តើខ្ញុំអាចប្រើប្រាស់ថ្លៃចំណាយរួមរបស់ខ្ញុំដើម្បីទទួលបានសេវាផ្សេងទៀតដែលខ្ញុំត្រូវការដែរឬទេ?

តើខ្ញុំអាចប្រើប្រាស់ថ្លៃចំណាយរួមរបស់ខ្ញុំដើម្បីទទួលបានសេវាផ្សេងទៀតដែលខ្ញុំត្រូវការដែរឬទេ?
ឯកសារបោះពុម្ពផ្សាយនេះ នឹងផ្តល់ព័ត៌មានអំពីរបៀបដែលបុគ្គលទាំងនោះ អាចទទួលបាន SOC របស់ពួកគេដើម្បីទិញសេវាកម្មបន្ថែម ដែលពួកគេអាចនឹងត្រូវការដើម្បីបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ សូមចំាថា មានវិធីខុសៗគ្នាជាច្រើនដែលពលរដ្ឋអាចទទួលបានសេវា Medi-Cal ដោយមិនបាច់មានថ្លៃចំណាយ រួម។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ខ្លឹមសារសង្ខេប
មានវិធីផ្សេងៗជាច្រើនដែលពលរដ្ឋវ័យចំណាស់ និងបុគ្គលដែលមានពិការភាព អាចមានសិទ្ធិទទួលបាន Medi-Cal។ ឯកសារបោះពុម្ពផ្សាយនេះ នឹងផ្តោតសំខាន់លើបុគ្គលដែលទទួលបាន Medi-Cal ក្រោមកម្មវិធីសម្រាប់ជនចាស់ជរា ជនពិការភ្នែក និងជនពិការដែលមានតម្រូវការវេជ្ជសាស្ត្រ (Aged-Blind-Disabled Medically Needy, ABD-MN)។ ស្ថិតក្រោមកម្មវិធី ABD-MN របស់ Medi-Cal បុគ្គលដែលមានប្រាក់ចំណូលលើសពីចំនួនទឹកប្រាក់ណាមួយ អាចទទួលបានសេវា Medi-Cal ដោយមានថ្លៃចំណាយរួម (share of cost, SOC)។
ឯកសារបោះពុម្ពផ្សាយនេះ នឹងផ្តល់ព័ត៌មានអំពីរបៀបដែលបុគ្គលទាំងនោះ អាចទទួលបាន SOC របស់ពួកគេដើម្បីទិញសេវាកម្មបន្ថែម ដែលពួកគេអាចនឹងត្រូវការដើម្បីបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ សូមចំាថា មានវិធីខុសៗគ្នាជាច្រើនដែលពលរដ្ឋអាចទទួលបានសេវា Medi-Cal ដោយមិនបាច់មានថ្លៃចំណាយ រួម។1
តើធ្វើដូចម្តេចទើបខ្ញុំដឹងបានអំពីប្រភេទ SOC របស់ខ្ញុំ?
SOC គឺជាបរិមាណទឹកប្រាក់ដែលបុគ្គលម្នាក់ត្រូវបង់តាមការកំណត់ជារៀងរាល់ខែនៅមុនពេលដែលកម្មវិធី Medi-Cal ធ្វើការរាប់រងលើសេវាកម្មណាមួយ។ បុគ្គលទាំងឡាយអាចបំពេញបានតាមលក្ខខណ្ឌ SOC ដោយធ្វើការបង់ប្រាក់ថ្លៃសម្ភារៈ/បរិក្ខារនិងសេវាវេជ្ជសាស្ត្រ តាមរយៈប្រាក់ចំណាយផ្នែកវេជ្ជសាស្ត្រ បើទោះបីជាវិក្កយបត្រទាំងនោះមិនទាន់បានទូទាត់ហើយក៏ដោយ ឬដោយបង្ហាញវិក្កយបត្រវេជ្ជសាស្ត្រចាស់ៗទៅខោនធីដែលបុគ្គលនោះមានកាតព្វកិច្ចត្រូវបង់ប្រាក់ជូន។
នៅពេលបុគ្គលណាម្នាក់បំពេញតាមលក្ខខណ្ឌ SOC របស់ Medi-Cal នៅពេលណាមួយអំឡុងខែនោះ បុគ្គលនោះនឹងទទួលបានសេវា Medi-Cal ក្នុងខែនោះ។ ក្នុងខែដែលបុគ្គលណាម្នាក់មិនបានបំពេញតាមលក្ខខណ្ឌ SOC របស់ខ្លួន បុគ្គលនោះនឹងមិនទទួលបានសេវា Medi-Cal ឡើយ។ កម្មវិធី Medi-Cal ក៏នឹងបង់ប្រាក់បុព្វលាភរ៉ាប់រងផ្នែក B នៃកម្មវិធី Medicare របស់បុគ្គលណាម្នាក់ផងដែរ ដែលទឹកប្រាក់នោះបានមកពីមូលប្បទានបត្ររបបសន្តិសុខសង្គមរបស់បុគ្គលនោះ នៅក្នុងខែណាមួយដែលបុគ្គលនោះបំពេញតាមលក្ខខណ្ឌ SOC។
ដើម្បីកំណត់សិទ្ធិទទួលបានក្រោមកម្មវិធី ABD-MN Medi-Cal ការិយាល័យ Medi-Cal ប្រចាំខោនធីនោះ នឹងបូកបន្ថែមទឹកប្រាក់សរុបនៃប្រាក់ចំណូលដុលរកបានពីការងារ និងប្រាក់ចំណូលក្រៅពីការងាររបស់បុគ្គលនោះ។ ខោនធី កាត់ប្រាក់ចំនួន $20 ពីប្រាក់ចំណូលនក្រៅពីការងារទាំងអស់។ សម្រាប់ប្រាក់ចំណូលរកបានពីការងារ ខោនធីនឹងកាត់ប្រាក់ចំនួន $65 បន្ទាប់មកចែកចំនួនទឹកប្រាក់ដែលនៅសល់ពាក់កណ្តាល។ បន្ទាប់មក ខោនធីនឹងបូកចំនួនទឹកប្រាក់ទាំងពីរបញ្ចូលគ្នា។
បន្ទាប់មកទៀត ខោនធីនឹងកាត់បុព្វលាភរ៉ាប់រងលើផ្នែកវេជ្ជសាស្ត្រ ទន្តសាស្ត្រ និងចក្ខុសាស្រ្ត។ ការគណនាទាំងនេះ នឹងចេញជាតួលេខមួយដែលហៅថា ប្រាក់ចំណូលសុទ្ធដែលអាចរាប់បាន។ ប្រសិនបើចំណូលរបស់បុគ្គលណាម្នាក់មានចំនួនលើសពីចំនួនទឹកប្រាក់គោលណាមួយ បុគ្គលនោះនឹងទទួលបាន SOC។ បន្ទាប់មក ខោនធីនឹងកាត់បន្ថយតម្រូវការជួសជុលថែទាំចេញពីប្រាក់ចំណូលសុទ្ធដែលអាចរាប់បាន ដើម្បីកំណត់ពី SOC។ បច្ចុប្បន្ននេះ តម្រូវការថែទំាំជួសជុលគឺមានចំនួន $600 ក្នុងមួយខែ សម្រាប់បុគ្គលម្នាក់ និង $934 ក្នុងមួយខែ សម្រាប់គូស្វាមីភរិយា។
តម្រូវការថែទាំជួសជុល គឺជាចំនួនទឹកប្រាក់ដែលបុគ្គលទាំងឡាយទទួលបានការអនុញ្ញាតឲ្យរក្សាទុកនៅក្រោមវិធានរបស់ Medi-Cal នៅក្នុងកម្មវិធី ABD-MN Medi-Cal។ អ្វីៗដែលមានចំនួនលើសពីតម្រូវការនៃការថែទាំជួសជុលគឺជា SOC ហើយត្រូវទូទាត់ប្រាក់ទៅតាមការកំណត់ មុនពេលដែល Medi-Cal នឹងចាប់ផ្តើមទូទាត់ការចំណាយផ្នែកវេជ្ជសាស្ត្រនៅក្នុងខែនោះ។
ឧទាហរណ៍ ប្រសិនបើប្រាក់ចំណូលដុលរបស់អ្នកនៅលីវម្នាក់មានចំនួន $1925.00 ដែលជាប្រាក់ចំណូលក្រៅពីការងារ នោះការគណនានេះ នឹងត្រូវធ្វើឡើងដូចខាងក្រោម៖
$1,925.00 - $20 (ការកាត់ប្រាក់ចំណូលរកបានក្រៅពីការងារ) = $1,905.00
$1,905.00 - $600 (តម្រូវការថែទាំជួសជុលសម្រាប់មនុស្សម្នាក់) = $1,305.00
SOC មានចំនួន $1,305។
តើខ្ញុំប្រើប្រាស់ SOC របស់ខ្ញុំយ៉ាងដូចម្តេចដើម្បីទួលបានសេវាច្រើន បន្ថែមទៀត?2
បុគ្គលទាំងឡាយដែលទទួលបានការអនុញ្ញាតឲ្យប្រើការចំណាយដែល “ចាំបាច់សម្រាប់សេវាវេជ្ជសាស្ត្រ និងការព្យាបាលដែលទទួលស្គាល់ដោយច្បាប់រដ្ឋ ប៉ុន្តែមិនបានរាប់បញ្ចូលទៅក្នុងគម្រោង [Medi-Cal របស់រដ្ឋ]” ដើម្បីបំពេញតាមលក្ខខណ្ឌ SOC របស់ពួកគេ។3 នាយកដ្ឋានសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័ញ៉ា (California Department of Health Care Services, DHCS) បានចេញនូវសេចក្តីណែនាំអំពីលិខិតនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់លេខ 15-02 ដែលអាចស្វែងរកបានតាមរយៈ http://www.dhcs.ca.gov/services/medi-cal/eligibility/Documents/ACWDL2015/ACWDL15-02.pdf។
សេវាថែទាំបុគ្គលក្រោមការចំណាយផ្ទាល់ខ្លួន គឺជាការចំណាយដែលអាចប្រើប្រាស់ដើម្បីបំពេញលក្ខខណ្ឌ SOC។ សេវាថែទាំបុគ្គល ត្រូវមានការចេញវេជ្ជបញ្ជាពីគ្រូពេទ្យ អ្នកគ្រប់គ្រងករណីជាគិលានុប្បដ្ឋាក ដែលវាយតម្លៃជាផ្នែកមួយនៃការវាយតម្លៃលើតម្រូវការរបស់ IHSS (ប៉ុន្តែមិនផ្តល់ជូនក្រោមកម្មវិធី IHSS នោះទេ) ឬមិនត្រូវបានរាប់បញ្ចូលទៅក្នុងផែនការថែទាំរបស់អ្នកទទួលប្រយោជន៍ ទៅតាមការចាំបាច់ដើម្បីការពារគាត់មិនឲ្យបញ្ជូនទៅកាន់មន្ទីរថែទាំរយៈពេលវែងសម្រាប់ការព្យាបាលពិសេស។ សំណុំឯកសារត្រូវបញ្ជាក់ថា បុគ្គលនោះអាចបន្តស្នាក់នៅក្នុងផ្ទះរបស់ខ្លួនបានដោយសុវត្ថិភាព ដោយមានការផ្តល់ជូននូវសេវាថែទាំជាលក្ខណៈបុគ្គល និង/ឬចំនួនម៉ោង IHSS ដែលបានវាយតម្លៃ។4
អ្នកផ្តល់សេវាថែទាំអាចជាសមាជិកណាមួយនៅក្នុងគ្រួសារ។ អ្នកផ្តល់សេវាថែទាំ ក៏អាចជាអ្នកផ្តល់សេវារបស់ IHSS ផងដែរ ដែលពួកគេផ្តល់ការថែទាំក្រៅពីចំនួនម៉ោងដែលបានបង់ប្រាក់សម្រាប់កម្មវិធី IHSS។ សេវាថែទាំផ្ទាល់ខ្លួនដែលបានប្រើប្រាស់ដើម្បីបំពេញតាមលក្ខខណ្ឌ SOC របស់ Medi-Cal អាចមានចំនួនលើសពីចំនួនម៉ោងអតិបរមាដែលបានវាយតម្លៃរួចសម្រាប់កម្មវិធី IHSS ដរាបណាតម្រូវការសម្រាប់ចំនួនម៉ោងនោះត្រូវបានចងក្រងជាឯកសារ។ នេះអាចជាការកើនឡើងជាបណ្តោះអាសន្នដែលអ្នកទទួលប្រយោជន៍ ត្រូវការសម្រាប់ការចាកចេញពីមន្ទីរពេទ្យ ដែលពួកគេមានបំណងមិនចង់ស្នាក់នៅក្នុងវេជ្ជស្ថានថែទាំ ឬចំនួនម៉ោងបន្ថែមនោះ អាចបង្ហាញពីភាពចាំបាច់យ៉ាងសមស្របដើម្បីជៀសផុតពីការស្នាក់នៅក្នុងវេជ្ជសា្ថនថែទាំ នៅពេលដែលតម្រូវការថែទាំរបស់អ្នកទទួលផលមានការកើនឡើង។
ឧទាហរណ៍ទី 1 (IHSS—តម្រូវការមិនត្រឹមត្រូវតាមលក្ខខណ្ឌ)៖
អ្នកនាង A ទទួលបានការវាយតម្លៃដោយខោនធីថា មានតម្រូវការថែទាំផ្ទាល់ខ្លួនចំនួន 350 ម៉ោងក្នុងមួយខែ។ នេះមានន័យថា កម្មវិធី IHSS របស់ខោនធី នឹងបង់ប្រាក់សម្រាប់ម៉ោងអតិប្បរមាចំនួន 283 ម៉ោងក្នុងមួយខែ។ នេះមានន័យថា ខោនធីនេះបានធ្វើការវាយតម្លៃលើអ្នកនាង A ថា មិនបានបំពេញតាមលក្ខខណ្ឌតម្រូវចំនួន 67 ម៉ោង។ អ្នកនាង A អាចប្រើប្រាស់ SOC ដើម្បីបង់ប្រាក់ថ្លៃសេវាចំនួន 67 ម៉ោងបន្ថែមទៀតដែលគេបានកំណត់ថាគាត់ត្រូវការ។ ប្រសិនបើគាត់បំពេញតាមលក្ខខណ្ឌ SOC របស់គាត់តាមរយៈការបង់ប្រាក់សម្រាប់ចំនួនម៉ោងថែទាំបន្ថែមនោះ គាត់នឹងទទួលបានសេវា Medi-Cal ហើយ Medi-Cal នឹងធ្វើការបង់ប្រាក់សម្រាប់ចំនួនម៉ោង IHSS ដែលបានអនុម័តរួច។
ឧទាហរណ៍ទី 2 (IHSS—ការថែទាំដិតដល់សម្រាប់មនុស្សពេញវ័យ)៖
អ្នកនាង A ទទួលបាន IHSS ចំនួន 150 ម៉ោងក្នុងមួយខែ។ ប៉ុន្តែអ្នកនាង A មានតម្រូវការការថែទាំដោយគ្រូពេទ្យ ជាប្រចាំ,5 រាប់ទាំងតម្រូវការសម្រាប់មនុស្សណាម្នាក់ដើម្បីផ្តល់ការថែទាំមិនមែនវេជ្ជសាស្ត្រ ការគ្រប់គ្រង និងទំនាក់ទំនងសង្គម (ការថែទាំដិតដល់សម្រាប់មនុស្សពេញវ័យ)។ ទោះបីជាកម្មវិធី IHSS គឺជាកម្មវិធីផ្តល់សេវាម្តងសម្រាប់កិច្ចការមួយក៏ដោយ តែអ្នកនាង A អាចប្រើប្រាស់ SOC របស់គាត់សម្រាប់ការថែទាំដិតដល់សម្រាប់ មនុស្សពេញវ័យ។6 អ្នកនាង A ចាំបាច់ត្រូវស្នើសុំលិខិតពីគ្រូពេទ្យដែលពន្យល់ថាការថែទាំដិតដល់សម្រាប់មនុស្សពេញវ័យ គឺ ជាសេវាកម្មវេជ្ជសាស្ត្រនិងការព្យាបាលដែលចាំបាច់សម្រាប់គាត់។
ឧទាហរណ៍ទី 3 (ឱសថគ្មានវេជ្ជបញ្ជា និងគ្រឿងបរិក្ខារ)៖
អ្នកនាង A ទទួលបានវេជ្ជបញ្ជាឲ្យប្រើប្រាស់ឱសថដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យគាត់ ដែល Medi-Cal មិនបានរាប់រង។ គាត់ក៏ត្រូវការការផ្គត់ផ្គង់ខោទឹកនោមបន្ថែមទៀតផងដែរ ក្រៅពីអ្វីដែល Medi-Cal បានអនុញ្ញាត។ គាត់អាចប្រើប្រាស់ SOC របស់គាត់ដើម្បីបង់ប្រាក់សម្រាប់ការប្រើប្រាស់ឱសថនោះ ឲ្យតែគ្រូពេទ្យរបស់គាត់ចេញវេជ្ជបញ្ជាទៅតាមការចាំបាច់ដើម្បីព្យាបាលស្ថានភាពជំងឺរបស់គាត់។ គាត់អាចប្រើប្រាស់ SOC របស់គាត់ ដើម្បីបង់ប្រាក់សម្រាប់ការផ្គត់ផ្គង់ខោទឹកនោមបន្ថែមទៀត។
ឧទាហរណ៍ទី 4 (សេវាអនុគ្រោះសិទ្ធិពីវេជ្ជស្ថានថែទាំបន្ថែម)៖
អ្នកនាង A ទទួលបានសេវាថែទាំដោយគ្រូពេទ្យតាមរយៈការអនុគ្រោះសិទ្ធិពីមន្ទីរពេទ្យសម្រាប់អ្នកជំងឺធ្ងន់និងមន្ទីរថែទាំ (Nursing Facility Acute Hospital, NF/AH) ក្នុងកម្រិតនៃការថែទាំ NF-B ដែលមានន័យថា គាត់មានថវិកាចំនួន $48,180 ក្នុងមួយឆ្នាំ ដែលគាត់ប្រើប្រាស់ដើម្បីទទួលបានម៉ោងថែទាំដោយគ្រូពេទ្យចំនួនប្រហែល 12 ម៉ោង។ ទោះយ៉ាងណាក៏ដោយ គាត់នៅត្រូវការជំនួយបន្ថែមទៀត។ អ្នកនាង A អាចប្រើប្រាស់ SOC របស់គាត់ដើម្បីបង់ប្រាក់សម្រាប់ការថែទាំជាប្រចាំសម្រាប់មនុស្សពេញវ័យ។ អ្នកនាង A ចាំបាច់ត្រូវស្នើសុំលិខិតពីគ្រូពេទ្យដែលពន្យល់ថាការថែទាំដិតដល់សម្រាប់មនុស្សពេញវ័យ គឺ ជាសេវាកម្មវេជ្ជសាស្ត្រនិងការព្យាបាលដែលចាំបាច់សម្រាប់គាត់។
ឧទាហរណ៍ទី 5 (ការព្យាបាលដោយចលនា)៖
គ្រូពេទ្យរបស់អ្នកនាង A បានកំណត់ថា គាត់ត្រូវការការព្យាបាលដោយចលនាជាបន្ត ក្រៅពីអ្វីដែល Medi-Cal ឬ Medicare បានរាប់រង។ អ្នកនាង A អាចប្រើប្រាស់ SOC ដើម្បីបង់ប្រាក់សម្រាប់សេវាព្យាបាលដែលផ្តល់ជូននៅតាមមន្ទីរពេទ្យ មន្ទីរពេទ្យស្តារនីតិសម្បទា និងគ្លីនិកសម្រាប់អ្នកជំងឺក្រៅ។ អ្នកនាង A នឹងចាំបាច់ត្រូវស្នើសុំលិខិតពីគ្រូពេទ្យដែលពន្យល់ថាការព្យាបាលដោយចលនា គឺ ជាសេវាកម្មវេជ្ជសាស្ត្រនិងការព្យាបាលដែលចាំបាច់សម្រាប់គាត់។
ឧទាហរណ៍ទី 6 (វេជ្ជស្ថានថែទាំ)៖
សូមមើលការបោះពុម្ភផ្សាយរបស់ DRC ស្តីពីការប្រើប្រាស់ SOC របស់អ្នក ប្រសិនបើអ្នកជាអ្នករស់នៅក្នុងមណ្ឌលថែទាំ៖ ការប្រើប្រាស់ចំណែកនៃថ្លៃដើម Medi-Cal របស់អ្នក ប្រសិនបើអ្នកជាអ្នករស់នៅក្នុងមណ្ឌលថែទាំ។
- 1. សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីផ្សេងៗទៀតដែលអ្នកអាចគិតពិចារណាចូលរួមបាន (ដូចជា កម្មវិធី A&D FPL, កម្មវិធីធានារ៉ាប់រងសម្រាប់ជនពិការមានប្រាក់ចំណូលខ្ពស់ 250% និងកម្មវិធីបន្តសេវា Medi-Cal និងកម្មវិធីដទៃផ្សេងទៀត) សូមមើលប្រភពឯកសារដូចខាងក្រោម៖ http://wclp.org/advocate-resources/manuals-2/2016-health-care-guide/ http://www.canhr.org/factsheets/medi-cal_fs/html/fs_ADFPLP.htm http://www.healthconsumer.org/Medi-CalOverview2008Ch2.pdf http://www.healthconsumer.org/New_Health_Law_CA_IssueBrief_2_Final.pdf http://www.disabilityrightsca.org/pubs/PublicationsHealthBenefits.htm
- 2. សម្រាប់ព័ត៌មានអំពីការប្រើប្រាស់ SOC របស់អ្នកនៅក្នុងមន្ទីរថែទាំ សូមមើលឯកសារបោះពុម្ពផ្សាយលេខ 5597.01 របស់យើង ដែលនឹងចេញផ្សាយនាពេលខាងមុខ
- 3. 42 CFR § 435.831(e)(2).
- 4. លិខិតនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ៖ 15-02 ថ្ងៃទី12 ខែមករា ឆ្នាំ2015។ http://www.dhcs.ca.gov/services/medi-cal/eligibility/Documents/ACWDL2015/ACWDL15-02.pdf
- 5. លិខិតនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ៖ 15-02 ថ្ងៃទី12 ខែមករា ឆ្នាំ2015។ http://www.dhcs.ca.gov/services/medi-cal/eligibility/Documents/ACWDL2015/ACWDL15-02.pdf សូមមើលផងដែរនូវលិខិតនាយកសុខុមាលភាពគ្រប់ខោនធីទាំងអស់ លេខ 90-11 ដែលអនុវត្តនីតិវិធី Hunt v. Kizer;
- 6. នោះដោយសារតែកម្មវិធីថែទាំជាប្រចាំសម្រាប់មនុស្សពេញវ័យ ត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃការអនុគ្រោះសិទ្ធិលើសេវាថែទាំផ្ទាល់ខ្លួន (WPCS)។ WPCS គឺជាផ្នែកមួយនៃការអនុគ្រោះសិទ្ធិលើសេវានៅតាមមន្ទីរថែទាំ និងសេវាកម្មតាមសហគមន៍ (NF/AH) ដែលគ្រប់គ្រងដោយច្បាប់ស្តីពីប្រតិបត្តិការតាមផ្ទះ សុខុមាលភាព និងស្ថាប័នរបស់ DHCS ផ្នែក 14132(t), 14132.97។