ការទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយ តាមរយៈ នាយកដ្ឋានសនីតិសម្បទា

ការទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយ តាមរយៈ នាយកដ្ឋានសនីតិសម្បទា
ការបោះពុម្ភផ្សាយនេះមើលទៅដើម្បីឆ្លើយសំណួរដែលអ្នកប្រហែលជាមានទាក់ទងនឹងបច្ចេកវិទ្យាជំនួយ និងរបៀបដែលនាយកដ្ឋានស្តារនីតិសម្បទាអាចជួយផ្តល់ឧបករណ៍ និង/ឬសេវាកម្មទាំងនោះ។
1. តើ នាយកដ្ឋានសនីតិសម្បទា (DOR, Department of Rehabilitation) អាចផ្តល់ឲ្យខ្ញុំនូវឧបករណ៍បច្ចេកវិជ្ជាជំនួយដែរឬទេ (assistive technology)?
អាចផ្តល់ជូនបាន ។ ក្រមស្តានីតិសម្បទា (Rehabilitation Act) បានកំណត់និយមន័យចំពោះពាក្យថាឧបករណ៍បច្ចេកវិជ្ជាជំនួយជា “ការប្រើបច្ចេកវិជ្ជា វិស្វកម្ម ឬគោលការណ៍តាមបែបវិទ្យាសាស្រ្ត ដើម្បីផ្តល់ឲ្យចំពោះសេចក្តីត្រូវការ និងដោះស្រាយចំពោះឧបសគ្គរបស់ជនពិការក្នុងវិស័យ ជាអាទិ៍ ការអប់រំ ការស្តារនីតិសម្បទា ការប្រកបការងារ ការធ្វើដំណើរ ការរស់នៅដោយឯករាជ្យ និងការលំហែកាយ ។ 29 ក្រមសហរដ្ឋអាមេរិក (U.S.C., United States Code) វគ្គទី 705(30)
បច្ចេកវិជ្ជាស្តារនីតិសប្បទា ត្រូវបានចែកចេញជាបីប្រភេទ ៖ វិស្វកម្មស្តារនីតិសម្បទា ឧបករណ៍បច្ចេកវិជ្ជាជំនួយ និង សេវាកម្មបច្ចេកវិជ្ជាជំនួយ ។ បច្ចេកវិជ្ជាស្តានីតិសម្បទា ក៏រួមបញ្ចូលផងដែរនូវ ការកែតម្រូវយានយន្ត ទូរគមនាគមន៍ ភាពងាយរំញោច ព្រមទាំងជំនួយបច្ចេកវិជ្ជា និងឧបករណ៍ផ្សេងៗទៀត តែមិនបានរាប់បញ្ចូលការចៀវ និងការជួសជុលយានយន្តឡើយ ។ 9 ក្រមនិយត្តកម្មរដ្ឋកាលីហ្វ័រនីញ៉ា (CCR, California Code of Regulations) វគ្គទី 7024.7 ។
2. តើអ្វីជាឧបករណ៍ជំនួយបច្ចេកវិជ្ជា (assistive technology device)?
“ឧបករណ៍បច្ចេកវិជ្ជាជំនួយ” គឺជាពាក្យដែលគេប្រើដើម្បីហៅឧបករណ៍ ឬប្រព័ន្ធណាមួយ សម្រាប់ជួយជនពិការក្នុងការធ្វើអ្វីមួយ ដែលគេមិនអាចធ្វើបានដោយគ្មានឧបករណ៍នោះទេ ឬដើម្បីបង្កើនភាពងាយស្រួល និងផ្តល់សុវត្ថិភាពក្នុងការធ្វើអ្វីមួយ ។ ឧបករណ៍ជំនួយប្រភេទនេះ អាចរកទិញបានពីហាង ដែលគេបានកែសម្រួល ឬកែប្រែដើម្បីត្រូវទៅតាមតម្រូវការជាក់លាក់របស់អ្នក ។ 29 U.S.C. វគ្គទី 3001 et seq., 9 CCR វគ្គទី 7002 ។
3. តើអ្វីជាសេវាកម្មបច្ចេកវិជ្ជាជំនួយ (assistive technology service)?
“សេវាកម្មបច្ចេកវិជ្ជាជំនួយ” គឺជាសេវាកម្មសម្រាប់ជួយអ្នកក្នុងការជ្រើសរើស ទិញ ឬប្រើឧបករណ៍បច្ចេកវិជ្ជាជំនួយ ដោយមានរួមបញ្ចូលនូវ ៖
- ការវាយតម្លៃអំពីតម្រូវការរបស់អ្នក បូករួមទាំងការវាយតម្លៃចលនារាងកាយរបស់អ្នក ចំពោះបរិស្ថានផ្ទាល់របស់អ្នក ។
- ការចៀវ ការជួល ឬការទិញ (ទទួលបាន) ឧបករណ៍បច្ចេកវិជ្ជាជំនួយ ។
- ការជ្រើសរើស ការរចនា ការធ្វើឲ្យប្រើបាន ការធ្វើឲ្យស្របតាមតម្រូវការជាលក្ខណៈបុគ្គល ការសម្របខ្លួនទៅតាមតម្រូវការ ការប្រើប្រាស់ ការថែរក្សា ការជួសជុល ឬការប្តូរឧបករណ៍បច្ចេកវិជ្ជាជំនួយ ។
- ការសម្របសម្រួល និងការប្រើការព្យាបាលផ្សេងៗ ការអន្តរាគមន៍ ឬសេវាកម្ម ជាមួយនឹងឧបករណ៍បច្ចេកវិជ្ជាជំនួយ ដូចជាអ្វីៗទាំងឡាយដែលពាក់ព័ន្ធនឹងផែនការតម្រូវជាលក្ខណៈបុគ្គលសម្រាប់ការធ្វើការ (IPE, Individualized Plan for Employment) បច្ចុប្បន្នរបស់អ្នក ។
- ជំនួយបណ្តុះបណ្តាល ឬជំនួយបច្ចេកវិជ្ជាដល់អ្នក ឬបើសិនជាសមរម្យ គឺសម្រាប់សមាជិកគ្រួសារអ្នក អាណាព្យាបាល អ្នកតស៊ូមតិ ឬអ្នកតំណាងស្របច្បាប់របស់អ្នក ។
- ជំនួយបណ្តុះបណ្តាល ឬជំនួយបច្ចេកទេសដល់អ្នកបម្រើការងារអាជីព (រួមបញ្ចូលបុគ្គលជាអ្នកផ្តល់សេវាកម្មអប់រំ និងសេវាកម្មស្តានីតិសម្បទា) និយោជក ឬអ្នកដទៃទៀតដែលជាអ្នកផ្តល់សេវាកម្ម និយោជក ឬបើមិនដូច្នោះទេ គឺជាអ្នកដែលចូលរួមយ៉ាងសំខាន់ក្នុងផ្នែកចម្បងដែលធ្វើឲ្យជីវិតរបស់អ្នកមានដំណើរការ ដែលជំនួយចំពោះការបណ្តុះបណ្តាល ឬជំនួយបច្ចេកទេស គឺមានសារៈសំខាន់ចំពោះអ្នក ដើម្បី អាចសម្រេចគោលបំណងការងារ ដូចអ្វីដែលបានសរសេរ និងបានយល់ព្រមនៅក្នុងផែនការតម្រូវតាមលក្ខណៈបុគ្គលសម្រាប់ការងាររបស់អ្នក ។
- U.S.C. វគ្គទី 3002 (5), 9 CCR វគ្គទី 7002.5 ។
4. តើ DOR អាចផ្តល់ឲ្យខ្ញុំនូវឧបករណ៍ជំនួយបានដែរឬទេ នៅពេលខ្ញុំដាក់ពាក្យសុំសេវាកម្មពី DOR ននេះ?
អាចផ្តល់ជូនបាន ។ DOR អាចផ្តល់ជូនអ្នកនូវបច្ចេកវិជ្ជាជំនួយបាន នៅពេលគេកំណត់អំពីភាពមានសិទ្ធិទទួលសេវាកម្មពី DOR ននេះ របស់អ្នក ។ នៅពេលព័ត៌មានដែលមានស្រាប់ មិនអាចកំណត់បាននូវកម្រិតនៃមុខងាររាងកាយបច្ចុប្បន្នរបស់អ្នកបាន ឬថាយើងមិនមានព័ត៌មានប្រភេទនេះនៅក្នុងដៃទេ នោះDOR អាចរៀបចំធ្វើការវាយតម្លៃ គឺរួមបញ្ចូលការវាយតម្លៃពីតម្រូវការរបស់អ្នកចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ និងសេវាកម្មបច្ចេកវិជ្ជាជំនួយ ក៏ដូចជាសេវាកម្មជំនួយផ្សេងៗទៀត ដែលមានភាពចំាបាច់សម្រាប់កំណត់អំពីភាពមានសិទ្ធិទទួលជំនួយរបស់អ្នក ។ 9 CCR 7062 (g)(1)(a)(B) ។
សម្រាប់ព័ត៌មានបន្ថែមអំពីភាពមានសិទ្ធិទទួលជំនួយពីDOR សូមអាន សន្លឹកការពិតស្តីអំពីភាពមានសិទ្ធិទទួលបានសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈ (Eligibility for Vocational Rehabilitation Services Fact Sheet) ឯកសារបោះពុម្ពផ្សាយលេខ F066.01 តាមអាសយដ្ឋាន http://www.disabilityrightsca.org/pubs/F06601.pdf
នៅពេលដែលយើងខ្ញុំបានកំណត់ឃើញថា អ្នកមានសិទ្ធិទទួលសេវាកម្មហើយ DOR អាចដាក់បញ្ចូលបច្ចេកវិជ្ជាជំនួយទៅក្នុងផែនការតម្រូវជាលក្ខណៈបុគ្គលសម្រាប់ការធ្វើការរបស់អ្នក នៅពេលដែលត្រូវការ ដើម្បីអាចសម្រេចបាននូវគោលបំណងការងាររបស់អ្នក ។ 9 CCR វគ្គទី 7131 (a)(2)(A) ។
5. តើអ្វីជាវិស្វកម្មស្តានីតិសម្បទា (rehabilitation engineering)?
វិស្វកម្មស្តានីតិសម្បទា មានន័យថា ជាការប្រើប្រាស់នូវវិស្វកម្មវិទ្យាសាស្រ្តជាប្រព័ន្ធ ដើម្បីរៀបចំ បង្កើត សម្របការប្រើប្រាស់ សាកល្បងការប្រើប្រាស់ វាយតម្លៃ ដាក់ឲ្យប្រើប្រាស់ និងបែងចែកដំណោះស្រាយបច្ចេកវិជ្ជាចំពោះបញ្ហា ដែលជនពិការម្នាក់ៗកំពុងជួបប្រទះ ចំពោះវិស័យចលនារាងកាយ ដូចជាការរំកិលខ្លួន ការទំនាក់ទំនង ការស្តាប់ ការមើល ការយល់ និងចំពោះសកម្មភាពពាក់ព័ន្ធនឹងការធ្វើការ ការរស់នៅដោយឯករាជ្យ ការអប់រំ និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ។ 29 U.S.C. 723 (a)(14) 9 CCR វគ្គទី 7024.4 ។
សេវាកម្មវិស្វកម្មស្តានីតិសម្បទា មានជាអាទិ៍ ការវាយតម្លៃកន្លែងការងាររបស់ជនពិការ និងការស្វែងរកសមាសភាគដែលមានលក់នៅទីផ្សារ ដើម្បីបង្កើតស្ថានីការងារដែលអាចឲ្យអ្នកប្រើបាន ជាមួយនឹងកម្ពស់តុដែលអាចកែសម្រួលបាន និងការរៀបចំសម្ភារៈការិយាល័យឡើងវិញ ដូចជាម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីននិងម៉ាស៊ីនទូរសារ ។ ការសម្របខ្លួនប្រភេទនេះ ជាទូទៅគឺត្រូវបានធ្វើឡើង ដោយវិស្វករផ្នែកស្តានីតិសម្បទាដែលមានសមត្ថភាពគ្រប់គ្រាន់ ។
6. តើបច្ចេកវិជ្ជាស្តានីតិសម្បទាប្រភេទណាដែលអាចដាក់បញ្ចូលក្នុងផែនការតម្រូវជាលក្ខណៈបុគ្គលសម្រាប់ការធ្វើការរបស់ខ្ញុំ)?
បើអ្នកត្រូវការបច្ចេកវិជ្ជាស្តានីតិសម្បទា ដើម្បីសម្រេចបាននូវគោលបំណងការងាររបស់អ្នក នោះផែនការតម្រូវជាលក្ខណៈបុគ្គលសម្រាប់ការធ្វើការរបស់អ្នកត្រូវរួមបញ្ចូលនូវ ៖
- សេវាកម្មបច្ចេកវិជ្ជាស្តានីតិសម្បទាជាក់លាក់ដែលអ្នកត្រូវការ
- វិធីផ្តល់បច្ចេកវិជ្ជាដល់អ្នក នៅក្នុងស្ថានភាពដែលមានការរួមបញ្ចូលគ្នាច្រើនបំផុត និង
- នរណាជាអ្នកផ្តល់បច្ចេកវិជ្ជា និងសេវាកម្មនានាដែលពាក់ព័ន្ធនឹងការទិញ និងការប្រើប្រាស់ឧបករណ៍នេះ ។ 29 U.S.C. 722(b)(3)(B)(i)(I) ។
បទពិសោធន៍ការសាកល្បងការងារ និងបច្ចេកវិជ្ជាជំនួយ ។ “បទពិសោធន៍ការសាកល្បងការងារ” (TWE, Trial Work Experience) មានន័យថា ជាការរុករកលទ្ធភាព សមត្ថភាព និងភាពដែលអាចបំពេញការងារនៅក្នុងស្ថានភាពជាក់ស្តែងរបស់អ្នក ហើយវាត្រូវតែធ្វើឡើង នៅមុនការកំណត់ថាតើអ្នកអាចទទួលបានផលប្រយោជន៍ពីសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈដែរឬទេ ។ ជាផ្នែកមួយនៃបទពិសោធន៍ការសាកល្បងការងារDORត្រូវតែដាក់បញ្ចូលនូវសេវាកម្មដែលសមរម្យ ដែលមានជាអាទិ៍បច្ចេកវិជ្ជាជំនួយ និងសេវាកម្ម ដើម្បីសម្រួលដល់តម្រូវការស្តានីតិសម្បទារបស់អ្នក ក្នុងអំឡុងពេលទទួលបទពិសោធន៍ការសាកល្បងការងារ ។ 9 CCR វគ្គទី 7029.1 ។ (សម្រាប់ព័ត៌មានបន្ថែមអំពីភាពមានសិទ្ធិទទួលជំនួយពីDORស្តានីតិសម្បទា សូមអាន សន្លឹកការពិតស្តីអំពីភាពមានសិទ្ធិទទួលសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈ ឯកសារបោះពុម្ពផ្សាយលេខF066.01 [Eligibility for Vocational Rehabilitation Services Fact Sheet])
7. ក្រៅពីបច្ចេកវិជ្ជាស្តានីតិសម្បទា តើDORអាចផ្តល់អ្វីខ្លះទៀតដល់ខ្ញុំ?
DORក៏អាចផ្តល់ជូនអ្នកបានដែរនូវសេវាកម្មការធ្វើឲ្យស្ថានភាពរាងកាយ និងចិត្តមកកាន់សភាពដើមវិញ ។ សេវាកម្មទាំងនេះ មានផ្តល់ជូននៅពេលមានភាពចាំបាច់ ដើម្បីកែតម្រូវ ឬដើម្បីកែសម្រួលសំខាន់ៗ ចំពោះស្ថានភាពរាងកាយ ឬស្ថានភាពចិត្តដែលមានលំនឹង ឬមានការរីកចម្រើនយ៉ាងយឺតៗ នៅក្នុងថិរវេលាមួយដែលសមរម្យ ។ ជំនួយបែបនេះ មានរួមបញ្ចូលសេវាកម្មវេជ្ជសាស្រ្តច្រើនផ្នែក ។ ប្រភេទឧបករណ៍ និងសេវាកម្មដែលមានផ្តល់ជូនក្រោមជំនួយស្ថិតក្នុងប្រភេទនេះ មាន៖
- សរីរាង្គសិប្បនិម្មិត ឧបករណ៍ទប់អវយវ ឬឧបករណ៍ជំនួយដទៃទៀត ដែលមានសារៈសំខាន់ក្នុងការជួយឲ្យអ្នកអាចទទួលបាន ឬអាចរក្សាបានការងារមួយ
- វ៉ែនតា និងសេវាកម្មថែទាំភ្នែក
- ការព្យាបាលរាងកាយដោយចលនា
- ការព្យាបាលផ្លូវកាយនិងផ្លូវចិត្ត
- កៅអីកង់ និងឧបករណ៍ជំនួយការស្តាប់
- ការព្យាបាលរោគពិការភាពការនិយាយ និងការព្យាបាលបញ្ហាការស្តាប់ ព្រមទាំង
- សេវាកម្មពិសេសដើម្បីព្យាបាលអ្នកជម្ងឺតម្រងនោមក្នុងដំណាក់កាលចុងក្រោយ រួមបញ្ចូលទាំងការផ្សាំសរីរាង្គ ការលាងឈាម ការដាក់ក្រលៀនសិប្បនិម្មិត និងការផ្គត់ផ្គង់លើការថែទាំជម្ងឺប្រភេទនេះ ។ 9 C.C.R. វគ្គទី 7020 ។
8. តើខ្ញុំត្រូវចេញការចំណាយចំពោះសេវាកម្មដែលផ្តល់ជូនដោយDORដែរឬទេ?
ពេលខ្លះ ខាងDOR តម្រូវឲ្យអ្នកជួយចេញថ្លៃសេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈដែលអ្នកត្រូវការ មានដូចជាថ្លៃឧបករណ៍បច្ចេកវិជ្ជាជំនួយ និងសេវាកម្មនានា ។ DOR នឹងពិចារណាអំពីប្រាក់ចំណូល និងធនធានងាយបង្វែជាសាច់ប្រាក់របស់អ្នក ចំនួនសមាជិកក្នុងគ្រួសារអ្នក និងការលើកលែងចំពោះការចំណាយផ្នែកវេជ្ជសាស្រ្តរបស់អ្នក ដើម្បីគណនាអំពីចំនួនប្រាក់ដែលអ្នកត្រូវចូលរួមចេញលើការចំណាយ ។ 9 C.C.R. វគ្គទី 7190 ។
អ្នកមិនចំាបាច់ចេញការចំណាយឡើយ ប្រសិនបើអ្នកជាបុគ្គលដែលទទួលបានជំនួយសន្តិសុខសង្គមធានារ៉ាប់រងពិការភាព (SSDI, Social Security Disability Insurance) ប្រាក់ចំណូលសន្តិសុខបង្គ្រប់ (SSI, Supplemental Security Income)/ប្រាក់ជំនួយបង្គ្រប់របស់រដ្ហ (SSP, State Supplementary Payment) និងជំនួយសាធារណៈផ្សេងទៀត ដូចជា ជំនួយសង្គ្រោះទូទៅ ឬជំនួយទូទៅ ឬជំនួយគ្រសារដែលមានកូនក្នុងបន្ទុក (AFDC, Aid to Families with Dependent Children) (ឥឡូវគេហៅថាជំនួយបណ្តោះអាសន្នដល់គ្រួសារតោកយ៉ាក [TANF - Temporary Assistance for Needy Families])
សេវាកម្មស្តានីតិសម្បទាវិជ្ជាជីវៈដូចខាងក្រោម គឺមានផ្តល់ជូនដល់អតិថិជនរបស់DOR ដោយឥតគិតថ្លៃអ្វីទាំងអស់ ៖
- ការវាយតម្លៃអំពីសក្តានុពលនៃការស្តានីតិសម្បទា បូករួមទាំងការធ្វើរោគវិនិច្ឆ័យ និងសេវាកម្មនានាដែលពាក់ព័ន្ធ
- ការប្រឹក្សាយោបល់ ការផ្តល់មតិណែនាំ និងសេវាកម្មបញ្ជូនបន្ត
- ការរកកន្លែងឲ្យចូលធ្វើការ ឬជំនួយរកការងារឲ្យធ្វើ
- ការបណ្តុះបណ្តាល ការបង្វឹក សៀវភៅ និងសម្ភារៈផ្សេងៗទៀតសម្រាប់បណ្តុះបណ្តាល
- ឧបករណ៍ដែលចំាបាច់សម្រាប់បំពេញការងារ
- សេវាកម្មផ្ទាល់ខ្លួន ដូចជាសេវាអ្នកជួយថែទាំ អ្នកបកប្រែភាសាគ និងអ្នកបកប្រែភាសា អ្នកជួយកត់ត្រា អ្នកបើកបរ និងអ្នកជួយអាន
- ថ្លៃធ្វើដំណើរ ព្រមទាំង
- សេវាកម្មបង្រៀនធ្វើការ ។
- CCR វគ្គទី 7191 ។
9. តើមានពេលណាដែលDOR រំពឹងថាខ្ញុំនឹងអាចទទួលបានបច្ចេកវិជ្ជាស្តានីតិសម្បទាពីប្រភពផ្សេងទៀតដែរឬទេ?
DOR នឹងមិនចេញថ្លៃការចំណាយលើរបស់ ឬសេវាកម្ម ដែលមានផ្តល់ជូនដោយប្រភពផ្សេងឡើយ (សេវាកម្មដែលអាចធៀបគ្នាបាន) ។ 29 U.S.C. វគ្គទី 721(a)(8) ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចំាបាច់ត្រូវប្រើអត្ថប្រយោជន៍ដែលអាចធៀបគ្នាបានទេ ប្រសិនបើការទទួលយកអត្ថប្រយោជន៍ទាំងអស់នោះ វានាំឲ្យមានការបង្អាក់ ឬពន្យារការរីកចម្រើនក្នុងការសម្រេចបានលទ្ធផលការងារ ការរកកន្លែងឲ្យធ្វើការបន្ទាន់ ឬសេវាកម្មនានារបស់អ្នក ប្រសិនបើអ្នកស្ថិតក្នុងហានិភ័យវេជ្ជសាស្រ្តក្នុងកម្រិតខ្ពស់ ។ 34 ក្រមនិយត្តកម្មសហព័ន្ធ (C.F.R., Code of Federal Regulations) 361.53(a), 9 CCR 7198 ។ ដូចគ្នានេះដែរ សេវាកម្មដូចខាងក្រោមមិនតម្រូវឲ្យអ្នកទទួលពីប្រភពផ្សេងឡើយ ៖
- ការវាយតម្លៃអំពីសក្តានុពលនៃការស្តានីតិសម្បទា
- ការប្រឹក្សាយោបល់ ការផ្តល់មតិណែនាំ និងសេវាកម្មបញ្ជូនបន្ត
- សេវាកម្មបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាកម្មបណ្តុះបណ្តាលផ្សេងៗទៀត មានដូចជាការបណ្តុះបណ្តាលផ្ទាល់ខ្លួន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបែបសម្រួល សៀវភៅ ឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាលផ្សេងទៀត ដែលមានផ្តល់ជូនដោយប្រភពផ្សេងក្រៅពីវិជ្ជាស្ថានឧត្តមសិក្សា
- ការរកកន្លែងឲ្យធ្វើការ
- សេវាកម្មវិស្វកម្មស្តានីតិសម្បទា និង
- សេវាកម្មបង្រៀនធ្វើការ ។
9 CCR ញ៉ា វគ្គទី 7196 ។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីអត្ថប្រយោជន៍ដែលអាចធៀបគ្នាបាន សូមអាន សន្លឹកការពិតស្តីអំពីសេវាកម្មស្តានីតិសម្បទា និងអត្ថប្រយោជន៍ដែលអាចធៀបគ្នាបាន ឯកសារបោះពុម្ពផ្សាយលេខ F065.01 តាមអាសយដ្ឋាន http://www.disabilityrightsca.org/pubs/F06501.pdf
10. តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើDORបដិសេធសំណើសុំបច្ចេកវិជ្ជាស្តានីតិសម្បទារបស់ខ្ញុំ?
អ្នកអាចស្នើសុំឲ្យមានការពិនិត្យសំណើសុំរបស់អ្នកតាមបែបរដ្ឋបាល ឬស្នើសុំឲ្យមានការដោះស្រាយវិវាទ និង/ឬស្នើសុំឲ្យមានសវនាការយុត្តិធម៌ ។ 9 CCR វគ្គទី 7351(c), 7353.6 (b)-(c) និង 7354 ។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការប្តឹងឧទ្ធរណ៍របស់DOR សូមអាន សន្លឹកការពិតស្តីអំពីជម្រើស និងដំណើរការនៃការប្តឹងឧទ្ធរណ៍របស់DORរដ្ឋកាលីហ្វ័រនីញ៉ា (California Department of Rehabilitation Appeals Options and Process Fact Sheet) ឯកសារបោះពុម្ពផ្សាយលេខ 5530.01 តាមអាសយដ្ឋាន http://www.disabilityrightsca.org/pubs/553001.pdf
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.