ការគាំទ្រថវិកាសម្រាប់ទិញបច្ចេកវិជ្ជាជំនួយ តាមរយៈការចំណាយលើឧបករណ៍ជំនួយសម្រាប់ធ្វើការដោយសារពិការភាពជាប់ខ្លួន (IRWEs, Impairment Related Work Expenses)
ការគាំទ្រថវិកាសម្រាប់ទិញបច្ចេកវិជ្ជាជំនួយ តាមរយៈការចំណាយលើឧបករណ៍ជំនួយសម្រាប់ធ្វើការដោយសារពិការភាពជាប់ខ្លួន (IRWEs, Impairment Related Work Expenses)
ការកាត់ប្រាក់របស់ IRWE អាចរកបាន ប្រសិនបើអ្នកធ្វើការ ហើយអ្នកមានប្រាក់ចំណូលបន្ថែម (SSI) និង/ឬការធានារ៉ាប់រងពិការភាពសង្គម (SSDI)។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
តើអ្វីគឺជា IRWE?
IRWE គឺជាការចំណាយសម្រាប់ទិញឧបករណ៍ជំនួយ ឬសេវា ដែល ៖
- ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការជួយឲ្យអ្នកអាចធ្វើការបាន និង
- ពាក់ព័ន្ធនឹងពិការភាពផ្លូវកាយ ឬផ្លូវចិត្តនៅក្នុងខ្លួន ។ ជំពូក 20 នៃក្រមនិយត្តកម្មសហព័ន្ធ (C.F.R., Code of Federal Regulations) §§ 416.976(a), §404.1576(b);
ការកាត់ប្រាក់ចំណាយ IRWE អាចរកបាន ប្រសិនបើអ្នកធ្វើការ ហើយអ្នកបានទទួលប្រាក់ចំណូលបន្ថែម (SSI, Supplemental Security Income) និង/ឬការធានារ៉ាប់រងពិការភាពសង្គម (SSDI, Social Security Disability Insurance) ។ តាមរយៈ IRWE អ្នកអាចកាត់ការចំណាយសមហេតុផល លើថ្លៃទិញឧបករណ៍ជំនួយ និងសេវា មួយចំនួនដែលត្រូវការសម្រាប់ការងារ ចេញពីប្រាក់ចំណូលដុល របស់អ្នក មិនថាអ្នក ត្រូវការឧបករណ៍នោះ សម្រាប់ជំនួយក្នុងសកម្មភាពប្រចាំថ្ងៃធម្មតារបស់អ្នក
ឬទេ ។
IRWE កាត់បន្ថយប្រាក់ចំណូលដុលប្រចាំខែ របស់អ្នកដើម្បីទទួលបានប្រាក់ចំណូលដែលអាចរាប់បាន ។ ប្រាក់ចំណូលដែលអាចរាប់បានគឺជាអ្វីដែល SSA ពិនិត្យមើល ដើម្បីកំណត់ចំនួនទឹកប្រាក់ SSI ដែលអ្នកត្រូវទទួលបាន ឬសម្រាប់កំណត់បរិមាណជំនួយ SSDI មិនថាអ្នក មានសិទ្ធិទទួលបានជំនួយ SSDI ក្នុងអំឡុងពេលបន្ថែមនៃការមានសិទ្ធិទទួលបានជំនួយ (EPE, Extended Period of Eligibility) នេះក៏ដោយ ។
នៅក្នុងឧទាហរណ៍ អំពីប្រាក់ជំនួយ SSI IRWE ខាងក្រោម, ប្រាក់ជំនួយ SSI ប្រចាំខែ របស់បុគ្គលិក SSI, ក្រោយការកាត់កងចាំបាច់ទាំងអស់, នឹងត្រូវបានកាត់បន្ថយត្រឹមតែ $457.50 ប៉ុណ្ណោះ ។
ប្រាក់ចំណូលដុលប្រចាំខែ | $1,200.00 |
ការកាត់បន្ថយប្រាក់ចំណូលទូទៅ | - $20.00 |
ការកាត់ប្រាក់ចំណូលពីការងារ | - $65.00 |
ការកាត់បន្ថយប្រាក់ជំនួយ IRWE | - $200.00 |
= $915.00 | |
÷2 | = $457.50 |
នៅក្នុងឧទាហរណ៍ SSDI IRWE ខាងក្រោម, IRWE កាត់បន្ថយប្រាក់ចំណូលដុលប្រចាំខែ ឱ្យមកនៅក្រោម កម្រិត SGA1 បច្ចុប្បន្ន, ដែលធ្វើឱ្យបុគ្គលិករូបនេះ មាន សិទ្ធិទទួលបាន ប្រាក់ជំនួយ SSDI ក្នុងអំឡុងពេល EPE ៖
ប្រាក់ចំណូលដុលប្រចាំខែ | $1,200.00 |
ការកាត់បន្ថយប្រាក់ជំនួយ IRWE | - $200.00 |
ប្រាក់ចំណូលដែលអាចរាប់បាន ៖ | =$1,000.00 |
សម្រាប់ទាំង SSI និង SSDI, អ្នកអាចកាត់ថ្លៃចំណាយរបស់ IRWE បានតែក្នុងករណីដែល អ្នកចេញថ្លៃចំណាយទិញឧបករណ៍ជំនួយប៉ុណ្ណោះ ។ អ្នកមិនអាចកាត់ថ្លៃចំណាយចំពោះ IRWE បានឡើយ បើមានអ្នកផ្សេងជួយចេញការចំណាយឲ្យអ្នក ដែលនេះគឺរួមទាំងនិយោជករបស់អ្នកផងដែរ ។ ដូចគ្នានេះដែរ ការចំណាយលើ IRWE គឺត្រូវទទួលបានការអនុម័ត ពី រដ្ឋបាលសន្តិសុខសង្គម (SSA, Social Security Administration) ។
តើការទិញបច្ចេកវិទ្យាជំនួយអ្វី ដែលអាចចាត់ទុកថាជា ការចំណាយ IRWE?
ការទិញបច្ចេកវិទ្យាជំនួយ ដែលអាចត្រូវបានកាត់ជាការចំណាយ IRWE មានដូចជា ឧបករណ៍វេជ្ជសាស្ត្រ, វ៉ែនតា ប្រសិនបើ ឧបករណ៍នេះ អាចជួយសម្រួលដល់ ភាពពិបាកមើលរបស់ភ្នែក, និងឧបករណ៍ដែលទាក់ទងនឹងការងារដែលអ្នកទិញ ដូចជា ក្តារចុចដៃម្ខាង ឬឧបករណ៍ទូរគមនាគមន៍ ។
សម្រាប់បញ្ជីនៃឧបករណ៍ IRWE ផ្សេងទៀត និងព័ត៌មានស្តីពីប្រាក់ជំនួយការងារ SSA សម្រាប់អ្នកដែលបានទទួលជំនួយ SSI និង/ឬ SSDI សូមអានសៀវភៅក្រហម របស់ SSA ៖ http://www.ssa.gov/redbook/
ចុះបើខ្ញុំទិញឧបករណ៍ជំនួយ តែខ្ញុំចេញការចំណាយដោយខ្លួនឯង? តើខ្ញុំអាចកាត់ការចំណាយនេះ ជាការចំណាយ IRWE បានទេ? តើខ្ញុំអាចកាត់ការចំណាយនេះ ដោយរបៀបណា?
អ្នកអាចកាត់ការចំណាយដដែលៗ ដែលបានធ្វើរួចហើយ, ដូចជាថ្លៃជួលប្រចាំខែ ឬប្រាក់កក់ បូករួមទាំងការប្រាក់ និងការចេញចំណាយផ្សេងទៀត ។ ជំពូក 20 នៃក្រមនិយត្តកម្មសហព័ន្ធ (C.F.R., Code of Federal Regulations) §§ 416.976(e)(1), 404.1576(e)(1) ។ អ្នកអាចជ្រើសយកការកាត់ការចំណាយដែលកើតឡើងតែម្តង ក្នុងមួយខែពេញ ឬក៏អ្នកអាចបំបែក ការកាត់កងនេះ ក្នុងរយៈពេល 12 ខែជាប់ៗគ្នា ។ ការចំណាយដែលមិនកើតឡើងតែមួយដង អាចជាប្រាក់បង់ដំបូង ឬការទិញដែលត្រូវចំណាយច្រើន តែម្តង ។ ការចំណាយដែលអ្នកបានចាយដើម្បីត្រៀមចូលធ្វើការងារ ក៏អាចកាត់កងបានដែរ បើសិនជាអ្នកបានចំណាយក្នុងរវាង 11 ខែមុនពេលអ្នក ចូលធ្វើការ ។ ប្រសិនបើ ឧបករណ៍នោះ វាមានប្រយោជន៍ សម្រាប់អ្នក ក្នុងអំឡុងខែដែលអ្នកមិនទាន់បានចូលធ្វើការ គឺអាចកាត់ចំណាយបាន តែលើចំនួនខែដែលអ្នកប្រើវា ដើម្បីធ្វើការ តែប៉ុណ្ណោះ ។ ជំពូក 20 នៃក្រមនិយត្តកម្មសហព័ន្ធ (C.F.R., Code of Federal Regulations) §§ 416.976(e)(4), 404.1576(e)(4).
តើ IRWE និងផែនការដើម្បីសម្រេចបានការគាំទ្រខ្លួនឯង (PASS, Plan to Achieve Self Support) មានទំនាក់ទំនងគ្នាបែបណា?
ការចំណាយណា ដែលអ្នកបានកាត់ចូលជាការចំណាយ PASS គឺមិនអាចយកមកកាត់កងចំពោះការចំណាយ IRWE បានទេ ។ ប្រសិនបើ PASS មិនចេញការចំណាយលើឧបករណ៍ ឬសេវាប្រភេទនេះទាំងស្រុងទេ គឺអ្នកអាច កាត់ការចំណាយដែលនៅសល់ ជាការចំណាយ IRWE វិញ ។ ការកាត់កងនេះ ត្រូវតែសមស្របជាមួយនឹង លក្ខណៈវិនិច្ឆ័យ របស់ IRWE នៅក្នុងសំណួរទី1 ខាងលើ ។
សម្រាប់ព័ត៌មានបន្ថែមអំពី PASS សូមអានឯកសារបោះពុម្ពផ្សាយរបស់យើងខ្ញុំ ស្តីអំពី “ការគាំទ្រថវិកាសម្រាប់ទិញបច្ចេកវិជ្ជាជំនួយ តាមរយៈផែនការសម្រាប់ការសម្រេចបានការគាំទ្រដោយខ្លួនឯង (PASS, Plan for Achieving Self-Support)” (ឯកសារបោះពុម្ពផ្សាយរបស់ DRC http://www.disabilityrightsca.org/pubs/557101.pdf)
ប្រសិនបើរដ្ឋបាលសន្តិសុខសង្គម បដិសេធការចំណាយលើឧបករណ៍ IRWE ណាមួយ តើខ្ញុំអាចប្តឹងតវ៉ាបានទេ?
បាន, អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ ដោយប្រើទម្រង់បែបបទ SSA សម្រាប់ស្នើសុំការពិចារណាឡើងវិញ (SSA-561-U2) ។ ទម្រង់បែបបទបណ្តឹងនេះ មាននៅលើគេហទំព័ររបស់ SSA៖ http://ssa.gov/forms/ssa-561.html
- 1. សម្រាប់កម្រិតប្រាក់របស់ SGA បច្ចុប្បន្ន សូមចូលទៅកាន់គេហទំព័រ SSA ៖ http://www.socialsecurity.gov/oact/cola/sga.html.