ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) កិច្ចព្រមព្រៀងសម្របសម្រួល

Publications
#7177.06

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) កិច្ចព្រមព្រៀងសម្របសម្រួល

ឯកសារ​បោះពុម្ពផ្សាយនេះ​គឺជា​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​និយាយ​អំពីសិទ្ធិរបស់អ្នកក្នុងការ​បង្កើត​​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ជាមួយ​ខោនធី​ ជាជាង​ត្រូវបានតុលាការ​បង្គាប់ឱ្យទទួល​បាន​​ AOT។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ការព្យាបាល​អ្នកជំងឺ​ក្រៅ​មន្ទីរពេទ្យ​ដែល​ទទួលបានជំនួយ​ ហៅផងដែរថា AOT គឺ​ជា​កា​រ​ព្យាបាល​អ្នក​ជំងឺក្រៅមន្ទីរពេទ្យ​ដែល​បាន​បង្គាប់​ដោយ​តុលាការ​ សម្រាប់​អ្នកដែល​មាន​ពិការភាព​សុខភាព​ផ្លូវចិត្ត​។  

ឯកសារ​បោះពុម្ពផ្សាយនេះ​គឺជា​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​និយាយ​អំពីសិទ្ធិរបស់អ្នកក្នុងការ​បង្កើត​​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ជាមួយ​ខោនធី​ ជាជាង​ត្រូវបានតុលាការ​បង្គាប់ឱ្យទទួល​បាន​​ AOT។

អ្នក​មានសិទ្ធិ​ទទួលបាន​មេធាវី​ម្នាក់ ប្រសិនបើ​ខោនធី​នោះ​បាន​សុំ​ឱ្យតុលាការ​បង្គាប់​ឱ្យ​អ្នក​ទទួល​បាន​​ AOT។ ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់បង់​ជូន​ដល់មេធាវីនោះទេ​ អ្នក​អាច​សុំ​ឱ្យចៅក្រម​​ផ្តល់​ជូន​អ្នក​នូវ​​អ្នកការពារក្តី​សាធារណៈម្នាក់​។​

ក្រោយពេលខោនធី​សុំ​ឱ្យតុលាការ​បង្គាប់​ឱ្យអ្នកស្ថិតនៅក្នុង​ AOT (ហៅថា​ សំណើសុំ​) អ្នកអាច​ព្យាយាម​សម្រេច​នូវការ​ព្រមព្រៀង​ដោយស្ម័គ្រចិត្ត​ជាមួយ​ខោនធី​សម្រាប់ការព្យាបាល​។ នេះ​គឺ​ជំនួសឱ្យការបង្គាប់ឱ្យ​ទទួល​យក​ AOT។​ នេះ​ហៅថា​កិច្ចព្រមព្រៀង​សម្របសម្រួល​។1

  • សម្រាប់ព័ត៌មានបន្ថែមអំពីរបៀប​ដែលខោនធី​អាច​ដាក់សំណើ​សុំ​ AOT ក្រោម​ច្បាប់​នេះ​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “How You are Ordered to AOT (របៀប​ដែល​​អ្នក​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)​។”

កិច្ច​ព្រមព្រៀង​សម្របសម្រួល​

ប្រសិនបើខោនធី​​ដាក់សំណើសុំ AOT ជូន​អ្នក នោះអ្នក​និង​ខោនធី​អាច​នឹង​មាន​បំណងបង្កើត​កិច្ច​​ព្រមព្រៀង​ជាមួយ​អ្នក​។ នៅក្នុង​កិច្ចព្រមព្រៀង​សម្របសម្រួល​ អ្នកជាធម្មតា​យល់​ស្រប​ចំពោះ​ការ​ព្យាបាល ហើយខោនធី​យល់​ព្រម​ដ​កសំណើសុំ​ AOT ចេញវិញ។​2

  • ប្រសិនបើ​អ្នក​មិន​បង្កើត​កិច្ចព្រមព្រៀង​សម្របសម្រួល​ជាមួយ​ខោនធីទេ ចៅក្រម​អាច​នឹង​បង្គាប់​​ឱ្យអ្នកទទួល​បាន​ AOT ប្រសិនបើពួកគេ​សម្រេចថា​ អ្នកមានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ទទួលបាន​ AOT ក្រោមច្បាប់នេះ​។3 សម្រាប់ព័ត៌មានបន្ថែមថា​តើ​អ្នក​​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ AOT ក្រោម​ច្បាប់​នេះ​ ដែរឬអត់​ អ្នក​អាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “Who Can Be Ordered to AOT (អ្នកដែល​អាច​​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)”។
  • អ្នក​មិនអាច​បង្កើត​កិច្ចព្រមព្រៀង​សម្របសម្រួល​​ជាមួយ​ខោនធី​ មុនពេល​ខោនធី​បាន​ផ្តល់​ឱ្យតុលា​ការ​​នូវ​សំណើសុំ​ AOT ជូនអ្នក​។ អ្នក​ក៏មិនអាច​បង្កើត​កិច្ច​ព្រមព្រៀង​សម្របសម្រួល​បានទេ​ បន្ទាប់​ពី​បញ្ចប់​សវនាការ​ AOT របស់អ្នក​។4
  • ប៉ុន្តែ ខោនធី​ត្រូវតែ​បាន​ផ្តល់​ការព្យាបាល​ដោយស្ម័គ្រចិត្តជូនដល់អ្នក​រួច​រាល់​ហើ​យ ដើម្បី​ឱ្យពួកគេ​ផ្តល់​សំណើសុំ​ AOT ជូនដល់អ្នក​។​5 ដូច្នេះ​ អ្នក​គួរតែ​អាច​បន្តទទួ​លបានការព្យាបាល​ដោយស្ម័គ្រចិត្ត​​ដែល​មិន​មានទំនាក់ទំនង​ទៅ​នឹង​​សំណើសុំ​ AO​T ឡើយ សូម្បីតែ​មុន​ពេល​ដែលខោនធី​បានផ្តល់​សំណើ​សុំ​ទៅកាន់តុលាការ​ក្តី​។​ សម្រាប់​ព័ត៌មាន​អំពីសេវាកម្មស្ម័គ្រចិត្ត​​មុនពេល​ខោនធី​ផ្តល់​ឱ្យតុលាការ​នូវ​សំណើ​សុំ​ សូមអាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណងជើង​ថា​ “Who Can Be Ordered to AOT (អ្នកដែល​អាច​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)”។
  • អ្នក​អាច​បោះបង់ (លះបង់​) សិទ្ធិរបស់ខ្លួន​ចំពោះ​​សវនាការ​ AOT ដើម្បី​ទទួលបា​ន​ការព្រមព្រៀង​សម្របសម្រួល​។ អ្នកអាចគ្រាន់តែអាច​ធ្វើដូច្នេះ​បាន ប្រសិ​នបើ​អ្នក​ផ្តល់សេវា​ព្យាបាល​សុខភាព​ផ្លូវចិត្ត​ដែល​មាន​អាជ្ញាប័ណ្ណ​​ម្នាក់ដែល​បាន​ពិនិត្យតាមដាន​អ្នក​ បញ្ជាក់ថា​អ្នកអាច​រស់នៅ​បាន​ដោយសុវត្ថិភាព​នៅ​ក្នុង​សហគមន៍​។6
  • បើទោះបីជា​​​កិច្ចព្រមព្រៀង​សម្របសម្រួល​ធ្វើឡើង​រវាង​អ្នកនិង​ខោនធីក៏ដោយ ក៏តុលាការ​ត្រូវតែ​និយាយ​ថា​កិច្ច​ព្រមព្រៀង​សម្របសម្រួលនេះ​គ្មានបញ្ហាអ្វីនោះទេ​។7

តើ​កិច្ចព្រមព្រៀង​សម្របសម្រួល​ត្រូវការអ្វីខ្លះ​

  • កិច្ច​ព្រមព្រៀង​សម្របសម្រួល​ត្រូវតែ​រួមបញ្ចូល​នូវ​ផែនការ​ព្យាបាល​។8 ផែនការព្យាបាលត្រូវតែ​បានធ្វើឡើង​ដោយ​កម្មវិធីដែល​អ្នក​នឹង​ទទួលបាន​ការព្យាបាល​។ ការព្យាបាលនោះ​ក៏ចាំបាច់​ត្រូវ​តែ​ជាការព្យាបាល​ដែល​មាន​ការរឹតបន្តឹង​តិចតួច​​បំផុត​តាមដែល​អាច​​ធ្វើបាន​សម្រាប់អ្នក​។9 “រឹតបន្តឹង​តិចតួចបំផុត​” មានន័យថា​​អ្នក​​មាន​សេរីភាព​ច្រើន​។
  • កិច្ចព្រមព្រៀង​សម្របសម្រួល​ មិនអាច​មានរយៈពេល​លើស​ពី​ 180ថ្ងៃ​បានទេ​។ ក្រោយរយៈពេល​ 180ថ្ងៃ​ កិច្ចព្រមព្រៀង​សម្របសម្រួល​នេះ​ត្រូវតែ​បញ្ចប់​ ហើយអ្នក​នឹង​លែង​ជា​ផ្នែក​​មួយនៃ​ AOT ទៀត​ហើយ​។10 ប៉ុន្តែ​ ខោនធី​នៅតែចាប់ផ្តើម​កិច្ច​ដំណើរការ​សំណើសុំ​ម្តងទៀត ហើយនៅពេលនោះ​ អ្នកអាច​សម្រេច​​ចិត្ត​​ចុះកិច្ច​ព្រមព្រៀង​សម្របសម្រួល​ផ្សេងទៀតបាន​។11
  • អ្នក​និង​ខោនធី​ត្រូវតែយល់ស្រប​ទៅលើ​កិច្ចព្រមព្រៀងសម្របសម្រួល​។12
  • កិច្ចព្រមព្រៀង​សម្របសម្រួល​ត្រូវតែ​មាន​លាយលក្ខណ៍​អក្សរ​។​13

របៀប​ផ្លាស់ប្តូរ​កិច្ចព្រមព្រៀង​សម្របម្រួល​

គ្រប់ពេលវេលា​ទាំងអស់ អ្នកឬខោនធី​អាច​សុំ​ឱ្យតុលាការ​ផ្លាស់ប្តូរផែនការ​ព្យាបាល​នៅក្នុង​កិច្ច​ព្រម​ព្រៀង​សម្របសម្រួល​។14

ប្រសិនបើ​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​សម្របសម្រួល​

ប្រសិនបើ​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​សម្របសម្រួល​ អ្នកផ្តល់សេវា​អាច​ប្រាប់​ទៅ​ដ​ល់មេធាវី​របស់ខោនធី​។​ អ្វីដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​ខោនធី​ដឹង​ថា​អ្នក​កំពុងតែ​មិនអនុវត្តតាម​កិច្ចព្រមព្រៀង​សម្រប​សម្រួល​ គឺ​ដូចគ្នាទៅនឹង​ករណីដែល​អ្នក​ត្រូវបាន​បង្គា​ប់​ឱ្យ​ទទួលយក​ AOT ដែរ​។15 សម្រាប់​ព័ត៌មានបន្ថែម​អំពី​អ្វីដែលនឹង​កើត​ប្រសិនបើ​អ្នក​មិនអនុវត្ត​តាម​ AOT ឬ​កិច្ចព្រម​ព្រៀង​​​​សម្របសម្រួល​​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើង​ថា “Not Following AOT (ការមិនអនុវត្តតាម AOT)​”។

  • នឹង​មាន​សវនាការមួយ​ដើម្បីសម្រេច​ថា​តើអ្នក​មិនបានអនុវត្តតាម​កិច្ចព្រមព្រៀង​សម្របសម្រួល​ដែរឬអត់​។ នឹង​មាន​សេចក្តីបញ្ជាក់​ជាលាយលក្ខណ៍​អក្សរ​ (ប្រភេទ​ឯកសារ​ដូចជា​របាយការណ៍​ជាដើម​​) ពី​ខោនធី​ ស្តីពី​របៀប​ដែលអ្នក​មិនបាន​អនុវត្តតាម​កិច្ចព្រមព្រៀងសម្របសម្រួល​។ បន្ទាប់មក អ្នកនឹង​ចាំបាច់ត្រូវបង្ហាញដល់តុលាការ​ តាមរយៈឧត្តមានុភាពនៃភស្តុតាងដែលអ្នក បាន​អនុវត្តតា​ម​កិច្ចព្រមព្រៀងសម្របសម្រួល​។16 ឧត្តមានុភាពនៃភស្តុតាង មានន័យថា​ មាន​ឱកាស​ច្រើនជាង​ 50% ដែលអ្នក​បាន​អនុវត្តតាម​កិច្ចព្រមព្រៀងសម្របសម្រួល​។​

ប្រសិនបើអ្នក​មិន​បង្កើតកិច្ចព្រមព្រៀង​សម្របសម្រួល​ជាមួយខោនធីទេ អ្នកនឹង​ទទួលបាន​សវនាការ​ AOT ដើម្បី​សម្រេចថា​តើអ្នក​មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្រោមច្បាប់នេះដើម្បី​បង្គាប់​ឱ្យទទួលបាន​ AOT។ សម្រាប់ព័ត៌មាន​អំពី​សវនាការ​ AOT សូម​អាន​ឯកសារ​បោះពុម្ពផ្សាយ​មានចំណង​ជើង​ថា​ “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិ​របស់អ្នក​​ ប្រសិនបើ​ខោនធី​​កំពុងស្នើសុំ​ AOT និង​សវនាការ​ AOT)”។

  • សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ AOT ក្រោម​ច្បាប់​នេះ​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “Who Can Be Ordered to AOT (អ្នកដែល​អាច​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)”។

ព័ត៌មានបន្ថែម​

ប្រសិនបើអ្នក​ត្រូវការ​ព័ត៌មានបន្ថែម​ ឬ​មានសំណួរ​ អ្នកអាច​៖

  • សាកសួរ​មេធាវីរបស់អ្នក​។ អ្នកមានសិទ្ធិ​ទទួលបាន​មេធាវី​ ប្រសិនបើខោនធី​បាន​ស្នើសុំ​​ (បានដាក់សំណើ) ឱ្យតុលាការ​បង្គាប់​ឱ្យអ្នក​​ទទួលបាន​ AOT។ ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់គ្រប់គ្រាន់ សូម​សុំឱ្យ​ចៅក្រម​ផ្តល់​ជូន​អ្នក​នូវ​​អ្នកការពារក្តី​សាធារណៈម្នាក់​។​ អ្នក​គ្រាន់តែ​ត្រូវ​បង់ប្រាក់​ដល់អ្នក​ការពារក្តី​សាធារណៈ​ប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។​
  • ទាកទងទៅកាន់​អ្នក​តស៊ូមតិ​ការពារសិទ្ធិរបស់អ្នកជំងឺ​របស់ខោនធី​​។ ដើម្បីស្វែងរក​អ្នកតស៊ូ​មតិការពារសិទ្ធិ​អ្នកជំងឺ​នៅកន្លែង​ដែលអ្នករស់នៅ​ (916) 504-5810 និង​ស្នើសុំ​អ្នកតស៊ូមតិការពារ​សិទ្ធិអ្នកជំងឺ​តាមមូលដ្ឋានរបស់អ្នក​ ឬ​ចុចលើតំណភ្ជាប់នេះ​៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory.
  • ទូរសព្ទ​ទៅកាន់​អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាម​រយៈ​ទូរសព្ទ​លេខ 800-776-5746។
  • 1. Welf. & Inst. Code § 5347. គ្រប់​ផ្នែក​នៃ​ក្រមច្បាប់ទាំងអស់​ដែល​បាន​ដកស្រង់​ខាងក្រោម​ គឺ​បាន​មកពី​ក្រម​ច្បាប់ស្តីពី​សុខុមាលភាព​ និងស្ថាប័ន (Welfare and Institutions Code)។
  • 2. § 5347(a).
  • 3. § 5346(d)(5)(b).​
  • 4. § 5347(b)(1).
  • 5. § 5346(a)(5).
  • 6. § 5347(b)(1).
  • 7. § 5347(b)(1).
  • 8. § 5347(b)(1).
  • 9. § 5347(b)(1).
  • 10. § 5347(b)(1).
  • 11. § 5347.
  • 12. § 5347.
  • 13. § 5347(b)(2).
  • 14. § 5347(b)(3).
  • 15. § 5347(b)(4)-(5).
  • 16. § 5347(b)(6).