សេវាឯកទេសសុខភាពផ្លូវចិត្ត Medi-Cal ដែលត្រូវបានធានារ៉ាប់រងក្រោមផែនការសុខភាពផ្លូវចិត្តរបស់ខោនធី - កុមារ និងយុវជនអាយុក្រោម 21 ឆ្នាំ

សេវាឯកទេសសុខភាពផ្លូវចិត្ត Medi-Cal ដែលត្រូវបានធានារ៉ាប់រងក្រោមផែនការសុខភាពផ្លូវចិត្តរបស់ខោនធី - កុមារ និងយុវជនអាយុក្រោម 21 ឆ្នាំ
ការបោះពុម្ភផ្សាយនេះពិភាក្សាអំពីសេវាសុខភាពផ្លូវចិត្ត Medi-Cal ដែលមានតាមរយៈខោនធីរបស់អ្នក។ ខោនធីនីមួយៗផ្តល់សេវាសុខភាពផ្លូវចិត្តជាផ្នែកនៃ "ផែនការសុខភាពផ្លូវចិត្ត" (MHP) ខោនធី។ សេវាសុខភាពផ្លូវចិត្តដែលផ្តល់ជូនតាមរយៈផែនការសុខភាពផ្លូវចិត្តរបស់ខោនធីរបស់អ្នក ជួនកាលត្រូវបានគេហៅថា "សេវាសុខភាពផ្លូវចិត្តពិសេស" (SMHS)។ ការបោះពុម្ពផ្សាយនេះពិភាក្សាអំពីសេវាកម្មសុខភាពផ្លូវចិត្តពិសេស (SMHS) សម្រាប់កុមារ និងយុវជនក្រោមអាយុ 21 ឆ្នាំ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ក្នុងករណីអ្នកមានអាយុក្រោម 21 ឆ្នាំ និងមាន Medi-Cal អ្នកមានសិទ្ធិទទួលបានសេវាសុខភាពផ្លូវចិត្ត ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌតម្រូវជាក់លាក់មួយចំនួន។ សេវាសុខភាពផ្លូវចិត្តទាំងនេះអាចរួមបញ្ចូលនូវការព្យាបាល ជំនួយគាំទ្រផ្នែកឱសថ ការគ្រប់គ្រងករណី កម្មវិធីនានាសម្រាប់ពេលថ្ងៃ ជំនួយគាំទ្រក្នុងផ្ទះ ជំនួយគាំទ្រពេលមានវិបត្តិ ការស្នាក់នៅក្នុងមន្ទីរពេទ្យ និងសេវាកម្មផ្សេងៗទៀត។
សម្រាប់ព័ត៌មានអំពីសេវាឯកទេសសុខភាពផ្លូវចិត្ត Medi-Cal ចំពោះមនុស្សពេញវ័យ អាយុចាប់ពី 21 ឆ្នាំឡើងទៅ — សេវាឯកទេសសុខភាពផ្លូវចិត្ត Medi-Cal ដែលស្ថិតក្រោមការធានារ៉ាប់រងនៃផែនការសុខភាពផ្លូវចិត្តរបស់ខោនធី – មនុស្សពេញវ័យដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ.
ប្រសិនបើអ្នកទទួលបានសេវា Medi-Cal តាមរយៈផែនការគ្រប់គ្រងថែទាំ (Managed Care Plan) ឬតាមរយៈអ្នកផ្តល់សេវាគិតថ្លៃ ជំនួសឲ្យខោនធី អ្នកនៅតែមានសិទ្ធិទទួលបានសេវាសុខភាពផ្លូវចិត្ត។ ទោះជាយ៉ាងណាក៏ដោយ សេវាក្នុងផែនការគ្រប់គ្រងថែទាំ ជាធម្មតាមិនសូវប្រញឹកដូចសេវាឯកទេសសុខភាពផ្លូវចិត្តរបស់ខោនធី (SMHS, Speciality Mental Health Services) នោះទេ។
ព័ត៌មានអំពីសេវាសុខភាពផ្លូវចិត្តអាចរកបានតាមរយៈ ផែនការគ្រប់គ្រងថែទាំ Medi-Cal — ផែនការគ្រប់គ្រងថែទាំ Medi-Cal និងសេវាសុខភាពផ្លូវចិត្ត.
តើសេវាឯកទេសសុខភាពផ្លូវចិត្ត Medi-Cal (SMHS) គឺជាអ្វី?
Medi-Cal គ្រប់ដណ្តប់លើសេវាឯកទេសសុខភាពផ្លូវចិត្ត (SMHS) តាមរយៈផែនការសុខភាពផ្លូវចិត្ត (MHP, Mental Health Plan) របស់ខោនធីអ្នក។1 សេវាទាំងនេះរួមមានសេវាសុខភាពផ្លូវចិត្តជាច្រើនប្រភេទដែលអាចត្រូវបានផ្តល់ជូននៅក្នុងសហគមន៍ដែលអ្នករស់នៅ ឬនៅក្នុងមន្ទីរពេទ្យ ឬស្ថាប័នផ្សេងទៀត។ សេវាកម្មទាំងនេះជាច្រើនត្រូវបានរៀបចំឡើងដើម្បីឱ្យអ្នកស្ថិតនៅខាងក្រៅមន្ទីរពេទ្យ។ ឧទាហរណ៍មួយចំនួននៃសេវា SMHS មានដូចជា៖ ការព្យាបាលជាលក្ខណៈបុគ្គល និងជាក្រុម ជំនួយគាំទ្រផ្នែកឱសថ ការគ្រប់គ្រងករណី កម្មវិធីនានាសម្រាប់ពេលថ្ងៃ ជំនួយគាំទ្រក្នុងផ្ទះ ជំនួយពេលមានវិបត្តិ និងសេវាកម្មផ្សេងទៀត។ បញ្ជីពេញលេញនៃសេវា SMHS មានរួមបញ្ចូលនៅខាងក្រោម។
ផែនការសុខភាពផ្លូវចិត្តរបស់ខោនធី (MHP) គឺជាផ្នែកមួយនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត ឬនាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធីអ្នក។ បុគ្គលិកខោនធីអាចផ្តល់សេវាឯកទេសសុខភាពផ្លូវចិត្ត (SMHS) ដល់អ្នកដោយផ្ទាល់។ ពេលខ្លះ ខោនធីជ្រើសរើសចុះកិច្ចសន្យាជាមួយស្ថាប័នមួយផ្សេងទៀតដើម្បីផ្តល់សេវាទាំងនេះ។2
តើខ្ញុំស្នើសុំសេវាឯកទេសសុខភាពផ្លូវចិត្តតាមរបៀបណា?
អ្នកត្រូវតែស្នើសុំសេវា SMHS ពីផែនការសុខភាពផ្លូវចិត្ត (MHP) របស់ខោនធីអ្នក ដែលជាធម្មតាត្រូវបានដាក់ឱ្យដំណើរការដោយនាយកដ្ឋានសុខភាពឥរិយាបថរបស់ខោនធីអ្នក។ អ្នកអាចទាក់ទងលេខទូរសព្ទទទួលការហៅចូលរបស់ MHP ហើយស្នើសុំឱ្យមានការវាយតម្លៃមួយ។ សូមចូលមើលគេហទំព័ររបស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (California Department of Health Care Services) ដើម្បីទទួលបានបញ្ជីនៃលេខទូរសព្ទទទួលការហៅចូលឥតគិតថ្លៃរបស់ MHP នៅតាមខោនធីទាំងឡាយ៖
https://www.dhcs.ca.gov/individuals/Pages/MHPContactList.aspx.
បុគ្គល ឬស្ថាប័នផ្សេងទៀត រួមទាំងអ្នកផ្តល់សេវាថែទាំសុខភាព សមាជិកគ្រួសារ អ្នកអាណាព្យាបាល ឬសាលារៀន ក៏អាចបញ្ជូនអ្នកទៅកាន់ MHP របស់ខោនធី ដើម្បីទទួលបានសេវា SMHS ផងដែរ។3 MHP ប្រហែលជាមិនអាចបដិសេធមិនធ្វើការវាយតម្លៃបឋមលើរូបអ្នកដើម្បីកំណត់ថាអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានសេវា SMHS ឡើយ។
ប្រសិនបើអ្នកត្រូវបានអនុម័តយល់ព្រមសម្រាប់សេវា SMHS អ្នកមានសិទ្ធិចូលរួមជួយបង្កើតផែនការអតិថិជនតាមការព្រមព្រៀងរបស់អ្នក។4 ផែនការអតិថិជនរួមមានគោលដៅ គោលបំណងនៃការព្យាបាល និង អន្តរាគមន៍ដែលបានស្នើឡើងទាក់ទងនឹងតម្រូវការសុខភាពផ្លូវចិត្តរបស់អ្នក។
តើសេវាឯកទេសសុខភាពផ្លូវចិត្តអ្វីខ្លះដែលគ្របដណ្តប់ដោយ Medi-Cal?
ផ្នែកនេះមានផ្តល់នូវបញ្ជីពេញលេញនៃសេវាឯកទេសសុខភាពផ្លូវចិត្ត Medi-Cal (SMHS)។ ប្រសិនបើអ្នកត្រូវបានអនុម័តយល់ព្រមសម្រាប់សេវា SMHS អ្នកអាចស្នើសុំសេវាជាក់លាក់ដែលអ្នកត្រូវការទៅតាមផ្នែកនៃផែនការព្យាបាលរបស់អ្នក។5 ទោះជាយ៉ាងណាក៏ដោយ អ្នកមិនមានសិទ្ធិទទួលបានសេវាកម្មទាំងអស់នេះដោយស្វ័យប្រវត្តិទេ។ អ្នកអាចនឹងត្រូវបានអនុម័តយល់ព្រមឱ្យទទួលសេវាទាំងនេះមួយ ឬច្រើន អាស្រ័យលើស្ថានភាពរបស់អ្នក៖
- សេវាស្តារសម្បទាសុខភាពផ្លូវចិត្ត ជួយប្រជាជនឱ្យមានការកែលម្អ រក្សា ឬស្ដារជំនាញដើម្បីការរស់នៅប្រចាំថ្ងៃ ឬជំនាញសង្គមរបស់ពួកគេ។6 សេវាទាំងនេះអាចរួមបញ្ចូលនូវ៖
- សេវាសុខភាពផ្លូវចិត្ត គឺជាការព្យាបាលជាលក្ខណៈបុគ្គល ឬជាក្រុម ដែលមានគោលបំណងកាត់បន្ថយរោគសញ្ញាសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ និងធ្វើឲ្យសមត្ថភាពប្រព្រឹត្តទៅរបស់គេបានប្រសើរឡើង។7
- សេវាជំនួយគាំទ្រផ្នែកឱសថ រួមមានឱសថព្យាបាលចិត្តវិកលដែលចាំបាច់សម្រាប់កាត់បន្ថយរោគសញ្ញាសុខភាពផ្លូវចិត្តរបស់បុគ្គលនោះ។8
- សេវាស្តារនីតិសម្បទាសម្រាប់ពេលថ្ងៃ និងសេវាពេញលេញសម្រាប់ការព្យាបាលពេលថ្ងៃ គឺជាកម្មវិធីព្យាបាលដែលផ្តល់ជូននៅក្នុងសហគមន៍ ដែលជាជម្រើសសម្រាប់ជំនួសឱ្យការស្នាក់នៅក្នុងមន្ទីរពេទ្យ ឬការដាក់ឱ្យស្ថិតក្រោមវិធានការរឹតត្បិតផ្សេងៗទៀត។ កម្មវិធីទាំងនេះមានយ៉ាងហោចណាស់ 3 ម៉ោង ប៉ុន្តែវាតិចជាង 24 ម៉ោង ក្នុងមួយថ្ងៃ។9
- អន្តរាគមន៍ពេលមានវិបត្តិ និងការរក្សាតុល្យភាពពេលមានវិបត្តិ គឺជាសេវាដែលតម្រូវឱ្យមានការឆ្លើយតបរហ័សជាងប្រសិនបើមានបុគ្គលណាម្នាក់បានស្នើសុំការណាត់ជួប។ សេវានានាអាចរួមបញ្ចូលនូវការវាយតម្លៃ ឬការព្យាបាល ហើយគេអាចផ្តល់ជូននៅក្នុងសហគមន៍ ឬនៅតាមទីកន្លែងនានា ដូចជាមន្ទីរពេទ្យ ឬគ្លីនិកជាដើម។10
- សេវាព្យាបាលតាមលំនៅដ្ឋានពេលមានវិបត្តិ គឺជាសេវា 24/7 ដែលផ្តល់ជូននៅតាមមូលដ្ឋានសហគមន៍ដែលមានគ្រែគេងចំនួន 16 គ្រែ ឬតិចជាងនេះ។ សេវាទាំងនេះគឺសម្រាប់មនុស្សដែលប្រឈមនឹងការសម្រាកព្យាបាលចិត្តវិកលនៅក្នុងមន្ទីរពេទ្យ ឬសម្រាប់ជាជម្រើសជំនួសឱ្យការព្យាបាលចិត្តវិកលនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ។11 អ្នកដែលមានអាយុចាប់ពី 12 ឆ្នាំ ដល់ 20 ឆ្នាំ អាចមានសិទ្ធិទទួលបានសេវាព្យាបាលតាមលំនៅដ្ឋានសម្រាប់មនុស្សពេញវ័យ ដែលសេវាទាំងនោះមានលក្ខណៈដូចគ្នានឹងសេវាព្យាបាលតាមលំនៅដ្ឋានពេលមានវិបត្តិ។13
- សេវាមណ្ឌលសុខភាពចិត្តវិកល គឺជាសេវាព្យាបាល និង/ឬ ស្តារសម្បទាដែលបានផ្តល់ជូននៅក្នុងមណ្ឌលថែទាំអ្នកជំងឺ (ជាទូទៅត្រូវបានចាក់សោ) ដែលមានគ្រែគេងចំនួន 16 គ្រែ ឬតិចជាងនេះ។14
- សេវាមន្ទីរពេទ្យថែទាំអ្នកជំងឺចិត្តវិកល គឺជាសេវាព្យាបាលចិត្តវិកលសម្រាប់ផ្តល់ដល់អ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។15
- ការគ្រប់គ្រងករណីគោលដៅ ផ្តល់ការជួយជ្រោមជ្រែងដល់ប្រជាជនឱ្យទទួលបានសេវាសហគមន៍ដែលខ្លួនត្រូវការ ដែលមានដូចជាសេវាវេជ្ជសាស្រ្ត អប់រំ ឬវិជ្ជាជីវៈ (ការងារ)។16
- សេវាពេទ្យចិត្តវិកល និងពេទ្យចិត្តសាស្ត្រ គឺជាសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលសុខភាពផ្លូវចិត្តដែលផ្តល់ជូនដោយគ្រូពេទ្យចិត្តវិកល និងពេទ្យចិត្តសាស្រ្តដែលមានអាជ្ញាបណ្ណ។17
- សេវាមណ្ឌលថែទាំផ្នែកចិត្តវិកល មានផ្តល់ជូនដល់ប្រជាជននៅតាមមណ្ឌលថែទាំមួយចំនួនដែលមានជំនាញជាក់លាក់។18
- សេវា EPSDT គឺជាសេវាបន្ថែមរបស់ Medi-Cal សម្រាប់កុមារ និងយុវវ័យ។ សេវាទាំងនេះមិនមានសម្រាប់អ្នកដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅនោះទេ។ EPSDT មានន័យថា "ការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដំបូង និងតាមកាលកំណត់" (Early and Periodic Screening, Diagnosis, and Treatment) ហើយវារួមមានសេវា៖18
- ការសម្របសម្រួលថែទាំពេញលេញ (ICC, Intensive Care Coordination) គឺជាទម្រង់ពេញលេញនៃការគ្រប់គ្រងករណីគោលដៅ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់កុមារ និងយុវជនក្នុងការទទួលបានការវាយតម្លៃ ការធ្វើផែនការថែទាំ និងការសម្របសម្រួលសេវា។
- សេវាមូលដ្ឋានពេញលេញតាមផ្ទះ (IHBS, Intensive Home-Based Services) គឺជាសេវាដែលផ្តល់ជូននៅតាមផ្ទះរបស់បុគ្គលម្នាក់ ដើម្បីដោះស្រាយរោគសញ្ញាសុខភាពផ្លូវចិត្តរបស់គេ និងជួយបង្កើតជំនាញរបស់គេដើម្បីទទួលបានជោគជ័យនៅក្នុងសហគមន៍។
- ការថែទាំចិញ្ចឹមបីបាច់ និងព្យាបាល (TFC, Therapeutic Foster Care) គឺជាសេវារយៈពេលខ្លីដែលផ្តល់ជូនដោយឪពុកម្តាយតំណាងរបស់ TFC ទៅដល់កុមារ ឬយុវជនដែលមានតម្រូវការស៉ាំញ៉ាំផ្នែកសតិអារម្មណ៍ និងឥរិយាបថ។ សេវានេះរួមបញ្ចូលនូវការកសាងផែនការអតិថិជន និងសេវាស្តារនីតិសម្បទា ហើយត្រូវបានផ្តល់ជូនក្នុងលក្ខណៈរស់នៅជាគ្រួសារ ជាជាងបរិយាកាសរស់នៅជាក្រុម។
- សេវាព្យាបាលឥរិយាបថ (TBS, Therapeutic Behavioral Services) គឺជាសេវារយៈពេលខ្លីដែលផ្តោតលើឥរិយាបថមួយ ឬពីរ សម្រាប់ផ្តល់ជូនកុមារ និងយុវជនដែលមានតម្រូវការស៉ាំញ៉ាំផ្នែកសុខភាពឥរិយាបថ។ វាអាចជួយឱ្យគេរៀនសូត្រពីវិធីកាត់បន្ថយឥរិយាបថប្រឈម ឬបង្កើតជំនាញថ្មីដែលនឹងជំរុញឱ្យគេទទួលបានជោគជ័យ។
តើអ្វីជាលក្ខណៈវិនិច្ឆ័យដើម្បីទទួលបានសេវាឯកទេសសុខភាពផ្លូវចិត្ត?
អ្នកមានសិទ្ធិទទួលបានសេវា SMHS ប្រសិនបើ៖ (1) មានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត និង (2) អ្នកបំពេញតាមតម្រូវការជាក់លាក់មួយចំនួនទាក់ទងនឹងការប៉ះទង្គិចផ្លូវចិត្ត ឬពិការភាពសុខភាពផ្លូវចិត្ត ដែលគេហៅថា "លក្ខណៈវិនិច្ឆ័យសម្រាប់ទទួល"។19
តើអ្វីទៅជាលក្ខណៈចាំបាច់ផ្នែកវេជ្ជសាស្ត្រ?
សម្រាប់អ្នកដែលមាន Medi-Cal ហើយមានអាយុក្រោម 21 ឆ្នាំ, សេវា SMHS គឺមានលក្ខណៈចាំបាច់ផ្នែកវេជ្ជសាស្រ្ដនៅពេលដែលត្រូវ "កែសម្រួល ឬធ្វើឱ្យប្រសើរឡើង" នូវលក្ខខណ្ឌសុខភាពផ្លូវចិត្ត។20
សេវា SMHS មិនចាំបាច់ត្រូវតែធ្វើការព្យាបាលលើលក្ខខណ្ឌសុខភាពផ្លូវចិត្តនោះទេ។ សេវាសុខភាពផ្លូវចិត្តមានលក្ខណៈចាំបាច់ផ្នែកវេជ្ជសាស្ត្រ គឺនៅពេលដែលសេវាទាំងនោះជួយគាំទ្រ កែលម្អ ឬធ្វើឱ្យលក្ខខណ្ឌសុខភាពផ្លូវចិត្តមានភាពធន់កាន់តែច្រើន។21
តើលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួល មានអ្វីខ្លះ?
អ្នកដែលមាន Medi-Cal ហើយមានអាយុក្រោម 21 ឆ្នាំ អាចទទួលបានសេវា SMHS ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌតម្រូវទី (1) ឬ ទី (2) ខាងក្រោម។22 សូមចំណាំថា ការធ្វើរោគវិនិច្ឆ័យសុខភាពផ្លូវចិត្តជាក់លាក់គឺមិនចាំបាច់ឡើយ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវា SMHS ។23
(1) អ្នកមានលក្ខខណ្ឌមួយដែលធ្វើឲ្យអ្នកមានហានិភ័យខ្ពស់ទាក់ទងនឹងវិបល្លាសសុខភាពផ្លូវចិត្ត ដោយសារមូលហេតុមានការប៉ះទង្គិចផ្លូវចិត្ត។ បុគ្គលម្នាក់អាចបង្ហាញថាគេធ្លាប់មានការប៉ះទង្គិចផ្លូវចិត្ត ដោយ (1) ការទទួលបានពិន្ទុខ្ពស់នៅលើឧបករណ៍ពិនិត្យវាយតម្លៃការប៉ះទង្គិចផ្លូវចិត្ត,24 (2) ការចូលរួមក្នុងប្រព័ន្ធសុខុមាលភាពកុមារ, (3) ការចូលរួមក្នុងយុត្តិធម៌អនីតិជន ឬ (4) ជួបប្រទះភាពគ្មានលំនៅដ្ឋាន។25
ឬ
(2) អ្នកបំពេញតាមលក្ខខណ្ឌតម្រូវទាំងពីរនៅក្នុង (a) និង (b) ខាងក្រោម៖
a) អ្នកត្រូវមានស្ថានភាពយ៉ាងហោចណាស់មួយ ក្នុងចំណោមស្ថានភាពដូចខាងក្រោម៖
- ខ្សោយសម្បទាធ្ងន់ធ្ងរ។
- ទំនោរសមហេតុផលនៃការវិវត្តកាន់តែអាក្រក់ទៅលើផ្នែកសំខាន់នៃជីវិត។
- ទំនោរសមហេតុផលនៃការមិនអាចដំណើរការអភិវឌ្ឍបានសមស្រប។
- មានតម្រូវការផ្នែកសេវា SMHS ដែលផែនការគ្រប់គ្រងថែទាំរបស់ Medi-Cal មិនតម្រូវឱ្យមានការផ្តល់ជូន។ ផែនការគ្រប់គ្រងថែទាំរបស់ Medi-Cal គឺជាផែនការសុខភាពសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។
និង
b) លក្ខខណ្ឌរបស់អ្នកដូចដែលបានពិពណ៌នានៅក្នុង (2)(a) ខាងលើ គឺបណ្តាលមកពីកត្តាមួយក្នុងចំណោមកត្តាដូចខាងក្រោម៖
- វិបល្លាសសុខភាពផ្លូវចិត្តដែលត្រូវបានធ្វើរោគវិនិច្ឆ័យ ដោយផ្អែកលើសៀវភៅណែនាំស្តីពីរោគវិនិច្ឆ័យ និងស្ថិតិនៃវិបល្លាសផ្លូវចិត្ត (DSM, Diagnostic and Statistical Manual of Mental Disorders) និងចំណាត់ថ្នាក់ស្ថិតិអន្តរជាតិនៃជំងឺ និងបញ្ហាសុខភាពពាក់ព័ន្ធ (ICD, International Statistical Classification of Diseases and Related Health Problems)។
- សង្ស័យថាមានវិបល្លាសសុខភាពផ្លូវចិត្តដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យ។
- ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដែលធ្វើឱ្យអ្នកប្រឈមនឹងលក្ខខណ្ឌសុខភាពផ្លូវចិត្តនាពេលអនាគត ដោយផ្អែកលើការវាយតម្លៃរបស់អ្នកជំនាញសុខភាពផ្លូវចិត្តមានអាជ្ញាបណ្ណ។
ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យក្នុង (1) ខាងលើ នោះអ្នកបំពេញបានតាមលក្ខណៈវិនិច្ឆ័យដើម្បីទទួលបានសេវា SMHS។ អ្នកមិនចាំបាច់បញ្ជាក់ថា អ្នកក៏បំពេញបានតាមលក្ខណៈវិនិច្ឆ័យក្នុង (2) ខាងលើនោះទេ។
តើខ្ញុំត្រូវរង់ចាំរយៈពេលប៉ុន្មានដើម្បីទទួលបានការណាត់ជួបសម្រាប់សេវាឯកទេសសុខភាពផ្លូវចិត្ត?
MHPs ត្រូវតែផ្តល់សេវា SMHS ដល់អ្នកនៅពេលដែលអ្នកត្រូវការសេវាទាំងនោះ។26 នេះមានន័យថាអ្នកមិនអាចត្រូវបានគេដាក់ក្នុងបញ្ជីរង់ចាំដើម្បីទទួលសេវានោះទេ។ វាត្រូវបានគេហៅថា "ការទទួលបានទាន់ពេលវេលា" (Timely Access)។ វាក៏មានន័យផងដែរថា អ្នកមិនអាចត្រូវបានគេប្រាប់ឱ្យចាំហៅទូរសព្ទមកសាជាថ្មីម្តងទៀតនាពេលក្រោយ ដោយមូលហេតុថាពេលសម្រាប់ណាត់ជួបបានពេញអស់ហើយនោះទេ។ យ៉ាងហោចណាស់ អ្នកគួរត្រូវបានគេវាយតម្លៃសម្រាប់ការទទួលបានសេវា។
គោលការណ៍នៃការទទួលបានទាន់ពេលវេលា សម្រាប់ប្រភេទនៃការណាត់ជួបផ្សេងៗគ្នា ត្រូវបានរៀបរាប់នៅទីនេះ៖
ការណាត់ជួបបន្ទាន់27 |
ក្នុងរយៈពេល 48 ម៉ោង ការណាត់ជួបគឺជារឿងបន្ទាន់ ប្រសិនបើស្ថានភាពរបស់អ្នកទំនងយ៉ាងខ្លាំងក្នុងការបណ្តាលឱ្យមានការសង្គ្រោះបន្ទាន់ផ្នែកចិត្តវិកល ក្នុងករណីដែលគ្មានជំនួយភ្លាមៗទេនោះ។28 |
---|---|
ការណាត់ជួបមិនបន្ទាន់ ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តដែលមិនមែនជាគ្រូពេទ្យ29 | ក្នុងរយៈពេល 10 ថ្ងៃ នៃថ្ងៃធ្វើការ រាប់ចាប់តាំងពីពេលស្នើសុំការណាត់ជួប។ |
ការណាត់ជួបមិនបន្ទាន់ ជាមួយគ្រូពេទ្យចិត្តវិកល30 | ក្នុងរយៈពេល 15 ថ្ងៃ នៃថ្ងៃធ្វើការ រាប់ចាប់តាំងពីពេលស្នើសុំការណាត់ជួប។ |
ពេលខ្លះ ពេលវេលារង់ចាំសម្រាប់ការណាត់ជួបអាចយូរជាងនេះ។ ឧទាហរណ៍ វាអាចកើតឡើងនៅពេលដែលគ្រូពេទ្យរបស់អ្នកគិតថាការរង់ចាំយូរនឹងមិនប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់អ្នកនោះទេ។31 ពេលវេលារង់ចាំរបស់អ្នកក៏អាចយូរជាងនេះផងដែរ ប្រសិនបើអ្នកកំពុងទទួលបានការថែទាំបង្ការ ឬការថែទាំបន្តជាទៀងទាត់នោះ។32
តើខ្ញុំត្រូវធ្វើដំណើរឆ្ងាយប៉ុនណាដើម្បីទទួលបានសេវាឯកទេសសុខភាពផ្លូវចិត្តរបស់ខ្ញុំ?
MHPs ត្រូវតែប្រាកដថាអ្នកអាចទទួលបានសេវានៅជិតទីកន្លែងដែលអ្នករស់នៅ។ វាត្រូវបានគេហៅថា "បទដ្ឋានពេលវេលានិងចម្ងាយ" (Time and Distance Standard)។ បទដ្ឋានពេលវេលានិងចម្ងាយ ប្រែប្រួលអាស្រ័យតាមខោនធីដែលអ្នករស់នៅ។ សម្រាប់សេវា SMHS ដែលត្រូវផ្តល់ជូនអ្នកជំងឺណាដែលមិនត្រូវការព្យាបាលក្នុងមន្ទីរពេទ្យ (ដូចជាសេវាសុខភាពផ្លូវចិត្ត ការគ្រប់គ្រងករណីគោលដៅ ការអន្តរាគមន៍ពេលមានវិបត្តិ និងសេវាចិត្តវិកល) 33 បទដ្ឋានពេលវេលានិងចម្ងាយមានរៀបរាប់នៅទីនេះ៖34
- មិនលើសពី 15 ម៉ាយល៍ និង 30 នាទី ពីផ្ទះរបស់អ្នក ប្រសិនបើអ្នករស់នៅក្នុងខោនធីណាមួយក្នុងចំណោមខោធីទាំងនេះ៖ Alameda, Contra Costa, Los Angeles, Orange, Sacramento, San Diego, San Francisco, San Mateo និង Santa Clara ។
- មិនលើសពី 30 ម៉ាយល៍ និង 60 នាទី ពីផ្ទះរបស់អ្នក ប្រសិនបើអ្នករស់នៅក្នុងខោនធីណាមួយក្នុងចំណោមខោនធីទាំងនេះ៖ Marin, Placer, Riverside, San Joaquin, Santa Cruz, Solano, Sonoma, Stanislaus និង Ventura ។
- មិនលើសពី 45 ម៉ាយល៍ និង 75 នាទី ពីផ្ទះរបស់អ្នក ប្រសិនបើអ្នករស់នៅក្នុងខោនធីណាមួយក្នុងចំណោមខោនធីទាំងនេះ៖ Amador, Butte, El Dorado, Fresno, Kern, Kings, Lake, Madera, Merced, Monterey, Napa, Nevada, San Bernardino, San Luis Obispo, Santa Barbara, Sutter, Tulare, Yolo និង Yuba ។
- មិនលើសពី 60 ម៉ាយល៍ និង 90 នាទី ពីផ្ទះរបស់អ្នក ប្រសិនបើអ្នករស់នៅក្នុងខោនធីណាមួយក្នុងចំណោមខោនធីទាំងនេះ៖ Alpine, Calaveras, Colusa, Del Norte, Glenn, Humboldt, Imperial, Inyo, Lassen, Mariposa, Mendocino, Modoc, Mono, Plumas, San Benito, Shasta, Sierra, Siskiyou, Tehama, Trinity និង Tuolumne ។
MHPs ក៏អាចជ្រើសរើសផ្តល់សេវាមួយចំនួនតាមរយៈបច្ចេកវិជ្ជាសុខាភិបាលពីចម្ងាយ បានផងដែរ។ បច្ចេកវិជ្ជាសុខាភិបាលពីចម្ងាយ រួមបញ្ចូលនូវសេវាទាំងឡាយដែលធ្វើឡើងតាមរយៈទូរសព្ទ ឬវីដេអូ។35 ទោះជាយ៉ាងណាក៏ដោយ អ្នកមានសិទ្ធិធ្វើការណាត់ជួបដោយផ្ទាល់ ប្រសិនបើអ្នកចង់ធ្វើការណាត់ ហើយបច្ចេកវិជ្ជាសុខាភិបាលពីចម្ងាយអាចត្រូវបានប្រើប្រាស់តែនៅពេលដែលសមស្របផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះ។36
ចុះបើខ្ញុំមិនសប្បាយចិត្តនឹងសេវាឯកទេសសុខភាពផ្លូវចិត្តបស់ខ្ញុំវិញ? ចុះប្រសិនបើ MHP របស់ខ្ញុំ ធ្វើការបដិសេធ កាត់បន្ថយ ឬបញ្ឈប់សេវារបស់ខ្ញុំ?
ប្រសិនបើអ្នកមិនសប្បាយចិត្តជាមួយសេវារបស់អ្នក ឬជាមួយអ្នកផ្តល់សេវារបស់អ្នក អ្នកអាចដាក់ពាក្យ បណ្តឹងតវ៉ា បាន។
ប្រសិនបើ MHP របស់អ្នក ធ្វើការបដិសេធ កាត់បន្ថយ ឬបញ្ឈប់សេវាទាំងឡាយដែលអ្នកជឿថាអ្នកគួរតែទទួលបាន អ្នកអាចដាក់ពាក្យ បណ្តឹងឧទ្ធរណ៍បាន។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដាក់ពាក្យបណ្តឹងតវ៉ា ឬបណ្តឹងឧទ្ធរណ៍ ចំពោះ MHP សូមមើលឯកសារផ្សព្វផ្សាយរបស់ DRC, បណ្ដឹងតវ៉ាអំពីផែនការសុខភាពផ្លូវចិត្តរបស់ខោនធី (MHP) និងសវនាការដោយយុត្តិធម៌
អ្នកក៏អាចសាកសួរអ្នកផ្តល់សេវារបស់អ្នក ឬ MHP សម្រាប់ព័ត៌មានអំពីរបៀបដាក់ពាក្យបណ្តឹងតវ៉ា ឬបណ្តឹងឧទ្ធរណ៍ បានផងដែរ។ ពួកគេគួរតែផ្តល់ដល់អ្នកនូវព័ត៌មានដែលអ្នកត្រូវការ។
- 1. ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ននៃរដ្ឋ California §§ 14680(b), 14684(a)(6)-(7); 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.345(a)។
- 2. សូមមើល 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.435, 1810.436(a)។
- 3. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.405។
- 4. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.205.2, 1810.440(c)។
- 5. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.205.2, 1810.440(c)។
- 6. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.243, 1810.243.1។
- 7. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.227។
- 8. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.225។
- 9. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.212, 1810.213។
- 10. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.209, 1810.210។
- 11. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.203, 1810.208។ សូមកត់សម្គាល់ថា Medicaid "ដោយមិនរាប់បញ្ចូល IMD" ហាមឃាត់ការផ្តល់មូលនិធិសហព័ន្ធចំពោះសេវាដែលត្រូវបានផ្តល់ជូនអ្នកស្នាក់នៅ (ដែលមិនមែនជាមនុស្សមានអាយុចាប់ពី 65 ឆ្នាំឡើង) ក្នុងមណ្ឌលព្យាបាលសុខភាពផ្លូវចិត្ត និងវិបល្លាសដោយសារការប្រើប្រាស់សារធាតុញៀន ដែលមានគ្រែគេងលើសពីចំនួន 16 គ្រែ។ 42 កម្រងច្បាប់សហរដ្ឋអាម៉េរិក §§ 1396d(a)(B), 1396d(i)។
- 12. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.215។ អត្ថប្រយោជន៍បន្ថែមទាំងនេះត្រូវបានទទួលតាមរយៈកិច្ចព្រមព្រៀងទូទាត់ក្នុង Katie A. v. Bontá (ករណីលេខ CV-02-056662 JAK [SHx])។ សូមមើល កម្មវិធីច្បាប់ស្តីពីសុខាភិបាលជាតិ Katie A. v. Bonta, សេចក្ដីសង្ខេបប្រតិបត្តិ (ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2020)។ កម្មវិធីច្បាប់ស្តីពីសុខាភិបាលជាតិ, ឆ្លើយតបនឹងកាលៈទេសៈ៖ ការយល់ដឹងអំពី EPSDT និងការកែលម្អការអនុវត្តនៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីដោះស្រាយតម្រូវការសុខភាពផ្លូវចិត្តដែលកំពុងកើនឡើង (ថ្ងៃទី 6 ខែមករា ឆ្នាំ 2021)។ (ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021)។ សៀវភៅណែនាំ Medi-Cal របស់ DHCS សម្រាប់ ICC, IHBS និង TFC (ខែមករា ឆ្នាំ 2018).
- 13. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.203។
- 14. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.237។
- 15. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.238។
- 16. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.249។
- 17. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1810.240, 1810.241។
- 18. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.239។
- 19. សូមមើល នាយកដ្ឋានសេវាថែទាំសុខភាព (Dept. of Health Care Services) ព្រឹត្តិបត្រព័ត៌មានសុខភាពឥរិយាបថ លេខ 21-073 (ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2021) (“BHIN 21-073”)។ សេចក្តីណែនាំថ្មីនេះត្រូវបានអនុម័តក្នុងខែធ្នូ ឆ្នាំ 2021 និងបានចូលជាធរមាននៅថ្ងៃទី 01 ខែមករា ឆ្នាំ 2022។ វាមិនអនុវត្តចំពោះសេវាឯកទេសសុខភាពផ្លូវចិត្តចំនួនពីរប្រភេទគឺ៖ ការស្នាក់នៅក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺចិត្តវិកល និងសេវាមណ្ឌលសុខភាពចិត្តវិកល។ ប្រសិនបើអ្នកមានសំណួរអំពីការធានារ៉ាប់រងរបស់ Medi-Cal ចំពោះប្រភេទណាមួយនៃសេវាទាំងនេះ សូមទាក់ទង DRC ។
- 20. 42 កម្រងច្បាប់សហរដ្ឋអាម៉េរិក § 1396d(r)(5)។
- 21. សូមមើលមជ្ឈមណ្ឌលសម្រាប់សេវា Medicare & Medicaid, ការណែនាំសម្រាប់រដ្ឋ៖ ការធានារ៉ាប់រងលើអត្ថប្រយោជន៍ Medicaid សម្រាប់កុមារ និងមនុស្សវ័យជំទង់ (ខែមិថុនា ឆ្នាំ 2014) នៅទំព័រទី 10។
- 22. BHIN 21-073 នៅទំព័រទី 4-5; ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ននៃរដ្ឋ California § 14184.402(d)។
- 23. ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ននៃរដ្ឋ California § 14184.402(f)(1)(A)។
- 24. ឧបករណ៍ ACEs រោគកុមារ និងឧបករណ៍ពិនិត្យព្រឹត្តិការណ៍ជីវិតពាក់ព័ន្ធ (PEARLS, Pediatric ACEs and Related Life-Events Screener) គឺជាឧទាហរណ៍មួយនៃវិធីសាស្រ្តស្តង់ដារសម្រាប់វាស់ស្ទង់ការប៉ះទង្គិចផ្លូវចិត្តដល់អ្នកដែលមានអាយុក្រោម 19 ឆ្នាំ។ កម្រងសំណួរស្តីពីបទពិសោធពិបាកពេលនៅកុមារភាព (ACEs, Adverse Childhood Experiences) គឺជាឧទាហរណ៍មួយនៃវិធីសាស្រ្តស្ដង់ដារសម្រាប់វាស់ស្ទង់ការប៉ះទង្គិចផ្លូវចិត្តដល់មនុស្សពេញវ័យដែលមានអាយុចាប់ពី 18 ឆ្នាំ។
- 25. ក្យសព្ទទាំងនេះត្រូវបានកំណត់បន្ថែមនៅក្នុង BHIN 21-073 នៅទំព័រទី 8-9។
- 26. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.405។
- 27. 28 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1300.67.2.2(c)(5)(A), (B)។
- 28. 9 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1810.253។
- 29. 28 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California §§ 1300.67.2.2(c)(5)(C), 1300.67.2.2(c)(5)(E)។
- 30. 28 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1300.67.2.2(c)(5)(D)។
- 31. 28 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1300.67.2.2(c)(5)(G)។
- 32. 28 កម្រងបទប្បញ្ញត្តិនៅរដ្ឋ California § 1300.67.2.2(c)(5)(H)។
- 33. សូមមើល នាយកដ្ឋានសេវាថែទាំសុខភាព, ព្រឹត្តិបត្រព័ត៌មានសុខភាពឥរិយាបថ លេខ 22-033(ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2022) នៅទំព័រទី 25 (“BHIN 22-033”)។
- 34. សូមមើល BHIN 22-033, ឧបសម្ព័ន្ធ B, បទដ្ឋានពេលវេលា និងចម្ងាយ។
- 35. សូមមើល BHIN 23-018, អត្ថបទបច្ចុប្បន្នភាពនៃសេចក្តីណែនាំស្តីពីបច្ចេកវិជ្ជាសុខាភិបាលពីចម្ងាយសម្រាប់សេវាឯកទេសសុខភាពផ្លូវចិត្ត និងសេវាព្យាបាលវិបល្លាសដោយសារការប្រើប្រាស់សារធាតុញៀន ដែលមានក្នុង Medi-Cal (ខែមេសា ឆ្នាំ 2023)។
- 36. BHIN 22-033 នៅទំព័រទី 30។