ការផ្តល់មូលនិធិបច្ចេកវិទ្យាជំនួយតាមរយៈគម្រោងសម្រាប់ការទទួលបានស្វ័យគាំទ្រ (PASS)
ការផ្តល់មូលនិធិបច្ចេកវិទ្យាជំនួយតាមរយៈគម្រោងសម្រាប់ការទទួលបានស្វ័យគាំទ្រ (PASS)
PASS គឺជាការលើកទឹកចិត្តការងារបន្ថែមលើប្រាក់ចំណូលសុវត្ថិភាព (SSI)។ PASS អនុញ្ញាតឱ្យអ្នកកំណត់ប្រាក់ចំណូល និង/ឬទ្រព្យសម្បត្តិសម្រាប់គោលដៅការងារ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
តើ PASS ជាអ្វី?
PASS គឺជាប្រាក់លើកទឹកចិត្តការងារនៃចំណូលរបបសន្តិសុខសង្គមបំពេញបន្ថែម (SSI)។ PASS អនុញ្ញាតឱ្យអ្នកបម្រុងទុកចំណូល និង/ឬទ្រព្យសកម្មសម្រាប់គោលដៅការងារមួយ។ 20 C.F.R. §§ 416.11801182។
ចំណូល និង/ឬទ្រព្យសកម្មដែលអ្នកសន្សំនៅក្នុង PASS អាចបានមកពីការងារ អំណោយ មរតក ការទូទាត់ ឬរួមទាំងការធានារ៉ាប់រងពិការភាពរបបសន្តិសុខសង្គម (Social Security Disability Insurance, SSDI) ផងដែរ។ វាដំណើរការដូចគ្នានឹងគម្រោងសន្សំប្រាក់ដែរ ដោយអ្នកអាចសន្សំទឹកប្រាក់បន្តិចបន្តួចរៀងរាល់ខែនៅក្នុង PASS របស់អ្នក រហូតដល់អ្នកមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីទិញអ្វីមួយដែលបានអនុញ្ញាតនៅក្នុង PASS របស់អ្នក។ ឬ អ្នកអាចបម្រុងទុកទឹកប្រាក់មួយចំនួនធំនៅក្នុង PASS និងទិញអ្វីមួយដែលបានអនុញ្ញាតនៅក្នុង PASS របស់អ្នក។
PASS អាចជួយអ្នកឱ្យទទួលបាន បន្តទទួលបាន ឬបង្កើនទឹកប្រាក់ទូទាត់ SSI របស់អ្នក នៅពេលដែលអ្នកសន្សំប្រាក់ចំណូល ឬទឹកប្រាក់របស់អ្នកដើម្បីសម្រេចគោលដៅការងាររបស់អ្នក។ អំឡុងពេលដែលអ្នកមាន PASS រដ្ឋបាលរបបសន្តិសុខសង្គម (SSA) មិនរាប់បញ្ចូលចំណូល និង/ឬទ្រព្យសកម្មដែលបានបម្រុងទុកនៅក្នុង PASS នៅពេលនៅពេលគេសម្រេចទៅលើសិទ្ធិរបស់អ្នកក្នុងការទទួលបាន SSI ឬទឹកប្រាក់ SSI ដែលអ្នកទទួលបាន។
ឧទាហរណ៍៖ Betty ចូលរៀនក្នុងថ្នាក់ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ផ្នែករដ្ឋបាលការិយាល័យ។ គោលដៅរបស់គាត់គឺដើម្បីក្លាយជាបុគ្គលិកការិយាល័យ។ គាត់ទិញកុំព្យូរទ័រយួរដៃមួយគ្រឿង និងកម្មវិធីសហ្វវែរ (software)។ គាត់ស្ថិតនៅក្នុង SSI និងមានប្រាក់ $500.00 នៅក្នុងគណនីសន្សំរបស់គាត់។ គាត់នឹងទទួលបានមរតកចំនួន $2,000 ពីជីដូនរបស់គាត់។ នៅពេលគាត់ទទួលបាន $2,000 គាត់នឹងមានប្រាក់លើសពីដែនកំណត់ធនធាន $2,000 សម្រាប់ SSI ដោយសារតែគាត់នឹងមានធនធាន $2,500។ ប៉ុន្តែ ប្រសិនបើគាត់ដាក់ទឹកប្រាក់ $2,000 នៅក្នុងគម្រោង PASS គាត់អាចបន្តមានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន SSI។
គាត់គួរតែបំពេញពាក្យសុំ PASS មុនពេលគាត់ទទួលមករតកទឹកប្រាក់នោះ ហើយរៀបរាប់នៅក្នុងពាក្យសុំ PASS រាល់មុខទំនិញទាំងអស់ដែលគាត់រំពឹងថានឹងត្រូវការសម្រាប់កម្មវិធីវិញ្ញាបនបត្ររបស់គាត់ រួមទាំងកុំព្យូទ័រនិងកម្មវិធីសហ្វវែរ (software) ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពី PASS និងព័ត៌មានស្តីពីប្រាក់លើកទឹកចិត្តការងារ SSA សម្រាប់បុគ្គលដែលស្ថិតនៅក្នុង SSI និង/ឬ SSDI សូមមើលសៀវភៅក្រហម SSA៖ http://www.ssa.gov/redbook/
តើខ្ញុំអាចទិញបានអ្វីខ្លះតាមរយៈ PASS?
ប្រាក់ដែលអ្នកសន្សំនៅក្នុង PASS អាចសម្រាប់ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការចាប់ផ្តើមអាជីវកម្ម ឬការទិញសេវាគាំទ្រដែលអាចឱ្យអ្នកធ្វើការងារបាន។ នេះរួមបញ្ចូលទាំងបច្ចេកវិទ្យាជំនួយដើម្បីជួយអ្នកនៅក្នុងគោលដៅការងាររបស់អ្នក។ តាមរយៈគម្រោង PASS អ្នកអាចសន្សំប្រាក់ដើម្បីទិញបច្ចេកវិទ្យាជំនួយដូចជា៖
- សម្ភារៈបរិក្ខារ និងសម្ភារៈផ្គត់ផ្គង់ដែលអ្នកត្រូវការដើម្បីបង្កើត និងដំណើរការមុខជំនួញ ឬអាជីវកម្មមួយ។
- សម្ភារៈបរិក្ខារ ឬឧបករណ៍ដែលអ្នកត្រូវការដោយសារតែស្ថានភាពរបស់អ្នក និងសម្រាប់ការងាររបស់អ្នក
- ការកែប្រែអគារឬយានជំនិះដើម្បីដោះស្រាយបញ្ហាពិការភាពរបស់អ្នក និង
- ការទិញនិងការថែទាំយានជំនិះឯកជន។
តើខ្ញុំអាចទទួលបាន PASS ដោយរបៀបណា?
អ្នកចាំបាច់ត្រូវបំពេញទម្រង់បែបបទ SSA លេខ 545 - ពាក្យសុំ PASS។ អ្នកអាចទទួលបានពាក្យសុំ PASS តាមអនឡាញនៅក្នុងផ្នែកទម្រង់បែបបទនៃគេហទំព័រ SSA៖
http://www.socialsecurity.gov/forms/ssa-545.html។ អ្នកក៏អាចទទួលបានទម្រង់បែបបទមួយដោយផ្ទាល់នៅការិយាល័យ SSA ឬតាមសំបុត្រប្រៃសណីយ៍ផងដែរ។ PASS របស់អ្នកត្រូវតែដាក់ជូន និងឯកភាពដោយអ្នកជំនាញ PASS ហៅថា កម្មាភិបាលគម្រោង PASS ។ សម្រាប់បញ្ជីរាយនាមកម្មាភិបាលគម្រោង PASS របស់ SSA និងព័ត៌មានទំនាក់ទំនងរបស់ពួកគេ សូមចូលទៅកាន់គេហទំព័រ SSA៖ http://www.socialsecurity.gov/disabilityresearch/wi/passcadre.htm
តើខ្ញុំអាចទទួលបានជំនួយក្នុងការបំពេញពាក្យសុំ PASS បានដែរឬទេ?
អ្នកគួរតែសរសេរគម្រោង PASS របស់អ្នកដោយមានជំនួយពីអ្នកឯកទេសផ្នែកស្តារនីតិសម្បទា ដូចជាអ្នកពិគ្រោះយោបល់នៃក្រសួងស្តារនីតិសម្បទាជាដើម។ SSA បានចុះកិច្ចសន្យាជាមួយស្ថាប័នក្នុងស្រុកដើម្បីផ្តល់ជូនការរៀបចំផែនការអត្ថប្រយោជន៍។ ស្ថាប័នទាំងនេះមួយចំនួន អាចនឹងមានលទ្ធភាពជួយដល់ការបំពេញពាក្យសុំ PASS បាន។ សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយក្នុងការរៀបចំផែនការប្រាក់លើកទឹកចិត្តការងារ សូមចូលទៅកាន់៖ http://www.ssa.gov/work/WIPA.html
ម្យ៉ាងទៀត កម្មាភិបាលគម្រោង PASS ត្រូវបានតម្រូវឱ្យរក្សាទុកបញ្ជីឈ្មោះទីភ្នាក់ងារដែលអាចជួយក្នុងការបំពេញពាក្យសុំ PASS ។
តើមានអ្វីកើតឡើង ប្រសិនបើ SSA មិនអនុញ្ញាតលើ PASS របស់ខ្ញុំ?
អ្នកអាចប្រគល់ពាក្យសុំរបស់អ្នកសាជាថ្មីដោយមានការកែប្រែខ្លះៗ។ អ្នកក៏អាចមានសិទ្ធិដាក់បណ្តឹងឧទ្ធរណ៍ទៅលើការបដិសេធ PASS ណាមួយបានផងដែរ។ អ្នកគួរតែទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរដែលពន្យល់ពីមូលហេតុដែលគេបដិសេធវា។ ការណែនាំសម្រាប់ការធ្វើឧទ្ធរណ៍ គួរតែមានលើការជូនដំណឹងនោះ។ អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ដោយប្រើទម្រង់បែបបទ SSA សម្រាប់សំណើសុំការពិចារណាឡើងវិញ (SSA-561-U2)។ មើល៖ http://ssa.gov/forms/ssa561.html