ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ Medi-Cal

ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ Medi-Cal
តើអ្នកបានដឹងទេថា ប្រសិនបើអ្នកទទួល Medi-Cal ហើយពិការភាពរបស់អ្នកធ្វើឲ្យអ្នកមានការលំបាកក្នុងការប្រាស្រ័យទាក់ទង នោះ Medi-Cal អាចបង់ប្រាក់សម្រាប់ជំនួយផ្នែកទំនាក់ទំនងដែលអ្នកត្រូវការ?
តើអ្នកបានដឹងទេថា ប្រសិនបើអ្នកទទួល Medi-Cal ហើយពិការភាពរបស់អ្នកធ្វើឲ្យអ្នកមានការលំបាកក្នុងការប្រាស្រ័យទាក់ទង នោះ Medi-Cal អាចបង់ប្រាក់សម្រាប់ជំនួយផ្នែកទំនាក់ទំនងដែលអ្នកត្រូវការ?
1. តើអ្វីទៅជា Medi-Cal?
Medi-Cal គឺកម្មវិធី Medicaid” របស់រដ្ឋ California។ Medi-Cal ផ្តល់នូវការរ៉ាប់រងលើការថែទាំសុខភាពជូនដល់ពលរដ្ឋដែលមានប្រាក់ចំណូលកម្រិតទាប។ ប្រសិនបើអ្នកទទួលបាន Supplemental Security Income (SSI) (ប្រាក់ចំណូលសន្តិសុខបន្ថែម) អ្នកនឹងទទួលបាន Medi-Cal ដោយស្វ័យប្រវត្តិ។ Medi-Cal គឺគ្រាន់តែសម្រាប់ការទទួលបានឱសថ ឬទៅជួបជាមួយវេជ្ជបណ្ឌិតប៉ុណ្ណោះនោះទេ។ Medi-Cal ក៏អាចរួមបញ្ចូលនូវសេវាកម្មនិងឧបករណ៍អេឡិចត្រូនិកមួយចំនួនដែលអ្នកត្រូវការសម្រាប់ការទំនាក់ទំនងផងដែរ។
2. តើការគាំទ្រផ្នែកទំនាក់ទំនងមានអ្វីខ្លះ?
“ការគាំទ្រផ្នែកទំនាក់ទំនង” គឺជាឧបករណ៍អេឡិចត្រូនិកឬសេវាកម្មដែលអាចជួយដល់បុគ្គលដែលមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។ ពេលខ្លះ ជំនួយផ្នែកទំនាក់ទំនង ត្រូវបានគេហៅថា Augmentative Communication Devices (ACD) (ឧបករណ៍ទំនាក់ទំនងបន្ថែម) Augmentative and Alternative Communication (AAC) (វិធីសាស្ត្រទំនាក់ទំនងបន្ថែម និងជំនួស) Assistive Technology (AT) (បច្ចេកវិទ្យាជំនួយ) ឬ Durable Medical Equipment (DME) (បរិក្ខារវេជ្ជសាស្រ្តដែលប្រើប្រាស់បានយូរ)។
3. តើខ្ញុំមានសិទ្ធិទទួលបានការគាំទ្រផ្នែកទំនាក់ទំនងពី Medi-Cal ដែរឬទេ?
បាទ/ចាស។ Medi-Cal នឹងបង់ថ្លៃសម្រាប់ការគាំទ្រផ្នែកទំនាក់ទំនង ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នក សម្រេចថាវាមាន “ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” សម្រាប់អ្នក។ ជាទូទៅ សេវាកម្ម បរិក្ខារផ្គត់ផ្គង់ និងឧបករណ៍អេឡិចត្រូនិក ត្រូវចាត់ទុកថា “មានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” នៅពេលដែលសេវានោះ “មានភាពចាំបាច់និងសមស្របដើម្បីការពារអាយុជីវិត បង្ការជំងឺធ្ងន់ធ្ងរ ឬពិការភាពធ្ងន់ធ្ងរ ឬដើម្បីកាត់បន្ថយការឈឺចាប់ធ្ងន់ធ្ងរ។” សម្រាប់កុមារដែលមានអាយុក្រោម 21 ឆ្នាំ ពាក្យថា “ភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត” មានន័យថា “ភាពចាំបាច់ដើម្បីព្យាបាលឬធ្វើឲ្យប្រសើរឡើងនូវវិការៈ និងជំងឺផ្លូវកាយនិងជំងឺផ្លូវចិត្ត និងស្ថានភាពសុខភាពផ្សេងទៀត។”
នៅក្នុងករណីភាគច្រើន Medi-Cal ត្រូវមានការឯកភាពដើម្បីបង់ប្រាក់សម្រាប់ថ្លៃឧបករណ៍នោះជាមុន នៅមុនពេលដែលអ្នកអាចទទួលបានឧបករណ៍នោះ។ នេះហៅថា “ការអនុញ្ញាតជាមុន"។ ក្នុងចំណោមចំណុចដទៃផ្សេងទៀត ការអនុញ្ញាតជាមុន អាចរួមបញ្ចូលនូវលិខិតមួយច្បាប់ពីវេជ្ជបណ្ឌិត ឬគ្រូពេទ្យព្យាបាល ដែលនិយាយថា អ្នកមានតម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់ឧបករណ៍នោះ។ បន្ថែមលើនេះ Medi-Cal នឹងបង់តែថ្លៃឧបករណ៍ដែលមានតម្លៃទាប ដែលនឹងបំពេញតាមតម្រូវការរបស់អ្នកតែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួនអំពីការគាំទ្រផ្នែកទំនាក់ទំនង៖ ដែលអ្នកអាចទទួលបានពី Medi-Cal៖
- ឧបករណ៍ Dynavox (ឌីណាវ៉ុក) និង Speech Generating Devices (SGDs) (ឧបករណ៍បង្កើតសម្តី) ដទៃផ្សេងទៀត។
- PECs និងទម្រង់ផ្សេងទៀតនៃប្រព័ន្ធទំនាក់ទំនងផ្អែកតាមរូបភាព។
- ផ្ទាំងតួអក្សរ ឬផ្ទាំងអក្ខរក្រម។
- កុំព្យូរទ័រថែបលីត ដូចជា iPad ជាដើម ប្រសិនបើត្រូវប្រើសម្រាប់ជាឧបករណ៍ទំនាក់ទំនង។
- សេវាកម្មនានាដែលពាក់ព័ន្ធនឹងការវាយតម្លៃ ឬការព្យាបាលដើម្បីស្វែងយល់ពីរបៀបប្រើប្រាស់ឧបករណ៍នោះ។
ប្រសិនបើប្រភេទនៃការគាំទ្រផ្នែកទំនាក់ទំនងដែលអ្នកត្រូវការ ពុំអាចស្វែងរកបានដោយផ្ទាល់តាមរយៈ Medi-Cal នោះទេ អ្នកអាចបន្តស្នើសុំវាពីវេជ្ជបណ្ឌិត ឬអ្នកផ្តល់សេវាថែទាំសុខភាពដទៃផ្សេងទៀតជា “សេវាជំនួយគាំទ្រសមស្រប”។ នេះអាចរួមបញ្ចូលនូវអ្នកបកប្រែភាសាសញ្ញា ដៃគូទំនាក់ទំនង ឬឯកសារជាអក្សរស្ទាប ឬអក្សរព្រីនទំហំធំ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីសិទ្ធិក្នុងការទទួលបានការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពពីកម្មវិធីរបស់រដ្ឋាភិបាលដូចជា Medi-Cal ជាដើម សូមមើល U.S. Department of Justice (ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក) លក្ខខណ្ឌតម្រូវរបស់ ADA៖ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព https://www.ada.gov/effective-comm.htm។
4. តើខ្ញុំទទួលបានការគាំទ្រផ្នែកទំនាក់ទំនងដែលខ្ញុំត្រូវការបានដោយរបៀបណា?
ជជែកជាមួយវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាលស្តារមុខងារវិជ្ជាជីវៈ ឬអ្នកផ្តល់សេវាថែទាំសុខភាពដទៃផ្សេងទៀតរបស់អ្នកអំពីតម្រូវការរបស់អ្នក និងស្នើសុំឲ្យពួកគេប្រគល់លិខិតអនុញ្ញាតមួយច្បាប់ជូនដល់ Medi-Cal សម្រាប់រូបអ្នក។
5. តើខ្ញុំត្រូវធ្វើអ្វីខ្លះប្រសិនបើ Medi-Cal សម្រេចចិត្តថា ខ្ញុំមិនអាចទទួលបានការគាំទ្រផ្នែកទំនាក់ទំនងដែលខ្ញុំត្រូវការ?
អ្នកអាចប្តឹងឧទ្ធរណ៍បាន។ ប្រសិនបើអ្នកមិនសប្បាយចិត្តជាមួយនឹងសេចក្តីសម្រេចរបស់ Medi-Cal ទេ អ្នកអាចស្នើសុំសវនការយុត្តិធម៌ណាមួយរបស់ Medi-Cal បាន។ ប្រសិនបើអ្នកស្ថិតនៅក្នុងគម្រោងថែទាំសុខភាពរបស់ Medi-Cal ដែលមានការគ្រប់គ្រង អ្នកអាចប្តឹងសាទុកជាមួយនឹងគម្រោងនោះបាន និងស្នើសុំសវនាការយុត្តិធម៌មួយ ប្រសិនបើអ្នកមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់គម្រោងនេះ។ ប្រសិនបើអ្នកស្ថិតនៅក្នុងគម្រោងថែទាំដែលមានការគ្រប់គ្រង អ្នកក៏អាចមានលទ្ធភាពក្នុងការស្នើសុំការត្រួតពិនិត្យវេជ្ជសាស្រ្តឯករាជ្យ (IMR) ជាមួយនឹង California Department of Managed Health Care (DMHC) (នាយកដ្ឋានការថែទាំសុខភាពដែលមានការគ្រប់គ្រងរបស់រដ្ឋកាលីហ្វ័រញ៉ា) បានផងដែរ។ ប្រសិនបើអ្នកចង់ស្នើសុំ IMR ជាទូទៅ អ្នកត្រូវប្តឹងឧទ្ធរណ៍ជាមុនទៅកាន់គម្រោងថែទាំដែលមានការគ្រប់គ្រង។ អ្នកអាចចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ http://www.dhcs.ca.gov/services/medi-cal/Pages/Medi-CalFairHearing.aspx។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍របស់អ្នក អ្នកក៏អាចទូរសព្ទទៅកាន់ Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) បានផងដែរ។
Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) បានរៀបចំខិត្តប័ណ្ណព័ត៌មានសម្រាប់ជាផ្នែកមួយនៃគម្រោង Communication Disabilities Access Network (បណ្តាញដើម្បីទទួលបានការប្រស្រ័យទាក់ទងសម្រាប់ជនពិការ )។ គម្រោងនេះ គឺដើម្បីង្កើត បណ្តុះបណ្តាល និងដំណើរការបណ្តាញថ្នាក់ដឹកនាំមួយដើម្បីធ្វើការផ្សព្វផ្សាយគាំពារដល់ការគាំទ្រផ្នែកទំនាក់ទំនង។ គម្រោងនេះ ទទួលបានមូលនិធិពី Ability Central (អង្គការលើកកម្ពស់សមត្ថភាព)ដែលពីមុនមកហៅថា Disability Communications Fund (មូលនិធិទំនាក់ទំនងសម្រាប់ជនពិការ)។ Ability Central (អង្គការលើកកម្ពស់សមត្ថភាព)គាំទ្រកម្មវិធីនិងបច្ចេកវិទ្យាដែលផ្តល់ប្រយោជន៍ដល់ការទំនាក់ទំនង និងទទួលបានព័ត៌មានអំពីតម្រូវការនៃពលរដ្ឋ California ដែលមានពិការភាព។ សម្រាប់ព័ត៌មានបន្ថែម សូមមើល http://dcfund.us/
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.