ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ California Department of Rehabilitation (DOR) (នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា)

ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងតាមរយៈ California Department of Rehabilitation (DOR) (នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា)
“ការគាំទ្រផ្នែកទំនាក់ទំនង” គឺជាឧបករណ៍អេឡិចត្រូនិក ឬសេវាកម្មដែលអាចជួយដល់បុគ្គលដែលមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។ ឧទាហរណ៍ Augmentative and Alternative Communication (AAC) (វិធីសាស្ត្រទំនាក់ទំនងបន្ថែម និងជំនួស), Assistive Technology (AT) (បច្ចេកវិទ្យាជំនួយ) ឬ “Special Adaptive Equipment,” (ឧបករណ៍សម្របសម្រួលពិសេស) គឺជាឧបករណ៍អេឡិចត្រូនិក ដែលអាចជួយឲ្យបុគ្គលម្នាក់ប្រាស្រ័យទាក់ទងគ្នាបាន។
1. ឧទាហរណ៍អំពីការគាំទ្រផ្នែកទំនាក់ទំនង
“ការគាំទ្រផ្នែកទំនាក់ទំនង” គឺជាឧបករណ៍អេឡិចត្រូនិក ឬសេវាកម្មដែលអាចជួយដល់បុគ្គលដែលមានពិការភាពក្នុងការប្រាស្រ័យទាក់ទង។ ឧទាហរណ៍ Augmentative and Alternative Communication (AAC) (វិធីសាស្ត្រទំនាក់ទំនងបន្ថែម និងជំនួស), Assistive Technology (AT) (បច្ចេកវិទ្យាជំនួយ) ឬ “Special Adaptive Equipment,” (ឧបករណ៍សម្របសម្រួលពិសេស) គឺជាឧបករណ៍អេឡិចត្រូនិក ដែលអាចជួយឲ្យបុគ្គលម្នាក់ប្រាស្រ័យទាក់ទងគ្នាបាន។ នៅក្នុងប្រព័ន្ធរបស់ Department of Rehabilitation (DOR) (នាយកដ្ឋានស្តារនីតិសម្បទា) ឧបករណ៍អេឡិចត្រូនិកទាំងនេះ ត្រូវបានគេហៅថា “rehabilitation technology” (បច្ចេកវិទ្យាស្តារនីតិសម្បទា) និងរួមបញ្ចូលនូវ “assistive technology devices” (ឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាជំនួយផងដែរ)។
ខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួនអំពីការគាំទ្រផ្នែកទំនាក់ទំនង៖
- JAWs (Job Access with Speech) (ការងារទទួលបានតាមសម្តី) និងប្រភេទផ្សេងទៀតនៃបច្ចេកវិទ្យាអានអក្សរលើអេក្រង់ឧបករណ៍ អេឡិចត្រូនិក។
- ឧបករណ៍ Dynavox (ឌីណាវ៉ុក) និង Speech Generating Devices (SGDs) (ឧបករណ៍បង្កើតសម្តី) ដទៃផ្សេងទៀត។
- PECs (Picture Exchange Communication System) (ប្រព័ន្ធទំនាក់ទំនងទៅវិញទៅមកដោយប្រើរូបភាព) និងទម្រង់ផ្សេងទៀតនៃប្រព័ន្ធទំនាក់ទំនងផ្អែកតាមរូបភាព។
- ផ្ទាំងតួអក្សរ ឬផ្ទាំងអក្ខរក្រម។
- ឯកសារជាអក្សរស្ទាប ឬអក្សរព្រីនទំហំធំ។
- សេវាកម្មនានាដូចជា អ្នកបកប្រែភាសាសញ្ញា ឬដៃគូប្រាស្រ័យទាក់ទង។
- ការអានឯកសារឲ្យឮៗ។
- ឯកសារដែលបានផ្តល់ជូនជាមុន/ផ្តល់ពេលបន្ថែមដើម្បីត្រួតពិនិត្យ៖
- ឯកសារសរសេរជាភាសាដែលងាយស្រួលយល់។
- ការប្រើប្រាស់អ្នកបកប្រែ ឬឧបករណ៍អេឡិចត្រូនិកជំនួយផ្សេងទៀត។
2. ការទទួលបានការគាំទ្រផ្នែកទំនាក់ទំនងពី DOR
DOR អាចបង់ប្រាក់សម្រាប់ថ្លៃ “rehabilitation technology” (បច្ចេកវិទ្យាស្តារនីតិសម្បទា) ដែលមានភាពចាំបាច់សម្រាប់អ្នកដើម្បីទទួលបានសេវាកម្មរបស់ DOR និងដើម្បីសម្រេចបាននូវគោលដៅការងាររបស់អ្នក។ DOR អាចផ្តល់ជូនដល់អ្នកនូវការវាយតម្លៃណាមួយ ដើម្បីពិនិត្យមើលថាតើឧបករណ៍បច្ចេកវិទ្យាជំនួយ នឹងអនុញ្ញាតឲ្យអ្នកធ្វើកិច្ចការណាមួយ ឬដើម្បីជួយឲ្យមានភាពងាយស្រួលជាងមុន ឬមានសុវត្ថិភាពជាងមុនសម្រាប់អ្នកក្នុងការបំពេញកិច្ចការជាក់លាក់ណាមួយ។ សេវាកម្មបច្ចេកវិទ្យាជំនួយដែល DOR អាចផ្តល់ជូនបាន អាចរួមបញ្ចូលនូវការទិញ ការជ្រើសរើស ការកែតម្រូវ និងការបណ្តុះបណ្តាលអ្នក (និងមនុស្សដទៃទៀតតាមសមស្រប) ស្តីពីរបៀបប្រើប្រាស់ឧបករណ៍ អេឡិចត្រូនិកនេះ។ ប្រសិនបើអ្នកជាអតិថិជនរបស់ DOR និងមានពិការភាពដែលតម្រូវឲ្យមានការគាំទ្រផ្នែកទំនាក់ទំនងដើម្បីសម្រេចបាននូវគោលដៅការងាររបស់អ្នក ការគាំទ្រនិងសេវាកម្មទាំងនោះ គប្បីត្រូវរួមបញ្ចូលនៅក្នុង Individualized Plan for Employment (IPE) (ផែនការការងារសម្រាប់បុគ្គល) ក្នុងនាមជាបច្ចេកវិទ្យាស្តារនីតិសម្បទា។
សម្រាប់ព័ត៌មានបន្ថែមស្តីពីសិទ្ធិក្នុងការទទួលបានការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពពីកម្មវិធីរបស់រដ្ឋាភិបាលដូចជា DOR ជាដើម សូមមើល U.S. Department of Justice (ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក) លក្ខខណ្ឌតម្រូវរបស់ ADA៖ ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព https://www.ada.gov/effective-comm.htm។
3. តើត្រូវដាក់បណ្តឹងឧទ្ធរណ៍ដើម្បីបដិសេធការគាំទ្រផ្នែកទំនាក់ទំនងដោយរបៀបណា?
អ្នកអាចស្នើសុំការត្រួតពិនិត្យផ្នែករដ្ឋបាល ឬការស្រមុះស្រមួល និង/ឬសវនាការដោយយុត្តិធម៌។ សម្រាប់ព័ត៌មានបន្ថែមអំពីបណ្តឹងឧទ្ធរណ៍របស់ DOR សូមមើល សន្លឹកខិត្តប័ណ្ណព័ត៌មានអំពីដំណើរការនិងជម្រើសក្នុងការប្តឹងឧទ្ធរណ៍របស់ California Department of Rehabilitation (នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា),ឯកសារបោះពុម្ពផ្សាយ #5530.01 នៅ
https://www.disabilityrightsca.org/publications/california-department-o…
Disability Rights California (អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា) បានរៀបចំខិត្តប័ណ្ណព័ត៌មាននេះសម្រាប់ជាផ្នែកមួយនៃគម្រោង Communication Disabilities Access Network (បណ្តាញដើម្បីទទួលបានការប្រាស្រ័យទាក់ទងសម្រាប់ជនពិការ )។ គម្រោងនេះ គឺដើម្បីង្កើត បណ្តុះបណ្តាល និងដំណើរការបណ្តាញថ្នាក់ដឹកនាំមួយដើម្បីធ្វើការផ្សព្វផ្សាយគាំពារដល់ការគាំទ្រផ្នែកទំនាក់ទំនង។ គម្រោងនេះ ទទួលបានមូលនិធិពី Ability Central (អង្គការលើកកម្ពស់សមត្ថភាព) ដែលពីមុនមកហៅថា Disability Communications Fund (មូលនិធិទំនាក់ទំនងសម្រាប់ជនពិការ)។ Ability Central (អង្គការលើកកម្ពស់សមត្ថភាព) គាំទ្រកម្មវិធីនិងបច្ចេកវិទ្យាដែលផ្តល់ប្រយោជន៍ដល់ការទំនាក់ទំនងនិងទទួលបានព័ត៌មានអំពីតម្រូវការនៃពលរដ្ឋ California ដែលមានពិការភាព។ សម្រាប់ព័ត៌មានបន្ថែម សូមមើល http://dcfund.us/.
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.