ការផ្តល់មូលនិធិបច្ចេកវិទ្យាជំនួយ តាមរយៈការចំណាយលើការងាររបស់អ្នកពិការភ្នែក (BWE)

Publications
#5569.06

ការផ្តល់មូលនិធិបច្ចេកវិទ្យាជំនួយ តាមរយៈការចំណាយលើការងាររបស់អ្នកពិការភ្នែក (BWE)

ប្រសិនបើអ្នកពិការភ្នែក មានសិទ្ធិទទួលបានប្រាក់ចំណូលបន្ថែមសន្តិសុខ (SSI) និងធ្វើការ អ្នកអាចប្រើ BWE ដើម្បីកាត់បន្ថយប្រាក់ចំណូលសរុបរបស់អ្នក ដែលកាត់បន្ថយប្រាក់ចំណូលដែលអាចរាប់បាន។ ប្រាក់ចំណូលដែលអាចរាប់បានគឺជាអ្វីដែលរដ្ឋបាលសន្តិសុខសង្គម (SSA) មើលដើម្បីកំណត់ចំនួនទឹកប្រាក់ទូទាត់ SSI ប្រចាំខែរបស់អ្នក។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

តើ BWE ជាអ្វី?

ប្រសិនបើ​អ្នក​ពិការភ្នែក​ មានសិទ្ធិទទួលបាន​ចំណូល​របបសន្តិសុខសង្គម​បំពេញបន្ថែម​ (Supplemental Security Income, SSI) និង​កំពុង​ធ្វើការ​​ អ្នកអាចប្រើប្រាស់ការ​ចំណាយ​លើ​ការងារ​របស់​អ្នក​ពិការ​ភ្នែក​ (Blind Work Expenses, BWE) ដើម្បីកាត់​បន្ថយ​​ចំណូល​ដុល​រប​ស់​អ្នក​ដែល​កាត់​បន្ថយ​ចំណូល​ដែល​អាចរាប់បញ្ចូល​បាន​របស់អ្នកជា​ជំនួស​។ ចំណូល​ដែ​ល​អាច​រាប់​បញ្ចូលបាន​ គឺជាអ្វីដែល​​រដ្ឋបាល​របបសន្តិសុខសង្គម​ (Social Security Administration, SSA) ពិនិត្យមើល​ដើម្បី​កំណត់ទឹកប្រាក់​ទូទាត់​ SSI ប្រចាំ​ខែ​។ ចំណូល​ដែលអាចរាប់បញ្ចូល​បាន​​របស់អ្នកកាន់តែទាប ​អ្នកទទួលបាន​ SSI កាន់តែ​ច្រើន​ រហូតដល់​កម្រិត​អតិបរមា​ដែល​បានអនុញ្ញាត​។

ឧទាហរណ៍​ខាងក្រោម​បង្ហាញថា ប្រសិនបើអ្នក​មាន​ប្រាក់កម្រៃ​ប្រចាំ​ខែ​ $800.00 និង​ $100.0​0​ នៅក្នុង​ BWE នោះ BWE អាចនឹង​កាត់បន្ថយ​ចំណូល​ប្រចាំ​ខែ​របស់អ្នក​ បន្ទាប់​ពីការ​កាត់​ទឹក​ប្រាក់​​​ដែលបានអនុវត្ត​ផ្សេងទៀត ពី​ $357.50 ដល់​ $257.50។ $257.50 អាចនឹងក្លាយជា​ចំណូ​ល​ដែលអាចរាប់បញ្ចូលបាន​​​របស់អ្នក​ជាមួយនឹង​ BWE។​ SSI នឹង​កាត់បន្ថយ​ប្រាក់​ទូទា​ត់​របស់អ្នក​ត្រឹម​ $257.50។ បើគ្មាន​ BWE នោះ​ទេ​ SSA អាចនឹង​កាត់បន្ថយទឹកប្រាក់​​អត្ថ​ប្រយោ​ជន៍​ SSI របស់អ្នក​ត្រឹម​ $357.50 ជា​ជំនួស​៖

ឧទាហរណ៍​អំពី​ BWE

ចំណូលដុល​ប្រចាំ​ខែ​ $800.00
-  ការមិនរាប់​បញ្ចូល​ចំណូល​​ទូទៅ​ $20.00
-  ការមិនរាប់បញ្ចូល​ប្រាក់ចំណូលដែលរកបាន 65.00
$715.00
÷ 2        
$357.50
- ការចំណាយ​លើការ​ងារ​របស់អ្នកពិការភ្នែក $100.00
ប្រាក់ចំណូលដែលអាច​រាប់បញ្ចូលបាន​​ ​$257.50

តើទំនាក់ទំនងរវាង BWE និងការចំណាយ​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ពិការភាព​ (IRWE) គឺជាអ្វី?

ទាំង​ BWE និង​ IRWE សុទ្ធតែ​ជួយកាត់បន្ថយ​ចំណូលដែលអាចរាប់បញ្ចូល​បាន​​របស់អ្នក​។ ប៉ុន្តែ BWE អនុវត្តតែចំពោះ​បុគ្គលដែល​ពិការភ្នែក និង​ទៅលើ​ SSI ប៉ុណ្ណោះ និង​មិនទៅលើ​ SSD​I នោះទេ​។ IRWE អនុវត្ត​ទៅលើបុគ្គលដែ​លមាន​ពិការភាព​ណាមួយ​ មិនថា​ទៅលើ​ SSI និង​​/ឬ​ SSDI នោះទេ​។

ការចំណាយដែលអ្នក​អាច​កាត់កងបាន​ក្រោម​ BWE និង​ IRWE គឺស្រដៀង​គ្នា​ តែ​មិនដូចគ្នា​ទាំង​​​​ស្រុង​ទេ​។ BWE មិនចាំបាច់​ពាក់​ព័ន្ធដោយផ្ទាល់ទៅនឹង​ពិការភាព​របស់អ្នកនោះទេ វា​អា​ច​​ជា​ការ​ចំណាយ​លើ​ការ​ងារ​ណាមួយ​។​ IRWE ត្រូវ​តែ​មានពាក់ព័ន្ធដោយផ្ទាល់ទៅនឹង​ពិការភា​ព​​របស់អ្នក​។ ឧទាហរណ៍ បុគ្គលម្នាក់ដែល​ពិការភ្នែក​ អាច​ទាមទារ​សំណងពន្ធ​ប្រាក់ចំណូល​ថ្នាក់​មូលដ្ឋាន​ រដ្ឋ​ និង​សហព័ន្ធ​​សម្រាប់ជា​ BWE។​ បុគ្គលម្នាក់​ដែល​មិនចាត់ទុកថា​ពិការភ្នែក​ មិនអាច​ប្រើប្រាស់​ពន្ធទាំងនេះ​សម្រាប់ជា​ IRWE បានទេ​។ មើលសៀវ​ភៅក្រហម​របស់​ SSA សម្រាប់​ឧទាហរណ៍​បន្ថែម​ស្តីពី​ BWE៖ http://www.ssa.gov/redbook/ សៀវភៅក្រហម​ក៏ផ្តល់​ព័ត៌មាន​ស្តីពី​ប្រាក់លើកទឹកចិត្ត​​ការងារ​ SSA ផ្សេងៗ​សម្រាប់​បុគ្គល​​ទៅលើ​ SSI និង/ឬ SSDI​។​​

ប្រសិនបើអ្នកអាច​កាត់​​ខ្ទង់ចំណាយ​ណាមួយ​សម្រាប់​ជា​ BWE ឬ​ IRWE យកល្អ​គួរតែ​ប្រើ​ប្រា​ស់​​​ការ​កាត់​កង​ទឹកប្រាក់​ BWE ។​ នៅក្នុង​ឧទាហរណ៍​ស្តីពី​ IRWE ខាងក្រោម ប្រាក់ចំណូល​ដែល​អាច​រាប់បញ្ចូល​បាន​​របស់អ្នក ​អាច​នឹង​មាន​ចំនួន​ $307.50 ហើយទឹកប្រាក់នេះ​អាច​នឹង​ត្រូវ​បា​ន​កាត់​ចេញ​ពី​ទឹកប្រាក់អត្ថប្រយោជន៍​ SSI របស់អ្នក​ ជំនួសទឹកប្រាក់​ $257.50 ដូចបានបង្ហាញ​នៅក្នុង​តារាង​ BWE ពីមុនមក​ខាងលើ។

ឧទាហរណ៍​អំពី​ IRWE

ចំណូលដុល​ប្រចាំ​ខែ​ $800.00
- ការ​មិនរាប់បញ្ចូល​ចំណូល​ទូទៅ​ 20.00
- ការមិនរាប់បញ្ចូល​ចំណូល​ដែលរកបាន​ 65.00
$715.00
- $100 IRWE
$615.00
÷ 2        
ប្រាក់​ចំណូល​ដែលអាច​រាប់បញ្ចូល​បាន​ $307.50

សម្រាប់ព័ត៌មានបន្ថែម​ស្តីពី​ IRWE សូមមើល​ឯកសារបោះពុម្ពផ្សាយ​​របស់​យើង​ “ការផ្តល់​មូល​និធិ​បច្ចេកវិទ្យាជំនួយ​តាមរយៈកា​រចំណាយលើការ​ងារ​ពាក់ព័ន្ធនឹង​ពិការភាព​ (IRWE)” (ឯកសារ​បោះ​ពុម្ព​ផ្សាយ DRC http://www.disabilityrightsca.org/pubs/5570.01.pdf)។

តើ​ឧទាហរណ៍​ស្តីពី​ការចំណាយ​លើបច្ចេកវិទ្យា​ជំនួយ​នៅ​ក្រោ​ម​ BWE មានអ្វីខ្លះ​?

ឧទាហរណ៍​មួយចំនួនស្តីពី​ការចំណាយ​លើ​បច្ចេកវិទ្យាជំនួយ​ដែល​អាច​ត្រូវបានកាត់ចេញ​សម្រាប់​ជា​ BWE គឺមាន​ម៉ាស៊ីនបោះពុម្ព​អក្សរ​សម្រាប់​អ្នក​​ពិការភ្នែក ឧបករណ៍​ជំនួយ​គំហើញ​ចក្ខុ​​ឬឥន្ទ្រីយ៍​ ម៉ាស៊ីនស្គែន​ កុំព្យូរទ័រ​បញ្ចេញ​សំឡេង​ “និយាយ” និង​ឯកសារ​ជាអក្សរសម្រាប់​អ្នក​ពិការ​ភ្នែក​។ សម្រាប់​បញ្ជីរាយនាម​ BWE ផ្សេងទៀត​ សូមមើលសៀវភៅ​ក្រហម​ SSA។

តើទំនាក់ទំនង​រវាង​ BWE និង​គម្រោង​ដើម្បីទទួលបានស្វ័យ​គាំទ្រ​ (PASS) មានអ្វីខ្លះ​?

ការចំណាយដែល​អ្នក​បានកាត់ចេញ​សម្រាប់​ជា​ការចំណាយ​លើ​គម្រោង​ដើម្បីទទួ​លបាន​ស្វ័​យ​​​គាំទ្រ​ (Plan to Achieve Self Support, PASS) មិនត្រូវបានអនុញ្ញាត​សម្រាប់ជា​ការកាត់ទឹក​ប្រា​ក់​ BWE ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​​ PASS មិន​រ៉ាប់រង​លើ​ថ្លៃ​ចំណាយ​ទាំងស្រុង​នៃ​មុខទំនិញ​ឬ​​សេវា​នោះទេ​ អ្នកអាច​កាត់​បន្ថយ​ចំ​ណែក​ដែលនៅសល់​សម្រាប់ជា​ BWE បាន​។ វាត្រូវតែ​បំពេ​ញ​តាមលក្ខណៈវិនិច្ឆ័យ​សម្រាប់​ BWE នៅក្នុង​សំណួរ​ទី​ 1 ខាងលើ​។

សម្រាប់​ព័ត៌មានបន្ថែមស្តីពី​គម្រោង​ PASS សូមមើល​ឯកសារ​បោះពុម្ពផ្សាយ​ “ការផ្តល់​មូល​និ​ធិ​​បច្ចេកវិទ្យាជំនួយ​តាមរយៈ​គម្រោង​សម្រាប់ស្វ័យគាំទ្រ​​ (PASS)” http://www.disabilityrightsca.org/pubs/557101.pdf

តើខ្ញុំអាច​ប្តឹង​ឧទ្ធរណ៍​លើការដិសេធ​ SSA ទៅលើ​ខ្ទង់ចំណាយ​ណាមួយ​​ដែល​ខ្ញុំគិត​ថា​ជា​ BWE បានដែរឬទេ​?

បាន អ្នកអាច​ដាក់ពាក្យប្តឹង​ឧទ្ធរណ៍​បាន ដោយ​ប្រើប្រា​ស់ទម្រង់បែបប SSA ស្តីពី​សំណើ​សុំ​ការ​ពិចារណា​ឡើង​វិញ​ (SSA561-U2)។ ទម្រង់បែបបទ​​នេះ​​មានផ្តល់ជូន​នៅ​លើ​គេហទំព័រ​នេះ​៖ http://ssa.gov/forms/ssa-561.html