កូនពេញវ័យដែលមានពិការភាព (DAC) អត្ថប្រយោជន៍នៃកម្មវិធី Medi-Cal

កូនពេញវ័យដែលមានពិការភាព (DAC) អត្ថប្រយោជន៍នៃកម្មវិធី Medi-Cal
តើកម្មវិធី Medi-Cal កុមារពិការ (DAC) ជាអ្វី? តើខ្ញុំមានសិទ្ធិសម្រាប់កម្មវិធី Medi-Cal របស់ DAC ទេ? ស្វែងរកចម្លើយចំពោះសំណួរ DAC ទាំងនេះ និងច្រើនទៀតនៅក្នុងការបោះពុម្ពផ្សាយនេះ។
តើកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) គឺជាអ្វី? តើខ្ញុំមានសិទ្ធិអាចចូលរួមក្នុងកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ដែរឬទេ? អ្នកអាចស្វែងរកចម្លើយទៅនឹងសំណួរស្ដីពីកម្មវិធីកូនពេញវ័យដែលមានពិការភាព (DAC) ទាំងនេះ និងព័ត៌មានបន្ថែមទៀតនៅក្នុងឯកសារបោះពុម្ពនេះ។
ទិដ្ឋភាពទូទៅនៃកម្មវិធី Medi-Cal
មានវិធីផ្សេងៗគ្នាជាច្រើនដែលអ្នកអាចមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Medi-Cal។ កម្មវិធី Medi-Cal មានលក្ខណៈស្មុគស្មាញ ពីព្រោះកម្មវិធីនេះ មានកម្មវិធី Medi-Cal ជាច្រើន។ កម្មវិធី Medi-Cal នីមួយៗ មានឈ្មោះផ្ទាល់របស់ខ្លួន លក្ខណៈវិនិច្ឆ័យអំពីសិទ្ធិចូលរួម និងវិធានពាក់ព័ន្ធនឹងរបៀបគណនាប្រាក់ចំណូលនិងធនធាន។ កម្មវិធី Medi-Cal មួយចំនួន ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ កម្មវិធីមួយចំនួនទៀត តម្រូវឲ្យបង់បុព្វលាភប្រចាំខែឬបង់ថ្លៃរួមគ្នា (Share of Cost-SOC) របស់កម្មវិធី Medi-Cal។ SOC គឺជាបរិមាណទឹកប្រាក់ដែលតម្រូវឲ្យអ្នកបង់សម្រាប់ខែនីមួយៗ មុនពេលកម្មវិធី Medi-Cal នឹងបង់ទូទាត់ថ្លៃសេវា ការផ្គត់ផ្គង់ និងឧបករណ៍ Medi-Cal របស់អ្នក។
សម្រាប់បុគ្គលដែលមានពិការភាព ទាំងនេះគឺជាកម្មវិធី Medi-Cal ទូទៅបំផុតមួយចំនួន៖
- កម្មវិធី Medi-Cal ដែលមានទំនាក់ទំនងជាមួយ កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (Supplemental Security Income-SSI) ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។
- កម្មវិធី MAGI នៃ Medi-Cal ជាទូទៅត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ កុមារមួយចំនួនអាចត្រូវបង់បុព្វលាភប្រចាំខែ។
- កម្មវិធី Non-MAGI នៃ Medi-Cal ឬកម្មវិធី Medi-Cal ប្រពៃណី ដែលរួមមានកម្មវិធី Medi-Cal ដូចខាងក្រោម៖
- កម្មវិធី Pickle ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ
- កម្មវិធីកូនពេញវ័យដែលមានពិការភាព (DAC) ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ
- កម្មវិធីកម្រិតនៃភាពក្រីក្រសហព័ន្ធ (FPL) នៃកម្មវិធី មនុស្សចាស់ជរា មនុស្សពិការភ្នែក និងជនពិការ (ABD) ឬហៅថាកម្មវិធី ABD FPL ត្រូវបានផ្ដល់ជូនដោយមិនគិតថ្លៃនោះឡើយ។
- កម្មវិធីជនពិការធ្វើការងារ 250% (WDP) មិនត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃនោះទេ ពីព្រោះកម្មវិធីនេះតម្រូវឲ្យបង់បុព្វលាភប្រចាំខែ និង
- កម្មវិធីតម្រូវការផ្នែកវេជ្ជសាស្រ្ត (MN) នៃកម្មវិធី មនុស្សចាស់ជរា មនុស្សពិការភ្នែក និងជនពិការ (ABD) ឬដែលហៅថាកម្មវិធី ABD MN មិនត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃនោះទេ ពីព្រោះអ្នកត្រូវបង់ SOC ប្រចាំខែរបស់អ្នក មុនពេលកម្មវិធី Medi-Cal បង់ទូទាត់។
បុគ្គលិកផ្នែកសិទ្ធិចូលរួមកម្មវិធី Medi-Cal នៃខោនធីរបស់អ្នក ទទួលខុសត្រូវធ្វើការកំណត់អំពីសិទ្ធិរបស់អ្នកក្នុងការទទួលបាន អត្ថប្រយោជន៍ពីកម្មវិធី Medi-Cal។ នៅពេលខោនធី កំណត់អំពីសិទ្ធិរបស់អ្នកក្នុងការចូលរួមកម្មវិធី Medi-Cal គេនឹងពិនិត្យមើលកម្មវិធីទាំងអស់ដែលអ្នកអាចមានសិទ្ធិចូលរួម ហើយដាក់បញ្ចូលអ្នកទៅក្នុងកម្មវិធី Medi-Cal ដែលមានអត្ថប្រយោជន៍ច្រើនបំផុត។ នេះមានន័យថា ខោនធីនឹងដាក់បញ្ចូលអ្នកទៅក្នុងកម្មវិធី Medi-Cal ដែលឥតគិតថ្លៃ ឬគ្មានការបង់ថ្លៃរួមគ្នា មុនពេលគេដាក់បញ្ចូលអ្នកទៅក្នុងកម្មវិធី Medi-Cal ដែលមានការបង់ថ្លៃរួមគ្នា (ដូចជា កម្មវិធី ABD MN) ឬកម្មវិធី Medi-Cal ដែលមានបុព្វលាភប្រចាំខែ (ដូចជា កម្មវិធី 250% WDP)។
អ្នកក៏មានសិទ្ធិជ្រើសរើសកម្មវិធី Medi-Cal ណាមួយដែលអ្នកចង់ចូល ដរាបណាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមកម្មវិធីនោះ។ ជាឧទាហរណ៍ ប្រសិនបើអ្នកមានសិទ្ធិចូលរួមទាំងកម្មវិធី ABD FPL និងកម្មវិធី 250% WDP នោះអ្នកអាចជ្រើសរើសចូលរួមកម្មវិធី 250% WDP ដែលតម្រូវឲ្យអ្នកបង់បុព្វលាភប្រចាំខែ ជំនួសឲ្យកម្មវិធី ABD FPL ដែលមិនគិតថ្លៃ។ ពោលគឺ ខោនធី ត្រូវអនុញ្ញាតឲ្យអ្នកចុះឈ្មោះចូលរួមក្នុងកម្មវិធី 250% WDP ដែលគិតថ្លៃ ទោះបីជាអ្នកមានសិទ្ធិចូលរួមកម្មវិធី Medi-Cal ដែលមិនគិតថ្លៃក៏ដោយ។
អត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)៖
រដ្ឋបាលរបបសន្តិសុខសង្គម ផ្ដល់អត្ថប្រយោជន៍សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ក្រោមចំណងជើងទី2 (Title II) ដែលជាញឹកញាប់ត្រូវបានគេហៅថាអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ជូនទៅដល់មនុស្សពេញវ័យដែលមានសិទ្ធិទទួលបាន។ អត្ថប្រយោជន៍ត្រូវបង់ចេញពីកំណត់ត្រាប្រាក់ឈ្នួលនៃរបបសន្តិសុខសង្គមរបស់ឪពុកឬម្ដាយ។ ប្រសិនបើឪពុកឬម្ដាយនៅមានជីវិត អ្នកទទួលអត្ថប្រយោជន៍ដែលជាកូនពេញវ័យដែលមានពិការភាព (DAC) ទទួលបានប្រហែល 50 ភាគរយនៃបរិមាណអត្ថប្រយោជន៍របស់ឪពុកឬម្ដាយ និងរហូតដល់ 75 ភាគរយ ប្រសិនបើឪពុកឬម្ដាយ បានទទួលមរណៈភាព។ មនុស្សពេញវ័យ អាចទទួលអត្ថយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ដោយផ្អែកលើកំណត់ត្រាការងាររបស់ឪពុកឬម្ដាយរបស់ពួកគេ ប្រសិនបើមនុស្សពេញវ័យនោះ៖
- មិនទាន់រៀបការ (ឬរៀបការជាមួយអ្នកណាម្នាក់ដែលទទួលបាន អត្ថប្រយោជន៍របបសន្តិសុខសង្គម ក្រោមចំណងជើងទី2។1)
- មានពិការភាពដែលចាប់ផ្ដើមមុនអាយុ 22ឆ្នាំ និង
- ស្ថិតក្នុងបន្ទុកឪពុកឬម្ដាយរបស់ពួកគេ នៅពេលដាក់ពាក្យសុំ នៅពេលឪពុកឬម្ដាយស្លាប់ ឬនៅពេលឪពុកឬម្ដាយមានពិការភាព។2
សម្គាល់៖ ប្រសិនបើអ្នកកំពុងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមក្រោមចំណងជើងទី2 ហើយអ្នករៀបការជាមួយអ្នកដែលមិនកំពុងទទួលបានអត្ថប្រយោជន៍ក្រោមចំណងជើងទី2 អ្នកនឹងបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក។ 3
ផ្នែកមួយចំនួនខាងក្រោម នឹងនិយាយអំពីកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។ អ្នកចាំបាច់ត្រូវចងចាំថាអ្នកត្រូវទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ដើម្បីមានសិទ្ធិចូលកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។
កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)
កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ផ្ដល់ជូនកម្មវិធី Medi-Cal ពេញលេញដែលឥតគិតថ្លៃដល់មនុស្សពេញវ័យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។4
លក្ខខណ្ឌតម្រូវសម្រាប់សិទ្ធិចូលរួមកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព
អ្នកអាចទទួលបានអត្ថប្រយោជន៍នៃកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព ប្រសិនបើអ្នកទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ហើយអ្នក៖
- ធ្លាប់ទទួលបានប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) ពីពេលមុន ដែលចាប់ផ្ដើមមុនអាយុ 22ឆ្នាំ
- បច្ចុប្បន្ន មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
- ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) និង
- បាត់បង់ប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) ក្រោយថ្ងៃទី1 ខែកក្កដា ឆ្នាំ1987 ដោយសារ៖
- អ្នកបានចាប់ផ្ដើមទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)5 ឬ
- អ្នកទទួលបានកំណើនអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)6 ឬ
- អ្នកមានកំណើនការកែតម្រូវថ្លៃចំណាយលើជីវភាពរស់នៅនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។7
ដែនកំណត់ធនធាននិងប្រាក់ចំណូល
កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ប្រើប្រាស់ដែនកំណត់ធនធាននិងប្រាក់ចំណូលរបស់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) នៅពេលធ្វើការកំណត់អំពីសិទ្ធិចូលរួម។ ដើម្បីមានសិទ្ធិចូលរួមក្នុងកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) គឺធនធាននិងប្រាក់ចំណូលសុទ្ធរបស់អ្នក ត្រូវស្ថិតនៅក្រោមដែនកំណត់របស់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI)។8 កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) អនុវត្តបែបនេះ ដោយមិនគិតទៅដល់ប្រាក់នៃរបបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នកនោះឡើយ នៅពេលធ្វើការកំណត់អំពីសិទ្ធិចូលរួមរបស់អ្នក។ នេះមានន័យថា ប្រាក់នៃរបបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក មិនត្រូវរាប់បញ្ចូលថាជាប្រាក់ចំណូល ដើម្បីកំណត់ថាតើ អ្នកមានសិទ្ធិចូលរួមកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) នោះឡើយ។ ហេតុដូច្នេះ ក្រោយពេលផាត់ចេញប្រាក់នៃរបបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក (ពោលគឺ ប្រាក់ចំណូល) ប្រសិនបើប្រាក់ចំណូលសុទ្ធដែលនៅសល់របស់អ្នក ស្ថិតនៅក្រោមអត្រារបស់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) នោះអ្នកនឹងបំពេញតាមលក្ខណៈវិនិច្ឆ័យប្រាក់ចំណូលដើម្បីមានសិទ្ធិចូលរួមកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។ ព័ត៌មានស្ដីពីអត្រារបស់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) អាចស្វែងរកបាននៅក្នុងលិខិតរបស់នាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) ដែលត្រូវបានចេញផ្សាយរាល់ឆ្នាំនីមួយៗ។ អត្រារបស់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) ឆ្នាំ2021 អាចត្រូវស្វែងរកបាននៅក្នុងលិខិតរបស់នាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) 20-19 នៅទីនេះ៖ https://www.dhcs.ca.gov/services/medi-cal/eligibility/letters/Documents….
កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ក៏មានដែនកំណត់ធនធាន ផងដែរ។ ដែនកំណត់ធនធានរបស់កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) អាចស្វែងរកបាន នៅទីនេះ៖ https://www.dhcs.ca.gov/formsandpubs/forms/Forms/MC%20Information%
20Notices/MC007ENG(0414).pdf. អ្នកទទួលអត្ថប្រយោជន៍កម្មវិធីកូនពេញវ័យដែលមានពិការភាព (DAC) ត្រូវស្ថិតនៅក្រោមដែនកំណត់ធនធាន (ឧទាហរណ៍ 2000 ដុល្លារ សម្រាប់បុគ្គលម្នាក់)។ ប្រសិនបើអ្នកមានការលំបាកក្នុងការស្ថិតនៅក្រោមដែនកំណត់ធនធានរបស់កម្មវិធី Medi-Cal អ្នកអាចពិចារណាបង្កើតគណនី CalAble។
ការស្នើសុំអត្ថប្រយោជន៍កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)
ប្រសិនបើអ្នកគិតថាអ្នកមានសិទ្ធិចូលរួមកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) អ្នកអាចទាក់ទងបុគ្គលិកទទួលបន្ទុកសិទ្ធិចូលរួមកម្មវិធី Medi-Cal នៅក្នុងខោនធីរបស់អ្នក ដើម្បីស្នើសុំឲ្យខោនធីដំណើរការពាក្យសុំចូលកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក។
- ខោនធីមានសមត្ថភាពទាក់ទងទៅរដ្ឋបាលរបបសន្តិសុខសង្គមដើម្បីផ្ទៀងផ្ទាត់ បញ្ជាក់ព័ត៌មាននិងកំណត់ថាតើអ្នកមានសិទ្ធិចូលរួមកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ដែរឬទេ។
- ប្រសិនបើអ្នកមានលិខិតបញ្ជាក់ការធានារ៉ាប់រង ពិការភាព អ្នកនៅរស់រានមានជីវិត និងចូលនិវត្តន៍ របស់របបសន្តិសុខសង្គម (Social Security Retirement, Survivors, Disability, Insurance Award) និងសេចក្ដីជូនដំណឹងអំពីការបញ្ចប់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) អ្នកគួរផ្ដល់ជូនខោនធីនូវឯកសារទាំងនេះ។ សេចក្ដីជូនដំណឹងអំពីការបញ្ចប់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) គឺជាសេចក្ដីជូនដំណឹងដែលអ្នកទទួលបានដែលប្រាប់អ្នកអំពីកាលបរិច្ឆេទដែលកម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) របស់អ្នកត្រូវបានបញ្ចប់ដោយសារតែកំណើនប្រាក់ចំណូលរបស់អ្នក។
- ប្រសិនបើអ្នកមិនមានសេចក្ដីជូនដំណឹងដែលកត់ត្រានូវការទទួលអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) និងសេចក្ដីជូនដំណឹងអំពីការបញ្ចប់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) អ្នកអាចប្រើប្រាស់គំរូលិខិតភ្ជាប់មកជាមួយដើម្បីស្នើសុំព័ត៌មានដែលអ្នកត្រូវការ ពីកំណត់ត្រារបបសន្តិសុខសង្គមរបស់អ្នក។ អ្នកអាចផ្ដល់ព័ត៌មានដែលអ្នកទទួលបានពីរដ្ឋបាលរបបសន្តិសុខសង្គមទៅឲ្យខោនធី ដើម្បីឲ្យខោនធីអាចវាយតម្លៃអំពីសិទ្ធិចូលរួមក្នុងកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព របស់អ្នក។
តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើខ្ញុំបាត់បង់អត្ថប្រយោជន៍នៃកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព?
ជាញឹកញាប់ ក្រោយពេលមរណភាពរបស់ឪពុកឬម្ដាយ ប្រាក់ចំណូលនៃរបបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) នឹងកើនឡើង។ ប្រជាជនដែលបាត់បង់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) ដោយសារពួកគេទទួលបានប្រាក់ច្រើនខ្លាំងពេកនៅក្នុងអត្ថប្រយោជន៍នៃកម្មវិធីកូនពេញវ័យដែលមានពិការភាព ក៏នឹងបាត់បង់ “កម្មវិធី Medi-Cal ដែលពាក់ព័ន្ធនឹងកម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI)” ផងដែរ។ ច្បាប់របស់ព្រឹទ្ធសភាលេខ 87 ចែងថា ខោនធីត្រូវបន្តកម្មវិធី Medi-Cal ដែលឥតគិតថ្លៃឬគ្មាន SOC របស់បុគ្គលនោះ នៅពេលដែលខោនធីកំពុងធ្វើការសម្រេចថាតើបុគ្គលនោះមានសិទ្ធិទទួលបាន អត្ថប្រយោជន៍ពីកម្មវិធី Medi-Cal នៅក្រោមកម្មវិធីផ្សេងដែរឬទេ។ នៅពេលរឿងបែបនេះកើតឡើង ជួនកាល ខោនធីនឹងបញ្ចប់ អត្ថប្រយោជន៍ នៃកម្មវិធី Medi-Cal កូនពេញវ័យដែលមានពិការភាព (DAC) និងដាក់បញ្ចូលបុគ្គលទាំងឡាយទៅក្នុងកម្មវិធី ABD MN ដែលមានការបង់ថ្លៃរួមគ្នា ដែលការអនុវត្តបែបនេះគឺខុសឆ្គង។
ប្រសិនបើអ្នកកំពុងទទួលបានអត្ថប្រយោជន៍កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ហើយអ្នកទទួលបានសេចក្ដីជូនដំណឹងពីកម្មវិធី Medi-Cal ដែលបញ្ចប់អត្ថប្រយោជន៍កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក អ្នកគួរស្នើសុំឲ្យមានការបើកសវនាការជំនុំជម្រះភ្លាមៗ និងស្នើសុំ “ការបន្តផ្ដល់ជំនួយ” ដែលសំណើនេះនឹងធ្វើឲ្យអត្ថប្រយោជន៍កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក នឹងមិនត្រូវបញ្ចប់។ ចូរកុំរង់ចាំរហូតទាល់តែអ្នកទទួលបានសេចក្ដីជូនដំណឹង ដែលប្រាប់អ្នកថាអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ABD MN ដែលមានការបង់ថ្លៃរួមគ្នាទើបអ្នកធ្វើការស្នើសុំសវនាការជំនុំជម្រះ។ អ្នកក៏អាចទាក់ទងទៅអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ដើម្បីសុំជំនួយផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Medi-Cal ដ៏ទៃទៀត អ្នកអាចចូលទៅកាន់ ទំព័រអាសយដ្ឋានវេប ធនធានតស៊ូមតិដោយខ្លួនឯងកម្មវិធី Medi-Cal និង ការថែទាំសុខភាព។
សេចក្ដីជូនដំណឹង (NOA) របស់កម្មវិធី Medi-Cal និងសំណើសុំសវនាការជំនុំជម្រះ
ខោនធីត្រូវផ្ញើជូនអ្នកនូវសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរ នៅពេលមានការផ្លាស់ប្ដូរអត្ថប្រយោជន៍នៃកម្មវិធី Medi-Cal របស់អ្នក។9 សេចក្ដីជូនដំណឹងរបស់កម្មវិធី Medi-Cal របស់អ្នក គួរប្រាប់អ្នក ថាតើកម្មវិធី Medi-Cal មួយណាដែលអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងនោះ និងពន្យល់អំពីការផ្លាស់ប្ដូរអត្ថប្រយោជន៍កម្មវិធី Medi-Cal របស់អ្នក។ ឧទាហរណ៍៖
- ប្រសិនបើអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) នោះសេចក្ដីជូនដំណឹង នឹងប្រាប់អ្នកថាអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ដែលជាកម្មវិធី Medi-Cal មួយ ដែលពុំមាន SOC។
- ប្រសិនបើអត្ថប្រយោជន៍កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) របស់អ្នក ត្រូវបានបញ្ចប់ នោះសេចក្ដីជូនដំណឹងរបស់អ្នក នឹងប្រាប់អ្នកអំពីពេលវេលានៃការបញ្ចប់ និងហេតុផលសម្រាប់ការបញ្ចប់ ដូចជា មានប្រាក់ចំណូលលើស ជាដើម។
- ប្រសិនបើអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ABD MN នោះសេចក្ដីជូនដំណឹង របស់អ្នកនឹងប្រាប់អ្នកអំពីពេលវេលាដែល SOC របស់អ្នកនឹងចាប់ផ្ដើម ហើយនឹងផ្ដល់ព័ត៌មានអំពីរបៀបប្រើប្រាស់ ប្រាក់ចំណូលរបស់អ្នកដើម្បីកំណត់អំពី SOC របស់អ្នក។
នេះគឺជាឧទាហរណ៍ទូទៅមួយនៃទម្រង់សេចក្ដីជូនដំណឹងរបស់កម្មវិធី Medi-Cal។ សេចក្ដីជូនដំណឹងរបស់កម្មវិធី Medi-Cal របស់អ្នក ក៏ត្រូវផ្ដល់ជូនអ្នកនូវព័ត៌មានស្ដីពីរបៀបជំទាស់ទៅនឹងចំណាត់ការរបស់ខោនធី តាមរយៈ ការស្នើសុំសវនាការជំនុំជម្រះ ផងដែរ។
ការស្នើសុំសវនាការជំនុំជម្រះ និង “ការបន្តផ្ដល់ជំនួយ” ដោយរង់ចាំសវនការជំនុំជម្រះរបស់អ្នក
អ្នកអាចប្ដឹងតវ៉ាជំទាស់ភ្លាមៗនឹងសេចក្ដីជូនដំណឹងដែលអ្នកទទួល និងស្នើសុំ “ការបន្តផ្ដល់ជំនួយ”។ ការបន្តផ្ដល់ជំនួយ មានន័យថាសេវាទាំងឡាយរបស់អ្នកនឹងបន្ត និងមិនមានការផ្លាស់ប្ដូរនោះឡើយ រហូតទាល់តែមានសេចក្ដីសម្រេចនៅក្នុងសវនាការជំនុំជម្រះ។ ប្រសិនបើអ្នកស្នើសុំសវនាការជំនុំជម្រះ មុនកាលបរិច្ឆេទចូលជាធរមាននៃការផ្លាស់ប្ដូរកម្មវិធី Medi-Cal ដែលត្រូវបានសរសេរនៅលើសេចក្ដីជូនដំណឹងរបស់អ្នក នោះកម្មវិធី Medi-Cal របស់អ្នក នឹងបន្តដោយគ្មានការផ្លាស់ប្ដូរ រហូតទាល់តែមានលទ្ធផលនៃសវនាការជំនុំជម្រះរបស់អ្នក។.10 ជាឧទាហរណ៍ ប្រសិនបើអ្នកទទួលបានសេចក្ដីជូនដំណឹង ដែលប្រាប់ថាកម្មវិធី Medi-Cal ឥតគិតថ្លៃរបស់អ្នក នឹងបញ្ចប់នៅថ្ងៃទី1 ខែកក្កដា ហើយអ្នកស្នើសុំសវនាការជំនុំជម្រះ ដោយមានការបន្តផ្ដល់ជំនួយ នៅថ្ងៃទី15 ខែមិថុនា នោះអ្នកនឹងបន្តទទួលបានអត្ថប្រយោជន៍នៃកម្មវិធី Medi-Cal ដោយឥតគិតថ្លៃ ដោយរង់ចាំសវនាការជំនុំជម្រះរបស់អ្នក។ ក៏ប៉ុន្តែ នៅក្នុងឧទាហរណ៍នេះ ប្រសិនបើអ្នកមិនស្នើសុំសវនាការជំនុំជម្រះ មុនថ្ងៃទី1 ខែកក្កដា ទេនោះ កម្មវិធី Medi-Cal ឥតគិតថ្លៃរបស់អ្នក នឹងបញ្ចប់នៅថ្ងៃទី 1 ខែកក្កដា។
រយៈពេលកំណត់ 90 ថ្ងៃ សម្រាប់ស្នើសុំសវនាការជំនុំជម្រះ
ប្រសិនបើអ្នកហួសរយៈពេលកំណត់ដើម្បីស្នើសុំសវនាការជំនុំជម្រះ ដោយមានការបន្តផ្ដល់ជំនួយ អ្នកនៅតែមានរយៈពេល 90 ថ្ងៃ ដើម្បីស្នើសុំសវនាការជំនុំជម្រះ ដោយគិតចាប់ពីថ្ងៃដែលអ្នកទទួលបានសេចក្ដីជូនដំណឹង។11 អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការស្នើសុំសវនាការជំនុំជម្រះនៅទីនេះ៖https://www.cdss.ca.gov/hearing-requests។ ប្រសិនបើអ្នកជឿជាក់ថាអ្នកត្រូវការសវនាការជំនុំជម្រះ អ្នកអាចពិនិត្យមើលឡើងវិញនូវឯកសារដែលមានចំណងជើងថាសិទ្ធិស្នើសុំសវនាការជំនុំជម្រះនៅក្នុងផ្ទះដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរបៀបទទួលបានសវនាការជំនុំជម្រះនៅក្នុងផ្ទះ។
របៀបក្នុងការទទួលបានព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក
ប្រសិនបើអ្នកមានសំណួរអំពីកម្មវិធី Medi-Cal និងសិទ្ធិស្របច្បាប់របស់អ្នក៖
- សូមហៅទូរសព្ទទៅកាន់ខ្សែហៅចូលរបស់អង្គការសិទ្ធិជនពិការនៃរដ្ឋកាលីហ្វ័រញ៉ា (DRC) តាមលេខ៖ 1-800-776-5746 (TTY 1-800-719-5798)
- ហៅទូរសព្ទទៅកាន់ការិយាល័យតស៊ូមតិអំពីសិទ្ធិរបស់អតិថិជន (OCRA) តាមរយៈលេខ៖
- Northern California 1-800-390-7032 (TTY 877-669-6023)
- Southern California 1-866-833-6712 (TTY 877-669-6023)
- 1. សៀវភៅមគ្គទេសក៍ប្រតិបត្តិការគោលនយោបាយ (POMS) របស់រដ្ឋបាលរបបសន្តិសុខសង្គម (SSA) RS 00203.035
- 2. សៀវភៅមគ្គទេសក៍ប្រតិបត្តិការគោលនយោបាយ (POMS) របស់រដ្ឋបាលរបបសន្តិសុខសង្គម (SSA) RS 00203.001; 42 U.S.C. § 402(d)(1)(B); 42 C.F.R. § 404.350(a)(4)។
- 3. សៀវភៅមគ្គទេសក៍ប្រតិបត្តិការគោលនយោបាយ (POMS) របស់រដ្ឋបាលរបបសន្តិសុខសង្គម (SSA) RS 00203.035
- 4. 42 U.S.C. § 402(d); 20 C.F.R. § 404.350; Smolen v. Chater, 80 F.3d 1283 (9th Cir. 1996)។
- 5. អ្នកទទួលអត្ថប្រយោជន៍កម្មវិធីសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ចាប់ផ្ដើមទទួលបានប្រាក់នៅពេលឪពុកម្ដាយរបស់ពួកគេចូលនិវត្តន៍ មានពិការភាព ឬស្លាប់។ បុគ្គលម្នាក់ដែលទទួលបានប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) អាចចាប់ផ្ដើមទទួលប្រាក់របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។ ប្រសិនបើការបង់ប្រាក់របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) មានចំនួនច្រើនជាងអត្រាបង់ប្រាក់របស់កម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) បុគ្គលនោះនឹងត្រូវបញ្ចប់ពីកម្មវិធីប្រាក់ចំណូលសន្តិសុខបន្ថែម (SSI)។ ប្រសិនបើបុគ្គលនោះពុំមានសិទ្ធិចូលរួមកម្មវិធីប្រាក់ចំណូលសន្តិសុខបន្ថែម (SSI) ពួកគេមានសិទ្ធិចូលរួមក្នុងកម្មវិធី Medi-Cal ដែលពាក់ព័ន្ធនឹងកម្មវិធីប្រាក់ចំណូលសន្តិសុខបន្ថែម (SSI)។ កម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) រក្សាស្ថានភាពដដែលពាក់ព័ន្ធនឹងកម្មវិធី Medi-Cal ដោយបន្តផ្ដល់កម្មវិធីប្រភេទ Medi-Cal ដរាបណាបុគ្គលនោះមានសិទ្ធិចូលរួមកម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) ប្រសិនបើបុគ្គលនោះមិនទទួលបានប្រាក់របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC)។
- 6. លិខិតរបស់នាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) 91-47 (ថ្ងៃទី9 ខែឧសភា ឆ្នាំ1991) ដែលអាចស្វែងរកបាននៅ https://www.dhcs.ca.gov/services/medi-cal/eligibility/letters/Documents… និងនាយកដ្ឋានសេវាសង្គមរដ្ឋកាលីហ្វ័រញ៉ា សេចក្ដីសង្ខេប 447-14 ដែលអាចស្វែងរកបាននៅ៖ https://www.cdss.ca.gov/shd/res/pdf/ParaRegs- Medi-Cal-Program-Eligibility.pdf
- 7. 42 U.S.C. § 1383c(c); ACWDL 91-47 (ថ្ងៃទី9 ខែឧសភា ឆ្នាំ1991) ដែលអាចស្វែងរកបាននៅ https://www.dhcs.ca.gov/services/medi-cal/eligibility/ letters/Documents/c91-47.pdf. លិខិតរបស់នាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) បញ្ជាក់ថា ដើម្បីមានសិទ្ធិចូលរួមកម្មវិធី Medi-Cal សម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) អ្នកទទួលអត្ថប្រយោជន៍របស់របបសន្តិសុខសង្គមសម្រាប់កូនពេញវ័យដែលមានពិការភាព (DAC) ត្រូវបញ្ឈប់ពីកម្មវិធីប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI)/កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម (SSP) ដោយសារបុគ្គលនោះបានចាប់ផ្ដើមទទួលអត្ថប្រយោជន៍កម្មវិធីកូនពេញវ័យដែលមានពិការភាព (DAC) ឬទទួលបានការកើនឡើងនូវអត្ថប្រយោជន៍កម្មវិធីកូនពេញវ័យដែលមានពិការភាព (DAC)។
- 8. លិខិតរបស់នាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) 93-30 (ថ្ងៃទី25 ខែឧសភា ឆ្នាំ1993) អាចស្វែងរកបាននៅ https://www.dhcs.ca.gov/services/medi-cal/eligibility/letters/Documents…; លិខិតរបស់នាយកសុខុមាលភាពខោនធីទាំងអស់ (ACWDL) 07-29 ( ថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ 2007) អាចស្វែងរកបាននៅ https://www.dhcs.ca.gov/services/medi-cal/eligibility/letters/Documents…។
- 9. 42 C.F.R. § 435.919(a); 22 CCR § 50179(a).
- 10. MPP ផ្នែក 22-072.5
- 11. MPP ផ្នែក 22-009.1
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.