សេចក្ដីណែនាំអំពីតុលាការបណ្ដឹងទាមទារ សំណងតិចតួច៖ របៀបប្ដឹងម្ចាស់ផ្ទះទាមទារសំណងការខូចខាតដែលបង្កដោយបញ្ហាកន្លែងស្នាក់នៅ
សេចក្ដីណែនាំអំពីតុលាការបណ្ដឹងទាមទារ សំណងតិចតួច៖ របៀបប្ដឹងម្ចាស់ផ្ទះទាមទារសំណងការខូចខាតដែលបង្កដោយបញ្ហាកន្លែងស្នាក់នៅ
តុលាការបណ្តឹងតូចតាចគឺជាតុលាការពិសេសមួយដែលជម្លោះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ អ្នកដែលប្ដឹងគឺដើមបណ្តឹង។ អ្នកដែលត្រូវបានប្ដឹងគឺចុងចោទ។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
មូលដ្ឋាន
តុលាការបណ្ដឹងទាមទារសំណងតិចតួចជាតុលាការពិសេសមួយដែលជម្លោះត្រូវបានដោះស្រាយយ៉ាងលឿន។ បុគ្គលដែលប្ដឹងគឺជាដើមចោទ។ បុគ្គលដែលត្រូវគេប្ដឹងគឺជាចុងចោទ។
តើបញ្ហាកន្លែងស្នាក់នៅអ្វីខ្លះដែលខ្ញុំអាចប្ដឹងនៅក្នុងបណ្ដឹងទាមទារសំណងតិចតួច?
- ម្ចាស់ផ្ទះរបស់អ្នកមិនប្រគល់ប្រាក់កក់របស់អ្នកវិញ
- ផ្ទះដែលអ្នកជួលមិនមានសភាពដែលអាចរស់នៅបាន (“ការរំលោភដោយប្រយោលលើការធានាអំពីភាពអាចនៅបាន”)
- ម្ចាស់ផ្ទះរបស់អ្នកបានធ្វើឱ្យអ្នកមិនអាចស្នាក់នៅបាននៅក្នុងផ្ទះដែលអ្នកជួល ហើយអ្នកត្រូវតែរើចេញ (“ការបណ្ដេញចេញដោយប្រយោល”)
- ម្ចាស់ផ្ទះរបស់អ្នកបានធ្វើឱ្យអ្នកមិនអាចរីករាយរស់នៅក្នុងផ្ទះដែលអ្នកជួល និងមិនអាចរស់នៅបានសុខ (“ការរំលោភដោយប្រយោលលើកិច្ចព្រមព្រៀងអំពីសិទ្ធិរស់នៅដោយស្ងប់ស្ងាត់”)
- ម្ចាស់ផ្ទះរបស់អ្នករើសអើងនឹងអ្នកដោយផ្អែកលើពិការភាព ឬក្រុមដែលត្រូវបានការពារផ្សេងទៀត
- ម្ចាស់ផ្ទះរបស់អ្នកបោះចោលទ្រព្យសម្បត្តិរបស់អ្នក បន្ទាប់ពីអ្នករើចេញដោយមិនជូនដំណឹងត្រឹមត្រូវដល់អ្នក
តើខ្ញុំអាចមានមេធាវីបានទេ?
ទេ នៅក្នុងតុលាការបណ្ដឹងទាមទារសំណងតិចតួច អ្នកអាចសុំយោបល់ពីមេធាវីបាន មុននឹងអ្នកឡើងតុលាការ ប៉ុន្តែអ្នកមិនអាចមានមេធាវីនៅក្នុងតុលាការបណ្ដឹងទាមទារសំណងតិចតួចបានទេ។
តើខ្ញុំអាចស្នើសុំអ្វីខ្លះនៅតុលាការបណ្ដឹងទាមទារសំណងតិចតួច?
អ្នកអាចប្ដឹងម្ចាស់ផ្ទះទាមទារសំណងជាប្រាក់សម្រាប់ការខូចខាតដែលពួកគេបាន បង្កឡើង។ ការទាមទារសំណងរបស់អ្នកមិនអាចលើសពី $12,500 ទេ។
អ្នកអាចដាក់ប្ដឹងតែ 2 ករណីប៉ុណ្ណោះក្នុងមួយឆ្នាំប្រតិទិន នៅពេលដែលអ្នកស្នើសុំលើសពី $2500។ គ្មានដែនកំណត់ចំពោះចំនួនករណីដែលអាចអ្នកដាក់ប្ដឹងបានសម្រាប់ការទាមទារ សំណងដែលតិចជាង $2500 ទេ។
តើមានថ្ងៃផុតកំណត់សម្រាប់ការដាក់បណ្ដឹងទាមទារសំណងតិចតួចពាក់ព័ន្ធនឹងបញ្ហាកន្លែងស្នាក់នៅឬទេ?
មាន បើសិនជាអ្នកប្ដឹងដោយសារអ្នកមានកិច្ចព្រមព្រៀងជួលផ្ទាល់មាត់ ហើយម្ចាស់ផ្ទះរំលោភកិច្ចព្រមព្រៀង អ្នកមានពេលតែ 2 ឆ្នាំ ប៉ុណ្ណោះគិតចាប់ពីពេលដែលកិច្ចព្រមព្រៀងត្រូវបានរំលោភដើម្បីដាក់បណ្ដឹងទាមទារសំណងតិចតួចនៅតុលាការ។
បើសិនជាអ្នកប្ដឹងដោយសារអ្នកមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយម្ចាស់ផ្ទះដែលកិច្ចព្រមព្រៀងនោះត្រូវបានរំលោភ អ្នកមានពេលតែ 4 ឆ្នាំ ប៉ុណ្ណោះគិតចាប់ពីពេលដែលកិច្ចព្រមព្រៀងត្រូវបានរំលោភដើម្បីដាក់បណ្ដឹងនៅតុលាការបណ្ដឹងទាមទារសំណងតិចតួច។
បើសិនជាអ្នកប្ដឹងដោយសារទ្រព្យសម្បត្តិរបស់អ្នកខូចខាត (រួមទាំងការ ដែលម្ចាស់ផ្ទះបំផ្លាញរបស់របរផ្ទាល់ខ្លួនរបស់អ្នកដោយមិនធ្វើតាមច្បាប់) អ្នកមានពេលតែ 3 ឆ្នាំ ប៉ុណ្ណោះគិតចាប់ពីពេលដែលកិច្ចព្រមព្រៀងត្រូវបានរំលោភដើម្បីដាក់បណ្ដឹងទាមទារសំណងតិចតួច។
តើខ្ញុំគួរដាក់បណ្ដឹងទាមទារសំណងរបស់ខ្ញុំនៅឯណា?
អ្នកត្រូវដាក់បណ្ដឹងទាមទារសំណងនៅតុលាការ និងទីតាំងដែលត្រឹមត្រូវ។ បណ្ដឹងទាមទារសំណងតិចតួចត្រូវបានដាក់នៅផ្នែករដ្ឋប្បវេណីនៃតុលាការជាន់ខ្ពស់ក្នុងមូលដ្ឋាន។ ទីតាំងនៃតុលាការជាន់ខ្ពស់ក្នុងមូលដ្ឋានអាច៖
- នៅកន្លែងដែលចុងចោទរស់នៅ ឬកន្លែងដែលអាជីវកម្មតាំងនៅ
- នៅកន្លែងដែលការខូចខាតបានកើតឡើង ឬ
- នៅកន្លែងដែលកិច្ចសន្យា/កិច្ចព្រមព្រៀងជួលត្រូវបានចុះហត្ថលេខា ឬត្រូវបានអនុវត្ត។
តើតុលាការនឹងទារប្រាក់ឈ្នះក្ដីតាមសាលក្រមឱ្យខ្ញុំឬទេ?
ទេ បើសិនជាអ្នកឈ្នះបណ្ដឹងទាមទារសំណងតិចតួច គឺអ្នកខ្លួនឯងផ្ទាល់ជាអ្នកទារប្រាក់ដែលចុងចោទជំពាក់ (ដែលហៅម្យ៉ាងទៀតថា “ប្រាក់ឈ្នះក្ដីតាមសាលក្រម”)។ តុលាការនឹងមិនទារប្រាក់ឱ្យអ្នកទេ។ សូមចុចទីនេះ ដើម្បីចូលវិបសាយស្វ័យជំនួយដែលពន្យល់ពីរបៀបទារប្រាក់ឈ្នះក្ដីតាមសាលក្រមរបស់អ្នក។
ជំហានទាំងបួនសម្រាប់ការដាក់បណ្ដឹងទាមទារសំណងតិចតួច។
អ្នកនឹងត្រូវធ្វើ “ការទាមទារ” សុំការទូទាត់ ដាក់បណ្ដឹងទាមទារសំណង របស់ដើមចោទនិងដីកាកោះ (SC-100) រួចឱ្យនរណាម្នាក់យកបណ្ដឹងទាមទារទៅប្រគល់ឱ្យចុងចោទ និងឡើងតុលាការដើម្បីបង្ហាញសំណុំរឿងរបស់អ្នក។
1. ធ្វើការទាមទារក្រៅផ្លូវការដើម្បីសុំការទូទាត់៖
“ការទាមទារ” គឺជាអ្វីដែលអ្នកស្នើសុំម្ចាស់ផ្ទះ ឬអ្នកផ្ដល់កន្លែងស្នាក់នៅឱ្យធ្វើ និងមូលហេតុ។ គួរធ្វើការទាមទារនេះមុនពេលចាប់ផ្ដើមដំណើរការតុលាការ ដោយធ្វើវាជាលក្ខណៈ “ក្រៅផ្លូវការ”។ អ្នកត្រូវតែធ្វើការទាមទារក្រៅផ្លូវការដើម្បីសុំការទូទាត់។ ទោះបីជាអាចធ្វើតាមរយៈពាក្យសម្ដីក៏ដោយ អ្នកគួរតែធ្វើវាជាលាយលក្ខណ៍អក្សរ។ បើសិនជាភាគីម្ខាងទៀតមិនធ្វើតាមអ្វីដែលអ្នកបានស្នើសុំទេ (ឧទាហរណ៍ អ្នកបានស្នើសុំឱ្យគេប្រគល់ទ្រព្យសម្បត្តិរបស់អ្នកមកវិញ ប៉ុន្តែគេបានបដិសេធ) ពេលនោះអ្នកអាចប្ដឹងទៅតុលាការបណ្ដឹងទាមទារសំណងតិចតួចបាន។ ត្រូវប្រាកដថាទុកច្បាប់ចម្លងនៃលិខិតទាមទារ និងភស្តុតាងណាមួយដែលអ្នកភ្ជាប់ជាមួយលិខិតនោះជាមួយបណ្ដឹងទាមទារសំណងរបស់ដើមចោទនិងដីកាកោះ។
មានគំរូលិខិតដែលអ្នកអាចប្រើនៅខាងចុងនៃសេចក្ដីណែនាំនេះ។
ព័ត៌មានដែលត្រូវបញ្ចូលនៅក្នុងលិខិតទាមទាររបស់អ្នក៖
- សំណងជាប្រាក់ដែលត្រូវទាមទារ។
- ដាក់ចំនួនប្រាក់សរុបដែលអ្នកទាមទារ។ ល្អបំផុតគួរតែផ្ញើលិខិតនេះតាមសំបុត្រដែលមានការបញ្ជាក់ទទួល ហើយអ្នកនឹងត្រូវការរក្សាទុកច្បាប់ចម្លងនៃលិខិតនេះ និងឯកសារភ្ជាប់។ ឯកសារភ្ជាប់ជាមួយលិខិតនេះគួររួមបញ្ចូលបង្កាន់ដៃ និងភស្តុតាងផ្សេងទៀតដើម្បីបង្ហាញថាហេតុអ្វីចុងចោទជំពាក់អ្នក ហើយជំពាក់ប៉ុន្មាន។
- នៅក្នុងផ្នែកនៃគំរូលិខិតទាមទារ បន្ទាប់ពីពាក្យ "ពីព្រោះ” ចូរសរសេររៀបរាប់តាមលំដាប់លំដោយនៃព្រឹត្តិការណ៍ដែលបានកើតឡើង។ វាប្រហែលជាមានពីរបីទំព័រ។
- ដាក់ចំនួនប្រាក់សរុបដែលអ្នកទាមទារ។ ល្អបំផុតគួរតែផ្ញើលិខិតនេះតាមសំបុត្រដែលមានការបញ្ជាក់ទទួល ហើយអ្នកនឹងត្រូវការរក្សាទុកច្បាប់ចម្លងនៃលិខិតនេះ និងឯកសារភ្ជាប់។ ឯកសារភ្ជាប់ជាមួយលិខិតនេះគួររួមបញ្ចូលបង្កាន់ដៃ និងភស្តុតាងផ្សេងទៀតដើម្បីបង្ហាញថាហេតុអ្វីចុងចោទជំពាក់អ្នក ហើយជំពាក់ប៉ុន្មាន។
- ទុកពេលឱ្យកូនបំណុលជា "ចុងចោទ" យ៉ាងហោចណាស់ 10 ដើម្បីឆ្លើយតបនឹងការទាមទាររបស់អ្នក។ បើសិនជាគេមិនឆ្លើយតប ឬបើសិនជាអ្នកមិនអាចឈានទៅដល់ការព្រមព្រៀងទេ ចូរប្រាប់គេថាជំហានបន្ទាប់គឺដាក់បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះទៅតុលាការ។
លិខិតទាមទារ និងឯកសារភ្ជាប់នេះត្រូវរួមបញ្ចូលនៅក្នុងបណ្ដឹងពិតប្រាកដដែលអ្នកដាក់នៅតុលាការ (បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះ)។
លិខិតទាមទារ (និងឯកសាភ្ជាប់) គឺសំខាន់ដោយសារមូលហេតុ 2 យ៉ាង៖ ទីមួយ - វាបង្ហាញចៅក្រមថាអ្នកពេញចិត្តនឹងលក្ខខណ្ឌតម្រូវនៃការទាមទារមុននឹងដាក់បណ្ដឹង និងទីពីរ វាជូនដំណឹងដល់ចៅក្រុមអំពីអង្គហេតុលម្អិតអំពីសំណុំរឿង និងហេតុអ្វីបានជា "ចុងចោទ" ជំពាក់លុយអ្នក។
2. ដាក់បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះ៖
ដើម្បីចាប់ផ្ដើមដំណើរការតុលាការ អ្នកនឹងត្រូវបំពេញបណ្ដឹងទាមទារ សំណងរបស់ដើមចោទ និងដីកាកោះ និងដាក់វានៅក្រឡាបញ្ជីតុលាការ។
បណ្ដឹងទាមទារសំណងរបស់ដើមចោទ និងដីកាកោះ SC-100 ដើម្បីទៅតុលាការបណ្ដឹងទាមទារសំណងតិចតួច
នៅពេលដែលអ្នកបានបំពេញ និងចុះហត្ថលេខាលើបណ្ដឹងទាមទារសំណង និងបានភ្ជាប់ភស្តុតាងទាំងអស់របស់អ្នករួចហើយ ត្រូវចម្លងឯកសារទាំងអស់ 2 ច្បាប់។ មួយច្បាប់សម្រាប់តុលាការ មួយច្បាប់សម្រាប់ឱ្យអ្នកទុក និងច្បាប់ទី 3 គឺសម្រាប់បុគ្គលដែលអ្នកកំពុងប្ដឹង។
ត្រូវយកច្បាប់ដើម និងច្បាប់ចម្លង 2 ច្បាប់ទៅសាលាក្ដីខោនធី។ អ្នកនឹងត្រូវបង់ប្រាក់ដាក់បណ្ដឹង (ដូចខាងក្រោម៖) $30 បើសិនជាអ្នកប្ដឹងទាមទារក្រោម $1500 ថ្លៃសេវា $50 សម្រាប់ $1500--5000 ថ្លៃសេវា $75 សម្រាប់ $5001-12,500) លើកលែងតែអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការលើកលែងថ្លៃសេវា។
អ្នកអាចដាក់សំណើលើកលែងថ្លៃសេវា និងដីការួមជាមួយបណ្ដឹងទាមទារសំណងរបស់អ្នក៖
សំណើសុំលើកលែងប្រាក់ប្រដាប់ក្ដីតុលាការ FW-001
ដីកា FW-003 ស្ដីពីការលើកលែងប្រាក់ប្រដាប់ក្ដីតុលាការ (តុលាការជាន់ខ្ពស់)
ក្រឡាបញ្ជីតុលាការនឹងរក្សាទុកច្បាប់ដើម និងប្រគល់ច្បាប់ចម្លង 2 ច្បាប់ដែលមានត្រា "ដាក់ពាក្យរួច" ឱ្យអ្នកវិញ។ សូមមើលទំព័រទីមួយនៃបណ្ដឹងទាមទារសំណង ព្រោះវានឹងប្រាប់អ្នកពីកាលបរិច្ឆេទនៃសវនាការដែលបានកំណត់។
- ច្បាប់ចម្លងមួយច្បាប់សម្រាប់ឱ្យអ្នកទុក ហើយមួយច្បាប់សម្រាប់ឱ្យអ្នក ប្រគល់ឱ្យចុងចោទ។
3. ការប្រគល់បណ្ដឹងទាមទារសំណងរបស់ដើមចោទ
រូបអ្នក ដែលជាដើមចោទមិនត្រូវបានអនុញ្ញាតឱ្យប្រគល់បណ្ដឹងទាមទារសំណងដោយខ្លួនឯងទេ អ្នកនឹងត្រូវមានមនុស្សពេញវ័យដែលមានអាយុលើសពី 18 ឆ្នាំដើម្បីប្រគល់វា ឬឱ្យតម្រួតតំបន់ ឬភ្នាក់ងារប្រគល់ដីកាកោះដែលបានចុះបញ្ជីដើម្បីប្រគល់វា។ តម្រួតតំបន់នឹងប្រគល់ក្រដាសស្នាមដោយមិនគិតថ្លៃ បើសិនជាអ្នកបានទទួលការលើកលែងថ្លៃសេវា។
ភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណង (បណ្ដឹងទាមទារសំណងតិចតួច) SC-104
ចុងចោទត្រូវទទួលបណ្ដឹងទាមទារសំណងយ៉ាងហោចណាស់ 15 ថ្ងៃមុនសវនាការ។ បើមិនអាចធ្វើដូច្នេះបានទេ អ្នកអាចស្នើសុំពន្យារពេលសវនាការ ដើម្បីទុកពេលវេលាបន្ថែមឱ្យអ្នកដើម្បីប្រគល់បណ្ដឹងទាមទារសំណង។ នៅពេលដែលចុងចោទទទួលបានបណ្ដឹងទាមទារសំណងហើយ ត្រូវធានាថាអ្នកដែលប្រគល់បណ្ដឹងទាមទារសំណងបំពេញទម្រង់ “ភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណង”។ អ្នកត្រូវតែដាក់ភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណងនៅតុលាការ។ បើសិនជាចៅក្រមគ្មានភស្តុតាងនៃការប្រគល់បណ្ដឹងទាមទារសំណងនៅចំពោះមុខពួកគេនៅក្នុងសវនាការទេ ពួកគេនឹងមិនបើកសវនាការរឿងក្ដីនោះទេ (គ្មានយុត្តាធិការលើចុងចោទ) ហើយរឿងក្ដីនឹងត្រូវបានច្រានចោល។
បើសិនជាអ្នកមិនអាចប្រគល់បណ្ដឹងទាមទារសំណងទាន់ពេលទេ អ្នកគួរតែស្នើសុំពន្យារពេលសវនាការដើម្បីទុកពេលវេលាបន្ថែមឱ្យអ្នកដើម្បីប្រគល់បណ្ដឹងទាមទារសំណង។
សំណើសុំពន្យារពេលការកាត់ក្ដី SC-150
4. ទៅចូលរួមសវនាការ និងបង្ហាញសំណុំរឿងរបស់អ្នក។
ជំហានចុងក្រោយគឺចូលរួមសវនាការ និងបង្ហាញសំណុំរឿងរបស់អ្នក។ សង្ឃឹមថាភស្តុតាងទាំងអស់របស់អ្នកត្រូវបានភ្ជាប់ជាមួយលិខិតទាមទារ ហើយបន្ទាប់មកលិខិតទាមទារត្រូវបានភ្ជាប់ជាមួយបណ្ដឹងទាមទារសំណង ដើម្បីកុំឱ្យអ្នកត្រូវដាក់ភស្តុតាងបន្ថែម។
បើអ្នកពិតជាត្រូវដាក់ដាក់ភស្តុតាងបន្ថែម អ្នកអាចយកវាទៅសវនាការបាន។ ត្រូវប្រាកដថាអ្នកមានច្បាប់ចម្លងយ៉ាងហោចណាស់ 2 ច្បាប់ – 1 សម្រាប់ចៅក្រម និង 1 សម្រាប់បុគ្គលដែលអ្នកកំពុងប្ដឹង។
តុលាការមួយចំនួនអនុញ្ញាតឱ្យអ្នកបង្ហាញខ្លួនក្នុងសវនាការតាមកម្មវិធី Zoom។ សម្រាប់នីតិវិធី អ្នកត្រូវពិនិត្យបញ្ជាក់ជាមួយតុលាការ។
សូមកត់សម្គាល់ថា បើសវនាការរបស់អ្នកធ្វើតាមអ៊ីនធឺណិត ហើយអ្នកមានឯកសារបន្ថែមដែលអ្នកចង់ឱ្យចៅក្រមពិនិត្យមើល អ្នកនឹងត្រូវប្រាកដថាបានដាក់ឯកសារទាំងនោះនៅក្រឡាបញ្ជីតុលាការ និងបានប្រគល់ជូនភាគីម្ខាងទៀតយ៉ាងហោចណាស់ 10 ថ្ងៃមុនសវនាការ។ អ្នកអាចឱ្យនរណាម្នាក់ប្រគល់វាតាមប្រៃសណីយ៍។
គំរូលិខិតទាមទារ
កាលបរិច្ឆេទ
តាមប្រៃសណីយ៍អាទិភាពដែលមានបញ្ជាក់ការទទួល
ឈ្មោះ និងអាសយដ្ឋានរបស់
បុគ្គលដែលអ្នកកំពុងទាមទារការទូទាត់
កម្មវត្ថុ៖ ការទាមទារសុំការទូទាត់
ជូនចំពោះ៖
សូមជ្រាបថាអ្នកជំពាក់ខ្ញុំសរុប $DOLLAR AMOUNT [មិនអាចលើសពី $12,000] បានទេ ព្រោះ [បញ្ចូលអង្គហេតុដែលពាក់ព័ន្ធនៅទីនេះ ឧទាហរណ៍៖ ខ្ញុំបានបង់ $X នៅ (ថ្ងៃទី) សម្រាប់ប្រាក់កក់របស់ខ្ញុំ។ ទោះបីជាចាកចេញពីផ្ទះល្វែងក្នុងស្ថានភាពដូចកាលពីពេលខ្ញុំចូលនៅក៏ដោយ អ្នកមិនបានប្រគល់ប្រាក់កក់ឱ្យខ្ញុំវិញទេ ហើយមិនបានផ្ដល់របាយការណ៍លម្អិតមកខ្ញុំនៅត្រឹម (ថ្ងៃទី) ឆ្នាំ] ទេ
ខ្ញុំនឹងព្រមទទួលផែនការបង់ប្រាក់សរុប ឬផែនការបង់ប្រាក់តាមដំណាក់កាល។
សូមទាក់ទងមកខ្ញុំនៅ ឬមុន (ថ្ងៃទី) [ទុកពេលយ៉ាងហោចណាស់ 10 ថ្ងៃដើម្បីឆ្លើយតប] ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហានេះ។ អាចទាក់ទងខ្ញុំបានតាមអាសយដ្ឋាន និងលេខទូរសព្ទខាងក្រោម។ នេះជាឱកាសតែមួយគត់សម្រាប់អ្នកដើម្បីដោះស្រាយបញ្ហានេះមុនពេលខ្ញុំដាក់ពាក្យ
បណ្តឹងប្ដឹងអ្នកនៅតុលាការបណ្ដឹងទាមទារសំណងតិចតួច។
បើខ្ញុំមិនឮដំណឹងពីអ្នកនៅ ឬមុន (ថ្ងៃទី) ទេ ខ្ញុំនឹងដាក់បណ្ដឹងប្ដឹងអ្នកដោយគ្មានការជូនដំណឹងបន្ថែមទៀតឡើយ។ វាជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការដោះស្រាយបញ្ហានេះ មុនពេលមានការដាក់បណ្តឹងទៅតុលាការ។ បើសិនជាសាលក្រមចេញមកប្រឆាំងនឹងអ្នក វានឹងប៉ះពាល់អវិជ្ជមានដល់លទ្ធភាពទទួលបានឥណទាន អ្នកនឹងត្រូវបានបង្គាប់ឱ្យបង់ថ្លៃតុលាការ ហើយអ្នកនឹងរ៉ាប់រងការប្រាក់យ៉ាងហោចណាស់ក្នុងអត្រា 10% ក្នុងមួយឆ្នាំ។
ផ្អែកលើអ្វីដែលបានរៀបរាប់ខាងលើ ខ្ញុំរំពឹងថានឹងទទួលបានការទូទាត់ប្រាក់ចំនួន $DOLLAR AMOUNT ទៅកាន់អាសយដ្ឋាន 123 XYZ, Davis CA, 95616 យ៉ាងយូរត្រឹម (ថ្ងៃទី)។ អាចទាក់ទងខ្ញុំបានតាមលេខ៖ 555-555-5555។ បើអ្នកសម្រេចចិត្តមិនអើពើនឹងលិខិតទាមទារការទូទាត់នេះ ខ្ញុំនឹងបន្តស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ទាំងអស់ដែលមានសម្រាប់ខ្ញុំដោយមិនជូនដំណឹង
បន្ថែមដល់អ្នកឡើយ។ លិខិតនេះដើរតួជាភស្តុតាងដែលខ្ញុំបានព្យាយាមដោះស្រាយបញ្ហានេះក្រៅផ្លូវការ។
ដោយក្ដីរាប់អាន
Jane Doe
123 XYZ
City CA, 95616
555-555-5555


