ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) កិច្ចព្រមព្រៀងសម្របសម្រួល

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) កិច្ចព្រមព្រៀងសម្របសម្រួល
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីសិទ្ធិរបស់អ្នកក្នុងការបង្កើតកិច្ចព្រមព្រៀងសម្របសម្រួលជាមួយខោនធី ជាជាងត្រូវបានតុលាការបង្គាប់ឱ្យទទួលបាន AOT។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីសិទ្ធិរបស់អ្នកក្នុងការបង្កើតកិច្ចព្រមព្រៀងសម្របសម្រួលជាមួយខោនធី ជាជាងត្រូវបានតុលាការបង្គាប់ឱ្យទទួលបាន AOT។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់បង់ជូនដល់មេធាវីនោះទេ អ្នកអាចសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ក្រោយពេលខោនធីសុំឱ្យតុលាការបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT (ហៅថា សំណើសុំ) អ្នកអាចព្យាយាមសម្រេចនូវការព្រមព្រៀងដោយស្ម័គ្រចិត្តជាមួយខោនធីសម្រាប់ការព្យាបាល។ នេះគឺជំនួសឱ្យការបង្គាប់ឱ្យទទួលយក AOT។ នេះហៅថាកិច្ចព្រមព្រៀងសម្របសម្រួល។1
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលខោនធីអាចដាក់សំណើសុំ AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How You are Ordered to AOT (របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT)។”
កិច្ចព្រមព្រៀងសម្របសម្រួល
ប្រសិនបើខោនធីដាក់សំណើសុំ AOT ជូនអ្នក នោះអ្នកនិងខោនធីអាចនឹងមានបំណងបង្កើតកិច្ចព្រមព្រៀងជាមួយអ្នក។ នៅក្នុងកិច្ចព្រមព្រៀងសម្របសម្រួល អ្នកជាធម្មតាយល់ស្របចំពោះការព្យាបាល ហើយខោនធីយល់ព្រមដកសំណើសុំ AOT ចេញវិញ។2
- ប្រសិនបើអ្នកមិនបង្កើតកិច្ចព្រមព្រៀងសម្របសម្រួលជាមួយខោនធីទេ ចៅក្រមអាចនឹងបង្គាប់ឱ្យអ្នកទទួលបាន AOT ប្រសិនបើពួកគេសម្រេចថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ។3 សម្រាប់ព័ត៌មានបន្ថែមថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ ដែរឬអត់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- អ្នកមិនអាចបង្កើតកិច្ចព្រមព្រៀងសម្របសម្រួលជាមួយខោនធី មុនពេលខោនធីបានផ្តល់ឱ្យតុលាការនូវសំណើសុំ AOT ជូនអ្នក។ អ្នកក៏មិនអាចបង្កើតកិច្ចព្រមព្រៀងសម្របសម្រួលបានទេ បន្ទាប់ពីបញ្ចប់សវនាការ AOT របស់អ្នក។4
- ប៉ុន្តែ ខោនធីត្រូវតែបានផ្តល់ការព្យាបាលដោយស្ម័គ្រចិត្តជូនដល់អ្នករួចរាល់ហើយ ដើម្បីឱ្យពួកគេផ្តល់សំណើសុំ AOT ជូនដល់អ្នក។5 ដូច្នេះ អ្នកគួរតែអាចបន្តទទួលបានការព្យាបាលដោយស្ម័គ្រចិត្តដែលមិនមានទំនាក់ទំនងទៅនឹងសំណើសុំ AOT ឡើយ សូម្បីតែមុនពេលដែលខោនធីបានផ្តល់សំណើសុំទៅកាន់តុលាការក្តី។ សម្រាប់ព័ត៌មានអំពីសេវាកម្មស្ម័គ្រចិត្តមុនពេលខោនធីផ្តល់ឱ្យតុលាការនូវសំណើសុំ សូមអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- អ្នកអាចបោះបង់ (លះបង់) សិទ្ធិរបស់ខ្លួនចំពោះសវនាការ AOT ដើម្បីទទួលបានការព្រមព្រៀងសម្របសម្រួល។ អ្នកអាចគ្រាន់តែអាចធ្វើដូច្នេះបាន ប្រសិនបើអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណម្នាក់ដែលបានពិនិត្យតាមដានអ្នក បញ្ជាក់ថាអ្នកអាចរស់នៅបានដោយសុវត្ថិភាពនៅក្នុងសហគមន៍។6
- បើទោះបីជាកិច្ចព្រមព្រៀងសម្របសម្រួលធ្វើឡើងរវាងអ្នកនិងខោនធីក៏ដោយ ក៏តុលាការត្រូវតែនិយាយថាកិច្ចព្រមព្រៀងសម្របសម្រួលនេះគ្មានបញ្ហាអ្វីនោះទេ។7
តើកិច្ចព្រមព្រៀងសម្របសម្រួលត្រូវការអ្វីខ្លះ
- កិច្ចព្រមព្រៀងសម្របសម្រួលត្រូវតែរួមបញ្ចូលនូវផែនការព្យាបាល។8 ផែនការព្យាបាលត្រូវតែបានធ្វើឡើងដោយកម្មវិធីដែលអ្នកនឹងទទួលបានការព្យាបាល។ ការព្យាបាលនោះក៏ចាំបាច់ត្រូវតែជាការព្យាបាលដែលមានការរឹតបន្តឹងតិចតួចបំផុតតាមដែលអាចធ្វើបានសម្រាប់អ្នក។9 “រឹតបន្តឹងតិចតួចបំផុត” មានន័យថាអ្នកមានសេរីភាពច្រើន។
- កិច្ចព្រមព្រៀងសម្របសម្រួល មិនអាចមានរយៈពេលលើសពី 180ថ្ងៃបានទេ។ ក្រោយរយៈពេល 180ថ្ងៃ កិច្ចព្រមព្រៀងសម្របសម្រួលនេះត្រូវតែបញ្ចប់ ហើយអ្នកនឹងលែងជាផ្នែកមួយនៃ AOT ទៀតហើយ។10 ប៉ុន្តែ ខោនធីនៅតែចាប់ផ្តើមកិច្ចដំណើរការសំណើសុំម្តងទៀត ហើយនៅពេលនោះ អ្នកអាចសម្រេចចិត្តចុះកិច្ចព្រមព្រៀងសម្របសម្រួលផ្សេងទៀតបាន។11
- អ្នកនិងខោនធីត្រូវតែយល់ស្របទៅលើកិច្ចព្រមព្រៀងសម្របសម្រួល។12
- កិច្ចព្រមព្រៀងសម្របសម្រួលត្រូវតែមានលាយលក្ខណ៍អក្សរ។13
របៀបផ្លាស់ប្តូរកិច្ចព្រមព្រៀងសម្របម្រួល
គ្រប់ពេលវេលាទាំងអស់ អ្នកឬខោនធីអាចសុំឱ្យតុលាការផ្លាស់ប្តូរផែនការព្យាបាលនៅក្នុងកិច្ចព្រមព្រៀងសម្របសម្រួល។14
ប្រសិនបើមិនអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួល
ប្រសិនបើមិនអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួល អ្នកផ្តល់សេវាអាចប្រាប់ទៅដល់មេធាវីរបស់ខោនធី។ អ្វីដែលនឹងកើតឡើងបន្ទាប់ពីខោនធីដឹងថាអ្នកកំពុងតែមិនអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួល គឺដូចគ្នាទៅនឹងករណីដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលយក AOT ដែរ។15 សម្រាប់ព័ត៌មានបន្ថែមអំពីអ្វីដែលនឹងកើតប្រសិនបើអ្នកមិនអនុវត្តតាម AOT ឬកិច្ចព្រមព្រៀងសម្របសម្រួល អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Not Following AOT (ការមិនអនុវត្តតាម AOT)”។
- នឹងមានសវនាការមួយដើម្បីសម្រេចថាតើអ្នកមិនបានអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួលដែរឬអត់។ នឹងមានសេចក្តីបញ្ជាក់ជាលាយលក្ខណ៍អក្សរ (ប្រភេទឯកសារដូចជារបាយការណ៍ជាដើម) ពីខោនធី ស្តីពីរបៀបដែលអ្នកមិនបានអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួល។ បន្ទាប់មក អ្នកនឹងចាំបាច់ត្រូវបង្ហាញដល់តុលាការ តាមរយៈឧត្តមានុភាពនៃភស្តុតាងដែលអ្នក បានអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួល។16 ឧត្តមានុភាពនៃភស្តុតាង មានន័យថា មានឱកាសច្រើនជាង 50% ដែលអ្នកបានអនុវត្តតាមកិច្ចព្រមព្រៀងសម្របសម្រួល។
ប្រសិនបើអ្នកមិនបង្កើតកិច្ចព្រមព្រៀងសម្របសម្រួលជាមួយខោនធីទេ អ្នកនឹងទទួលបានសវនាការ AOT ដើម្បីសម្រេចថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមច្បាប់នេះដើម្បីបង្គាប់ឱ្យទទួលបាន AOT។ សម្រាប់ព័ត៌មានអំពីសវនាការ AOT សូមអានឯកសារបោះពុម្ពផ្សាយមានចំណងជើងថា “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT)”។
- សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាកទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory.
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។
- 1. Welf. & Inst. Code § 5347. គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន (Welfare and Institutions Code)។
- 2. § 5347(a).
- 3. § 5346(d)(5)(b).
- 4. § 5347(b)(1).
- 5. § 5346(a)(5).
- 6. § 5347(b)(1).
- 7. § 5347(b)(1).
- 8. § 5347(b)(1).
- 9. § 5347(b)(1).
- 10. § 5347(b)(1).
- 11. § 5347.
- 12. § 5347.
- 13. § 5347(b)(2).
- 14. § 5347(b)(3).
- 15. § 5347(b)(4)-(5).
- 16. § 5347(b)(6).