សិទ្ធិទទួលបានសេវាថែទាំ ជាជម្រើស នៅតាម ផ្ទះ និងសហគមន៍ (ជម្រើសសេវា HCB)

សិទ្ធិទទួលបានសេវាថែទាំ ជាជម្រើស នៅតាម ផ្ទះ និងសហគមន៍ (ជម្រើសសេវា HCB)
សូមចំណាំថា ថ្មីៗនេះ កម្មវិធីផ្តល់សេវាថែទាំជាជម្រើសនៅតាមផ្ទះ និងសហគមន៍ HCBA បានផ្តល់សេវាដល់អ្នកជំងឺ ដល់កម្រិតអតិបរមាហើយ ដូច្នេះអ្នកជំងឺដែលបន្តដាក់ពាក្យស្នើសុំសេវានេះ ត្រូវស្ថិតនៅក្នុងបញ្ជីរង់ចាំ ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
សូមចំណាំថា ថ្មីៗនេះ កម្មវិធីផ្តល់សេវាថែទាំជាជម្រើសនៅតាមផ្ទះ និងសហគមន៍ HCBA បានផ្តល់សេវាដល់អ្នកជំងឺ ដល់កម្រិតអតិបរមាហើយ ដូច្នេះអ្នកជំងឺដែលបន្តដាក់ពាក្យស្នើសុំសេវានេះ ត្រូវស្ថិតនៅក្នុងបញ្ជីរង់ចាំ ។
នៅរដ្ឋកាលីហ្វ័រញ៉ា មានកម្មវិធីមួយហៅថា "សិទ្ធិទទួលសេវាថែទាំជាជម្រើស នៅតាមផ្ទះ និងសហគមន៍" ដែលជួយប្រជាពលរដ្ឋឲ្យទទួលបានសេវាពីកម្មវិធី Medi-Cal នៅតាមផ្ទះរបស់ខ្លួន ។ ឯកសារបោះពុម្ភផ្សាយនេះ គឺនិយាយអំពីកម្មវិធីមួយ ដែលហៅថា សិទ្ធិទទួលបានសេវាថែទាំ ជាជម្រើស នៅតាមផ្ទះ និងសហគមន៍ (HCBA, Home and Community-Based Alternatives) ។
1. តើកម្មវិធី សិទ្ធិទទួលសេវាថែទាំជាជម្រើសនៅតាមផ្ទះ និងសហគមន៍ (HCBS, Home and Community-Based Services) គឺជាអ្វី?
កម្មវិធីសិទ្ធិទទួលសេវាថែទាំជាជម្រើសនៅតាមផ្ទះ និងសហគមន៍ មានផ្តល់ជូននូវជម្រើសមួយ ដល់ មណ្ឌលថែទាំមនុស្សចាស់ ចំពោះអ្នកជំងឺដែល មានសិទ្ធិទទួលបានសេវាពីមណ្ឌលថែទាំ ដែលទទួលថវិកាឧបត្ថម្ភពីកម្មវិធី Medicaid ។ ផ្នែកទី 1915(c) នៃច្បាប់សន្តិសុខសង្គម (42 នៃក្រមសហរដ្ឋអាមេរិក (U.S.C.) § 1396n(c)) អនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ អាចបោះបង់បទបញ្ញត្តិមួយចំនួននៃច្បាប់ Medicaid របស់សហព័ន្ធ ដើម្បីអនុញ្ញាតឱ្យរដ្ឋនានា អាចផ្តល់សេវាថែទាំ នៅតាមផ្ទះ និងសហគមន៍ ជំនួសឱ្យការថែទាំនៅតាមមណ្ឌល ចំពោះបុគ្គលដែលមានសិទ្ធទទួលបានសេវានេះ។ ជាមួយនឹងការលើកលែង ដែលបានចែងក្នុងឆ្នាំ 1915 (c), រដ្ឋអាចបោះបង់ភាពតម្រូវចំនួនបី របស់ Medicaid សម្រាប់ផែនការរបស់រដ្ឋ ក្នុងការផ្តល់សេវា Medicaid ៖
- ភាពអាចប្រៀបធៀបគ្នាបាន (42 នៃក្រមសហរដ្ឋអាមេរិក (U.S.C.) § 1396a(a)(10)(B))
- ភាពទូទាំងរដ្ឋ (42 នៃក្រមសហរដ្ឋអាមេរិក (U.S.C.) § 1396a(a)(1)) (រដ្ឋអាចកំណត់ភាពអាចផ្តល់សេវា ចំពោះតំបន់មួយចំនួននៃរដ្ឋ)
- ប្រាក់ចំណូល និង ធនធាននានា សម្រាប់តម្រូវការផ្នែកវេជ្ជសាស្រ្ត (42 នៃក្រមសហរដ្ឋអាមេរិក (U.S.C.) § 1396a(a)(10)(C)(i)(III))
ចំពោះការអនុវត្តន៍ជាក់ស្តែង ចំណុចនេះគឺមានន័យថា រដ្ឋអាចផ្តល់សេវា HCBS ដល់អតិថិជន មួយចំនួន នៅក្រៅមណ្ឌល ទៅតាមចំនួនកំណត់នៃសេវា អាចកំណត់ ទៅតាមចំនួនសេវាដែលមាន ដែលរដ្ឋអនុញ្ញាតឲ្យផ្តល់ដល់អ្នកជំងឺ នៅក្រៅមណ្ឌល ហើយអាចផ្តោតចំពោះពលរដ្ឋក្នុងប្រភេទណាមួយ [VS1] (ឧទាហរណ៍ មនុស្សចាស់ជរា, បុគ្គលមានពិការភាព, អ្នកជំងឺផ្លូវចិត្ត ឬពិការភាពផ្នែកសតិប្រាជ្ញា ឬពិការភាពការលូតលាស់ប្រាជ្ញា (I/DD, Intellectual or Developmental Disabilities) និងបុគ្គលដែលមានជំងឺ ឬស្ថានភាពសុខភាពមួយចំនួន (ដូចជាបុគ្គលដែលមានជំងឺអេដស៍ ឬកុមារដែលរស់បានដោយពឹងផ្អែកលើបច្ចេកវិទ្យាជំនួយ)) ។ ក្នុងនេះ ក៏មានន័យផងដែរថា កិច្ចការពារប្រាក់ចំណូល ដូចជាភាពចាំបាច់ឲ្យអ្នកជំងឺស្នាក់នៅទទួលការថែទាំក្នុងមណ្ឌល និងការការពារភាពក្រីក្ររបស់ប្តី/ប្រពន្ធ អនុវត្តចំពោះអ្នកជំងឺ ដែលអាចទទួលសេវានៅក្រៅមណ្ឌល ។ ការលើកលែងក្នុងឆ្នាំ 1915(c) គឺអាចអនុញ្ញាតឱ្យរដ្ឋ ផ្តល់សេវា លើសពីវិសាលភាពនៃអត្ថប្រយោជន៍ ដែលផ្តល់ជូនដោយ Medicaid តាមបែបចាស់ ។ មិនមែន គ្រប់រដ្ឋទាំងអស់ ផ្តល់សេវាតាមរយៈការលើកលែង ឆ្នាំ 1915 (c) ឡើយ ។
នៅរដ្ឋកាលីហ្វ័រញ៉ា, នាយកដ្ឋានសេវាថែទាំសុខភាព (DHCS, Department of Health Care Services, កម្មវិធី Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា) ត្រូវបានកំណត់ដោយនីតិបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ដើម្បី "ស្វែងរកការលើកលែងចាំបាច់ទាំងអស់... ដើម្បីផ្តល់សេវាថែទាំនៅតាមផ្ទះ និងសហគមន៍" ។ ក្រម សុខុមាលភាព និង មណ្ឌលថែទាំ §§ 14132(t), 14137 ។ បច្ចុប្បន្ន រដ្ឋកាលីហ្វ័រញ៉ា មានការលើកលែងសេវា ដើម្បីផ្តល់ការថែទាំនៅតាមផ្ទះ និងសហគមន៍ (HCBS, Home and Community-Based Services) ចំនួនប្រាំមួយ រួមទាំងការលើកលែង ចំពោះការទទួលការថែទាំជាជម្រើស នៅតាមផ្ទះ និងសហគមន៍ (HCBA, Home & Community-Based Alternatives) ផងដែរ ។ ការលើកលែង ក្នុងឆ្នាំ 1915(c) ទាំងអស់នេះ ត្រូវបានផ្តល់មូលនិធិផ្គត់ផ្គង់ ពីរដ្ឋ និងសហព័ន្ធ ។
ការលើកលែងសេវាថែទាំ របស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ 1915(c) ទាំងប្រាំមួយ គឺ ៖
2. តើអ្វីគឺជាសិទ្ធិទទួលសេវាថែទាំ ជាជម្រើសនៅតាមផ្ទះ និងសហគមន៍ (HCBA, Home and Community Based Alternatives)?
កម្មវិធីការមិនតវ៉ាអំពីសេវានៅតាមផ្ទះ និងសហគមន៍ HCBA ជាជម្រើស មានផ្តល់ជូនការគ្រប់គ្រងសេវាថែទាំ ដល់អ្នកជំងឺ ដែលមានសិទ្ធិទទួលបានសេវាថែទាំពីមណ្ឌលថែទាំ គ្រប់អាយុ ។ ប្រព័ន្ធសមាហរណកម្មនៃផ្នែកដែលផ្តល់ការថែទាំ (ISCD, Integrated Systems of Care Division) គឺជាអង្គភាព មួយ នៅក្នុង DHCS ដែលមានតួនាទីមើលការខុសត្រូវក្នុងការត្រួតពិនិត្យការគ្រប់គ្រង ចំពោះការលើកលែងមិនតវ៉ាចំពោះសេវា HCBA ជាជម្រើស ។ អង្គភាពនេះ ពីពេលមុនគេហៅថា ក្រុមប្រតិបត្តិការនៅតាមផ្ទះ (IHO, In Home Operations) ហើយបុគ្គលិក IHO កាលពីពេលមុន គឺជាអ្នកមើលការខុសត្រូវ អំពីដំណើរការនៃ HCBA ដែលជាជម្រើស សម្រាប់ផ្តល់ជូននៅក្រៅមណ្ឌល (ដែលពីពេលមុនគេហៅថាមណ្ឌលថែទាំ/មន្ទីរពេទ្យជំងឺធ្ងន់ធ្ងរ, ការទទួលសេវា NF/AH (Nursing Facility/Acute Hospital) នៅក្រៅមណ្ឌល) ដោយផ្ទាល់ ។
នៅឆ្នាំ 2018, DHCS បានផ្លាស់ប្តូរការទទួលខុសត្រូវ ចំពោះការគ្រប់គ្រងដោយផ្ទាល់ លើការលើកលែងទៅលើអ្វីដែលគេស្គាល់ថាជាទីភ្នាក់ងារផ្តល់សេវា HCBA នៅក្រៅមណ្ឌល ។ មានទីភ្នាក់ងារចំនួនប្រាំបួន ដែលមានសិទ្ធិផ្តល់សេវាថែទាំអ្នកជំងឺនៅក្រៅមណ្ឌល សម្រាប់រដ្ឋ ដែលផ្តល់សេវានៅតាមតំបន់ភូមិសាស្រ្ត ផ្សេងៗគ្នា ។ មិនមានទីភ្នាក់ងារ ដែលមានសិទ្ធិផ្តល់សេវាថែទាំអ្នកជំងឺនៅក្រៅមណ្ឌល សម្រាប់ផ្តល់សេវាថែទាំ នៅតំបន់ Alpine, Imperial, Inyo, Marin, Mendocino, Mono, Napa, និងតំបន់នៅតាមខោនធីទាំងនោះ ដែល DHCS ជាអ្នកចាត់ចែងសិទ្ធិបោះបង់ការតវ៉ាសេវាបែបនេះ សម្រាប់អ្នកជំងឺ ។ អ្នកដាក់ពាក្យសុំសេវា ថែទាំនៅក្រៅមណ្ឌល ត្រូវដាក់ស្នើពាក្យសុំសេវា របស់ពួកគេទៅកាន់ទីភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំអ្នកជំងឺនៅក្រៅមណ្ឌល ដែលផ្តល់សេវានេះ នៅក្នុងតំបន់រស់នៅ របស់ពួកគេ ។ ទីភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំអ្នកជំងឺនៅក្រៅមណ្ឌល ត្រូវដំណើរការពាក្យស្នើសុំ សេវាថែទាំនៅក្រៅមណ្ឌល, វាយតម្លៃស្ថានភាពរបស់អ្នកដាក់ពាក្យសុំ, បង្កើតផែនការព្យាបាល ហើយដាក់ស្នើផែនការព្យាបាល ទៅកាន់ DHCS ដើម្បីទទួលការអនុម័ត ។ នៅពេលដែលអ្នកដាក់ពាក្យ បានទទួលការអនុម័ត ចំពោះសេវា HCBA ដែលអាចផ្តល់ជូននៅក្រៅមណ្ឌល ទីភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំនៅក្រៅមណ្ឌល ត្រូវផ្តល់ការគ្រប់គ្រងលើសេវាថែទាំដែលមានលក្ខណៈទូលាយ ប្រចាំខែ ដើម្បីធានាថាសេវាទាំងអស់ ដែលបានសរសេរចូលក្នុង ផែនការព្យាបាល កំពុងត្រូវបានផ្តល់ជូន ដល់អ្នកជំងឺ ។
បញ្ជីឈ្មោះទីភ្នាក់ងារ ដែលមានសិទ្ធិផ្តល់សេវាថែទាំអ្នកជំងឺនៅក្រៅមណ្ឌល ដែលបោះបង់សិទិ្ធតវ៉ា មានដូចខាងក្រោម ហើយមានបង្ហាញជូន នៅទីនេះ ៖ https://www.dhcs.ca.gov/services/ltc/Pages/Home-and-Community-Based-(HCB)Alternatives-Waiver.aspx
ទីភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំអ្នកជំងឺនៅក្រៅមណ្ឌល | តំបន់ផ្តល់សេវា |
---|---|
Access TLC | ខោនធី Santa Barbara និងនៅផ្នែកខ្លះនៃខោនធី Los Angeles និងខោនធី Orange (សូមចុចទីនេះ ដើម្បីរកមើលបរិវេណផ្តល់សេវា ដែលកំណត់ តាមលេខកូដតំបន់) |
Centers for Elders’ Independence | ខោនធី Alameda និង Contra Costa |
Home Health Care Management | ខោនធី Butte, Glenn, Sacramento, San Joaquin, Shasta, Solano, Sutter, Tehama, Yolo, Yuba, Colusa, Del Norte, El Dorado, Humboldt, Lake, Lassen, Modoc, Nevada, Placer, Plumas, ខោនធី Sierra, Siskiyou, និង Trinity |
Institute on Aging | ខោនធី San Francisco, San Mateo, San Bernardino, និង Riverside |
Libertana Home Health | ខោនធី Kern, Fresno, Kings, Tulare, Madera, Mariposa, Merced, Stanislaus, Tuolumne, San Luis Obispo, Amador, Calaveras, Santa Clara, Santa Cruz, San Benito, Monterey, និងនៅតាមតំបន់មួយផ្នែកនៃខោនធី Los Angeles និង Orange (សូមចុចទីនេះ ដើម្បីរកមើលទីកន្លែងផ្តល់សេវាដែលកំណត់តាមលេខកូដតំបន់) |
Partners in Care | មួយផ្នែកនៃខោនធី Los Angeles (សូមចុចទីនេះ ដើម្បីរកមើលទីកន្លែងផ្តល់សេវា ដែលកំណត់តាមលេខកូដតំបន់) |
San Ysidro Health | ខោនធី San Diego |
Sonoma County Human Services Department | ខោនធី Sonoma |
Ventura County Agency on Aging | ខោនធី Ventura |
សេវាដែលមានផ្តល់ជូន ក្រោមសិទ្ធិផ្តល់សេវាថែទាំនៅក្រៅមណ្ឌល មានជាអាទិ៍ ៖
- មណ្ឌលផ្តល់ការថែទាំរយៈពេលខ្លី ជំនួសសាច់ញាតិ, ការបណ្តុះបណ្តាលសាច់ញាតិ/អ្នកមើលថែ
- ការចំណាយឧបករណ៍វះកាត់ផ្នែកវេជ្ជសាស្រ្ត
- ប្រព័ន្ធឆ្លើយតបបន្ទាន់ជាលក្ខណៈបុគ្គល (PERS, Personal Emergency Response System)—ការតម្លើង និងការធ្វើតេស្ត
- សេវាថែទាំឯកជន ដោយបូករួមទាំងសេវាថែទាំសុខភាពតាមផ្ទះ និងសេវាទទួលរួមគ្នាជាមួយអ្នកជំងឺដទៃ
- ការគ្រប់គ្រងករណីជំងឺបណ្តោះអាសន្ន សម្រាប់វេជ្ជសាស្រ្តក្នុងគ្រាអាសន្ន និងអ្នកដែលរស់នៅដោយពឹងផ្អែកលើបច្ចេកវិជ្ជា ដោយមិនគិតអំពីកម្រិតអាយុ
- ការគ្រប់គ្រង/សម្របសម្រួលករណីជំងឺ
- ការស្តានីតិសម្បទា
- ថែទាំរយៈពេលខ្លីនៅតាមផ្ទះ
- សិទិ្ធសេវាថែទាំផ្ទាល់ខ្លួន (WPCS, Waiver Personal Care Services)
- អន្តរកាលសហគមន៍
- សេវាព្យាបាលថែទាំ និងជ្រោមជ្រែងបន្ត
- ការសម្របខ្លួនតាមបរិដ្ឋានជាក់ស្តែង
4. តើអ្វីដែលជួយឲ្យខ្ញុំអាចមានលក្ខណៈសម្បត្តិទទួលសេវា HCBA នៅក្រៅមណ្ឌលថែទាំ?
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចទទួលបាន HCBA នៅក្រៅមណ្ឌលថែទាំ អ្នកត្រូវតែមានសិទ្ធិចូលទទួលការថែទាំនៅក្នុងមណ្ឌល ឬជាអ្នកជំងឺកំពុងរស់នៅក្នុងមណ្ឌលថែទាំដែលផ្តល់មូលនិធិដោយ Medi-Cal, កំពុងទទួលសេវាក្នុងមណ្ឌលសង្គ្រោះបន្ទាន់, កំពុងទទួលការថែទាំពីមណ្ឌលថែទាំកម្រិតមធ្យម សម្រាប់អ្នកជំងឺពិការភាពការលូតលាស់សតិប្រាជ្ញា/មណ្ឌលបន្តផ្តល់ការថែទាំ (ICF-DD/CN, Intermediate Care Facility-Developmental Disabilities/Continuous Nursing) ឬកំពុងទទួលសេវាថែទាំពីមន្ទីរពេទ្យ ថែទាំអ្នកជំងឺកម្រិតធ្ងន់ ។ ការចាត់ចែងទាំងនេះ គឺគិតតាម “កម្រិតនៃការថែទាំ” ។ អ្នកត្រូវតែជាអ្នកជំងឺដែលកំពុងទទួលបានជំនួយពីកម្មវិធី Medi-Cal ឬកំពុងដាក់ពាក្យសុំជំនួយពី Medi-Cal ដើម្បីទទួលបានសេវា HCBA នៅក្រៅមណ្ឌល ។
ដើម្បីដាក់ពាក្យសុំសេវា ដែលមានសិទ្ធិទទួលបាននៅក្រៅមណ្ឌល អ្នកត្រូវទាក់ទង ទីភ្នាក់ងារមានសិទ្ធិផ្តល់សេវានៅក្រៅមណ្ឌល ដែលបានទទួលការចាត់តាំងឲ្យផ្តល់សេវានៅក្នុងតំបន់របស់អ្នក (ឬផ្តល់សេវាទៅតាមលេខកូដតំបន់) ។ ប្រសិនបើអ្នករស់នៅក្នុងខោនធីណា ដែលគេមិនបានចាត់តាំង ឲ្យមានទីភ្នាក់ងារ ផ្តល់សេវានៅក្រៅមណ្ឌលទេនោះ, អ្នកគួរតែទាក់ទង DHCS ដោយផ្ទាល់ ដើម្បីដាក់ពាក្យស្នើសុំសេវានេះ ដោយបំពេញព័ត៌មាន ក្នុងទម្រង់បែបបទ តាមអនឡាញនៅឯ ៖
https://www.dhcs.ca.gov/services/ltc/Documents/2019HCBAApp.pdf
បើអ្នកត្រូវការពាក្យសុំ ជាភាសាអេស្ប៉ាញ សូមហៅទូរស័ព្ទទៅកាន់លេខ (916) 552-9105។ ពាក្យសុំសេវា ដែលបានបំពេញព័ត៌មានរួចរាល់ ត្រូវផ្ញើទៅកាន់ ៖ Integrated Systems of Care Division, HCBS Programs Eligibility/Intake Unit, 311 South Spring Street, Ste 800, Los Angeles, CA 90013 ។
5. តើមានអ្នកដាក់ពាក្យសុំ ស្ថិតក្នុងបញ្ជីរង់ចាំទទួលសេវា HCBA នៅក្រៅមណ្ឌល ដែរឬទេ?
មាន គឺមានអ្នកជំងឺស្ថិតក្នុងបញ្ជីរង់ចាំ សេវា HCBA ដែលត្រូវផ្តល់ជូននៅក្រៅមណ្ឌល មួយចំនួន គិតមកដល់ខែកក្កដា ឆ្នាំ 2023 នេះ ។ អាជ្ញាធររដ្ឋ មានផែនការស្នើសុំចំនួនបន្ថែមពី CMS ដើម្បីផ្តល់សេវានេះ នៅក្រៅមណ្ឌល ដល់អ្នកជំងឺ ។ ក្នុងឆ្នាំ 2023 ចំនួនអតិបរមា នៃអ្នកជំងឺ ដែលអាចទទួលបានសេវាថែទាំនៅក្រៅមណ្ឌល គឺ 8,974 នាក់ ។ ការកំណត់អាទិភាពដើម្បីចុះឈ្មោះស្នើសុំសេវានៅក្រៅមណ្ឌល គឺ ៖
- អ្នកជំងឺ ដែលត្រូវប្តូរពីកម្មវិធី HCBS ដើម្បីទទួលសេវាដែលស្រដៀងគ្នានេះ នៅក្រៅមណ្ឌល វិញ ។
- អ្នកជំងឺដែលមានអាយុក្រោម 21 ឆ្នាំ
- អ្នកជំងឺដែលបានសម្រាកនៅក្នុងមណ្ឌលថែទាំសុខភាព យ៉ាងហោចណាស់ 60 ថ្ងៃ ក្នុងពេលដែលខ្លួនបានដាក់ពាក្យស្នើសុំសេវា HCBA ដែលត្រូវផ្តល់ជូននៅក្រៅមណ្ឌល មកកាន់ទីភ្នាក់ងារផ្តល់សេវានៅក្រៅមណ្ឌល ឬដាក់ស្នើពាក្យសុំ មកកាន់ DHCS នៅក្នុងតំបន់ដែលមិនមាន ទីភ្នាក់ងារសម្រាប់ផ្តល់សេវានៅក្រៅមណ្ឌល
- អ្នកជំងឺ ដែលរស់នៅក្នុងសហគមន៍ ក្នុងពេលខ្លួនបានដាក់ពាក្យស្នើសុំសេវា HCBA នៅក្រៅមណ្ឌល ។
DHCS បម្រុងទុក 60% នៃសមត្ថភាពរបស់ខ្លួន សម្រាប់ការផ្តល់សេវានៅក្រៅមណ្ឌល ដល់អ្នកជំងឺ ក្នុងបីប្រភេទដំបូង ។ នៅពេលដែលពាក្យស្នើសុំសេវានៅក្រៅមណ្ឌល ត្រូវបានដាក់ស្នើ ហើយប្រសិនបើចំនួនសម្រាប់ផ្តល់សេវានៅក្រៅមណ្ឌល នៅសល់នៅឡើយ ទីភ្នាក់ងារផ្តល់សេវានៅក្រៅមណ្ឌល ត្រូវទៅជួបអ្នកជំងឺដែលដាក់ពាក្យស្នើសុំសេវាថែទាំនៅក្រៅមណ្ឌល ដោយផ្ទាល់ ក្នុងរវាង 60 ថ្ងៃ ។ ក្នុងរវាង 90 ថ្ងៃ នៃការកំណត់ភាពមានសិទ្ធិទទួលសេវាថែទាំនៅក្រៅមណ្ឌល (គឺមិនមែនរយៈពេល 90 ថ្ងៃ ដែលគិតចាប់ពីថ្ងៃដាក់ពាក្យសុំសេវាឡើយ) ទីភ្នាក់ងារផ្តល់សេវានៅក្រៅមណ្ឌល ត្រូវតែកំណត់រកអ្នកផ្តល់សេវា ហើយដាក់ស្នើផែនការព្យាបាល (POT, Plan of Treatment) ដែលកំណត់ការផ្តល់សេវានៅក្រៅមណ្ឌល និងផែនការរដ្ឋទាំងអស់ទៅកាន់ DHCS ។
អ្នកជំងឺ អាចទទួលសេវានៅក្រៅមណ្ឌល របស់ HCBS បានតែមួយប៉ុណ្ណោះក្នុងមួយលើក។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវា HCBS ផ្តល់ជូននៅក្រៅមណ្ឌល ដែលគ្រប់គ្រងដោយ DHCS សូមចូលទៅ កាន់ ៖ https://www.dhcs.ca.gov/services/ltc/Pages/Home-and-Community-Based-(HCB)-Alternatives-Waiver.aspx
អង្គការ Disability Rights California បានទទួលរបាយការណ៍ ពីការពន្យារពេលយូរក្នុងដំណើរការពាក្យស្នើសុំសេវាថែទាំនៅក្រៅមណ្ឌល ហើយបច្ចុប្បន្ន យើងខ្ញុំ កំពុងដោះស្រាយបញ្ហានេះ ជាមួយ DHCS ។ ទោះបីជា ឥឡូវនេះ មានអ្នកជំងឺជាច្រើន កំពុងស្ថិតក្នុងបញ្ជីរង់ចាំក៏ដោយ អ្នកគួរតែនៅតែដាក់ពាក្យស្នើសុំសេវានៅក្រៅមណ្ឌលបានដែរ ។
6. ក្នុងនាមជាអ្នកជំងឺ ស្នើសុំសេវាថែទាំពី HCBA នៅក្រៅមណ្ឌល តើត្រូវធ្វើបែបណា ដើម្បីឲ្យដឹងប្រាកដថា ខ្ញុំអាចទទួលបានសេវាថែទាំទាំងអស់ដែលខ្ញុំត្រូវការ?
នៅក្រោមលក្ខខ័ណ្ឌស្នើសុំសេវានៅក្រៅមណ្ឌល គឺមិនគួរមានដែនកំណត់អំពីតម្លៃសេវា សម្រាប់អ្នកជំងឺម្នាក់ៗឡើយ ហើយអ្នកគួរតែអាចទទួលបានសេវាដែល "ចាំបាច់" ទាំងអស់ ដែលវេជ្ជបណ្ឌិតរបស់អ្នកអនុញ្ញាតក្នុងផែនការព្យាបាល ។
ត្រូវប្រាកដថា ផែនការនៃការព្យាបាល ត្រូវមានរួមបញ្ចូលសេវាទាំងអស់ដែលវេជ្ជបណ្ឌិតរបស់អ្នកបានយល់ព្រម គឺសុទ្ធតែមានភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត រួមទាំងចំនួននៃការមើលថែនៅតាមផ្ទះ និង/ឬសេវាថែទាំផ្ទាល់ខ្លួននៅក្រៅមណ្ឌល ដែលអ្នកត្រូវការក្នុងមួយខែ ។ អ្នកនឹងអាចទទួលបានតែសេវាថែទាំណា ដែលមានចែងនៅក្នុងផែនការព្យាបាល របស់អ្នកតែប៉ុណ្ណោះ ។ ប្រសិនបើ សេវាថែទាំនៅក្រៅមណ្ឌល ដែលអ្នកបានស្នើសុំ មិនបានទទួលការអនុម័តិទេនោះ ត្រូវប្រាកដថាអ្នកទទួលបានសេចក្តីជូនដំណឹងអំពីការបដិសេធនេះ ជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យអ្នកអាចមានឱកាសប្តឹងតវ៉ា និងទទួលបានសវនាការយុត្តិធម៌ Medi-Cal ។ នេះគឺជាកន្លែងដែលអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការស្នើសុំសវនាការ ៖ https://www.cdss.ca.gov/hearing-requests អ្នកក៏អាចទូរស័ព្ទទៅកាន់អង្គការ Disability Rights California តាមរយៈលេខ 1-800-776-5746 ដើម្បីស្នើសុំការជួយពីពួកគេផងដែរ ។
7. តើអ្វីគឺជាសេវាថែទាំផ្ទាល់ខ្លួន ផ្តល់ជូននៅក្រៅមណ្ឌល (WPCS, Waiver Personal Care Services)?
“សេវាថែទាំផ្ទាល់ខ្លួននៅក្រៅមណ្ឌល” គឺជាសេវាថែទាំផ្ទាល់ខ្លួន ដែលអាចបង្រួមចូលគ្នាជាមួយនឹងសេវាជ្រោមជ្រែងនៅតាមផ្ទះ (IHSS, In-Home Supportive Services) ។ ដើម្បីទទួលបានសេវា WPCS, អ្នកត្រូវតែមានឈ្មោះនៅក្នុងបញ្ជី HCBA ដើម្បីទទួលបានសេវានៅក្រៅមណ្ឌល ។ អ្នកក៏ត្រូវតែជាអ្នកជំងឺ ដែលបានទទួល IHSS រួចហើយដែរ ។ សេវា WPCS របស់អ្នកនឹងត្រូវបានកំណត់នៅពេលក្រោយ បន្ទាប់ពីចំនួនម៉ោងសម្រាប់សេវា IHSS របស់អ្នក ត្រូវបានកំណត់ ។ សេវា WPCS មិនមែនជាសេវា សម្រាប់ចូលខ្លួនមកជំនួសឲ្យសេវា IHSS ឡើយ ប៉ុន្តែវាមានភាពបត់បែនបានច្រើនជាងសេវា IHSS ។ សេវា WPCS គឺរួមបញ្ចូលនូវសមាសភាគភាពជាដៃគូដែលជាមនុស្សពេញវ័យ ។ ទាំងអស់នេះ គឺជាសេវាដែលរួមបញ្ចូលនូវ សេវាថែទាំដែលមិនមែនជាសេវាផ្នែកវេជ្ជសាស្ត្រ, សេវាគ្រប់គ្រងអ្នកជំងឺ និងសេវាចូលរួមសង្គម ដែលបានផ្តល់ជូនអ្នកជំងឺ ដែលទទួលបានសេវាទាំងនេះ នៅក្រៅមណ្ឌល ។ ដើម្បីជួយរក្សាសុខុមាលភាពផ្លូវចិត្តរបស់អ្នកជំងឺ ដែលមានសិទ្ធិទទួលបានសេវាថែទាំនៅក្រៅមណ្ឌល ដៃគូដែលជាមនុស្សពេញវ័យអាចនៅជួយមើលថែអ្នកជំងឺ ដែលមានសិទ្ធិទទួលបានសេវាថែទាំនៅក្រៅមណ្ឌល សម្រាប់សកម្មភាពណាដែលមានផលប្រយោជន៍ដល់អ្នកជំងឺ ឬចូលរួមសកម្មភាពក្នុងសហគមន៍មូលដ្ឋាន សម្រាប់ការចូលរួមក្នុងសង្គម និងកម្សាន្តកាយ និង/ឬការផ្តល់ ឬគាំទ្របរិយាកាសដែលអំណោយផលដល់ការទំនាក់ទំនងជាមួយអ្នកដទៃ ។ បទបញ្ញត្តិចំពោះការផ្តល់សេវាក្រៅម៉ោងកំណត់ របស់ IHSS ក៏អាចយកមកប្រើចំពោះសេវា WPCS បានដែរ ។ សូមអាន ៖ https://www.disabilityrightsca.org/publications/new-rules-for-ihss-overtime-and-related-changes
8. តើខ្ញុំអាចទទួលបានសេវាថែទាំ 24 ម៉ោង ពីសេវាផ្តល់ជូនក្រៅមណ្ឌលរបស់ HCBA បានដែរឬទេ?
បាន, អ្នកអាចទទួលបានសេវានេះ ប្រសិនបើគ្រូពេទ្យរបស់អ្នក បានចែងនៅក្នុងផែនការព្យាបាលរបស់អ្នក ។ ប្រសិនបើអ្នកត្រូវការសេវាថែទាំ 24 ម៉ោងក្នុងមួយថ្ងៃ អ្នកត្រូវ ប្រាកដថា តម្រូវការនេះ បានសរសេរចូលក្នុងផែនការព្យាបាល របស់អ្នក ។ លក្ខខ័ណ្ឌអនុញ្ញាតផ្តល់សេវាថែទាំនៅក្រៅមណ្ឌល បច្ចុប្បន្ន ចែងថា អ្នកអាចទទួលបានសេវាថែទាំដោយផ្ទាល់ច្រើនបំផុត ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។ សេវាថែទាំដោយផ្ទាល់ គឺជាសេវាណាដែលទាមទារឱ្យមានការទំនាក់ទំនងដោយផ្ទាល់ រវាងអ្នកផ្តល់សេវាថែទាំ និងអ្នកជំងឺ ។ អ្នកអាចពិនិត្យមើលម៉ឺនុយនៃសេវាសុខភាព (MOHS, Menu of Health Services) របស់អ្នកសម្រាប់ការបែងចែក នូវចំនួនម៉ោងក្នុងមួយថ្ងៃ ដែលអ្នកអាចទទួលបានសេវាថែទាំដោយផ្ទាល់ ។ អ្នកមានសិទ្ធិទទួលបានសេវា HCBA នៅក្រៅមណ្ឌល តម្រូវឱ្យទីភ្នាក់ងារ ដែលមានសិទ្ធិផ្តល់សេវាថែទាំនៅក្រៅមណ្ឌល ផ្តល់ឱ្យអ្នកជំងឺ នូវសំណៅនៃផែនការព្យាបាល និង MOHS របស់ពួកគេ ។ អ្នកគួរតែប្រាកដថា ផែនការព្យាបាលរបស់អ្នក ចែងថាអ្នកត្រូវការ ការថែទាំ ចំនួន 24 ម៉ោងក្នុងមួយថ្ងៃ ។
9. តើត្រូវធ្វើបែបណា ប្រសិនបើខ្ញុំទទួលបានការថែទាំលើសពី 24 ម៉ោង—តើខ្ញុំត្រូវសម្រេចយ៉ាងដូចម្តេច ថាតើត្រូវប្រើសេវាមួយណា?
ពេលខ្លះអ្នកជំងឺ ដែលទទួលបានសេវាថែទាំ លើសពី 24 ម៉ោង (តាមរយៈការរួមបញ្ចូលគ្នានៃសេវា IHSS, សេវាថែទាំរយៈពេលខ្លី, សេវាថែទាំព្យាបាល, និងសេវា WPCS) ត្រូវតែសម្រេចចិត្តពីរបៀបប្រើសេវាទាំងនោះ ក្នុងចំនួន 24 ម៉ោង ហើយសម្រេចថា តើគួរកាត់បន្ថយម៉ោង ចំពោះសេវាមួយណា ។ កំណែបច្ចុប្បន្ននៃ ឯកសារផ្តល់សិទ្ធិឲ្យទទួលសេវាថែទាំនៅក្រៅមណ្ឌល បានចែងថា អ្នកជំងឺ មិនអាចទទួល ៖
“សេវាថែទាំដោយផ្ទាល់ ឬការរួមបញ្ចូលគ្នានៃការថែទាំដោយផ្ទាល់ និងសេវាគ្រប់គ្រង សម្រាប់ការពារ លើសពី 24 ម៉ោងក្នុងមួយថ្ងៃ បានឡើយ … ។ សេវាថែទាំដោយផ្ទាល់ រួមមានសេវាផែនការរដ្ឋ ដូចជាសេវាថែទាំផ្ទាល់ខ្លួន, សេវាថែទាំសុខភាពសម្រាប់មនុស្សពេញវ័យ ឬកុមារ, សេវាគាំទ្រនៅក្នុងផ្ទះ (IHSS, In-Home Supportive Services), សេវា PDN, សេវា PDN ដែលធ្វើឡើងរួមគ្នា និង/ឬការថែទាំដោយផ្ទាល់ ដែលត្រូវបានអនុញ្ញាតដោយក្រុមហ៊ុនធានារ៉ាប់រង ឯកជនរបស់អ្នកជំងឺ ។ ការថែទាំដោយផ្ទាល់គឺជាការថែទាំផ្ទាល់ ដើម្បីជួយដល់តម្រូវការថែទាំរបស់អ្នកជំងឺ ដែលមានសិទ្ធិទទួលបានសេវាថែទាំ នេះ នៅក្រៅមណ្ឌល ។
សេវាដែលបានអនុញ្ញាតថ្មី ឲ្យផ្តល់ជូនអ្នកជំងឺនៅក្រៅមណ្ឌលថែទាំ គឺមានភាពបត់បែនច្រើន អំពីការថែទាំដោយផ្ទាល់ ធៀបនឹង សេវាថែទាំប្រយោល (សូមមើលសំណួរទី 11 ខាងក្រោម) ប៉ុន្តែសម្រាប់ពេលនេះ ប្រសិនបើអ្នកជំងឺ មានចំនួនម៉ោងសរុប ក្នុងមួយខែ សម្រាប់ទទួលសេវា លើសពី 24 ម៉ោងក្នុងមួយថ្ងៃ ពួកគេគួរត្រូវពិភាក្សាជាមួយនឹង ទីភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំ នៅក្រៅមណ្ឌលរបស់ពួកគេ (និង ទីភ្នាក់ងារផ្សេងទៀតដែលជាអ្នកកំណត់ចំនួនម៉ោង) ដើម្បីកំណត់ថា តើខ្ឡួនចង់ប្រើសេវាមួយណា ។ ឧទាហរណ៍ គ្រួសារមួយ ដែលឪពុកម្តាយ បានទទួលការអនុញ្ញាត ឲ្យផ្តល់សេវា IHSS ដោយគិតថ្លៃ អាចកាត់បន្ថយម៉ោងសេវាណា ដែលមិនមែនជាសេវា IHSS ដើម្បីរក្សាបាននូវ ប្រាក់ចំណូលរបស់ពួកគេ ។
10. តើអ្នកណាអាចជួយខ្ញុំចុះឈ្មោះស្នើសុំទទួលសេវាថែទាំនៅក្រៅមណ្ឌលបាន ដើម្បីឲ្យខ្ញុំអាចចេញពីមណ្ឌលថែទាំ?
បើអ្នកត្រូវការជំនួយដើម្បីចាកចេញពីមណ្ឌលថែទាំព្យាបាល, ភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំ នៅក្រៅមណ្ឌល ដែលបានទទួលការចាត់តាំង ឲ្យផ្តល់សេវានៅក្នុងតំបន់ភូមិសាស្ត្ររស់នៅរបស់អ្នក គឺជាអ្នកទទួលខុសត្រូវក្នុងការជួយអ្នកចេញពីមណ្ឌល ដើម្បីមកទទួលសេវានៅផ្ទះវិញ ។ ជំហានដំបូង គឺដាក់ពាក្យស្នើសុំ ទទួលសេវា HCBA នៅក្រៅមណ្ឌល ។ អ្នកក៏គួរតែដាក់ពាក្យស្នើសុំសេវាបណ្តោះអាសន្នសហគមន៍ រដ្ឋកាលីហ្វ័រញ៉ា (CCT, California Community Transition Services) ។ ទីភ្នាក់ងារដែលមានសិទ្ធិផ្តល់សេវាថែទាំនៅក្រៅមណ្ឌលថែទាំ ធ្វើការងារជាមួយនឹងទីភ្នាក់ងារ សេវាបណ្តោះអាសន្នសហគមន៍ រដ្ឋកាលីហ្វ័រញ៉ា (CCT, California Community Transition Agency) ដើម្បីជួយអ្នកជំងឺ ចាកចេញពីមណ្ឌលថែទាំព្យាបាល ។ ជំនួយ ដែលទីភ្នាក់ងារនេះ អាចជួយអ្នកបាន គឺរួមបញ្ចូលនូវការជួយអ្នក ស្វែងរកផ្ទះស្នាក់នៅ និងជួយចេញថ្លៃចំណាយផ្សេងៗ ដូចជាការបង់ប្រាក់កក់ និងការដំឡើងយូធីលិធី ព្រមទាំងជួយអ្នក ស្វែងរកអ្នកមើលថែ ។ សម្រាប់ព័ត៌មានបន្ថែម អំពីសេវា CCT សូមអាន ៖ https://www.disabilityrightsca.org/publications/the-california-community-transitions-cct-program-a-way-for-a-nursing-home-resident-to
11. តើនឹងមានអ្វីប្រែប្រួលខ្លះ ចំពោះសេវាដែលអនុញ្ញាតឲ្យនៅក្រៅមណ្ឌល ក្នុងឆ្នាំ 2023-2027 ដែលខុសពីពេលមុន?
ការប្រែប្រួលចម្បងៗ ចំពោះសេវា HCBA ដែលអនុញ្ញាតឲ្យផ្តល់ជូនអ្នកជំងឺ នៅក្រៅមណ្ឌល មានដូចខាងក្រោម ៖
- មានការកើនឡើងនូវចំនួនសរុបនៃសេវាដែលអនុញ្ញាតឲ្យផ្តល់ជូននៅក្រៅមណ្ឌល
- អនុញ្ញាតឲ្យសាច់ញាតិអ្នកជំងឺ ដែលជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ (ប្តី/ប្រពន្ធ, ឪពុកម្តាយរបស់កុមារជាអនីតិជន) ដើម្បីផ្តល់សេវា WPCS ដល់សមាជិកគ្រួសាររបស់ខ្លួន
- លុបចោលអំពីការកម្រិតអាយុ សម្រាប់ការថែទាំក្នុងរយៈពេលខ្លី (ផ្តល់ជូននៅតាមផ្ទះ ឬក្នុងមណ្ឌលថែទាំ) និងសេវាស្តារនីតិសម្បទា ដែលមិនមានសម្រាប់ផ្តល់ជូនយុវជន ចំពោះសេវាការពិនិត្យជំងឺដំបូង និងពិនិត្យជំងឺតាមពេលកំណត់, អត្ថប្រយោជន៍ចំពោះ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល (EPSDT, Early and Periodic Screening, Diagnostic and Treatment) - ដើម្បីធ្វើឱ្យសេវា នេះអាចមានផ្តល់ជូនដល់អ្នកជំងឺទាំងអស់ ដែលបានចុះឈ្មោះក្នុងកម្មវិធី ជម្រើសនៃសេវា ដែលអនុញ្ញាតឲ្យផ្តល់ជូនអ្នកជំងឺនៅតាមផ្ទះ និងសហគមន៍ (HCBA, Home and Community-Based Alternatives) ដោយផ្អែកលើភាពចាំបាច់ផ្នែកវេជ្ជសាស្រ្ត
- រួមបញ្ចូលនូវមជ្ឈមណ្ឌលថែទាំសុខភាពកុមារ (PDHC, Pediatric Day Health Care) នៅពេលថ្ងៃ ដែលទទួលបានអាជ្ញាប័ណ្ណ ឱ្យដំណើរការលើជម្រើសនៃតម្រូវការផ្នែកសេវាថែទាំសុខភាពបណ្តោះអាសន្ន (TCU, Transitional Health Care Needs Optional Service Unit) ដែលជាប្រភេទអ្នកផ្តល់សេវាថែទាំឯកជន ដែលជាប់កាតព្វកិច្ច (PDN, private duty nursing) ដល់អ្នកជំងឺ ដែលមានសិទ្ធិទទួលសេវានេះ ដែលចូលដល់អាយុ 21 ឆ្នាំ
- រួមបញ្ចូលនូវមជ្ឈមណ្ឌលថែទាំសុខភាពកុមារពេលថ្ងៃ (PDHC, Pediatric Day Health Care) ដែលជាប្រភេទអ្នកផ្តល់សេវានៅក្នុងមណ្ឌល ក្នុងរយៈពេលខ្លី
- បានដកចេញការសម្របសម្រួលបណ្តោះអាសន្ន ពីការបង់ប្រាក់ចំពោះការគ្រប់គ្រងការថែទាំទូលំទូលាយ ក្នុងសមាជិកម្នាក់ ក្នុងមួយខែ (PMPM, Comprehensive Care Management per member per month)
- បានកំណត់តួនាទីនៃ អ្នកដែលចាំជួយមើលថែអ្នកជំងឺ នៅក្នុងចំណោមសេវាថែទាំដែលអនុញ្ញាតឲ្យផ្តល់ជូនអ្នកជំងឺនៅក្រៅមណ្ឌល និងសេវា HCBA ដែលអនុញ្ញាតឲ្យផ្តល់ជូនអ្នកជំងឺនៅក្រៅមណ្ឌល ភាពតម្រូវរបស់ទីភ្នាក់ងារផ្តល់សេវា នៅពេលដែលអ្នកជំងឺ ជាមនុស្សដែលមិនមានអ្នកចាំជួយមើលថែ
- រួមបញ្ចូលសេវាសុខភាពពីចម្ងាយ ដែលជាជម្រើសមួយ ជំនួសឲ្យតម្រូវការឲ្យអ្នកជំងឺមកជួបពេទ្យដោយផ្ទាល់ សម្រាប់ពេទ្យព្យាបាលរាងកាយ ឬព្យាបាលមុខងាររាងកាយ (PT or OT, Physical or Occupational Therapist) ដើម្បីវាយតម្លៃតម្រូវការ និងភាពសមស្របនៃការកែសម្រួលផ្ទះរស់នៅ នៅពេលដែលអ្នកផ្តល់សេវា មិនមានវត្តមាននៅក្នុងតំបន់ផ្តល់សេវា
- រួមបញ្ចូលនូវតម្រូវការបន្ថែម សម្រាប់ទីភ្នាក់ងារ HCBA ដែលមានសិទ្ធិផ្តល់សេវាដល់អ្នកជំងឺ នៅក្រៅមណ្ឌល ដើម្បីសហការជាមួយនឹងផែនការថែទាំសុខភាពដែលមានការចាត់ចែងជាមុន (MCPs, Managed Care Plans) ដើម្បីសម្របសម្រួលការថែទាំ រួមបញ្ចូលទាំងការចូលក្នុងអនុស្សារណៈនៃការយោគយល់ (MOU, Memoranda of Understanding)
- បច្ចេកវិជ្ជាជំនួយដែលបានដាក់បន្ថែម ដែលជាសេវាអាចផ្តល់ឲ្យអ្នកជំងឺ នៅក្រៅមណ្ឌល ដើម្បីរក្សាសុខភាព និងសុវត្ថិភាពរបស់អ្នកជំងឺ នៅពេលដែលបច្ចេកវិទ្យាជំនួយ ដែលមានភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ មិនមានផ្តល់ជូន តាមរយៈគម្រោងរបស់រដ្ឋ ឬតាមរយៈមធ្យោបាយចំណាយ ផ្សេងទៀត
- សេវាជ្រោមជ្រែងថែទាំវេជ្ជសាស្រ្ត ដែលបានដាក់បន្ថែម សម្រាប់អ្នកជំងឺ ដែលបានប្រើសេវាកម្មជ្រោមជ្រែងនៅតាមផ្ទះ (IHSS, In-home supportive services) ដល់កម្រិតអតិបរមា ដែលមានផ្តល់ជូនតាមរយៈផែនការរដ្ឋ
- បានអនុញ្ញាតឱ្យមានការវាយតម្លៃឡើងវិញប្រចាំឆ្នាំ ដែលត្រូវធ្វើឡើងតាមអនឡាញ បន្ទាប់ពីការបញ្ចប់ស្ថានភាពគ្រាអាសន្នផ្នែកសុខភាពសាធារណៈ ដោយមានការយល់ព្រមជាមុន
- និយមន័យដែលបានបន្ថែម អំពីពាក្យថា ការថែទាំដោយប្រយោល ៖
- សេវាថែទាំដោយប្រយោល មិនតម្រូវឱ្យមានការទាក់ទងដោយផ្ទាល់ រវាងអ្នកផ្តល់សេវាថែទាំ និងអ្នកជំងឺ ។
- ឧទាហរណ៍ នៃសេវាទាំងនេះ គឺមិនមែនចំពោះតែ ៖
- ការចាត់ចែងសេវាថែទាំអ្នកជំងឺដែលមានលក្ខណៈទូលាយ
- ការគ្រប់គ្រងករណីអ្នកជំងឺ
- ការពិគ្រោះយោបល់រវាងអ្នកផ្តល់សេវាថែទាំអ្នកជំងឺ
- សេវា IHSS ដែលមិនពាក់ព័ន្ធនឹង ការថែទាំដោយផ្ទាល់ ដូចជាការរៀបចំធ្វើម្ហូបអាហារ និងការសំអាត, ទិញអីវ៉ាន់/ធ្វើកិច្ចការខាងក្រៅតិចតួច, បោកអ៊ុត, ការថែទាំនៅក្នុងផ្ទះ, ការបន្ថយគ្រោះថ្នាក់ក្នុងទីធ្លាផ្ទះ, ការសំអាតផ្ទះគ្រប់ជ្រុងជ្រោយ ។ល។
- សេវាបណ្តោះអាសន្ននៅក្នុងសហគមន៍
- ការសម្របខ្លួនតាមបរិដ្ឋានរស់នៅ
- ការបណ្តុះបណ្តាលសមាជិកគ្រួសារ/អ្នកមើលថែ • ចំណាយលើការប្រើប្រាស់ឧបករណ៍ពេទ្យ
- ការដំឡើង និងសាកល្បងឧបករណ៍ឆ្លើយតបបន្ទាន់ផ្ទាល់ខ្លួន (PERS, Personal Emergency Response)
- សេវា PERS ប្រចាំខែ
- សេវាផ្តល់ជូនដោយអ្នកមានវិជ្ជាជីវៈ ដែលមិនរាប់បញ្ចូលការផ្តល់ការថែទាំផ្ទាល់ខ្លួន ដោយផ្ទាល់ ឬការថែទាំ ដែលផ្តល់ជូនដោយអ្នកមិនមានវិជ្ជាជីវៈ ។