លំនៅដ្ឋាន។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
សន្លឹកព័ត៌មានពិត ការរើសអើងចំពោះពិការភាព និង HUD បង្កាន់ដៃផ្នែកទី 8
សន្លឹកការពិតនេះ និយាយអំពីសិទ្ធិរបស់មនុស្សមានពិការភាពជាប់ខ្លួន នៅក្នុងកម្មវិធីបង្កាន់ដៃផ្នែកទី ៨ ។ សូមមេត្តាជ្រាបថា គេអាចយកបទបញ្ញត្តិផ្សេងៗគ្នាមកប្រើប្រាស់ចំពោះគម្រោងផ្តោតលើកម្មវិធីផ្នែកទី ៨ ។
សន្លឹកព័ត៌មានពិត ៖ សិទ្ធិយកសត្វជំនួយចូលនៅក្នុងផ្ទះជាមួយ
សេចក្តីផ្តើម
ឯកសារការពិតនេះ ជជែកអំពីសិទ្ធិរបស់ជនដែលមានពិការភាព ដើម្បីរក្សាសត្វជំនួយនៅក្នុងផ្ទះរស់នៅដែលជាទូទៅគេមិនអនុញ្ញាតឲ្យមានសត្វចិញ្ចឹមរស់នៅទីនោះ ។
ពាក្យថា “សត្វជំនួយ” (ឬ “សត្វផ្តល់ជំនួយ”) គឺសំដៅលើសត្វដែលជនមានពិការភាពត្រូវការ សម្រាប់ប្រើ និងជួយធ្វើឲ្យការរស់នៅរបស់គាត់មានភាពរីករាយ ។ សត្វជំនួយ អាចជាសត្វផ្តល់សេវាកម្ម (ឆ្កែ ឬលា ដែលត្រូវបានបង្វឹកដើម្បី ជួយធ្វើកិច្ចការ ឬការងារផ្សេងៗដែលពាក់ព័ន្ធនឹងពិការភាព) ឬជាសត្វសម្រាប់ជួយសម្រួលអារម្មណ៍មនុស្ស (ជាសត្វសម្រាប់ជួយបន្ថយអារម្មណ៍រំភើបរបស់ជនពិការ ដោយផ្តល់ការលួងលោម ឬផ្តល់ការជ្រោមជ្រែងធ្វើឲ្យអារម្មណ៍ធូរស្រាល) ។