ផែនការថែទាំសុខភាពដែលចាត់ចែងដោយ Medi-Cal និង សេវាកម្មថែទាំសុខភាពចិត្ត

ផែនការថែទាំសុខភាពដែលចាត់ចែងដោយ Medi-Cal និង សេវាកម្មថែទាំសុខភាពចិត្ត
សេវាកម្មថែទាំសុខភាពផ្លូវចិត្តមួយចំនួន មានផ្តល់ជូនដោយគិតថ្លៃទៅតាមសេវាកម្ម Medi-Cal របស់អ្នកផ្តល់សេវាកម្ម ឬតាមផែនការថែទាំសុខភាព ដែលចាត់ចែងដោយ Medi-Cal ខណៈពេលដែលសេវាកម្មផ្សេងទៀត គឺមានផ្តល់ជូនតែតាមរយៈផែនការថែទាំសុខភាពផ្លូវចិត្ត របស់ខោនធីក្រោមការបោះបង់សេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត តែប៉ុណ្ណោះ ។ ឧទាហរណ៍នៃសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត មានដូចជាការព្យាបាលហ្មត់ចត់នៅពេលថ្ងៃ ការស្តានីតិសម្បទានៅពេលថ្ងៃ និងសេវាកម្មការព្យាបាលមនុស្សពេញវ័យនៅតាមកន្លែងស្នាក់នៅ ។ សម្រាប់ព័ត៌មានបន្ថែម ស្តីអំពីសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត សូមអានឯកសារបោះពុម្ពផ្សាយស្តីអំពី “ការទទួលបានសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជម្ងឺផ្លូវចិត្ត Medi-Cal ដែលមិនស្នាក់នៅមន្ទីរព្យាបាល (Getting Medi-Cal Outpatient Specialty Mental Health Services)” 508401 ។
សេវាកម្មថែទាំសុខភាពផ្លូវចិត្តមួយចំនួន មានផ្តល់ជូនដោយគិតថ្លៃទៅតាមសេវាកម្ម Medi-Cal1 របស់អ្នកផ្តល់សេវាកម្ម ឬតាមផែនការថែទាំសុខភាព ដែលចាត់ចែងដោយ Medi-Cal ខណៈពេលដែលសេវាកម្មផ្សេងទៀត គឺមានផ្តល់ជូនតែតាមរយៈផែនការថែទាំសុខភាពផ្លូវចិត្ត របស់ខោនធីក្រោមការបោះបង់សេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត2 តែប៉ុណ្ណោះ ។ ឧទាហរណ៍នៃសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត មានដូចជាការព្យាបាលហ្មត់ចត់នៅពេលថ្ងៃ ការស្តានីតិសម្បទានៅពេលថ្ងៃ និងសេវាកម្មការព្យាបាលមនុស្សពេញវ័យនៅតាមកន្លែងស្នាក់នៅ3 ។ សម្រាប់ព័ត៌មានបន្ថែម ស្តីអំពីសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្ត សូមអានឯកសារបោះពុម្ពផ្សាយស្តីអំពី “ការទទួលបានសេវាកម្មឯកទេសថែទាំសុខភាពផ្លូវចិត្តសម្រាប់អ្នកជម្ងឺផ្លូវចិត្ត Medi-Cal ដែលមិនស្នាក់នៅមន្ទីរព្យាបាល (Getting Medi-Cal Outpatient Specialty Mental Health Services)” 5084014 ។
ឯកសារបោះពុម្ពផ្សាយនេះ ផ្តោតលើសេវាកម្មថែទាំសុខភាពចិត្តដែលអាចរកបានតាមរយៈផែនការថែទាំ Medi-Cal ដែលមានការចាត់ចែង ។
តើអ្វីជាផែនការថែទាំសុខភាពដែលមានការចាត់ចែង?
ផែនការថែទាំសុខភាពដែលមានការចាត់ចែង គឺជាបណ្តាញអ្នកផ្តល់ការថែទាំសុខភាព ដោយបូករួមទាំងមន្ទីរពេទ្យ គ្រូពេទ្យ ។ល។ ដែលផ្តល់សេវាកម្មដល់សមាជិករបស់ខ្លួន ។ អ្នកត្រូវតែប្រើប្រាស់សេវាកម្មរបស់អ្នកផ្តល់សេវាកម្ម និងទីកន្លែងរបស់ពួកគេដែលនៅក្នុងបណ្តាញដើម្បីទទួលបានសេវាកម្ម លើកលែងតែករណីគ្រាអាសន្នតែប៉ុណ្ណោះ ។ អ្នកត្រូវជ្រើសរើសគ្រូពេទ្យព្យាបាលបឋម (PCP, Primary Care Physician) ដែលនឹងសម្របសម្រួលការថែទាំសុខភាពរបស់អ្នក និងបញ្ជូនអ្នកទៅកាន់គ្រូពេទ្យឯកទេស បើចំាបាច់ ។ ត្រង់នេះ គឺមានភាពខុសគ្នាពី សេវាកម្មបង់ថ្លៃ ដែលអ្នកអាចទៅរកអ្នកផ្តល់សេវាកម្មណាម្នាក់ក៏បាន ឲ្យតែគេទទួលយកការបង់ប្រាក់តាមកម្មវិធី Medi-Cal ។
ផែនការថែទាំសុខភាពដែលមានការចាត់ចែង អាចជាផែនការឯកជន ឬផែនការសាធារណៈ ។ ផែនការថែទាំសុខភាពដែលមានការចាត់ចែងបែបសាធារណៈ មានដូចជាកម្មវិធី Medi-Cal និង Medicare ។ ការបោះពុម្ពផ្សាយនេះ នឹងផ្តោតលើផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែង ។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែង សូមអាន “ផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែង។ តើផែនការទាំងនោះជាអ្វី?” តើខ្ញុំត្រូវដឹងអ្វីខ្លះអំពីផែនការនេះ? តើសេវាកម្ម ថែទាំសុខភាពផ្លូវចិត្តអ្វីខ្លះ ដែលផែនការថែទាំ Medi-Cal ដែលមានការចាត់ចែង ត្រូវ ផ្តល់ជូន?
មុនឆ្នាំ 2014 អតិថិជនរបស់ Medi-Cal ដែលស្ថិតក្នុងគម្រោងថែទាំសុខភាពដែលមានការចាត់ចែង បានទទួលសេវាកម្មថែទាំសុខភាព ក្នុងរង្វង់កិច្ចប្រតិបត្តិ PCP របស់ពួកគេ ហើយត្រូវបានបញ្ជូនទៅកាន់អ្នកផ្តល់សេវាកម្ម Medi-Cal ដែលទទួលថ្លៃតាមការផ្តល់សេវាកម្ម ឬផែនការថែទាំសុខភាពផ្លូវចិត្តរបស់ខោនធី សម្រាប់សេវាកម្មឯកទេសផ្នែកថែទាំសុខភាព ។ ចាប់តាំងពីថ្ងៃទី 1 ខែមករា ឆ្នាំ 2014 មក ផែនការថែទាំសុខភាពដែលមានការចាត់ចែង បានក្លាយជាអ្នកទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មជាក់លាក់ផ្នែកថែទាំសុខភាពផ្លូវចិត្តដល់អ្នកបុគ្គលដែលមានពិការភាពផ្លូវចិត្ត ឬជម្ងឺផ្លូវអារម្មណ៍ ឬបញ្ហាអាកប្បកិរិយាពីកម្រិតស្រាលទៅមធ្យម ដែលបណ្តាលពីបញ្ហាសុខភាពចិត្ត ដូចមានរៀបរាប់ក្នុងសៀវភៅស្តីអំពីរោគវិនិច្ឆ័យ និងស្ថិតិនៃជម្ងឺផ្លូវចិត្ត (DSM, Diagnostic and Statistical Manual of mental Disorders) បើទោះបីជាពេលខ្លះសេវាកម្មទាំងអស់នោះ ស្ថិតនៅក្រៅកម្រិតប្រតិបត្តិរបស់ PCP ក៏ដោយចុះ ។
ក្រសួងសេវាកម្មថែទាំសុខភាពរដ្ឋកាលីហ្វ័រនីញ៉ា (DHCS, California Department of Health Care Services) បានចេញរាល់លិខិតអំពីផែនការថែទាំសុខភាពទាំងអស់ (APL, All Plan Letter) 17-018. លិខិត APL រៀបរាប់អំពីសេវាកម្មដែលមានសម្រាប់អតិថិជន Medi-Cal ដែលស្ថិតនៅក្នុងផែនការថែទាំសុខភាពដែលមានការចាត់ចែង និងការទទួលខុសត្រូវរបស់ផែនការថែទាំសុខភាពដែលមានការចាត់ចែង សម្រាប់ការសម្របសម្រួលសេវាកម្មសុខភាពផ្លូវចិត្តជាមួយនឹងផែនការថែទាំសុខភាពផ្លូវចិត្តរបស់ខោនធី ។
សេវាកម្មថែទាំអ្នកជម្ងឺផ្លូវចិត្តដែលមិនសម្រាកពេទ្យ ដែលមានការចាត់ចែង ត្រូវផ្តល់ ៖
- ការវាយតម្លៃ និងការព្យាបាលសុខភាពផ្លូវចិត្តជាលក្ខណៈបុគ្គល និងជាក្រុម (ការព្យាបាលផ្លូវចិត្តដោយមិនប្រើថ្នាំ) ៖
- សេវាកម្មសម្រាប់អ្នកជម្ងឺមិនសម្រាកពេទ្យ ដើម្បីត្រួតពិនិត្យការព្យាបាលដោយប្រើថ្នាំ
- មន្ទីពិសោធន៍អ្នកជម្ងឺមិនសម្រាកពេទ្យ ថ្នាំ (មានថ្នាំដែលមិនរាប់បញ្ចូល) គ្រឿងផ្គត់ផ្គង់ និងថ្នាំបន្ថែម
- ការពិគ្រោះផ្នែកជម្ងឺវិកលចរិក
- ការធ្វើតេស្តជម្ងឺវិកលចរិក ដើម្បីវាយតម្លៃសុខភាពផ្លូវចិត្ត condition.5
ស្ថានភាព ដែលកំណត់ឃើញថាជាបញ្ហារបស់សាច់ញាតិ ដូចជាការពិគ្រោះយោបល់ដល់ប្តីប្រពន្ធ ឬគ្រួសារ មិនត្រូវបានស្ថិតក្រោមការធានារ៉ាប់រងសុខភាពទេ ។
តើចំនួនទឹកប្រាក់ដែលខ្ញុំអាចទទួលបានចំពោះថ្លៃព្យាបាលរបស់ផែនការថែទាំសុខភាពដែលមានការចាត់ចែង មានដែនកំណត់ដែរឬទេ?
ទេ មិនមានដែនកំណត់ទេ ដរាបណាថ្លៃចំណាយទាំងនោះមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត ។
តើអ្វីជាបទដ្ឋាននៃភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត?
មានបទដ្ឋានខុសៗគ្នានៃភាពចាំបាច់ផ្នែកវេជ្ជ ។ សម្រាប់កុមារ និងមនុស្សនៅក្នុងវ័យក្មេងដែលមានអាយុក្រោម 21 ឆ្នាំ ផែនការថែទាំសុខភាពដែលមានការចាត់ចែង ត្រូវផ្តល់សេវាកម្មដែលចាំបាច់ដើម្បីកែតម្រូវ ឬធ្វើឲ្យប្រសើរឡើងនូវ ជម្ងឺ ឬស្ថានភាពរបស់របស់កុមារ6 ។
សម្រាប់មនុស្សមានអាយុ 21 ឆ្នាំ និងចាស់ជាងនេះ ផែនការថែទាំសុខភាពដែលមានការចាត់ចែង ត្រូវគ្របដណ្តប់ចំពោះសេវាកម្មដែលមានហេតុផលសមរម្យ និងភាពចាំបាច់ដើម្បីការពារជីវិត បង្ការកុំឲ្យមានជម្ងឺធ្ងន់ធ្ងរ ឬដែលបង្កឲ្យមានពិការភាពធ្ងន់ធ្ងរ ឬដើម្បីកាត់បន្ថយការឈឺចុកចាប់ធ្ងន់ធ្ងរតាមរយៈការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជម្ងឺ ការឈឺចាប់ ឬរបួសស្នាម7 ។
នរណាជាអ្នកផ្តល់សេវាកម្មទាំងអស់នេះ?
អ្នកចិត្តសាស្រ្ត ពេទ្យវិកលចរិក បុគ្គលិកសង្គមកិច្ចខាងពិនិត្យនិងព្យាបាលអ្នកជម្ងឺដែលមានអាជ្ញាប័ណ្ណ និងអ្នកប្រឹក្សាបញ្ហាចំណងអាពាហ៍ពិពាហ៍ និងគ្រួសារ ។ បុគ្គលិកសង្គមកិច្ចខាងពិនិត្យនិងព្យាបាលអ្នកជម្ងឺ ជំនួយការពេទ្យចិត្តសាស្រ្ត និងអ្នកហាត់ការ MFP ក៏អាចផ្តល់សេវាកម្មបានផងដែរ ប្រសិនបើការផ្តល់សេវាកម្មស្ថិតក្រោមការមើលខុសត្រូវរបស់បុគ្គលិកគ្លីនិក8 ។
តើខ្ញុំអាចទទួលបានអ្វីផ្សេងទៀតពីផែនការថែទាំសុខភាព ដែលមានការចាត់ចែងរបស់ខ្ញុំ?
អ្នកអាចទទួលបាន ៖
- ការពិនិត្យសុខភាពផ្លូវចិត្ត
- ទទួលការបញ្ជូនទៅកាន់ និងមានការសម្របសម្រួលការថែទាំជាមួយនឹងផែនការថែទាំសុខភាពផ្លូវចិត្ត
- ការគ្រប់គ្រងសំណុំរឿងជម្ងឺ ។
តើត្រូវធ្វើដូចម្តេចប្រសិនបើផែនការថែទាំសុខភាពដែលមានការចាត់ចែងរបស់ខ្ញុំ បដិសេធ កាត់បន្ថយ ឬផ្តាច់សេវាកម្មចំពោះខ្ញុំ?
ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2017 បទបញ្ញត្តិថ្មីៗរបស់រដ្ឋាភិបាលសហព័ន្ធបានចូលជាធរមាន ដែលប្រាប់ពីរបៀបប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ផែនការថែទាំសុខភាពដែលមានការចាត់ចែង និង/ឬផ្តល់ពត៌មានអំពីបញ្ហាផ្សេងទៀតដល់ផែនការថែទាំសុខភាពដែលមានការចាត់ចែង តាមរយៈបណ្តឹងសារទុក្ខ ។
DHCS បានចេញលិខិតរបស់ផែនការទាំងអស់ (APL, All Plan Letter) 17-006 ចំពោះទម្រង់ការថ្មីៗទាំងអស់នេះ ។
សូមអានផងដែរអំពី “ការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងរបស់ DRC ៖ ការប្តឹងឧទ្ធរណ៍ និងបណ្តឹងសារទុក្ខនៅឯ”
ធនធានផ្សេងទៀត ៖
“កម្មវិធីច្បាប់សុខភាពជាតិ”
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. បើអ្នកស្ថិតក្រោមការបង់ថ្លៃតាមការផ្តល់សេវាកម្មរបស់ Medi-Cal អ្នកអាចទៅទទួលសេវាកម្មពីអ្នកផ្តល់សេវាកម្មណាមួយក៏បាន ឲ្យតែគេទទួលថ្លៃសេវាកម្មតាមរយៈ Medi-Cal ។ វាក៏មានន័យផងដែរថា អ្នកមិនបានចុះឈ្មោះចូលក្នុងផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែងទេ ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 2. ក្រមសុខុមាលភាព និងមន្ទីរព្យាបាល (Welfare & Institutions Code § 14189) “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 3. 9 C.C.R. 1810.247 “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 4. សូមអានផងដែរ ៖ ការបញ្ជាក់អំពីការទទួលខុសត្រូវចំពោះផែនការសុខភាពចិត្ត សម្រាប់ការផ្តល់សេវាកម្មឯកទេសផ្នែកសុខភាពផ្លូវចិត្តចំពោះអតិថិជនដែលបានចុះឈ្មោះក្នុងផែនការថែទាំសុខភាព Medi-Cal ដែលមានការចាត់ចែង “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 5. APL 17-018 p. 6; Welf. & Inst. Code 14132.03 “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 6. 42 USC § 1396d(r)(5); 22 CCR §§ 51340 និង 51340.1 “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 7. APL 17-018 p. វគ្គទី 7 "ត្រឡប់ទៅកាន់ឯកសារដើមវិញ”
- 8. See: សៀវភៅសម្រាប់អ្នកផ្តល់សេវាកម្ម Medi-Cal រួចទាញចុះក្រោមទៅកាន់សេវាកម្មជម្ងឺវិកលចរិក (psychol) ។ ជាការប្រសើបើអ្នកបើកឯកសារ zip ។ “ត្រឡប់ទៅកាន់ឯកសារដើមវិញ”
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.