បច្ចេកវិទ្យាជំនួយ។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ Medi-Cal
តើអ្នកបានដឹងទេថា ប្រសិនបើអ្នកទទួល Medi-Cal ហើយពិការភាពរបស់អ្នកធ្វើឲ្យអ្នកមានការលំបាកក្នុងការប្រាស្រ័យទាក់ទង នោះ Medi-Cal អាចបង់ប្រាក់សម្រាប់ជំនួយផ្នែកទំនាក់ទំនងដែលអ្នកត្រូវការ?
ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ California Department of Rehabilitation (DOR) (នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា)
“ការគាំទ្រផ្នែកទំនាក់ទំនង” គឺជាឧបករណ៍អេឡិចត្រូនិក ឬសេវាកម្មដែលអាចជួយដល់បុគ្គលដែលមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។ ឧទាហរណ៍ Augmentative and Alternative Communication (AAC) (វិធីសាស្ត្រទំនាក់ទំនងបន្ថែម និងជំនួស), Assistive Technology (AT) (បច្ចេកវិទ្យាជំនួយ) ឬ “Special Adaptive Equipment,” (ឧបករណ៍សម្របសម្រួលពិសេស) គឺជាឧបករណ៍អេឡិចត្រូនិក ដែលអាចជួយឲ្យបុគ្គលម្នាក់ប្រាស្រ័យទាក់ទងគ្នាបាន។
ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈសាលារៀនរបស់កូនអ្នក
“ការគាំទ្រផ្នែកទំនាក់ទំនង” គឺជាឧបករណ៍អេឡិចត្រូនិកឬសេវាកម្មដែលអាចជួយដល់បុគ្គលដែលមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។