ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតក្នុង AOT

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតក្នុង AOT
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីសិទ្ធិព្យាបាលដែលអ្នកមាន ប្រសិនបើចៅក្រមចេញបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីសិទ្ធិព្យាបាលដែលអ្នកមាន ប្រសិនបើចៅក្រមចេញបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់បង់ជូនដល់មេធាវីនោះទេ អ្នកអាចសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ប្រសិនបើតុលាការសម្រេចថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកមានសិទ្ធិទទួលបានប្រភេទនៃការព្យាបាលជាក់លាក់ដែលបានផ្តល់ជូនជាពិសេសដើម្បីបំពេញតាមតម្រូវការរបស់អ្នក។1
- សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- សម្រាប់ព័ត៌មានអំពីសវនាការ AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT)”។ សវនាការ AOT គឺជាពេលដែលចៅក្រមសម្រេចថាតើអ្នកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះដែរឬអត់។
ការព្យាបាល AOT
ការព្យាបាល AOT របស់អ្នកត្រូវតែ៖
- ត្រូវបានបង្គាប់ដោយអ្នក និងប្រើប្រាស់គោលការណ៍ស្តារនីតិសម្បទានិងការជាសះស្បើយតាមបែបចិត្តសង្គម។2
- ការស្តារនីតិវិធីសម្បទាបែបចិត្តសង្គម ជាគាំទ្រកិច្ចដំណើរការជាសះស្បើយសម្រាប់បុគ្គល ការរួមបញ្ចូលទៅក្នុងសហគមន៍ដោយជោគជ័យ និងអាចកែលម្អគុណភាពជីវិតសម្រាប់បុគ្គលដែលមានពិការភាពសុខភាពផ្លូវចិត្ត។ នេះអាចរួមមាន៖
- ការគ្រប់គ្រងការផ្តល់ថ្នាំ
- ការគ្រប់គ្រងរោគសញ្ញា
- ការគ្រប់គ្រងប្រើប្រាស់សារធាតុផ្សេងៗ
- § បំណិនការរស់នៅដោយឯករាជ្យ
- បំណិនកិច្ចការអប់រំ
- បំណិនទំនាក់ទំនង
- បំណិនគ្រប់គ្រងនិងដោះស្រាយបញ្ហា
- កសាងការគាំទ្រសង្គម
- គោលការណ៍ស្តីពីការជាសះស្បើយ រួមមាន៖3
- ការកំណត់ទិសដៅខ្លួនឯង នៅពេលដែល “[បុ]គ្គលកំណត់សកម្មភាពផ្ទាល់ខ្លួនឱ្យទទួលបានការជាសះស្បើយ។”
- បុគ្គលភាព និង ការផ្តោតលើបុគ្គល នៅពេលដែលការជាសះស្បើយគឺផ្អែកលើចរិកលក្ខណៈពិសេសដាច់ដោយឡែក ជាជាងសេវាកម្មដូចគ្នាសម្រាប់មនុស្សគ្រប់គ្នា។
- ការផ្តល់សិទ្ធិអំណាច នៅពេលដែលអ្នកមានការបញ្ចេញមតិនៅក្នុងការសម្រចចិត្តដែលនឹងជះឥទ្ធិពលទៅលើអ្នក។
- ការពិនិត្យមើលជារួម នៅពេលដែលគ្រប់ទិដ្ឋភាពទូទៅទាំងអស់នៃជីវិតរបស់អ្នកត្រូវបានយកមកពិចារណា។
- ដំណើរឡើងចុះ នៅពេលដែលការជាសះស្បើយអាចរួមបញ្ចូលនូវ “ការវិវត្តន៍ថយក្រោយ” ហើយអាចតម្រូវឱ្យមាន “ការរៀនសូត្រដោយផ្ទាល់ពីបទពិសោធ។”
- ផ្តោតលើភាពខ្លាំង នៅពេលដែលការជាសះស្បើយផ្តោតលើអ្នកដែលត្រូវកសាងបំណិន និងទេពកោសល្យផ្សេងៗ។
- មិត្តជួយមិត្ត នៅពេលដែលអ្នកជួយដល់អ្នកដទៃ ហើយអ្នកដទៃជួយដល់អ្នក។
- ការគោរព នៅពេលដែលការជាសះស្បើយមិនពាក់ព័ន្ធនឹងគំនិតអវិជ្ជមានអំពីខ្លួនអ្នកផ្ទាល់ ឬអ្នកដទៃដែលមានពិការភាពផ្លូវចិត្ត។
- ការទទួលខុសត្រូវ នៅពេលអ្នកទទួលខុសត្រូវជួយដល់ការជាសះស្បើយ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នក។
- ក្តីសង្ឃឹម នៅពេលដែលមានគំនិតគិតឃើញថា អ្នកនឹងមានអនាគតល្អ។
- ការស្តារនីតិវិធីសម្បទាបែបចិត្តសង្គម ជាគាំទ្រកិច្ចដំណើរការជាសះស្បើយសម្រាប់បុគ្គល ការរួមបញ្ចូលទៅក្នុងសហគមន៍ដោយជោគជ័យ និងអាចកែលម្អគុណភាពជីវិតសម្រាប់បុគ្គលដែលមានពិការភាពសុខភាពផ្លូវចិត្ត។ នេះអាចរួមមាន៖
- បានភ្ជាប់ទំនាក់ទំនងទៅកាន់ជំនួយ ការគាំទ្រ និងការព្យាបាល AOT ផ្សេងទៀតរបស់អ្នក។4
- ផ្តល់កន្លែងស្នាក់នៅដែលមានលក្ខណៈបន្ទាន់ ផ្លាស់ប្តូរ និងអចិន្ត្រៃយ៍ ឬគ្រប់លក្ខណៈទាំងអស់នេះ។5
- បានភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកសម្របសម្រួលសេវាផ្ទាល់ខ្លួនដែលផ្តល់ជូនអ្នក និងធ្វើឱ្យប្រាកដថាអ្នកទទួលបានជំនួយដែលអ្នកត្រូវការ។ 6
- អ្នកសម្របសម្រួលសេវាបុគ្គលត្រូវតែ៖
- ធ្វើការវាយតម្លៃអំពីអ្វីដែលអ្នកត្រូវការ។
- ធ្វើផែនការសេវាផ្ទាល់ខ្លួនរបស់អ្នក។
- ភ្ជាប់អ្នកទៅកាន់ជំនួយសហគមន៍ដែលសមស្របសម្រាប់អ្នក និង
- បន្តតាមដានថាតើជំនួយដែលអ្នកកំពុងទទួលបានល្អកម្រិតណា។
- អ្នកសម្របសម្រួលសេវាបុគ្គលត្រូវតែ៖
ផែនការសេវាផ្ទាល់ខ្លូនសម្រាប់បុគ្គល
ផែនការសេវាផ្ទាល់ខ្លួនសម្រាប់បុគ្គលរបស់អ្នក ត្រូវតែ៖ 7
- សមស្របតាមអាយុរបស់អ្នក។
- សមស្របតាមភេទរបស់អ្នក។
- សមស្របតាមវប្បធម៌របស់អ្នក។
ផែនការសេវាផ្ទាល់ខ្លួនសម្រាប់បុគ្គលរបស់អ្នក ត្រូវតែប្រាកដថាផែនការនោះជួយអ្នកបានច្រើនតាមដែលអាចធ្វើបាន៖ 8
- រស់នៅក្នុងលំនៅដ្ឋានដែលមានភាពឯករាជ្យបំផុត និងមានការរឹតបន្តឹងតិចតួចបំផុតនៅក្នុងសហគមន៍មូលដ្ឋាន។
- រស់នៅក្នុងលំនៅដ្ឋានមានការគាំទ្រដែលជួយអ្នកឱ្យបន្តគ្រប់គ្រងកូនរបស់អ្នក ឬព្យាយាមឱ្យអ្នកនិងកូនរបស់អ្នកជួបជុំគ្នា។
- ធ្វើការ និងធ្វើសកម្មភាពផលិតភាពនៅកម្រិតខ្ពស់បំផុត ផ្អែកលើបំណិននិងចំណេះដឹងរបស់អ្នក។
- មានមិត្តភក្តិនិងគ្រួសារ និងធ្វើសកម្មភាពសហគមន៍នៅក្រៅផ្ទះរបស់អ្នក។
- ទទួលបានការអប់រំ ឬការសិក្សាវិជ្ជាជីវៈដែលសមស្របសម្រាប់អ្នក។
- រកប្រាក់បានគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត។
- គ្រប់គ្រងជំងឺផ្ទាល់ខ្លួនរបស់អ្នក និងធ្វើការសម្រេចិត្តអំពីជីវិតរបស់អ្នក (ទាំងប្រចាំថ្ងៃនិងរយៈពេលវែង)។
- ទទួលបានការថែទាំសុខភាពរាងកាយ និងមានសុខភាពរាងកាយល្អតាមដែលអាចធ្វើបាន។
- កាត់បន្ថយឬលប់បំបាត់សកម្មភាពប្រឆាំងសង្គមធ្ងន់ធ្ងរ និងសកម្មភាពព្រហ្មទណ្ឌដោយខ្លួនអ្នកផ្ទាល់ និងកាត់បន្ថយឬលប់បំបាត់ទំនាក់ទំនងរបស់អ្នកជាមួយប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
- កាន់បន្ថយឬលប់បំបាត់ទុក្ខព្រួយដែលបណ្តាលមកពីរោគសញ្ញាជំងឺផ្លូវចិត្តរបស់អ្នក។
- ធ្វើឱ្យប្រាកដថាអ្នកមិនប្រើប្រាស់សារធាតុញៀនដែលមានគ្រោះថ្នាក់។
ក្រុមការងារសុខភាពផ្លូវចិត្ត
- អ្នកមានសិទ្ធិទទួលបានក្រុមការងារសុខភាពផ្លូវចិត្តដែលមានការបណ្តុះបណ្តាលខ្ពស់។9
- បុគ្គលនីមួយៗនៅក្នុងក្រុមការងារនេះ មិនគួរមានអតិថិជនលើសពី 10នាក់ក្នុងពេលតែមួយឡើយ។
- ក្រុមការងារនេះមានជំនាញចម្រុះ។ នេះមានន័យថា ក្រុមការងារអ្នកគួរតែរួមបញ្ចូលនូវប្រភេទផ្សេងៗនៃអ្នកផ្តល់សេវា ដូចជាគ្រូពេទ្យវិកលចរិត គិលានុបដ្ឋាក បុគ្គលិកករណីជំងឺ និងមិត្តការពារមិត្ត ហើយដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធទាំងការព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នក និងតម្រូវការឬគោលដៅផ្សេងទៀត ដូចជាលំនៅដ្ឋាន ចំណូលឬអត្ថប្រយោជន៍ ការងារ ការអប់រំ ឬក្តីកង្វល់ផ្នែកសង្គមឬគ្រួសារ។
- ក្រុមការងារនេះគួរតែស្ថិតនៅតាមសហគមន៍ និងមានលក្ខណៈចល័ត។ នេះមានន័យថា ក្រុមការងារធ្វើការនៅក្នុងសហគមន៍ និងអាចនាំយកសេវានិងការគាំទ្រជូនដល់អ្នក នៅពេលចាំបាច់។
ការផ្តល់ថ្នាំដែលផ្ទុយពីបំណងរបស់អ្នក
- អ្នកមានសិទ្ធិមិនទទួលបានការបង្ខំឱ្យប្រើថ្នាំដែលអ្នកមិនចង់ប្រើ (ការប្រើប្រាស់ថ្នាំដោយបង្ខំ)។10
- ប្រសិនបើអ្នកមិនអនុវត្តតាម AOT ហើយត្រូវបានដាក់បញ្ចូលក្នុងមន្ទីរពេទ្យវិកលចរិកផ្ទុយពីបំណងរបស់អ្នក (ដោយការបង្ខំ) នោះអ្នកអាចនឹងត្រូវបានបង្ខំឱ្យប្រើថ្នាំដែលអ្នកមិនចង់ប្រើ។ នេះអាចកើតឡើង ប្រសិនបើមានស្ថានភាពអាសន្ន ឬមានសេចក្តីបង្គាប់ណាមួយសម្រាប់ការប្រើប្រាស់ថ្នាំ បន្ទាប់ពីសវនាការដើម្បីសម្រេចថាតើអ្នកមិនមានសមត្ថភាពបដិសេធការព្យាបាលដោយប្រើថ្នាំនោះដែរឬអត់ (នេះហៅផងដែរថា ការធ្វើសវនាការលើសមត្ថភាព)។11
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលគេសម្រេចចិត្តថាអ្នកកំពុងតែមិនអនុវត្តតាម AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Not Following AOT (មិនអនុវត្តតាម AOT)”។
ទំនាក់ទំនង – គ្រួសារ កូន និងមិត្តភក្តិ
នៅអ្នកស្ថិតនៅក្នុង AOT ខោនធីត្រូវតែផ្តល់ឱ្យអ្នកនូវជំនួយដូចខាងក្រោម ប្រសិនបើវាសមស្របសម្រាប់អ្នក៖ 12
- ជំនួយគ្រួសារ និងសេចក្តីណែនាំ។
- ជំនួយអាណាព្យាបាល និងសេចក្តីណែនាំ។
- មិត្តគាំទ្រមិត្ត ឬការជួយខ្លួនឯង។
មនុស្សវ័យចំណាស់ និងអ្នកដែលមានពិការភាព/អតីតយុទ្ធជន
- ប្រសិនបើអ្នកជាមនុស្សវ័យចាស់ និង/ឬជាបុគ្គលដែលមានពិការភាព ខោនធីត្រូវតែជួយអ្នកលើរឿងមួយចំនួនដែលមនុស្សវ័យចាស់ និង/ឬមនុស្សដែលមានពិការភាពត្រូវការ។13
- ប្រសិនបើអ្នកជាអតីតយុទ្ធជន ត្រូវមានការសម្របសម្រួលជាមួយសេវាអតីតយុទ្ធជន។14
មនុស្សវ័យក្មេងដែលមានអាយុ 25ឆ្នាំ ឬក្មេងជាងនេះ
- ប្រសិនបើអ្នកជាមនុស្សវ័យក្មេងនៅក្នុង AOT ដោយមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងកំពុងប្រឈមនឹងភាពគ្មានទីជម្រក ឬមានហានិភ័យខ្ពស់ប្រឈមនឹងភាពគ្មានទីជម្រក ខោនធីត្រូវតែផ្តល់ឱ្យអ្នកនូវជំនួយបន្ថែមទៀតដែលតម្រូវតាមមនុស្សវ័យចំណាស់។15
ស្ត្រីមកពីគ្រួសារដែលមានវប្បធម៌ចម្រុះ
- ប្រសិនបើអ្នកជាស្ត្រី ឬបុគ្គលមកពីគ្រួសារដែលមានវប្បធម៌ចម្រុះ ខោនធីត្រូវតែផ្តល់អ្នកនូវជំនួយដែលបំពេញតាមតម្រូវការរបស់សហគមន៍របស់អ្នក។16
- នេះត្រូវតែរួមបញ្ចូលនូវ៖
- លំនៅដ្ឋានគាំទ្រដែលកូនរបស់អ្នកក៏អាចរស់នៅបានដែរ។
- ការព្យាបាលសារធាតុញៀនដែលផ្តោតលើការប៉ះទង្គិច និងរំលោភបំពានសម្រាប់យែនឌ័ររបស់អ្នក។
- ការបណ្តុះបណ្តាលការងារដែលមិនផ្តោតលើយែនឌ័រ ប៉ុន្តែក៏ពិចារណាលើតម្រូវការរបស់ស្ត្រីផងដែរ។
អ្នកដែលមានជំងឺផ្លូវចិត្តដែលមិនបានព្យាបាល និងមានហានិភ័យប្រឈមនឹងភាពគ្មានទីជម្រក
- ប្រសិនបើអ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលមិនបានព្យាបាលរយៈពេលមួយឆ្នាំ អាចមិនត្រូវការសេវា AOT ក្នុងកម្រិតពេញលេញ និងមានហានិភ័យប្រឈមនឹងភាពគ្មានការងារធ្វើ នោះខោនធីត្រូវតែ៖17
- ជួយអ្នកឱ្យបង្កើតផែនការសេវាគ្រួសារសម្រាប់បុគ្គល និងសេវាគាំទ្រ។
- ផ្តល់ឱ្យអ្នកនូវសេវាដែលបានបង្កើតឡើងជាក់លាក់ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាកទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះhttps://www.disabilityrightsca.org/post/patients-rights-advocacy-directory.
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។
- 1. Welf. & INST. Code § 5348។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន (Welfare and Institutions Code)។
- 2. § 5348(a)(2)(F).
- 3. សមាសភាគជាមូលដ្ឋានមូលដ្ឋានទាំង 10 នៃការជាសះស្បើយ, NAMI California, https://namica.org/resources/recovery/។
- 4. § 5348(a)(2)(G).
- 5. § 5348(a)(2)(J).
- 6. § 5348(a)(3).
- 7. § 5348(a)(4).
- 8. § 5348(a)(4)(A)-(J).
- 9. § 5348(a)(1).
- 10. § 5348(c).
- 11. § 5332.
- 12. § 5348(a)(2)(E).
- 13. § 5348(a)(2)(C), (D).
- 14. § 5348(B).
- 15. § 5348(H).
- 16. § 5348(I).
- 17. § 5348(K).