សេវាថែទាំនិងព្យាបាលធ្មេញតាមរយៈកម្មវិធី Medi-Cal

សេវាថែទាំនិងព្យាបាលធ្មេញតាមរយៈកម្មវិធី Medi-Cal
កម្មវិធី Medi-Cal ផ្ដល់ជូនសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យនិងកុមារ។ សេវាថែទាំនិងព្យាបាលធ្មេញពេញលេញ គឺជាអត្ថប្រយោជន៍ដែលត្រូវទទួលបានជាដាច់ខាត សម្រាប់អត្ថគាហៈកម្មវិធី Medi-Cal ដែលមានអាយុតិចជាង 21 ឆ្នាំ។ សម្រាប់មនុស្សពេញវ័យដែលមានអាយុ 21 ឆ្នាំនិងច្រើនជាងនេះ រដ្ឋកាលីហ្វ័រញ៉ា មានជម្រើសផ្ដល់ជូននូវការរ៉ាប់រងទទួលបន្ទុករបស់កម្មវិធី Medi-Cal សម្រាប់សេវាថែទាំនិងព្យាបាលធ្មេញ។
Tuyên bố từ chối trách nhiệm: Ấn phẩm này chỉ là thông tin pháp lý và không phải là lời khuyên pháp lý về tình hình cá nhân của bạn. Nó là hiện tại kể từ ngày được đăng. Chúng tôi cố gắng cập nhật tài liệu của chúng tôi thường xuyên. Tuy nhiên, luật thường xuyên thay đổi. Nếu bạn muốn chắc chắn rằng luật không thay đổi, hãy liên hệ với DRC hoặc một văn phòng pháp lý khác.
I. ប្រវត្តិអត្ថប្រយោជន៍
កម្មវិធី Medi-Cal ផ្ដល់ជូនសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យនិងកុមារ។
សេវាថែទាំនិងព្យាបាលធ្មេញពេញលេញ គឺជាអត្ថប្រយោជន៍ដែលត្រូវទទួលបានជាដាច់ខាត សម្រាប់អត្ថគាហៈកម្មវិធី Medi-Cal ដែលមានអាយុតិចជាង 21 ឆ្នាំ។ សម្រាប់មនុស្សពេញវ័យដែលមានអាយុ 21 ឆ្នាំនិងច្រើនជាងនេះ រដ្ឋកាលីហ្វ័រញ៉ា មានជម្រើសផ្ដល់ជូននូវការរ៉ាប់រងទទួលបន្ទុករបស់កម្មវិធី Medi-Cal សម្រាប់សេវាថែទាំនិងព្យាបាលធ្មេញ។1
ការរ៉ាប់រងទទួលបន្ទុកលើសេវាថែទាំនិងព្យាបាលធ្មេញ របស់កម្មវិធី Medi-Cal សម្រាប់មនុស្សពេញវ័យ បានប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ។ ក្នុងខែកក្កដា ឆ្នាំ2009 ដោយសារតែសម្ពាធផ្នែកថវិកា រដ្ឋកាលីហ្វ័រញ៉ា បានលុបចោលការរ៉ាប់រងទទួលបន្ទុកពេញលេញលើសេវាថែទាំនិងព្យាបាលធ្មេញ សម្រាប់មនុស្សពេញវ័យ។ ក្នុងខែឧសភា ឆ្នាំ2014 រដ្ឋកាលីហ្វ័រញ៉ា បានផ្ដល់ឡើងវិញមួយចំណែក នូវការរ៉ាប់រងទទួលបន្ទុកលើសេវាថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal សម្រាប់មនុស្សពេញវ័យ។ នៅថ្ងៃទី1 ខែមករា ឆ្នាំ2018 រដ្ឋកាលីហ្វ័រញ៉ា បានផ្ដល់ជូនពេញលេញឡើងវិញនូវការរ៉ាប់រងទទួលបន្ទុកលើសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យ។2
II. ការទទួលបានសេវា
a. ការចុះឈ្មោះ
តើខ្ញុំចុះឈ្មោះក្នុងសេវាថែទាំនិងព្យាបាលធ្មេញតាមរយៈកម្មវិធី Medi-Cal ដោយរបៀបណា?
អត្ថគាហៈកម្មវិធី Medi-Cal ពេញលេញនឹងត្រូវចុះឈ្មោះជាស្វ័យប្រវត្តិនៅក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal។ អ្នកមិនចាំបាច់ដាក់ពាក្យសុំដាច់ដោយឡែកដើម្បីទទួលបានសេវាថែទាំនិងព្យាបាលធ្មេញនោះឡើយ។3 មានករណីលើកលែងតែមួយប៉ុណ្ណោះសម្រាប់អត្ថគាហៈនៅក្នុងខោនធី Sacramento និងសម្រាប់បុគ្គលដែលចុះឈ្មោះក្នុងគម្រោងសុខភាពនៃខោនធី San Mateo។ អ្នកចាំបាច់ត្រូវបង្ហាញប័ណ្ណសម្គាល់អត្តសញ្ញាណអត្ថប្រយោជន៍ កម្មវិធី Medi-Cal ជូនអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញ ដើម្បីទទួលបានសេវាថែទាំនិងព្យាបាលធ្មេញ។4 ប័ណ្ណសម្គាល់អត្តសញ្ញាណអត្ថប្រយោជន៍របស់អ្នក ត្រូវចេញជូននៅពេលអ្នកត្រូវគេវិនិច្ឆ័យថាមានសិទ្ធិចូលរួមក្នុងកម្មវិធី Medi-Cal។ សម្រាប់មនុស្សពេញវ័យដែលស្ថិតនៅក្នុងកម្មវិធី Medi-Cal ដែលវិសាលភាពគ្របដណ្ដប់របស់វាមានកំហិត សូមមើលផ្នែក III(g) ខាងក្រោម សម្រាប់ព័ត៌មានស្ដីពីការរ៉ាប់រងទទួលបន្ទុកលើសេវាថែទាំនិងព្យាបាលធ្មេញ។
តើសេវាថែទាំនិងព្យាបាលធ្មេញរបស់ខ្ញុំត្រូវគ្របដណ្ដប់យ៉ាងដូចម្ដេច?
កម្មវិធី Medi-Cal គ្របដណ្ដប់លើសេវាថែទាំនិងព្យាបាលធ្មេញតាមរយៈប្រព័ន្ធផ្ដល់ជូនចំនួន 3៖
- គម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal៖ បង់ថ្លៃដើម្បីទទួលបានសេវា (ខោនធីនីមួយៗលើកលែងតែខោនធី Sacramento)
- គម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង៖ គម្រោងថែទាំ និងព្យាបាលធ្មេញដែលមានការគ្រប់គ្រង (ដែលពុំមានលក្ខណៈចាប់បង្ខំ នៅក្នុងខោនធី Los Angeles និងមានលក្ខណៈចាប់បង្ខំ នៅក្នុងខោនធី Sacramento)
- គម្រោងថែទាំសុខភាពដែលមានការគ្រប់គ្រងនៃកម្មវិធី Medi-Cal (សម្រាប់សមាជិកនៃគម្រោងសុខភាពរបស់ខោនធី San Mateo)
តើអ្វីទៅជាគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal?
គម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal គឺជាកម្មវិធីរ៉ាប់រងទទួលបន្ទុកលើថ្លៃចំណាយនៃសេវាថែទាំនិងព្យាបាលធ្មេញនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសម្រាប់ខោនធីទាំងអស់ លើកលែងតែខោនធី Sacramento។ គម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal គឺជាប្រព័ន្ធបង់ថ្លៃដើម្បីទទួលបានសេវា។ នៅក្រោមទម្រង់បង់ថ្លៃដើម្បីទទួលបានសេវា រដ្ឋបង់ប្រាក់ជូនអ្នកផ្ដល់សេវាដោយផ្ទាល់សម្រាប់សេវាដែលត្រូវរ៉ាប់រង ដែលអ្នកទទួលបាន។ ប្រសិនបើអ្នករស់នៅក្នុងខោនធីដែលត្រូវគ្របដណ្ដប់ដោយគម្រោងនេះ អ្នកអាចទៅជួបអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញណាមួយដែលទទួលយកគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal។
តើគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង គឺជាអ្វី?
គម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង គឺជាកម្មវិធីថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងមួយ សម្រាប់សេវាថែទាំនិងព្យាបាលធ្មេញដែលត្រូវផ្ដល់ជូននៅក្នុងខោនធី Sacramento និង Los Angeles។ ប្រសិនបើអ្នករស់នៅក្នុងខោនធី Sacramento អ្នកត្រូវចុះឈ្មោះក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង ហើយអ្នកនឹងត្រូវ ផ្ដល់ជូនអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញនៅក្នុងបណ្ដាញរបស់អ្នក។ ប្រសិនបើអ្នករស់នៅក្នុងខោនធី Los Angeles អ្នកអាចជ្រើសរើសចុះឈ្មោះក្នុងកម្មវិធីថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង ឬបន្តស្ថិតនៅក្នុងគម្រោងបង់ថ្លៃដើម្បីទទួលបានសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal។5
នៅក្រោមប្រព័ន្ធថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង រដ្ឋបង់ថ្លៃដើម្បីចូលក្នុងគម្រោងថែទាំនិងព្យាបាលដែលមានការគ្រប់គ្រង។ ជាជំនួសមកវិញ គម្រោងថែទាំនិងព្យាបាលដែលមានការគ្រប់គ្រង បង់ទូទាត់ជូនដល់អ្នកផ្ដល់សេវាសម្រាប់គ្រប់សេវាទាំងអស់ដែលអ្នកត្រូវការ ដែលត្រូវរ៉ាប់រងគ្របដណ្ដប់នៅក្រោមកិច្ចសន្យាជាមួយរដ្ឋនៃគម្រោងនេះ។ នៅក្រោមប្រព័ន្ធថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង អ្នកមិនអាចជួបទន្តពេទ្យដែលត្រូវគ្របដណ្ដប់ណាមួយនោះឡើយ អ្នកត្រូវផ្លាស់ប្ដូរអ្នកផ្ដល់សេវាថែទាំធ្មេញដែលត្រូវផ្ដល់ជូន ប្រសិនបើអ្នកចង់បានអ្នកផ្ដល់សេវាថ្មីម្នាក់។ សូមមើលផ្នែក II(b) ខាងក្រោម សម្រាប់ព័ត៌មានស្ដីពីការចុះឈ្មោះនៅក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង។
b. ការស្វែងរកអ្នកផ្ដល់សេវា
តើខ្ញុំអាចស្វែងរកអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal បានដោយរបៀបណា?
អ្នកអាចស្វែងរកអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal តាមអនឡាញ តាមរយៈ https://smilecalifornia.org/find-a-dentist/. អ្នកក៏អាចហៅទូរសព្ទទៅកាន់លេខ (800) 322-6384 ផងដែរ សម្រាប់ការសុំជំនួយ។ អ្នកតំណាងនៃគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal មានវត្តមានដើម្បីផ្ដល់ជំនួយជូនអ្នកហៅទូរសព្ទចូល ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ មានអ្នកបកប្រែភាសាផ្ទាល់មាត់។
សម្រាប់អ្នកនិយាយភាសាអេស្ប៉ាញ គេហទំព័ររបស់ Smile California អាចរកបានតាមរយៈ https://sonriecalifornia.org/. អ្នកក៏អាចស្វែងរកភាសាដទៃផ្សេងទៀតនៅលើរូបភូគោលនៅជ្រុង ខាងលើផ្នែកខាងស្ដាំ។
នៅពេលអ្នកទាក់ទងទៅកាន់ទន្តពេទ្យណាម្នាក់ សូមអ្នកសួរថា តើពួកគេទទួលគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal ដែរឬទេ។ អ្នកក៏អាចស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានគុណវុឌ្ឍិផងដែរ ប្រសិនបើចាំបាច់។
តើខ្ញុំស្វែងរកអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងដោយរបៀបណា?
ប្រសិនបើអ្នករស់នៅក្នុងខោនធី Sacramento ឬ Los Angeles អ្នកអាចស្វែងរកព័ត៌មានស្ដីពីការចុះឈ្មោះក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងផ្សេងៗគ្នានៅទីនេះ៖ https://www.dhcs.ca.gov/services/Pages/ManagedCarePlanDirectory.aspx. នៅពេលអ្នកចុះឈ្មោះក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងភ្លាម គម្រោងរបស់អ្នកនឹងជ្រើសរើសអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញជូនអ្នក។
នាពេលបច្ចុប្បន្ន មានគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងចំនួនបីនៅក្នុងខោនធី Sacramento និង Los Angeles៖
- គម្រោង Access Dental Plan https://www.premierlife.com/
- គម្រោង Health Net Dental https://www.healthnet.com/content/healthnet/en_us/members/medi-cal/dental.html
- គម្រោង Liberty Dental Plan https://www.libertydentalplan.com/
សម្រាប់ជំនួយក្នុងការចុះឈ្មោះ ឬផ្លាស់ប្ដូរគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងរបស់អ្នក សូមទូរសព្ទទៅកាន់ជម្រើសថែទាំសុខភាព តាមលេខទូរសព្ទ (800) 430-4263។ សម្រាប់ជំនួយពាក់ព័ន្ធនឹងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងរបស់អ្នក សូមទូរសព្ទទៅកាន់មណ្ឌលផ្ដល់ជំនួយ របស់នាយកដ្ឋានថែទាំដែលមានការគ្រប់គ្រង តាមលេខ (888) 466-2219។
សូមមើលផ្នែក II(e) ខាងក្រោម សម្រាប់ព័ត៌មានស្ដីពីករណីលើកលែងសម្រាប់អត្ថគាហៈនៃកម្មវិធីថែទាំនិងព្យាបាលធ្មេញ ដែលអនុញ្ញាតឱ្យ អត្ថគាហៈជ្រើសរើសចាកចេញពីគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង និងចូលទៅក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal។
តើខ្ញុំស្វែងរកអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញដោយរបៀបណា ប្រសិនបើខ្ញុំចុះឈ្មោះនៅក្នុងគម្រោងសុខភាពរបស់ខោនធី San Mateo?
សម្រាប់បុគ្គលដែលចុះឈ្មោះនៅក្នុងគម្រោងសុខភាពរបស់ខោនធី San Mateo សេវាថែទាំនិងព្យាបាលធ្មេញ ត្រូវផ្ដល់ជូនដោយផ្ទាល់តាមរយៈគម្រោងថែទាំដែលមានការគ្រប់គ្រងរបស់កម្មវិធី Medi-Cal របស់អ្នក។ សូមទាក់ទងគម្រោងសុខភាពរបស់ខោនធី San Mateo ដើម្បីទទួលបានអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញ តាមលេខទូរសព្ទ (800) 750-4776 ឬចូលទៅកាន់គេហទំព័រ https://www.hpsm.org/member/hpsm-dental.6
c. ការណាត់ជួបលើកដំបូង
តើខ្ញុំត្រូវយកអ្វីទៅជាមួយសម្រាប់ការណាត់ជួបទទួលសេវាថែទាំនិងព្យាបាលធ្មេញលើកដំបូង?
សូមយកមកជាមួយនូវប័ណ្ណសម្គាល់អត្តសញ្ញាណអត្ថប្រយោជន៍ Medi-Cal របស់អ្នក និងអត្តសញ្ញាណប័ណ្ណដែលមានរូបថត ឬប័ណ្ណបើកបរ សម្រាប់ការណាត់ជួបថែទាំនិងព្យាបាលធ្មេញលើកដំបូង។ សូមយកមកជាមួយនូវប័ណ្ណគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង ប្រសិនបើអ្នកបានចូលរួមក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង។
តើមាននរណាម្នាក់អាចបកប្រែភាសាសម្រាប់ខ្ញុំនៅឯការិយាល័យថែទាំនិងព្យាបាលធ្មេញ បានដែរឬទេ?
មាន។ ប្រសិនបើអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក មិនចេះនិយាយភាសារបស់អ្នក អ្នកមានសិទ្ធិទទួលបានអ្នកបកប្រែភាសា ឬភាសាសញ្ញា ដោយឥតគិតថ្លៃ។ អ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក អាចទូរសព្ទមកកាន់មណ្ឌលសេវាទូរសព្ទ តាមលេខ (800) 322-6384។ អ្នកនិងទន្តពេទ្យរបស់អ្នក នឹងត្រូវភ្ជាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកបកប្រែដែលនិយាយភាសារបស់អ្នក និងអាចបកប្រែដោយផ្ទាល់មាត់បាន។7
សូមមើលឯកសាររបស់អង្គការ DRC ដែលមានចំណងជើង ការទទួលបានការថែទាំសុខភាពសម្រាប់បុគ្គលដែលមានពិការភាព នៅក្រោម ADA និងច្បាប់សិទ្ធិរដ្ឋប្បវេណីដទៃទៀតសម្រាប់ព័ត៌មានបន្ថែមស្ដីពីសិទ្ធិរបស់អ្នក នៅពេលទទួលការថែទាំសុខភាព៖https://www.disabilityrightsca.org/publications/access-to-health-care-for-people-with-disabilities-under-the-ada-and-other-civil
d. ការបង់ប្រាក់
តើប្រាក់សហធានារ៉ាប់រងមានចំនួនប៉ុន្មាន?
ប្រាក់សហធានារ៉ាប់រងបច្ចុប្បន្នរបស់គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal មានដូចខាងក្រោម៖8
- សេវាមិនមែនបន្ទាន់ដែលត្រូវផ្ដល់ជូននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៖ 5$
- សេវាអ្នកជំងឺខាងក្រៅ៖ 1$
- វេជ្ជបញ្ជា៖ 1$
តើការបង់ថ្លៃសេវាដែលមិនត្រូវរ៉ាប់រងដោយគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal មានលក្ខណៈយ៉ាងដូចម្ដេចដែរ?
អ្នកផ្ដល់សេវារបស់អ្នក ត្រូវប្រាប់អ្នកថាតើសេវាណាខ្លះត្រូវនិងមិនត្រូវរ៉ាប់រងដោយគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal។ អ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal មិនអាចផ្ដល់ជូនអ្នកនូវសេវាណាមួយដែលមិនត្រូវគ្របដណ្ដប់ដោយកម្មវិធី Medi-Cal នោះឡើយ។ អ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកអាចតម្រូវឱ្យអ្នកបង់ថ្លៃសេវា ប្រសិនបើអ្នកជ្រើសរើសទទួលការព្យាបាលដែលមិនត្រូវគ្របដណ្ដប់ដោយគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal។9
e. ករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញ
តើករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញគឺជាអ្វី?
ករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញ អនុញ្ញាតឱ្យសមាជិកជ្រើសរើសចាកចេញពីគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រង និងចូលទៅក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal។ ករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញ ត្រូវផ្ដល់ជូនបុគ្គលដែលចុះឈ្មោះនៅក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងនៅក្នុងខោនធី Sacramento និង Los Angeles។ ករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញ គឺសម្រាប់អត្ថគាហៈដែលពុំអាចធានានូវការទទួលបានសេវាតាមរយៈ គម្រោងថែទាំងនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងរបស់ពួកគេ។10
តើខ្ញុំអាចដាក់ពាក្យសុំករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញដោយរបៀបណា?
អ្នកអាចដាក់ពាក្យសុំករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញតាមរយៈទូរសព្ទ ប្រៃសណីយ៍ អ៊ីម៉ែល ឬទូរសា។ អ្នកអាចដាក់ពាក្យសុំតាមទូរសព្ទដោយហៅទូរសព្ទទៅកាន់លេខ (855) 347-3310។ អ្នកអាចដាក់ពាក្យសុំតាមរយៈ ប្រៃសណីយ៍ អ៊ីម៉ែល ឬទូរសា ដោយបំពេញទម្រង់នេះ៖ https://www.dental.dhcs.ca.gov/MCD_documents/members/BDE_request_form.pdf
ព័ត៌មានបន្ថែមស្ដីពីករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញ ត្រូវផ្ដល់ជូននៅទីនេះ៖ https://dental.dhcs.ca.gov/Members/Dental_Managed_Care/Beneficiary_Dental_Exception/
សម្រាប់អត្ថគាហៈដែលទទួលបានករណីលើកលែងសម្រាប់អត្ថគាហៈនៃគម្រោងថែទាំនិងព្យាបាលធ្មេញ ពួកគេនឹងបន្តស្ថិតនៅក្នុងគម្រោងបង់ថ្លៃដើម្បីទទួលបានសេវានៃគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal រហូតដល់ពេលពួកគេជ្រើសរើសចូលទៅក្នុងគម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងវិញ។11
f. អ្នកតំណាងដែលទទួលបានការអនុញ្ញាត
តើអ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal គឺជាអ្វី?
អ្នកតំណាងដែលទទួលបានការអនុញ្ញាតរបស់គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal គឺជាមនុស្សម្នាក់ដែលអាចធ្វើសកម្មភាពក្នុងនាមជាអ្នក ដើម្បីជួយអ្នកក្នុងការទទួលបានការថែទាំនិងព្យាបាលធ្មេញរបស់អ្នក។ ជំនួយនេះ អាចពាក់ព័ន្ធនឹងបញ្ហាវិក័យបត្រ ការកក់ការណាត់ជួប និងការទទួលបានព័ត៌មានអំពីការថែទាំនិងព្យាបាលធ្មេញរបស់អ្នក។12 គេមិនតម្រូវឱ្យអ្នកចាំបាច់ត្រូវមានអ្នកតំណាងដែលទទួលបានការអនុញ្ញាត នោះឡើយ។
តើខ្ញុំតែងតាំងតំណាងដែលទទួលបានការអនុញ្ញាតដោយរបៀបណា?
អ្នកអាចតែងតាំងតំណាងដែលទទួលបានការអនុញ្ញាតដោយបំពេញទម្រង់ឯកសារនេះ៖ https://www.dental.dhcs.ca.gov/MCD_documents/members/MCD_appt_auth_rep_form.pdf.
បន្ទាប់ពីទម្រង់ឯកសារនេះត្រូវបានបំពេញនិងចុះហត្ថលេខារួចហើយភ្លាម អ្នកអាចដាក់ឯកសារនេះតាមរយៈអ៊ីម៉ែលទៅកាន់អាសយដ្ឋានអ៊ីម៉ែល memberformreturn@delta.org ឬផ្ញើតាមប្រៃណីយ៍ទៅកាន់
កម្មវិធីថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal
តាមរយៈ៖ ការិយាល័យឯកជនភាព/សន្តិសុខព័ត៌មាន
P.O. Box 15539 Sacramento, CA 95852-1539
អ្នកអាចបន្ថែម ដកចេញ ឬផ្លាស់ប្ដូរតំណាងដែលទទួលបានការអនុញ្ញាត នៅពេលណាមួយក៏បាន។13
g. ការទទួលបានសេវាដោយពុំមានការធានារ៉ាប់រងសុខភាព
តើខ្ញុំអាចទទួលបានការថែទាំនិងព្យាបាលធ្មេញដោយពុំមានការធានារ៉ាប់រងសុខភាពដោយរបៀបណា?
មណ្ឌលសុខភាពដែលមានគុណវុឌ្ឍិថ្នាក់សហព័ន្ធ និងសហគមន៍ដទៃទៀត អាចផ្ដល់ការថែទាំនិងព្យាបាលជូនអ្នក បើទោះបីជាអ្នកពុំមានការធានារ៉ាប់រងសុខភាពក៏ដោយ។ អ្នកបង់ប្រាក់សម្រាប់សេវានានាដោយផ្អែកលើប្រាក់ចំណូលរបស់អ្នក។
អ្នកអាចស្វែងរកមណ្ឌលសុខភាពដែលមានគុណវុឌ្ឍិថ្នាក់សហព័ន្ធដែលស្ថិតនៅក្បែរអ្នក នៅទីនេះ៖ https://findahealthcenter.hrsa.gov/
សាលាទន្តពេទ្យ និងសាលាអនាម័យធ្មេញ ជាទូទៅ មានមន្ទីរព្យាបាលដែលអនុញ្ញាតឱ្យនិស្សិតទន្តពេទ្យទទួលបានបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺដោយផ្ដល់ការថែទាំនិងព្យាបាលក្នុងតម្លៃទាប។
អ្នកអាចស្វែងរកបាននូវការថែទាំនិងព្យាបាលធ្មេញតាមរយៈសាលាទន្តពេទ្យ ឬសាលាអនាម័យធ្មេញនៅក្នុងមូលដ្ឋាន នៅទីនេះ៖ https://www.nidcr.nih.gov/health-info/finding-dental-care.
សម្រាប់ព័ត៌មានបន្ថែមសូមមើល៖ https://www.cdph.ca.gov/Programs/CCDPHP/DCDIC/CDCB/Pages/OralHealthProgram/DentalServices.aspx#.
III. ការរ៉ាប់រងទទួលបន្ទុកលើការថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យ
a. ការរ៉ាប់រងទទួលបន្ទុកលើសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យ
តើមានសេវាអ្វីខ្លះដែលត្រូវគ្របដណ្ដប់ដោយកម្មវិធីថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal?
សេវាថែទាំនិងព្យាបាលធ្មេញដែលត្រូវគ្របដណ្ដប់សម្រាប់មនុស្សពេញវ័យ រួមមាន៖14
- ការពិនិត្យលើកដំបូង
- ការសម្អាត (ការបង្កាជំងឺ)
- ការព្យាបាលដោយជាតិភ្លុយអរ
- ការថតដោយកាំរស្មីអ៊ិច
- ការបិទប្រហោងធ្មេញ
- ធ្មេញស្រោបដែលផលិតពីរោងចក្រ (ជ័រសំយោគ និងអ៊ីណុក
- តែប៉ុណ្ណោះ)
- ការដកធ្មេញ
- ការព្យាបាលរន្ធឬសធ្មេញសម្រាប់ធ្មេញមុខនិងធ្មេញថ្គាម
- ធ្មេញសិប្បនិម្មិតទាំងស្រុងដែលអាចដកចេញបាន
- ការកែសម្រួលនិងជួសជុលធ្មេញសិប្បនិម្មិតទាំងស្រុង
- ធ្មេញស្រោបដែលផលិតនៅក្នុងមន្ទីរពិសោធន៍
- ធ្មេញសិប្បនិម្មិតមួយផ្នែកដែលអាចដកចេញបាន
- ការកែសម្រួល ជួសជុល និងតម្រង់ធ្មេញសិប្បនិម្មិតមួយផ្នែក
- ការថែទាំព្យាបាលអញ្ចាញធ្មេញ (ការសម្អាតធ្មេញនិងគល់ធ្មេញ)
- សេវាថែទាំនិងព្យាបាលធ្មេញដែលចាំបាច់ខាងផ្នែកវេជ្ជសាស្រ្តផ្សេងទៀត
b. ការកំហិតលើសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យ
តើមានការកំហិតលើសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យដែរឬទេ?
សេវាថែទាំនិងព្យាបាលធ្មេញសម្រាប់បុគ្គលដែលមានអាយុ 21 ឆ្នាំឡើងទៅ ត្រូវកម្រិតត្រឹម 1,800$ សម្រាប់អត្ថគាហៈម្នាក់សម្រាប់ឆ្នាំប្រតិទិននីមួយៗ។15 ការកំហិត ត្រូវចាត់ទុកថាជាការកំហិត “ទន់ភ្លន់” ពីព្រោះនៅពេលដែលកម្មវិធី Medi-Cal បានបង់ប្រាក់ 1,800$ តាមការទាមទារ ការទាមទារនាពេលបន្ទាប់មកទាំងអស់ តម្រូវឱ្យមានសំណើសុំការអនុញ្ញាតព្យាបាល (TAR)។
ហេតុដូច្នេះ សេវានានានៅតែអាចត្រូវរ៉ាប់រង ហួសពី 1,800$ ក៏ប៉ុន្តែ តម្រូវឱ្យផ្ដល់ឯកសារស្ដីពីភាពចាំបាច់ផ្នែកវេជ្ជសាស្រ្តដើម្បីទទួលបានការអនុម័តយល់ព្រម។ ការកំហិតថ្លៃត្រឹម 1,800$ ត្រូវកំណត់ឡើងវិញនៅក្នុងឆ្នាំប្រតិទិននីមួយៗ។
តើសេវាថែទាំនិងព្យាបាលធ្មេញអ្វីខ្លះ ត្រូវផាត់ចេញពីការកំហិត?
សេវាថែទាំនិងព្យាបាលធ្មេញមួយចំនួន ត្រូវលើកលែងការកំហិត ដោយរួមបញ្ចូល៖16
- សេវាកម្មព្យាបាលធ្មេញសង្គ្រោះបន្ទាន់
- សេវាដែលតម្រូវដោយរដ្ឋាភិបាលសហព័ន្ធ ដោយរួមទាំងសេវាពាក់ព័ន្ធនឹងការមានគភ៌
- ការដាក់ធ្មេញសិប្បនិម្មិតដែលអាចដកចេញបាន
- ការវះកាត់មាត់ស្មុគ្រស្មាញនិងឆ្អឹងថ្គាម
- សេវាព្យាបាលឆ្អឹងថ្គាម ដោយរួមទាំងការដាក់ធ្មេញសិប្បនិម្មិតដោយដាំបង្គោលក្នុងឆ្អឹងថ្គាម និងការដាក់ធ្មេញសិប្បនិម្មិតទាំងស្រុងដោយដាំបង្គោលក្នុងឆ្អឹងថ្គាម និង
- សេវាដែលត្រូវផ្ដល់ជូននៅក្នុងមណ្ឌលថែទាំរយៈពេលវែង
ការកំហិតចំនួនទឹកប្រាក់ 1,800$ ក្នុងមួយឆ្នាំសម្រាប់សមាជិកម្នាក់មិនត្រូវអនុវត្តចំពោះនិតិវិធីដែលគម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal ចាត់ទុកថាមានលក្ខណៈ “ចាំបាច់ផ្នែកវេជ្ជសាស្រ្ត”។17
c. សេវាកម្មព្យាបាលធ្មេញសង្គ្រោះបន្ទាន់
តើសេវាអ្វីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវចាត់ទុកថាជាសេវាថែទាំនិងព្យាបាលធ្មេញសង្គ្រោះបន្ទាន់?
ដូចដែលត្រូវបានលើកឡើងនៅខាងលើ សេវាថែទាំនិងព្យាបាលធ្មេញសង្គ្រោះបន្ទាន់ ត្រូវផាត់ចេញពីការកំហិតប្រចាំឆ្នាំ។
សេវាថែទាំនិងព្យាបាលធ្មេញសង្គ្រោះបន្ទាន់ ត្រូវកំណត់និយមន័យថាជាស្ថានភាពសុខភាពដែលស្តែងឡើងតាមរយៈរោគសញ្ញាស្រួចស្រាវដែលមានសភាពធ្ងន់ធ្ងរ រួមទាំងការឈឺចាប់ធ្ងន់ធ្ងរ ដែលបើគ្មានការថែទាំវេជ្ជសាស្ត្រភ្លាមៗនោះទេ អាចនឹងមានហេតុផលសមស្របឱ្យគេ រំពឹងទុកថានឹងនាំមកនូវផលវិបាកដូចខាងក្រោម៖18
- ដែលធ្វើឱ្យសុខភាពរបស់អ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់
- ការខូចខាតធ្ងន់ធ្ងរដល់មុខនាទីរាងកាយ
- ការខូចខាតលែងដំណើរការនូវសរីរាង្គឬផ្នែកណាមួយនៃរាងកាយ
អ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក នឹងកំណត់ថាតើសេវាអ្វីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលនឹងត្រូវចាត់ទុកថា ជាសេវាថែទាំនិងព្យាបាលធ្មេញសង្គ្រោះបន្ទាន់។ នៅពេលសមស្រប អ្នកផ្ដល់សេវារបស់អ្នកត្រូវប្រគល់ឯកសារជូនដល់គម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal ដើម្បីផ្ដល់ហេតុផលគាំទ្រនិតិវិធីសង្គ្រោះបន្ទាន់នោះ។19
d. សំណើសុំការអនុញ្ញាតព្យាបាល
តើសេវាថែទាំព្យាបាលធ្មេញណាត្រូវអនុម័តយល់ព្រមដោយសំណើសុំការអនុញ្ញាតព្យាបាល?
សេវាថែទាំនិងព្យាបាលធ្មេញមួយចំនួន ចាំបាច់ត្រូវអនុម័តដោយសំណើសុំការអនុញ្ញាតព្យាបាល (TAR)។ សំណើសុំការអនុញ្ញាតព្យាបាល គឺជាទម្រង់ឯកសារមួយដែលត្រូវប្រើប្រាស់ដោយអ្នកផ្ដល់សេវាដែលស្នើសុំការអនុញ្ញាតទទួលបានការបង់ប្រាក់សម្រាប់ការផ្ដល់សេវាជាក់លាក់មួយចំនួន។20 សំណើសុំការអនុញ្ញាតព្យាបាល ចាំបាច់ត្រូវអនុម័តដោយគម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal មុនពេលសេវាត្រូវផ្ដល់ជូន។ សេវាដែលទាមទារនូវការប្រើប្រាស់សំណើសុំការអនុញ្ញាតព្យាបាល រួមមាន៖21
- សេវាស្ដារធ្មេញឡើងវិញ
- ការព្យាបាលឬសធ្មេញ
- ការព្យាបាលអញ្ចាញធ្មេញ
- ការដាក់ធ្មេញសិប្បនិម្មិត
- សេវាដាំបង្គោលធ្មេញក្នុងឆ្អឹងថ្គាម
- ការវះកាត់មាត់និងឆ្អឹងថ្គាម
- សេវាពត់តម្រង់ធ្មេញ
សេវាដែលត្រូវផ្ដល់ជូនអ្នកជំងឺក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំដែលមានជំនាញ និងមណ្ឌលថែទាំបឋមដទៃទៀត ក៏តម្រូវឱ្យមានការអនុញ្ញាតជាមុន លើកលែងតែមានការលើកលែងក្នុងនាមជាសេវាសង្គ្រោះបន្ទាន់។22
តើអ្វីមានលក្ខណៈសម្បត្តិដែលអាចចាត់ទុកថាមានលក្ខណៈ “ចាំបាច់ផ្នែកវេជ្ជសាស្រ្ត”?
ដូចដែលត្រូវបញ្ជាក់នៅខាងលើ សេវាដែលមានលក្ខណៈ “ចាំបាច់ផ្នែកវេជ្ជសាស្រ្ត” ត្រូវលើកលែងចេញពីការកំហិតប្រចាំឆ្នាំ។ ចំពោះមនុស្សដែលមានអាយុ 21 ឆ្នាំ ឬច្រើនជាងនេះ សេវាដែលមានលក្ខណៈ “ចាំបាច់ផ្នែកវេជ្ជសាស្រ្ត” នៅពេលដែលសេវានោះ៖23
- មានលក្ខណៈសមហេតុផលនិងចាំបាច់ដើម្បីការពារជីវិត
- មានគោលដៅបង្កាជំងឺធ្ងន់ធ្ងរឬពិការភាពធ្ងន់ធ្ងរ ឬ
- មានគោលដៅកាត់បន្ថយការឈឺចាប់ធ្ងន់ធ្ងរ
តើមានលក្ខខណ្ឌតម្រូវអ្វីសម្រាប់សេវាថ្នាំស្ពឹក?
ចាំបាច់ត្រូវមានការអនុញ្ញាតជាមុនសម្រាប់ការប្រើប្រាស់ថ្នាំស្ពឹកទូទៅនិងការចាក់ថ្នាំសណ្ដំ។24 ការអនុញ្ញាតជាមុនអាចនឹងត្រូវលើកលែង នៅពេលដែលសេវាមានលក្ខណៈចាំបាច់ដើម្បីព្យាបាលស្ថានភាពវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់។25
មានតែអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal ដែលបានចុះឈ្មោះតែប៉ុណ្ណោះ អាចស្នើសុំសំណើសុំការអនុញ្ញាតព្យាបាល (TAR) សម្រាប់សេវាថ្នាំស្ពឹក។ ប្រសិនបើវេជ្ជបណ្ឌិតឯកទេសថ្នាំស្ពឹក ពុំមែនជាអ្នកចេញវិក័យបត្រ អ្នកចេញវិក័យបត្រដែលផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញ អាចដាក់សំណើសុំការអនុញ្ញាតព្យាបាល ក្នុងនាមវេជ្ជបណ្ឌិតឯកទេសថ្នាំស្ពឹកដែលប្រើប្រាស់ថ្នាំស្ពឹក។26
e. សេវាទន្តសាស្រ្តពីចម្ងាយ
តើមានសេវាទន្តសាស្រ្តពីចម្ងាយដែរឬទេ?
នាយកដ្ឋានសេវាថែទាំសុខភាព អនុញ្ញាតនូវការប្រើប្រាស់សេវាទន្តសាស្រ្តពីចម្ងាយ ជាជម្រើសជំនួសសម្រាប់ផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញ។ សេវាទន្តសាស្រ្តពីចម្ងាយដែលសមស្រប រួមបញ្ចូលការវាយតម្លៃមាត់ធ្មេញ សម្រាប់អ្នកជំងឺថ្មីឬចាស់ ការវាយតម្លៃមាត់ធ្មេញជាទៀងទាត់សម្រាប់អ្នកជំងឺចាស់ និងការពិនិត្យរូបភាពដែលថតដោយកាំរស្មី។27
f. អត្ថប្រយោជន៍ការថែទាំនិងព្យាបាលធ្មេញសម្រាប់អត្ថគាហៈកម្មវិធី Medi-Cal ដែលមានគភ៌
តើមានសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal អ្វីខ្លះ សម្រាប់អត្ថគាហៈកម្មវិធី Medi-Cal ដែលមានគភ៌?
អត្ថគាហៈកម្មវិធី Medi-Cal ដែលមានគភ៌ ត្រូវបានរ៉ាប់រងសម្រាប់សេវាថែទាំនិងព្យាបាលធ្មេញ មិនថាពួកគេទទួលបានការរ៉ាប់រងទទួលបន្ទុករបស់កម្មវិធី Medi-Cal ប្រភេទណាក៏ដោយ។ អត្ថគាហៈកម្មវិធី Medi-Cal ដែលមានគភ៌ ត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលមានគភ៌ និង 12 ខែក្រោយទារកចាប់កំណើត។28
g. អត្ថប្រយោជន៍នៃការថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យដែលស្ថិតនៅក្នុងកម្មវិធី Medi-Cal ដែលមានវិសាលភាពមានកម្រិត
តើមានសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal អ្វីខ្លះ សម្រាប់មនុស្សពេញវ័យដែលស្ថិតនៅក្នុងកម្មវិធី Medi-Cal ដែលមានវិសាលភាពមានកម្រិត?
មនុស្សពេញវ័យដែលស្ថិតនៅក្នុងកម្មវិធី Medi-Cal ដែលមានវិសាលភាពមានកម្រិត មានការរ៉ាប់រងទទួលបន្ទុកមានកម្រិតដោយអាចទទួលបានការរ៉ាប់រងលើសេវាដកធ្មេញនិងសេវាសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។
IV. ការរ៉ាប់រងទទួលបន្ទុកលើការថែទាំនិងព្បាបាលធ្មេញសម្រាប់កុមារ
a. ការរ៉ាប់រងទទួលបន្ទុក
តើមានសេវាអ្វីខ្លះដែលត្រូវគ្របដណ្ដប់ដោយកម្មវិធីថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal?
កុមារដែលមានអាយុពីសូន្យឆ្នាំដល់ 20 ឆ្នាំ ដែលមានអត្ថប្រយោជន៍កម្មវិធី Medi-Cal ពេញលេញ និងមានសិទ្ធិទទួលបានសេវាដូចខាងក្រោមនេះ៖29
- ការវាយតម្លៃមាត់ធ្មេញ (អាយុ 3 ឆ្នាំ)
- ការពិនិត្យដំបូង (អាយុ 3 - 20 ឆ្នាំ)
- ការពិនិត្យជាទៀងទាត់ (អាយុ 3 - 20 ឆ្នាំ)
- ការបង្ការជំងឺ
- ការលាងសម្អាតដោយភ្លុយអរ
- សេវាស្ដារធ្មេញឡើងវិញ - ធ្មេញស្រោបសំលោហៈ ជ័រសំយោគ និងធ្មេញស្រោបដែលផលិតរួចជាស្រេចនៅក្នុងរោងចក្រ
- ធ្មេញស្រោបដែលផលិតនៅក្នុងមន្ទីរពិសោធន៍
- ការលាងសម្អាតធ្មេញនិងគល់ធ្មេញ
- ការព្យាបាលឬសធ្មេញមុខ
- ការព្យាបាលឬសធ្មេញថ្គាម
- ធ្មេញសិប្បនិម្មិតមួយផ្នែកដែលអាចដកចេញបាន
- ធ្មេញសិប្បនិម្មិតទាំងស្រុងដែលអាចដកចេញបាន
- ការដកធ្មេញ
- សេវាសង្គ្រោះបន្ទាន់
b. ការរ៉ាប់រងទទួលបន្ទុកនៅក្រោមគម្រោងព្យាបាល ធ្វើរោគវិនិច្ឆ័យ ត្រួតពិនិត្យនៅគ្រាដំបូងនិងទៀងទាត់ (EPSDT)
តើការរ៉ាប់រងទទួលបន្ទុកអ្វីខ្លះដែលត្រូវតម្រូវឱ្យមាននៅក្រោមគម្រោងព្យាបាល ធ្វើរោគវិនិច្ឆ័យ ត្រួតពិនិត្យនៅគ្រាដំបូងនិងទៀងទាត់ (EPSDT)?
នៅក្រោមគម្រោងព្យាបាលធ្វើរោគវិនិច្ឆ័យ ត្រួតពិនិត្យនៅគ្រាដំបូងនិងទៀងទាត់ (EPSDT) កុមារដែលមានអាយុក្រោម 21 ឆ្នាំ ត្រូវទទួលបានអត្ថប្រយោជន៍និងសេវាចាំបាច់នានា ដើម្បី “កែតម្រូវឬកែលម្អវិការៈនិងជំងឺនិងស្ថានភាពរាងកាយនិងផ្លូវចិត្ត”។30 បន្ថែមទៅលើការវាយតម្លៃទៀងទាត់តាមកាលកំណត់និងនៅចន្លោះកាលកំណត់ទៅលើធ្មេញរបស់កុមារ ការគ្រប់ដណ្ដប់របស់គម្រោងព្យាបាល ធ្វើរោគវិនិច្ឆ័យ ត្រួតពិនិត្យនៅគ្រាដំបូងនិងទៀងទាត់ (EPSDT) យ៉ាងហោចណាស់ ត្រូវរួមបញ្ចូល “ការបន្ថយការឈឺចាប់និងការឆ្លងមេរោគ ការស្ដារធ្មេញឡើងវិញ និងការថែទាំសុខភាពធ្មេញ”។31
V. ពាក្យបណ្ដឹងតវ៉ា
a. ការយល់ដឹងអំពីការបដិសេធឬការផ្លាស់ប្ដូរសេវា
តើខ្ញុំអាចស្វែងយល់ថាតើកម្មវិធី Medi-Cal បានបដិសេធឬផ្លាស់ប្ដូរសេវាថែទាំនិងព្យាបាលធ្មេញរបស់ខ្ញុំដោយរបៀបណា?
អ្នកនឹងទទួលបានសេចក្ដីជូនដំណឹងអំពីការអនុវត្ត ប្រសិនបើសំណើសុំព្យាបាលធ្មេញរបស់អ្នកត្រូវបដិសេធឬផ្លាស់ប្ដូរ។ សេចក្ដីជូនដំណឹងអំពីការអនុវត្ត នឹងប្រាប់អ្នកថាតើសេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក ត្រូវពន្យារពេល បដិសេធ ឬផ្លាស់ប្ដូរ។32
- ត្រូវពន្យារពេល - ត្រូវប្រគល់ត្រឡប់ទៅឱ្យអ្នកផ្តល់សេវាថែទាំនិងព្យាបាលធ្មេញដើម្បីកែតម្រូវ។ អ្នកផ្តល់សេវាថែទាំនិងព្យាបាលធ្មេញ មានរយៈពេល 45 ថ្ងៃ ដើម្បីប្រគល់ការកែតម្រូវ(នានា) ត្រឡប់មកវិញ។ ប្រសិនបើអ្នកផ្តល់សេវាមិនឆ្លើយតបទេ យើងនឹងផ្ញើសេចក្តីជូនដំណឹងអំពីការអនុវត្តគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal មួយផ្សេងទៀត ដើម្បីជូនដំណឹងទៅអ្នក។
- ត្រូវផ្លាស់ប្ដូរ - សេវាត្រូវបានអនុម័ត ប៉ុន្តែខុសពីអ្វីដែលអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញបានស្នើសុំ។
- ត្រូវបដិសេធ - សេវាពុំត្រូវបានអនុម័ត។
តើខ្ញុំអាចស្វែងរកឃើញហេតុផលដែលសេវាថែទាំនិងព្យាបាលធ្មេញរបស់ខ្ញុំត្រូវបានបដិសេធឬផ្លាស់ប្ដូរដោយរបៀបណា?
សេចក្ដីជូនដំណឹងអំពីការអនុវត្ត គួរបង្ហាញកូដមួយឬច្រើនដែលពន្យល់អំពីហេតុផលដែលសេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកត្រូវបានបដិសេធឬផ្លាស់ប្ដូរ។ មានកូដពន្យល់អំពីហេតុផលនៃការសម្រេចចិត្ត ដែលត្រូវដាក់បញ្ចូលជាមួយសេចក្ដីជូនដំណឹងអំពីការអនុវត្តរបស់អ្នក។33 អ្នកអាចស្វែងរកគំរូទម្រង់សេចក្ដីជូនដំណឹងអំពីការអនុវត្តគម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal និងកូដដែលពន្យល់អំពីហេតុផលនៃការអនុវត្តនៅទីនេះ៖ https://www.dental.dhcs.ca.gov/MCD_documents/members/notice_of_medi-cal_dental_action_english.pdf
តើខ្ញុំអាចធ្វើអ្វី ប្រសិនបើកម្មវិធី Medi-Cal បដិសេធឬកំហិតសេវាណាមួយដែលអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់ខ្ញុំបានស្នើសុំ?
អ្នកមានជម្រើសជាច្រើន ប្រសិនបើកម្មវិធី Medi-Cal បដិសេធ ឬកំហិត សេវាណាមួយដែលអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកបានស្នើសុំ។ ជាដំបូង អ្នកអាចទាក់ទងអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក និងស្នើសុំការវាយតម្លៃឡើងវិញ។ អ្នកក៏អាចស្នើសុំអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកឱ្យដាក់សំណើសុំព្យាបាលថ្មីមួយផងដែរ។34 អ្នកអាចប្ដឹងតវ៉ាចំពោះការបដិសេធតាមរយៈការស្នើសុំសវនាការ។ មានព័ត៌មានច្រើនបន្ថែមទៀតអំពីការស្នើសុំសវនាការនៅក្នុងផ្នែកខាងក្រោម។ ជាងនេះទៅទៀត អ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក អាចប្ដឹងតវ៉ានឹងការព្យាបាលដែលត្រូវផ្លាស់ប្ដូរឬបដិសេធ តាមរយៈកិច្ចដំណើការប្ដឹងតវ៉ាដាច់ដោយឡែក។
b. សិទ្ធិទទួលបានសវនាការ
តើខ្ញុំមានសិទ្ធិអ្វីខ្លះ ប្រសិនបើសំណើសុំព្យាបាលធ្មេញរបស់ខ្ញុំ ត្រូវបានបដិសេធ?
អ្នកអាចស្នើសុំសវនាការ តាមរយៈការិយាល័យសវនាការថ្នាក់រដ្ឋ (CDSS) របស់នាយកដ្ឋានសេវាសង្គមរបស់រដ្ឋកាលីហ្វ័រញ៉ា ប្រសិនបើការព្យាបាលដែលអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកបានស្នើសុំ ត្រូវបានបដិសេធឬផ្លាស់ប្ដូរ។ អ្នកក៏អាចស្នើសុំសវនាការថ្នាក់រដ្ឋផងដែរ ប្រសិនបើសំណើសុំប្រាក់ សងត្រឡប់មកវិញ Conlan ត្រូវបានបដិសេធ។35 អ្នកអាចស្វែងយល់បន្ថែមអំពីសំណើសុំប្រាក់សងត្រឡប់មកវិញ Conlan នៅទីនេះ៖ https://www.dhcs.ca.gov/services/medi-cal/Pages/Medi-Cal_Conlan.aspx. សវនាការថ្នាក់រដ្ឋ ចាំបាច់ត្រូវស្នើសុំក្នុងរយៈពេល 90 ថ្ងៃនៃការទទួលបានសេចក្ដីជូនដំណឹងអំពីការអនុវត្ត ដែលបដិសេធឬផ្លាស់ប្ដូរអត្ថប្រយោជន៍។36 អ្នកទទួល អាចស្នើសុំសវនាការក្រោយពេលកំណត់ 90 ថ្ងៃបានផុតសុពលភាព ប្រសិនបើមានហេតុផលត្រឹមត្រូវ។37
c. ការស្នើសុំសវនាការ
តើខ្ញុំស្នើសុំសវនាការថ្នាក់រដ្ឋដោយរបៀបណា?
សវនាការថ្នាក់រដ្ឋ អាចត្រូវស្នើសុំតាមអនឡាញ តាមទូរសព្ទ ឬជាលាយលក្ខណ៍អក្សរ។ សវនាការថ្នាក់រដ្ឋ អាចត្រូវស្នើសុំតាមអនឡាញ តាមរយៈប្រព័ន្ធគ្រប់គ្រងករណីប្ដឹងតវ៉ា (ACMS)។ https://acms.dss.ca.gov/acms/login.request.do.
សវនាការថ្នាក់រដ្ឋ អាចត្រូវស្នើសុំតាមទូរសព្ទ ដោយហៅទូរសព្ទទោកាន់ការិយាល័យសវនាការថ្នាក់រដ្ឋដែលមានលេខទូរសព្ទ (800) 952-5253។ សវនាការថ្នាក់រដ្ឋ អាចត្រូវស្នើសុំជាលាយលក្ខណ៍អក្សរ ដោយផ្ញើសំណើសុំជាលាយលក្ខណ៍អក្សរតាមប្រៃសណីយ៍ទៅកាន់អាសយដ្ឋាន៖
California Department of Social Services
State Hearings Division
P.O. Box 944243, Mail Station 9-17-37
Sacramento, California 94244-2430
តាមទូរសារ (833) 281-0905។
ព័ត៌មានបន្ថែមអំពីការស្នើសុំសវនាការថ្នាក់រដ្ឋអាចរកបាននៅទីនេះ៖ https://www.cdss.ca.gov/hearing-requests.
VI. ការដាក់ពាក្យបណ្តឹង
តើខ្ញុំគួរដាក់ពាក្យបណ្តឹងនៅពេលណា?
ជាដំបូង អ្នកគួរពិភាក្សាជាមួយអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកអំពីសេចក្ដីព្រួយបារម្ភរបស់អ្នក។ ប្រសិនបើអ្នកផ្ដល់សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នក មិនអាចដោះស្រាយសេចក្ដីព្រួយបារម្ភរបស់អ្នកបាន អ្នកអាចដាក់ពាក្យបណ្ដឹងទៅកាន់គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal។ គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal មាននិតិវិធីដើម្បីដោះស្រាយសេចក្ដីព្រួយបារម្ភរបស់អ្នកអំពី៖38
- សេវាទន្តសាស្រ្ត
- គុណភាពនៃការថែទាំ
- ការផ្លាស់ប្ដូរឬការបដិសេធសំណើសុំព្យាបាល
- ប្រភេទផ្សេងទៀតនៃសេវាដែលត្រូវផ្ដល់ជូននៅក្រោមគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal។
- ប្រសិនបើអ្នកជឿថាមានការរើសអើងប្រឆាំងអ្នក ឬមានការប្រព្រឹត្តអយុត្តិធម៌ចំពោះអ្នក
តើខ្ញុំដាក់ពាក្យបណ្ដឹងដោយរបៀបណា?
ដើម្បីដាក់ពាក្យបណ្ដឹងតាមទូរសព្ទ អ្នកអាចហៅទូរសព្ទទៅកាន់មជ្ឈមណ្ឌលសេវាទូរសព្ទរបស់គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal តាមរយៈលេខ (800) 322-6384។
ដើម្បីដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរ សូមទាញយកទម្រង់ពាក្យបណ្ដឹងរបស់គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal ពីទីនេះ៖ https://www.dental.dhcs.ca.gov/MCD_documents/members/medi-cal_dental_complaint_form_english.pdf. អ្នកអាចផ្ញើទម្រង់ឯកសារដែលត្រូវបានបំពេញរួចហើយ តាមរយៈអ៊ីម៉ែលទៅកាន់អាសយដ្ឋាន MemberFormReturn@delta.org ឬផ្ញើតាមប្រៃសណីយ៍ទៅកាន់ គម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal តាមអាសយដ្ឋាន៖
កម្មវិធីថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal
ក្រុមសេវាសមាជិក
P.O. Box 15539
Sacramento, CA 95852
ទម្រង់ពាក្យបណ្ដឹងជាភាសាផ្សេងៗគ្នា អាចត្រូវស្វែងរកបាននៅលើគេហទំព័រ របស់ Smile, California៖ https://smilecalifornia.org/members/
VII. ធនធាន
គេហទំព័ររបស់សមាជិកគម្រោងថែទាំនិងព្យាបាលធ្មេញរបស់កម្មវិធី Medi-Cal របស់ SmileCalifornia៖ https://smilecalifornia.org/
សៀវភៅណែនាំសម្រាប់សមាជិកគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ2022៖ https://www.dental.dhcs.ca.gov/MCD_documents/members/member_handbook_english.pdf
គម្រោង Denti-Cal សម្រាប់មនុស្សពេញវ័យ របស់អង្គការ Justice In Aging៖ https://www.justiceinaging.org/wp-content/uploads/2017/02/Denti-Cal-for-Adults.pdf
សេវាថែទាំនិងព្យាបាលធ្មេញរបស់អ្នកតាមរយៈកម្មវិធី Medi-Cal របស់ CPEHN៖ https://cpehn.org/assets/uploads/archive/denti-cal_restoration_factsheet_english_0.pdf.
សេចក្ដីណែនាំរបស់អ្នកតស៊ូមតិដើម្បីទទួលបានសេវារបស់កម្មវិធី Medi-Cal ជំពូកទី7 សេវាថែទាំនិងព្យាបាលធ្មេញ ដែលចេញផ្សាយដោយ NHeLP៖ https://healthlaw.org/wp-content/uploads/2020/02/NHeLP-MediServicesGuide-Complete-Ch7.pdf.
បំណុលប័ណ្ណឥណទានសេវាថែទាំនិងព្យាបាលធ្មេញ របស់ NHeLP៖ https://healthlaw.org/wp-content/uploads/2018/12/Dental-CC-Debt-CA-Toolkit-12.14.2018-4-Update-3.pdf.
សៀវភៅណែនាំសម្រាប់អ្នកផ្ដល់សេវានៃគម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal របស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ2022៖ https://www.dental.dhcs.ca.gov/MCD_documents/providers/provider_handbook/handbook.zip
- 1. 42 U.S.C. § 1396d(a)(10).
- 2. សូមមើល Cal. Welf. & Inst. Code § 14131.10(b)(2)(C) សម្រាប់ការផ្ដល់ជូនឡើងវិញក្នុងខែឧសភា ឆ្នាំ2014 និង Cal. Welf. & Inst. Code § 14131.10(b)(1)(A)(i) សម្រាប់ការផ្ដល់ជូនឡើងវិញនៅឆ្នាំ2018។ សូមមើលលិខិត All Plan Letter 17-009 (ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017) របស់នាយកដ្ឋានសេវាថែទាំសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា (ដែលជូនដំណឹងដល់គម្រោងថែទាំនិងព្យាបាលធ្មេញដែលមានការគ្រប់គ្រងរបស់កម្មវិធី MediCal អំពីការផ្ដល់ជូនពេញលេញឡើងវិញនូវអត្ថប្រយោជន៍នៃសេវាថែទាំនិងព្យាបាលធ្មេញសម្រាប់មនុស្សពេញវ័យ) https://www.dhcs.ca.gov/services/Documents/MDSD/2017%20DAPLs/APL_17-009_Fully_Restore_Adult_Dental_Benefits.pdf និងការផ្ដល់ជូនឡើងវិញពេញលេញនូវអត្ថប្រយោជន៍នៃសេវាថែទាំនិងព្យាបាលធ្មេញ សំណួរដែលត្រូវបានសួរញឹកញាប់ (ថ្ងៃទី1 ខែមករា ឆ្នាំ2018) របស់នាយកដ្ឋានសេវាថែទាំសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា https://www.dhcs.ca.gov/services/Documents/MDSD/Adult_ Resto_FAQ-Fact_Sheet_12-2017.pdf.
- 3. សៀវភៅណែនាំសម្រាប់សមាជិកគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal របស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (ឆ្នាំ2022) ទំព័រ 8, https://www.dental.dhcs.ca.gov/MCD_documents/members/member_handbook_english.pdf.
- 4. Id at 9.
- 5. Id at 2.
- 6. Id at 2.
- 7. Id at 7.
- 8. Id at 17.
- 9. Id at 16.
- 10. Cal. Welf. & Inst. Code § 14089.09(b)(2).
- 11. Id.
- 12. សៀវភៅណែនាំសម្រាប់សមាជិកគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal របស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (ឆ្នាំ2022) ទំព័រ 7, https://www.dental.dhcs.ca.gov/MCD_documents/members/member_handbook_english.pdf.
- 13. Id at 8.
- 14. Id at 9. ការផ្ដល់ជូនឡើងវិញយ៉ាងពេញលេញនូវអត្ថប្រយោជន៍នៃសេវាថែទាំនិងព្យាបាលធ្មេញ សំណួរដែលត្រូវបានសួរញឹកញាប់ (ថ្ងៃទី1 ខែមករា ឆ្នាំ2018) របស់នាយកដ្ឋាន សេវាថែទាំសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា https://www.dhcs.ca.gov/services/Documents/MDSD/Adult_ Resto_FAQ-Fact_Sheet_12-2017.pdf; Cal. Welf. & Inst. Code § 14132.88.
- 15. Cal. Welf. & Inst. Code § 14080(a).
- 16. Id.
- 17. សៀវភៅណែនាំសម្រាប់អ្នកផ្ដល់សេវានៃគម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal របស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា 4-18 (ខែវិច្ឆិកា ឆ្នាំ2022) https://www.dental.dhcs.ca.gov/MCD_documents/providers/provider_handbook/handbook.zip.
- 18. Cal. Welf. & Inst. Code § 14007.5(d); Cal. Code Regs. Tit. 22, § 51056.
- 19. សៀវភៅណែនាំសម្រាប់អ្នកផ្ដល់សេវានៃគម្រោងសេវាថែទាំនិងព្យាបាលធ្មេញ នៃកម្មវិធី Medi-Cal របស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា 4-27 (ខែវិច្ឆិកា ឆ្នាំ2022) https://www.dental.dhcs.ca.gov/MCD_documents/providers/provider_handbook/handbook.zip.
- 20. Id. at 11-7.
- 21. Id. at 2-14 និង 2-15.
- 22. Id. at 2-15 និង 2-16.
- 23. Cal. Welf. និង Inst. Code § 14059.5(a).
- 24. លិខិត Dental All Plan 15-005 ម៉ោង 2 (ថ្ងៃទី1 ខែមេសា ឆ្នាំ2015) របស់នាយកដ្ឋានសេវាថែទាំសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា https://www.dhcs.ca.gov/services/Documents/MDSD/2015%20DAPLs/APL%2015-005.pdf.
- 25. Id. at Attachment 2, ទំព័រ 6-7។
- 26. លិខិត Dental All Plan 17-004 (ថ្ងៃទី28 ខែមិថុនា ឆ្នាំ2017) របស់នាយកដ្ឋានសេវា ថែទាំសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា https://www.dhcs.ca.gov/services/Documents/MDSD/2017%20DAPLs/APL17_004.pdf.
- 27. ព្រឹត្តិប័ត្រព័ត៌មានគម្រោងសេវាថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal Vol. 32 4 (ខែមីនា ឆ្នាំ2016) របស់នាយកដ្ឋានសេវា ថែទាំសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា https://www.dental.dhcs.ca.gov/MCD_documents/providers/provider_bulletins/archive/Volume_32_archive.zip Cal. Welf. & Inst. Code § 14132.725.
- 28. សៀវភៅណែនាំសម្រាប់សមាជិកគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal របស់នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (ឆ្នាំ2022) ទំព័រ 10, https://www.dental.dhcs.ca.gov/MCD_documents/members/member_handbook_english.pdf; Cal. Welf. & Inst. Code § 14005.18(a).
- 29. Id. at 9.
- 30. 42 U.S.C. § 1396d(r)(5). សូមមើលបទដ្ឋានសុវត្ថិភាពនិងសុខភាពរបស់រដ្ឋកាលីហ្វ័រញ៉ា Cal. Health & Safety Code § 124025 et seq., Cal. Welf. & Inst. Code § 14132(v), Cal. Code Regs. tit. 22 §§ 51184, 51242, 51340, 51340.1, 51532.
- 31. 42 C.F.R. § 441.56(c)(2); Cal. Code Regs. tit. 17, § 6843(a)(1).
- 32. សៀវភៅណែនាំសម្រាប់សមាជិកគម្រោងថែទាំនិងព្យាបាលធ្មេញនៃកម្មវិធី Medi-Cal នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា (ឆ្នាំ2022) pgs។ 22-23 https://www.dental.dhcs.ca.gov/MCD_documents/members/member_handbook_english.pdf
- 33. Id. at 23.
- 34. Id. at 22.
- 35. Id at 31.
- 36. Id at 32.
- 37. Cal. Welf. & Inst. Code § 10951; MPP § 22-009.1.
- 38. Id at 22.