កម្មវិធី Medi-Cal ដើម្បីជួយអ្នកឱ្យបានស្នាក់នៅក្នុងផ្ទះ ឬចាកចេញពីមន្ទីរថែទាំ

កម្មវិធី Medi-Cal ដើម្បីជួយអ្នកឱ្យបានស្នាក់នៅក្នុងផ្ទះ ឬចាកចេញពីមន្ទីរថែទាំ
ឯកសារបោះពុម្ពផ្សាយនេះ ផ្ដល់ជូននូវព័ត៌មានអំពីកម្មវិធីនានារបស់រដ្ឋកាលីហ្វ័រញ៉ា ដែលជួយដល់ពលរដ្ឋដែលមានពិការភាព រួមទាំងកុមារ និងមនុស្សចាស់ដែលទទួលបាន Medi-Cal ស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ឬត្រឡប់មកផ្ទះពីមណ្ឌលថែទាំរយៈពេលវែងដូចជា មន្ទីរពេទ្យ មន្ទីរថែទាំ និងទីកន្លែងវេជ្ជសាស្រ្តដទៃទៀត។
ឯកសារបោះពុម្ពផ្សាយនេះ ផ្ដល់ជូននូវព័ត៌មានអំពីកម្មវិធីនានារបស់រដ្ឋកាលីហ្វ័រញ៉ា ដែលជួយដល់ពលរដ្ឋដែលមានពិការភាព រួមទាំងកុមារ និងមនុស្សចាស់ដែលទទួលបាន Medi-Cal ស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ឬត្រឡប់មកផ្ទះពីមណ្ឌលថែទាំរយៈពេលវែងដូចជា មន្ទីរពេទ្យ មន្ទីរថែទាំ និងទីកន្លែងវេជ្ជសាស្រ្តដទៃទៀត។ ប្រសិនបើអ្នកត្រូវការជំនួយដើម្បីទទួលបានសេវាកម្មនានាដើម្បីបន្តស្នាក់នៅក្នុងផ្ទះ ឬចាកចេញពីមន្ទីរណាមួយ អ្នកអាចទាក់ទងទៅអង្គការ Disability Rights California តាមខ្សែទូរសព្ទឥតគិតថ្លៃលេខ (800) 776-5746 ឬ TTY៖ (800) 719-5798។ អ្នកក៏អាចចូលទៅមើលគេហទំព័ររបស់យើងខ្ញុំបានផងដែរ តាមរយៈ www.disabilityrightsca.org.
A. សេវាគាំពារតាមគេហដ្ឋាន (IHSS)
កម្មវិធីសេវាគាំពារតាមគេហដ្ឋាន (IHSS) ផ្ដល់សេវាកម្មជូនដល់ពលរដ្ឋដែលមានពិការភាព រួមទាំងកុមារផងដែរ ដែលអនុញ្ញាតឱ្យពួកគេបន្តស្នាក់ដោយសុវត្ថិភាពនៅក្នុងផ្ទះ ជាជាងរស់នៅក្នុងមណ្ឌលថែទាំរយៈពេលវែងដូចជា មន្ទីរថែទាំ ក្រុមប្រឹក្សា និងការថែទាំ ឬទីកន្លែងប្រភេទផ្សេងទៀត។ IHSS គឺជាកម្មវិធីថែទាំនៅតាមផ្ទះនៅទូទាំងរដ្ឋ និងធំជាងគេបង្អស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ សេវាកម្ម IHSS ត្រូវបានផ្ដល់ជូននៅតាមផ្ទះរបស់បុគ្គល ដោយអ្នកផ្ដល់ការថែទាំរបស់ IHSS។ អ្នកផ្ដល់ការថែទាំរបស់ IHSS អាចជាសមាជិកគ្រួសារ ឬនរណាម្នាក់ផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយបុគ្គលដែលទទួលបានសេវា IHSS។
សេវា IHSS រួមមានជាអាទិ៍៖
- សេវាក្នុងគ្រួសារ និងសេវាកម្មដែលពាក់ព័ន្ធ៖ ការសម្អាតផ្ទះ ការរៀបចំអាហារ ការបោកអ៊ុត ការទិញគ្រឿងទេស និងការយកសម្រាមទៅចោលជាដើម។
- សេវាថែទាំផ្ទាល់ខ្លួន៖ ការមុជទឹក ការបញ្ចុកអាហារ ការស្លៀកពាក់ ការតុបតែង និងការសម្អិតសម្អាង។
- សេវាអមវេជ្ជសាស្រ្ត៖ ជួយដល់ការចាក់ថ្នាំ ឬការបើកថ្នាំឱ្យលេប ការថែទាំពោះវៀន និងប្លោកនោម ការបញ្ចុកអាហារតាមទុយយោ G-tube ការថែទាំរន្ធសុងពោះវៀនធំ ការសម្អាតស្លេស ការថែទាំស្បែក និងការថែទាំរបួស។
- ការគ្រប់គ្រងបង្ការ៖ ការគ្រប់គ្រងតាមដាន និងការផ្ដល់ការណែនាំតាមពាក្យសម្ដីទៅលើអាកប្បកិរិយារបស់បុគ្គល ដើម្បីបង្ការរបួសស្នាម ឬគ្រោះថ្នាក់ និង
- ការអមដំណើរទៅកាន់ការណាត់ជួបខាងវេជ្ជសាស្រ្ត។
ពលរដ្ឋកាលីហ្វ័រញ៉ាមានសិទ្ធិទទួលបានសេវា IHSS ប្រសិនបើពួកគេ៖
- ពិការភ្នែក ជាជនពិការ ឬមានអាយុលើសពី 65 ឆ្នាំ ឬ
- មានសិទ្ធិទទួលបានសេវា SSI ឬ Medi-Cal និង
- រស់នៅក្នុងផ្ទះរបស់ខ្លួន និង
- ត្រូវការសេវា IHSS ដើម្បីបន្តស្នាក់នៅដោយសុវត្ថិភាពនៅក្នុងផ្ទះ
បុគ្គលម្នាក់ៗអាចទាក់ទងទៅកាន់ការិយាល័យ IHSS របស់ខោនធីក្នុងមូលដ្ឋានដើម្បីដាក់ពាក្យស្នើសុំសេវា IHSS៖ https://www.cdss.ca.gov/inforesources/county-ihss-offices. សម្រាប់ព័ត៌មានបន្ថែមអំពី IHSS អ្នកអាចចូលទៅមើលទំព័រធនធានស្វ័យតស៊ូមតិសម្រាប់សេវា IHSS របស់ DRC នៅ៖ https://www.disabilityrightsca.org/resources/in-home-supportive-services-ihss ឬគេហទំព័ររបស់នាយកដ្ឋានសេវាសង្គមរដ្ឋកាលីហ្វ័រញ៉ា (California Department of Social Services) នៅ៖ https://www.cdss.ca.gov/in-home-supportive-services.
B. កម្មវិធីថែទាំផ្ដាច់មុខសម្រាប់មនុស្សចាស់ (PACE)
កម្មវិធី PACE ផ្ដល់ជូននូវសេវាវេជ្ជសាស្រ្ត និងសង្គម ជូនដល់ពលរដ្ឋវ័យ 55 ឆ្នាំ និងចាស់ជាងនេះ ដែលមានលក្ខណៈសម្បត្តិទទួលបានការថែទាំនៅមន្ទីរថែទាំ តែអាចរស់នៅផ្ទះបានដោយមានជំនួយ។ វេជ្ជបណ្ឌិតថែទាំបឋមមានក្រុមថែទាំមួយក្រុមដើម្បីធ្វើការសម្របសម្រួលកម្មវិធី PACE និងសេវាកម្មសហគមន៍ដទៃផ្សេងទៀត ដែលត្រូវការចាំបាច់សម្រាប់ឱ្យបុគ្គលបន្តស្នាក់នៅផ្ទះបាន។ PACE គឺជាគម្រោងសុខភាពមួយដែលមានក្នុងកម្មវិធី Medi-Cal, Medicare ឬក្នុងកម្មវិធីទាំងពីរ អាស្រ័យលើស្ថានភាពសិទ្ធិទទួលបាន។ PACE ផ្ដល់ជូនតែក្នុងហ្ស៊ីបកូដជាក់លាក់មួយចំនួនក្នុងរដ្ឋកាលីហ្វ័រញ៉ាប៉ុណ្ណោះ។ មិនអាចទទួលបានទាំងសេវា IHSS ទាំងសេវា PACE ក្នុងពេលតែមួយបានទេ។ ក៏ប៉ុន្តែ PACE ពុំបានផ្ដល់ជូនសេវាថែទាំតាមផ្ទះដូចគ្នានឹងសេវា IHSS ឡើយ។
ដើម្បីមានសិទ្ធិទទួលបាន បុគ្គលម្នាក់ត្រូវ៖
- មានអាយុចាប់ពី 55 ឆ្នាំ ឡើងទៅ
- មានសិទ្ធិទទួលបានការថែទាំនៅមន្ទីរថែទាំ
- អាចរស់នៅដោយសុវត្ថិភាពនៅក្នុងសហគមន៍ដោយមានការជួយគាំទ្រ និង
- រស់នៅក្នុងហ្ស៊ីបកូដ ដែលទទួលបានសេវាពីគម្រោង PACE ក្នុងមូលដ្ឋាន។ បញ្ជីគម្រោង PACE រដ្ឋកាលីហ្វ័រញ៉ា និងលេខកូដតំបន់ អាចស្វែងរកបាននៅ http://www.dhcs.ca.gov/individuals/Pages/PACEPlans.aspx.
Medi-Cal និង Medicare ជាអ្នកចេញថ្លៃសេវា PACE។ ពលរដ្ឋដែលមាន Medi-Cal មានសិទ្ធិទទួលបាន PACE ដោយស្វ័យប្រវត្តិ។ ពលរដ្ឋដែលមានតែ Medicare អាចបង់ថ្លៃក្នុងចំណែកខ្លះនៃប្រាក់បុព្វលាភរ៉ាប់រងប្រចាំខែ ដែល Medi-Cal តែងធ្វើការទូទាត់ជាធម្មតា សម្រាប់ឱ្យបុគ្គលម្នាក់ទទួលបានសេវា PACE។ សម្រាប់ប្ដីប្រពន្ធរៀបការរួច ដែលប្ដី/ប្រពន្ធម្នាក់ត្រូវការសេវា PACE ហើយម្នាក់ទៀតមិនត្រូវការ ដូច្នេះអាចប្រើវិធានស្តីពីភាពក្រីក្ររបស់សហព័ន្ធនៃកម្មវិធី Medi-Cal ដើម្បីជួយឱ្យប្ដី/ប្រពន្ធនោះ បង្កើតសិទ្ធិទទួលបាន Medi-Cal ដើម្បីឱ្យប្ដី/ប្រពន្ធដែលត្រូវការសេវា PACE អាចទទួលបានសេវា PACE បាន។ វិធានស្តីពីភាពក្រីក្ររបស់សហព័ន្ធនៃកម្មវិធី Medi-Cal ជួយប្ដី/ប្រពន្ធដែលសិទ្ធិទទួលបានសេវាកម្មផ្សេងក្រៅពី PACE/Medi-Cal ឱ្យបន្តរក្សាប្រាក់ចំណូលនិងទ្រព្យសម្បត្តិ ហើយក្នុងពេលនោះដែរ ក៏អនុញ្ញាតឱ្យប្ដី/ប្រពន្ធម្ខាងទៀត មានលក្ខណៈសម្បត្តិទទួលបាន Medi-Cal ផងដែរ។
ឧទាហរណ៍អំពីសេវាកម្ម PACE រួមមាន៖
- ការថែទាំបង្ការ ការថែទាំបឋម និងការថែទាំវេជ្ជសាស្រ្តឯកទេស
- សេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់
- ឪសថមានវេជ្ជបញ្ជា
- ការថែទាំធ្មេញ និងភ្នែក
- ការព្យាបាលដោយចលនា និងការព្យាបាលដោយប្រើវិធីកែកម្សាន្ត
- ការថែទាំមនុស្សពេញវ័យនៅពេលថ្ងៃ
- សេវាសង្គមកិច្ច
- សេវាថែទាំផ្ទាល់ខ្លួននៅផ្ទះ
- បរិក្ខារពេទ្យ និងការផ្គត់ផ្គង់
- ការប្រឹក្សាយោបល់អំពីអាហារូបត្ថម្ភ
- អាហារ
- ការគាំទ្រដល់អ្នកផ្ដល់ការថែទាំ
- ការដឹកជញ្ជូនទៅចូលរួមសកម្មភាព PACE និងការណាត់ជួបវេជ្ជសាស្រ្ត។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី PACE អ្នកអាចពិនិត្យមើលឯកសារបោះពុម្ពផ្សាយអំពី PACE របស់ DRC នៅ៖ https://www.disabilityrightsca.org/publications/programs-of-all-inclusive-care-for-the-elderly-pace-services-for-regional-center ឬចូលទៅកាន់គេហទំព័រ PACE នៃនាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (Department of Health Care Services, DHCS) នៅ៖ https://www.dhcs.ca.gov/services/ltc/Pages/programofall-inclusivecarefortheelderly.aspx ឬគេហទំព័រ CalPACE នៃរដ្ឋកាលីហ្វ័រញ៉ានៅ៖ https://calpace.org/.
C. ការអនុគ្រោះសិទ្ធិសម្រាប់សេវានៅតាមផ្ទះ និងតាមសហគមន៍ (HCBS)
រដ្ឋកាលីហ្វ័រញ៉ាដំណើរការកម្មវិធីការអនុគ្រោះសិទ្ធិសម្រាប់សេវានៅតាមផ្ទះ និងតាមសហគមន៍ (HCBS) ចំនួនប្រាំមួយ។ កម្មវិធីការអនុគ្រោះសិទ្ធិ HCBS គឺជាកម្មវិធីរបស់ Medi-Cal ដែលអនុគ្រោះចំពោះវិធានជាក់លាក់មួយចំនួនរបស់ Medi-Cal ដើម្បីឱ្យពលរដ្ឋអាចទទួលបានសេវាកម្មដែលពួកគេត្រូវការ ដើម្បីរស់នៅក្នុងផ្ទះ ឬក្នុងសហគមន៍ជាជាងរស់នៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលថែទាំរយៈពេលវែង។ ការអនុគ្រោះសិទ្ធិនីមួយៗដែលបានពិភាក្សានៅផ្នែកខាងក្រោម នឹងមានតំណភ្ជាប់ទៅកាន់ទីកន្លែងដែលអាចស្វែងរកព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិទាំងនេះបាន។ បុគ្គលម្នាក់អាចចុះឈ្មោះក្នុងការអនុគ្រោះសិទ្ធិបានតែមួយប៉ុណ្ណោះក្នុងមួយដង។
កម្មវិធីអនុគ្រោះសិទ្ធិទាំងប្រាំមួយរបស់រដ្ឋកាលីហ្វ័រញ៉ា រួមមាន៖
- កម្មវិធីអនុគ្រោះសិទ្ធិ Medi-Cal (MCWP) ដែលកាលពីមុនត្រូវបានគេស្គាល់ថា សិទ្ធិអនុគ្រោះចំពោះជំងឺអេដស៍
- ការអនុគ្រោះសិទ្ធិសម្រាប់ការរស់នៅដែលមានការជួយគាំទ្រ (ALW)
- ការអនុគ្រោះសិទ្ធិសម្រាប់ជម្រើសសេវានៅតាមផ្ទះ និងតាមសហគមន៍ (HCBA)
- កម្មវិធីសេវាពហុគោលបំណងសម្រាប់មនុស្សចាស់ (MSSP)
- ការអនុគ្រោះសិទ្ធិរបស់ HCBS សម្រាប់ការអនុគ្រោះសិទ្ធិដល់ជនពិការ ផ្នែកលូតលាស់ (HCBS-DD)
- កម្មវិធីស្វ័យកំណត់ (SDP)
ការអនុគ្រោះសិទ្ធិនេះត្រូវបានរៀបរាប់លម្អិតខាងក្រោម។
អ្នកអាចទទួលបានព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិរបស់កាលីហ្វ័រញ៉ាសម្រាប់កម្មវិធី Medicaid នៅ៖ https://www.dhcs.ca.gov/services/Pages/Medi-CalWaivers.aspx; និង https://www.medicaid.gov/medicaid/section-1115-demo/demonstration-and-waiver-list/index.html?f%5B0%5D=waiver_state_facet%3A726#content#content#content#content.
i. កម្មវិធីអនុគ្រោះសិទ្ធិ Medi-Cal (MCWP) កាលពីមុនហៅថា សិទ្ធិអនុគ្រោះចំពោះជំងឺអេដស៍
កម្មវិធីសិទ្ធិអនុគ្រោះ MCWP ផ្ដល់សេវាជូនដល់មនុស្សពេញវ័យ និងកុមារដែលមានសិទ្ធិទទួលបានសេវា Medi-Cal ដែលកំពុងរស់នៅដោយមានផ្ទុកមេរោគអេដស៍ (HIV) ឬជំងឺអេដស៍ ដែលមានលក្ខណៈសម្បត្តិសម្រាប់ដាក់ឱ្យសម្រាកនៅវេជ្ជស្ថានថែទាំ ឬមន្ទីរពេទ្យ តែអាចបន្តស្នាក់នៅផ្ទះបានដោយមានសេវាអនុគ្រោះសិទ្ធិ។ បុគ្គលដែលបានចុះឈ្មោះក្នុងការអនុគ្រោះសិទ្ធិចំពោះជំងឺអេដស៍ មិនអាចចុះឈ្មោះក្នុងកម្មវិធីអនុគ្រោះសិទ្ធិផ្សេងទៀតរបស់ HCBS ឬកម្មវិធីសេវាថែទាំដំណាក់កាលចុងក្រោយរបស់ Medi-Cal បានឡើយ។ ក៏ប៉ុន្តែ បុគ្គលអាចធ្វើការចុះឈ្មោះក្នុងពេលដំណាលគ្នាក្នុងកម្មវិធីសេវាថែទាំដំណាក់កាលចុងក្រោយរបស់ Medi-Cal បាន។
សេវាកម្មអនុគ្រោះសិទ្ធិរបស់ MCWP រួមមាន៖
- ការគ្រប់គ្រងករណី
- សេវាមើលថែទាំផ្ទះ (សកម្មភាពការងារផ្ទះទូទៅ)
- គិលានុបដ្ឋានជំនាញ (RN/LVN)
- ការថែទាំដោយគ្រូពេទ្យថែទាំ
- ការព្យាបាលចិត្តសាស្ត្រ
- អាហារដឹកជញ្ជូនដល់ផ្ទះ
- ការប្រឹក្សាយោបល់អំពី
អាហារូបត្ថម្ភ - សម្ភារៈឧបករណ៍ និងបរិក្ខារ
វេជ្ជសាស្រ្តឯកទេស - ការកែសម្រួលរចនាសម្ព័ន្ធផ្ទះតិចតួច
- ការដឹកជញ្ជូនមិនមែនវេជ្ជសាស្រ្ត
បុគ្គលគ្រប់រូបអាចទាក់ទងទៅកាន់ទីភ្នាក់ងារអនុគ្រោះសិទ្ធិរបស់ MCWP នៅកន្លែងដែលខ្លួនបានដាក់ពាក្យសុំសេវាកម្ម៖ https://files.medi-cal.ca.gov/pubsdoco/publications/masters-mtp/part2/aid.pdf.
អ្នកអាចទស្សនាគេហទំព័របស់ DHCS សម្រាប់ព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិ MCWP តាមប្រព័ន្ធអនឡាញ នៅលើ៖ https://www.dhcs.ca.gov/services/ltc/Pages/AIDS.aspx. សម្រាប់ព័ត៌មានទូទៅបន្ថែម អ្នកអាចពិនិត្យមើលខិត្តប័ណ្ណ MCWP របស់ DRC បាន នៅ៖ https://www.disabilityrightsca.org/publications/how-the-aids-medi-cal-waiver-can-help-you-get-the-care-you-need-at-home-instead-of-in. សម្រាប់ព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិ MCWP អ្នកក៏អាចចូលទៅមើលគេហទំព័ររបស់នាយកដ្ឋានសុខភាពសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា (California Department of Public Health, CDPH) បានផងដែរ នៅ៖ https://www.cdph.ca.gov/Programs/CID/DOA/Pages/OA_care_mcwp.aspx.
ii. ការអនុគ្រោះសិទ្ធិសម្រាប់ការរស់នៅដែលមានការជួយគាំទ្រ (ALW)
ការអនុគ្រោះសិទ្ធិសម្រាប់ការរស់នៅដែលមានការជួយគាំទ្រ គឺជាកម្មវិធី Medi-Cal មួយដែលបង់ថ្លៃសម្រាប់ការរស់នៅដែលមានការជួយគាំទ្រ ការសម្របសម្រួលការរស់នៅ និងអត្ថប្រយោជន៍ដទៃទៀតដែលផ្ដល់ជូនដល់មនុស្សចាស់ និងបុគ្គលដែលមានពិការភាពដែលមានសិទ្ធិទទួលបានសេវា ដែលមានលក្ខណៈសម្បត្តិទទួលបានការដាក់ឱ្យស្នាក់នៅក្នុងមន្ទីរថែទាំ តែសុខចិត្តរស់នៅក្នុងមជ្ឈដ្ឋានរស់នៅដែលមានការជួយគាំទ្រវិញ។ សេវាកម្មត្រូវបានផ្ដល់ជូនទៅឱ្យបុគ្គលដែលរស់នៅក្នុងវេជ្ជស្ថានថែទាំបែបលំនៅដ្ឋានសម្រាប់មនុស្សចាស់ (RCFE) ឬដោយទីភ្នាក់ងារសុខភាពតាមផ្ទះដែលមានអាជ្ញាប័ណ្ណ នៅក្នុងលំនៅដ្ឋានសាធារណៈបញ្ចុះតម្លៃ។ បុគ្គលដែលរស់នៅក្នុងទីតាំងមន្ទីរ ALW ត្រូវតម្រូវឱ្យបង់ប្រាក់សម្រាប់បន្ទប់និងម្ហូបអាហារផ្ទាល់ខ្លួន។
មន្ទីរ ALW អាចស្វែងរកបាននៅក្នុងខោនធីដូចខាងក្រោម៖
- Alameda
- Contra Costa
- Fresno
- Kern
- Los Angeles
- Orange
- Riverside
- Sacramento
- San Bernardino
- San Diego
- San Francisco
- San Joaquin
- San Mateo
- Santa Clara
- Sonoma
ដើម្បីមានសិទ្ធិទទួលបាន ALW បុគ្គលម្នាក់ៗត្រូវ៖
- មានអាយុ 21 ឆ្នាំឡើងទៅ
- មានសិទ្ធិទទួលបាន Medi-Cal ដោយពុំមានការចែករំលែកថ្លៃចំណាយ
- ត្រូវការការថែទាំកម្រិតគិលានុបដ្ឋាក និង
- សុខចិត្តរស់នៅក្នុងមន្ទីររស់នៅដែលមានការជួយគាំទ្រ ឬលំនៅដ្ឋានសាធារណៈបញ្ចុះតម្លៃ នៅក្នុងខោនធីណាមួយក្នុងចំណោមខោនធីដែលផ្ដល់សេវា ALW។
សេវាកម្ម ALW រួមមាន៖
- ការសម្របសម្រួលការថែទាំ
- ការសម្របសម្រួលការថែទាំផ្លាស់ប្ដូរវេជ្ជស្ថានថែទាំ
- ការបង្កើត/ការធ្វើបច្ចុប្បន្នភាពផែនការថែទាំរបស់បុគ្គល
- ការថែទាំផ្ទាល់ខ្លួន និងការជួយលើសកម្មភាពរស់នៅប្រចាំថ្ងៃ
- ការបោកអ៊ុត
- ការមើលថែទាំផ្ទះ
- ការថែទាំគ្រឿងបរិក្ខារ
- ការថែទាំគិលានុបដ្ឋាកជំនាញនៅចន្លោះម៉ោងជាក់លាក់
- អាហារ និងអាហារសម្រន់
- ការជួយបើកថ្នាំពេទ្យដោយខ្លួនឯង
- ការផ្ដល់ជូន/ការសម្របសម្រួលលើការដឹកជញ្ជូន
- សកម្មភាពកែកម្សាន្ត
- សេវាកម្មសង្គមកិច្ច
ដើម្បីដាក់ពាក្យស្នើសុំកម្មវិធី ALW បុគ្គលអាចធ្វើការទាក់ទងទៅកាន់ទីភ្នាក់ងារសម្របសម្រួលនៅក្នុងតំបន់របស់ពួកគេបាន តាមរយៈ https://www.dhcs.ca.gov/services/ltc/Documents/Care-Coordination-Agencies.pdf. ប្រសិនបើ ALW ពេញហើយ បុគ្គលអាចស្នើសុំឱ្យគេដាក់បញ្ចូលទៅក្នុងបញ្ជីរង់ចាំបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិសម្រាប់ ALW អ្នកអាចចូលទៅមើល៖ http://www.dhcs.ca.gov/services/ltc/Pages/AssistedLivingWaiver.aspx.
iii. ការអនុគ្រោះសិទ្ធិសម្រាប់ជម្រើសសេវានៅតាមផ្ទះ និងតាមសហគមន៍ (HCBA) អនុគ្រោះសិទ្ធិ
ការអនុគ្រោះសិទ្ធិ HCBA ផ្ដល់ជូនសេវានៅតាមផ្ទះ និងតាមសហគមន៍ (HCBS) ដើម្បីឱ្យពលរដ្ឋដែលមានពិការភាពមានសិទ្ធិទទួលបានសេវា អាចរស់នៅក្នុងផ្ទះដោយមានសេវាកម្មដែលពួកគេត្រូវការ។ សេវាការអនុគ្រោះសិទ្ធិ HCBA ត្រូវបានផ្ដល់នៅតាមផ្ទះរបស់បុគ្គលនៅក្នុងសហគមន៍ ជាជាងនៅតាមមន្ទីរពេទ្យ ឬប្រភេទវេជ្ជស្ថានថែទាំដទៃទៀត។ កម្មវិធីអនុគ្រោះសិទ្ធិ HCBA គឺមាននៅទូទាំងរដ្ឋ។ ស្ថិតក្រោមការណែនាំរបស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (Department of Health Care Services, DHCS) កម្មវិធីអនុគ្រោះសិទ្ធិ HCBA ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារអនុគ្រោះសិទ្ធិ HCBA ផ្អែកទៅតាមខោនធី ឬហ្ស៊ីបកូដ។ នៅក្នុងខោនធីណាដែលគ្មានទីភ្នាក់ងារអនុគ្រោះសិទ្ធិទេ នោះ DHCS ធ្វើការគ្រប់គ្រងសេវាអនុគ្រោះសិទ្ធិសម្រាប់អ្នកទទួលបានការអនុគ្រោះសិទ្ធិនេះ។ ក្រុមគ្រប់គ្រងការថែទាំ ដែលរួមបញ្ចូលទាំងគិលានុបដ្ឋាក និងបុគ្គលិកសង្គមកិច្ចផង ធ្វើការបង្កើត “ផែនការនៃការថែទាំ” ដែលមានរៀបរាប់ពីសេវាកម្មដែលបុគ្គលម្នាក់នឹងត្រូវទទួលបាន ដើម្បីរស់នៅក្នុងសហគមន៍។ វេជ្ជបណ្ឌិតរបស់អ្នកចូលរួមក្នុងការអនុគ្រោះសិទ្ធិ ក៏ត្រូវយល់ស្របនិងសេវាកម្មដែលត្រូវផ្ដល់ជូននោះផងដែរ ហើយត្រូវចុះហត្ថលេខាលើ “ផែនការនៃការថែទាំ”។
ដើម្បីមានសិទ្ធិទទួលបានការអនុគ្រោះសិទ្ធិ HCBA បុគ្គលម្នាក់ៗត្រូវ៖
- ទទួលបាន Medi-Cal ឬមានសិទ្ធិនឹងទទួលបាន Medi-Cal ប្រសិនបើប្រាក់ចំណូលនិងធនធានរបស់ប្ដី/ប្រពន្ធ ឬឪពុក/ម្ដាយ មិនត្រូវបានរាប់បញ្ចូល ហើយ
- ត្រូវការការថែទាំកម្រិតមន្ទីរពេទ្យ ឬមន្ទីរថែទាំ (ដូចជា មន្ទីរថែទាំសម្រាប់អ្នកជំងឺមធ្យម មន្ទីរថែទាំមធ្យមសម្រាប់បុគ្គលដែលមានពិការភាពផ្នែកប្រាជ្ញា/មន្ទីរថែទាំបន្តបន្ទាប់ (ICF-DD/CN) ឬមន្ទីរថែទាំសម្រាប់អ្នកជំងឺធ្ងន់)។
សេវាកម្មអនុគ្រោះសិទ្ធិ HCBA រួមមាន៖
- ការគ្រប់គ្រងករណី
- សេវាមើលថែទាំផ្ទះ
- សេវាអ្នកជំនួយសុខាភិបាលនៅផ្ទះ
- ការថែទាំជំនួស
- សេវាទីជម្រក
- សេវាអន្តរាគមន៍អាកប្បកិរិយា រួមមានសេវាជំនួយវិបត្តិ
- សេវាគ្រប់គ្រងការរស់នៅសហគមន៍
- សេវាពេលថ្ងៃ
- សេវាមុនធ្វើការងារ
- សេវាការងារដែលទទួលបានការគាំពារ
- សេវាទន្តសាស្រ្ត
- ការព្យាបាលសម្បទាការងារ
- ការព្យាបាលដោយចលនា
- សេវាពិនិត្យភ្នែក/កាត់វ៉ែនតា
- ការចេញវេជ្ជបញ្ជាកាត់កញ្ចក់វ៉ែនតា និងដងវ៉ែនតា
- សេវាចិត្តសាស្រ្ត
- សេវាព្យាបាលការនិយាយ ការស្ដាប់ និងភាសា
- សេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS)
- សេវាបំពេញកិច្ចការផ្ទះ
- ជំនួយសម្រាប់ការប្រាស្រ័យទាក់ទង
- សេវាបណ្ដុះបណ្ដាលនៅតាម
សហគមន៍ - ការភ្សាំទៅនឹងបរិស្ថានដែលអាចចេញចូលបាន
- សេវាគាំពារតាមគ្រួសារ
- ការបណ្ដុះបណ្ដាលគ្រួសារ/អ្នកប្រើសេវា
- សេវាចេញចូលលំនៅដ្ឋាន
- សេវាភ្ជាប់លំនៅដ្ឋានបុគ្គល
- សេវាលំនៅដ្ឋានបុគ្គល និងការរក្សាសិទ្ធិស្នាក់នៅ
- ការដឹកជញ្ជូនមិនមែនវេជ្ជសាស្រ្ត
- ការពិគ្រោះយោបល់អំពីអាហារូបត្ថម្ភ
- ប្រព័ន្ធឆ្លើយតបនាគ្រាអាសន្នជាលក្ខណៈបុគ្គល
- ការថែទាំប្រកបដោយជំនាញវិជ្ជាជីវៈ
- សម្ភារៈឧបករណ៍ និងបរិក្ខារវេជ្ជសាស្រ្តឯកទេស
- ចំណាយលើការផ្លាស់ប្ដូរ/ការដំឡើង
- ការកែច្នៃ និងការកែតម្រូវយានជំនិះ
- មណ្ឌលដោះស្រាយវិបត្តិសហគមន៍ដំណើរការដោយរដ្ឋ មណ្ឌលគាំទ្រពង្រឹងអាកប្បកិរិយា និងក្រុមដោះស្រាយវិបត្តិតាមទូរសព្ទ
- សេវាផ្ដល់ការគាំទ្រដិតដល់ (ITS)
ដើម្បីដាក់ពាក្យស្នើសុំការអនុគ្រោះសិទ្ធិ HCBA បុគ្គលអាចទាក់ទងទៅកាន់ទីភ្នាក់ងារអនុគ្រោះសិទ្ធិ HCBA តាមហ្ស៊ីបកូដ នៅ៖ https://www.dhcs.ca.gov/services/ltc/Pages/Home-and-Community-Based-(HCB)-Alternatives-Waiver.aspx.
ទីភ្នាក់ងារអនុគ្រោះសិទ្ធិ | តំបន់សេវាកម្ម |
---|---|
ការទទួលបាន TLC | ខោនធី Santa Barbara និងផ្នែកខ្លះនៃខោនធី Los Angeles និងខោនធី Orange (សូមចុចនៅត្រង់នេះ សម្រាប់តំបន់សេវាកម្មដែលកំណត់ដោយហ្ស៊ីបកូដ) |
មជ្ឈមណ្ឌលសម្រាប់ឯករាជ្យភាពរបស់មនុស្សចាស់ | ខោនធី Alameda និងខោនធី Contra Costa |
ការគ្រប់គ្រងការថែទាំសុខភាពនៅតាមផ្ទះ | Butte, Glenn, Sacramento, San Joaquín, Shasta, Solano, Sutter, Tehama, Yolo, Yuba, Colusa, Del Norte, El Dorado, Humboldt, Lake, Lassen, Modoc, Nevada, Placer, Plumas, Sierra, Siskiyou, និង Trinity Counties |
វិទ្យាស្ថានមនុស្សចាស់ | San Francisco, San Mateo, San Bernardino, និង Riverside Counties |
សេវាសុខភាពតាមផ្ទះ Libertana | ខោនធី Kern, Fresno, Kings, Tulare, Madera, Mariposa, Merced, Stanislaus, Tuolumne, San Luis Obispo, Amador, Calaveras, Santa Clara, Santa Cruz, San Benito, Monterey, និងផ្នែកខ្លះនៃខោនធី Los Angeles និងខោនធី Orange (សូមចុចនៅត្រង់នេះ សម្រាប់តំបន់សេវាកម្មដែលកំណត់ដោយហ្ស៊ីបកូដ) |
ដៃគូក្នុងការថែទាំ | ផ្នែកខ្លះនៃខោនធី Los Angeles (សូមចុចនៅទីនេះ សម្រាប់តំបន់សេវាកម្មដែលកំណត់ដោយបញ្ជីហ្ស៊ីបកូដ) |
San Ysidro Health | ខោនធី San Diego |
នាយកដ្ឋានសេវាមនុស្សជាតិខោនធី Sonoma | ខោនធី Sonoma |
ទីភ្នាក់ងារសម្រាប់មនុស្សចាស់នៃខោនធី Ventura | ខោនធី Sonoma |
ពលរដ្ឋដែលរស់នៅក្នុងខោនធីដែលពុំបានចាត់តាំងទីភ្នាក់ងារអនុគ្រោះសិទ្ធិទេ អាចទាក់ទងទៅកាន់ DHCS ដោយផ្ទាល់បាន ដោយបំពេញទម្រង់បែបបទដែលអាចស្វែងរកតាមអនឡាញ នៅ៖ https://www.dhcs.ca.gov/services/ltc/Documents/2019HCBAApp.pdf. សម្រាប់ពាក្យស្នើសុំការអនុគ្រោះសិទ្ធិ HCBA សម្រាប់អ្នកដែលនិយាយភាសាអេស្ប៉ាញ សូមទូរសព្ទទៅលេខ (916) 552-9105។ ពាក្យស្នើសុំដែលបានបំពេញរួច គប្បីត្រូវផ្ញើទៅកាន់៖ Integrated Systems of Care Division, HCBS Programs Eligibility/Intake Unit, 311 South Spring Street, Ste 800, Los Angeles, CA 90013.
ប្រសិនបើការអនុគ្រោះសិទ្ធិ HCBA ពេញហើយ បុគ្គលអាចស្នើសុំឱ្យគេដាក់បញ្ចូលទៅក្នុងបញ្ជីរង់ចាំបាន។ ព័ត៌មានអំពីការចុះឈ្មោះ និងបញ្ជីរង់ចាំ ក៏អាចស្វែងរកមើលបានតាមអនឡាញបានផងដែរ នៅ៖ https://www.dhcs.ca.gov/services/ltc/Pages/HCBA-Waiver-Current-Enrollment-Dashboard.aspx. សម្រាប់ព័ត៌មានបន្ថែមអំពីការអនុគ្រោះសិទ្ធិសម្រាប់ HCBA អ្នកអាចចូលទៅមើល៖ https://www.disabilityrightsca.org/publications/the-home-and-community-based-alternatives-hcb-alternatives-waiver
iv. កម្មវិធីសេវាពហុគោលបំណងសម្រាប់មនុស្សចាស់ (MSSP)
កម្មវិធីសេវាពហុគោលបំណងសម្រាប់មនុស្សចាស់ (MSSP) ផ្ដល់ជូនទាំងសេវាគ្រប់គ្រងការថែទាំសុខភាព និងសេវាសង្គម ដើម្បីជួយដល់បុគ្គលឱ្យបន្តស្នាក់នៅក្នុងផ្ទះនិងសហគមន៍របស់ពួកគេបាន។
នៅពេលដែលអ្នកចូលរួមកម្មវិធីភាគច្រើនទទួលបានសេវាគាំពារនៅតាមផ្ទះ ពេលនោះ MSSP ក៏ផ្ដល់ជូនការសម្របសម្រួលការថែទាំជាបន្តបន្ទាប់ ភ្ជាប់អ្នកចូលរួមទៅកាន់សេវាសហគមន៍ និងធនធានដែលត្រូវការចាំបាច់ដទៃទៀត សម្របសម្រួលជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព និងទិញសេវាកម្ម និងសម្ភារៈដែលត្រូវការ ដោយមានគោលបំណងក្នុងការបង្ការ និងពន្យារពេលការដាក់ឱ្យស្ថិតនៅក្នុងមន្ទីរថែទាំ។ ថ្លៃចំណាយរួមគ្នាសរុបប្រចាំឆ្នាំនៃការគ្រប់គ្រងការថែទាំ និងសេវាកម្មដទៃទៀត ត្រូវទាបជាងថ្លៃចំណាយនៃការទទួលបានការថែទាំនៅក្នុងមន្ទីរថែទាំជំនាញ។
ក្រុមអ្នកជំនាញសេវាសុខភាព និងសេវាសង្គម ផ្ដល់ជូនដល់អ្នកចូលរួម MSSP ម្នាក់ៗនូវការវាយតម្លៃពេញលេញផ្នែកសុខភាព និងផ្លូវចិត្តដើម្បីកំណត់ពីសេវាកម្មដែលត្រូវការ។ បន្ទាប់មក ក្រុមនឹងធ្វើការជាមួយអ្នកចូលរួម MSSP គ្រូពេទ្យ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សដទៃទៀត ដើម្បីបង្កើតផែនការថែទាំទៅតាមបុគ្គល។ សេវាកម្មរួមមាន៖
- ការគ្រប់គ្រងការថែទាំ
- ការថែទាំមនុស្សពេញវ័យនៅពេលថ្ងៃ
- ការជួលជុល/ការថែទាំផ្ទះទ្រង់ទ្រាយតូច
- សេវាជំនួយបន្ថែមដល់កិច្ចការក្នុងផ្ទះ ការថែទាំផ្ទាល់ខ្លួន និងសេវាគ្រប់គ្រងបង្ការ
- សេវារយៈពេលខ្លី
- សេវាដឹកជញ្ជូន
- សេវាពិគ្រោះយោបល់ និងព្យាបាល
- សេវាចំណីអាហារ
- សេវាទំនាក់ទំនង
MSSP អាចស្វែងរកបានសម្រាប់៖
- បុគ្គលដែលទទួលបានសេវា Medi-Cal តែដោយសារការផ្ដល់ជូនសេវាទាំងនេះ ក៏ត្រូវការការថែទាំនៅកម្រិតវេជ្ជស្ថានថែទាំ (NF) និង
- មានអាយុចាប់ពី 65 ឆ្នាំឡើងទៅ និង
- បុគ្គលដែលស្នាក់នៅក្នុងខោនធីមួយដែលមានសេវា MSSP។
អាចស្វែងរកព័ត៌មានបន្ថែមបាននៅទីនេះ៖ https://aging.ca.gov/Programs_and_Services/Multipurpose_Senior_Services_Program/
v. ការអនុគ្រោះសិទ្ធិសេវានៅតាមផ្ទះ និងតាមសហគមន៍សម្រាប់ជនពិការការលូតលាស់ (HCBS-DD)
ការអនុគ្រោះសិទ្ធិ HCBS-DD ទូទាត់ថ្លៃសេវាកម្មនៅតាមផ្ទះ និងតាមសហគមន៍ សម្រាប់ពលរដ្ឋដែលមានពិការភាពការលូតលាស់ ដែលទទួលបានសេវាមជ្ឈមណ្ឌលក្នុងតំបន់នៃរដ្ឋកាលីហ្វ័រញ៉ា។ កម្មវិធីអនុគ្រោះសិទ្ធិ HCBS-DD ពុំមានបញ្ជីរង់ចាំនោះទេ។ សេវាអនុគ្រោះសិទ្ធិ HCBS-DD ខ្លះ អាចមានផ្ដល់ជូនចំពោះតែអ្នកទទួលសេវាដែលមានអាយុចាប់ពី 21 ឆ្នាំ ឡើងទៅប៉ុណ្ណោះ។ នេះក៏ព្រោះតែការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឱ្យទាន់ពេលនិងតាមពេលវេលា (EPSDT) របស់ Medi-Cal អាចតម្រូវឱ្យ Medi-Cal ធ្វើការរ៉ាប់រងសេវាកម្មទាំងអស់នេះ សម្រាប់ពលរដ្ឋដែលមានអាយុ 21 ឆ្នាំ។ សេវាអនុគ្រោះសិទ្ធិ HCBS-DD គប្បីត្រូវធ្វើការកំណត់ និងសរសេរបញ្ចូលទៅក្នុងផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់អតិថិជនមជ្ឈមណ្ឌលក្នុងតំបន់។
ដើម្បីមានសិទ្ធិទទួលបានការអនុគ្រោះសិទ្ធិ HCBS-DD បុគ្គលម្នាក់ៗត្រូវ៖
- ត្រូវតាមនិយមន័យរបស់រដ្ឋកាលីហ្វ័រញ៉ា ស្ដីពីពិការភាពការលូតលាស់ និងជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់ និង
- ទទួលបាន Medi-Cal ឬមានសិទ្ធិនឹងទទួលបាន Medi-Cal ប្រសិនបើប្រាក់ចំណូលនិងធនធានរបស់ប្ដី/ប្រពន្ធ ឬឪពុក/ម្ដាយ មិនត្រូវបានរាប់បញ្ចូល ហើយ
- ត្រូវការការថែទាំដែលនឹងធ្វើឱ្យអ្នកប្រើសេវាមានលក្ខណៈសម្បត្តិទទួលបានសេវានៅក្នុងមន្ទីរថែទាំមធ្យម (ICF) ដែល Medi-Cal ចេញប្រាក់។
សេវាកម្មអនុគ្រោះសិទ្ធិ HCBS-DD រួមមាន៖
- ការគ្រប់គ្រងករណី
- សេវាមើលថែទាំផ្ទះ
- សេវាអ្នកជំនួយសុខាភិបាលនៅផ្ទះ
- ការថែទាំជំនួស
- សេវាទីជម្រក
- សេវាអន្តរាគមន៍អាកប្បកិរិយា រួមមានសេវាជំនួយវិបត្តិ
- សេវាគ្រប់គ្រងការរស់នៅសហគមន៍
- សេវាពេលថ្ងៃ
- សេវាមុនធ្វើការងារ
- សេវាការងារដែលទទួលបានការគាំពារ
- សេវាទន្តសាស្រ្ត
- ការព្យាបាលសម្បទាការងារ
- ការព្យាបាលដោយចលនា
- សេវាពិនិត្យភ្នែក/កាត់វ៉ែនតា
- ការចេញវេជ្ជបញ្ជាកាត់កញ្ចក់វ៉ែនតា និងដងវ៉ែនតា
- សេវាចិត្តសាស្រ្ត
- សេវាព្យាបាលការនិយាយ ការស្ដាប់ និងភាសា
- សេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS)
- សេវាបំពេញកិច្ចការផ្ទះ
- ជំនួយសម្រាប់ការប្រាស្រ័យទាក់ទង
- សេវាបណ្ដុះបណ្ដាលនៅតាម
សហគមន៍ - ការភ្សាំទៅនឹងបរិស្ថានដែលអាចចេញចូលបាន
- សេវាគាំពារតាមគ្រួសារ
- ការបណ្ដុះបណ្ដាលគ្រួសារ/អ្នកប្រើសេវា
- សេវាចេញចូលលំនៅដ្ឋាន
- សេវាភ្ជាប់លំនៅដ្ឋានបុគ្គល
- សេវាលំនៅដ្ឋានបុគ្គល និងការរក្សាសិទ្ធិស្នាក់នៅ
- ការដឹកជញ្ជូនមិនមែនវេជ្ជសាស្រ្ត
- ការពិគ្រោះយោបល់អំពីអាហារូបត្ថម្ភ
- ប្រព័ន្ធឆ្លើយតបនាគ្រាអាសន្នជា
លក្ខណៈបុគ្គល - ការថែទាំប្រកបដោយជំនាញវិជ្ជាជីវៈ
- សម្ភារៈឧបករណ៍ និងបរិក្ខារវេជ្ជសាស្រ្តឯកទេស
- ចំណាយលើការផ្លាស់ប្ដូរ/ការដំឡើង
- ការកែច្នៃ និងការកែតម្រូវយានជំនិះ
- មណ្ឌលដោះស្រាយវិបត្តិសហគមន៍ដំណើរការដោយរដ្ឋ មណ្ឌលគាំទ្រពង្រឹងអាកប្បកិរិយា និងក្រុមដោះស្រាយវិបត្តិតាមទូរសព្ទ
- សេវាផ្ដល់ការគាំទ្រដិតដល់ (ITS)
ជាធម្មតា អ្នកប្រើសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ ពុំត្រូវការដាក់ពាក្យស្នើសុំសេវាអនុគ្រោះសិទ្ធិ HCBS-DD នោះទេ ដោយសារមជ្ឈមណ្ឌលក្នុងតំបន់នឹងធ្វើការកំណត់អត្តសញ្ញាណពលរដ្ឋដែលមានសិទ្ធិទទួលបានសេវាអនុគ្រោះសិទ្ធិ HCBS-DD។ អ្នកទទួលបានការអនុគ្រោះសិទ្ធិ ត្រូវចុះហត្ថលេខាលើទម្រង់បែបបទជម្រើសដែលមានការជូនដំណឹងគ្រប់គ្រាន់ ដើម្បីទទួលបានសេវាអនុគ្រោះសិទ្ធិ HCBS-DD។ ក៏ប៉ុន្តែ បុគ្គលក៏អាចដាក់ពាក្យសុំសេវាអនុគ្រោះសិទ្ធិ HCBS-DD បានផងដែរ ដោយផ្ញើលិខិតមួយច្បាប់ទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមអំពី HCBS-DD និងសេវាកម្មរបស់មជ្ឈមណ្ឌលក្នុងតំបន់ អ្នកអាចចូលទៅមើលគេហទំព័រនាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់នៃរដ្ឋកាលីហ្វ័រញ៉ា (Department of Developmental Services, DSS) បាន នៅ៖ https://www.dds.ca.gov/rc/. អ្នកក៏អាចចូលទៅមើលគេហទំព័ធនធានស្វ័យតស៊ូមតិនៃមជ្ឈមណ្ឌលក្នុងតំបន់របស់ DRC បានផងដែរ តាម៖ https://www.disabilityrightsca.org/publications ឬមើលសៀវភៅណែនាំអំពីសិទ្ធិរបស់ DRC ស្ថិតក្រោមច្បាប់ Lanterman Act ជំពូកទី 11៖ ការអនុគ្រោះសិទ្ធិ Medi-Cal DD នៅ៖ http://www.disabilityrightsca.org/pubs/PublicationsRULAEnglish.htm
vi. កម្មវិធីស្វ័យកំណត់ (SDP)
កម្មវិធីស្វ័យកំណត់ ផ្ដល់ជូនដល់អ្នកប្រើសេវារបស់ មជ្ឈមណ្ឌលក្នុងតំបន់នូវសមត្ថភាពក្នុងការចាត់ចែងសេវាគាំពារដោយខ្លួនឯង។ កម្មវិធី SDP ផ្ដល់ថវិកាដល់ពលរដ្ឋដើម្បីទិញសេវាកម្ម និងការគាំទ្រដែលត្រូវការដើម្បីអនុវត្តផែនការផ្ដោតសំខាន់លើបុគ្គល ឬ ផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP)។
គោលការណ៍ទាំង 5 ខាងក្រោមនេះ ត្រូវបានប្រើប្រាស់ដើម្បីណែនាំពីកម្មវិធី SDP៖
សេរីភាព – អ្នកចូលរួមមានសិទ្ធិក្នុងការធ្វើផែនការជីវិតផ្ទាល់ខ្លួនពួកគេ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង។
សិទ្ធិអំណាច – អ្នកចូលរួមប្រើប្រាស់ថវិកាដើម្បីទិញសេវាកម្ម និងការគាំទ្រទៅតាមជម្រើសរបស់ពួកគេ។
ការគាំទ្រ – អ្នកចូលរួមជ្រើសរើសការគាំទ្រ និងមនុស្សដើម្បីជួយពួកគេក្នុងការរស់នៅ ធ្វើការ និងលេងកម្សាន្ត។
ទំនួលខុសត្រូវ – អ្នកចូលរួមធ្វើការសម្រេចចិត្តនៅក្នុងជីវិតរបស់ពួកគេ និងមានតួនាទីសំខាន់នៅក្នុងសហគមន៍។
ការបញ្ជាក់ – អ្នកចូលរួមគឺជាអ្នកធ្វើសេចក្ដីសម្រេចចិត្តលើជីវិតរបស់ពួកគេ។
ដើម្បីមានសិទ្ធិទទួលបាន SDP បុគ្គលម្នាក់ៗត្រូវ៖
- មានពិការភាពការលូតលាស់ រួមមានជំងឺអូទីសឹម (ឧ.ទា. ជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់) និង
- យល់ព្រមអនុវត្តតាមវិធានរបស់ SDP និង
- មិនរស់នៅក្នុងមន្ទីរថែទាំសុខភាពរយៈពេលវែង (ឧ.ទា. វេជ្ជស្ថានថែទាំជំនាញ មន្ទីរថែទាំមធ្យម ឬមណ្ឌលផ្នែកការលូតលាស់របស់រដ្ឋ) ឬកំពុងដាក់បញ្ចូលទៅក្នុងសហគមន៍ក្នុងរយៈពេល 90 ថ្ងៃ។
សេវាកម្ម SDP រួមមាន៖
- ការជួយគាំទ្រដល់ការរស់នៅក្នុងសហគមន៍
- ការជួយគាំទ្រពីនិយោជក
- អ្នករៀបចំផ្ទះ
- អ្នកផ្ដល់ការថែទាំរស់នៅជាមួយ
- ការគាំទ្រមុនពេលចូលធ្វើការ
- សេវារយៈពេលខ្លី
- សេវាចាក់ម្ជុលវិទ្យាសាស្ត្រ
- សេវាចាប់សរសៃ
- សេវាទន្តសាស្រ្ត
- ជំនួយសុខភាពនៅផ្ទះ
- កញ្ចក់ និងដងវ៉ែនតា
- ការព្យាបាលសម្បទាការងារ
- ការព្យាបាលភ្នែក
- ការព្យាបាលដោយចលនា
- សេវាចិត្តសាស្រ្ត
- សេវាព្យាបាលការនិយាយ ការស្ដាប់ និងភាសា
- សេវាគ្រប់គ្រងហិរញ្ញវត្ថុ
- អ្នកសម្របសម្រួលឯករាជ្យ
- សេវាកម្មអន្តរាគមន៍អាកប្បកិរិយា
- ជំនួយដល់ការប្រាស្រ័យទាក់ទង
- ជំនួយដល់សមាហរ័ណកម្មសហគមន៍
- អន្តរាគមន៍ និងការជួយគាំទ្រដោះស្រាយវិបត្តិ
- ការភ្សាំទៅនឹងបរិស្ថានដែលអាចចេញចូលបាន
- សេវាគាំពារតាមគ្រួសារ
- ការបណ្ដុះបណ្ដាលគ្រួសារ/អ្នកប្រើសេវា
- ជំនួយគាំទ្រដល់ការចេញចូល
លំនៅដ្ឋាន - ការបណ្ដុះបណ្ដាល និងការអប់រំបុគ្គល
- ការព្យាបាលដោយការម៉ាស្សា
- ការដឹកជញ្ជូនមិនមែនវេជ្ជសាស្រ្ត
- ការពិគ្រោះយោបល់អំពីអាហារូបត្ថម្ភ
- ទំនិញ និងសេវាកម្មផ្ដោតទៅតាមអ្នកចូលរួម
- ប្រព័ន្ធឆ្លើយតបនាគ្រាអាសន្នជា
លក្ខណៈបុគ្គល - បច្ចេកវិទ្យា
- សេវាបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់សម្រាប់អ្នកផ្ដល់ការថែទាំមិនទទួលបានប្រាក់ឈ្នួល
- ចំណាយលើការផ្លាស់ប្ដូរ/ការដំឡើង៖ សេវាកម្មផ្សេងទៀត
- ការកែច្នៃ និងការកែតម្រូវយានជំនិះ
ដើម្បីដាក់ពាក្យសុំសេវា SDP អ្នកប្រើសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ គប្បីទាក់ទងទៅកាន់អ្នកសម្របសម្រួលសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ និងប្រាប់ពួកគេឱ្យបានដឹងថា ពួកគេចង់ចូលរួមក្នុងកម្មវិធីនេះ។ អ្នកចូលរួមដែលចាប់អារម្មណ៍ នឹងត្រូវចូលរួមក្នុងវគ្គតម្រង់ទិស ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី SDP បុគ្គលម្នាក់ៗអាចចូលទៅមើលគេហទំព័រកម្មវិធីស្វ័យកំណត់របស់នាយកដ្ឋានសេវាបញ្ហាការអភិវឌ្ឍលូតលាស់ នៅ៖ https://www.dds.ca.gov/initiatives/sdp/ និងពិនិត្យមើលឯកសារបោះពុម្ពផ្សាយអំពីសំណួរដែលមានការសាកសួរញឹកញាប់របស់ SDP នៅ៖ https://www.dds.ca.gov/initiatives/sdp/frequently-asked-questions/. អ្នកក៏អាចពិនិត្យមើលការអនុគ្រោះសិទ្ធិតាមអនឡាញបានផងដែរ នៅ៖ https://www.dds.ca.gov/wp-content/uploads/2021/01/HCBS_Combined_Approval_and_Application.pdf
D. កម្មវិធីផ្សារភ្ជាប់ទៅក្នុងសហគមន៍នៃរដ្ឋកាលីហ្វ័រញ៉ា (CCT)
កម្មវិធី CCT ជួយពលរដ្ឋឱ្យចាកចេញពីមន្ទីរវេជ្ជសាស្រ្ត និងចូលទៅក្នុងសហគមន៍វិញ។ ការផ្ដល់មូលនិធិសហព័ន្ធសម្រាប់កម្មវិធី CCT ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2027។
ប្រសិនបើអ្នកបានស្នាក់នៅមន្ទីរវេជ្ជសាស្រ្តយ៉ាងតិចមួយថ្ងៃ ហើយត្រូវការចាកចេញពីមន្ទីរនោះ អ្នករៀបចំការចាកចេញគប្បីជួយអ្នកឱ្យធ្វើការចាកចេញ ហើយអាចសម្របសម្រួលដល់ការចាកចេញរបស់អ្នកដោយមានកម្មវិធី CCT។
ដើម្បីមានសិទ្ធិទទួលបានសេវាកម្មវិធី CCT បុគ្គលម្នាក់ៗត្រូវ៖
- ត្រូវមានសិទ្ធិទទួលបានកម្មវិធី Medi-Cal ឬនឹងត្រូវមានសិទ្ធិទទួលបានកម្មវិធិ Medi-Cal ប្រសិនបើប្រាក់ចំណូល និងធនធានរបស់ប្ដី/ប្រពន្ធ មិនត្រូវបានរាប់បញ្ចូល និង
- ស្ថិតនៅក្នុងមន្ទីរវេជ្ជសាស្រ្តយ៉ាងតិចមួយថ្ងៃ។
សេវា CCT រ៉ាប់រងលើចំណុចមួយចំនួន ដូចជា៖
- ការស្វែងរកកន្លែងស្នាក់នៅ
- ប្រាក់កាសសម្រាប់ធ្វើការកក់ប្រាក់ និង/ឬបង់ថ្លៃឈ្នួលខែដំបូង
- ថ្លៃរៀបចំលំនៅដ្ឋាន (ឧ.ទា. គ្រឿង
បរិក្ខារ និងគ្រឿងសង្ហារឹម) - ការកែលម្អផ្ទះ
- ការកែច្នៃយានជំនិះ
- ឧបករណ៍ជំនួយ
- ជួយដល់ការជួលអ្នកផ្ដល់ការថែទាំ
- ការថែទាំតាមផ្ទះ
- ការបណ្ដុះបណ្ដាលអ្នកផ្ដល់ការថែទាំ
ដើម្បីដាក់ពាក្យស្នើសុំសេវាកម្មវិធី CCT បុគ្គលម្នាក់ៗអាចទាក់ទងអង្គការឈានមុខរបស់ CCT នៅក្នុងតំបន់របស់ពួកគេបាន នៅ៖ https://www.dhcs.ca.gov/services/ltc/Documents/List-of-CCT-LOs-April2022.pdf. អ្នកក៏អាចផ្ញើអ៊ីម៉ែលទៅកាន់ DHCS ដើម្បីទទួលបានព័ត៌មានបន្ថែមផងដែរ នៅ៖
California.CommunityTransitions@dhcs.ca.gov ឬទូរសព្ទទៅ DHCS តាមរយៈលេខ 1-916-552-9105 ឬ (833)388-4551. សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី CCT អ្នកអាចចូលទៅមើលគេហទំព័រ DHCS របស់រដ្ឋកាលីហ្វ័រញ៉ាបាន នៅ៖ http://www.dhcs.ca.gov/services/ltc/Pages/CCT.aspx. អ្នកក៏អាចពិនិត្យមើលឯកសារបោះពុម្ពផ្សាយរបស់ DRC តាមអនឡាញបានផងដែរ នៅ៖ https://www.disabilityrightsca.org/publications/the-california-community-transitions-cct-program-a-way-for-a-nursing-home-resident-to.
E. សេវាកម្មសម្រាប់មនុស្សពេញវ័យនៅក្នុងសហគមន៍ (CBAS)
កម្មវិធី CBAS អាចជួយពលរដ្ឋឱ្យទទួលបានជំនួយពេលស្ថិតនៅក្រៅផ្ទះ ក្នុងអំឡុងពេលថ្ងៃបាន។ CBAS ផ្ដល់ជូនសេវាកម្មសុខភាព និងសង្គមកិច្ចនៅពេលថ្ងៃ នៅមណ្ឌលនានានៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា។ អាចស្វែងរក CBAS បានសម្រាប់មនុស្សវ័យចំណាស់ និងមនុស្សពេញវ័យដែលមានពិការភាព ដែលនឹងមានលក្ខណៈសម្រាប់ទទួលបានការថែទាំនៅវេជ្ជស្ថានថែទាំ ឬមានស្ថានភាពសុខភាពរ៉ាំរ៉ៃ ដែលបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យនៃការអនុញ្ញាតចូល (ឧ.ទា. ការបាត់បង់ការចងចាំ ឬការធ្វើរោគវិនិច្ឆ័យឃើញមានជំងឺផ្លូវចិត្ត)។
សេវាកម្មវិធី CBAS រួមមាន៖
- សេវាគិលានុបដ្ឋាកជំនាញ
- ការព្យាបាលដោយចលនា ការព្យាបាលសម្បទាការងារ និងការព្យាបាលសម្តី
- សេវាសុខភាពផ្លូវចិត្ត
- សកម្មភាពព្យាបាល
- សេវាសង្គមកិច្ច
- ការថែទាំផ្ទាល់ខ្លួន
- អាហារ
- ការប្រឹក្សាយោបល់អំពីអាហារូបត្ថម្ភ
- ការដឹកជញ្ជូនទៅនិងមកពីទីលំនៅរបស់អ្នកចូលរួមទៅកាន់មជ្ឈមណ្ឌលរបស់ CBAS
ដើម្បីដាក់ពាក្យសុំសេវា CBAS សូមទាក់ទងទីភ្នាក់ងារខាងមនុស្សចាស់នៅក្នុងតំបន់ (AAA) នៅក្នុងខោនធីរបស់អ្នក។ អ្នកអាចស្វែងរកទីតាំងរបស់ AAA នៅក្នុងខោនធីរបស់អ្នក ដោយទូរសព្ទទៅលេខ 1-800-510-2020។ អ្នកក៏អាចទទួលបានព័ត៌មាននេះតាមអនឡាញបានផងដែរ នៅ៖ https://www.aging.ca.gov/Find_Services_in_My_County/#tblServicesInMyCounty. សម្រាប់ព័ត៌មានបន្ថែមអំពី CBAS អ្នកអាចចូលទៅមើលគេហទំព័រនាយកដ្ឋានមនុស្សចាស់នៃរដ្ឋកាលីហ្វ័រញ៉ាបាន នៅ៖ http://www.aging.ca.gov/ProgramsProviders/ADHC-CBAS/.
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។