ការទទួលបានបច្ចេកវិជ្ជាជំនួយតាមរយៈនិយោជក

ការទទួលបានបច្ចេកវិជ្ជាជំនួយតាមរយៈនិយោជក
ពាក្យថា “បច្ចេកវិជ្ជាជំនួយ” (“assistive technology”) មានន័យថាជាបច្ចេកវិជ្ជាដែលគេយកវាទៅប្រើជាមួយនឹងឧបករណ៍បច្ចេកវិជ្ជាជំនួយ ឬក្នុងសេវាកម្មបច្ចេកវិជ្ជាជំនួយ ដើម្បីបង្កើន រក្សាបាន ឬកែលំអសមត្ថភាពចលនារាងកាយរបស់ជនដែលមានពិការភាពជាប់នឹងខ្លួន ។ 29 ក្រមសហរដ្ឋអាមេរិក (U.S.C., United States Code) វគ្គទី 3002(3)(4)(5)
តើអ្វីគឺជាបច្ចេកវិជ្ជាជំនួយ?
ពាក្យថា “បច្ចេកវិជ្ជាជំនួយ” (“assistive technology”) មានន័យថាជាបច្ចេកវិជ្ជាដែលគេយកវាទៅប្រើជាមួយនឹងឧបករណ៍បច្ចេកវិជ្ជាជំនួយ ឬក្នុងសេវាកម្មបច្ចេកវិជ្ជាជំនួយ ដើម្បីបង្កើន រក្សាបាន ឬកែលំអសមត្ថភាពចលនារាងកាយរបស់ជនដែលមានពិការភាពជាប់នឹងខ្លួន ។ 29 ក្រមសហរដ្ឋអាមេរិក (U.S.C., United States Code) វគ្គទី 3002(3)(4)(5)
តើមានច្បាប់អ្វីអនុញ្ញាតឲ្យខ្ញុំអាចស្នើសុំបច្ចេកវិជ្ជាជំនួយពីនិយោជក?
គឺមានច្បាប់មួយចំនួន ដែលតម្រូវឲ្យនិយោជកត្រូវសម្រួល និងផ្តល់បច្ចេកវិជ្ជាជំនួយ ដល់និយោជិកទៅតាមការសម្រួលដែលមានភាពសមរម្យ ហើយច្បាប់ទាំងនោះមានដូចជាក្រមជនពិការអាមេរិកាំង (ADA, Americans with Disabilities Act) វគ្គទី 504 នៃក្រមស្តានីតិសម្បទា (Rehabilitation Act) និងច្បាប់រដ្ឋកាលីហ្វ័រនីញ៉ា (California Laws) ។
សម្រាប់ខ្លឹមសារកាន់តែលំអិត ស្តីអំពីក្រមជនពិការអាមេរិកាំង និងច្បាប់ផ្សេងៗទៀតដែលការពារជនពិការ នៅកន្លែងការងារ សូមអានឯកសារបោះពុម្ពផ្សាយរបស់អង្គការ Disability Rights California ស្តីអំពីសិទ្ធិការងារក្រោមក្រមជនពិការអាមេរិក (Employment Rights under the Americans with Disabilities Act) ដែលមាននៅឯ ៖ http://www.disabilityrightsca.org/pubs/PublicationsEmployment.htm ។
ខ្ញុំជាជនពិការដែលលក្ខណៈសម្បត្តិទទួលបានជំនួយបច្ចេកវិជ្ជាក្រោមច្បាប់ជនពិការអាមេរិក ។ ខ្ញុំត្រូវការបច្ចេកវិជ្ជាជំនួយ សម្រាប់បំពេញការងាររបស់ខ្ញុំ ។ តើខ្ញុំអាចស្នើសុំបច្ចេកវិជ្ជាជំនួយពីនិយោជករបស់ខ្ញុំបានទេ?
អាច ។ ច្បាប់ជនពិការអាមេរិក ចែងថា វិធីមួយក្នុងចំណោមវិធីទាំងឡាយដែលនិយោជកអាចផ្តល់ភាពសម្រួលសមរម្យចំពោះអ្នក គឺការផ្តល់ឧបករណ៍ថ្មី ឬកែសម្រួលឧបករណ៍ការិយាល័យដែលមានស្រាប់ ឬបច្ចេកវិជ្ជាជំនួយ ដើម្បីអាចបំពេញភារកិច្ចសំខាន់ៗ (មុខងារស្នូល) នៃការងាររបស់អ្នក ។ 29 ក្រមនៃបទបញ្ញត្តិសហព័ន្ធ (C.F.R., Code of Federal Regulations) វគ្គទី 1630.2(o)(2)(ii) ។ ផ្ទុយមកវិញ កិច្ចការណាដែលមិនមែនជាការងារស្នូល (កិច្ចការមិនសំខាន់) អ្នកមិនត្រូវឲ្យនិយោជកត្រូវផ្តល់ភាពសម្រួលសមរម្យចំពោះអ្នកឡើយ ។ 29 ក្រមនៃបទបញ្ញត្តិសហព័ន្ធ ។ 1630(n)(1) ។ សំណើរបស់អ្នក មិនត្រូវជាការដាក់បន្ទុកហួសវិស័យចំពោះនិយោជកឡើយ ។ 29 ក្រមនៃបទបញ្ញត្តិសហព័ន្ធ វគ្គទី 1630.2(p), 1630.15(d) ។
តើខ្ញុំអាចស្នើសុំបច្ចេកវិជ្ជាជំនួយបាននៅពេលណា?
សិទ្ធិរបស់អ្នកចំពោះបច្ចេកវិជ្ជាជំនួយ គឺមាននៅគ្រប់ដំណាក់កាលទាំងអស់នៃការងារ គឺរួមទាំងដំណាក់កាលដាក់ពាក្យសុំចូលធ្វើការ និងពេលចូលបំពេញការងារ ។ 29 C.F.R. 1630.2(o)(1) ។
តើខ្ញុំអាចស្នើសុំបច្ចេកវិជ្ជាជំនួយប្រភេទណា?
ក្រមជនពិការអាមេរិកាំង មិនមានដាក់ដែនកំណត់ចំពោះប្រភេទឧបករណ៍បច្ចេកវិជ្ជាជំនួយដែលអ្នកអាចស្នើសុំនោះទេ ។ អ្វីក៏ដោយឲ្យតែអាចជួយអ្នកបានក្នុងការបំពេញការងារ គឺអាចជាការសម្រួលដែលសមរម្យមួយ ។ វាអាចជាឧបករណ៍សាមញ្ញៗ ដូចជាម៉ាស៊ីនអង្គុលីលេខសម្រាប់ប្រើតែដៃម្ខាង សម្រាប់មនុស្សដែលអាចប្រើបានតែដៃម្ខាងសម្រាប់វាយ ឬក៏ជាម៉ាស៊ីនទំនើប ដូចជាឧបករណ៍ពិសេសផលិតឡើងសម្រាប់ការទំនាក់ទំនង ដែលអាចជួយមនុស្សដែលមានពិការភាពក្នុងការនិយាយ អាចប្រើសម្រាប់ទំនាក់ទំនង ។
ដើម្បីផ្តល់ឲ្យអ្នកនូវគំនិត អំពីប្រភេទផ្សេងៗនៃឧបករណ៍បច្ចេកវិជ្ជាដែលនិយោជកត្រូវផ្តល់ដល់និយោជិកពិការ យោងតាមច្បាប់ជនពិការអាមេរិកាំង សូមមើលតារាងឧទាហរណ៍អំពីឧបករណ៍ ដែលស្នងការឱកាសការងារស្មើភាព (EEOC, Employment Opportunities Commission) បាននិយាយថាគឺជាការសម្រួលសមរម្យ នៅក្នុង ក្បួនខ្នាតបច្ចេកវិជ្ជាជំនួយ, កាតព្វកិច្ចការសម្រួលប្រកបដោយភាពសមរម្យ (Technical Assistance Manual, The Reasonable Accommodation Obligation) វគ្គទី III, 3.10, 6 ។ (https://askjan.org/links/ADAtam1.html):
- ឧបករណ៍ទូរគមនាគមន៍សម្រាប់មនុស្សថ្លង់ (TDDs, Telecommunication Devices for the Deaf) គឺអាចជួយដល់មនុស្សដែលមានពិការភាពក្នុងការស្តាប់ និង/ឬការនិយាយអាចទំនាក់ទំនងបានតាមទូរស័ព្ទ ។
- ទូរស័ព្ទបំពងសម្លេង គឺមានសារៈប្រយោជន៍សម្រាប់មនុស្សពិបាកស្តាប់ ។
- កម្មវិធីពិសេស សម្រាប់កុំព្យូទ័រជាបទដ្ឋាន និងឧបករណ៍ផ្សេងទៀត ដែលអាចពង្រីកអក្សរ ឬអាចបំលែងឯកសារដែលបោះពុម្ពលើក្រដាសទៅជាពាក្យនិយាយ សម្រាប់មនុស្សពិការភ្នែក និង/ឬពិបាកអាន ។
- សញ្ញាសំគាល់ពកៗនៅលើឧបករណ៍អក្សរសម្រាប់មនុស្សពិការភ្នែក ឬអក្សរផុសមានប្រយោជន៍ចំពោះមនុស្សដែលខ្សោយភ្នែក ។
- កាសស្តាប់ត្រចៀកសម្រាប់ប្រើទូរស័ព្ទ និងកុងតាក់ផ្លាស់ប្តូរតាមពន្លឺ គឺអាចប្រើសម្រាប់មនុស្សដែលមានកាយវិបល្លាស ឬពិការភាពផ្សេងៗទៀត ។
- ម៉ាស៊ីនគិតលេខមានសម្លេងនិយាយ អាចប្រើបានសម្រាប់មនុស្សពិការភ្នែក ឬពិការភាពការអាន ។ ទូរស័ព្ទដែលអាចបើកឲ្យឮសម្លេងចេញក្រៅ អាចមានប្រសិទ្ធិភាពសម្រាប់មនុស្សដែលកំបុតអាវៈយវៈ ឬពិការភាពផ្សេងទៀតដែលមិនអាចធ្វើចលនារំកិលបាន ។ បញ្ជីខាងក្រោម បង្ហាញឧទាហរណ៍បន្ថែមចំពោះបច្ចេកវិជ្ជាជំនួយ និងតម្លៃរបស់វា ៖
- ឧបករណ៍កំណត់ម៉ោងដែលមានភ្លើងជាសញ្ញាបង្ហាញ គឺអាចជួយគ្រូពេទ្យដែលជាមនុស្សថ្លង់ ក្នុងការធ្វើពិសោធន៍ – តម្លៃ $27.00 ។
- លេខាដែលមិនអាចប្រើដៃបានមួយរយភាគរយ អាចយកឧបករណ៍ “តុ ឬថាសដាក់លើតុ សម្រាប់ដាក់ឯកសារ” (“lazy susan”) ដែលអាចជួយបានក្នុងការចាប់យកសម្ភារៈទាំងអស់ដែលត្រូវការសម្រាប់ការងាររបស់គាត់ – តម្លៃ $85.00 ។
- អ្នកសំអាតទីធ្លា ដែលដៃម្ខាងមិនអាចប្រើបានល្អ អាចប្រើឧបករណ៍បន្លាយដៃ សម្រាប់ប្រើជាប្រដាប់ប្រមូលសំរាម ។ របស់នេះ អាចជួយគាត់ក្នុងការចាប់ដងបន្លាយរបស់ឧបករណ៍សំអាតដោយប្រើដៃពិការ ហើយប្រើដៃដែលមិនពិការដើម្បីបញ្ជាឧបករណ៍ ប្រមូល – តម្លៃ $20.00 ។
- ទូរស័ព្ទបំពងសម្លេង ត្រូវបានរចនាឡើងសម្រាប់ប្រើជាមួយឧបករណ៍ជំនួយការស្តាប់ គឺអាចជួយកម្មកររោងចក្រ អាចបន្តការងារបាន ដើម្បីចៀសវាងការផ្ទេរចេញទៅកាន់មុខងារដែលទទួលបានប្រាក់ខែទាប – តម្លៃt $24.00 ។
- បុគ្គលិកទទួលភ្ញៀវជាជនពិការភ្នែកអាចទទួលបានឧបករណ៍ស្ទង់ពន្លឺសម្រាប់ប្រាប់សញ្ញា ដែលអាចអនុញ្ញាតឲ្យបុគ្គលិកបែបនេះ កំណត់បានថាតើទូរស័ព្ទខ្សែមួយណារោទ៍ ខ្សែមួយណាកំពុងរង់ចាំ ឬខ្សែមួយណាកំពុងជាប់រវល់ ។ ឧបករណ៍ស្ទង់ពន្លឺសម្រាប់ប្រាប់សញ្ញា ឲ្យសញ្ញាជាសម្លេង នៅពេលតម្រង់វាទៅរកប្រភពដែលមានពន្លឺ – តម្លៃ $50.00 ទៅ $100.00 ។
- មនុស្សដែលប្រើដៃបានតែម្ខាង ដែលធ្វើការផ្នែកសេវាកម្មម្ហូបអាហារ អាចធ្វើកិច្ចការបានគ្រប់យ៉ាង លើកលែងតែការបើកកំប៉ុង ។ បុគ្គលិកក្នុងមុខតំណែងនេះ អាចទទួលបានប្រដាប់គាស់កំប៉ុងដោយប្រើតែដៃម្ខាង – តម្លៃ $35.00 ។
- ការទិញប្រដាប់សំអាតកម្រាលឥដ្ឋដែលមានទម្ងន់ស្រាល និងអំបោសមានទំហំតូច អាចជួយនិយោជិកដែលមានពិការភាពដោយសារជម្ងឺខ្សោយបញ្ញា (Down syndrome) និងជម្ងឺបេះដូងដើរខុសប្រកតីពីកំណើត អាចធ្វើការបានដោយ មានបញ្ហាជម្ងឺធ្វើទុកតិចតួចបំផុត – តម្លៃក្រោម $40 ។
- អ្នកបើកឡានធំ កើតជម្ងឺស្ពឹកម្រាមដៃ ដែលធ្វើឲ្យគាត់ពិបាកកម្រើកកដៃ ហើយធ្វើឲ្យមានភាពលំបាកខ្លាំងក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង។ ព្រួលពិសេសសម្រាប់អបកដៃប្រើជាមួយស្រោមដៃ ដែលបានរចនាឡើងសម្រាប់អ្នកមុជទឹក អាចជួយគាត់ឲ្យបើកឡានបាន ទោះបីស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ – តម្លៃ $55.00 ។
- កាសទូរស័ព្ទ អាចជួយដល់អ្នកលក់ធានារ៉ាប់រងដែលមានកាយវបល្លាស អាចសរសេរបានក្នុងពេលកំពុងនិយាយជាមួយអតិថិជន – តម្លៃជួលឧបករណ៍គឺ $6.00 ក្នុងមួយខែ ។
- ទម្រង់ក្រដាសរឹងធម្មតា ដែលហៅថា “ឧបករណ៍សម្រាប់បត់ឥវ៉ាន់” (“jig”) អាចជួយមនុស្សដែលមានពិការភាពខួរក្បាល បត់ខោខូវប៊យបានយ៉ាងល្អ ក្នុងមុខងារជាស្មៀនឃ្លាំងចំពោះហាងលក់រាយ – តម្លៃ $0 ។
តើខ្ញុំត្រូវធ្វើអ្វី ទើបអាចទទួលបានឧបករណ៍ជំនួយត្រឹមត្រូវសម្រាប់ការងារខ្ញុំ?
ដំណើរការគឺចាប់ផ្តើមពីការអនុញ្ញាតឲ្យនិយោជករបស់អ្នកបានដឹងថាអ្នកមានពិការភាពក្នុងខ្លួន ហើយអ្នកត្រូវការបច្ចេកវិជ្ជាជំនួយសម្រាប់ធ្វើកិច្ចការរបស់អ្នក ។ តមកទៀត អ្នកត្រូវស្នើសុំការប្រជុំ ដើម្បីពិភាក្សាអំពីតម្រូវការជាក់លាក់របស់អ្នក ។ បើអ្នក ឬនិយោជករបស់អ្នកដឹងច្បាស់អំពីបច្ចេកវិជ្ជាជំនួយ អ្នកអាចព្រមព្រៀងជាមួយថៅកែអំពីអ្វីដែលត្រូវនឹងតម្រូវការរបស់អ្នកបាន ។ អ្នកត្រូវកត់ត្រាទុកនូវខ្លឹមសារចំពោះការពិភាក្សា និងលក្ខ័ណ្ឌនៃកិច្ចព្រមព្រៀង ។
និយោជករបស់អ្នក មិនចំាបាច់ត្រូវតែទិញឧបករណ៍ជំនួយដែលមានតម្លៃថ្លៃ ឬឧបករណ៍ដែលទើបផលិតចេញថ្មីៗឡើយ ។ តាមពិតទៅ និយោជករបស់អ្នក មិនចំាបាច់ត្រូវតែទិញឧបករណ៍ជំនួយឲ្យអ្នកឡើយ បើតម្រូវការរបស់អ្នកអាចដោះស្រាយបានដោយវិធីផ្សេង ។ និយោជករបស់អ្នក មិនអាចសំអាងលើតម្លៃឧបករណ៍ជំនួយ យកមកធ្វើជាមូលហេតុមិនជួយអ្នកទេ លើកលែងតែថាវាមិនមានវិធីណាមួយផ្សេងទៀតដើម្បីដោះស្រាយបាន ហើយនិយោជកអាចបញ្ជាក់ថា ឧបករណ៍ជំនួយនោះវាមានតម្លៃថ្លៃហួសពីអ្វីដែលខ្លួនអាចដោះស្រាយបាន ។ ផ្ទុយមកវិញ នៅពេលដែលជម្រើសមួយត្រូវបានបដិសេធចោល និយោជកត្រូវពិចារណាចំពោះជម្រើសផ្សេងទៀតដែលសមរម្យ ។ ឧទាហរណ៍ ប្រសិនបើមិនមានជម្រើសផ្សេងទៀតដែលសមរម្យ ដោយសារឧបករណ៍ជំនួយមានតម្លៃថ្លៃពេក និយោជកត្រូវផ្តល់ឱកាសឲ្យអ្នក រកឧបករណ៍ជំនួយដោយខ្លួនឯង ។
តើនិយោជកអាចតម្រូវឲ្យខ្ញុំសុំលិខិតពីគ្រូពេទ្យ ដែលបញ្ជាក់ថា តើខ្ញុំត្រូវការឧបករណ៍បច្ចេកវិជ្ជាជំនួយប្រភេទណាដែរឬទេ?
ទេ ។ ចំពោះហេតុការណ៍ភាគច្រើន គ្រូពេទ្យមិនមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីណែនាំអំពីឧបករណ៍បច្ចេកវិជ្ជាជំនួយឡើយ ។ បើអ្នកដឹងមិនច្បាស់ ឬអ្នកមិនអាចយល់ព្រមចំពោះឧបករណ៍ជំនួយទេ និយោជករបស់អ្នកត្រូវស្នើសុំធ្វើការវាយតម្លៃ ដែលធ្វើឡើងដោយអ្នកវាយតម្លៃដែលអាចផ្តល់អនុសាសន៍បានចំពោះជម្រើសដែលមានប្រសិទ្ធិភាព ។ សូមអានឧបសម្ព័ន្ធអំពី 29 C.F.R. វគ្គទី 1630.9 ក្រោម ដំណើរការអំពីការកំណត់ការសម្រួលដែលមានហេតុផលសមរម្យ (Process of Determining the Appropriate Reasonable Accommodation) ។
គឺមានអ្នកជំនាញឯកទេស ដែលអាចធ្វើការវាយតម្លៃបានអំពីតម្រូវការចំពោះឧបករណ៍បច្ចេកវិជ្ជាជំនួយ ។ អ្នកជំនាញឯកទេសភាគច្រើន ជាអ្នកធ្វើការក្នុងផ្នែកស្តានីតិសម្បទាប្រចាំមន្ទីរពេទ្យនានា ។ រីឯអ្នកជំនាញឯកទេសផ្សេងទៀត គឺជាអ្នកធ្វើការនៅតាមអង្គការជនពិការ ។ ក៏មានអ្នកលក់ឧបករណ៍ប្រភេទនេះ ដែលជាអ្នកធ្វើការវាយតម្លៃអំពីតម្រូវការចំពោះឧបករណ៍ជំនួយបច្ចេកវិជ្ជាផងដែរ ។ អ្នកប្រឹក្សាយោបល់ ប្រចាំនាយកដ្ឋានស្តានីតិសម្បទា (DOR, Department of Rehabilitation) អ្នកឯកទេសប្រចាំមជ្ឈមណ្ឌលការរស់នៅដោយឯករាជ្យ ឬអ្នកចាត់ចែងសំណុំរឿងប្រចាំមជ្ឈមណ្ឌលប្រចាំតំបន់ (regional center) អាចប្រាប់អ្នកបានពីកន្លែងដែលអ្នកត្រូវទៅ ។ ការវាយតម្លៃ ត្រូវអាចប្រាប់អ្នកបានថា តើបច្ចេកវិជ្ជាជំនួយប្រភេទណាដែលអ្នកត្រូវការ ។
តើនិយោជកអាចទទួលបានអ្វីពីគ្រូពេទ្យរបស់ខ្ញុំ?
និយោជករបស់អ្នក អាចត្រឹមតែមានសិទ្ធិដឹងបានអំពីស្ថានភាពដែលអ្នកជួប្រទះ បណ្តាលពីពិការភាពរាងកាយ និងខួរក្បាលរបស់អ្នក តែប៉ុណ្ណោះ ។ កំណត់ហេតុរបស់គ្រូពេទ្យ គួរមានរៀបរាប់អំពីពិការភាព និងមូលហេតុដែលពិការភាពប៉ះពាល់ចំពោះសមត្ថភាពរបស់អ្នកក្នុងការបំពេញមុខងារសំខាន់ៗនៃកិច្ចការរបស់អ្នក ។ គ្រូពេទ្យរបស់អ្នក មិនត្រូវផ្តល់ព័ត៌មានផ្សេងទៀតស្តីអំពីវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត របស់អ្នកដែលមិនពាក់ព័ន្ធនឹងបរិបទឡើយ ។ បើអ្នកអាចផ្តល់ព័ត៌មាននេះតាមរយៈឯកសារផ្សេងដែលអាចយកជាការបាន គឺមិនចំាបាច់ឲ្យមានគ្រូពេទ្យរបស់អ្នកចូលមកពាក់ព័ន្ធឡើយ ។
តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើនិយោជករបស់ខ្ញុំបដិសេធមិនផ្តល់ឧបករណ៍ជំនួយដល់ខ្ញុំ?
អ្នកអាចដាក់ពាក្យតវ៉ាជាមួយភ្នាក់ងារណាមួយ ឬក៏ដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ។ ចំពោះស្ថានភាពភាគច្រើន អ្នកត្រូវដាក់ពាក្យតវ៉ាជាមុនសិន ទើបអាចប្តឹងទៅតុលាការនាពេលក្រោយ ។ សម្រាប់ព័ត៌មានបន្ថែម សូមអានឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំដែលមានចំណងជើងថា សិទ្ធិការងារក្រោមក្រមជនពិការអាមេរិកាំង (Employment Rights under the Americans with Disabilities Act) មាននៅឯ ៖ http://www.disabilityrightsca.org/pubs/PublicationsEmployment.htm ។
តើមានប្រភពផ្តល់ថវិកាជំនួយ ដែលអាចជួយខ្ញុំបានក្នុងការទទួលបានឧបករណ៍ជំនួយដោយខ្លួនឯងបានទេ?
មាន ។ ផែនការដើម្បីសម្រេចបានការជ្រោមជ្រែងខ្លួនឯង (PASS, Plan to Achieve Self-Support) អាចអនុញ្ញាតឲ្យអ្នកទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គម (Social Security) ដើម្បីសន្សំប្រាក់ថ្លៃទិញឧបករណ៍ជំនួយ ។ នាយកដ្ឋានស្តានីតិសម្បទា ក៏អាចផ្តល់ប្រាក់ដើម្បីទិញឧបករណ៍ជំនួយបានដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមអានអត្ថបទបោះពុម្ពផ្សាយរបស់យើងខ្ញុំចំពោះប្រធានបទទាំងនេះ ៖ http://www.disabilityrightsca.org/pubs/PublicationsAssistiveTechnology…; និង http://www.disabilityrightsca.org/pubs/PublicationsClientAssistanceProg…
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.