Medi-Cal ។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ Medi-Cal
តើអ្នកបានដឹងទេថា ប្រសិនបើអ្នកទទួល Medi-Cal ហើយពិការភាពរបស់អ្នកធ្វើឲ្យអ្នកមានការលំបាកក្នុងការប្រាស្រ័យទាក់ទង នោះ Medi-Cal អាចបង់ប្រាក់សម្រាប់ជំនួយផ្នែកទំនាក់ទំនងដែលអ្នកត្រូវការ?
កម្មវិធី Medi-Cal ដើម្បីជួយអ្នកឲ្យអាចបន្តស្នាក់នៅ ក្នុងផ្ទះរបស់ខ្លួន ឬចាកចេញពីផ្ទះផ្តល់ការថែទាំព្យាបាល
នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា មានកម្មវិធីមួយចំនួន ដែលអាចជួយពលរដ្ឋដែលមានពិការភាពជាប់ខ្លួន និង/ឬមនុស្សចាស់ ដែលទទួលបានជំនួយពីកម្មវិធី Medi-Cal អាចបន្តរស់នៅក្នុងផ្ទះរបស់ខ្លួន ឬអាចជួយឲ្យពួកគេចេញពីមណ្ឌលថែទាំយូរអង្វែងដើម្បីត្រឡប់មកផ្ទះវិញ (មណ្ឌលទាំងនោះមានដូចជា មន្ទីរពេទ្យ ផ្ទះផ្តល់ការថែទាំព្យាបាល និងមណ្ឌលសុខាភិបាលផ្សេងទៀត) ។ ឯកសារបោះពុម្ពផ្សាយនេះ ផ្តល់ជូននូវរូបភាពរួមរបស់កម្មវិធីទាំងអស់នេះ តែបើអ្នកត្រូវការជំនួយ ដើម្បីទទួលបានសេវាកម្មទាំងអស់នេះ សូមទាក់ទងមកកាន់អង្គការ Disability Rights California តាមខ្សែទូរស័ព្ទហៅ មិនអស់ប្រាក់ គឺលេខ (800) 776-5746 ឬសម្រាប់អ្នកប្រើ TTY សូមហៅមកលេខ ៖ (800) 719-5798. (800) 719-5798 ។ អ្នកក៏អាចចូលទស្សនាវ៉ិបសៃត៍របស់យើងខ្ញុំ តាមអាសយដ្ឋាន www.disabilityrightsca.org.
Medi-Cal: កន្លែងសម្រាប់ស្វែងរកព័ត៌មានអំពីច្បាប់ បទប្បញ្ញត្តិ និងព័ត៌មានឥតគិតថ្លៃដទៃផ្សេងទៀតនៅលើបណ្តាញអ៊ីនធឺណិត
Medi-Cal គឺជាកម្មវិធីរដ្ឋនិងសហព័ន្ធ ដែលធានាលើការរ៉ាប់រងថ្លៃថែទាំសុខភាពជូនដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាបជាច្រើនរាប់សិបនាក់។ ទីភ្នាក់ងារឈានមុខសម្រាប់កម្មវិធី Medi-Cal នៅក្នុងរដ្ឋ California គឺនាយកដ្ឋានសេវាថែទាំសុខភាព (Department of Health Care Services)។ [សូមចុចនៅទីនេះសម្រាប់គេហទំព័រ DHCS]។ មានទីភ្នាក់ងាររដ្ឋដទៃផ្សេងទៀតដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធី Medi-Cal នេះ រួមបញ្ចូលទាំង នាយកដ្ឋានការថែទាំសុខភាពដែលមានការគ្រប់គ្រង (Department of Managed Health Care) នាយកដ្ឋានសុខភាពផ្លូវចិត្ត (Department of Mental Health) នាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់ (Department of Developmental Services) និងនាយកដ្ឋានដទៃផ្សេងទៀត។
ការទូទាត់ប្រាក់តែមួយលើក និង សិទ្ធិទទួលបាន Medi-Cal
ឯកសារផ្សព្វផ្សាយនេះរៀបរាប់អំពីរបៀបដែលការទូទាត់ប្រាក់តែមួយលើកនឹងមានផលប៉ះពាល់ចំពោះសិទ្ធិទទួលបានកម្មវិធី Medi-Cal មួយចំនួនសម្រាប់មនុស្សវ័យចំណាស់ និងជនពិការ។ វាពន្យល់ថាតើមានអ្វីខ្លះនឹងកើតឡើងចំពោះ Medi-Cal របស់អ្នក នៅពេលដែលអ្នកទទួលបានការទូទាត់ប្រាក់តែម្តង ឬការទូទាត់ប្រាក់តែមួយលើក និងនៅពេលខ្លះ និងថាតើការទូទាត់ប្រាក់តែមួយលើកដែលមិនបានចំណាយត្រូវបានចាត់ទុកថាជាធនធាននៅក្នុងបន្ទាប់ទៀតដែរឬទេ។
Click links below for a full downloadable version.
ទំព័រព័ត៌មាន៖ តើ Medicaid/Medi-Cal ជាអ្វីទៅ ?
កម្មវិធី Medicaid កម្រិតសហព័ន្ធ ផ្តល់ការថែទាំសុខភាព ដល់អ្នក ដែលមានចំណូលទាប, រួមទាំង ជនចាស់ជរា, ជនពិការ, និងកុមារ ។ Medicaid ទទួលបានមូលនិធិទ្រទ្រង់ តាមរយៈថវិកាបន្សំ ពីរដ្ឋ និងសហព័ន្ធ ។ រដ្ឋដំណើរការ កម្មវិធី Medicaid របស់ពួកគេផ្ទាល់ ហើយត្រូវគោរពតាម វិធានសហព័ន្ធ មួយចំនួន, ប៉ុន្តែ មានភាពបត់បែន ចំពោះសេវា ដែលពួកគេផ្តល់ឱ្យ ។
Click links below to view full publication.
ការថែទាំ ដែលមានការចាត់ចែង របស់ Medi-Cal ៖ បណ្តឹងតវ៉ា និងបណ្តឹងសារទុក្ខ
តើខ្ញុំអាចធ្វើអ្វីបានខ្លះ ប្រសិនបើខ្ញុំមិនពេញចិត្តចំពោះអ្វីមួយដែលផែនការថែទាំដែលស្ថិតក្រោមការគ្រប់គ្រងនៃ Medi-Cal របស់ខ្ញុំបានធ្វើនោះ?
ចាប់តាំងពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2017 មក រដ្ឋកាលីហ្វ័រញ៉ាកំពុងតែអនុវត្តតាមបទប្បញ្ញត្តិថ្មីៗរបស់សហព័ន្ធស្តីពីរបៀបដែលអ្នកធ្វើការតវ៉ាចំពោះសេចក្តីសម្រេច ឬវិវាទណាមួយអំពីអត្ថប្រយោជន៍នានា និងអំពីរបៀបដែលអ្នកជម្រាបជូនផែនការថែទាំដែលស្ថិតក្រោមការគ្រប់គ្រងនូវរឿងរ៉ាវផ្សេងៗទៀតតាមរយៈបណ្តឹងសារទុក្ខ។
ការថែទាំសុខភាព Medi-Cal ដែលមានការរៀបចំទុកជាមុន ៖ “ការបន្តទទួលបានការថែទាំសុខភាពពីអ្នកផ្តល់សេវាកម្មចាស់”
បើអ្នកមានការធានារ៉ាប់រងសុខភាពប្រចាំរបស់ Medi-Cal[1] ហើយឥឡូវ គេប្រាប់អ្នកថា អ្នកត្រូវតែចុះឈ្មោះចូលក្នុងផែនការធានារ៉ាប់រងសុខភាព Medi-Cal ដែលមានការរៀបចំទុកជាមុន (MCP) ក៏ដោយ[2] ក៏អ្នកនៅតែអាចបន្តជួបអ្នកផ្តល់សេវាកម្មថែទាំសុខភាព Medi-Cal ប្រចាំរបស់អ្នកបានដដែល ។
តើអ្វីជាផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងទុកជាមុន (Medi-Cal Managed Care Health Plans)? តើអ្វីខ្លះដែលខ្ញុំត្រូវដឹងអំពីផែនការថែទាំសុខភាពទាំងអស់នេះ?
ការថែទាំសុខភាពដែលមានការចាត់ចែងទុកជាមុន គឺជាប្រព័ន្ធមួយសម្រាប់ផ្តល់ជូន និងបង់ប្រាក់ថ្លៃសេវាកម្មថែទាំសុខភាព ។ ការថែទាំសុខភាពដែលមានការចាត់ចែងទុកជាមុន មានន័យថា អ្នកទទួលសេវាកម្មថែទាំសុខភាពរបស់អ្នកមួយចំនួនធំពីផែនការថែទាំសុខភាព ដែលបានចាត់ចែងទុកជាមុន ។ ផែនការថែទាំសុខភាពដែលមានការចាត់ចែងទុកជាមុន គឺជាបណ្តាញអ្នកផ្តល់សេវាកម្មថែទាំសុខភាពដែលមានការរៀបចំរួចរាល់ ដែល ផ្តោតលើការថែទាំព្យាបាលបឋម និងការបង្ការជំងឺ ។ មន្ទីរពេទ្យ គ្រូពេទ្យ និងអ្នកផ្តល់សេវាកម្មថែទាំសុខភាពផ្សេងទៀត គឺជាសមាជិករបស់ បណ្តាញនេះ ។
ការថែទាំដែលមានការចាត់ចែងរបស់ Medi-Cal៖ សេវាក្រៅបណ្តាញ
1. តើអ្វីទៅជាសេវាក្រៅបណ្តាញ?
អង្គភាពផ្តល់សេវាថែទាំដែលមានការចាត់ចែងរបស់ Medi-Cal (MCO)[1] មានបណ្តាញអ្នកផ្តល់សេវា ដូចជា វេជ្ជបណ្ឌិត ឱសថស្ថាន គ្លីនិក មន្ទីរពិសោធន៍ និងមន្ទីរពេទ្យ (“អ្នកផ្តល់សេវារបស់ផែនការ”)។ ស្ទើរតែគ្រប់ពេលទាំងអស់ សមាជិកត្រូវប្រើអ្នកផ្តល់សេវារបស់ផែនការ នៅពេលទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តដើម្បីអាចឱ្យ MCO ធ្វើការទូទាត់លើសេវាទាំងនោះបាន។ មានករណីជាច្រើនដែលលោកអ្នកអាចទទួលបានសេវាវេជ្ជសាស្រ្តពីអ្នកផ្តល់សេវាដែលមិនមែនជាអ្នកផ្តល់សេវារបស់ផែនការផងដែរ។ អ្នកទាំងនោះ ត្រូវបានគេហៅថា អ្នកផ្តល់សេវា “ក្រៅបណ្តាញ”។ សេវាដែលពួកគេផ្តល់ឱ្យ ត្រូវចាត់ទុកជា សេវា “ក្រៅបណ្តាញ”។
ផែនការថែទាំសុខភាពដែលចាត់ចែងដោយ Medi-Cal និង សេវាកម្មថែទាំសុខភាពចិត្ត
សេវាកម្មថែទាំសុខភាពផ្លូវចិត្តមួយចំនួន មានផ្តល់ជូនដោយគិតថ្លៃទៅតាមសេវាកម្ម Medi-Cal របស់អ្នកផ្តល់សេវាកម្ម ឬតាមផែនការថែទាំសុខភាព ដែលចាត់ចែងដោយ Medi-Cal ខណៈពេលដែលសេវាកម្មផ្សេងទៀត គឺមានផ្តល់ជូនតែតាមរយៈផែនការថែទាំសុខភាពផ្លូវចិត្ត របស់ខោនធីក្រោមការបោះបង់សេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត តែប៉ុណ្ណោះ ។ ឧទាហរណ៍នៃសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត មានដូចជាការព្យាបាលហ្មត់ចត់នៅពេលថ្ងៃ ការស្តានីតិសម្បទានៅពេលថ្ងៃ និងសេវាកម្មការព្យាបាលមនុស្សពេញវ័យនៅតាមកន្លែងស្នាក់នៅ ។ សម្រាប់ព័ត៌មានបន្ថែម ស្តីអំពីសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត សូមអានឯកសារបោះពុម្ពផ្សាយស្តីអំពី “ការទទួលបានសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជម្ងឺផ្លូវចិត្ត Medi-Cal ដែលមិនស្នាក់នៅមន្ទីរព្យាបាល (Getting Medi-Cal Outpatient Specialty Mental Health Services)” 508401 ។
បទដ្ឋានរយៈពេលធ្វើដំណើរទៅកាន់ និងចម្ងាយនៃទីកន្លែងរបស់អ្នកផ្តល់សេវាកម្ម ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន (Medi-Cal Managed Care)
ដើម្បីធានាបានថា សេវាកម្មមានផ្តល់ជូន ហើយអ្នកទទួលផលអាចទទួលបានសេវាកម្មទាំងអស់នោះ ដោយមិនបាច់ចំណាយពេលច្រើន ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងជាមុន ត្រូវរក្សាឲ្យបាននូវបណ្តាញអ្នកផ្តល់សេវាកម្ម ដែលមានទីតាំង ឬ ក្នុងរយៈពេល ឬរយៈចម្ងាយដែលបានកំណត់ ពីទីកន្លែងស្នាក់នៅរបស់អតិថិជន ។ នៅក្នុងឯកសារបោះពុម្ពផ្សាយនេះ មាននិយាយអំពីបទដ្ឋាននៃពេលវេលា និងចម្ងាយ របស់អ្នកផ្តល់
សេវាដឹកជញ្ជូនសម្រាប់អ្នកទទួលបានសេវា Medi-Cal
ប័ណ្ណព័ត៌មាននេះ ពន្យល់ពីរបៀបក្នុងការទទួលបានការដឹកជញ្ជូនអ្នកទៅកាន់ការណាត់ជួបវេជ្ជសាស្រ្តពីគម្រោងថែទាំដែលមានការគ្រប់គ្រង (MCP) នៃកម្មវិធី Medi-Cal របស់អ្នក។ នៅខាងចុងនៃឯកសារបោះពុម្ពផ្សាយនេះ មានការពិភាក្សាអំពីរបៀបទទួលបានសេវាដឹកជញ្ជូន ក្នុងករណីអ្នកមាន Medi-Cal ដែលជាសេវាឥតគិតថ្លៃ (FFS)។