1. តើអ្វីទៅជាសេវាក្រៅបណ្តាញ?
អង្គភាពផ្តល់សេវាថែទាំដែលមានការចាត់ចែងរបស់ Medi-Cal (MCO)[1] មានបណ្តាញអ្នកផ្តល់សេវា ដូចជា វេជ្ជបណ្ឌិត ឱសថស្ថាន គ្លីនិក មន្ទីរពិសោធន៍ និងមន្ទីរពេទ្យ (“អ្នកផ្តល់សេវារបស់ផែនការ”)។ ស្ទើរតែគ្រប់ពេលទាំងអស់ សមាជិកត្រូវប្រើអ្នកផ្តល់សេវារបស់ផែនការ នៅពេលទទួលបានការថែទាំផ្នែកវេជ្ជសាស្រ្តដើម្បីអាចឱ្យ MCO ធ្វើការទូទាត់លើសេវាទាំងនោះបាន។ មានករណីជាច្រើនដែលលោកអ្នកអាចទទួលបានសេវាវេជ្ជសាស្រ្តពីអ្នកផ្តល់សេវាដែលមិនមែនជាអ្នកផ្តល់សេវារបស់ផែនការផងដែរ។ អ្នកទាំងនោះ ត្រូវបានគេហៅថា អ្នកផ្តល់សេវា “ក្រៅបណ្តាញ”។ សេវាដែលពួកគេផ្តល់ឱ្យ ត្រូវចាត់ទុកជា សេវា “ក្រៅបណ្តាញ”។
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។