពិការនូវការសម្រួលសមហេតុផល ដែលពួកគេត្រូវការ ដើម្បីអាចចូលរួមក្នុង ប្រព័ន្ធតុលាការបានពេញលេញ ។
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋស្តីអំពីការប្រព្រឹត្តរើសអើងចំពោះពិការភាព
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ហាមមិនឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាពពីសំណាក់តុលាការរដ្ឋ ហើយ តម្រូវឲ្យតុលាការផ្តល់ដល់ជនពិការនូវការសម្រួលសមហេតុផល ដែលពួកគេត្រូវការ ដើម្បីអាចចូលរួមក្នុង ប្រព័ន្ធតុលាការបានពេញលេញ ។ ច្បាប់ Title II ស្តីអំពីជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) ហាមប្រាមមិនឲ្យមានការប្រព្រឹត្តរើសអើងដោយសារពិការភាពពីសំណាក់អង្គភាពរដ្ឋ និងអង្គភាពរដ្ឋាភិបាលមូលដ្ឋាន ដោយបូករួមទាំងប្រព័ន្ធតុលាការផងដែរ ។ ច្បាប់ Title II ក៏តម្រូវឲ្យអង្គភាពរដ្ឋាភិបាល ផ្តល់ការសម្រួលសមហេតុផល ដល់ជនពិការផងដែរ ដើម្បីអាចធានាបានថា ពួកគេមានសិទ្ធិស្មើនឹងអ្នកដទៃ ក្នុងការទទួលបានសេវាកម្មពីរដ្ឋាភិបាល ។ វគ្គទី 504 នៃច្បាប់ស្តានីតិសម្បទា (Rehabilitation Act) មានផ្តល់ជូនការការពារស្រដៀងគ្នា មិនឲ្យមានការប្រព្រឹត្តរើសអើងពីសំណាក់អង្គភាពដែលទទួលមួលនិធិសហព័ន្ធ ។ ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 11135 (California Government Code Section 11135) ការពារមិនឲ្យមានការប្រព្រឹត្តរើសអើងពីសំណាក់អង្គភាពរដ្ឋ និងអង្គភាពរដ្ឋាភិបាលមួលដ្ឋាន ក៏ដូចជាពីសំណាក់អង្គភាពពាណិជ្ជកម្មដែលទទួលមូលនិធិរដ្ឋ ។
ការតស៊ូមតិដោយខ្លួនឯង
ខាងក្រោមគឺជាតំណភ្ជាប់ទៅកាន់ព័ត៌មានរបស់ ADA ពីវ៉ិបសៃត៍របស់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា ៖
- http://www.courts.ca.gov/14362.htm
- http://www.courts.ca.gov/documents/access-fairness-QandA-for-persons-wi…
វ៉ីបសៃត៍នេះ មានព័ត៌មានដែលអ្នកត្រូវការដើម្បីស្នើសុំការសម្រួលសមហេតុផលពីតុលាការ ។ នៅក្នុងវ៉ិបសៃត៍នេះ ក៏មានរួមបញ្ចូលនូវតំណភ្ជាប់ទៅកាន់សំណុំបែបបទ MC-410 សម្រាប់ការស្នើសុំការសម្រួល រួមជាមួយនឹងវីដេអូបង្ហាញពី “របៀប” បំពេញព័ត៌មានក្នុងសំណុំបែបបទនេះផងដែរ ។
បើតុលាការាបដិសេធការសម្រួលដែលអ្នកត្រូវការ អ្នកមានសិទ្ធិស្នើសុំឲ្យមានការពិនិត្យឡើងវិញ ។ ជំហានដែលអ្នកត្រូវធ្វើ គឺអាស្រ័យលើថាតើនរណាជាអ្នកបដិសេធពាក្យស្នើសុំការសម្រួលរបស់អ្នក ។
បើបុគ្គលិកដែលមិនពាក់ព័ន្ធនឹងចៅក្រមតុលាការ (ក្រឡាបញ្ជី ឬស្នងការក្រុមប្រឹក្សាតុលាការ) បដិសេធសំណើសុំរបស់អ្នក អ្នកអាចស្នើសុំមន្ត្រីតុលាការ (ចៅក្រម ឬស្នងការតុលាការ) ពិនិត្យការសម្រេចនេះឡើងវិញ ។ អ្នកក៏អាចស្នើសុំឲ្យមន្ត្រីតុលាការ ពិនិត្យឡើងវិញលើសេចក្តី សម្រេចផងដែរ បើអ្នកគិតថាការសម្រួលដែលគេផ្តល់ជូនមិនមានភាពគ្រប់គ្រាន់ទេនោះ ។ មន្ត្រីតុលាការ នឹងធ្វើជាគណៈអធិបតីចំពោះសវនាការ ឬការកាត់ក្តីនេះ ។ បើមិនទាន់មានការចាត់តាំងចៅក្រមចំពោះសវនាការ ឬការកាត់ក្តីនេះទេ អ្នកអាចស្នើសុំចៅក្រមដែលជាអធិបតីរបស់តុលាការ ឲ្យជួយពិនិត្យការសម្រេចនេះឡើងវិញ ។ ក្នុងករណីណាក៏ដោយ អ្នកត្រូវស្នើសុំការពិនិត្យឡើងវិញចំពោះការសម្រេចរបស់តុលាការ ឲ្យបានក្នុងរវាង 10 ថ្ងៃ ដោយគិតចាប់ពីពេលដែលអ្នកទទួលបានដំណឹងអំពីការបដិសេធ ឬការផ្តល់ការសម្រួលតាមសំណើសុំរបស់អ្នក ។
ប្រសិនបើមន្ត្រីតុលាការ (ចៅក្រម ឬស្នងការតុលាការ) បដិសេធសំណើសុំរបស់អ្នក អ្នកអាចដាក់ញត្តិប្តឹងសុំដំណោះស្រាយវិសាមញ្ញ នៅតុលាការកំពូល ។ អ្នកអាចដាក់ញត្តិប្តឹងដូចគ្នានេះ បើអ្នកគិតថាមន្ត្រីតុលាការផ្តល់ការសម្រួលឲ្យអ្នកដោយមិនមានភាពគ្រប់គ្រាន់ ។ ក្នុងករណីណាក៏ដោយ អ្នកមានពេលចំនួន 10 ថ្ងៃដើម្បីដាក់ញត្តិប្តឹង ដោយគិតចាប់ពីពេលដែលអ្នកទទួលបានដំណឹងអំពីការបដិសេធ ឬការផ្តល់ការសម្រួល ។ អ្នកអាចរកជំនួយពីមេធាវីក្នុងការដាក់ញត្តិប្តឹង ។
បើអ្នកជឿថា ខ្លួនរងការប្រព្រឹត្តរើសអើង អ្នកក៏អាចដាក់បណ្តឹងរដ្ឋបាលទៅកាន់ (DOJ, Department of Justice) ក្រោមច្បាប់សហព័ន្ធ ឬក៏អាចប្តឹងរដ្ឋបាលទៅកាន់ (DFEH, Department of Fair Employment and Housing) ក្រោមច្បាប់រដ្ឋបានផងដែរ ។ ចំពោះបណ្តឹងមកកាន់ DOJ ត្រូវតែប្តឹងឲ្យបានក្នុងរវាង
180 ថ្ងៃ ដោយគិតពីថ្ងៃដែលមានការប្រព្រឹត្តរើសអើង ។ បណ្តឹងមកកាន់ DFEH ត្រូវប្តឹងឲ្យបានក្នុងរវាងមួយឆ្នាំ នៃការប្រព្រឹត្តរើសអើងដែលបានកើតឡើង ។
ព័ត៌មានសម្រាប់ទំនាក់ទំនងជាមួយនឹង DOJ និង DFEH មាននៅខាងក្រោម ។
បណ្តឹងមកកាន់ DOJ ៖
U.S Department of Justice
Civil Rights Division
950 Pennsylvania Avenue, N.W. Disability Rights Section – 1425 NYAV
Washington, D.C. 20530
បណ្តឹងអនឡាញ ៖ https://www.ada.gov/filing_complaint.htm
ទូរស័ព្ទ ៖ (800) 514-0301
សម្រាប់ TTY ៖ (800) 514-0383
បណ្តឹងមកកាន់ DFEH ៖
បណ្តឹងអនឡាញ ៖ https://www.dfeh.ca.gov/filing-a-complaint-online/ ទូរស័ព្ទ
៖ (800) 884-1684 សម្រាប់ TTY ៖ (800) 700-2320 ។
ប្រៃសនីយ ៖ សូមហៅមកលេខ (800) 884-1684 ដើម្បីស្នើសុំបែបបទបណ្តឹងដែលត្រឹមត្រូវ ដើម្បី បំពេញព័ត៌មាន រួចបញ្ជូនត្រឡប់មកវិញ ។ សូមទុកពេលវេលាបន្ថែមសម្រាប់ការបញ្ជូនសំបុត្រតាមប្រៃសនីយ និងការដំណើរការឯកសារ ។
អ្នកក៏មានជម្រើសដាក់ពាក្យបណ្តឹងប្រឆាំងតុលាការចំពោះសំណុំរឿងរបស់អ្នក តាមរយៈស្នងការទទួលបន្ទុកការប្រព្រឹត្តរបស់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា (California Commission on Judicial Performance) បានផងដែរ ប្រសិនបើអ្នកជឿថា តុលាការបានប្រព្រឹត្តខុស ។ ស្នងការទទួលបន្ទុកការប្រព្រឹត្តរបស់តុលាការ មិនអាចប្តូរសេចក្តីសម្រេចរបស់ មន្ត្រីតុលាការបានឡើយ ដើម្បីអាចប្តូរសេចក្តីសម្រេចនេះបាន គឺមានតែការស្នើសុំធ្វើការពិនិត្យឡើងវិញនៅតុលាការប៉ុណ្ណោះ ។ នេះជាតណភ្ជាប់ទៅកាន់វ៉ិបសៃត៍ ដែលមានព័ត៌មានបន្ថែមអំពីរបៀបដាក់ពាក្យបណ្តឹង ៖ http://cjp.ca.gov/ ។
ប្រហែលជាអាចមានប្រយោជន៍ដល់អ្នកផងដែរ បើអ្នកជូនដំណឹងអំពីសំណុំរឿងរបស់អ្នកទៅកាន់អ្នកសម្របសម្រួល ADA របស់តុលាការ ឬប្រធានអង្គចៅក្រមរបស់តុលាការនោះ ។ ដើម្បីស្វែងរកព័ត៌មានសម្រាប់ទំនាក់ទំនងអ្នកសម្របសម្រួល ADA របស់តុលាការ ឬ របស់ប្រធានអង្គចៅក្រម សូមចូលទៅកាន់ ៖ http://www.courts.ca.gov/find-my-court.htm
បណ្តឹងវិវាទ
ការប្រព្រឹត្តល្មើសច្បាប់ទាំងអស់ដែលបានរៀបរាប់ពីខាងលើ ក៏អនុវត្តបានតាមរយៈបណ្តឹងតាមផ្លូវឯកជនផងដែរ ។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលនៃដែនកំណត់ មានភាពរឹតបន្តឹងចំពោះក្របខ័ណ្ឌពេលវេលានៃការដាក់ពាក្យបណ្តឹងវិវាទ ហើយអ្នកអាចបាត់បង់អ្វីដែលអ្នកទាមទារប្រសិនបើអ្នកមិនចាត់សកម្មភាពឲ្យបានក្នុងអំឡុងពេលនៃដែនកំណត់អាជ្ញាយុកាលដែលអាចអនុវត្តបានទេនោះ ។ កាលបរិច្ឆេទផុតកំណត់ទាំងអស់នេះ អាចខ្លីត្រឹមពីរឆ្នាំគិតចាប់ពីថ្ងៃដែលការប្រព្រឹត្តរើសអើងបានកើតឡើង ។
លើសពីនេះ ច្បាប់ទាមទារសំណងខូចខាតស៊ីវិល (Tort Claims Act) របស់រដ្ឋាភិបាលតម្រូវឲ្យការទាមទារសំណងខូចខាតស៊ីវិលពីរដ្ឋាភិបាល ត្រូវដាក់ប្តឹងឲ្យបានក្នុងរវាងប្រាំមួយខែគិតពីពេលដែលហេតុការណ៍ប្រព្រឹត្តរើសអើងបានកើតឡើង នៅមុនពេលធ្វើបណ្តឹងតាមច្បាប់ទាមទារការខូចខាតជាទឹកប្រាក់ពីរដ្ឋ ឬអង្គភាពរដ្ឋបាលមូលដ្ឋាន ។ សម្រាប់ព័ត៌មានបន្ថែមអំពីការទាមទារសំណងកំហុសស៊ីវិល មាននៅឯ http://www.disabilityrightsca.org/pubs/522901.htm សូមកត់ចំណាំថា វ៉ិបសៃត៍នេះ ភ្ជាប់ទៅកាន់បែបបទសម្រាប់ការទាមទារសំណងពីរដ្ឋ ឬពីភ្នាក់ងារ ឬនិយោជិករដ្ឋ ដែលអាចត្រូវចំពោះសំណុំរឿងរបស់អ្នក ។ តុលាការអាចមានបែបបទសម្រាប់ទាមទារសំណងកំហុសស៊ីវិលរបស់ខ្លួននៅក្នុងវ៉ិបសៃត៍ ។ បើអ្នកសម្រេចធ្វើការដាក់ពាក្យ បណ្តឹងវិវាទ អ្នកត្រូវពិគ្រោះយោបល់ជាមួយនឹងមេធាវី ឲ្យបានឆាប់ ។
យើងខ្ញុំចង់ស្តាប់យោបល់អ្នក! សូមជួយបំពេញសំណួរសម្រង់មតិខាងក្រោម ស្តីអំពីការបោះពុម្ពផ្សាយរបស់យើងខ្ញុំ ហើយប្រាប់ឲ្យយើងខ្ញុំបានដឹងពីគុណភាពការងាររបស់យើងខ្ញុំ! [ចូលរួមធ្វើការសម្រង់មតិ] សម្រាប់ជំនួយផ្នែកច្បាប់ សូមហៅទូរស័ព្ទមកលេខ 800-776-5746 ឬបំពេញបែបបទពាក្យសុំ ជំនួយ ។ សម្រាប់គោលបំណងផ្សេងៗទៀត សូមហៅទូរស័ព្ទមកលេខ 916-504-5800 (កាលីហ្វ័រនីញ៉ាប៉ែកខាងជើង) 213-213-8000 (កាលីហ្វ័រនីញ៉ាខាងត្បូង) ។
អង្គការ Disability Rights California បានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្តល់ជំនួយនានាមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ http://www.disabilityrightsca.org ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.