មាគ៌ាឆ្ពោះទៅរកដំណោះស្រាយ – អ្វីដែលអ្នកត្រូវធ្វើ នៅពេលអ្នកមានការមិនយល់ស្របគ្នាជាមួយមណ្ឌលសិក្សាធិការ
មាគ៌ាឆ្ពោះទៅរកដំណោះស្រាយ – អ្វីដែលអ្នកត្រូវធ្វើ នៅពេលអ្នកមានការមិនយល់ស្របគ្នាជាមួយមណ្ឌលសិក្សាធិការ
ឯកសារនេះពន្យល់ពីជំហានផ្សេងៗដែលអ្នកអាចធ្វើ នៅពេលដែលអ្នកមានការខ្វែងគំនិតជាមួយសាលាស្រុកអំពីកម្មវិធីអប់រំពិសេសរបស់កូនអ្នក។ ពិនិត្យសំបុត្រគំរូរបស់យើង និងឧទាហរណ៍ការត្អូញត្អែរអំពីការអនុលោមតាមច្បាប់ខាងក្រោមសម្រាប់ជំនួយបន្ថែម។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ក្នុងនាមជាអ្នកតស៊ូមតិដើម្បីកូនរបស់អ្នក អ្នកអាចគិតថា ខ្លួនអ្នកមានការមិនយល់ស្របគ្នាជាមួយមណ្ឌលសិក្សាធិការ។ អ្នកអាចមានការមិនយល់ស្របគ្នាជាមួយមណ្ឌលសិក្សាធិការលើបញ្ហាខុសៗគ្នា។ អ្នកអាចមានការមិនយល់ស្របគ្នាជាមួយនឹងការកែប្រែលើកម្មវិធី IEP បច្ចុប្បន្ន ដែលស្នើដោយមណ្ឌលសិក្សាធិការ។ អ្នកអាចមានការមិនយល់ស្របគ្នាជាមួយកម្មវិធី IEP ដែលបានចុះហត្ថលេខារួច ដោយសារអ្នកជឿថា តម្រូវការកូនរបស់អ្នកបានផ្លាស់ប្ដូរ ប៉ុន្តែមណ្ឌលសិក្សាធិការពុំយល់ស្របជាមួយអ្នក។ ការមិនយល់ស្របគ្នាអាចកើតមានឡើងពាក់ព័ន្ធនឹងគោលដៅ សេវាកម្ម ការគាំទ្រ និងការដាក់ឱ្យចូលរៀន។ ប្រសិនបើអ្នកមានការមិនយល់ស្របគ្នាជាមួយនឹងមណ្ឌលសិក្សាធិការរបស់កូនអ្នក អ្នកមានជម្រើសក្នុងការដោះស្រាយការមិនយល់ស្របគ្នានេះ។
អ្នកអាចសាកល្បងដោះស្រាយការមិនយល់ស្របគ្នានេះក្នុងមូលដ្ឋានបាន - តាមរយៈមណ្ឌលសិក្សាធិការរបស់កូនអ្នក តំបន់ផែនការក្នុងមូលដ្ឋាននៃការអប់រំពិសេស (Special Education Local Plan Area, SELPA)។ SELPA ធ្វើការជាមួយមណ្ឌលសិក្សាធិការក្នុងតំបន់ជាក់លាក់ណាមួយដើម្បីផ្ដល់សេវាអប់រំពិសេសដល់សិស្សដែលមានពិការភាព។ អ្នកក៏អាចដាក់ពាក្យបណ្ដឹងបានផងដែរ។ ប្រភេទនៃពាក្យបណ្ដឹងដែលអ្នកដាក់ប្ដឹង អាស្រ័យលើបញ្ហានៅក្នុងករណីរបស់កូនអ្នក។ ឯកសារបោះពុម្ពផ្សាយនេះ ពន្យល់ពីជម្រើសនានាដែលអ្នកមានក្នុងការដោះស្រាយការមិនយល់ស្របរបស់អ្នកជាមួយនឹងមណ្ឌលសិក្សាធិការ។
ការដោះស្រាយការមិនយល់ស្របនៅកម្រិតមូលដ្ឋាន
វាអាចជាការល្អដែលព្យាយាមដោះស្រាយការមិនយមស្របដែលអ្នកមានជាមួយនឹងមណ្ឌលសិក្សាធិការ ដោយចាប់ផ្ដើមជាមួយមណ្ឌលសិក្សាធិការ។ នេះអាចជាជម្រើសដែលមានតម្លៃទាប និងលឿន។ ប្រសិនបើអ្នកអាចដោះស្រាយការមិនយល់ស្របនេះនៅកម្រិតមូលដ្ឋានបាន អ្នកអាចជួយរក្សាទំនាក់ទំនងជាមួយបុគ្គលិកសាលាបាន។ អ្នកទំនងជាអាចទទួលបានក្រុមការងារ IEP ដើម្បីជួយដល់ការផ្លាស់ប្ដូរដែលអ្នកបានស្នើសុំ។
អ្នកអាចស្នើសុំឱ្យមានកិច្ចប្រជុំ IEP មួយ សរសេរលិខិតទៅកាន់ប្រធានផ្នែកការអប់រំពិសេសរបស់
មណ្ឌល ឬស្នើសុំដំណោះស្រាយវិវាទផ្សេងទៀត។ ជម្រើសនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញដូចខាងក្រោម។
ស្នើសុំមណ្ឌលសិក្សាធិការឱ្យរៀបចំកិច្ចប្រជុំ IEP មួយ
ប្រសិនបើកូនរបស់អ្នកមាន IEP មួយហើយ អ្នកអាចស្នើសុំឱ្យមានកិច្ចប្រជុំ IEP ដើម្បីជជែកគ្នាអំពីការផ្លាស់ប្ដូរណាមួយចំពោះ IEP របស់កូនអ្នក។ អ្នកគួរស្នើសុំជាលាយលក្ខណ៍ឱ្យមានការប្រជុំ IEP។ មណ្ឌលសិក្សាធិការត្រូវរៀបចំការប្រជុំ IEP មួយ ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នក។ ប៉ុន្តែ ពេលវេលានេះត្រូវផ្អាកក្នុងអំឡុងចំនួនថ្ងៃចន្លោះពីពេលសិក្សាធម្មតា ឬវិសមកាល ដែលមានរយៈពេលច្រើនជាងប្រាំថ្ងៃសិក្សារ។
អ្នកអាចប្រើប្រាស់ គំរូលិខិត នេះ ដើម្បីស្នើសុំឱ្យមានកិច្ចប្រជុំ IEP ណាមួយ។
អ្នកអាចស្នើសុំឱ្យមានការថតសំឡេងកិច្ចប្រជុំ IEP នេះបាន។ អ្នកត្រូវជូនដំណឹងទៅមណ្ឌលសិក្សាធិការចំនួន 24 មុន។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ អាចថតសំឡេងកិច្ចប្រជុំណាមួយ ដោយមានការជូនដំណឹងដល់អ្នកក្នុងរយៈពេល 24 ម៉ោង។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ មិនអាចថតសំឡេងកិច្ចប្រជុំបានទេ ប្រសិនបើអ្នកបដិសេធ។ ប្រសិនបើអ្នកបដិសេធការថតសំឡេងពីសំណាក់មណ្ឌលសិក្សាធិការ ពេលនោះមិនថាខាងមណ្ឌលសិក្សាធិការ ឬខាងអ្នកទេ នឹងមិនអាចថតសំឡេងបានឡើយ។
ប្រសិនបើអ្នក និងក្រុមការងារ IEP មិនអាចឈានដល់ការព្រមព្រៀងគ្នាបាន នោះអ្នកអាចប្រាប់ក្រុមការងារ IEP ថា អ្នកមិនយល់ស្រប។ អ្នកអាចស្នើសុំបញ្ចប់កិច្ចប្រជុំ IEP នេះបាន។ អ្នកក៏អាចឯកភាពទៅលើផ្នែកខ្លះនៃ IEP និងមិនឯកភាពទៅលើផ្នែកដទៃទៀតក៏បាន។ សំខាន់បំផុត អ្នកមិនត្រូវចុះហត្ថលេខាលើ IEP នៅឯកិច្ចប្រជុំនោះទេ។
ផ្ទុយទៅវិញ អ្នកអាចទទួលបានសំណៅថតចម្លងមួយច្បាប់អំពី IEP ដែលបានស្នើសុំ ដើម្បីយកទៅអាននៅផ្ទះឱ្យបានដិតដល់។ អ្នកទទួលបានការអនុញ្ញាតឱ្យពិភាក្សា IEP ជាមួយសហព័ទ្ធ ដៃគូ ឬនរណាម្នាក់ផ្សេងទៀតបាន មុនពេលសម្រេចថាត្រូវចុះហត្ថលេខាឬអត់។ អ្នកប្រហែលជាមិនអាចយកឯកសារច្បាប់ដើមដាក់តាមខ្លួនទៅផ្ទះបានឡើយ។ កូនរបស់អ្នក បន្តមានសិទ្ធិទទួលបានសេវាអប់រំពិសេស និងបន្តស្ថិតនៅក្នុងកន្លែងសិក្សាបច្ចុប្បន្នរបស់គាត់ នៅពេលដែលអ្នកសម្រេចចិត្តថាតើត្រូវយល់ព្រមជាមួយនឹង IEP ឬអត់នោះ។ ប្រសិនបើអ្នកមិនយល់ស្រប ឬដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ក្នុងរយៈពេលមួយសមស្រប ពេលនោះមណ្ឌលសិក្សាធិការ អាចដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ប្រឆាំងនឹងអ្នកបាន។
សរសេរសំបុត្រទៅកាន់ប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌល
ប្រសិនបើអ្នកមិនអាចដោះស្រាយការមិនយល់ស្របនេះជាមួយក្រុមកាងារ IEP របស់កូនអ្នកបានទេ អ្នកអាចសរសេរសំបុត្រទៅកាន់ប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌលរបស់អ្នកបាន។ លិខិតនេះអនុញ្ញាតឱ្យអ្នកនិយាយពីក្ដីកង្វល់អំពី IEP របស់កូនអ្នកជាមួយប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌលរបស់អ្នកបាន។ លិខិតនេះក៏អនុញ្ញាតឱ្យអ្នកនិយាយពីការមិនយល់ស្របដែលអ្នកមានជាមួយនឹងក្រុមការងារ IEP របស់កូនអ្នកផងដែរ។ ប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌល ក៏អាចជួយអ្នក និងក្រុមការងារ IEP របស់កូនអ្នកបានផងដែរ។
អ្នកអាចស្វែងរកប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌលរបស់អ្នកនៅលើគេហទំព័ររបស់មណ្ឌល ឬទូរសព្ទទៅការិយាល័យធំរបស់មណ្ឌលក៏បាន។ អ្នកអាចប្រើប្រាស់គំរូលិខិតផ្ញើទៅកាន់ប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌលនេះបាន៖
គំរូលិខិត ផ្ញើទៅកាន់ប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌល
ស្នើសុំដំណោះស្រាយវិវាទតាមជម្រើសផ្សេងទៀតពីមណ្ឌល/SELPA
មណ្ឌលសិក្សាធិការរបស់អ្នកអាចផ្ដល់ដំណោះស្រាយវិវាទតាមជម្រើសផ្សេងទៀត ដូចជា កិច្ចការប្រជុំ IEP ដែលមានការសម្របសម្រួល អ្នកតស៊ូមតិពីឪពុកម្ដាយទៅកាន់ឪពុកម្ដាយ ឬការសម្រុះសម្រួលតាមរយៈ SELPA។ ដំណោះស្រាយវិវាទតាមជម្រើសផ្សេងទៀត ឬ ADR គឺជាប្រភេទនៃដំណោះស្រាយវិវាទដែលមានតម្លៃថោក និងលឿនជាងជម្រើសផ្លូវច្បាប់ពីមុនមក។ វាអាចមានលក្ខណៈមិនសូវផ្លូវការដូចតុលាការ។ អ្នកពុំចាំបាច់ត្រូវការឱ្យមានមេធាវីនោះទេ។ វាជាជម្រើសក្នុងការដោះស្រាយវិវាទនៅក្នុងបន្ទប់ជំនុំជម្រះ។
កិច្ចប្រជុំ IEP ដែលបានសម្របសម្រួល រួមមានអ្នកសម្របសម្រួលដែលមិនលម្អៀងម្នាក់។ អ្នកសម្របសម្រួលគឺមិនមែនជាសមាជិករបស់ក្រុមការងារ IEP ទេ។ អ្នកសម្របសម្រួលជួយដល់ក្រុមការងារ IEP ក្នុងការដោះស្រាយវិវាទណាមួយដែលកើតមានឡើងក្នុងអំឡុងកិច្ចប្រជុំ IEP និងជួយឱ្យក្រុមការងារ IEP ផ្ដោតសំខាន់លើ IEP របស់កុមារ។
ជម្រើស ADR ខុសគ្នាទៅតាមមណ្ឌលនីមួយៗ។ ដើម្បីស្វែងយល់បន្ថែមអំពីជម្រើស ADR របស់មណ្ឌល សូមទាក់ទងអ្នកគ្របករណីរបស់កូនអ្នក អ្នកជំនាញកម្មវិធី និង/ឬប្រធានផ្នែកការអប់រំពិសេសរបស់មណ្ឌល។
ប្រសិនបើមណ្ឌលសិក្សាធិការរបស់កូនអ្នកពុំផ្ដល់ជូន ADR ទេ នោះអ្នកអាចទាក់ទង SELPA របស់អ្នកបាន។ អ្នកអាចស្នើសុំ SELPA ឱ្យប្រាប់អ្នកថាតើជម្រើស ADR ប្រភេទណា ដែលពួកគេអាចផ្ដល់ជូនដល់អ្នកបាន។ នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា រក្សាទុកបញ្ជីរបស់ SELPA៖ https://www.cde.ca.gov/sp/se/as/caselpas.asp
ការដាក់បណ្ដឹងដើម្បីដោះស្រាយការមិនយល់ស្របជាមួយមណ្ឌលសិក្សាធិការរបស់អ្នក
ប្រសិនបើអ្នកមិនអាចដោះស្រាយការមិនយល់ស្របនៅកម្រិតមូលដ្ឋានបាន អ្នកអាចមានជម្រើសផ្សេងទៀត ដើម្បីដោះស្រាយការមិនយល់ស្របនេះជាមួយមណ្ឌលសិក្សាធិការបាន។ ចំណុចនេះអាចរួមបញ្ចូលទាំងការដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងឈ្មោះមណ្ឌលសិក្សាធិការផងដែរ។ មានពាក្យបណ្ដឹងច្រើនប្រភេទដែលអ្នកអាចដាក់ប្ដឹងមណ្ឌលសិក្សាធិការបាន។ ប្រភេទនៃពាក្យបណ្ដឹងដែលអ្នកដាក់ប្ដឹង អាស្រ័យលើបញ្ហានៅក្នុងករណីរបស់កូនអ្នក។
ពាក្យបណ្ដឹងតាមនីតិវិធីបណ្ដឹងឯកសណ្ឋានភាពជាមួយមណ្ឌលសិក្សាធិការរបស់អ្នក
អ្នកអាចដាក់ពាក្យបណ្ដឹងតាមនីតិវិធីឯកសណ្ឋានភាព (UCP) ជាមួយចាងហ្វាងមណ្ឌលសិក្សាធិការ ឬបុគ្គលចាត់តាំងរបស់ពួកគាត់។ បណ្ដឹងតាមនីតិវិធី UCP គឺជាការអះអាងជាលាយលក្ខណ៍អក្សរ និងមានចុះហត្ថលេខា ដោយចោទប្រកាន់ពីការបំពានលើច្បាប់ ឬបទប្បញ្ញត្តិរបស់សហព័ន្ធឬរដ្ឋ។ បណ្ដឹងតាមនីតិវិធី UCP អាចរួមបញ្ចូលនូវការចោទប្រកាន់ពីការរើសអើងដោយខុសច្បាប់ ការបំពារបំពាន ការបំភិតបំភ័យ និងការធ្វើបាប។ អ្នកអាចទាក់ទងមណ្ឌលសិក្សាធិការរបស់អ្នកដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដំណើរការពាក្យបណ្ដឹងតាមនីតិវិធី UCP នេះបាន។
នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា មានព័ត៌មានបន្ថែមអំពីនីតិវិធីបណ្ដឹងឯកសណ្ឋានភាពនៅលើគេហទំព័ររបស់ខ្លួន៖ https://www.cde.ca.gov/re/cp/uc/
ពាក្យបណ្ដឹងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ជាមួយការិយាល័យសវនាការរដ្ឋបាល
អ្នកឬមណ្ឌលសិក្សាធិការអាចស្នើសុំសវនាការត្រឹមត្រូវតាមផ្លូវច្បាប់បាន ប្រសិនបើអ្នកមិនយល់ស្របនឹង IEP របស់កូនអ្នក ការដាក់ឱ្យចូលរៀន តម្រូវការកម្មវិធី ឬសេវាកម្មដែលពាក់ព័ន្ធ។ អ្នកអាចអាចដាក់បណ្ដឹងតាមប្រភេទខុសគ្នានៃបណ្ដឹងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់។ ប្រភេទនៃបណ្ដឹងទាំងនេះរួមមាន៖ ការសម្រុះសម្រួលតែមួយមុខ សវនាការដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់តែមួយមុខ ដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់និងការសម្រុះសម្រួល ឬសវានាការដំណើរការត្រឹមត្រូវតាមច្បាប់ដែលពន្លឿនល្បឿន។ ជម្រើសនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញដោយសង្ខេបដូចខាងក្រោម។
ប្រសិនបើអ្នកមានវិវាទជាមួយសាលារៀនអំពីការផ្លាស់ប្ដូរ IEP របស់កូនអ្នក អ្នកអាចស្នើសុំ “រក្សាដូចដើម”។ មណ្ឌលសិក្សាធិការមិនអាចផ្លាស់ប្ដូរសេវាអប់រំពិសេស ឬការដាក់ឱ្យចូលរៀនដោយខ្លួនបានទេ។ មណ្ឌលសិក្សាធិការត្រូវទទួលបានការយល់ព្រមពីអ្នក។ ពេលខ្លះ នៅពេលដែលមានវិវាទណាមួយ មណ្ឌលសិក្សាធិការអាចធ្វើការផ្លាស់ប្ដូរជាមុនដោយពុំមានការយល់ព្រមរបស់អ្នក។ នៅពេលអ្នកស្នើសុំ “រក្សាដូចដើម” នោះការដាក់ឱ្យចូលរៀន និងសេវាកម្មបច្ចុប្បន្នរបស់កូនអ្នកនៅបន្តដូចដើម រហូតដល់អ្នកនិងមណ្ឌលសិក្សាធិការដោះស្រាយវិវាទចប់។ ប្រសិនបើមណ្ឌលសិក្សាចង់ធ្វើការផ្លាស់ប្ដូរ IEP របស់កូនអ្នក ខ្លួនធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនដល់អ្នក។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន ផ្ដល់ព័ត៌មានដល់អ្នកអំពីការផ្លាស់ប្ដូរដែលស្នើដោយសាលារៀន។
សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់បណ្ដឹងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ជាមួយការិយាល័យសវនាការរដ្ឋបាល (OAH) សូមមើលសៀវភៅណែនាំស្ដីពីសិទ្ធិ និងការទទួលខុសត្រូវលើការអប់រំពិសេស ជំពូក 6 របស់ DRC៖ https://serr.disabilityrightsca.org/serr-manual/chapter-6-information-o…
ការសម្រួលសម្រួលតែមួយមុខ៖
មណ្ឌលសិក្សាធិការ ឬឪពុកម្ដាយអាចដាក់សំណើសុំការសម្របសម្រួលតែមួយមុខជាមួយ OAH បាន។ OAH នឹងធ្វើការជូនដំណឹងអំពីការសម្របសម្រួលដល់ភាគីទាំងពីរ ដោយប្រាប់ភាគីទាំងអស់អំពីកាលបរិច្ឆេទនៃការសម្របសម្រួលនោះ។ ការសម្របសម្រួលគឺជាការស្ម័គ្រចិត្ត។ ភាគីមួយអាចជ្រើសរើសមិនចូលរួមបាន។ ប្រសិនបើមានការសម្របសម្រួល គូភាគីអាចនឹងមានការយល់ស្រប ឬមិនយល់ស្រប។ នៅពេលមានការសម្របសម្រួល OAH នឹងបិទករណីនោះ។ ប្រសិនបើគូភាគីមិនឈានដល់ការយល់ស្របទេ នោះភាគីដែលស្នើសុំការសម្របសម្រួលអាចដាក់ពាក្យបណ្ដឹងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ ដោយចាត់វិធានការថ្មី។
OAH មានទម្រង់ទទេដើម្បីស្នើសុំការសម្របសម្រួលមួយមុខពី OAH៖https://www.dgs.ca.gov/OAH/Case-Types/Special-Education/Forms/Request-f…
សវនាការតែមួយមុខ៖
ប្រភេទនៃពាក្យបណ្ដឹងនេះ អនុញ្ញាតឱ្យគូភាគីទៅចូលរួមសន្និសីទមិនសវនាការ ហើយបន្ទាប់មកចូលរួមក្នុងសវនាការ។ ភាគីម្ខាងអាចដាក់ពាក្យប្ដឹងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ នៅពេលគូភាគីបានសាកល្បងការសម្របសម្រួលរួចហើយ ឬនៅពេលដែលគូភាគីមិនអាចដោះស្រាយការមិនយល់ស្របគ្នានេះបាន។ នៅក្នុងសវនាការ ភាគីទាំងសងខាងត្រូវបង្ហាញភស្តុតាង។ ភាគីម្ខាងត្រូវហៅសាក្សីនិងប្រគល់របាយការណ៍និងការវាយតម្លៃណាមួយដែលគាំទ្រដល់ជំហររបស់ពួកគេ។ ចៅក្រមច្បាប់រដ្ឋបាល (ALJ) សម្រេចថាតើសាក្សីនិងឯកសាររបស់ភាគីណាមួយដែលត្រឹមត្រូវ ហើយថាតើកម្មវិធីអ្វីដែលសមស្រប។
OAH មានទម្រង់ទទេដើម្បីស្នើសុំសវនាការដំណើរការត្រឹមត្រូវតាមផ្លូវតែមួយមុខ៖ https://www.dgs.ca.gov/OAH/Case-Types/Special-Education/Forms/Request-f…
ដំណើរការត្រឹមត្រូវតាមច្បាប់ និងការសម្របសម្រួល
នេះគឺជាប្រភេទឃើញញឹកញាប់បំផុតនៃបណ្ដឹងដំណើរការត្រឹមត្រូវតាមច្បាប់។ នៅក្នុងប្រភេទនៃបណ្ដឹងនេះ គូភាគីអាចកំណត់កាលបរិច្ឆេទសម្រាប់ការសម្របសម្រួលបាន។ ប្រសិនបើគូភាគីពុំដោះស្រាយការមិនយល់ស្របរបស់ពួកគេបានទេ គូភាគីនឹងត្រូវទៅចូលរួមក្នុងសវនការ។ នៅក្នុងសវនាការ ភាគីទាំងសងខាងត្រូវបង្ហាញភស្តុតាង។ ភាគីម្ខាងត្រូវហៅសាក្សីនិងប្រគល់របាយការណ៍និងការវាយតម្លៃណាមួយដែលគាំទ្រដល់ជំហររបស់ពួកគេ។ ALJ សម្រេចថាតើសាក្សីនិងឯកសាររបស់ភាគីណាមួយដែលត្រឹមត្រូវ ហើយថាតើកម្មវិធីអ្វីដែលសមស្រប។
OAH មានទម្រង់ទទេដើម្បីស្នើសុំសវនាការដំណើរការត្រឹមត្រូវតាមផ្លូវនិងការសម្របសម្រួល៖ https://www.dgs.ca.gov/OAH/Case-Types/Special-Education/Forms/Request-f…
ដំណើរការត្រឹមត្រូវតាមច្បាប់ដែលពន្លឿនល្បឿន
បណ្ដឹងដំណើរការត្រឹមត្រូវតាមច្បាប់ដែលពន្លឿនល្បឿន លើកឡើងពីបញ្ហានានាដែលគួរពន្លឿនល្បឿនផ្អែកតាមផ្លូវច្បាប់។ “ពន្លឿនល្បឿន” មានថាបញ្ហាត្រូវការឱ្យការដោះស្រាយករណីឱ្យបានលឿន។ ជារឿយ បញ្ហាទាំងអស់នេះពាក់ព័ន្ធនឹងសេចក្ដីសម្រេចអំពីវិន័យដែលត្រូវតែដោះស្រាយឱ្យបានឆាប់ ដើម្បីឱ្យការអប់រំរបស់សិស្សមិនត្រូវរងការប៉ះពាល់ពីការពន្យារពេល។ OAH នឹងធ្វើការត្រួតពិនិត្យពាក្យបណ្ដឹង និងកំណត់ថាតើបញ្ហានៅក្នុងពាក្យបណ្ដឹងគប្បី “ពន្លឿនល្បឿន” ឬអត់។
បណ្ដឹងដំណើរការត្រឹមត្រូវតាមច្បាប់ខ្លះអាចជាករណី “ពីរ”។ បណ្ដឹងបង្ហាញពីបញ្ហាដែលត្រូវការ
ពន្លឿនល្បឿន និងមិនត្រូវការពន្លឿនល្បឿនផង។ សម្រាប់ករណីពីរបែបនេះ បញ្ហាទាំងអស់ត្រូវដោះស្រាយឱ្យបានឆាប់។
សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការត្រឹមត្រូវតាមច្បាប់ដែលពន្លឿនល្បឿន សូមមើលឯកសារបោះពុម្ពផ្សាយរបស់ DRC អំពី “កូនរបស់ខ្ញុំដែលមានពិការភាព បន្តត្រូវបានគេពន្យារពេល ឬត្រូវបានណែនាំឱ្យបណ្ដេញចេញ” https://www.disabilityrightsca.org/publications/my-child-with-a-disabil…
ដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា។
នៅពេលមណ្ឌលសិក្សាធិការបានបំបានលើច្បាប់ឬនីតិវិធីស្ដីពីអប់រំពិសេសផ្នែកណាមួយ នោះឪពុកម្តាយ បុគ្គល មណ្ឌលសិក្សាធិការសាធារណៈ ឬអង្គការណាមួយ អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បាន។ ឧទាហរណ៍នៃការរំលោភបំពានរួមមាន៖
- ការមិនបានអនុវត្តកម្មវិធីអប់រំសម្រាប់បុគ្គល (IEP)
- ការមិនបានវាយតម្លៃ ឬបញ្ជូនសិស្សដើម្បីទទួលបានការអប់រំពិសេស។
- ការមិនបានអនុវត្តតាមពេលវេលាសម្រាប់ការវាយតម្លៃនិងការបញ្ជូនបន្ត។ ឬ
- ការមិនបានជូនដំណឹងដល់មាតាបិតាអំពីកិច្ចប្រជុំ IEP។
សម្រាប់ព័ត៌មានបន្ថែមអំពីបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់ សូមមើលសៀវភៅណែនាំស្ដីពីសិទ្ធិនិងការទទួលខុសត្រូវលើការអប់រំពិសេស ជំពូក 6 របស់ DRC៖ https://serr.disabilityrightsca.org/serr-manual/chapter-6-information-o…
ឧទាហរណ៍អំពីបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់គឺ មាននៅត្រង់នេះ។
DRC ក៏មានគំរូបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់ផងដែរ ប្រសិនបើកូនរបស់អ្នកមានបទពិសោធន៍បញ្ហាការអប់រំពិសេសដោយសារជំងឺ COVID-19។ គំរូបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់គឺ មាននៅត្រង់នេះ។ អ្នកអាចប្រើគំរូបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់នេះបាន។ អ្នកអាចចម្លងវាដាក់ក្នុងឯកសារណាមួយ បំពេញព័ត៌មានរបស់អ្នក រួចបន្ទាប់មក ផ្ញើវាទៅកាន់ CDE។ អ្នកបានបញ្ចូលអ៊ីម៉ែល និងលេខទូរសារសម្រាប់ CDE ដើម្បីឱ្យអ្នកអាចដាក់ពាក្យបណ្ដឹងតាមអ៊ីម៉ែល ឬតាមទូរសារ។ អ្នកអាចដាក់ពាក្យបណ្ដឹងដោយប្រើទម្រង់ពាក្យបណ្ដឹងអនឡាញដែលអាចបំពេញបាន ដែលអ្នកចូលទៅប្រើបានតាមរយៈតំណភ្ជាប់នេះ៖ https://www.cde.ca.gov/sp/se/qa/documents/sedcomplaintform.pdf.
ដាក់ពាក្យបណ្ដឹងជាមួយការិយាល័យសិទ្ធិស៊ីវិល
ការិយាល័យសិទ្ធិស៊ីវិល (OCR) របស់ក្រសួងអប់រំសហរដ្ឋអាមេរិក (The U.S. Department of Education) ធ្វើការស៊ើបអង្កេតលើការរំលោភបំពានច្បាប់ពីសំណាក់សាលារៀនដែលទទួលបានជំនួយហិរញ្ញវត្ថុពីសហព័ន្ធ។ OCR ក៏ធ្វើការស៊ើបអង្កេតពីការរំលោភបំពានលើមាត្រា II នៃច្បាប់ស្ដីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាពផងដែរ តាមរយៈអង្គភាពរដ្ឋ ដូចជាមណ្ឌលសិក្សាធិការជាដើម។
បណ្តឹងនានាជាមួយនឹង OCR ត្រូវដាក់បន្តឹងក្នុងរយៈពេល 180 ថ្ងៃ បន្ទាប់ពីមានការរើសអើង លើកលែងតែអ្នកបានឆ្លងកាត់ដំណើរការបណ្តឹងសាទុកផ្ទៃក្នុងរបស់សាលារៀនរបស់អ្នករួចហើយ។ ប្រសិនបើអ្នកបានបញ្ចប់ដំណើរការបណ្តឹងសាទុកផ្ទៃក្នុងរបស់សាលារៀនរបស់អ្នករួចហើយ អ្នកត្រូវដាក់បណ្តឹងរបស់អ្នកជាមួយ OCR ក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ការធ្វើសេចក្តីសម្រេចរបស់សាលារៀនរបស់អ្នក។ អ្នកអាចស្វែងរកព័ត៌មានអំពីការដាក់ពាក្យបណ្ដឹងជាមួយ OCR បាននៅ https://www2.ed.gov/about/offices/list/ocr/index.html។ OCR បានចេញវីដេអូជំនួយបច្ចេកទេសចំណងជើងថា “របៀបដាក់ពាក្យបណ្ដឹងជាមួយ OCR” ដើម្បីជួយឪពុកម្ដាយ ក្រុមគ្រួសារ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែប្រសើរអំពីរបៀបដែលពួកគេអាចដាក់ពាក្យបណ្ដឹង OCR បាន។ វីដេអូនេះអាចស្វែងរកបាននៅ www.youtube.com/embed/dvxa5dYNKK8។