ការបិទចរន្តអគ្គិសនីដោយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី

ការបិទចរន្តអគ្គិសនីដោយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី
យើងត្រូវការថាមពលអគ្គិសនីជាចាំបាច់ដើម្បីដំណើរការឧបករណ៍ដែលយើងពឹងផ្អែកជារៀងរាល់ថ្ងៃ។ ឧបករណ៍ទាំងនេះមានសារៈសំខាន់សម្រាប់សុខភាពនិងសុវត្ថិភាពរបស់មនុស្សម្នាក់។ នៅឆ្នាំ2012 គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈរដ្ឋកាលីហ្វ័រញ៉ា (California Public Utilities Commission) បានចេញសេចក្ដីសម្រេចថា ផ្នែក 451 និង 399.2 (a) នៃក្រមស្ដីពីក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ (California Public Utilities Code) ផ្ដល់សិទ្ធិអំណាចឲ្យអាជ្ញាធរគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ បិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីការពារសុវត្ថិភាពសាធារណៈ។
1. សាវតារ
យើងត្រូវការថាមពលអគ្គិសនីជាចាំបាច់ដើម្បីដំណើរការឧបករណ៍ដែលយើងពឹងផ្អែកជារៀងរាល់ថ្ងៃ។ ឧបករណ៍ទាំងនេះមានសារៈសំខាន់សម្រាប់សុខភាពនិងសុវត្ថិភាពរបស់មនុស្សម្នាក់។ នៅឆ្នាំ2012 គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈរដ្ឋកាលីហ្វ័រញ៉ា (California Public Utilities Commission) បានចេញសេចក្ដីសម្រេចថា ផ្នែក 451 និង 399.2 (a) នៃក្រមស្ដីពីក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ (California Public Utilities Code) ផ្ដល់សិទ្ធិអំណាចឲ្យអាជ្ញាធរគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ បិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីការពារសុវត្ថិភាពសាធារណៈ។1 ក្រុមហ៊ុនថាមពលអគ្គិសនី អាចបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីបង្ការគ្រោះអគ្គិភ័យ ដោយសារមានខ្យល់បក់ខ្លាំង កំដៅខ្ពស់ និងស្ថានភាពពាក់ព័ន្ធផ្សេងទៀត។2 នេះរួមបញ្ចូលក្រុមហ៊ុន San Diego General and Electric (SDG&E) ក្រុមហ៊ុន Pacific Gas and Electric (PG&E) ក្រុមហ៊ុន Southern California Edison (SCE) ក្រុមហ៊ុន Liberty ក្រុមហ៊ុន Bear Valley និងក្រុមហ៊ុន PacifiCorp។
ទន្ទឹមគ្នានេះដែរ ពីមុនមក ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី អាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់ខ្សែបណ្ដាញ ដែលអាចមិនដំណើរការនៅក្នុងស្ថានភាពអាកាសធាតុជាក់លាក់មួយចំនួន ដើម្បីកាត់បន្ថយលទ្ធភាពដែលថារចនាសម្ព័ន្ធរបស់ពួកគេអាចនឹងបង្ករ ឬរួមចំណែកបង្ករឲ្យមានភ្លើងឆេះព្រៃ។ នៅពេលក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បិទថាមពលអគ្គិសនីដោយសារហេតុផលណាមួយក្នុងចំណោមហេតុផលទាំងនេះ វាគឺជាការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (ព្រឹត្តិការណ៍បិទចរន្តអគ្គិសនី) ព្រឹត្តិការណ៍បិទចរន្តអគ្គិសនី អាចធ្វើឲ្យប្រជាជននិងស្ថាប័ននានា មិនមានថាមពលអគ្គិសនី។ ព្រឹត្តិការណ៍ទាំងនេះ បង្ករជាបញ្ហាប្រឈមដ៏ធំធេងចំពោះសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ជនពិការ និងបុគ្គលដ៏ទៃទៀតដែលជាផ្នែកមួយនៃសហគមន៍ “បុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង (Access and Functional Needs, AFN)”
សហគមន៍បុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង គឺជាបុគ្គលដែលមាន៖
- ពិការភាពនៃការលូតលាស់ ឬពិការភាពផ្នែកបញ្ញា
- ពិការភាពរាងកាយ
- ស្ថានភាពរ៉ាំរ៉ៃ
- របួស
- សមត្ថភាពភាសាអង់គ្លេសមានកម្រិត ឬបុគ្គលដែលមិនចេះនិយាយភាសាអង់គ្លេស
- មនុស្សចាស់
- កុមារ
- បុគ្គលដែលរស់នៅក្នុងមណ្ឌលថែទាំ
- បុគ្គលដែលមានប្រាក់ចំណូលទាប
- អ្នកគ្មានផ្ទះសម្បែង
- មានការលំបាកផ្នែកមធ្យោបាយធ្វើដំណើរ (ដោយរួមទាំងអ្នកដែលពឹងផ្អែកលើមធ្យោបាយដឹកជញ្ជូនសាធារណៈ) ឬ
- អ្នកមានផ្ទៃពោះ។3
គោលការណ៍ណែនាំបច្ចុប្បន្ន តម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី ពិចារណាអំពីតម្រូវការនិងធាតុចូលរបស់សហគមន៍បុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង ដោយរួមទាំងប្រជាជនងាយរងគ្រោះ និងអតិថិជននៃកម្មវិធីមូលដ្ឋានគោលសុខាភិបាលបច្ចុប្បន្ននិងដែលមានសិទ្ធិចូលរួមនាពេលអនាគត។ ក្នុងព្រឹត្តិការណ៍បិទចរន្តអគ្គិសនី គោលការណ៍ណែនាំតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី ចាត់វិធានការជាក់លាក់សម្រាប់ប្រជាជនដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង។4 សម្រាប់ប្រជាជនដែលពឹងផ្អែកលើថាមពលអគ្គិសនី ព្រឹត្តិការណ៍បិទចរន្តអគ្គិសនី អាចប្រែក្លាយទៅជាស្ថានភាពដ៏គ្រោះថ្នាក់យ៉ាងឆាប់រហ័ស។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនៃការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន Bear Valley Electric Service (BVES)។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនៃការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន Liberty Utilities
(CalPeco Electric)។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនៃការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន Liberty Utilities
(CalPeco Electric)។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនៃការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន PG&E។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនៃការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន SCE។
ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីនៃការបិទការផ្គត់ផ្គង់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈរបស់ក្រុមហ៊ុន SDG&E។
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា ទទួលស្គាល់ថា ប្រជាជនដែលផលប៉ះពាល់ដោយព្រឹត្តិការណ៍បិទចរន្តអគ្គិសនី មានចំនួនច្រើន។ ពាក្យសហគមន៍ “បុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង” មិនរួមបញ្ចូលប្រជាជនទាំងអស់ដែលទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៍បិទចរន្តអគ្គិសនី នោះឡើយ។ ក្នុងការបង្កើតផែនការត្រៀមខ្លួនសម្រាប់គ្រាអាសន្ននៃការបិទចរន្តអគ្គិសនី គេចាំបាច់ត្រូវវាយតម្លៃអំពីតម្រូវការបុគ្គល កំណត់អត្តសញ្ញាណ ធនធាន និងផែនការអនាគត។ ឯកសារនេះផ្ដល់ជូនធនធានសម្រាប់ទទួលបានថាមពលអគ្គិសនី ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។
2. តើខ្ញុំរស់នៅក្នុងមណ្ឌលដែលមានការគំរាមកំហែងដោយគ្រោះអគ្គិភ័យក្នុងកម្រិតខ្ពស់ដែរឬទេ?
តំបន់ទាំងឡាយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានជួបប្រទះគ្រោះភ្លើងឆេះព្រៃដ៏ខ្លាំងក្លាកាន់តែច្រើនឡើងៗ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ មានកត្តាបរិស្ថានជាច្រើនដែលបង្កើតគ្រោះមហន្តរាយអគ្គីភ័យកាន់តែខ្លាំង នៅក្នុងតំបន់មួយចំនួន។ កត្តាទាំងនេះរួមមានរុក្ខជាតិ សណ្ឋានដី ធាតុអាកាស ការបង្កើតឲ្យមានរងើកភ្លើង និងការបន្លាស់ទីនៃរងើកភ្លើង និងលទ្ធភាពនៃការកកើតអគ្គីភ័យ។5 បុគ្គលម្នាក់ៗគួរមានផែនការត្រៀមខ្លួនសម្រាប់គ្រាអាសន្ន។ ផ្នែកមួយនៃផែនការនោះ គួររួមបញ្ចូលការយល់ដឹងថាតើអ្នករស់នៅក្នុងស្រុកដែលមានការគំរាមកំហែងពីភ្លើងឆេះព្រៃក្នុងកម្រិតខ្ពស់ដែរឬទេ?
ចុចត្រង់នេះ ដើម្បីបញ្ជាក់ថាតើអ្នករស់នៅក្នុងស្រុកដែលមានការគំរាមកំហែងពីភ្លើងឆេះព្រៃក្នុងកម្រិតខ្ពស់ដែរឬទេ (ផែនទីដែលត្រូវបានរក្សាដោយគណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា)។
3. តើកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តគឺជាអ្វី?
ការចូលរួមក្នុងកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្ត មានសារៈសំខាន់ក្នុងការធានាថាអ្នកនឹងទទួលបានការជូនដំណឹងអំពីព្រឹត្តិការណ៍បិទចរន្តអគ្គិសនីនាពេលបច្ចុប្បន្ន ឬអនាគត។ ច្បាប់ស្ដីពីមូលដ្ឋានគោល ឆ្នាំ1976 បានបង្កើតមូលដ្ឋានគោលវេជ្ជសាស្រ្ត ដើម្បីផ្ដល់បរិមាណថាមពលអគ្គិសនីកាន់តែច្រើនជាងមុនក្នុង អត្រាថ្លៃ មូលដ្ឋានគោល ទៅដល់អតិថិជនដែលមានតម្រូវការពិសេស និង/ឬ ដែលពឹងផ្អែកលើឧបករណ៍ទ្រទ្រង់ជីវិត។6 កម្មវិធីទាំងនេះ ផ្ដល់ប្រាក់ឧបត្ថម្ភមូលដ្ឋានគោលវេជ្ជសាស្រ្ត ដែលអាចកាត់បន្ថយថ្លៃចំណាយលើថាមពលអគ្គិសនី។7 អតិថិជនដែលបានចុះឈ្មោះនៅក្នុងកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្ត ទទួលបានការជូនដំណឹងបន្ថែមអំពីព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន
Bear Valley។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន
Liberty Utilities (CalPeco Electric)។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន PacifiCorp។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន PG&E។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន SCE។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន SDG&E។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន SoCalGas។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីទាំងនេះ ផ្ដល់ការជូនដំណឹងបន្ថែមអំពីការកាត់ផ្ដាច់ចរន្តអគ្គិសនីទៅកាន់អតិថិជននៃកម្មវិធីមូលដ្ឋានគោល។ សេចក្ដីជូនដំណឹងបន្ថែម អាចរួមបញ្ចូលការហៅទូរសព្ទបន្ថែម ការជូនដំណឹងដោយផ្ទាល់ ឬលិខិតជូនដំណឹងជាមុន។ កម្មវិធីនីមួយៗផ្ដល់សេវាផ្សេងៗគ្នា និងមានលក្ខខណ្ឌតម្រូវផ្សេងៗគ្នា។ ក្រោយពេលចុះឈ្មោះចូលកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្ត អ្នកចាំបាច់ត្រូវបញ្ជាក់ថាអ្នកបានជ្រើសរើសទទួលយកការជូនដំណឹងអំពីព្រឹត្តិការណ៍បិទចរន្តអគ្គិសនី និងធានាថាព័ត៌មានសាវតាររបស់អ្នកគឺត្រឹមត្រូវ។
4. តើក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ខ្ញុំ មានកម្មវិធីនិងធនធានសម្រាប់អតិថិជនដែរឬទេ?
បទប្បញ្ញត្តិតម្រូវឲ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បង្កើតផែនការប្រចាំឆ្នាំដើម្បីជួយគាំទ្រប្រជាជនដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។ ក្នុងការបង្កើតផែនការត្រៀមខ្លួនសម្រាប់គ្រាអាសន្ន អ្នកចាំបាច់ត្រូវកំណត់អត្តសញ្ញាណកម្មវិធីទាំងឡាយដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម។ បន្ថែមទៅលើកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្ត ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី កំពុងចាប់ផ្ដើមផ្ដល់កម្មវិធីនិងធនធានដល់អតិថិជនដែលងាយរងគ្រោះដោយសារតែផលប៉ះពាល់របស់ព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។ ផ្នែកខាងក្រោម បង្ហាញអត្តសញ្ណាណនៃកម្មវិធីមួយចំនួនដែលត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុន SDG&E ក្រុមហ៊ុន PG&E និងក្រុមហ៊ុន SCE។
ក្រុមហ៊ុន SDG&E (ក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ទីក្រុង San Diego និងខោនធី Orange)៖
ចុចត្រង់នេះ សម្រាប់ផែនការរបស់ក្រុមហ៊ុន SDG&E ដើម្បីជួយគាំទ្រប្រជាជនដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (បានធ្វើបច្ចុប្បន្នភាពនៅខែកុម្ភៈ ឆ្នាំ2021)។
ក្រុមហ៊ុន SDG&E ផ្ដល់ជូនកម្មវិធីនិងធនធានសម្រាប់អតិថិជនដែលងាយរងគ្រោះដោយសារព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។ ក្រុមហ៊ុន SDG&E គឺជាដៃគូរបស់អង្គការ 2-1-1 San Diego និង 2-1-1 ខោនធី Orange ដើម្បីផ្ដល់ជូនធនធានសម្រាប់បុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។
សេវាទាំងឡាយដែលមានសម្រាប់អតិថិជនដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង រួមមាន៖
- ការបញ្ជូនបន្តអតិថិជនទៅកាន់ធនធានសម្រាប់ជំនួយដែលមានសេវានានា ដូចជាការរៀបចំផែនការជម្លៀសចេញ
- សេវាបន្ថែមផ្សេងទៀត ដូចជាការស្នាក់នៅក្នុងសណ្ឋាគារ ការដឹកញ្ជូនដោយមានជំនួយគាំទ្រ សន្តិសុខស្បៀង ការត្រួតពិនិត្យសុខុមាលភាព និងការប្រគល់សម្ភារៈសម្រាប់ពង្រឹងស្ដារឡើងវិញ។
- ជំនួយគាំទ្រក្នុងការធ្វើដំណើរ (ឧទាហរណ៍ ការគ្រប់គ្រងករណីដែលមាន លក្ខណៈបុគ្គល និងការពិនិត្យតាមដាន សម្រាប់បុគ្គលដែលរងផលប៉ះពាល់ដែលមានតម្រូវការខ្លាំងបំផុត)
- យុទ្ធនាការផ្សព្វផ្សាយទៅដល់អតិថិជននៅមុនពេល និងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈតាមរយៈមធ្យោបាយទំនាក់ទំនងជាច្រើនផ្សេងៗគ្នា និង
- ការចូលរួមពីមុនមកជាមួយសហគមន៍នៅក្រៅរដូវភ្លើងឆេះព្រៃ ដើម្បីធានាថាបុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង មានធនធានដែលពួកគេត្រូវការមុនពេលមានព្រឹត្តិការណ៍កើតឡើង។
បន្ថែមទៅលើអង្គការ 2-1-1 ក្រុមហ៊ុន SDG&E ចុះកិច្ចសន្យាជាមួយទីភ្នាក់ងារ Jewish Family Services Partnership ដើម្បីផ្ដល់សេវាគាំទ្រជូនដល់ប្រជាជនដែលងាយរងគ្រោះ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី ទីភ្នាក់ងារ JFS ផ្ដល់សេវានានាជូនដល់អតិថិជនដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនងដែលរងផលប៉ះពាល់ ចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 10:00 យប់ 7ថ្ងៃក្នុងមួយសប្ដាហ៍។ បណ្ដាញបញ្ជូនបន្តនៃអង្គការ 2-1-1 នឹងបញ្ជូនអតិថិជនបន្តទៅកាន់ទីភ្នាក់ងារ JFS ដោយផ្អែកទៅលើភាពចាំបាច់។
សេវាកម្មដែលផ្ដលជូន រួមមាន៖
- ការត្រួតពិនិត្យសុខមាលភាព
- អាហារដែលអាចរក្សាទុកក្នុងសីតុណ្ភភាពធម្មតា និងទឹកកក
- ការប្រគល់សម្ភារៈ ឬឧបករណ៍សម្រាប់ពង្រឹងស្ដារឡើងវិញ
- ការដឹកជញ្ជូនទៅកាន់ទីកន្លែងសុវត្ថិភាព
- ការផ្ដល់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន
ជាចុងក្រោយ អង្គការ Facilitating Access to Coordinated Transportation (FACT) San Diego ផ្ដល់ជូនមធ្យោបាយដឹកជញ្ជូនដល់អ្នកដែលត្រូវការ។ ក្រុមហ៊ុន SDG&E បានចុះកិច្ចសន្យាជាមួយអង្គការ Facilitating Access to Coordinated Transportation (FACT) San Diego សម្រាប់ការដឹកជញ្ជូនកៅអីកង់និងការដឹកជញ្ជូនដែលមានជំនួយគាំទ្រសម្រាប់បុគ្គលដែលមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនង មុនពេលនិងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។ ភាពជាដៃគូនេះ នឹងបន្តពេញមួយឆ្នាំ2021។ ភាពជាដៃគូ បន្ថែមម៉ោងប្រតិបត្តិការ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី ពីម៉ោង 5:30 ព្រឹក ដល់ម៉ោង 11:00 យប់ 7ថ្ងៃក្នុងមួយសប្ដាហ៍។ បណ្ដាញបញ្ជូនបន្តរបស់អង្គការ 2-1-1 សម្របសម្រួលការហៅទូរសព្ទទាំងនេះ។
នាពេលថ្មីៗនេះ ក្រុមហ៊ុន SDG&E បានចាប់ផ្ដើមដំណើរការ ក្រុមជម្លៀសនៅក្នុងសង្កាត់ (Neighborhood Evacuation Teams, NET) នៃការិយាល័យសេវាក្នុងគ្រាមានអាសន្នប្រចាំខោនធី ដែលមានសមាជិកក្រុមឆ្លើយតបគ្រាអាសន្នប្រចាំសហគមន៍ក្នុងសង្កាត់ (CERT)។ សមាជិក CERT អាចជួយអ្នករៀបចំផែនការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ។ កម្មវិធីនេះផ្ដោតលើបុគ្គល ទាំងឡាយដែលត្រូវការជំនួយដើម្បីជម្លៀសខ្លួនក្នុងអំឡុងពេលមានគ្រោះអាសន្ន។ ក្រុមជម្លៀសនៅក្នុងសង្កាត់ (NET) ផ្គូផ្គងសមាជិកក្រុមឆ្លើយតបគ្រាមានអាសន្នប្រចាំសហគមន៍ដែលទទួលបានការបណ្ដុះបណ្ដាលឲ្យធ្វើការជាមួយបុគ្គលទាំងឡាយនៅក្នុងសហគមន៍របស់ពួកគេ ដែលពួកគេអាចមានការលំបាកក្នុងការវាយតម្លៃដោយខ្លួនឯង ក្នុងអំឡុងគ្រាមានអាសន្ន (ឧ.ទា៖ មនុស្សវ័យចាស់អាចផ្លាស់ទីបានតិចតួច មនុស្សដែលមានពិការភាពផ្សេងៗ ដែលមានធនធានដឹកជញ្ជូនដែលមានកម្រិត ឬមានតម្រូវការបំពេញមុខងារ និងតម្រូវការទំនាក់ទំនងដទៃទៀត)។
សមាជិកក្រុមជម្លៀសនៅក្នុងសង្កាត់ អាចជួយអ្នក៖
- ត្រៀមរៀបចំនិងពិនិត្យវាយតម្លៃឡើងវិញនូវផែនការជម្លៀសរបស់អ្នក
- បង្ហាញព័ត៌មានសម្រាប់ទាក់ទងនៅគ្រាមានអាសន្ន
- ចុះឈ្មោះចូលក្នុងប្រព័ន្ធជូនដំណឹង AlertSanDiego និងស្វែងយល់បន្ថែមអំពីឧបករណ៍ទំនាក់ទំនងក្នុងគ្រាមានអាសន្នដ៏ទៃទៀត និង
- ភ្ជាប់រូបអ្នកជាមួយធនធានដ៏ទៃទៀតដើម្បីជួយអ្នកឲ្យមានការត្រៀមខ្លួនកាន់តែល្អសម្រាប់គ្រោះមហន្តរាយនានា។
ចុចត្រង់នេះ ដើម្បីស្នើសុំជំនួយពីក្រុមជម្លៀសនៅក្នុងសង្កាត់ (មិនមែនជាសេវាគ្រាអាសន្ន)។
មានកម្មវិធីដូចនេះ នៅក្នុងសហគមន៍ជាច្រើននៅពាសពេញរដ្ឋកាលីហ្វ័រញ៉ា។ ចុចត្រង់នេះ ដើម្បីពិនិត្យមើលថាតើសហគមន៍របស់អ្នកមានកម្មវិធី CERT ដែរឬទេ។8
កម្មវិធីមូលនិធិជំនួយម៉ាស៊ីនភ្លើង (Generator Grant Program, GGP) របស់ក្រុមហ៊ុន SDG&E ផ្ដល់អាគុយបម្រុងជូនដល់អតិថិជនដែលមានភាពងាយរងគ្រោះខ្លាំងពីព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។ កម្មវិធីនេះផ្ដល់ជូននូវឧបករណ៍ផ្ទុកអគ្គីសនីចល័ត Goal Zero Yeti 3000X រួមជាមួយនឹងឧបករណ៍បំប្លែងពន្លឺព្រះអាទិត្យ Boulder 100 Briefcase ដែលផលិតថាមពលអគ្គិសនីដើម្បីបញ្ចូលថាមពលអគ្គិសនីទៅឲ្យឧបករណ៍ខាងលើ។
តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមកម្មវិធីមូលនិធិផ្ដល់ជំនួយម៉ាស៊ីនភ្លើង (GGP)?
- អតិថិជននៃកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តដែល៖
- កំណត់អត្តសញ្ញាណដោយខ្លួនឯងថាខ្លួនមានពិការភាព
- រស់នៅក្នុងមណ្ឌលដែលមានការគំរាមកំហែងអគ្គីភ័យក្នុងកម្រិតខ្ពស់នៅកម្រិតទី2 ឬ ទី3 និង
- ជួបប្រទះព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ មួយឬច្រើន នៅក្នុងឆ្នាំ2019 ឬ ឆ្នាំ2020។
ក្រុមហ៊ុន SDG&E អញ្ជើញអតិថិជនឲ្យចូលរួមក្នុងកម្មវិធីនេះដោយផ្ញើសារអ៊ីមែលនិងសំបុត្រ។ ក្រុមហ៊ុន SDG&E ផ្ញើលិខិតអញ្ជើញទៅកាន់អតិថិជនដែលមានសិទ្ធិចូលរួម ដោយចាប់ផ្ដើមនៅខែឧសភា។ ក្រុមហ៊ុន SDG&E បន្តផ្ញើលិខិតអញ្ជើញដោយមានលក្ខណៈរំកិល រហូតដល់ខែកក្កដា។ ប្រសិនបើអតិថិជនណាម្នាក់របស់ក្រុមហ៊ុន SDG&E មិនទាន់ទទួលបានលិខិតអញ្ជើញ ប៉ុន្តែអតិថិជនរូបនោះគិតថាខ្លួនមានសិទ្ធិចូលរួម ពួកគេអាចទូរសព្ទទៅកាន់ RHA តាមលេខទូរសព្ទ (619) 387-4757 ឬផ្ញើសារអ៊ីមែលតាមអាសយដ្ឋាន ggpcustomerinterest@rhainc.com។
ប្រសិនបើអ្នកមានសំណួរទូទៅអំពីកម្មវិធីនេះ សូមទូរសព្ទទៅកាន់មជ្ឈមណ្ឌលសន្សំសំចៃថាមពល (Energy Savings Center) របស់ក្រុមហ៊ុន SDG&E តាមលេខ (800) 644-6133 ឬផ្ញើសារអ៊ីមែលទៅកាន់ក្រុមហ៊ុន SDG&E តាមអាសយដ្ឋាន GeneratorInquiry@sdge.com។
កម្មវិធីជំនួយសម្រាប់ការពង្រឹងស្ដារឡើងវិញ (Resiliency Assistance Program) របស់ក្រុមហ៊ុន SDG&E ផ្ដល់ប្រាក់ឧបត្ថម្ភដល់ក្រុមអតិថិជនច្រើនជាងមុនដែលរស់នៅក្នុងមណ្ឌលដែលមានការគំរាមកំហែងពីអគ្គីភ័យកម្រិតខ្ពស់ក្នុងកម្រិតទី2 ឬ ទី3 ដែលបានជួបប្រទះការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈមួយដងឬច្រើនដងនៅក្នុងឆ្នាំ2019 ឬ ឆ្នាំ2020។ កម្មវិធីនេះផ្ដល់ប្រាក់ឧបត្ថម្ភតាមអនឡាញភ្លាមៗសម្រាប់ម៉ាស៊ីនភ្លើងដែលអាចយកតាមខ្លួនបាន។ កម្មវិធីនេះផ្ដល់ប្រាក់ឧបត្ថម្ភចំនួន 300ដុល្លារ ដល់អតិថិជនដែលបំពេញលក្ខណៈវិនិច្ឆ័យមូលដ្ឋាននៃសិទ្ធិចូលរួម ពោលគឺរស់នៅក្នុងមណ្ឌលដែលមានការគំរាមកំហែងអគ្គីភ័យកម្រិតខ្ពស់ និងដែលបានជួបប្រទះការបិទចរន្តអគ្គិសនីដែលពាក់ព័ន្ធនឹងការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈនាពេលថ្មីៗនេះ។ លើសពីនេះ កម្មវិធីនេះផ្ដល់ជូនប្រាក់ 150ដុល្លារបន្ថែមសម្រាប់អតិថិជននៃកម្មវិធីអត្រាថ្លៃពិសេសសម្រាប់ថាមពលអគ្គិសនីក្នុងរដ្ឋកាលីហ្វ័រញ៉ា (California Alternate Rates for Energy, CARE) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ កម្មវិធីឆ្នាំ2021 នឹងបន្តផ្ដោតគោលដៅចំពោះអតិថិជនដែលមានប្រាក់ចំណូលទាបដែលមានតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនង ដែលទទួលបានប្រាក់ឧបត្ថម្ភបំពេញបន្ថែមសម្រាប់ម៉ាស៊ីនភ្លើងដែលអាចយកតាមខ្លួនបាន ម៉ាស៊ីនភ្លើងបម្រុងសម្រាប់បូមទឹកអណ្ដូង និងឧបករណ៍ផ្គត់ផ្គង់ថាមពលអគ្គិសនីដែលអាចយកតាមខ្លួនបាន។
ប្រសិនបើអ្នកមានសំណួរទូទៅស្ដីពីកម្មវិធី សូមទូរសព្ទទៅកាន់មជ្ឈមណ្ឌលសន្សំសំចៃថាមពលអគ្គិសនីរបស់ក្រុមហ៊ុន SDG&E តាមលេខទូរសព្ទ
(800) 644-6133 ឬផ្ញើសារអ៊ីមែលទៅកាន់ក្រុមហ៊ុន SDG&E តាមអាសយដ្ឋាន GeneratorInquiry@sdge.com។ ប្រសិនបើអ្នកចង់ដឹងថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬទេ សូមចូលទៅកាន់ ទីនេះ។
ក្រុមហ៊ុន PG&E (ក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ខោនធីកាលីហ្វ័រញ៉ាភាគខាងជើង និងភាគខាងត្បូង9)៖
ចុចត្រង់នេះ សម្រាប់ផែនការរបស់ក្រុមហ៊ុន PG&E ដើម្បីជួយគាំទ្រប្រជាជនដែលមានតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនងក្នុងអំឡុងពេលនៃការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (បានធ្វើបច្ចុប្បន្នភាពនៅខែកុម្ភៈ ឆ្នាំ2021)។
ក្រុមហ៊ុន PG&E សហការជាមួយមូលនិធិកាលីហ្វ័រញ៉ាសម្រាប់មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ (CFILC) ដែលបង្កើតកម្មវិធីផ្ដល់ធនធាននិងការទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARP)។ ភាពជាដៃគូនេះគឺជាកម្មវិធីត្រៀមខ្លួនដើម្បីគាំទ្រជនពិការនិងមនុស្សចាស់ជរា មុនពេល ក្នុងអំឡុងពេល និងក្រោយពេលព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។ មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យនៅក្នុងមូលដ្ឋាន (ILCs) ដែលត្រូវសម្របសម្រួលដោយមូលនិធិកាលីហ្វ័រញ៉ាសម្រាប់មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ (CFILC) នឹងអនុវត្តការផ្ដល់ធនធាននិងការទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDAR)។ មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ គាំទ្របុគ្គលដែលមានពិការភាព បុគ្គលដែលមានតម្រូវការផ្នែកវេជ្ជសាស្រ្តនិងតម្រូវការសម្រាប់ការរស់នៅដោយឯករាជ្យ និងមនុស្សចាស់ជរា។
សេវាដែលត្រូវផ្ដល់ជូនដោយមជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ៖
- ការផ្សព្វផ្សាយកម្មវិធី
- ការវាយតម្លៃ
- កិច្ចពិភាក្សាស្ដីពីការរៀបចំផែនការគ្រាមានអាសន្នដែលមានលក្ខណៈបុគ្គល និង
- ការផ្ដល់អាគុយដែលងាយស្រួលយកតាមខ្លួនជូនដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
សេវាគាំទ្រក្នុងព្រឹត្តិការណ៍បិទចរន្តអគ្គិសនីរបស់មូលនិធិកាលីហ្វ័រញ៉ាសម្រាប់មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ (CFILC) សេវាសម្រាប់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមមាន៖
- ការផ្ដល់ការស្នាក់នៅក្នុងសណ្ឋាគារ
- ការដឹកជញ្ជូនទៅកាន់សណ្ឋាគារ និងមជ្ឈមណ្ឌលធនធានសហគមន៍
- ប័ណ្ណទិញអាហារ
- ប័ណ្ណប្រេងឥន្ធនៈ
- អាគុយបម្រុង
មានជម្រើសផ្សេងៗគ្នាជាច្រើនសម្រាប់អាគុយ។ កម្មវិធីប្រាក់កម្ចីរយៈពេលវែង កម្មវិធីប្រាក់កម្ចីរយៈពេលខ្លី កិច្ចព្រមព្រៀងខ្ចីដែលមានជម្រើសទិញយកធ្វើជាកម្មសិទ្ធិ និងកម្មវិធីកម្ចីហិរញ្ញវត្ថុ ផ្ដល់អាគុយជូនដល់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ មូលនិធិកាលីហ្វ័រញ៉ាសម្រាប់មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ (CFILC) ក៏ឆ្លើយតបផងដែរចំពោះការមិនពេញចិត្តរបស់អតិថិជនមូលដ្ឋានគោលវេជ្ជសាស្រ្ត ដែលទទួលបានពីមជ្ឈមណ្ឌលទំនាក់ទំនងទូរសព្ទរបស់ក្រុមហ៊ុន PG&E ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ និងផ្ដល់ធនធានដែលបានលើកឡើងខាងលើ។
ចូលត្រង់នេះ សម្រាប់ពាក្យស្នើសុំធនធានសម្រាប់ការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពរបស់កម្មវិធីផ្ដល់ធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARP) (រួមទាំងអាគុយបម្រុងផងដែរ)។10
កម្មវិធីផ្ដល់ធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARP) នឹងកំណត់ថាតើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានធនធានតាមរយៈកិច្ចដំណើរការជ្រើសរើស។ លក្ខណៈវិនិច្ឆ័យអំពីលក្ខណៈសម្បត្តិ រួមបញ្ចូលមនុស្សដែលមានពិការភាពនិងមានស្ថានភាពជំងឺរ៉ាំរ៉ៃដែលត្រូវការថាមពលអគ្គិសនីដើម្បីរស់នៅដោយឯករាជ្យ។ អតិថិជនរបស់ក្រុមហ៊ុន PG&E ត្រូវបានលើកទឹកចិត្តឲ្យទាក់ទងទៅកាន់មជ្ឈមណ្ឌលនៃកម្មវិធីផ្ដល់ធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARP) ក្នុងមូលដ្ឋានរបស់ពួកគេ ឲ្យបានយូរមុនពេលមានព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។ បុគ្គលទាំងឡាយអាចចូល ត្រង់នេះ ដើម្បីទទួលបានព័ត៌មានបន្ថែម។
ក្រុមហ៊ុន PG&E បានចាប់ផ្ដើមដំណើរការកម្មវិធីអាគុយដែលអាចយកតាមខ្លួនបាន (PBP) នៅខែសីហា ឆ្នាំ2020។ កម្មវិធីនេះផ្ដល់ជូននូវការគាំទ្រសម្រាប់អតិថិជនមូលដ្ឋានគោលវេជ្ជសាស្រ្តដែលមានប្រាក់ចំណូលទាប និងប្រជាជនដទៃទៀតដែលមានពិការភាព និងប្រជាជនដែលមានតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនង ដែលមានហានិភ័យខ្ពស់នៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។ កម្មវិធីនេះគឺជាកិច្ចសហការរវាងក្រុមហ៊ុន PG&E និងអ្នកផ្ដល់សេវាកម្មវិធីជំនួយថាមពលដល់ផ្ទះដែលមានចំណូលទាបចំនួនប្រាំ និងក្រុមហ៊ុនពិគ្រោះយោបល់សុខភាព Richard Heath & Associates។ កម្មវិធីអាគុយដែលអាចយកតាមខ្លួនបាន (PBP) បង្ករលទ្ធភាពឲ្យអតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តអគ្គិសនី ទទួលបានអាគុយបម្រុងដែលអាចយកតាមខ្លួនបាន។
ដើម្បីមានសិទ្ធិចូលរួម អតិថិជនរបស់ក្រុមហ៊ុន PG&E ត្រូវ៖
- បានចុះឈ្មោះនៅក្នុងកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្ត និងកម្មវិធីអត្រាថ្លៃពិសេសសម្រាប់ថាមពលអគ្គិសនីក្នុងរដ្ឋកាលីហ្វ័រញ៉ា (CARE) ឬ កម្មវិធីជំនួយអត្រាថ្លៃអគ្គិសនីសម្រាប់គ្រួសារ (FERA)
- រស់នៅក្នុងមណ្ឌលដែលមានការគំរាមកំហែងអគ្គីភ័យកម្រិតខ្ពស់ ឬធ្លាប់ជួបប្រទះព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ លើសពីពីរដង និង
- ពឹងផ្អែកលើឧបករណ៍វេជ្ជសាស្រ្តដែលដំណើរការដោយប្រើចរន្តអគ្គិសនីដើម្បីរក្សាជីវិត។
អតិថិជនរបស់ក្រុមហ៊ុន PG&E មិនចាំបាច់ដាក់ពាក្យសុំចូលកម្មវិធីអាគុយដែលអាចយកតាមខ្លួនបាន (Portable Battery Program, PBP) នោះឡើយ។ អង្គការដៃគូរបស់ក្រុមហ៊ុន PG&Eធ្វើការផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់អតិថិជនដែលមានសិទ្ធិអាចចូលរួម។ អង្គការជាដៃគូ ទាក់ទងទៅអតិថិជនរបស់ក្រុមហ៊ុន PG&E ដែលមានសិទ្ធិចូលរួម តាមរយៈទូរសព្ទ សំបុត្រ និង/ឬ អ៊ីមែល។ ក្រោយពេលសិទ្ធិចូលរួមត្រូវបានកំណត់ អង្គការដៃគូរបស់ក្រុមហ៊ុន PG&E នឹងធ្វើការវាយតម្លៃ។ ក្នុងអំឡុងពេលនៃការវាយតម្លៃ អង្គការដៃគូ នឹងកំណត់ជ្រើសរើសអាគុយដែលមានទំហំសមស្របសម្រាប់បំពេញតាមតម្រូវការថាមពលអគ្គិសនីនៃឧបករណ៍របស់អ្នក ព្រមទាំងពិភាក្សាអំពីផែនការត្រៀមខ្លួនសម្រាប់គ្រាមានអាសន្នផងដែរ។ ប្រសិនបើលក្ខខណ្ឌតម្រូវផ្នែកថាមពលអគ្គិសនីនៃឧបករណ៍វេជ្ជសាស្រ្តរបស់អ្នក លើសពីកម្លាំងអាគុយដែលអាចយកតាមខ្លួនបាន អង្គការជាដៃគូរបស់ក្រុមហ៊ុន PG&E នឹងបញ្ជូនអតិថិជនបន្តទៅកាន់កម្មវិធីផ្ដល់ធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDAR)។
ចូលមកទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីអាគុយបម្រុងរបស់ក្រុមហ៊ុន PG&E ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីអាគុយបម្រុងរបស់ក្រុមហ៊ុន PG&E។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន PG&E។
ចុចត្រង់នេះ សម្រាប់កម្មវិធីអត្រាថ្លៃពិសេសសម្រាប់ថាមពលអគ្គិសនីក្នុងរដ្ឋកាលីហ្វ័រញ៉ា (CARE) ឬ កម្មវិធីជំនួយអត្រាថ្លៃអគ្គិសនីសម្រាប់គ្រួសារ (FERA) របស់ក្រុមហ៊ុន PG&E។
បុគ្គលទាំងឡាយដែលមានសំណួរ ឬជឿថាពួកគេមានសិទ្ធិនឹងទទួលបាន ប៉ុន្តែមិនត្រូវបានទាក់ទងដោយអង្គការជាដៃគូរបស់ក្រុមហ៊ុន PG&E អាចទាក់ទងទៅកាន់អ្នកផ្ដល់កម្មវិធីអាគុយដែលអាចយកតាមខ្លួនបាន (PBP) របស់ក្រុមហ៊ុន PG&E ដូចខាងក្រោម៖
អង្គការ | ខោនធីដែលត្រូវបានផ្ដល់សេវា | ទំនាក់ទំនង |
---|---|---|
សេវាថាមពលឆ្នេរកណ្ដាល | Butte | buttecaa.com; pgebatteryprogram@rhainc.com; 1-800-989-9744;1-530-712-2600 |
គម្រោងធនធានសហគមន៍ | Marin, Monterey, San Benito, San Mateo, Santa Clara, Santa Cruz | energyservices.org/psps; PSPS@EnergyServices.org; 1-800-564-4012 |
សេវាថាមពលឆ្នេរកណ្ដាល | Yuba | communityresourceproject.org; 1-833-232-3355 |
សេវាថាមពលឆ្នេរកណ្ដាល |
Lake, Mendocino, Napa, Solano, Sonoma, Yolo | nces.org; kheath@nces.org; 1-800-233-4480; 1-707-463-0303 |
ទីភ្នាក់ងារសកម្មភាព |
Humboldt | rcaa.org; cdriscoll@rcaa.org; 1-707-269-2001 |
ក្រុមហ៊ុនពិគ្រោះយោបល់ |
Alameda, Amador, Butte, Calaveras, Colusa, Contra Costa, El Dorado, Fresno, Glenn, Kern, Lassen, Madera, Mariposa, Nevada, Placer, Plumas, San Joaquin, San Luis Obispo, Santa Barbara, Shasta, Sierra, Siskiyou, Tehama, Trinity, Tulare, Tuolumne | pgebatteryprogram.com; pgebatteryprogram@rhainc.com; 1-800-989-9744 |
ក្នុងអំឡុងនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ ក្រុមហ៊ុន PG&E បើកដំណើរការមជ្ឈមណ្ឌលធនធានសហគមន៍នៅក្នុងខោនធីដែលរងផលប៉ះពាល់ និងនៅក្នុងសហគមន៍កុលសម្ពន្ធ។ មជ្ឈមណ្ឌលធនធានសហគមន៍ បើកដំណើរការពីម៉ោង 8:00 ព្រឹកដល់ម៉ោង 10:00 យប់។ មជ្ឈមណ្ឌលធនធានសហគមន៍ ផ្ដល់ជំនួយគាំទ្រជាមូលដ្ឋាន ដូចជា ប័ណ្ណព័ត៌មាន ទឹក និងអាហារសម្រន់។ ក៏ប៉ុន្តែ ក្រុមហ៊ុន PG&E បញ្ជាក់ថា មជ្ឈមណ្ឌលធនធានសហគមន៍របស់ពួកគេ ក៏ផ្ដល់ជូនផងដែរនូវឧបករណ៍បញ្ចូលថាមពលអគ្គិសនីទៅឲ្យឧបករណ៍វេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ដោតឌុយ សម្រាប់តម្រូវការបញ្ចូលថាមពលអគ្គិសនីជាមូលដ្ឋាន។11
ក្រុមហ៊ុន SCE (ក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ខោនធីកាលីហ្វ័រញ៉ាភាគខាងត្បូង12)៖
ចុចត្រង់នេះ សម្រាប់ផែនការរបស់ក្រុមហ៊ុន SCE ដើម្បីជួយគាំទ្រប្រជាជនដែលមានតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនងក្នុងអំឡុងពេលនៃការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (បានធ្វើបច្ចុប្បន្នភាពនៅខែកុម្ភៈ ឆ្នាំ2021)។
ក្រុមហ៊ុន SCE ផ្ដល់ជូនកម្មវិធីនិងធនធានសម្រាប់អតិថិជន ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។ ក្រុមហ៊ុន SCE បានចាប់ផ្ដើមដំណើរការកម្មវិធីបម្រុងអាគុយសម្រាប់ការថែទាំសង្គ្រោះបន្ទាន់ Critical Care Battery Back-Up, CCBB) នៅក្នុងរដូវក្ដៅនៃឆ្នាំ2020។ កម្មវិធីនេះ ផ្ដល់ជូនអាគុយបម្រុងដែលអាចយកតាមខ្លួនបានដែលទទួលបានការឧបត្ថម្ភធនពេញលេញ ដែលមានទំហំត្រឹមត្រូវ ទៅដល់អតិថិជនដែលមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីនេះបម្រើអតិថិជនរបស់ក្រុមហ៊ុន SCE ដែលប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តដែលរស់នៅដោយពឹងផ្អែកលើប្រាក់ចំណូលទាប និងបើមិនដូច្នោះទេ ពួកគេប្រហែលជាមិនមានលទ្ធភាពទិញឧបករណ៍ចាំបាច់មួយ ដើម្បីជួយធានានូវធន់ទ្រាំពួកគេក្នុងអំឡុងគ្រាមានអាសន្ន ដូចជាព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈជាដើម។
ដើម្បីមានសិទ្ធិចូលរួម អតិថិជនរបស់ក្រុមហ៊ុន SCE ត្រូវ៖
- បានចុះឈ្មោះនៅក្នុងកម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្ត និងកម្មវិធីអត្រាថ្លៃពិសេសសម្រាប់ថាមពលអគ្គិសនីក្នុងរដ្ឋកាលីហ្វ័រញ៉ា (CARE) ឬ កម្មវិធីជំនួយអត្រាថ្លៃអគ្គិសនីសម្រាប់គ្រួសារ (Family Electric Rate Assistance, FERA) និង
- រស់នៅក្នុងតំបន់ដែលមានហានិភ័យគ្រោះអគ្គីភ័យខ្ពស់ ចុចត្រង់នេះ ដើម្បីបញ្ជាក់ថាតើអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យគ្រោះអគ្គីភ័យខ្ពស់ដែរឬទេ។
ប្រសិនបើអ្នកមានសំណួរអំពីកម្មវិធីនេះ សូមហៅទូរសព្ទទៅកាន់មជ្ឈមណ្ឌលអតិថិជនរបស់ក្រុមហ៊ុន SCE តាមលេខ (800) 736-4777។
ចុចត្រង់នេះ សម្រាប់កម្មវិធីអាគុយបម្រុងរបស់ក្រុមហ៊ុន SCE។
ចុចត្រង់នេះ សម្រាប់កម្មវិធីមូលដ្ឋានគោលវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន SCE។
ចុចត្រង់នេះ សម្រាប់កម្មវិធីអត្រាថ្លៃពិសេសសម្រាប់ថាមពលអគ្គិសនីក្នុងរដ្ឋកាលីហ្វ័រញ៉ា (CARE) ឬ កម្មវិធីជំនួយអត្រាថ្លៃអគ្គិសនីសម្រាប់គ្រួសារ (FERA) របស់ក្រុមហ៊ុន SCE។
ចុចត្រង់នេះ សម្រាប់ធនធានភ្លើងឆេះព្រៃដ៏ទៃទៀត របស់ក្រុមហ៊ុន SCE។
សេវាអគ្គិសនីរបស់ក្រុមហ៊ុន Bear Valley
ចុចត្រង់នេះ សម្រាប់ផែនការរបស់ក្រុមហ៊ុន Bear Valley ដើម្បីជួយគាំទ្រប្រជាជនដែលមានតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនងក្នុងអំឡុងពេលនៃការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (បានធ្វើបច្ចុប្បន្នភាព នៅខែកុម្ភៈ ឆ្នាំ2021)។
ក្រុមហ៊ុន PacifiCorp
ចុចត្រង់នេះ សម្រាប់ផែនការរបស់ក្រុមហ៊ុន PacifiCorp ដើម្បីជួយគាំទ្រប្រជាជនដែលមានតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនងក្នុងអំឡុងពេលនៃការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (បានធ្វើបច្ចុប្បន្នភាពនៅខែកុម្ភៈ ឆ្នាំ2021)។
5. តើអ្វីជាមូលនិធីកាលីហ្វ័រញ៉ាសម្រាប់មជ្ឈមណ្ឌលរស់នៅដោយឯករាជ្យ (California Foundation for Independent Living Centers)៖ មជ្ឈមណ្ឌលធនធាន និងការទទួលបានសេវាពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ?
ក្រុមសម្ព័ន្ធយុទ្ធសាស្រ្តគ្រោះមហន្តរាយរដ្ឋកាលីហ្វ័រញ៉ា (California Disaster Strategies Coalition) គឺជាក្រុមដែលមានលក្ខណៈទូលំទូលាយមួយនៃអ្នកផ្ដល់សេវាសហគមន៍និងអ្នកតស៊ូមតិ ដែលបម្រើការងារលើការរៀបចំផែនការសម្រាប់គ្រាមានអាសន្នដែលមានលក្ខណៈបរិយាប័ន្ន ចម្លើយតប ការស្ដារឡើងវិញ និងការកាត់បន្ថយផលប៉ះពាល់។13 មជ្ឈមណ្ឌលធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARC) ផ្ដល់ជូនធនធាននានាសម្រាប់ព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ និងគ្រោះមហន្តរាយធម្មជាតិដទៃទៀត។ ធនធានទាំងនេះ រួមមាន ព័ត៌មានស្ដីពីថាមពលអគ្គិសនីបម្រុងសម្រាប់ឧបករណ៍វេជ្ជសាស្រ្តដែលដំណើរការដោយថាមពលអគ្គិសនី។
ចុចត្រង់នេះ ដើម្បីចូលទៅកាន់គេហទំព័ររបស់មជ្ឈមណ្ឌលធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARC)។
ចុចត្រង់នេះ ដើម្បីស្វែងរកមជ្ឈមណ្ឌលធនធាននិងទំនាក់ទំនងនៅពេលមានគ្រោះមហន្តរាយសម្រាប់ជនពិការ (DDARC) នៅក្នុងតំបន់របស់អ្នក។
https://disabilitydisasteraccess.org/wp-content/uploads/2020/08/ddar-ba….
https://disabilitydisasteraccess.org/public-safety-power-shutoffs/.
6. តើកម្មវិធីជំរុញលើកទឹកចិត្តឲ្យផលិតថាមពលអគ្គិសនីដោយខ្លួនឯង (Self-Generation Incentive Program) របស់គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ គឺជាអ្វី?
កម្មវិធីជំរុញលើកទឹកចិត្តឲ្យផលិតថាមពលអគ្គិសនីដោយខ្លួនឯង (SGIP) របស់គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ មានផ្ដល់ជូនដល់អតិថិជនរបស់ក្រុមហ៊ុន PG&E ក្រុមហ៊ុន SCE ក្រុមហ៊ុន SoCalGas និងក្រុមហ៊ុន SDG&E។ កម្មវិធីដែលគ្របដណ្ដប់ពេញទូទាំងរដ្ឋនេះ ផ្ដល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ការដំឡើងបច្ចេកវិទ្យារក្សាទុកថាមពលអគ្គិសនីនៅតាមទីកន្លែងស្នាក់នៅ និងក្រៅពីកន្លែងស្នាក់នៅ។ ហិរញ្ញប្បទាន រួមបញ្ចូលការផ្ដល់អាទិភាពទៅឲ្យសហគមន៍ដែលរស់នៅក្នុងតំបន់ដែលមានការគំរាមកំហែងគ្រោះអគ្គីភ័យខ្ពស់។ ទាំងនេះគឺជាសហគមន៍ដែលបានជួបប្រទះព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈចំនួនពីរឬច្រើនលើក ព្រមទាំងអតិថិជនដែលមានប្រាក់ចំណូលទាបដែលមានភាពងាយរងគ្រោះផ្នែកវេជ្ជសាស្រ្ត។ កម្មវិធីជំរុញលើកទឹកចិត្តឲ្យផលិតថាមពលអគ្គិសនីដោយខ្លួនឯង (SGIP) មានពីរកម្រិត ពោលគឺ កម្រិតសមធម៌ និងភាពរឹងមាំប្រកបដោយសមធម៌។
កម្រិតសមធម៌របស់កម្មវិធី នឹងបង់ប្រាក់ឧបត្ថម្ភប្រហែល 85ភាគរយនៃសោហ៊ុយចំណាយរបស់ប្រព័ន្ធរក្សាទុកថាមពលអគ្គិសនីជាមធ្យម។ កម្រិតភាពរឺងមាំប្រកបដោយសមធម៌ នឹងផ្ដល់ប្រាក់ឧបត្ថម្ភជិត100ភាគរយនៃសោហ៊ុយចំណាយរបស់ប្រព័ន្ធរក្សាទុកថាមពលអគ្គិសនីជាមធ្យម។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមក្នុងកម្មវិធីនេះ អ្នកត្រូវរស់នៅក្នុងតំបន់ដែលមានព្រឹត្តិការណ៍បិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ ចំនួនពីរឬច្រើនលើក ឬរស់នៅក្នុងមណ្ឌលដែលមានការគំរាមកំហែងអគ្គិភ័យខ្ពស់។
ដើម្បីដឹងថាតើអ្នករស់នៅក្នុងតំបន់ណាមួយក្នុងចំណោមតំបន់ទាំងនេះ
ចុចត្រង់នេះ។
ដើម្បីដាក់ពាក្យសុំចូលរួមក្នុងកម្មវិធីជំរុញលើកទឹកចិត្តឲ្យផលិតថាមពលអគ្គិសនីដោយខ្លួនឯង (SGIP)៖
- ចូរទាក់ទងទៅកាន់ក្រុមហ៊ុនដំឡើងដែលអាចជួយណែនាំប្រាប់អំពីទិសដៅនៃកិច្ចដំណើរការដាក់ពាក្យសុំ។ ចុចត្រង់នេះ សម្រាប់បញ្ជីក្រុមហ៊ុនដំឡើងតាមខោនធី។
- ក្រុមហ៊ុនដំឡើងដែលអ្នកបានជ្រើសរើស នឹងបំពេញការងារដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី ដោយផ្អែកលើការដាក់ពាក្យសុំរបស់អ្នក។
- សិទ្ធិទទួលបាន នឹងត្រូវកំណត់ដោយអ្នកគ្រប់គ្រងកម្មវិធីជំរុញលើកទឹកចិត្តឲ្យផលិតថាមពលអគ្គិសនីដោយខ្លួនឯង (SGIP)។
- ក្រោយទទួលបានការអនុម័តយល់ព្រម ក្រុមហ៊ុនលក់របស់អ្នកនឹងដំឡើងប្រព័ន្ធរក្សាទុកថាមពលរបស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីកម្មវិធីជំរុញលើកទឹកចិត្តឲ្យផលិតថាមពល អគ្គិសនីដោយខ្លួនឯង (SGIP) ចូលទៅកាន់។
7. តើខ្ញុំអាចទទួលបានប្រាក់កម្ចីដើម្បីទិញម៉ាស៊ីនភ្លើង ឬអាគុយបម្រុងដែរឬទេ?
តើកម្មវិធីប្រាក់កម្ចីសេរីភាព (Freedom Loans Program) គឺជាអ្វី?
កម្មវិធីប្រាក់កម្ចីហិរញ្ញវត្ថុបច្ចេកវិទ្យាសេរីភាព (FreedomTech Financial Loan Program) ផ្ដល់ជូនពលរដ្ឋកាលីហ្វ័រញ៉ា នូវប្រាក់កម្ចីដែលអាចទទួលយកបាន ដើម្បីទិញបច្ចេកវិទ្យាជួយគាំទ្រដែលពួកគេត្រូវការ។ ប្រាក់កម្ចី មានចន្លោះពី 500ដុល្លារ ទៅ 15,000ដុល្លារ។ រយៈពេលនៃប្រាក់កម្ចី មានរយៈពេលរហូតដល់ 5ឆ្នាំ អត្រាការប្រាក់ គឺ 6% ថេរ ហើយកម្រៃសេវារៀបចំកម្ចី មានអត្រា1% (នៃបរិមាណប្រាក់កម្ចីដែលបានស្នើសុំ)។
លក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបានប្រាក់កម្ចី៖
- ជាអ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ា
- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំឡើងទៅ ទើបអាចដាក់ពាក្យសុំបាន
- កំណត់អត្តសញ្ញាណថាជាបុគ្គលម្នាក់ដែលមានពិការភាព ឬជាបុគ្គលម្នាក់ដែលខ្ចីប្រាក់ក្នុងនាមបុគ្គលដែលមានពិការភាព។
- បង្ហាញថាមានការងារដែលមានស្ថេរភាព ឬមានប្រវត្តិប្រាក់ចំណូល។
- ប្រវត្តិបង់សងល្អនៅក្នុងឆ្នាំកន្លងទៅ។
- បច្ចេកវិទ្យាជួយគាំទ្រ ត្រូវមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការផ្ដល់ហិរញ្ញប្បទាន។
ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីប្រាក់កម្ចីហិរញ្ញវត្ថុបច្ចេកវិទ្យាសេរីភាព
ចូលទៅកាន់ទីនេះ។
8. តើកម្មវិធី Medi-Cal ឬ Medicare រ៉ាប់រងការចំណាយលើម៉ាស៊ីនភ្លើង ឬអាគុយបម្រុងដែរឬទេ?
សម្រាប់មនុស្សភាគច្រើនបំផុត ការព្រួយបារម្ភរបស់ពួកគេ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បិទចរន្តអគ្គិសនី គឺថាឧបករណ៍វេជ្ជសាស្រ្តរបស់ពួកគេ ត្រូវការជាចាំបាច់នូវការផ្គត់ផ្គង់ថាមពលអគ្គិសនីឥតដាច់និងដែលអាចជឿទុកចិត្តបាន។ គួរឲ្យសោកស្តាយ កម្មវិធី Medi-Cal ឬ Medicare ទំនងជាមិនអាចរ៉ាប់រងសោហ៊ុយចំណាយរបស់ម៉ាស៊ីនភ្លើង ឬការផ្គត់ផ្គង់ថាមពលអគ្គិសនីបម្រុងនោះឡើយ។ មជ្ឈមណ្ឌលសម្រាប់សេវានៃកម្មវិធី Medi-Cal ឬ Medicare ពុំចាត់ទុកម៉ាស៊ីនភ្លើងថាជាឧបករណ៍វេជ្ជសាស្រ្តនោះឡើយ ទោះបីជាប្រជាជនប្រើប្រាស់វាដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីទៅឲ្យឧបករណ៍វេជ្ជសាស្រ្តរបស់ពួកគេក៏ដោយ។ ជាលទ្ធផល កម្មវិធី Medi-Cal ឬ Medicare មិនរ៉ាប់រងសោហ៊ុយចំណាយដែលពាក់ព័ន្ធនោះឡើយ។14
A. តើការលះបង់សិទ្ធិ Medi-Cal នឹងរ៉ាប់រងចំពោះម៉ាស៊ីនភ្លើង ឬអាគុយបម្រុងដែរឬទេ?
គោលបំណងនៃការលះបង់សិទ្ធិ Medi-Cal គឺផ្ដល់ការថែទាំនៅតាមផ្ទះនិងនៅក្នុងសហគមន៍ សម្រាប់មនុស្សដែលត្រូវទៅទទួលការថែទាំពីស្ថាប័នផ្ដល់ការថែទាំក្នុងរយៈពេលវែង។15 ការលើកលែងសិទ្ធិសម្រាប់សេវានៅក្នុងលំនៅដ្ឋាននិងនៅក្នុងសហគមន៍ គឺជាការលើកលែងសិទ្ធិនៅក្នុងផ្នែក 1915 (c)។ ការលើកលែងសិទ្ធិអនុញ្ញាតឲ្យបុគ្គលទាំងឡាយស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ឬសហគមន៍របស់ពួកគេ ជំនួសឲ្យការធ្វើដំណើរទៅកាន់មណ្ឌលថែទាំ។ ការលើកលែងសិទ្ធិសម្រាប់ជម្រើសជំនួសនៅក្នុងលំនៅដ្ឋាននិងសហគមន៍ រួមបញ្ចូលសេវាផ្សេងៗគ្នាជាច្រើន ដោយរួមទាំងការសម្របទៅនឹងបរិស្ថាន ដែលជាការកែសម្រួលដែលបុគ្គលទាំងឡាយអាចប្រើប្រាស់បាន ដើម្បីកែសម្រួលផ្ទះរបស់ពួកគេ។16
ការលើកលែងសិទ្ធិសម្រាប់ជម្រើសជំនួសនៅក្នុងលំនៅដ្ឋាននិងសហគមន៍ (HCBA) គ្របដណ្ដប់លើការសម្របទៅនឹងបរិស្ថាន នៅពេលពួកគេចាំបាច់ត្រូវធានានូវសុខភាព សុខុមាលភាព និងសុវត្ថិភាពរបស់អ្នកចូលរួម ឬបង្កលទ្ធភាពឲ្យអ្នកចូលរួមអាចបំពេញមុខងារដោយមានឯករាជ្យភាពច្រើនជាងមុននៅក្នុងផ្ទះ ហើយប្រសិនបើពុំមានការសម្របខ្លួនបែបនេះ បុគ្គលម្នាក់អាចនឹងត្រូវទទួលការថែទាំនៅតាមស្ថាប័ន។ ការសម្របទៅនឹងបរិស្ថាន អាចរួមបញ្ចូលការដំឡើងប្រព័ន្ធអគ្គិសនីពិសេសដែលគេត្រូវការជាចាំបាច់សម្រាប់ដំណើរការឧបករណ៍វេជ្ជសាស្រ្តដែលចាំបាច់សម្រាប់សុវត្ថិភាពនិងសុខុមាលភាព។17
នៅក្រោមការលើកលែងសិទ្ធិ ការសម្របខ្លួនទៅនឹងបរិស្ថាន អាចរួមបញ្ចូលការដំឡើងប្រព័ន្ធអគ្គិសនីពិសេស ប្រសិនបើចាំបាច់ក្នុងការជួយសម្រួលដល់ដំណើរការឧបករណ៍វេជ្ជសាស្រ្តដែលចាំបាច់សម្រាប់សុវត្ថិភាពនិងសុខមាលភាពរបស់អ្នក។ ថាមពលអគ្គិសនីបម្រុង អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលនឹងត្រូវចាត់ទុកថាជាប្រព័ន្ធអគ្គិសនីពិសេស។ ទីភ្នាក់ងារលើកលែងសិទ្ធិ អាចជួយកំណត់ថាតើម៉ាស៊ីនភ្លើងមួយគ្រឿង ឬជម្រើសថាមពលអគ្គិសនីបម្រុងផ្សេងទៀត មានលក្ខណៈចាំបាច់ខាងផ្នែកវេជ្ជសាស្រ្តដែរឬទេ។ ទីភ្នាក់ងារលើកលែងសិទ្ធិ ចុះកិច្ចសន្យាជាមួយរដ្ឋដើម្បីផ្ដល់ការគ្រប់គ្រងករណី ទិញសេវាលើកលែងសិទ្ធិ ចុះឈ្មោះអ្នកចូលរួម និង អនុវត្តការវាយតម្លៃអំពី “កម្រិតនៃការថែទាំ” និងកំណត់ផែនការព្យាបាល។
ការដាក់ពាក្យសុំការលើកលែងសិទ្ធិសម្រាប់ការសម្របទៅនឹងបរិស្ថាន មានលក្ខខណ្ឌតម្រូវដូចជា៖
- វេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតបច្ចុប្បន្នរបស់អ្នក ដែលបញ្ជាក់ជាក់លាក់អំពីឧបករណ៍ឬសេវាដែលត្រូវបានស្នើសុំ។
- របាយការណ៍ដើម្បីវាយតម្លៃភាពចាំបាច់ផ្នែកវេជ្ជសាស្រ្តនៃឧបករណ៍ឬសេវាដែលត្រូវស្នើសុំ។
- ការវាយតម្លៃអំពីឧបករណ៍ និងរបៀប/មូលហេតុដែលឧបករណ៍នោះមានសារៈសំខាន់សម្រាប់អ្នក និង
- បញ្ជីឧបករណ៍បច្ចុប្បននិងពណ៌នាអំពីភាពមិនសមស្របរបស់ឧបករណ៍នោះ។
ទីភ្នាក់ងារលើកលែងសិទ្ធិ នឹងជួយអ្នកក្នុងការប្រមូលឯកសារត្រឹមត្រូវទាំងអស់។
ចំណុចខ្សោយមួយរបស់ការលើកលែងសិទ្ធិជម្រើសជំនួសនៅក្នុងផ្ទះនិងសហគមន៍ គឺបរិមាណកំណត់មួយជីវិតត្រឹមតែ 5,000ដុល្លារ សម្រាប់ចំណាយទៅលើការសម្របទៅនឹងបរិស្ថាន។18 ជាទូទៅ ម៉ាស៊ីនភ្លើងដែលអាចបំពេញសេចក្ដីត្រូវការរបស់ផ្ទះទាំងមូល អាចអស់សោហ៊ុយចំណាយពី 3,000ដុល្លារ ទៅ 15,000 ដុល្លារ។ គំរូជាច្រើននៃម៉ាស៊ីនភ្លើងដែលអាចយកមកប្រើសម្រាប់ផ្ទះទាំងមូល អាចមានតម្លៃលើសពីបរិមាណកំណត់មួយជីវិត 5,000ដុល្លារនោះ បើទោះបីជាអ្នកអាចស្វែងរកគំរូណាមួយ ដែលមានថ្លៃទាបជាងបរិមាណកំណត់ក៏ដោយ។
ដើម្បីស្វែងរកទីភ្នាក់ងារលើកលែងសិទ្ធិ ដែលអាចផ្ដល់សេវាដល់លេខកូដប្រៃសណីយ៍របស់អ្នក ចុចត្រង់នេះ។
9. ពាក្យបណ្តឹង
អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា មានបំណងស្ដាប់អំពីបទពិសោធន៍ បណ្ដឹងតវ៉ា និងសេចក្ដីព្រួយបារម្ភរបស់អ្នកអំពីព្រឹត្តិការណ៍បិទចរន្តអគ្គិសនី។ អ្នកអាចទាក់ទងអង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ាតាមលេខទូរសព្ទ 1-800-776-5746។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់អ្នក មានផ្នែកបម្រើសេវាអតិថិជន ដែលអាចដោះស្រាយពាក្យបណ្ដឹងតវ៉ារបស់អ្នក ឬបញ្ជូនអ្នកបន្តទៅកាន់ធនធានបន្ថែម។ អ្នកអាចទទួលបានព័ត៌មានសម្រាប់ទាក់ទងទៅកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនីមួយៗដូចខាងក្រោម៖
ក្រុមហ៊ុន PG&E
លេខទូរសព្ទមជ្ឈមណ្ឌបម្រើសេវាអតិថិជន៖ 1-877-660-6789
ចន្ទ - សុក្រ ម៉ោង 7 ព្រឹក - ម៉ោង 9 យប់
សៅរ៍ ម៉ោង 8 ព្រឹក - ម៉ោង 6 យប់
ក្រុមហ៊ុន SCE
លេខទូរសព្ទផ្នែកជំនួយគាំទ្រអតិថិជន៖ 1-800-655-4555
ចន្ទ - សុក្រ ម៉ោង 7 ព្រឹក - ម៉ោង 7 យប់
សៅរ៍ ម៉ោង 8 ព្រឹក - ម៉ោង 5 យប់
ក្រុមហ៊ុន SDG&E
លេខទូរសព្ទមជ្ឈមណ្ឌលបម្រើសេវាអតិថិជន៖ 1-800-411-7343
ចន្ទ - សុក្រ ម៉ោង 7 ព្រឹក - ម៉ោង 8 យប់
សៅរ៍ ម៉ោង 7 ព្រឹក - ម៉ោង 6 យប់
ក្រុមហ៊ុន Bear Valley
លេខទូរសព្ទក្រុមការងារបម្រើសេវាអតិថិជន៖ 1-800-808-2837
ចន្ទ - សុក្រ ម៉ោង 8 ព្រឹក - ម៉ោង 5 យប់
ក្រុមហ៊ុន Liberty
លេខទូរសព្ទមជ្ឈមណ្ឌគាំពារអតិថិជន៖ 1-800-782-2506
ចន្ទ - សុក្រ ម៉ោង 8 ព្រឹក - ម៉ោង 5 យប់
អ៊ីមែល៖ CustomerInfo@libertyutilities.com
ក្រុមហ៊ុន Pacific Corp
លេខទូរសព្ទផ្នែកបម្រើសេវាអតិថិជន៖ 1-888-221-7070
ក្រុមហ៊ុន CPUC
គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា (CPUC) គឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា។ គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈ (CPUC) មានសាខាទទួលបន្ទុកកិច្ចការអតិថិជន ដែលពាក្យបណ្ដឹងតវ៉ាអាចនឹងត្រូវដាក់ចូលទៅកាន់សាខានេះ។ អ្នកអាចដាក់បណ្តឹងតវ៉ាទៅកាន់គណៈកម្មាធិការគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា (CPUC) នៅទីនេះ។
ក្រសួងការងារនិងលំនៅដ្ឋានប្រកបដោយយុត្តិធម៌ (DFEH)
អ្នកអាចដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់ក្រសួងការងារនិងលំនៅដ្ឋានប្រកបដោយយុត្តិធម៌ (DFEH) ប្រសិនបើអ្នកជឿជាក់ថាអ្នកត្រូវបានគេរើសអើងដោយសារតែពិការភាពរបស់អ្នក។ អ្នកអាចដាក់បណ្តឹងតវ៉ាទៅកាន់ក្រសួងការងារនិងលំនៅដ្ឋានប្រកបដោយយុត្តិធម៌ (DFEH) នៅទីនេះ។
10. កម្មវិធីជំនួយជំនួយហិរញ្ញវត្ថុសម្រាប់ជំងឺ COVID-19
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី ត្រូវផ្ដល់ជំនួយហិរញ្ញវត្ថុជូនដល់អតិថិជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយសារតែជំងឺរាតត្បាត COVID-19 ។ ជំនួយនេះរួមមានការផ្អាកការកាត់ផ្ដាច់ចរន្តអគ្គិសនីរបស់អតិថិជន មួយចំនួនដោយសារតែអតិថិជនទាំងនោះមិនបានបង់ប្រាក់។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការការពារទាំងនេះ នៅទីនេះ និងកម្មវិធីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីផ្សេងៗទៀតដូចខាងក្រោម៖
សម្រាប់ក្រុមហ៊ុន PG&E សូមចុច ត្រង់នេះ។
សម្រាប់ក្រុមហ៊ុន SCE សូមចុច ត្រង់នេះ។
សម្រាប់ក្រុមហ៊ុន SDG&E សូមចុច ត្រង់នេះ។
11. ធនធានបន្ថែម
ចុចត្រង់នេះ សម្រាប់សៀវភៅមគ្គទេសក៍ស្ដីពីធនធានសម្រាប់ភ្លើងឆេះព្រៃរបស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា។
ចុចត្រង់នេះ សម្រាប់សៀវភៅមគ្គទេសក៍ស្ដីពីធនធានសម្រាប់ការបិទចរន្តអគ្គិសនី របស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា។
ចុចត្រង់នេះ សម្រាប់សៀវភៅមគ្គទេសក៍ស្ដីពីធនធាន របស់ទីភ្នាក់ងារផ្ដល់សេវាសុខាភិបាលនិងមនុស្សរបស់រដ្ឋកាលីហ្វ័រញ៉ា។
ចុចត្រង់នេះ សម្រាប់ផែនការគ្រាអាសន្នផ្ទាល់ខ្លួនរបស់ ភ្នាក់ងារផ្ដល់សេវា សុខាភិបាលនិងមនុស្សរបស់រដ្ឋកាលីហ្វ័រញ៉ា។
ប្រសិនបើអ្នកជួបប្រទះគ្រោះអាសន្ន ឬជួបប្រទះបញ្ហា សូមទូរសព្ទទៅកាន់លេខ 911។ អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា មិនអាចជួយអ្នកធ្វើការជម្លៀស ឬស្នាក់នៅប្រកបដោយសុវត្ថិភាពនោះឡើយ។
យើងអាចជជែកពិភាក្សាជាមួយអ្នកអំពីសំណួររបស់អ្នក យើងអាចកំណត់ថាតើយើងអាចជួយអ្នកបានដែរឬទេ និងផ្ដល់ជូនអ្នកនូវព័ត៌មានដែលអ្នកត្រូវការ។
សម្រាប់ជំនួយគាំទ្រ សូមទាក់ទងតាមលេខទូរសព្ទសម្ងាត់របស់អង្គការសិទ្ធិជនពិការកាលីហ្វ័រញ៉ា 1-800-776-5746 ឬតាមសារទូរលេខ៖ 1-800-719-5798 ដែលដំណើរការពីម៉ោង 9:00 ព្រឹក ដល់ ម៉ោង 4:00 រសៀល ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
https://www.fda.gov/media/80782/download
https://adata.org/factsheet/emergency-power
https://prepareforpowerdown.com/wp-content/uploads/2019/10/Emergency-Po…
- 1. https://www.cpuc.ca.gov/psps/.
- 2. Id.
- 3. https://leginfo.legislature.ca.gov/faces/codes_displaySection.xhtml?law….
- 4. https://www.cpuc.ca.gov/general.aspx?id=6442466695.
- 5. https://www.sccgov.org/sites/dpd/DocsForms/Documents/Fire_Hazard_Zone_F….
- 6. https://www.cpuc.ca.gov/General.aspx?id=12186.
- 7. https://www.cpuc.ca.gov/medicalbaseline/.
- 8. https://www.listoscalifornia.org/get-prepared/.
- 9. https://www.pge.com/tariffs/assets/pdf/tariffbook/ELEC_MAPS_Service%20A….
- 10. https://disabilitydisasteraccess.org/power-safety-shutoff-resources-app….
- 11. ផែនការតម្រូវការបំពេញមុខងារនិងតម្រូវការទំនាក់ទំនងឆ្នាំ2021 របស់ក្រុមហ៊ុន Pacific Gas and Electric សម្រាប់ជំនួយគាំទ្រនៅពេលមានការបិទចរន្តអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈនៅម៉ោង12 https://docs.cpuc.ca.gov/publisheddocs/efile/g000/m365/k301/365301740.p….
- 12. https://www.sce.com/about-us/who-we-are/leadership/our-service-territory.
- 13. https://disabilitydisasteraccess.org/about-us/.
- 14. https://www.cms.gov/about-cms/agency-information/emergency/downloads/co….
- 15. ពាក្យសុំការលើកលែងសិទ្ធិសម្រាប់សេវានៅក្នុងផ្ទះនិងសហគមន៍នៃផ្នែក 1915 (c) ខែមករា ឆ្នាំ2020 https://www.dhcs.ca.gov/services/ltc/Documents/HCBA-Waiver-Amendment-12… នៅចំណុច 166។
- 16. Id នៅចំណុច 166.
- 17. Id នៅចំណុច 166.
- 18. Id នៅចំណុច 167.
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.