ប័ណ្ណព័ត៌មានស្តីពីការរើសអើងលើពិការភាព ទីភ្នាក់ងាររដ្ឋ និងមូលដ្ឋាន និង អង្គភាពសាធារណៈផ្សេងទៀត
ប័ណ្ណព័ត៌មានស្តីពីការរើសអើងលើពិការភាព ទីភ្នាក់ងាររដ្ឋ និងមូលដ្ឋាន និង អង្គភាពសាធារណៈផ្សេងទៀត
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការរើសអើងលើពិការភាព
ចំណងជើង II នៃច្បាប់ស្តីពីជនជាតិអាមេរិកមានពិការភាព (Americans with Disabilities Act, ADA) និងផ្នែក 504 នៃច្បាប់ស្ដីពីការស្ដារនីតិសម្បទា (Rehabilitation Act) ហាមឃាត់ការរើសអើងដោយផ្អែកលើមូលដ្ឋានពិការភាព ដោយអង្គភាពរដ្ឋាភិបាលមូលដ្ឋាននិងរដ្ឋ (អង្គភាពសាធារណៈ)។ អង្គភាព
សាធារណៈរួមមានបណ្ណាល័យប្រចាំខោនធី ឧទ្យានរដ្ឋ ផ្នែកការិយាល័យយានយន្ត និងគ្រឹះស្ថាន ឬសេវាកម្មផ្សេងទៀតដែលបានដំណើរការ និងផ្តល់ជូនដោយ
រដ្ឋាភិបាលរដ្ឋនិងមូលដ្ឋាន។
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា ផ្តល់ជូនការការពារស្រដៀងគ្នានេះ។ ក្រមរដ្ឋាភិបាល ផ្នែក 11135 (Government Code Section 11135) ហាមឃាត់ការរើសអើងដែលប្រព្រឹត្តិឡើងដោយរដ្ឋាភិបាលមូលដ្ឋាននិងរដ្ឋ។ ច្បាប់សិទ្ធិពលរដ្ឋ Unruh (Unruh Civil Rights Act) (ក្រមរដ្ឋប្បវេណី ផ្នែក 51) និង ច្បាប់ស្តីពីបុគ្គលដែលមានពិការភាព (Disabled Persons Act ) (ក្រមរដ្ឋប្បវេណី ផ្នែក 54 –55.32) ដែលហាមឃាត់ការរើសអើងដែលផ្អែកលើមូលដ្ឋានពិការភាពប្រព្រឹត្តិឡើងដោយគ្រឹះស្ថានអាជីវកម្មនោះ ក៏អនុវត្តចំពោះអង្គភាពរដ្ឋាភិបាលនៅក្នុងស្ថានភាពមួយចំនួនផងដែរ។ ការរំលោភបំពានណាមួយទៅលើច្បាប់ ADA ក៏ជាការរំលោភបំពានទៅលើច្បាប់រដ្ឋដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងករណីខ្លះ ច្បាប់រដ្ឋ ឬច្បាប់សហព័ន្ធដទៃផ្សេងទៀត ដូចជា ផ្នែក 504 ជាដើម អាចនឹងផ្តល់ការការពារក្នុងកម្រិតខ្ពស់ជាង ចំណងជើង II។
ការរើសអើងជាការមិនរួមបញ្ចូល ការធ្វើវិយោគកម្ម និងការប្រប្រឹត្តិមិនស្មើគ្នាចំពោះមនុស្សដែលមានពិការភាពប្រព្រឹត្តិឡើងដោយអង្គភាពសាធារណៈ។ នេះរាប់បញ្ចូលទាំងការខកខានមិនបានធ្វើការផ្លាស់ប្តូរក្នុងគោលនយោបាយនិងការអនុវត្តនានា (ហៅផងដែរថាជា “ការកែសម្រួលសមស្រប” ឬ “ការសម្របសម្រួលសមស្រប” ដើម្បីអនុញ្ញាតឲ្យបុគ្គលមានពិការភាពអាចទទួលបានសេវា
រដ្ឋាភិបាលដោយស្មើភាព។ ការផ្លាស់ប្តូរទាំងនេះត្រូវតែធ្វើឡើង ក្នុងករណីដែលពួកគេមិនកែសម្រួលជាមូលដ្ឋាននូវលក្ខណៈសេវាកម្មរបស់រដ្ឋាភិបាល ហើយមិនមានបន្ទុកផ្នែកហិរញ្ញវត្ថុនិងរដ្ឋបាលមិនសមស្របទេនោះ។
ការរើសអើងក៏រាប់បញ្ចូលផងដែរនូវការខកខានមិនបានផ្តល់ជូន “ជំនួយ និង
សេវាកម្មបន្ថែម” ក្នុងករណីចាំបាច់ដើម្បីធានាដល់ប្រសិទ្ធភាពសម្រាប់អ្នកដែលមានពិការភាព។
ឧទាហរណ៍អំពីជំនួយនិងសេវាបន្ថែម រួមមានអ្នកបកប្រែភាសាសញ្ញាដែលមានសមត្ថភាព ការបំប្លែងសម្តីទៅជាអក្សរភ្លាមៗ និងអ្នកដែលមានសមត្ថភាពអានឲ្យជនពិការភ្នែកស្តាប់ជាដើម។ ជំនួយនិងសេវាបន្ថែមទាំងនោះក៏រាប់បញ្ចូលផងដែរទាំងការផ្តល់ឯកសារក្នុងទម្រង់ដែលអាចប្រើប្រាស់បាន ដូចជាអក្សរពុម្ពធំ ឬអក្សរស្ទាប ឯកសារដែលអាចប្រើជាមួយនឹងកម្មវិធីអាននៅលើអេក្រង់ ឬ ឯកសារជាសំឡេងនៃព័ត៌មានដែលបានបោះពុម្ពជាដើម។ អង្គភាពសាធារណៈទាំងឡាយមិនតម្រូវឲ្យផ្តល់នូវជំនួយនិងសេវាបន្ថែមទេ ក្នុងករណីដែលអាជីវកម្មធ្វើការកែសម្រួលលក្ខណៈទំនិញឬសេវាកម្មដែលគេផ្តល់ ឬ ដាក់បន្ទុកផ្នែកហិរញ្ញវត្ថុនិងរដ្ឋបាលមិនសមស្របណាមួយ។
គេហទំព័រក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក៖
- ព័ត៌មាន និងជំនួយបច្ចេកទេសនៅលើ ADA៖ https://www.ada.gov/taman2.html
- សន្លឹកព័ត៌មានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព៖ https://www.ada.gov/effective-comm.htm
គេហទំព័ររបស់នាយកដ្ឋានការងារ និងលំនៅឋានយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា (DFEH)៖
- អ្នកទទួលថវិការដ្ឋ៖ https://www.dfeh.ca.gov/state-contractors-or-subcontractors-or-recipients-of-state-funding-must-not-discriminate/
អ្នកអាចស្វែងរកព័ត៌មានបន្ថែមស្តីពីការរើសអើងផ្នែកពិការភាព ការកែសម្រួលសមស្រប និងសិទ្ធិក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនៅទីនេះ៖
គេហទំព័ររបស់ក្រសួងយុត្តិធម៌អាមេរិក (U.S. Department of Justice)៖
- ព័ត៌មាននិងជំនួយផ្នែកបច្ចេកទេសស្តីពីច្បាប់ ADA៖ https://www.ada.gov/taman2.html
- ប័ណ្ណព័ត៌មានស្តីពីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព៖ https://www.ada.gov/effective-comm.htm
- គេហទំព័រក្រសួងការងារនិងលំនៅដ្ឋានដោយយុត្តិធម៌នៅរដ្ឋកាលីហ្វ័រញ៉ា (DFEH)៖
- អង្គភាពទទួលការផ្តល់មូលនិធិពីរដ្ឋ៖ https://www.dfeh.ca.gov/state-contractors-or-subcontractors-or-recipients-of-state-funding-must-not-discriminate/
បុគ្គលម្នាក់ដែលមានពិការភាព អាចប្រឈមនឹងការរើសអើង ប្រសិនបើគ្រឹះស្ថានអង្គភាពសាធារណៈមិនអាចចេញចូលពីខាងក្រៅបាន។ ច្បាប់ ADA និងច្បាប់រដ្ឋកាលីហ្វ័រញ៉ាផ្តល់នូវស្តង់ដាស្ថាបត្យកម្មសម្រាប់អគារថ្មី និងអគារដែលត្រូវបានកែសម្រួល។ ច្បាប់ ADA ក៏តម្រូវឲ្យអង្គភាពសាធាណៈធានាដល់ “ការចូលទៅប្រើប្រាស់កម្មវិធី” នៅក្នុងអគារបច្ចុប្បន្នផងដែរ។ នេះមានន័យថា មើលជារួមទៅ កម្មវិធីនិងសេវាកម្មរបស់អង្គភាពសាធារណៈ ត្រូវតែត្រៀមលក្ខណៈដែលអាចចេញចូលនិងប្រើប្រាស់បានដោយបុគ្គលមានពិការភាព។ នៅក្នុងករណីខ្លះ ការធានាដល់ការទទួលបានកម្មវិធី អាចនឹងតម្រូវឲ្យមានការកែសម្រួលជារូបវន្តទៅលើអគារបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពសាធារណៈមិនមែនតម្រូវឲ្យធ្វើការផ្លាស់ប្តូរទៅលើរចនាសម្ព័ន្ធគោលនៅក្នុងអគារបច្ចុប្បន្ននោះទេ ករណីដែលវិធីសាស្ត្រផ្សេងៗមានប្រសិទ្ធភាពនៅក្នុងការសម្រេចទទួលបានកម្មវិធីនោះ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមស្តីពីច្រកចេញចូលតាមបែបស្ថាបត្យកម្មនៅទីនេះ៖
- គេហទំព័ររបស់ក្រុមប្រឹក្សាផ្នែកប្រើប្រាស់សេវាសហរដ្ឋអាមេរិក៖ www.access-board.gov
- គេហទំព័ររបស់ក្រសួងយុត្តិធម៌អាមេរិក (U.S. Department of Justice)៖ https://www.ada.gov/ada_title_II.htm
- គេហទំព័រផ្នែកស្ថាបត្យកម្មរដ្ឋកាលីហ្វ័រញ៉ា (California Division of the State Architect)៖ http://www.dgs.ca.gov/dsa/Programs/progAccess.aspx
- គេហទំព័រគណៈកម្មការស្តីពីការប្រើប្រាស់សេវាផ្នែកពិការភាពរដ្ឋកាលីហ្វ័រញ៉ា (California Commission on Disability Access)៖ www.ccda.ca.gov
ការទទួលបាននូវការកែសម្រួលសមស្រប/ជំនួយនិងសេវាបន្ថែម
ទាំងនេះជាជំហានត្រូវអនុវត្តដើម្បីទទួលបាននូវការកែសម្រួលសមស្រប ឬជំនួយនិងសេវាបន្ថែមពីអង្គភាពសាធារណៈ៖
- សរសេរសំណើសុំការកែសម្រួលសមស្រប / ជំនួយនិងសេវាបន្ថែម។ សំណើរបស់អ្នកគួរតែពន្យល់នូវចំណុចដូចខាងក្រោម៖
- ថាអ្នកជាបុគ្គលមានពិការភាព (អ្នកមិនចាំបាច់បង្ហាញពីឈ្មោះនៃ ពិការភាពរបស់អ្នកទេ)។
- ដំណើរដែលនាំឲ្យពិការភាពរបស់អ្នកមានការពិបាកក្នុងការទទួលបាន ឬទទួលបានអត្ថប្រយោជន៍ពីទំនិញឬសេវារបស់អង្គភាព សាធារណៈ។
- ការកែសម្រួលជាក់លាក់ទាំងឡាយ / ជំនួយនិងសេវាបន្ថែមនានាដែលអ្នកមានតម្រូវការ និង
- កាលបរិច្ឆេទដែលអ្នករំពឹងថានឹងទទួលបាននូវការឆ្លើយតប។
- លើកលែងតែពិការភាពរបស់អ្នក និងតម្រូវការសម្រាប់ការកែសម្រួល / ជំនួយនិងសេវាបន្ថែម ដែលអាចមើលឃើញជាក់ស្តែង ពុំនោះទេ ត្រូវសុំលិខិតគាំទ្រពីវេជ្ជបណ្ឌិតរបស់អ្នក ឬ អ្នកវិជ្ជាជីវៈព្យាបាលដទៃទៀត។ លិខិតនេះគួរតែពន្យល់ពីមូលហេតុដែលអ្នកមានតម្រូវការចំពោះការកែសម្រួលដែលត្រូវបានស្នើឡើងដោយមូលហេតុពិការភាពរបស់អ្នក។
- ប្រសិនបើអាចធ្វើបាន សូមផ្ញើសំណើជាលាយលក្ខណ៍អក្សររបស់អ្នក និងលិខិតគាំទ្រទៅកាន់អង្គភាពសាធារណៈ។
គំរូលិខិតស្នើសុំការកែសម្រួលសមស្របនានា / ជំនួយនិងសេវាបន្ថែម ព្រមទាំងគំរូលិខិតគាំទ្រគឺមាននៅខាងចុងនៃប័ណ្ណព័ត៌មាននេះ។
បណ្តឹងរដ្ឋបាល
ចំណងជើង II នៃច្បាប់ ADA ត្រូវបានអនុវត្តដោយក្រសួងយុត្តិធម៌អាមេរិក (DOJ)។ ផ្នែក 504 អាចអនុវត្តដោយទីភ្នាក់ងារសហព័ន្ធនីមួយៗ ដែលអាចនឹងមានការរៀបចំសម្រាប់ការដាក់ឲ្យអនុវត្តរួមគ្នាជាមួយនឹង DOJ។ ច្បាប់ Unruh រដ្ឋកាលីហ្វ័រញ៉ា ច្បាប់ស្តីពីបុគ្គលមានពិការភាព និងក្រមរដ្ឋាភិបាល ផ្នែក 11135 ត្រូវបានអនុវត្តដោយ DFEH។
ក្នុងករណីដែលអ្នកជឿថាអ្នកត្រូវបានគេរើសអើង អ្នកអាចដាក់ពាក្យបណ្តឹង
រដ្ឋបាលទៅកាន់ DOJ ទៅតាមច្បាប់សហព័ន្ធ ឬទៅកាន់ DFEH ទៅតាមច្បាប់រដ្ឋ។ ពាក្យបណ្តឹង ចំណងជើង II ត្រូវតែប្តឹងទៅកាន់ DOJ ក្នុងរយៈពេល 180ថ្ងៃ បន្ទាប់ពីការប្រព្រឹត្តិការរើសអើង។ ពាក្យបណ្តឹងទៅកាន់ DFEH ត្រូវតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការប្រព្រឹត្តការរើសអើង។ ព័ត៌មានទំនាក់ទំនងសម្រាប់ DOJ និង DFEH មានដូចខាងក្រោម៖
បណ្តឹងទៅកាន់ DOJ៖
U.S. Department of Justice
Civil Rights Division
950 Pennsylvania Avenue, N.W.
Disability Rights Section – 1425 NYAV
Washington, D.C. 20530
ការដាក់ពាក្យបណ្តឹងតាមអនឡាញ៖ https://www.ada.gov/filing_complaint.htm
ទូរសព្ទ៖ (800) 514-0301
TTY៖ (800) 514-0383
បណ្តឹងទៅកាន់ DFEH៖ការដាក់ពាក្យបណ្តឹងតាមអនឡាញ៖ https://www.dfeh.ca.gov/filing-a-complaint-online/
ទូរសព្ទ៖ (800) 884-1684
TTY៖ (800) 700-2320
តាមប្រៃសណីយ៍៖ សូមទូរសព្ទទៅកាន់លេខ (800) 884-1684 និងស្នើសុំទម្រង់ពាក្យបណ្តឹងដើម្បីព្រីនចេញ និងផ្ញើត្រឡប់ទៅវិញ។ សូមផ្តល់ពេលវេលាបន្ថែមសម្រាប់ការផ្ញើតាមប្រៃសណីយ៍ និងការដំណើរការនីតិវិធី។
ទីភ្នាក់ងារដទៃផ្សេងទៀតក៏អាចមានដែនយុត្តាធិការដើម្បីបើកសវនាការចំពោះប្រភេទបណ្តឹងជាក់លាក់នានាទាក់ទងទៅនឹងអង្គភាពសាធារណៈបានដែរ។ ឧទាហរណ៍ ក្រុមប្រឹក្សាសំណងជនរងគ្រោះរដ្ឋកាលីហ្វ័រញ៉ា ផ្តល់នូវសំណងដល់ជនរងគ្រោះនៃបទល្មើសអំពើហិង្សា។
បណ្តឹងវិវាទ
ការរំលោភបំពានច្បាប់ដែលបានពិភាក្សាខាងលើ ក៏អាចនឹងត្រូវពង្រឹងការអនុវត្តច្បាប់ផងដែរ តាមរយៈពាក្យបណ្តឹងឯកជន។ សូមមេត្តាជ្រាបថា អាជ្ញាយុកាលកំណត់តឹងរ៉ឹងចំពោះកាលវេលាសម្រាប់ការដាក់បណ្តឹងវិវាទនេះ ហើយចាំថាអ្នកអាចបាត់បង់ឱកាសក្នុងការប្តឹងទាមទារ ប្រសិនបើអ្នកពុំបានចាត់វិធានការក្នុង អំឡុងអាជ្ញាយុកាលដែលមានជាធរមាននេះទេ។ កាលបរិច្ឆេទទាំងនេះអាចមានរយៈពេលខ្លីត្រឹមពីរឆ្នាំប៉ុណ្ណោះ គិតចាប់ពីកាលបរិច្ឆេទនៃសកម្មភាពរើសអើងត្រូវបានប្រព្រឹត្តិឡើង។
បន្ថែមលើនេះទៀត ច្បាប់ស្តីពីបណ្តឹងចំពោះការប្រព្រឹត្តិខុសរបស់រដ្ឋាភិបាល (Government Tort Claims Act) តម្រូវថា ការដាក់ពាក្យបណ្តឹងចំពោះការប្រព្រឹត្តិខុសរបស់រដ្ឋាភិបាល ត្រូវធ្វើឡើងក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីកើតមានហេតុការណ៍រើសអើង មុននឹងដាក់បណ្តឹងទាមទារសំណងការខូចខាតជាប្រាក់ប្រឆាំងនឹងអង្គភាពរដ្ឋាភិបាលមូលដ្ឋាននិងរដ្ឋនោះ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីបណ្តឹងចំពោះការប្រព្រឹត្តិខុស អាចរកបានតាមរយៈ https://www.disabilityrightsca.org/publications/tort-claims-filing-claims-against-public-entities-under-the-california-tort-claims-act។ សូមបញ្ជាក់ថា
តំណភ្ជាប់ទៅកាន់ទម្រង់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋ ឬទីភ្នាក់ងារ ឬបុគ្គលិករដ្ឋនៅលើគេហទំព័រនេះ អាចនឹងមិនអនុវត្តបានឡើយក្នុងករណីរបស់អ្នក។ អង្គភាពសាធារណៈដទៃផ្សេងទៀត អាចមានទម្រង់បែបបទពាក្យបណ្តឹងចំពោះការប្រព្រឹត្តិខុសរបស់ពួកគេ ដែលអាចរកបាននៅលើគេហទំព័ររបស់ពួកគេ។ ប្រសិនបើអ្នកចង់បន្តបណ្តឹងវិវាទនោះ អ្នកគួរតែពិភាក្សាជាមួយមេធាវីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នកស្វែងរកសំណងខូចខាតក្នុងតម្លៃជាទឹកប្រាក់តិចជាង $10,000 នោះជម្រើសមួយទៀតគឺត្រូវដាក់ពាក្យបណ្តឹងករណីរើសអើងទៅកាន់តុលាការសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាន។ ការកំណត់របស់ច្បាប់ដែលបានពិភាក្សាខាងលើនឹងអនុវត្ត។ អ្នកមិនអាចប្រើមេធាវីបានទេ ក្នុងករណីអ្នកទៅប្តឹងនៅតុលាការសម្រាប់បណ្តឹងតូចតាចក្នុងមូលដ្ឋាននោះ។ នេះគឺតំណភ្ជាប់ទៅកាន់ឯកសារបោះពុម្ពរបស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា ដែលពន្យល់ពីកិច្ចដំណើរការនីតិវិធីនៃការប្រើប្រាស់បណ្តឹងតូចតាចសម្រាប់ករណីរើសអើង៖ https://www.disabilityrightsca.org/publications/a-guide-to-small-claims-court-how-to-sue-if-a-business-or-landlord-discriminates.
គំរូលិខិតដើម្បីស្នើសុំការកែសម្រួលសមស្រប / ជំនួយឬសេវាបន្ថែម
[កាលបរិច្ឆេទ]
គោរពជូន [អង្គភាពសាធារណៈ]៖
ខ្ញុំសរសេរមកនេះដើម្បីស្នើសុំ [ការកែសម្រួលសមស្រប / ជំនួយនិងសេវា បន្ថែម] សម្រាប់ [ពិការភាពមួយ/ពិការភាពច្រើន] របស់ខ្ញុំ។
ខ្ញុំ [កំពុងទទួលបាន / ចង់ទទួលបាន] សេវាពី [អង្គភាពសាធារណៈ]។ ដោយសារតែពិការភាពរបស់ខ្ញុំ ខ្ញុំមានតម្រូវការដូចតទៅ៖ [រាយនូវចំណុចទាំងឡាយដែលត្រូវកែសម្រួល / ជំនួយនិងសេវាបន្ថែម]៖
[គ្រូពេទ្យ / ពេទ្យផ្នែកវិកលចរិត / ពេទ្យផ្នែកចិត្តសាស្ត្រ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលស្តារមុខងារសម្បទា / បុគ្គលដទៃផ្សេងទៀត (សូមរៀបរាប់)] របស់ខ្ញុំបានចាត់ទុកការកែសម្រួល/ជំនួយ និងសេវាបន្ថែមទាំងនេះថាចាំបាច់ដោយផ្អែកលើពិការភាពរបស់ខ្ញុំ។ សូមមេត្តាពិនិត្យលិខិតដូចបានភ្ជាប់មកជាមួយពី [ឈ្មោះរបស់វេជ្ជបណ្ឌិត ឬ អ្នកជំនាញ]។
ច្បាប់សហព័ន្ធនិងរដ្ឋ តម្រូវឲ្យអង្គភាពសាធារណៈទាំងឡាយផ្តល់នូវការកែសម្រួលសមស្រប / ជំនួយ ឬសេវាបន្ថែម សម្រាប់អ្នកដែលមានពិការភាព។ សូមមេត្តាឆ្លើយតបចំពោះសំណើនេះឲ្យបានត្រឹម [កាលបរិច្ឆេទ]។ សូមកុំស្ទាក់ស្ទើក្នុងការទាក់ទងមកខ្ញុំតាមរយៈ [លេខទូរសព្ទរបស់អ្នក និង/ឬ អាសយដ្ឋានអ៊ីម៉ែល] ប្រសិនបើអ្នកមានសំណួរនានា។ សូមអរគុណ។
ដោយសេចក្តីគោរពរាប់អាន
[ឈ្មោះរបស់អ្នក]
[អាសយដ្ឋានរបស់អ្នក]
គំរូលិខិតគាំទ្រ
[កាលបរិច្ឆេទ]
គោរពជូន [អង្គភាពសាធារណៈ]៖
ខ្ញុំជា [គ្រូពេទ្យ / គ្រូពេទ្យផ្នែកវិកលចរិត / គ្រូពេទ្យផ្នែកចិត្តសាស្ត្រ / គ្រូពេទ្យព្យាបាលដោយចលនា / បុគ្គលិកសង្គមកិច្ច / គ្រូពេទ្យព្យាបាលស្តារមុខងារសម្បទា] សម្រាប់ [ឈ្មោះ] ហើយខ្ញុំដឹងច្បាស់ពីលក្ខខណ្ឌស្ថានភាព [របស់គាត់]។ [គាត់] មានពិការភាពដែលបណ្តាលឲ្យមានការកម្រិតលើមុខងារជាក់លាក់មួយចំនួន។ ភាពមានកម្រិតទាំងនេះរាប់បញ្ចូលនូវ [រាយនូវភាពមានកម្រិតមុខងារទាំងឡាយដែលតម្រូវឲ្យមានការកែសម្រួល / ជំនួយ ឬសេវាបន្ថែម]។
[ការកែសម្រួល / ជំនួយ និងសេវាបន្ថែមដែលបានស្នើឡើង] មានសារៈសំខាន់
ចំពោះ [ឈ្មោះ] ដើម្បី [ស្នើសុំ / ទទួលបានដោយស្មើភាពគ្នានូវសេវាកម្មនិង
អត្ថប្រយោជន៍ទាំងឡាយរបស់] [ឈ្មោះអង្គភាពសាធារណៈ]។ [សូមរៀបរាប់ថាតើការកែសម្រួល / ជំនួយនិងសេវាបន្ថែមនឹងជួយ ឬគាំទ្រដល់បុគ្គលនោះយ៉ាងដូចម្តេច]។
សូមអរគុណសម្រាប់ការផ្តល់ការកែសម្រួលសមស្របសម្រាប់ [ឈ្មោះ]។
ដោយសេចក្តីគោរពរាប់អាន
[ឈ្មោះនិងមុខតំណែង]