វិធីធ្វើឲ្យក្រុមហ៊ុនឯកជនផ្តល់ជូនឧបករណ៍បច្ចេកវិជ្ជាជំនួយ

វិធីធ្វើឲ្យក្រុមហ៊ុនឯកជនផ្តល់ជូនឧបករណ៍បច្ចេកវិជ្ជាជំនួយ
ជាទូទៅ យើងមានច្បាប់រដ្ឋាភិបាលសហព័ន្ធពីរ និងច្បាប់រដ្ឋាភិបាលរដ្ឋពីរ ដែលអាចតម្រូវឲ្យក្រុមហ៊ុនឯកជនផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយ (assistive technology) ជូនអ្នក ។
តើមានច្បាប់អ្វីសម្រាប់ប្រើជាមួយក្រុមហ៊ុនឯកជន?
ជាទូទៅ យើងមានច្បាប់រដ្ឋាភិបាលសហព័ន្ធពីរ និងច្បាប់រដ្ឋាភិបាលរដ្ឋពីរ ដែលអាចតម្រូវឲ្យក្រុមហ៊ុនឯកជនផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយ (assistive technology) ជូនអ្នក ។ ច្បាប់ទាំងពីររបស់រដ្ឋាភិបាលសហព័ន្ធគឺ ៖
- ក្រមជនពិការសហរដ្ឋអាមេរិក (ADA, Americans with Disabilities Act)
- វគ្គទី 504 នៃក្រមស្តានីតិសម្បទា (Rehabilitation Act) (Section 504)
ច្បាប់ទាំងពីររបស់រដ្ឋាភិបាលរដ្ឋគឺ ៖
- ក្រមស្តីអំពីសិទ្ធិពលរដ្ឋអ៊ុនរូ (Unruh Civil Rights Act); និង
- ក្រមរដ្ឋប្បវេណីកាលីហ្វ័រនីញ៉ា (California Civil Code) វគ្គទី 54
ច្បាប់រដ្ឋាភិបាលសហព័ន្ធ
- វគ្គទី 504 នៃក្រមស្តានីតិសម្បទា
Section 504 ហាមឃាត់មិនឲ្យមានការរើសអើងដោយសារពិការភាព នៅក្នុងកម្មវិធី និងសកម្មភាពដែលផ្តល់ដោយភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ និងភ្នាក់ងារដទៃទៀតដែលបានទទួលមូលនិធិឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ ។ ត្រង់នេះ គឺមានរួមបញ្ចូលនូវការផ្តល់ជូនសិទ្ធិចូលរួមកម្មវិធីសាធារណៈប្រកបដោយប្រសិទ្ធិភាព និងការផ្តល់ជូនជនពិការនូវគោលនយោបាយ ការអនុវត្ត និងទម្រង់ការប្រកបដោយការកែសម្រួលសមរម្យ តាមភាពចំាបាច់ ដើម្បីឲ្យពួកគេអាចប្រើប្រាស់សេវាសាធារណៈបាន ។ - ក្រមជនពិការសហរដ្ឋអាមេរិក (ADA, Americans with Disabilities Act)
Title III នៃ ADA ហាមឃាត់មិនឲ្យរើសអើងចំពោះមនុស្សដោយសារពិការភាព ពីសំណាក់កន្លែងសម្រាប់សាធារណៈជន ដែលជាក្រុមហ៊ុនឯកជនដែលបើកបម្រើជាសាធារណៈ ។ ខបញ្ញត្តិនេះ ត្រូវបានបកប្រែឲ្យផ្តល់ការការពារដូចគ្នាដល់ជនពិការ ដូចមានចែងក្នុង Section 504 ។ ទីកន្លែងសម្រាប់សាធារណៈជន គឺជាក្រុមហ៊ុនឯកជនដែលបើកបម្រើជាសាធារណៈ ហើយរួមបញ្ចូលកន្លែងនានា ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន រោងមហោស្រព សាលប្រជុំ ហាងទំនិញ ធនាគារ ជំនួញផ្នែកសេវាកម្ម មន្ទីរពេទ្យ ការិយាល័យគ្រូពេទ្យ ស្ថានីយគមនាគមន៍ សារមន្ទីរ សួនសត្វ សាលារៀនឯកជន មណ្ឌលថែទាំកុមារពេលថ្ងៃ និងក្លិបហាត់ប្រាណ ។
ច្បាប់រដ្ឋាភិបាលរដ្ឋ
ក្រម Unruh និងក្រមរដ្ឋប្បវេណី Section 54 គឺជាច្បាប់របស់រដ្ឋកាលីហ្វ័រនីញ៉ា ដែលហាមឃាត់ក្រុមហ៊ុនឯកជនមិនឲ្យមានការរើសអើងចំពោះជនពិការ ហើយមានផ្តល់ជូនដំណោះស្រាយពីអ្វីដែលមានចែងក្នុង ADA និង Section 504 ។
- ក្រមស្តីអំពីសិទ្ធិពលរដ្ឋអ៊ុនរូ
ក្រមអ៊ុនរុហាមឃាត់មិនឲ្យមានការរើសអើងចំពោះមនុស្សដោយសារពិការភាព ពីសំណាក់អង្គភាពជំនួញ ។ ការប្រព្រឹត្តិល្មើសចំពោះ Section 504 និង ADA ក៏ជាការប្រព្រឹត្តិល្មើសចំពោះក្រម Unruh ដែរ ។ ក្រម Unruh ក្រម រដ្ឋប្បវេណីរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 51, et seq. - ក្រមជនពិការ (Disabled Persons Act) ក្រមរដ្ឋប្បវេណីរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 54
ក្រមរដ្ឋប្បវេណី វគ្គទី 54 ផ្តល់ជូនដល់អ្នកដែលមានបញ្ហាសុខភាព និងជនពិការ នូវសិទ្ធិដូចគ្នានឹងសាធារណៈជនទូទៅ ដើម្បីទទួលបានផលប្រយោជន៍ពីសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុន ។ ការប្រព្រឹត្តល្មើសចំពោះ Section 504 និង ADA ក៏ជាការប្រព្រឹត្តល្មើសចំពោះក្រមរដ្ឋប្បវេណីរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 54 ផងដែរ ។ ក្រមរដ្ឋប្បវេណី វគ្គទី 54 និងវគ្គដែលពាក់ព័ន្ធគ្នា គឺនិយាយអំពីអង្គភាពវេជ្ជសាស្រ្ត មធ្យោបាយដឹកជញ្ជូនទូទៅទាំងអស់ (យន្តហោះ រថភ្លើង រថយន្តក្រុង ។ល។) អង្គភាពទូរស័ព្ទ ភ្នាក់ងារចិញ្ចឹមបីបាច់ សាលារៀនឯកជន កន្លែងស្នាក់នៅ កន្លែងសម្រាប់សាធារណៈជន និងទីកន្លែងផ្សេងទៀតសម្រាប់សាធារណៈជនប្រើប្រាស់ ។ ក្រមជនពិការ ក្រមរដ្ឋប្បវេណីរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 54, et seq.
នរណាដែលទទួលបានការការពារពីការរើសអើងដោយក្រុមហ៊ុនឯកជន?
ស្ថិតក្រោមនិយមន័យទាំងរបស់រដ្ឋាភិបាលសហព័ន្ធ និង របស់រដ្ឋាភិបាលរដ្ឋស្តីអំពីពិការភាព មនុស្សភាគច្រើនដែលមានពិការភាពរាងកាយ និងខួរក្បាល ដែលបង្កឲ្យមានដែនកំណត់រាងកាយ និងខួរក្បាល ត្រូវបានទទួលការការពារទាំងអស់ ។ និយមន័យរបស់ច្បាប់រដ្ឋាភិបាលសហព័ន្ធ និងច្បាប់រដ្ឋាភិបាលរដ្ឋ ស្តីអំពីពិការភាព មានបង្ហាញជូនខាងក្រោម ។
ច្បាប់រដ្ឋាភិបាលសហព័ន្ធ
Title III នៃ ADA ការពារជនពិការ មិនឲ្យមានការរើសអើងពីក្រុមហ៊ុនឯកជន ។ ក្រោម ADA ពាក្យថាពិការភាព មានន័យថា ៖
- ការមានពិការភាពរាងកាយ ឬខួរក្បាល ដែលរំខានខ្លាំងក្លាចំពោះសកម្មភាព សំខាន់ៗមួយ ឬច្រើនក្នុងជីវិតរបស់អ្នក (ដូចជាសកម្មភាពអនាម័យរាងកាយ ការធ្វើសកម្មភាពហត្ថកម្ម ការដើរ ការមើល ការស្តាប់ ការនិយាយ ការដកដង្ហើម ការរៀនសូត្រ ឬការធ្វើការ) ។
- ត្រង់នេះ គឺរួមបញ្ចូលនូវ ដែនកំណត់ចំពោះមុខងារសំខាន់ៗរបស់រាងកាយ (ដូចជាប្រព័ន្ធភាពស៊ាំនឹងមេរោគ ការលូតលាស់តាមប្រក្រតីរបស់កោសិកា ការរំលាយអាហារ ការបត់ជើងធំ លំពែង ខួរក្បាល ប្រព័ន្ធដកដង្ហើម ចរាចរណ៍ឈាម ក្រពេញបញ្ចេញអ័រម៉ូន និងមុខងារបន្តពូជ) ឬ
- មានកំណត់ត្រាពិការភាពបែបនេះ (ដូចជាស្ថានភាពចុះខ្សោយមុខងាររាងកាយ) ឬ
- ត្រូវបានចាត់ទុកថាមានពិការភាពបែបនេះ (ដូចជាមនុស្សដែលរលាកភ្លើងក្នុងកម្រិតធ្ងន់ តែមិនមានពិការភាព) ។
42 ក្រមសហរដ្ឋអាមេរិក (U.S.C., United States Code) វគ្គទី 12102(2); 28 ក្រមនិយត្តកម្មសហព័ន្ធ (C.F.R., Code of Federal Regulations) វគ្គទី 36.104 ។
ច្បាប់រដ្ឋាភិបាលរដ្ឋ
ផ្ទុយពីច្បាប់រដ្ឋាភិបាលសហព័ន្ធ ច្បាប់រដ្ឋាភិបាលរដ្ឋ គឺគ្រាន់តែនិយាយចំពោះ “ដែនកំណត់” នៃសកម្មភាពជីវិតសំខាន់ៗ ជាជាង “ដែនកំណត់ធ្ងន់ធ្ងរ” នៃសកម្មភាពជីវិតសំខាន់ៗ ។ ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា (California Government Code) វគ្គទី 12926.1(d) ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រនីញ៉ា វគ្គទី 12926(j)(1)(A), (m)(1)(B)(i) ។
តើច្បាប់ទាំងអស់នេះ ហាមឃាត់ចំពោះការរើសអើងប្រភេទណាខ្លះ?
ច្បាប់ទាំងអស់នេះ ហាមឃាត់ក្រុមហ៊ុនឯកជនមិនឲ្យមានការរើសអើងចំពោះជនពិការ ។ ត្រង់នេះ មានរួមបញ្ចូលនូវ ការចាត់សកម្មភាព ឬការបដិសេធមិនព្រមចាត់សកម្មភាពដែលសមរម្យ ដែលមានបំណង ឬទំនងជាមានការបដិសេធចំពោះជនពិការពីការប្រើប្រាស់សិទ្ធិ ឯកសិទ្ធិ អត្ថប្រយោជន៍ ឬឱកាសណាមួយ ដែលមនុស្សទូទៅអាចប្រើប្រាស់បាន ។ ខបញ្ញត្តិមួយចំនួននៃច្បាប់នេះ មានរួមបញ្ចូលនូវ ៖
- ការប្រើប្រាស់លក្ខណៈវិនិច្ឆ័យ ដែលអាចជាការជម្រុះចេញនូវបុគ្គលជាជនពិការដែលមានគុណវឌ្ឍិគ្រប់គ្រាន់ ។ 28 C.F.R. វគ្គទី 36.301
- ការបដិសេធមិនផ្តល់ឲ្យអ្នកនូវសិទ្ធិប្រើប្រាស់ពេញលេញ និងស្មើគ្នាចំពោះទំនិញ ឬសេវាកម្មរបស់អង្គភាពឯកជន ។ ត្រង់នេះ គឺរួមបញ្ចូលនូវការខកខានមិនបានផ្តល់ការជួយ អត្ថប្រយោជន៍ និងសេវាកម្ម ដែលធ្វើឲ្យអ្នកមានឱកាសស្មើគ្នានឹងអ្នកដទៃ ក្នុងការទទួលបានលទ្ធផលដូចគ្នា ទទួលបានផលប្រយោជន៍ដូចគ្នា ឬឈានដល់កម្រិតជោគជ័យដូចគ្នាទៅនឹងសិស្សដែលមិនមានពិការភាព ។ 28 C.F.R. វគ្គទី 36.201(a)
- ការផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ ឬសេវាកម្មដោយឡែក ឬខុសពីអ្វីដែលផ្តល់ឲ្យអ្នកដទៃ លុះត្រាតែការធ្វើបែបនោះមានភាពចំាបាច់ក្នុងការផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ ឬសេវាកម្មប្រកបដោយប្រសិទ្ធភាព ។ 28 C.F.R. វគ្គទី 36.202(b)
- ការខកខានរៀបចំផ្តល់ជូនសេវាកម្ម កម្មវិធី និងសកម្មភាព នៅក្នុងបរិស្ថានដែលមានភាពសមាហរណកម្មច្រើនបំផុត ដែលសមរម្យចំពោះតម្រូវការរបស់អ្នក ។ 28 C.F.R. វគ្គទី 36.203
- ការប្រើលក្ខណៈវិនិច្ឆ័យ និងវិធីសាស្រ្ត ចំពោះការរៀបចំដែលបដិសេធមិនឲ្យអ្នកអាចចូលរួមក្នុងកម្មវិធី និងសកម្មភាពសាធារណៈ ។ 28 C.F.R. វគ្គទី 36.204
- ការធ្វើឲ្យបន្តមានការរើសអើង ដោយការផ្តល់ជំនួយដែលចំបាច់ដល់ភ្នាក់ងារណាមួយ ដែលរើសអើងចំពោះពិការភាព ។ 28 C.F.R. វគ្គទី 36.204 និង
- ការសងសឹកចំពោះអ្នក ដោយសារអ្នកអនុវត្តន៍សិទ្ធិរបស់ខ្លួន ។ 28 C.F.R. វគ្គទី 36.206 ។
តើនៅពេលណាដែលក្រុមហ៊ុនឯកជនត្រូវផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយដល់ខ្ញុំ?
ក្រុមហ៊ុនឯកជន ត្រូវផ្តល់ឲ្យអ្នកនូវឧបករណ៍បច្ចេកវិជ្ជាជំនួយ ដែលអាចជួយអ្នកក្នុងការចូលរួមក្នុងសេវាកម្ម ឬកម្មវិធីរបស់ពួកគេ ប្រសិនបើបច្ចេកវិជ្ជានោះ ៖ 1) គឺជា “ឧបករណ៍ ឬសេវាកម្មជំនួយ” ដែលអនុញ្ញាតឲ្យអ្នកអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព ឬ 2) គឺជាការកែសម្រួលប្រកបដោយភាពសមរម្យ ចំពោះគោលនយោបាយ ទម្រង់ការ ឬការអនុវត្តរបស់អាជីវកម្ម ប្រសិនបើការកែសម្រួលនោះវាមិនបង្កឲ្យមានបន្ទុកហិរញ្ញវត្ថុ ឬការកែប្រែនូវគោលការណ៍គ្រឹះនៃកម្មវិធីសាធារណៈទេនោះ ។ 28 ក្រមនិយត្តកម្មសហព័ន្ធ (C.F.R.) វគ្គទី 36.303 ។ ក្រុមហ៊ុនឯកជន ក៏ត្រូវផ្តល់ជូននូវឧបករណ៍ ឬសេវាកម្មជំនួយ នៅពេលដែលចំាបាច់ផងដែរ ដើម្បីធានាបានថា ជនពិការ មានឱកាសស្មើភាពគ្នា ដើម្បីទទួលប្រយោជន៍ពីផលិតផល ឬសេវាកម្មរបស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនឯកជនមិនត្រូវផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយទេ ប្រសិនបើវាគឺជា “ឧបករណ៍ផ្ទាល់ខ្លួន” ដែលអ្នកត្រូវប្រើវានៅក្រៅកិច្ចការស្នូល ។1
ឧបករណ៍ និងសេវាកម្មជំនួយ
ក្រុមហ៊ុនឯកជន ត្រូវផ្តល់ឲ្យបុគ្គលដែលស្ថិតក្នុងភាពពិការដែលមានគុណវឌ្ឍិគ្រប់គ្រាន់ នូវ “ឧបករណ៍ និងសេវាកម្មជំនួយ” សមរម្យ ដើម្បីជួយឲ្យពួកគេអាចទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព ក្នុងការដាក់ពាក្យសុំ ឬចូលរួមក្នុងកម្មវិធីសាធារណៈ ។ 42 U.S.C. វគ្គទី 12182(b)(2)(iii), 28 C.F.R. វគ្គទី 36.303 ។
ឧទាហរណ៍នៃឧបករណ៍ និងសេវាកម្មជំនួយ មានជាអាទិ៍ ៖
- អ្នកបកប្រែភាសាដែលមានសមត្ថភាព អ្នកកត់ត្រា សេវាកម្មវាយបញ្ចូលភាសានិយាយ សម្ភារៈជាលាយល័ក្ខណ៍អក្សរ ការប្តូរគ្នានូវកំណត់ត្រាជាលាយល័ក្ខណ៍អក្សរ ឧបល័របំពងសម្លេងទូរស័ព្ទដៃ ឧបករណ៍ជំនួយក្នុងការស្តាប់ ។ ទូរស័ព្ទដែលអាចប្រើបានជាមួយនឹងឧបករណ៍ជំនួយការស្តាប់ ការដាក់ចំណងជើងបើក និងបិទ ឧបករណ៍ទូរគមនាគមន៍ ការបង្ហាញអក្សរក្នុងវីដេអូ ។ល។
- អ្នកអានដែលមានសមត្ថភាព កាសែតអក្សរ ការថតសម្លេង ឧបករណ៍ពុម្ពអក្សរសម្រាប់មនុស្សពិការភ្នែក ឧបករណ៍សម្រាប់បោះពុម្ពអក្សរធំៗ ។ល។
- ការទទួលបាន ឬការកែប្រែសម្ភារៈ ឬឧបករណ៍ និង
- សេវាកម្ម និងសកម្មភាពផ្សេងទៀតដែលស្រដៀងគ្នា ។
បច្ចេកវិជ្ជាខ្លះ ដែលអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រោមផ្នែកនេះ មានដូចជា កម្មវិធីអានអក្សរលើអេក្រង់ ការពង្រីកអក្សរ កម្មវិធីចេះស្គាល់ម្ចាស់សម្លេង និងការវាយពាក្យដែលនិយាយក្នុងកាសែតក្នុងពេលតែមួយ (CART, Captioned Audio Realtime Transcription) ។ ត្រង់នេះ អាចរួមបញ្ចូលនូវបច្ចេកវិជ្ជាមួយចំនួន សម្រាប់ជាជំនួយក្នុងការទំនាក់ទំនង ។
ក្នុងការកំណត់ថាតើឧបករណ៍ និងសេវាកម្មជំនួយបែបណា ដែលមានភាពចំាបាច់ ក្រុមហ៊ុនឯកជន ត្រូវធ្វើការពិចារណាចម្បងចំពោះការស្នើសុំរបស់បុគ្គលម្នាក់ៗ ។ ក្រុមហ៊ុនឯកជន ត្រូវផ្តល់ឲ្យនូវឧបករណ៍ និងសេវាកម្មជំនួយ ក្នុងទ្រង់ទ្រាយមួយដែលអាចប្រើបាន ឲ្យបានទាន់ពេល និងទៅតាមស្ថានភាពដែលអាចការពារឯកជនភាព និងឯករាជ្យភាពរបស់បុគ្គលជាជនពិការ ។
ក្រុមហ៊ុនឯកជន ដែលទំនាក់ទំនងជាមួយនឹងសាធារណៈជន តាមទូរស័ព្ទ ត្រូវប្រគល់ជូននូវប្រព័ន្ធទូរគមនាគមន៍ សម្រាប់ទំនាក់ទំនងជាមួយនឹងមនុស្សដែលមានពិការភាពចំពោះការស្តាប់ និងការនិយាយ ។ 28 C.F.R. វគ្គទី 36.303 ។ អ្វីៗទាំងអស់នេះ អាចរួមបញ្ចូលនូវ TTY (ទូរស័ព្ទអក្សរ) វីដេអូបញ្ជូនពីចម្ងាយ VRI (វីដេអូបកប្រែពីចម្ងាយ) ទូរស័ព្ទជាវីដេអូ និងឧបករណ៍ស្រដៀងគ្នានេះ ។
ក្រុមហ៊ុនឯកជន ក៏ត្រូវផ្តល់ជូននូវឧបករណ៍ ឬសេវាកម្មជំនួយ នៅពេលដែលចំាបាច់ផងដែរ ដើម្បីធានាបានថា ជនពិការ មានឱកាសស្មើភាពគ្នា ដើម្បីទទួលប្រយោជន៍ពីផលិតផល ឬសេវាកម្មរបស់ខ្លួន ។ 42 U.S.C. វគ្គទី 12182(b)(2)(iii) ។ ត្រង់នេះ អាចរួមបញ្ចូលនូវ ការផ្តល់ជូនសម្ភារៈក្នុងទ្រង់ទ្រាយផ្សេងទៀត ដូចជាទ្រង់ទ្រាយអេឡិចត្រូនិក ឬជាអក្សរសម្រាប់មនុស្សពិការភ្នែក ការផ្តល់ជូនកម្មវិធីដូចជាកម្មវិធីពង្រីកអក្សរ ឬកម្មវីធីអានពាក្យក្នុងអេក្រង់ ឬកុំព្យូទ័រសាធារណៈ ឬដោយការផ្តល់ជូននូវបច្ចេកវិជ្ជាមួយចំនួនផ្សេងទៀត ដើម្បីជាជំនួយក្នុងការទំនាក់ទំនង ។ ការផ្តល់ជូននូវឧបករណ៍បច្ចេកវិជ្ជាជំនួយ គឺជាវិធីមួយក្នុងចំណោមវីធីទាំងឡាយ ដែលក្រុមហ៊ុនឯកជន អាចជួយអ្នកបាន ។
ការកែសម្រួលប្រកបដោយភាពសមរម្យ
ក្រុមហ៊ុនឯកជនត្រូវធ្វើការកែសម្រួលឲ្យបានសមរម្យ ចំពោះគោលនយោបាយ ការអនុវត្ត និងទម្រង់ការរបស់ខ្លួន ទៅតាមពេលដែលចំាបាច់ ដើម្បីផ្តល់ជូននូវការយកចិត្តទុកដាក់ដូចគ្នាដល់ជនពិការ ។ 28 C.F.R. វគ្គទី 36.302 ។
ជនពិការ ត្រូវទទួលខុសត្រូវចំពោះការស្នើសុំការសម្រួលប្រកបដោយភាពសមរម្យ ហើយអាចត្រូវផ្តល់ជូនការគាំទ្រពីផ្នែកវេជ្ជសាស្រ្ត ដើម្បីបញ្ជាក់ថាបុគ្គលរូបនេះ មានសេចក្តីត្រូវការ ចំពោះការកែសម្រួលនានាពាក់ព័ន្ធនឹងពិការភាពរបស់ខ្លួន ។ ការគំាទ្រវេជ្ជសាស្រ្ត មិនចំាបាច់ត្រូវបង្ហាញពីលក្ខណៈនៃពិការភាពឡើយ ។ ខ្ញុំគ្រាន់តែបង្ហាញពីដែនកំណត់ដែលបណ្តាលពីពិការភាព ហើយបើអាចទៅរួច ត្រូវណែនាំចំពោះការកែសម្រួលដែលសមរម្យ ឬណែនាំចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ ដែលអាំចជួយអ្នកឲ្យប្រើឧបករណ៍ ឬសេវាកម្មទាំងអស់នោះបាន ។ ប្រសិនបើបានការអនុញ្ញាតឲ្យធ្វើការកែសម្រួល ក្រុមហ៊ុនឯកជនត្រូវជាអ្នកចេញថ្លៃការចំណាយនេះ ។
តើខ្ញុំអាចស្នើសុំឧបករណ៍បច្ចេកវិជ្ជាជំនួយ ពីក្រុមហ៊ុនឯកជនបានដោយរបៀបណា?
យើងខ្ញុំសូមណែនាំឲ្យអ្នកលើកជាសំណើដើម្បីស្នើសុំឧបករណ៍បច្ចេកវិជ្ជាជំនួយជាលាយល័ក្ខណ៍អក្សរ ដោយពន្យល់ ៖ 1) ថាអ្នកជាមនុស្សពិការ (បើទោះបីជាអ្នកមិនចំាបាច់ប្រាប់គេថាអ្នកពិការអ្វីក៏ដោយ) 2) អ្វីដែលពិការភាពរបស់អ្នកមានការប៉ះពាល់ចំពោះលទ្ធភាពរបស់អ្នកក្នុងការទទួលបានផលប្រយោជន៍ពីសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុននោះ 3) ការកែសម្រួលជាក់លាក់ដែលអ្នកត្រូវការ បូករួមទាំងឧបករណ៍បច្ចេកវិជ្ជាជំនួយ និង 4) កាលបរិច្ឆេទដែលអ្នកចង់បានចម្លើយចំពោះការស្នើសុំរបស់អ្នក ។
តើខ្ញុំត្រូវតែផ្តល់ភស្តុតាងអំពីពិការភាពរបស់ខ្ញុំ ដើម្បីអាចទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយពីក្រុមហ៊ុនឯកជនដែរឬទេ?
អ្នកអាចត្រូវផ្តល់ភស្តុតាងបញ្ជាក់ថាអ្នកជាមនុស្សពិការ តែអ្នកមិនចំាបាច់ប្រាប់គេថាអ្នកពិការអ្វីឡើយ គឺគ្រាន់តែប្រាប់គេថាវាធ្វើឲ្យមានដែនកំណត់ចំពោះរាងកាយអ្នកយ៉ាងដូចម្តេចប៉ុណ្ណោះ ។ ព័ត៌មាននេះអាចមានសារៈសំខាន់ ប្រសិនបើតម្រូវការចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ មិនបង្ហាញឲ្យឃើញច្បាស់ ដោយសារក្រុមហ៊ុនឯកជនអាចផ្តល់ឲ្យបានតែការកែសម្រួលដែលសមរម្យ បូករួមទាំងឧបករណ៍ និងសេវាកម្មជំនួយ ចំពោះពិការភាពដែលគេបានដឹង ។ បើពិការភាពរបស់អ្នកវាមិនបានបង្ហាញឲ្យឃើញជាក់លាក់ទេនោះ ឬមួយប្រសិនបើក្រុមហ៊ុនឯកជនមិនអាចផ្ទៀងផ្ទាត់បានអំពីពិការភាពរបស់អ្នក ដោយសារតែគេទាក់ទាងជាមួយអ្នកតែតាមទូរស័ព្ទ ពួកគេអាចស្នើសុំភស្តុតាងបញ្ជាក់ពិការភាព និងតម្រូវការរបស់អ្នក សម្រាប់ការកែសម្រួលដែលសមហេតុផល ។ ដើម្បីបង្ហាញថា អ្នកមានសិទ្ធិទទួលបានការកែសម្រួលសមហេតុផល អ្នកអាចត្រូវស្នើសុំលិខិតពីគ្រូពេទ្យ ឬអ្នកឯកទេសផ្សេងទៀត ដែលជាមនុស្សស្គាល់អ្នក និងដឹងពីពិការភាពរបស់អ្នកដោយបុគ្គលនេះ ត្រូវប្រាប់អំពីការកែសម្រួល ឬការកែតម្រូវណាមួយដែលសមរម្យចំពោះអ្នក ។
តើខ្ញុំអាចទទួលបានឧបករណ៍បច្ចេកវិជ្ជាជំនួយប្រភេទណាពីក្រុមហ៊ុនឯកជន?
ឧបករណ៍បច្ចេកវិជ្ជាជំនួយ មានរួមបញ្ចូលនូវឧបករណ៍ ប្រព័ន្ធ ឬសេវាកម្មណាមួយ ដែលអាចជួយអ្នកឲ្យទទួលបានសេវាកម្មរបស់ក្រុមហ៊ុននោះ ។ ជំនួយទាំងអស់នេះ ជាធម្មតា តាមផ្លូវច្បាប់គេក៏ហៅថាឧបករណ៍ និងសេវាកម្មជំនួយដែរ ។ ឧទាហរណ៍ចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ មានដូចជាជម្រាលជណ្តើរ ឧបករណ៍ពង្រីកសម្លេង ចំណងជើងបើក និងបិទ ឧបករណ៍ជំនួយក្នុងការស្តាប់ អេក្រង់បង្ហាញវីដេអូជាអក្សរ និងប្រព័ន្ធទំនាក់ទំនងដទៃទៀត ។
ក្រុមហ៊ុនឯកជនមិនចំាបាច់ត្រូវផ្តល់ឧបករណ៍តម្រូវតាម បុគ្គលម្នាក់ៗ ឬឧបករណ៍ដទៃដែលតម្រូវការតាមលក្ខណៈបុគ្គលឡើយ ។ ឧបករណ៍ទាំងអស់នោះ មានដូចជាកៅអីកង់ ឧបករណ៍វេជ្ជសាស្រ្តដែលប្រើបានយូរ ឧបករណ៍ជំនួយការស្តាប់ដាក់ជាប់នឹងត្រចៀក ឬឧបករណ៍អវយវៈសិប្បនិម្មិត ។ ចំពោះបទបញ្ញត្តិនេះ ក៏មានការលើកលែងដែរ ។ ឧទាហរណ៍ អង្គភាពមួយដែលរៀបចំសន្និបាត នៅឯមជ្ឈមណ្ឌលសន្និបាត អាចត្រូវផ្តល់ជូននូវឧបករណ៍ជំនួយការស្តាប់ សម្រាប់អ្នកចួលរួមដែលពិបាកស្តាប់ ។
ការស្វែងរកការកែសម្រួល បច្ចេកវិជ្ជា ឬឧបករណ៍ដែលត្រឹមត្រូវ ដើម្បីជួយអ្នកឲ្យអាចមានភាពស្មើគ្នាក្នុងការរីករាយជាមួយនឹងទំនិញ ឬសេវាកម្មរបស់ក្រុមហ៊ុន ត្រូវពាក់ព័ន្ធ នឹងដំណើរការអន្តរកម្មរវាងអ្នក និងក្រុមហ៊ុនឯកជន ដែលអ្នកទាំងពីរត្រូវពិភាក្សាគ្នាអំពីជម្រើសនានា ។ សំណើរបស់អ្នកត្រូវទទួលបានការពិចារណាជាចម្បង តែជាចុងក្រោយ ក្រុមហ៊ុនឯកជនអាចជ្រើសយកក្នុងចំណោមជម្រើសនានា ដរាបណាលទ្ធផលដែលទទួលបានគឺមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យអ្នកអាចប្រើសេវាកម្ម ឬទំនិញរបស់ក្រុមហ៊ុននេះបាន ។
តើនៅពេលណាដែលក្រុមហ៊ុនឯកជនមិនត្រូវផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយ?
ច្បាប់រដ្ឋាភិបាលសហព័ន្ធ
ស្ថិតក្រោម ADA ក្រុមហ៊ុនឯកជន មិនចំាបាច់ត្រូវផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយឡើយ នៅពេលដែលឧបករណ៍នោះវាអាចធ្វើឲ្យមានការប្រែប្រួលមូលដ្ឋានគ្រឹះនៃមុខជំនួញ ឬវាបង្កឲ្យមានបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ ។ ការកែប្រែមូលដ្ឋានគ្រឹះ គឺជាការផ្លាស់ប្តូរដែលវាមានភាពសំខាន់ខ្លាំង ដោយវាធ្វើឲ្យមានការប្រែប្រួលលក្ខណៈចំាបាច់របស់ទំនិញ សេវាកម្ម អគារ ឯកសិទ្ធិ អត្ថប្រយោជន៍ និងការកែតម្រូវនូវមុខជំនួញ ។ ស្ថានភាពបែបនេះ មិនងាយកើតឡើងឡើយ ។ បន្ទុកធ្ងន់ធ្ងរមានន័យថា ជាការលំបាក ឬជាការចំណាយធំរបស់ក្រុមហ៊ុន ដោយគិតអំពីធនធានដែលមាន ហើយនិងផលប៉ះពាល់ចំពោះសំណើសុំកែសម្រួលចំពោះធនធាន ប្រតិបត្តិការ និងការពិចារណាចំពោះសុវត្ថិភាពរបស់ក្រុមហ៊ុន ។ 28 C.F.R. វគ្គទី 36.104 ។ ក្រុមហ៊ុនឯកជនក៏មិនចាំបាច់ត្រូវផ្តល់ឧបករណ៍បច្ចេកវិជ្ជាជំនួយឲ្យដែរ ប្រសិនបើបុគ្គល ឬឧបករណ៍បច្ចេកវិជ្ជាជំនួយវាបង្កឲ្យមានការគម្រាមកំហែងដោយផ្ទាល់ចំពោះសុខភាព និងសុវត្ថិភាពចំពោះអ្នកដទៃ ។ 28 C.F.R. វគ្គទី 36.208 ។
បើក្រុមហ៊ុនឯកជនកំណត់ឃើញថា ការផ្តល់ជូននូវការកែសម្រួល វានឹងនាំឲ្យមានការកែប្រែមូលដ្ឋានគ្រឹះមុខជំនួញរបស់ខ្លួន បង្កឲ្យមានបន្ទុកធ្ងន់ធ្ងរ ឬបង្កឲ្យមានការគម្រាមកំហែងដោយផ្ទាល់ ក្រុមហ៊ុននេះត្រូវផ្តល់ឲ្យអ្នកនូវជម្រើសផ្សេងទៀត ចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ ឬការកែសម្រួលដែលសមរម្យ បើសិនជាមាន ហើយវាមិនបណ្តាលឲ្យមានការកែប្រែជាមូលដ្ឋានគ្រឹះ បង្កឲ្យមានការគម្រាមកំហែង ឬបណ្តាលឲ្យមានបន្ទុកធ្ងន់ធ្ងរចំពោះក្រុមហ៊ុនខ្លួន ។
ច្បាប់រដ្ឋាភិបាលរដ្ឋ
ស្ថិតក្រោមច្បាប់រដ្ឋ Section 54 និងក្រោម Unruh គឺមិនមាននិយាយជាក់លាក់ពីការជជែកវែកញែកពាក់ព័ន្ធនឹងបន្ទុកធ្ងន់ធ្ងរ និងការកែប្រែមូលដ្ឋានគ្រឹះឡើយ ។ ការប្រព្រឹត្តិបំពានណាមួយចំពោះ ADA ក៏ជាការប្រព្រឹត្តបំពានចំពោះច្បាប់រដ្ឋ ដោយសារថាច្បាប់រដ្ឋមានវិសាលភាពធំជាង ADA ។
តើក្រុមហ៊ុនឯកជនអាចទារថ្លៃពីខ្ញុំចំពោះការចំណាយលើឧបករណ៍បច្ចេកវិជ្ជាជំនួយដែរឬទេ?
ទេ ។ ក្រុមហ៊ុនឯកជន មិនអាចកំនត់តម្លៃសម្រាប់ទារពីបុគ្គលណាម្នាក់ ឬក្រុមនៃបុគ្គលណាមួយដែលមានពិការភាព ឲ្យចេញថ្លៃការចំណាយចំពោះឧបករណ៍ជំនួយ ឬការកែសម្រួលសមហេតុផលណាមួយចំពោះគោលនយោបាយ ការអនុវត្ត ឬទម្រង់ការបានឡើយ ។ 28 C.F.R. វគ្គទី 36.301 ។
តើខ្ញុំត្រូវធ្វើអ្វី ប្រសិនបើក្រុមហ៊ុនឯកជនបដិសេធសំណើសុំឧបករណ៍បច្ចេកវិជ្ជាជំនួយរបស់ខ្ញុំ?
ជាទូទៅ គឺមានរបស់បីយ៉ាងដែលអ្នកត្រូវធ្វើ ប្រសិនបើក្រុមហ៊ុនឯកជនមិនព្រមផ្តល់ឲ្យអ្នកនូវឧបករណ៍បច្ចេកវិជ្ជាជំនួយ ៖ ដាក់ពាក្យបណ្តឹងរដ្ឋបាលទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ, United States Department of Justice) (ចំពោះការប្រព្រឹត្តិល្មើសលើច្បាប់សហព័ន្ធ) ដាក់ពាក្យបណ្តឹងរដ្ឋបាលទៅកាន់នាយកដ្ឋានយុត្តិធម៌ការងារ និងជម្រកនៃរដ្ឋកាលីហ្វ័រនីញ៉ា (California Department of Fair Employment and Housing) (សម្រាប់ការប្រព្រឹត្តិល្មើសច្បាប់រដ្ឋ) ឬដាក់ពាក្យប្តឹងផ្លូវច្បាប់ឯកជន ។ បណ្តឹងរដ្ឋបាល គឺមិនមានភាពដូចគ្នានឹងបណ្តឹងផ្លូវច្បាប់ឡើយ ។ អ្នកអាចដាក់ពាក្យប្តឹងរដ្ឋបាល ឬប្តឹងផ្លូវច្បាប់ ដោយមិនចំាបាច់មានមេធាវី តែបើអ្នកទាក់ទងជាមួយនឹងមេធាវីមុនការដាក់ពាក្យប្តឹង គឺជាការប្រសើរ ជាពិសេសគឺស្តីអំពីដែនកំណត់ពេលវេលាចំពោះការដាក់ពាក្យបណ្តឹង ។
ការប្រព្រឹត្តិល្មើសច្បាប់សហព័ន្ធ – បណ្តឹងរដ្ឋបាល
ដើម្បីដាក់ពាក្យបណ្តឹងចំពោះការប្រព្រឹត្តល្មើស ADA ឬ Section 504 ចំពោះក្រុមហ៊ុនឯកជន អ្នកអាចដាក់ពាក្យប្តឹងមកកាន់ក្រសួងយុត្តិធម៌ ។ អ្នកអាចប្តឹងតាមប្រៃសនី ឬផ្ញើទូរសារមកកាន់ ៖
- សូមសរសេរបណ្តឹងរួចផ្ញើទៅកាន់ ៖
U.S. Department of Justice
950 Pennsylvania Avenue, NW
Civil Rights Division
Disability Rights Section – 1425 NYAV
Washington, D.C. 20530 - សូមផ្ញើពាក្យបណ្តឹងតាមទូរសារទៅកាន់ ៖ (202) 307-1197
ព័ត៌មានបន្ថែមស្តីអំពីការដាក់ពាក្យបណ្តឹងចំពោះការប្រព្រឹត្តល្មើស ADA ទៅកាន់ក្រសួងយុត្តិធម៌ បូករួមទាំងប្រភេទព័ត៌មានដែលអ្នកត្រូវដាក់បញ្ចូលក្នុងពាក្យបណ្តឹង និងពេលវេលាដែលអ្នកមានដើម្បីដាក់ពាក្យបណ្តឹង គឺមាននៅឯវ៉ិបសៃត៍របស់ក្រសួងយុត្តិធម៌ តាមអាសយដ្ឋាន ៖ http://www.ada.gov/fact_on_complaint.htm ។
ការប្រព្រឹត្តល្មើសច្បាប់រដ្ឋ – បណ្តឹងរដ្ឋបាល
អ្នកអាចប្តឹងការទារថ្ឡៃចំណាយ ក្រោមក្រមអ៊ុនរុ ឬក្រុមវគ្គទី 54 ដោយការដាក់ពាក្យប្តឹងទៅកាន់នាយកដ្ឋានយុត្តិធម៌ការងារ និងទីជម្រករដ្ឋកាលីហ្វ័រនីញ៉ា (DFEH, California Department of Fair Employment and Housing) ។ អ្នកត្រូវដាក់ពាក្យបណ្តឹងមកកាន់ DFEH ឲ្យបានក្នុងរវាងមួយឆ្នាំ គិតចាប់ពីពេលសកម្មភាពរើសអើងបានកើតឡើង ។ អ្នកអាចដាក់ពាក្យបណ្តឹងតាមអនឡាញ តាមទូរស័ព្ទ ឬតាមប្រៃសនីដូចខាងក្រោម ៖
- សូមប្រើប្រព័ន្ធអនឡាញរបស់ DFEH តាមអាសយដ្ឋាន http://houdiniesq.net/dfeh/intake/
- ហៅទូរស័ព្ទមកកាន់មជ្ឈមណ្ឌលទូរគមនាគមន៍របស់ នាយកដ្ឋានយុត្តិធម៌ការងារ និងទីជម្រករដ្ឋកាលីហ្វ័រនីញ៉ា តាមលេខ (800) 884-1684 ។ បើអ្នកមានពិការភាពចំពោះការស្តាប់ អ្នកអាចហៅទូរស័ព្ទមកលេខ (800) 884-1684 ឬអ្នកប្រើ TTY សូមហៅមកលេខ (800) 700-2320 ។
- ស្នើសុំបែបបទការសាកសួរមុនការដាក់ពាក្យប្តឹង ឬយកសំណុំបែបបទនេះតាមអនឡាញបាននៅឯ http://www.dfeh.ca.gov/res/docs/PCI/Pre%20Complaint%20Inquiry%20-%20DPA… ហើយផ្ញើវាទៅកាន់ការិយាល័យណាមួយរបស់ DFEH ។
- អ្នកអាចផ្ញើតាមអ៊ីម៉េលនូវបែបបទសាកសួរមុនការប្តឹងទៅកាន់អាសយដ្ឋាន contact.center@dfeh.ca.gov
ព័ត៌មានបន្ថែម ស្តីអំពីការដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានយុត្តិធម៌ការងារ និងទីជម្រករដ្ឋកាលីហ្វ័រនីញ៉ា បូករួមទាំងប្រភេទព័ត៌មាន ដែលអ្នកត្រូវដាក់បញ្ចូលក្នុងពាក្យបណ្តឹងរបស់អ្នក និងចំនួនពេលវេលាដែលអ្នកមានដើម្បីដាក់ពាក្យបណ្តឹង គឺមាននៅឯ http://www.dfeh.ca.gov/Complaints_ComplaintProcess.htm ។
បណ្តឹងច្បាប់
អ្នកមិនចំាបាច់ដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់ភ្នាក់ងារណាមួយដូចបានរាយពីខាងលើឡើយ ។ អ្នកអាចដាក់ពាក្យប្តឹងតាមផ្លូវច្បាប់តែម្តង ។ ស្ថិតក្រោមច្បាប់រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ បណ្តឹងត្រូវដាក់ទៅកាន់តុលាការ ក្នុងរវាងពីរឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទដែលសកម្មភាពរើសអើងបានកើតឡើង ។
Disability Rights California បានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្តល់ជំនួយនានាមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html ។
តើមានធនធានណាខ្លះទៀត?
ធនធាននានា
- http://www.dds.ca.gov/AT/at_network.cfm បណ្តាញបច្ចេកវិជ្ជាជំនួយរដ្ឋកាលីហ្វ័រនីញ៉ា, (California Assistive Technology Network) នាយកដ្ឋានស្តានីតិសម្បទា, (DOR, Department of Rehabilitation) ដោយភ្ជាប់ជាមួយនឹងអ្នកប្រើប្រាស់ បច្ចេកវិជ្ជាជំនួយ, (AT, Assistive Technology), អ្នកផ្តល់ AT និងភ្នាក់ងាររដ្ឋ ជាអ្នកសម្របសម្រួលកិច្ចខិតខំរបស់រដ្ឋកាលីហ្វ័រនីញ៉ា ដើម្បីពង្រីក និងបង្កើនការប្រើប្រាស់ AT ក្រោមក្រមបច្ចេកវិជ្ជា (Tech Act) ឆ្នាំ 1993 ។ បេសកម្មចម្បងរបស់បណ្តាញប AT រដ្ឋកាលីហ្វ័រនីញ៉ា គឺ ៖
- ជួយកាត់បន្ថយឧបសគ្គរបស់ជនពិការក្នុងការទទួលបាន AT ។
- លើកកម្ពស់ការយល់ដឹងសាធារណៈអំពីផលប្រយោជន៍របស់ AT ចំពោះជនពិការ ។
- រៀបចំយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយភាពជាន់គ្នានៃសកម្មភាពរបស់ភ្នាក់ងាររដ្ឋ និងអង្គការដទៃទៀតទាំងអស់ដែលជាអ្នកជួយជនពិការ ។
បណ្តាញ AT រក្សាទុកទិន្នន័យអំពីធនធាន AT និងអ្នកផ្តល់ឧបករណ៍នេះ ដែលមានទីតាំងនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ហើយអាចជួយរកទីកន្លែងប្រភព AT សម្រាប់ពិការភាពជាក់លាក់ ។ ការបញ្ជូនបន្តក៏នឹងត្រូវធ្វើឡើងដល់ក្រុមដែលជាអ្នកផ្តល់គោលការណ៍ណែនាំអំពី AT និងទៅកាន់ប្រភពអ្នកផ្តល់ជំនួយមូលនិធិ AT ដែលមានសក្តានុពល ។
- មជ្ឈមណ្ឌលរស់នៅដោយឯករាជ្យរដ្ឋកាលីហ្វ័រនីញ៉ា (California Independent Living Centers) ។ សម្រាប់បញ្ជីឈ្មោះមជ្ឈមណ្ឌលការរស់នៅដោយឯករាជ្យ តាមខោនធីនីមួយ សូមអាន ៖ http://www.rehab.cahwnet.gov/ILS/ILC-List.html ។
- www.Askjan.org – ខណៈពេលដែលវ៉ិបសៃត៍ របស់រដ្ឋាភិបាលមួយនេះ ត្រូវបានរៀបចំឡើងសម្រាប់ស្ថានភាពការងារ វាក៏មានព័ត៌មានល្អៗស្តីអំពីធនធានឧបករណ៍បច្ចេកវិជ្ជាជំនួយផងដែរ ។
Disability Rights California បានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្តល់ជំនួយនានាមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. សម្រាប់ព័ត៌មានបន្ថែម សូមអាន ប្រសិទ្ធិភាពនៃការទំនាក់ទំនង Effective Communication របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក, (U.S. Department of Justice) តាមអាសយដ្ឋាន http://www.ada.gov/effective-comm.htm
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.