Disability Rights California ឯកសារណែនាំពីការជួយខ្លួនឯងសម្រាប់អ្នកជួលកំពុងប្រឈមនឹងការបណ្តេញចេញ
Disability Rights California ឯកសារណែនាំពីការជួយខ្លួនឯងសម្រាប់អ្នកជួលកំពុងប្រឈមនឹងការបណ្តេញចេញ
សៀវភៅណែនាំជួយខ្លួនឯងនេះផ្ដល់ព័ត៌មានទូទៅដើម្បីជួយឱ្យអ្នកជួលយល់ពីដំណើរការនៃការបណ្ដេញចេញ (ដែលត្រូវបានហៅជាផ្លូវការថា “ការកាន់កាប់ដោយខុសច្បាប់”)។ ដំណើរការកាន់កាប់ដោយខុសច្បាប់ គឺជាដំណើរការផ្លូវច្បាប់ដែលអ្នកផ្ដល់សេវាផ្ទះជួលត្រូវតែអនុវត្តតាម ដើម្បីបណ្តេញអ្នកជួលចេញពីផ្ទះ។ សៀវភៅណែនាំនេះមានបំណងជួយផ្ដល់ការយល់ដឹងមូលដ្ឋានដល់អ្នកអំពីអ្វីដែលត្រូវរំពឹងទុក សិទ្ធិរបស់អ្នកក្នុងអំឡុងពេលដំណើរការនេះ និងកន្លែងដែលអ្នកអាចទទួលជំនួយបាន។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
សៀវភៅណែនាំជួយខ្លួនឯងនេះផ្ដល់ព័ត៌មានទូទៅដើម្បីជួយឱ្យអ្នកជួលយល់ពីដំណើរការនៃការបណ្ដេញចេញ (ដែលត្រូវបានហៅជាផ្លូវការថា “ការកាន់កាប់ដោយខុសច្បាប់”)។ ដំណើរការកាន់កាប់ដោយខុសច្បាប់ គឺជាដំណើរការផ្លូវច្បាប់ដែលអ្នកផ្ដល់សេវាផ្ទះជួលត្រូវតែអនុវត្តតាម ដើម្បីបណ្តេញអ្នកជួលចេញពីផ្ទះ។ សៀវភៅណែនាំនេះមានបំណងជួយផ្ដល់ការយល់ដឹងមូលដ្ឋានដល់អ្នកអំពីអ្វីដែលត្រូវរំពឹងទុក សិទ្ធិរបស់អ្នកក្នុងអំឡុងពេលដំណើរការនេះ និងកន្លែងដែលអ្នកអាចទទួលជំនួយបាន។
តារាងមាតិកា
- ទិដ្ឋភាពទូទៅ
- ការឆ្លើយតបចំពោះដីកាកោះហៅ និងបណ្ដឹង
- ការដោះស្រាយបញ្ចប់ និងការសម្រុះសម្រួល
- អ្វីទៅជាការដោះស្រាយបញ្ចប់ និងតើខ្ញុំអាចស្នើសុំបានតាមរបៀបណា?
- ឧទាហរណ៍ពីការព្រមព្រៀងដោះស្រាយបញ្ចប់ដែលគេនិយមប្រើ
- ប្រសិនបើការដោះស្រាយបញ្ចប់មិនសម្រេចបានទេនោះ - ការសង្រ្គោះពីការរឹបអូសនិងការពន្យាពេលអនុវត្តដីកាបង្គាប់តុលា 16
- តើអ្វីទៅជាការដោះស្រាយជម្លោះតាមជម្រើស និងការសម្រុះសម្រួល?
- ថ្លៃចំណាយ
- តើអ្នកជួលដឹងបានដោយរបៀបណាថាការសម្រុះសម្រួល ឬ សេវាដោះស្រាយជម្លោះមួយផ្សេងទៀតត្រូវបានផ្តល់ឲ្យ ឬ តម្រូវនៅតុលាការរបស់ខ្លួននោះ?
- តើនឹងមានអ្វីកើតឡើងនៅក្នុងអំឡុងពេលសម្រុះសម្រួល?
- ព័ត៌មានសម្ងាត់
- តើនរណាជាអ្នកសម្រុះសម្រួល?
- តើអ្វីទៅជាលទ្ធផលនៃការសម្រុះសម្រួល?
- ហេតុអ្វីត្រូវចូលរួមក្នុងការសម្រុះសម្រួល?
- ចុះបើក្នុងករណីដែលអ្នកជួលត្រូវការការទទួលសមស្របមួយដើម្បីចូលរួមនៅក្នុងការសម្រុះសម្រួល?
- ការដោះដូរព័ត៌មានរវាងគូក្តី
- ពេលវេលាកំណត់ពីការដោះដូរព័ត៌មានក្រោមបទបណ្តេញចេញ
- តើអ្នកជួលបញ្ជូនចម្លើយរបស់គេទៅកាន់សំណើរដោះដូរព័ត៌មានបានតាមរបៀបណា?
- តើមានអ្វីកើតឡើងក្នុងករណីដែលភាគីម្ខាងមិនឆ្លើយតបទៅនឹងសំណើរដោះដូរព័ត៌មាន ឬធ្វើការឆ្លើយតបមិនត្រឹមត្រូវនោះ?
- តើអ្នកជួលមានពេលច្រើនប៉ុណ្ណាដើម្បីឆ្លើយតបទៅនឹងសំណើសុំដោះដូរព័ត៌មាន?
- តើចំណុចនៃការឆ្លើយតបក្នុងការដោះដូរព័ត៌មានជាអ្វី?
- តើប្រភេទខុសៗគ្នានៃការដោះដូរព័ត៌មានមានអ្វីខ្លះ?
- ការទទួលសមស្រប៖
- ការបដិសេធទៅនឹងសំណើសុំដោះដូរព័ត៌មាន
1. ទិដ្ឋភាពទូទៅ
ដំណើរការបណ្តេញចេញ (ការកាន់កាប់ដោយខុសច្បាប់)
សេចក្ដីជូនដំណឹង– មុនពេលដែលម្ចាស់ផ្ទះដាក់បណ្តឹងរឿងក្តីកាន់កាប់ដោយខុសច្បាប់ទៅតុលាការ ម្ចាស់ផ្ទះត្រូវតែផ្ដល់ដល់អ្នកជួលនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរ។ សេចក្ដីជូនដំណឹងនឹងប្រាប់ពីពេលវេលាក្នុងចំនួនជាក់លាក់ ចន្លោះពី 3 ទៅ 90 ថ្ងៃ ដើម្បីអនុវត្តសកម្មភាព ដូចជាការទូទាត់សងថ្លៃជួលដែលជំពាក់ ផ្សះផ្សាការបំពារបំពានលើការជួល ឬរើចេញជាដើម។ នៅពេលដែលផុតរយៈពេលពី 3-90 ថ្ងៃ ម្ចាស់ផ្ទះអាចដាក់ដីកាកោះហៅ និងពាក្យបណ្ដឹងបាន។
ដីកាកោះហៅ និងបណ្ដឹង – ជាឯកសារតុលាការដែលត្រូវតែប្រគល់ទៅអ្នកជួល ឬសមាជិកគ្រួសារ
ចំណាំ៖ យើងសូមណែនាំយ៉ាងមុតមាំឱ្យលោកអ្នកពិគ្រោះជាមួយមេធាវីការពារក្ដីខាងការបណ្ដេញចេញ ប្រសិនបើអ្នកគិតថាម្ចាស់ផ្ទះរបស់អ្នកមិនធ្វើតាមច្បាប់។
ជំហានទី 1 សេចក្ដីជូនដំណឹងពីម្ចាស់ផ្ទះ– មុនពេលដែលម្ចាស់ផ្ទះដាក់បណ្តឹងពីការកាន់កាប់ដោយខុសច្បាប់ទៅកាន់តុលាការ ម្ចាស់ផ្ទះត្រូវតែផ្តល់ដល់អ្នកជួលនូវសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរ។ សេចក្ដីជូនដំណឹងផ្តល់ពេលវេលាក្នុងចំនួនជាក់លាក់ ចន្លោះពី 3 ទៅ 90 ថ្ងៃ ដើម្បីអនុវត្តសកម្មភាព ដូចជាការទូទាត់សងថ្លៃជួលដែលនៅជំពាក់ “ផ្សះផ្សា” (ជួសជួល) ការបំពានលើកិច្ចសន្យាជួល ឬ "ចាកចេញ" (រើចេញ) ពីលំនៅឋាន។
ជំហានទី 2 ដីកាកោះហៅ និងបណ្ដឹង – ទាំងនេះជាសំណុំឯកសារតុលាការដែលត្រូវ “ប្រគល់ទៅ” (ផ្តល់ជូន) អ្នកជួល ឬសមាជិកគ្រួសារមុនពេលដែលម្ចាស់ផ្ទះអាចចាប់ផ្តើមដំណើរការរឿងក្តីតុលាការពីបទកាន់កាប់ដោយខុសច្បាប់បាន។ ឯកសារទាំងនេះមិនគួរប្រគល់ឲ្យក្រោយផុតកំណត់ការជូនដំណឹង 3-90 ឡើយ។ ការព្រមាន – នៅពេលដែលអ្នកជួលទទួលបានដីកាកោះហៅ និងបណ្ដឹងហើយ អ្នកជួលមានរយៈពេល 10 ថ្ងៃធ្វើការនៃតុលាការ* ដើម្បីដាក់ឯកសារឆ្លើយតបទៅតុលាការវិញ។ មជ្ឈមណ្ឌលជួយខ្លួនឯងរបស់តុលាការក្នុងមូលដ្ឋានអាចជួយដល់អ្នកជួលក្នុងការដាក់ឯកសារឆ្លើយតបបាន។ សូមចុចទីនេះ ដើម្បីស្វែងរកតុលាការក្នុងមូលដ្ឋានរបស់អ្នក និងព័ត៌មានទំនាក់ទំនង។
“ថ្ងៃកំណត់ដោយតុលាការមិនរាប់បញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃសម្រាករបស់តុលាការទេ។ ថ្ងៃទី 0 = ថ្ងៃដែលអ្នកជួលចូលនៅ ចំណែកថ្ងៃទី 1 = ថ្ងៃបន្ទាប់។ ប្រសិនបើប្រគល់ដោយផ្ទាល់ដៃ អ្នកជួលមានពេល 10 ថ្ងៃធ្វើការនៃតុលាការដើម្បីដាក់បណ្ដឹងឆ្លើយតប។ ប្រសិនបើពាក្យបណ្តឹង និងដីកាកោះហៅត្រូវបានប្រគល់ទៅឲ្យសមាជិកក្នុងបន្ទុកគ្រួសារ (“សេវានៃដំណើរការ”) 10 ថ្ងៃលើប្រតិទិន + 10 ថ្ងៃកំណត់ដោយតុលាការ ដើម្បីដាក់បណ្តឹងឆ្លើយតប។ ប្រសិនបើការប្រគល់ត្រូវបានធ្វើឡើងតាមរយៈកម្មវិធីរក្សាការសម្ងាត់អាសយដ្ឋាន Safe at Home របស់រដ្ឋលេខាធិការរដ្ឋ នោះរយៈពេលគឺ 15 ថ្ងៃ។
ជំហាន 3.A. ក្នុងករណីដែលអ្នកជួលមិនបានដាក់ឯកសារឆ្លើយតប – សាលក្រមកំបាំងមុខ និងការចាក់សោមិនឲ្យចូលផ្ទះ។
សាលក្រមកំបាំងមុខអាចត្រូវបានចេញដោយតុលាការប្រឆាំងចំពោះអ្នកជួល ក្នុងករណីដែលពួកគេមិនបានដាក់បណ្តឹងឆ្លើយតបទៅនឹងពាក្យបណ្តឹង និងដីការកោះហៅ។ នេះមានន័យថា អ្នកជួលចាញ់ក្ដីសំណុំរឿងបណ្តេញចេញដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានការជំនុំជម្រះឡើយ។ ក្នុងរយៈពេល 7-9 ថ្ងៃក្រោយសាលក្រមកំបាំងមុខ មន្ត្រីនគរបាលនឹងបិទសេចក្ដីជូនដំណឹងឱ្យចាកចេញ ហើយរយៈពេល 5-7 ថ្ងៃបន្ទាប់ មន្ត្រីនគរបាលនឹងត្រលប់មកបង្ខំឱ្យអ្នកគ្រប់គ្នាចេញ ដោយទុកពេលឱ្យតិចតួចបំផុតដើម្បីចាកចេញ។ អ្នកជួលនឹងមិនត្រូវបានផ្តល់ពេលវេលាឲ្យរៀបចំអីវ៉ាន់ឡើយ។ អាចនឹងមានជម្រើស ដែលគេហៅថា “ការពន្យាពេលអនុវត្តដីកាបង្គាប់របស់តុលាការ” និង “ការធ្វើមោឃភាព” ក្នុងករណីមានហេតុផលផ្នែកច្បាប់ចំពោះមូលហេតុបណ្តេញចេញមិនគួរត្រូវអនុវត្តឡើយ។ ទោះយ៉ាងណាក៏ដោយ ជម្រើសទាំងនេះគឺកម្រមានណាស់ ហើយអាស្រ័យលើស្ថានភាព ដូច្នេះអ្នកជួលគួរពិគ្រោះយោបល់ជាមួយមេធាវីខាងការបណ្ដេញចេញ។
ជំហាន 3.B.ប្រសិនបើអ្នកជួលបានដាក់បណ្ដឹងឆ្លើយតប ឬឯកសារឆ្លើយតបផ្សេងទៀត – សម្របសម្រួលដោះស្រាយ ឬជំនុំជម្រះ
ការដោះស្រាយបញ្ចប់ – អ្នកជួល និងម្ចាស់ផ្ទះធ្វើការព្រមព្រៀងគ្នាមួយ។
ឬ
ការជំនុំជម្រះ – ជាទូទៅធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃនៃការដាក់បណ្តឹងឆ្លើយតប អ្នកជួលគួរទទួលបានលិខិតមួយច្បាប់ដោយមានកាលបរិច្ឆេទកំណត់ដោយតុលាការ។ ការជំនុំជម្រះនឹងត្រូវកំណត់ប្រហែល 21 ថ្ងៃក្រោយពីអ្នកជួលបានដាក់បណ្តឹងឆ្លើយតប។ កាលបរិច្ឆេទទាំងនេះជាកាលបរិច្ឆេទប៉ាន់ស្មាន ហើយមានកត្តាជាច្រើនដែលអាចប៉ះពាល់ដល់កាលបរិច្ឆេទទាំងនេះ ដូច្នេះអ្នកជួលគួរតែសាកសួរព័ត៌មានយ៉ាងសកម្មជាមួយតុលាការ ដើម្បីដឹងពីកាលបរិច្ឆេទជំនុំជម្រះរបស់ខ្លួន។ ប្រសិនបើអ្នកជួលដាក់លិខិតឆ្លើយតបប្រភេទផ្សេងទៀត (ជាទូទៅហៅថា “ញត្តិ”) ចំពោះពាក្យបណ្ដឹង នោះអ្នកជួលនឹងត្រូវស្នើសុំឱ្យតុលាការរៀបចំកាលវិភាគសវនាការជាមួយចៅក្រម ដើម្បីឱ្យចៅក្រមអាចធ្វើការសម្រេចចិត្តលើឯកសារឆ្លើយតបរបស់អ្នកជួល។
ប្រសិនបើអ្នកជួលចាញ់ក្ដី – អ្នកជួលនឹងត្រូវបានចាក់សោបិទមិនឱ្យចូល – 7-9 ថ្ងៃបន្ទាប់ពីចេញសាលក្រមកំបាំងមុខ មន្ត្រីនគរបាលនឹងបិទសេចក្ដីជូនដំណឹងឱ្យចាកចេញ ហើយរយៈពេល 5-7 ថ្ងៃបន្ទាប់ មន្ត្រីនគរបាលនឹងត្រលប់មកបង្ខំឱ្យអ្នកគ្រប់គ្នាចេញ ដោយទុកពេលឱ្យតិចតួចបំផុតដើម្បីចាកចេញ។ អ្នកជួលនឹងមិនត្រូវបានផ្តល់ពេលវេលាឲ្យរៀបចំអីវ៉ាន់ឡើយ។ អាចនឹងមានទម្រង់នៃការសង្គ្រោះ ដែលគេហៅថា “ការពន្យាពេលអនុវត្តដីកាបង្គាប់តុលាការ” និង “ការធ្វើមោឃភាព” ក្នុងករណីមានហេតុផលផ្នែកច្បាប់ចំពោះមូលហេតុបណ្តេញចេញមិនគួរត្រូវអនុវត្តឡើយ។ ទោះជាយ៉ាងណា ទម្រង់នៃការសង្គ្រោះទាំងនេះគឺជាករណីកម្រ និងអាស្រ័យតាមស្ថានភាព ដូច្នេះអ្នកជួលគប្បីពិភាក្សាជាមួយមេធាវីខាងការបណ្តេញចេញ។
ប្រសិនបើអ្នកជួលឈ្នះក្តី – អ្នកជួលបន្តស្នាក់នៅ ហើយនឹងត្រូវបង់ថ្លៃជួលដែលបានជំពាក់។
2. ការឆ្លើយតបចំពោះដីកាកោះហៅ និងបណ្ដឹង
ផ្នែកនេះពន្យល់ពីទម្រង់បែបបទ ដែលច្រើនដាក់មកតុលាការក្រោយពីអ្នកជួលទទួលបានដីកាកោះហៅ និងបណ្តឹង។ ក៏មានផងដែរនូវតំណភ្ជាប់ ដែលផ្តល់នូវធនធានបន្ថែមពីរបៀបបំពេញទម្រង់បែបបទ និងទីកន្លែងទៅស្នើសុំជំនួយបន្ថែម។ នៅទីនេះ យើងនឹងពិភាក្សាអំពីបណ្ដឹងឆ្លើយតប ប៉ុន្តែពេលខ្លះអ្នកជួលដាក់ញត្តិជំទាស់ផ្លូវច្បាប់ ឬញត្តិផ្សេងៗជំនួសឱ្យបណ្ដឹងឆ្លើយតប ជាការដាក់ឯកសារដំបូងទៅកាន់តុលាការ។ មេធាវីអាចណែនាំដល់អ្នកជួលថា តើការដាក់ឯកសារប្រភេទណាដែលល្អបំផុតដើម្បីសម្រេចគោលបំណងរបស់ពួកគេ—អ្វីដែលសំខាន់ដែលត្រូវចងចាំនោះគឺ ត្រូវដាក់ឯកសារដើម្បីឆ្លើយតបទៅតុលាការមុនពេលដែលវាហួសពេល។ ផ្នែកនេះនឹងផ្តល់នូវព័ត៌មានបន្ថែមពីទម្រង់បែបបទដូចខាងក្រោម៖
- ចម្លើយ
- ឯកសារភ្ជាប់ទៅនឹងចម្លើយ (ស្រេចចិត្ត)
- បញ្ជាក់ភស្តុតាងពីសេវាកម្ម
- ការទាមទារឲ្យមានគណៈវិនិច្ឆ័យ (ស្រេចចិត្ត)
- ការលើកលែងប្រាក់ប្រដាប់ក្តី (ស្រេចចិត្ត )
ចម្លើយ៖
ដើម្បីឆ្លើយតបនឹងបណ្ដឹងអំពីការបណ្ដេញចេញ អ្នកជួលអាចដាក់ “បណ្ដឹងឆ្លើយតប” ទៅតុលាការដើម្បី៖
- បដិសេធរាល់ការលើកឡើងមិនពិតដោយម្ចាស់ផ្ទះរបស់គេនៅក្នុងពាក្យបណ្តឹង និង
- បញ្ជាក់ពីការការពារទាំងឡាយណា ដែលពួកគេអាចមានចំពោះការបណ្តេញចេញ។
ប្រសិនបើគ្មានឯកសារឆ្លើយតបចំពោះបណ្តឹងត្រូវបានដាក់នោះទេ ចៅក្រម ឬ ក្រឡាបញ្ជីអាចចេញសាលក្រមកំបាំងមុខ ហើយប្រហែលជា 12-14 ថ្ងៃក្រោយមក មន្ត្រីនគរបាលអាចចាក់សោមិនឲ្យអ្នកជួលចេញចូលផ្ទះជួលរបស់គេ។
តុលាការបានបង្កើតទម្រង់បណ្តឹងឆ្លើយតបមួយ។សូមចុចទីនេះ ដើម្បីបានទម្រង់បែបបទមិនទាន់បំពេញ។
ទទួលបានការណែនាំលម្អិតអំពីរបៀបបំពេញទម្រង់បែបបទបណ្ដឹងឆ្លើយតបនៅទីនេះ និងអានការណែនាំរបស់យើងពីរបៀបឆ្លើយនឹងបណ្ដឹងអំពីការបណ្ដេញចេញនៅទីនេះ។
វីដេអូណែនាំខ្លីតាមអនឡាញ ដែលបង្ហាញដល់អ្នកជួលពីរបៀបបំពេញទម្រង់បណ្ដឹងឆ្លើយតបអាចរកបាននៅទីនេះ។
នៅពេលអ្នកជួលដាក់បណ្តឹងឆ្លើយតបទៅតុលាការ អ្នកជួល “ប្រគល់” ឬយកទៅជូននូវបណ្តឹងឆ្លើយតបរបស់គេមួយច្បាប់ទៅកាន់ម្ចាស់ផ្ទះរបស់ពួកគេ (សូមមើលផ្នែក “បញ្ជាក់ភស្តុតាងពីសេវាកម្ម” ខាងក្រោម)។
ឯកសារភ្ជាប់ទៅនឹងបណ្តឹងឆ្លើយតប (ស្រេចចិត្ត):
អ្នកជួលខ្លះដាក់បន្ថែមនូវការការពារផ្នែកច្បាប់ដែលមិនត្រូវបានរាយនៅលើទម្រង់បណ្តឹងឆ្លើយតបរបស់តុលាការ ដោយការដាក់ឯកសារភ្ជាប់ជាមួយនឹងបណ្តឹងឆ្លើយតបរបស់គេ។ ឯកសារភ្ជាប់ជាគំរូអាចរកបាននៅទីនេះ៖ឯកសារភ្ជាប់ 3l ឯកសារភ្ជាប់ទូទាំងរដ្ឋ (pdf)។ ក្រោយពិនិត្យឯកសារភ្ជាប់និងការការពារដោយប្រុងប្រយ័ត្នរួចមក អ្នកជួលអាចគូសក្នុងប្រអប់ដែលសមស្របសម្រាប់ពួកគេ។ ឯកសារក្នុងទម្រង់ PDF ក៏អាចរកបាននៅក្នុងការណែនាំរបស់ DRC ពីរបៀបឆ្លើយតបទៅនឹងបណ្ដឹងអំពីការបណ្ដេញចេញបាននៅទីនេះដែរ សូមចុចទីនេះ ដើម្បីមើលការណែនាំ។
បញ្ជាក់ភស្តុតាងពីសេវាកម្ម៖:
បណ្តឹងឆ្លើយតបមួយច្បាប់ចាំបាច់ត្រូវប្រគល់ (យកទៅជូន) ដល់ម្ចាស់ផ្ទះ ឬ មេធាវីរបស់ម្ចាស់ផ្ទះ។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អ្នកជួលអាចប្រគល់ឯកសារទៅកាន់ម្ចាស់ផ្ទះរបស់គេតាមប្រៃសណីយ៍បាន។ សេវាកម្មចាំបាច់ត្រូវធ្វើឡើងដោយនរណាម្នាក់ដែលមានអាយុលើសពី 18 ឆ្នាំ ដែលមិនពាក់ព័ន្ធនៅក្នុងបណ្ដឹងអំពីការបណ្ដេញចេញទេ។ បុគ្គលនោះចាំបាច់ត្រូវបំពេញនិងចុះហត្ថលេខាលើទម្រង់បែបបទ “បញ្ជាក់ភស្តុតាងពីសេវាកម្ម”។
សូមចុចទីនេះដើម្បីបានទម្រង់បែបបទ “បញ្ជាក់ភស្តុតាងពីសេវាកម្ម” ដែលមិនទាន់បំពេញ។ សេចក្តីណែនាំលម្អិតអំពីការបំពេញទម្រង់បែបបទ “បញ្ជាក់ភស្តុតាងពីសេវាកម្ម” នេះ អាចរកបាននៅខាងក្រោយនៃទម្រង់បែបបទបញ្ជាក់ភស្តុតាងពីសេវាកម្ម និងក៏មាននៅទីនេះផងដែរ។
ប្រយ័ត្ន៖ ក្រោយបំពេញសេវាកម្មចប់ អ្នកជួលចាំបាច់ត្រូវដាក់ទាំងទម្រង់បែបបទ “បញ្ជាក់ភស្តុតាងពីសេវាកម្ម” និង “បណ្តឹងឆ្លើយតប” ច្បាប់ដើមទៅតុលាការ។
ការទាមទារឲ្យមានការជំនុំជម្រះដោយគណៈវិនិច្ឆ័យ៖:
អ្នកជួលមានជម្រើសឲ្យរឿងក្តីរបស់គេត្រូវបានសម្រេចដោយគណៈវិនិច្ឆ័យ ដែលជាក្រុមមនុស្សមួយក្រុមមកពីសាធារណៈជន ដែលសម្រេចក្តី ឬ សម្រេចដោយអង្គចៅក្រម។ អ្នកជួលដែលចង់បានការជំនុំជម្រះដោយគណៈវិនិច្ឆ័យត្រូវតែស្នើសុំជាមុន។ ការជំនុំជម្រះដែលសម្រេចដោយចៅក្រមតែម្នាក់ឯង ត្រូវបានហៅថាការជំនុំជម្រះ “ដោយគ្មានគណៈវិនិច្ឆ័យ”។ ប្រសិនបើអ្នកជួលមិនច្បាស់ថាត្រូវជ្រើសរើសយកមួយណានោះ ពួកគេអាចពិភាក្សាជាមួយមេធាវីខាងបណ្តេញចេញបាន។
ប្រសិនបើអ្នកជួលចង់បានគណៈវិនិច្ឆ័យជាងចៅក្រមនោះ ឲ្យសម្រេចលើលទ្ធផលនៃរឿងក្តីរបស់គេនោះ ពួកគេអាចស្នើសុំឲ្យមានការជំនុំជម្រះរបស់គណៈវិនិច្ឆ័យនៅក្នុង “បណ្តឹងឆ្លើយតប” របស់ពួកគេ ឬ ពួកគេអាចដាក់ឯកសារដាច់ដោយឡែកបាន។ចុចទីនេះសម្រាប់ទម្រង់បែបបទស្តង់ដារបស់តុលាការដើម្បីស្នើសុំការជំនុំជម្រះដោយគណៈវិនិច្ឆ័យ។ ឯកសារ Word ជាគំរូដែលអាចប្រើប្រាស់បានផងដែរ ដើម្បីស្នើសុំការជំនុំជម្រះដោយគណៈវិនិច្ឆ័យត្រូវភ្ជាប់នៅទីនេះ៖ទម្រង់គំរូសុំឲ្យមានការជំនុំជម្រះដោយគណៈវិនិច្ឆ័យ (docx)។ អ្នកជួលអាចបំពេញនៅក្នុងវង់ក្រចកនិងផ្នែកបញ្ជាក់ដោយពណ៌ ហើយកែសម្រួលទម្រង់បែបបទទាំងពីរមុននឹងដាក់នៅតុលាការ។
ប្រសិនបើអ្នកជួលសម្រេចស្នើសុំការជំនុំជម្រះគណៈវិនិច្ឆ័យនៅក្នុងឯកសារដាច់ដោយឡែក ជាជាងនៅក្នុងបណ្តឹងឆ្លើយតបរបស់គេ ពួកគេនឹងចាំបាច់ត្រូវប្រគល់ច្បាប់ចម្លងមួយច្បាប់នៃឯកសារនេះទៅកាន់ម្ចាស់ផ្ទះរបស់គេ ឬមេធាវីម្ចាស់ផ្ទះរបស់ពួកគេ ហើយដាក់ច្បាប់ដើមនៅតុលាការ។ សូមមើលផ្នែក "បញ្ជាក់ភស្តុតាងពីសេវាកម្ម" “បញ្ជាក់ភស្តុតាងពីសេវាកម្ម” ខាងលើសម្រាប់ការណែនាំពីរបៀបបំពេញសេវាកម្ម និងរៀបចំ ហើយដាក់ទម្រង់បែបទបញ្ជាក់ភស្តុតាងពីសេវាកម្ម។
សំណើសុំការលើកលែងប្រាក់ប្រដាប់ក្តី:
ការដាក់ឯកសារជូនតុលាការ ជាធម្មតាតម្រូវឱ្យអ្នកបង់ថ្លៃប្រាក់ប្រដាប់ក្ដី។ អ្នកជួលអាចស្នើសុំការលើកលែងប្រាក់ប្រដាប់ក្តី ប្រសិនបើពួកគេមិនអាចមានលទ្ធភាពបង់ប្រាក់ប្រដាប់ក្ដីដោយការបំពេញទម្រង់បែបបទចាំបាច់នានាបាន។
ច្បាប់ចម្លងទទេនៃទម្រង់បែបបទលើកលែងប្រាក់ប្រដាប់ក្តីទាំងបី អាចរកបាននៅទីនេះ៖
- សំណើសុំលើកលែងប្រាក់ប្រដាប់ក្ដី (FW-001)
- សំណើសុំលើកលែងប្រាក់ប្រដាប់ក្ដីបន្ថែម (តុលាការជាន់ខ្ពស់) (FW-002)
- ដីកាសម្រេចលើការលើកលែងប្រាក់ប្រដាប់ក្ដី (តុលាការជាន់ខ្ពស់) (FW-003)
សូមចុចទីនេះ ដើម្បីមើលការណែនាំលម្អិតអំពីរបៀបបំពេញទម្រង់បែបបទទាំងនេះ។
សូមចុចទីនេះ ដើម្បីមើលព្រឹត្តិបត្រព័ត៌មានអំពីការលើកលែងប្រាក់ប្រដាប់ក្ដី។
ចំណាំ៖ ទម្រង់ “FW-002៖ សំណើសុំការលើកលែងប្រាក់ប្រដាប់ក្តីបន្ថែម” គួរបំពេញ និងដាក់តែក្នុងករណីដែលអ្នកជួលស្នើសុំការជំនុំជម្រះក្តីដោយគណៈវិនិច្ឆ័យ បើមិនអញ្ចឹងទេអ្នកជួលគ្រាន់តែដាក់ទម្រង់ “FW-001 សំណើរសុំលើកលែងប្រាក់ប្រដាប់ក្តី” និង ទម្រង់ “FW-003 ដីការស្តីពីការលើកលែងប្រាក់ប្រដាប់ក្តី។”
ចំណាំ៖ អ្នកជួលត្រូវការដាក់ទម្រង់បែបបទលើកលែងប្រាក់ប្រដាប់ក្ដីជូនតែតុលាការប៉ុណ្ណោះ និងមិនចាំបាច់ចែករំលែកទម្រង់បែបបទទាំងនេះជាមួយម្ចាស់ផ្ទះ/មេធាវីរបស់ម្ចាស់ផ្ទះទេ។
កន្លែងរកជំនួយ
ប្រសិនបើអ្នកជួលត្រូវការជំនួយក្នុងការដាក់បណ្ដឹងឆ្លើយតបរបស់ពួកគេ ឬទម្រង់បែបបទផ្សេងទៀត ពួកគេអាចប្រើកម្មវិធីTenant Power Toolkitទៅកាន់មជ្ឈមណ្ឌលជួយខ្លួនឯងរបស់តុលាការក្នុងមូលដ្ឋាន ឬស្វែងរកអ្នកផ្ដល់សេវាជំនួយផ្នែកច្បាប់ការពារក្ដីផ្នែកបណ្ដេញចេញ។
ព័ត៌មានទំនាក់ទំនងសម្រាប់តុលាការក្នុងមូលដ្ឋានអាចរកបាននៅទីនេះ។
ការណែនាំបញ្ជូនសម្រាប់ជំនួយផ្នែកច្បាប់ការពារក្ដីផ្នែកបណ្ដេញចេញអាចរកបាននៅទីនេះ។
តើមានអ្វីកើតឡើងក្រោយពីអ្នកជួលដាក់បណ្តឹងឆ្លើយតបរបស់គេរួច?
ក្នុងរយៈពេល 10 ថ្ងៃគិតចាប់ពីការដាក់បណ្តឹងឆ្លើយតប អ្នកជួលគួរទទួលបានលិខិតមួយច្បាប់ដោយមានកាលបរិច្ឆេទរបស់តុលាការ។ ការជំនុំជម្រះរបស់គេនឹងត្រូវកំណត់ឡើងក្នុងរយៈពេលប្រហែល 21 ថ្ងៃ។ ក្រោយមក បណ្ដឹងអំពីការបណ្ដេញចេញជាទូទៅនឹងត្រូវបានដោះស្រាយដោយទាំងតាមការសម្រុះសម្រួល ឬ តាមការជំនុំជម្រះ។ សូមមើលផ្នែកទាំងឡាយដូចខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនីមួយៗនៃដំណើរការទាំងនេះ។
3. ការដោះស្រាយបញ្ចប់ និងការសម្រុះសម្រួល
នៅក្នុងផ្នែកនេះផ្តល់ព័ត៌មានអំពីរបៀបបីយ៉ាង ដែលបណ្តឹងតុលាការពីបទបណ្តេញចេញអាចត្រូវបានដោះស្រាយដោយពុំចាំបាច់ទៅដល់ការជំនុំជម្រះក្តី – ការដោះស្រាយបញ្ចប់ ដំណោះស្រាយជម្លោះតាមការជ្រើសរើស និងការសម្រុះសម្រួល។ ដំណើរការទាំងបីនេះ អាចជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ភាគីទាំងពីរនៅក្នុងដំណើរការបណ្តេញចេញឈានទៅដល់ការព្រមព្រៀងគ្នាមួយដោយពុំត្រូវឆ្លងកាត់ការតឹងតែងអារម្មណ៍ ការចំណាយពេល និងភាពមិនច្បាស់លាស់នៃការជំនុំជម្រះក្តី។ នៅក្នុងផ្នែកនេះចាប់ផ្តើមដោយការរៀបរាប់ពីអ្វីដែលជាការដោះស្រាយបញ្ហា របៀបស្វែងរកការព្រមព្រៀងដោះស្រាយបញ្ចប់មួយបញ្ហាទាំងឡាយត្រូវពិចារណានៅពេលចូលដល់ការព្រមព្រៀងការដោះស្រាយបញ្ចប់មួយ និងឧទាហរណ៍ពីការដោះស្រាយបញ្ចប់ទូទៅមួយចំនួន។ ផ្នែកនេះបញ្ចប់ដោយមានទម្រង់បែបបទមួយចំនួនដែលអាចមាននៃការសង្គ្រោះ ប្រសិនបើការដោះស្រាយបញ្ចប់មិនសម្រេចនោះ ហើយព័ត៌មានអំពីដំណោះស្រាយជម្លោះតាមជម្រើស និងការសម្រុះសម្រួល។
អ្វីទៅជាការដោះស្រាយបញ្ចប់ និងតើខ្ញុំអាចស្នើសុំបានតាមរបៀបណា?
ការព្រមព្រៀងដោះស្រាយបញ្ចប់ គឺជាមធ្យោបាយមួយដែលគូភាគី – នៅក្នុងករណីនេះ អ្នកជួលនិងម្ចាស់ផ្ទះរបស់គេនៅក្នុងពាក្យបណ្តឹងករណីបណ្តេញចេញ – អាចដោះស្រាយពាក្យបណ្តឹងបានដោយខ្លួនគេ ជំនួសឲ្យការមានចៅក្រម ឬ គណៈវិនិច្ឆ័យនៅឯការជំនុំជម្រះ។
តុលាការមួយចំនួនតម្រូវឲ្យគូភាគីចូលរួមនៅក្នុងអ្វីមួយដែលគេហៅថា “សន្និសិទ្ទដោះស្រាយបិទបញ្ចប់តាមការកំណត់” ដែលជាទូទៅកើតឡើងមុនពេលការជំនុំជម្រះក្តីចាប់ផ្តើមឡើង។ សន្និសីទ្ធដោះស្រាយបញ្ចប់តាមការកំណត់អាចមានលក្ខណៈមិនផ្លូវការ។ ឧទាហរណ៍ វាអាចជាការសន្ទនាគ្នាប្រាំនាទីរវាងគូភាគីនៅតាមផ្លូវដើរក្នុងបន្ទប់ខាងក្រៅបន្ទប់សវនាការ។ ឬ វាអាចមានលក្ខណៈផ្លូវការជាងនេះ ហើយធ្វើឡើងនៅក្នុងបន្ទប់សវនាការជាមួយចៅក្រមដឹកនាំឲ្យមានការសន្ទនាគ្នា។
ពីព្រោះតែម្ចាស់ផ្ទះ ដែលជាអ្នកបានចាប់ផ្តើមនូវដំណើរការបណ្តេញចេញ ជាធម្មតាបានវិនិយោគទឹកច្រាក់នៅក្នុងដំណើរការនេះ – ដោយការបង់ប្រាក់ប្រដាប់ក្តី និងអាចមានបង់ថ្លៃមេធាវី – វាមិនងាយនឹងឃើញមានខាងម្ចាស់ផ្ទះទៅសុំការដោះស្រាយបញ្ចប់ជាមួយអ្នកជួលដោយខ្លួនគេផ្ទាល់នោះទេ។ ទោះជាយ៉ាងណា វាអាចមានប្រយោជន៍ដល់ម្ចាស់ផ្ទះត្រូវដោះស្រាយបញ្ចប់ ជំនួសឲ្យការចំណាយប្រាក់ច្រើនថែមទៀតទៅលើការជំនុំជម្រះនោះ។ ដោយសារតែហេតុផលទាំងនេះហើយ ប្រសិនបើអ្នកជួលចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ចប់រឿងក្តី ជំនួសឲ្យការតតាំងគ្នានៅសវនការនោះ អ្នកជួលអាចទៅរកម្ចាស់ផ្ទះដើម្បីស្នើសុំការដោះស្រាយបញ្ចប់បាន។ បើទោះជាតុលាការតម្រូវឲ្យមានសន្និសីទដោះស្រាយបញ្ចប់តាមការកំណត់មួយក៏ពិតមែន ក៏អ្នកជួលនៅតែអាចដោះស្រាយបញ្ចប់រឿងក្តីជាមួយម្ចាស់ផ្ទះរបស់ខ្លួនមុនពេលសន្និសីទចាប់ផ្តើមបានដែរ។
ការចរចារដោះស្រាយបញ្ចប់ អាចចាប់ផ្តើមឡើងដោយការសន្ទនាក្រៅផ្លូវការ ឬ ដោយការផ្តល់ឲ្យមួយដែលចាប់ផ្តើមឲ្យគូភាគីទាំងសងខាងបញ្ជូនឲ្យគ្នាទៅវិញទៅមកនូវការផ្តល់ជួន។ ឧទាហរណ៍ អ្នកជួលអាចផ្តល់នូវសម្បទានមួយ ហើយម្ចាស់ផ្ទះ ឬមេធាវីតំណាងឲ្យម្ចាស់ផ្ទះ នឹងឆ្លើយតបដោយការយល់ព្រម ឬ មិនយល់ព្រម។ ម្ចាស់ផ្ទះក៏អាចផ្តល់នូវសម្បទានឆ្លើយតបទៅនឹងសម្បទានផ្តល់ដោយអ្នកជួលវិញ ហើយអ្នកជួលអាចទទួលយកសម្បទាននេះ បដិសេធសម្បទាននេះ ឬ ផ្តល់នូវសម្បទានឆ្លើយរបស់គេផ្ទាល់វិញ។
ពីព្រោះតែវាមានលក្ខណៈងាយស្រួលជាងសម្រាប់គូភាគី ត្រូវដឹងពីអ្វីដែល ភាគីទាំងសងខាងបានសន្យាត្រូវធ្វើ ប្រសិនបើវាមានជាលាយលក្ខណ៍អក្សរ អ្នកជួលនិងម្ចាស់ផ្ទះជាធម្មតាធ្វើកិច្ចព្រមព្រៀងរបស់គេជាលាយលក្ខណ៍អក្សរ ដោយរួមបញ្ចូលនូវរាល់លក្ខខណ្ឌសំខាន់ចំពោះពួកគេ និងត្រូវប្រាកដថា ទាំងអ្នកជួលនិងម្ចាស់ផ្ទះបានចុះហត្ថលេខាលើវា។ ធ្វើបែបនោះ ប្រសិនបើខាងណាមួយមិនធ្វើទៅតាមអ្វីដែលពួកគេបានព្រមព្រៀងគ្នាទេនោះ ភាគីម្ខាងទៀតអាចប្តឹងទៅតុលាការឲ្យជួយ។ (សូមមើលខាងក្រោមសម្រាប់ឧទាហរណ៍ពីលក្ខខណ្ឌដោះស្រាយបញ្ចប់។)
ប្រសិនបើឃើញថា អ្នកជួលមិនមានលទ្ធភាពឈានដល់ការព្រមព្រៀងជាមួយនឹងម្ចាស់ផ្ទះរបស់គេទេនោះ ពួកគេអាចការពារខ្លួនពួកគេនៅឯអង្គជំនុំជម្រះក្តីដោយមានចៅក្រម ឬគណៈវិនិច្ឆ័យបាន។ សម្គាល់ – ដោយសារតែក្រម §1152 បញ្ជាក់ភ័ស្តុតាងរដ្ឋកាលីហ្វ័រញ៉ានោះ ការផ្តល់សម្បទានដល់ការដោះស្រាយបញ្ចប់រឿងក្តីមិនអាចប្រើប្រឆាំងទៅនឹងនរណាម្នាក់នៅក្នុងតុលាការបានទេ។
ឧទាហរណ៍ពីការព្រមព្រៀងដោះស្រាយបញ្ចប់ដែលគេនិយមប្រើ៖
- ចំនួនត្រូវពិចារណានៅក្នុងការចរចារកិច្ចព្រមព្រៀងដោះស្រាយបញ្ចប់។
- ពេលវេលា៖ អ្នកជួលស្នើសុំពេលវេលាដែលគេត្រូវការដើម្បីរើចេញ ដោយសំអាងថាម្ចាស់ផ្ទះនឹងព្យាយាមចរចារបន្ថយពេលវេលាឲ្យនៅកាន់តែខ្លី។ ឧទាហរណ៍ – ប្រសិនបើអ្នកជួលអាចទំនងជារើចេញនៅក្នុងរយៈពេល 30ថ្ងៃនោះ អ្នកជួលអាចនឹងចង់ស្នើសុំរយៈពេល 60ថ្ងៃ។ ឬ ប្រសិនបើអ្នកជួលដឹងថា ពួកគេត្រូវការពេល 60ថ្ងៃនោះ ពួកគេអាចនឹងចង់ស្នើសុំរយៈពេល 90ថ្ងៃ។
- ប្រាក់ឈ្នួលដល់ពេលត្រូវសងកន្លងមក៖ អ្នកជួលអាចចរចារសុំ ការលើកលែង ឬ ការអភ័យ ចំពោះប្រាក់ឈ្នួលដែលបានជំពាក់ ប្រាក់ឈ្នួលមេធាវី និងការចំណាយលើតុលាការ។ ពេលខ្លះម្ចាស់ផ្ទះគ្រាន់តែចង់ទទួលបានផ្ទះមកវិញ ហើយយល់ព្រមបោះបង់ចោលនូវថ្លៃឈ្នួលដែលអ្នកជួលជំពាក់ប្រសិនបើពួកគេរើចេញនោះ។ អ្នកជួលក៏អាចស្នើសុំម្ចាស់ផ្ទះឲ្យយល់ព្រមលើកលែងប្រាក់ឈ្នួលទាំងឡាយណាដែលពួកគេជំពាក់ ឧទាហរណ៍ក្នុងករណីដែលពួកគេមិនបានបង់ប្រាក់ឈ្នួលពីព្រោះ តែផ្ទះរបស់គេមានសភាពមិនល្អសមស្រប ហើយម្ចាស់ផ្ទះមិនបានដោះស្រាយបញ្ជានោះ។
- ប្រាក់កក់ អ្នកជួលអាចពិចារណាបោះបងប្រាក់កក់របស់គេជាការប្តូរទៅនឹងការលើកលែង ឬការបញ្ចុះចំនួនទឹកប្រាក់នៃថ្លៃឈ្នួល ឬថ្លៃចំណាយផ្សេងទៀតដែលបានជំពាក់។
- ពុំមានកំណត់ត្រាពីការបណ្តេញចេញ៖ អ្នកជួលអាចចរចារដើម្បីឲ្យប្រាកដថាសំណុំរឿងរបស់ពួកគេត្រូវបានបិទបញ្ចប់។ នេះនឹងការពារមិនឲ្យរឿងក្តីបណ្តេញចេញបង្ហាញឡើងនៅលើសំណុំឯកសារសាធារណៈ និងការប៉ពាល់ដល់គុណសម្បត្តិរបស់គេ ឬ ធ្វើឲ្យពួកគេពិបាករកជួលផ្ទះនាពេលអនាគត។
- ការចរចារសុំទូទាត់និងបន្តស្នាក់នៅ៖
ប្រសិនបើអ្នកជួលចង់ស្នាក់នៅបន្ត ហើយហេតុផលសម្រាប់ការបណ្តេញចេញនោះគឺដោយសារតែប្រាក់ឈ្នួលមិនបានបង់ ឬថ្លៃឈ្នួលផ្សេងទៀតនោះ អ្នកជួលនឹងទំនងជាត្រូវបង់នូវចំនួនទឹកប្រាក់ពេញ ឬការបង់ជាចំណែកនៃចំនួនប្រាក់ឈ្នួលដែលមិនទាន់បានបង់ ឬថ្លៃឈ្នួលផ្សេងទៀត ដើម្បីស្នាក់បន្តនៅក្នុងផ្ទះនោះ។
នៅក្នុងពាក្យបណ្តឹងបឋម ម្ចាស់ផ្ទះនឹងទំនងជាស្នើសុំឲ្យអ្នកជួលបង់ទាំងអស់ ឬ ភាគច្រើននៃចំនួនប្រាក់ឈ្នួលដែលមិនទាន់បានបង់ ព្រមទាំងថ្លៃចំណាយលើតុលាការ។ អ្នកជួលអាចមានសមត្ថភាពចរចារទាំងសុំការលើកលែង និង ការអភ័យនៃការចំណាយទាំងនេះ ឬបញ្ចុះចំនួនទឹកប្រាក់ត្រូវបង់។ នេះជាចំណុចមួយចំនួនត្រូវពិចារណានៅក្នុងប្រភេទនៃការចរចារទាំងនេះ៖
- ការបង់ប្រាក់ឈ្នួលពេញ៖ អ្នកជួលអាចបង់ចំនួនទឹកប្រាក់ដែលបានស្នើសុំទាំងអស់ជាការជំនួសឲ្យការបណ្តេញចេញ។
- ផែនការបង់ប្រាក់៖ អ្នកជួលអាចស្នើសុំផែនការបង់ប្រាក់ប្រសិនបើពួកគេមិនមានទឹកប្រាក់គ្រប់ចំនួនស្នើសុំទាំងអស់។ ប្រយ័ត្ន ប្រសិនបើអ្នកជួលខកខានបង់ប្រាក់ទៅតាមផែនការបង់ប្រាក់ ពួកគេអាចនឹងត្រូវបានបណ្តេញចេញដោយពុំមានជូនដំណឹងបន្ថែមទៀតឡើយ។
- ការសុំការលើកលែង/ការអភ័យ៖ ម្ចាស់ផ្ទះទំនងជាអាចនឹងផ្តល់នូវ ការអភ័យដល់ប្រាក់ឈ្នួលត្រូវបង់កន្លងមក ថ្លៃឈ្នួលនានា និង ការចំណាយប្រសិនបើអ្នកជួលមានការការពារ ឬ ម្ចាស់ផ្ទះចង់រក្សាអ្នកជួលឲ្យស្នាក់នៅបន្ត។ ឧទាហរណ៍ ប្រសិនបើអ្នកជួលមិនបានបង់ថ្លៃឈ្នួលពីព្រោះតែផ្ទះរបស់គេមានសភាពមិនល្អ ហើយម្ចាស់ផ្ទះមិនបានដោះស្រាយបញ្ហាទាំឡាយនោះ អ្នកជួលអាចស្នើសុំម្ចាស់ផ្ទះឲ្យអនុញ្ញាតដល់ពួកគេបង់ប្រាក់ឈ្នួលតិចជាងមុនរហូតដល់ការជួសជុលត្រូវបានធ្វើឡើង ពេលនោះនឹងបង់ប្រាក់ឈ្នួលធម្មតារបស់គេឡើងវិញនៅពេលផ្ទះត្រូវបានជួសជុលរួច។
- ពុំមានកំណត់ត្រាការបណ្តេញចេញ៖ អ្នកជួលអាចចរចារសុំការបដិសេធចូលតុលាការ ហើយសុំឲ្យតុលាការបិទបញ្ចប់សំណុំរឿងរបស់គេបាន។
ប្រយ័ត្ន៖ ប្រសិនបើអ្នកជួលមិនអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដោះស្រាយបិទបញ្ចប់ទេនោះ ពួកគេអាចនឹងត្រូវបណ្តេញចេញ។
ប្រសិនបើការដោះស្រាយបញ្ចប់មិនសម្រេចបានទេនោះ - ការសង្រ្គោះពីការរឹបអូសនិងការពន្យាពេលអនុវត្តដីកាបង្គាប់តុលា
ប្រសិនបើអ្នកជួលមិនអាចឈានដល់ការដោះស្រាយបញ្ចប់ទេ មុនការជំនុំជម្រះរបស់គេចាប់ផ្តើម ពួកគេនៅតែអាចស្នើសុំឲ្យតុលាការឲ្យគេអាចបង់អ្វីៗគ្រប់យ៉ាងដែលបានជំពាក់ ដើម្បីឲ្យគេអាចស្នាក់នៅបន្តក្នុងផ្ទះរបស់ពួកគេបាន។ ជាទូទៅគេស្នើសុំ “ការសង្រ្គោះពីការរឹបអូស” (ក្រមនៃរដ្ឋប្បវេណី §1179) ប្រសិនបើពួកគេជួបការលំបាកលំបិន ប៉ុន្តែពុំមានការការពារផ្នែកច្បាប់ទេ។ ដើម្បីអាចទទួលបានសម្រាប់ការសង្គ្រោះនេះ អ្នកជួលត្រូវ៖
- មានគ្រប់ចំនួនប្រាក់ឈ្នួលដែលខ្លួនបានជំពាក់ត្រឹមកាលបរិច្ឆេទជំនុំជម្រះក្តី
- ត្រូវប្រាកដប្រជាពីសមត្ថភាពបង់ប្រាក់ឈ្នួលនាពេលអនាគត និង
- ត្រូវតែអាចបង់ថ្លៃមេធាវី ថ្លៃចំណាយលើតុលាការ និងការចំណាយ ផ្សេងៗទៀត។
ប្រសិនបើអ្នកជួលមិនអាចឈានដល់ការដោះស្រាយបិទបញ្ចប់ទេនោះ អ្នកជួលក៏អាចស្នើសុំឱ្យតុលាការ “ពន្យាពេល” (ពន្យាការអនុវត្តដីកាបង្គាប់តុលាការ) ការបណ្តេញចេញរហូតទៅដល់ 40ថ្ងៃ ប៉ុន្តែម្ចាស់ផ្ទះអាចទាមទារឱ្យបង់ប្រាក់សម្រាប់រយៈពេល 40ថ្ងៃនោះ។ (CCP §1176.) សម្គាល់ អ្នកជួលនៅតែអាចស្នើសុំ “ការពន្យាពេលការអនុវត្តដីកាបង្គាប់តុលាការ” ប្រសិនបើម្ចាស់ផ្ទះមានវត្តមាននៅថ្ងៃជំនុំជម្រះ ឬ ពួកគេត្រូវបានផ្តល់ការជូនដំណឹងមុន (ការជូនដំណឹងជាលាយលក្ខណ៍អក្សរមុន) ទៅដល់ម្ចាស់ផ្ទះនោះ។ អ្នកជួលអាចសាកសួរពីនីតិវិធីតុលាការក្នុងមូលដ្ឋានរបស់គេជាមួយនឹងក្រឡាបញ្ជី ឬនៅលើគេហទំព័រតុលាការក្នុងមូលដ្ឋានប្រសិនបើពួកគេមានសំណួរនានាអំពីរបៀបជូនដំណឹងសម្រាប់ “ការស្នាក់នៅបន្ត។” ប្រសិនបើអ្នកជួលស្នើសុំ “ការពន្យាពេលការអនុវត្តដីកាបង្គាប់តុលាការ” ដោយសារតែភាពលំបាកខ្លាំងនោះ អ្នកជួលគួរតែយកទៅជាមួយនូវឯកសារទាំងឡាយរបស់គេ និងភ័ស្តុតាងទាំងឡាយផ្សេងទៀតដែលបញ្ជាក់ពីភាពលំបាករបស់គេដល់តុលាការ។ ឧទាហរណ៍ អ្នកជួលអាចយកមកជាមួយនូវឯកសារពេទ្យបង្ហាញពីពេលវេលាដែលពួកគេស្ថិតនៅក្នុងមន្ទីរពេទ្យ។
តើអ្វីទៅជាការដោះស្រាយជម្លោះតាមជម្រើស និងការសម្រុះសម្រួល?
ការដោះស្រាយជម្លោះតាមជម្រើស (ADR) ជាលក្ខខណ្ឌត្រូវបានប្រើសម្រាប់គ្រប់មធ្យោបាយទាំងអស់ដើម្បីដោះស្រាយរឿងក្តីតុលាការ ដែលមិនរួមបញ្ចូលនូវការជំនុំជម្រះក្តី ឬការសម្រេចរបស់តុលាការ។ ដំណើរការ ADR មួយចំនួនអាចគ្រាន់ តែជម្រើស ឬ ក្រៅផ្លុវការបំផុត ដំណើរការផ្សេងៗទៀតអាចជា ការចាប់បង្ខំ និងមានលក្ខណៈផ្លូវការ។
ការសម្រុះសម្រួល គឺជាប្រភេទមួយនៃជម្រើសដោះស្រាយជម្លោះ។ ការសម្រុះសម្រួលគឺជាការពិភាក្សាផ្លូវការជាមួយនឹងភាគីទាំងសងខាងនៃបណ្តឹងតុលាការនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងបំណងដោះស្រាយរឿងក្តីទាំងមូលឬដោយ ផ្នែកណាមួយ។
ថ្លៃចំណាយ
ប្រសិនបើតុលាការផ្តល់ការសម្រុះសម្រួលនោះ នឹងពុំមានចំណាយចំពោះ ការចូលរួមក្នុងការសម្រុះសម្រួលទេ។ ទោះជាយ៉ាងណា ប្រសិនបើម្ចាស់ផ្ទះនាំមេធាវីមកចូលរួមក្នុងការសម្រុះសម្រួលនោះ នេះនឹងបង្កើនថ្លៃមេធាវីដល់ម្ចាស់ ដែលអ្នកជួលអាចនឹងជាអ្នកទទួលខុសត្រូវលើចំណាយនេះ។
តើអ្នកជួលដឹងបានដោយរបៀបណាថាការសម្រុះសម្រួល ឬ សេវាដោះស្រាយជម្លោះមួយផ្សេងទៀតត្រូវបានផ្តល់ឲ្យ ឬ តម្រូវនៅតុលាការរបស់ខ្លួននោះ?
អ្នកជួលគប្បីសាកសួរជាមួយមជ្ឈមណ្ឌលជួយខ្លួនឯងរបស់តុលាការក្នុងមូលដ្ឋានរបស់គេ ឬទីភ្នាក់ជំនួយផ្នែកច្បាប់ដើម្បីស្វែងយល់ពីការអនុវត្តក្នុងមូលដ្ឋានរបស់តុលាការរបស់ពួកគេ និងលក្ខខណ្ឌតម្រូវទាំងឡាយសម្រាប់ការសម្រុះសម្រួលដោយមានភាគីបីចូលរួម ឬទម្រង់ផ្លូវការផ្សេងទៀតនៃការដោះស្រាយជម្លោះតាមការជ្រើសរើស។
តើនឹងមានអ្វីកើតឡើងនៅក្នុងអំឡុងពេលសម្រុះសម្រួល?
អ្នកសម្រុះសម្រួលនឹងនិយាយទៅកាន់ភាគីទាំងសងខាង ដើម្បីជួយដល់ពួកគេឲ្យយល់ពីការមើលឃើញពីគ្នាទៅវិញទៅមក។ នៅពេលខ្លះ គូភាគីទាំងពីរអាចស្ថិតនៅក្នុងបន្ទប់ជាមួយគ្នានឹងអ្នកសម្របសម្រួល ពេលខ្លះទៀតមានតែ ភាគីម្ខាងទេដែលអាចស្ថិតនៅក្នុងបន្ទប់ជាមួយអ្នកសម្រុះសម្រួល។
ព័ត៌មានសម្ងាត់
ការពិភាក្សាក្នុងអំឡុងពេលសម្រុះសម្រួលមានលក្ខណៈសម្ងាត់ ហើយមិនអាចប្រើប្រាស់ដូចការសារភាពនៅក្នុងតុលាការទេ។ ករណីលើកលែងតែមួយគត់ចំពោះការពិភាក្សាដែលពាក់ព័ន្ធដល់តុលាការគឺក្នុងអំឡុងរឿងក្តីព្រហ្មទណ្ឌ។ ក្រមបញ្ជាក់ភ័ស្តុតាងរដ្ឋកាលីហ្វ័រញ៉ា 1119។
តើនរណាជាអ្នកសម្រុះសម្រួល?
អ្នកសម្រុះសម្រួលគឺជាភាគីទីបីដែលទទួលបានការបណ្តុះបណ្តាលជាពិសេស។ អ្នកសម្រុះសម្រួលមិនមែនជាចៅក្រម ប៉ុន្តែពេលខ្លះជាមេធាវី។ បើទោះជា ភាគីម្ខាងទៀតខុស 100% ហើយភាគីម្ខាងទៀតត្រូវ 100% ក៏ដោយ ក៏អ្នកសម្រុះសម្រួលនឹងមិនលំអៀងទៅរកភាគីណាមួយឡើយ។ អ្នកសម្រុះសម្រួលស្ថិតនៅជា អ្នកសម្រុះសម្រួលគឺជាភាគីទីបីដែលទទួលបានការបណ្តុះបណ្តាលជាពិសេស។ អ្នកសម្រុះសម្រួលមិនមែនជាចៅក្រម ប៉ុន្តែពេលខ្លះជាមេធាវី។ បើទោះជា ភាគីម្ខាងទៀតខុស 100% ហើយភាគីម្ខាងទៀតត្រូវ 100% ក៏ដោយ ក៏អ្នកសម្រុះសម្រួលនឹងមិនលំអៀងទៅរកភាគីណាមួយឡើយ។ អ្នកសម្រុះសម្រួលស្ថិតនៅជា អព្យាក្រឹត្យ។ អ្នកសម្រុះសម្រួលនឹងមិនសម្រេចទៅលើភាពត្រឹមត្រូវតាមច្បាប់ទាំងស្រុង ឬ ភាពយុត្តិធម៌នៃជម្លោះនោះទេ។ អ្នកសម្រុះសម្រួលនឹងសួរសំណួរដល់ភាគីនីមួយៗឱ្យព្យាយាមសម្រេចបាននូវការព្រមព្រៀងគ្នាមួយរវាងគូភាគីទាំងពីរ។
តើអ្វីទៅជាលទ្ធផលនៃការសម្រុះសម្រួល?
ដូចគ្នាទៅនឹងការដោះស្រាយបញ្ចប់តាមការចរចារដែរ ប្រសិនបើអ្នកជួលឈានដល់ការព្រមព្រៀងមួយទៅលើជម្លោះទាំងស្រុងឬដោយផ្នែកនោះ វានឹងជាការប្រសើរបំផុតប្រសិនបើពួកគេរៀបចំការព្រមព្រៀងគ្នានោះជាលាយលក្ខណ៍អក្សរ។ ការព្រមព្រៀងគួរដាក់បញ្ចូលនូវលក្ខខណ្ឌទាំងឡាយស្តីពីរបៀបត្រូវដោះស្រាយបណ្តឹងតុលាការ (ឧទាហរណ៍ បញ្ចូលនូវលក្ខខណ្ឌទាំងឡាយស្តីពីការលុបចេញជាអចិន្ត្រៃយ៍នូវកំណត់ត្រាតុលាការស្តីពីការបណ្តេញចេញទៅតាមវិធានច្បាប់របស់តុលាការរដ្ឋកាលីហ្វ័រញ៉ា 2.551 បើទោះជាការសម្រុះសម្រួលធ្វើឡើងក្រៅបន្ទប់សវនាការក៏ដោយ)។ ប្រយ័ត្ន – អ្នកជួលមិនត្រូវទទួលយកលក្ខខណ្ឌដោះស្រាយបញ្ចប់ទាំងឡាយណាដែលម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ឬអ្នកសម្រុះសម្រួលស្នើឡើងនោះទេ។ ប្រសិនបើអ្នកជួលមិនឈានទៅដល់ ការព្រមព្រៀងមួយទេ រឿងក្តីរបស់គេនឹងបញ្ជូនត្រឡប់ទៅកាន់តុលាការប្រៀបដូចជាការសម្រុះសម្រួលពុំបានកើតឡើងអញ្ចឹងដែរ។
ហេតុអ្វីត្រូវចូលរួមក្នុងការសម្រុះសម្រួល?
ប្រសិនបើអ្នកជួលមានការលំបាកលំបិនក្នុងការព្យាយាមដោះស្រាយរឿងក្តីរបស់គេជាមួយនឹងម្ចាស់របស់គេនោះ អ្នកសម្រុះសម្រួលអាចជួយដល់អ្នកជួលទំនាក់ទំនងជាមួយនឹងម្ចាស់ផ្ទះរបស់គេបាន។ ប្រសិនបើអ្នកជួលមិនឈានទៅដល់ការព្រមព្រៀងមួយទេ ពួកគេនៅតែអាចបន្តទៅកាន់ការជំនុំជម្រះបានដែរ។ បើទោះបីជាអ្នកជួលមិនឈានទៅដល់ការព្រមព្រៀងគ្នាមួយក៏ដោយ ក៏តាមរយៈដំណើរការសម្រុះសម្រួល អ្នកជួលអាចរៀនពីអ្វីដែលសំខាន់ចំពោះភាគីម្ខាងទៀតដើម្បីដោះស្រាយបណ្តឹងតុលាការ ដែលអាចនឹងជួយដល់អ្នកជួលឲ្យដោះស្រាយបញ្ចប់បាននៅទីបំផុតដែរ។
ចុះបើក្នុងករណីដែលអ្នកជួលត្រូវការការទទួលសមស្របមួយដើម្បីចូលរួមនៅក្នុងការសម្រុះសម្រួល?
ប្រសិនបើតុលាការរបស់អ្នកជួលផ្តល់នូវការសម្រុះសម្រួលវិញ ពួកគេអាចយោងទៅផ្នែកទី 7 ដែលមានចំណងជើង “ការទទួលសមស្របនៅក្នុងតុលាការ” នៅទំព័រទី 37។
4. ការដោះដូរព័ត៌មានរវាងគូក្តី
ការដោះដូរព័ត៌មានរវាងគូក្តី គឺជាពាក្យសម្រាប់ដំណើរការផ្នែកច្បាប់នៅក្នុង បណ្តឹងតុលាការ ដែលនៅក្នុងករណីនេះអ្នកជួលនិងម្ចាស់ផ្ទះ សុំឯកសារ ព័ត៌មាន និងការបញ្ជាក់ការពិតឱ្យគ្នាទៅវិញទៅមក។ គូភាគីទាំងពីរនៅក្នុងបណ្តឹងតុលាការចង់បានព័ត៌មាននេះពីគ្នា ដើម្បីឲ្យពួកគេអាចប្រើវានៅឯសវនាការ ដើម្បីព្យាយាមនិងបញ្ជាក់ពីភ័ស្តុតាងដល់ករណីរបស់គេ ឬ ប្រើវាដើម្បីព្យាយាមចរចារការដោះស្រាយបញ្ចប់នៅមុនការជំនុំជម្រះក្តី។
ផ្នែកខាងក្រោមផ្តល់នូវព័ត៌មានអំពីដំណើរការដោះដូរព័ត៌មានគ្នា – ដោយ រួមបញ្ចូលទាំងជំហាននិងពេលវេលាកំណត់ទាំងឡាយសម្រាប់ការដោះដូរ ព័ត៌មាន ការពិពណ៌នា និងឧទាហរណ៍នានានៃប្រភេទផ្សេងៗគ្នានៃសំណើដោះដូរព័ត៌មានគ្នា និងការបដិសេធនានាដែលអាចត្រូវធ្វើឡើងចំពោះសំណើដោះដូរព័ត៌មាន។
ប្រយ័ត្ន - ការឆ្លើយតបទៅនឹងសំណើដោះដូរព័ត៌មានទាំងឡាយត្រូវតែផ្ទៀងផ្ទាត់។ នេះមានន័យថា អ្នកជួលនឹងត្រូវចុះហត្ថលេខា ស្ថិតក្រោមទោសទណ្ឌនៃការនិយាយកុហកតុលាការ ដែលព័ត៌មានទាំងអស់បានផ្តល់នៅក្នុងឯកសារ គឺត្រឹមត្រូវ ហើយដែលចម្លើយរបស់ពួកគេគឺពិតនិងត្រឹមត្រូវ។
ពេលវេលាកំណត់ពីការដោះដូរព័ត៌មានក្រោមបទបណ្តេញចេញ
ការដោះដូរព័ត៌មានចាប់ផ្តើម៖
- 5 ថ្ងៃបន្ទាប់ពីម្ចាស់ផ្ទះបញ្ជូនទៅឲ្យអ្នកជួលនូវការកោះហៅនិងពាក្យបណ្តឹង ឬ
- 5 ថ្ងៃក្រោយពីអ្នកជួលបានដាក់បណ្តឹងឆ្លើយតបទៅនឹងបណ្តឹងតុលាការពីការបណ្តេញចេញ ពោលគឺមួយណាក៏ដោយដែលកើតមុន។
ការដោះដូរព័ត៌មានត្រូវបញ្ចប់៖
- ប្រាំថ្ងៃលើប្រតិទិនមុនពេលការជំនុំជម្រះធ្វើឡើង។
ប្រយ័ត្ន – គូភាគីទាំងពីរតម្រូវឲ្យឆ្លើយតបទៅនឹងការដោះដូរព័ត៌មាន ដែលត្រូវបានបញ្ជូនទៅដល់ពួកគេយ៉ាងត្រឹមត្រូវ។ ដើម្បីបញ្ចៀសផលលំបាកធ្ងន់ធ្ងរនោះ អ្នកជួលនៅក្នុងដំណើរការដោះដូរព័ត៌មាន គប្បីត្រៀមនិងផ្តល់ចម្លើយទៅដល់សំណើទាំងនេះឲ្យបានមុនការលបរិច្ឆេទផុតកំណត់ដោយច្បាប់។
អ្នកជួលនិងម្ចាស់ផ្ទះរបស់គេ គ៏អាចឯកភាពគ្នាទៅនឹងកាលបរិច្ឆេទផុតកំណត់ផ្សេងបានផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើពួកគេពិតជាព្រមព្រៀងគ្នាទៅនឹងកាលបរិច្ឆេទផុតកំណត់ក្នុងការដោះដូរព័ត៌មានផ្សេងពីនេះនោះ វាជាការប្រសើរ ប្រសិនបើការព្រមព្រៀងនោះត្រូវបានកត់ត្រាទុកជាលាយលក្ខណ៍អក្សរតាម អ៊ីម៉ែល សារ ឬលិខិត។
តើអ្នកជួលបញ្ជូនចម្លើយរបស់គេទៅកាន់សំណើរដោះដូរព័ត៌មានបានតាមរបៀបណា?
អ្នកជួលត្រូវតែឲ្យនរណាម្នាក់ផ្សេងផ្ញើការឆ្លើយតប (“បញ្ជូន”) និងចុះហត្ថលេខាជាភ័ស្តុតាងបញ្ជាក់ពីសេវាកម្ម។ ភ័ស្តុតាងបញ្ជាក់ពីសេវាកម្មជាការប្រកាសជាលាយលក្ខណ៍អក្សរ ដែលបុគ្គលបានបញ្ជូន ឬប្រគល់ជូននូវលិខិតស្នាមទៅដល់នរណាម្នាក់។ បុគ្គលដែលបញ្ជូន និងដែលចុះហត្ថលេខាលើភ័ស្តុតាងបញ្ជាក់ពីសេវាកម្មសម្រាប់អ្នកជួល ត្រូវតែជាពលរដ្ឋរស់នៅ ឬនិយោជិតនៅក្នុងខោនធី ដែលការផ្ញើលិខិតកើតឡើង ហើយត្រូវតែមានអាយុ 18ឆ្នាំឡើងទៅ (យោងទៅលើ “ភ័ស្តុតាងបញ្ជាក់ពីសេវាកម្ម” នៅទំព័រទី 7)។
តើមានអ្វីកើតឡើងក្នុងករណីដែលភាគីម្ខាងមិនឆ្លើយតបទៅនឹងសំណើរដោះដូរព័ត៌មាន ឬធ្វើការឆ្លើយតបមិនត្រឹមត្រូវនោះ?
ចៅក្រមអាចចេញដីការពិន័យទៅដល់ភាគី ក្នុងករណីដែលរកឃើញថាភាគីនោះប្រមាថតុលាការ បង្គាប់ឲ្យបង់ថ្លៃមេធាវីឲ្យភាគីម្ខាងទៀត ឬ សម្រេចរឿងក្តីមុនការជំនុំជម្រះកើតឡើង។
តើអ្នកជួលមានពេលច្រើនប៉ុណ្ណាដើម្បីឆ្លើយតបទៅនឹងសំណើសុំដោះដូរព័ត៌មាន?
មានពេលវេលាកំណត់ផ្សេងៗគ្នា អាស្រ័យទៅលើរបៀបដែលអ្នកជួលទទួលបានសំណើ៖
- ប្រសិនបើនរណាម្នាក់បញ្ជូនសំណើរសុំដោះដូរព័ត៌មានទៅដល់អ្នកជួលដោយផ្ទាល់ អ្នកជួលមានពេល 5ថ្ងៃតាមប្រតិទិនរាប់ចាប់ពីថ្ងៃដែលគេត្រូវបានបញ្ជូនមកឲ្យឆ្លើយតប។
- ប្រសិនបើនរណាម្នាក់ផ្ញើមកអ្នកជួលនូវសំណើសុំដោះដូរព័ត៌មានដោយបញ្ជូនមកទាំងយប់ អ្នកជួលមានពេល 7ថ្ងៃរាប់ចាប់ពីថ្ងៃដែលសំណើនោះត្រូវបានផ្ញើមកឲ្យឆ្លើយតប។
- ប្រសិនបើនរណាម្នាក់បញ្ជូនមកអ្នកជួលនូវសំណើសុំដោះដូរព័ត៌មានតាមរយៈបញ្ញើធម្មតា អ្នកជួលមានពេល 10ថ្ងៃរាប់ចាប់ពីថ្ងៃសំណើត្រូវបានផ្ញើមកឲ្យឆ្លើយតប។
សម្គាល់ – ម្ចាស់ផ្ទះក៏មានពេល 5, 7, ឬ 10 ថ្ងៃរាប់ចាប់ពីកាលបរិច្ឆេទដែលអ្នកជួលត្រូវបានបញ្ជូនការដោះដូរព័ត៌មានត្រូវឆ្លើយតបទៅនឹងសំណើរសុំ ដោះដូរព័ត៌មានរបស់អ្នកជួល អាស្រ័យទៅលើវិធីសាស្រ្តនៃសេវាកម្មរបស់អ្នកជួល (ដោយផ្ទាល់ មកទាំងយប់ ឬតាមបញ្ញើធម្មតា) ដូចត្រូវបានកំណត់ខាងលើ។
តើចំណុចនៃការឆ្លើយតបក្នុងការដោះដូរព័ត៌មានជាអ្វី?
ការឆ្លើយតបអាចត្រូវបានប្រើដើម្បីលើកជាសំណួរនានាអំពីភាពពិតប្រាកដ ឬ ភាពដែលអាចជឿជាក់បានរបស់ភាគីឆ្លើយតប ឬ ដើម្បីចាប់ផ្តើម ឬ ដាក់ការកំណត់ទៅលើ អ្វីដែលជាបញ្ហាអាចត្រូវបានលើកឡើងចំពោះមុខតុលាការក្នុងអំឡុងពេលជំនុំជម្រះក្តី។ នេះជាមូលហេតុដែលវាមានសារសំខាន់ត្រូវឆ្លើយតបទៅនឹងការដោះដូរព័ត៌មាន ការទទួលបាននូវការប្រឹក្សាផ្នែកច្បាប់ប្រសិនបើអាច និងត្រូវតែប្រាកដថាភាគីម្ខាងទៀតកំពុងអនុវត្តទៅតាមវិធានច្បាប់នៅក្នុងសំណើសុំដោះដូរព័ត៌មានរបស់ខ្លួន។
តើប្រភេទខុសៗគ្នានៃការដោះដូរព័ត៌មានមានអ្វីខ្លះ?
មានប្រភេទនៃការដោះដូរព័ត៌មានចំនួនប្រាំ៖
- សំណួរ – សំណួរជាលាយលក្ខណ៍អក្សរដែលត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរ។
- សំណើសុំឯកសារ – សំណើរសុំពិនិត្យមើលឯកសារ ឬភ័ស្តុតាងជារូបវ័ន្ត។
- សំណើរសុំបញ្ជាក់ពីភាពត្រឹមត្រូវ – សំណើសុំឲ្យបញ្ជាក់លើហេតុការណ៍ថាពិតប្រាកដមែន។
- វិធីយកសក្ខីកម្ម – ការសម្ភាសន៍ដោយផ្ទាល់អំពីហេតុការណ៍នៃករណីបណ្តឹង។
- ដីកាកោះសាក្សី – របៀបស្នើសុំឯកសារ ព័ត៌មាន ឬការសម្ភាសន៍នៃនរណាម្នាក់ ឬពីនរណាម្នាក់ដែលមិនមែនជាភាគីនៅក្នុងរឿងក្តី។
ប្រភេទនីមួយៗនៃប្រភេទទាំង 5 នៃការដោះដូរព័ត៌មាន ត្រូវបានពន្យល់លម្អិតថែមទៀតនៅខាងក្រោមដោយមានឧទាហរណ៍ភ្ជាប់មកជាមួយផង។
- សំណួរ – សំណួរជាលាយលក្ខណ៍អក្សរដែលត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរ។ ជាទូទៅ ភាគីខាងណាមួយក៏បានអាចគ្រាន់តែបញ្ជូន 35សំណួរទៅភាគីម្ខាងទៀត។ ក្រមច្បាប់នីតិវិធីរដ្ឋប្បវេណី 2030.30. ទោះជា យ៉ាងណា នៅក្នុងករណីបណ្តេញចេញ មាន “ទម្រង់” សំណួរទាំងឡាយ ដែលអ្នកជួលនឹងចាំបាច់ត្រូវឆ្លើយតបទៅនឹងសំណើទាំងអស់ បើទោះបីជាមានលើសពី 35សំណួរក៏ដោយ។
សម្គាល់ – នៅក្នុងរឿងក្តីបណ្តេញចេញ ម្ចាស់ផ្ទះគឺជា “ដើមចោទ” ឬ ជាភាគីជាអ្នកដាក់បណ្តឹង ហើយអ្នកជួលគឺជា “ចុងចោទ” ជាភាគីដែលករណី បណ្តឹងត្រូវបានចោទ។
ទាំងនេះជាឧទាហរណ៍នៃសំណួរដែលគេនិយមសួរ៖
- “តើចុងចោទបានចូលកាន់កាប់ផ្ទះជួលពីពេលណាមក?”
- “តើចុងចោទបានបរាជ័យបង់ប្រាក់ឈ្នួលឲ្យបានទាន់ពេលមែនទេ?”
- “សូមរាយនូវលក្ខខណ្ឌទាំងឡាយនៃផ្ទះជួលដែលបំពានទៅលើច្បាប់ក្នុងមូលដ្ឋាន ច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ។”
អ្នកជួលគួរយកចិត្តទុកដាក់បំផុតទៅលើអ្វី ដែលកំពុងសួរនៅក្នុងសំណួរ។ ពួកគេមិនចាំបាច់ត្រូវផ្តល់ព័ត៌មានដែលមិនត្រូវបានសួរនោះទេ។ បន្ថែមលើនេះ អ្នកជួលអាចពិចារណាជំទាស់ទៅនឹងសំណួរ (សូមមើលផ្នែកអំពីការជំទាស់ទៅនឹងសំណើសុំដោះដូរព័ត៌មានខាងក្រោម)។ ប្រសិនបើ អ្នកជួលមិនដឹងពីចម្លើយទៅនឹងសំណួរទេ ពួកគេអាចបញ្ជាក់ “ចុងចោទពុំមានព័ត៌មានគ្រប់គ្រាន់ឆ្លើយទៅនឹងសំណើលេខ [លេខ]បានទេ។”
- សំណើសុំឯកសារ – ជាបំណងមើលឲ្យដឹងថាមានឯកសារ ឬភ័ស្តុតាងជារូបវ័ន្នអ្វីខ្លះដែលភាគីម្ខាងទៀតត្រូវបញ្ជាក់ជាភ័ស្តុតាងរឿងក្តីរបស់ខ្លួន។ ក្រមច្បាប់នីតិវិធីរដ្ឋប្បវេណី 2031.010 ទៅ 2031.510។ កាលបរិច្ឆេទផុតកំណត់នៅក្នុង CCP 2031.260.
នេះជាឧទាហរណ៍ទាំងឡាយនៃសំណើសុំឯកសារ៖
- “Provide all photographs in your possession of the water damage in the unit.”
- “សូមផ្តល់នូវការជូនដំណឹងទាំងឡាយដែលអ្នកមាន ដែលត្រូវបានផ្ញើវាទៅឱ្យម្ចាស់ផ្ទះរបស់អ្នក។”
- សំណើសុំបញ្ជាក់ពីការពិត – ក្នុងបំណងដើម្បីឱ្យបញ្ជាក់ពីហេតុការណ៍មួយថាពិតប្រាកដមែន ដូច្នេះវាមិនត្រូវបញ្ជាក់ភ័ស្តុតាងនៅអង្គជំនុំជម្រះឡើយ។ ជាទូទៅ គូភាគីម្ខាងៗអាចបញ្ជូនទៅតែ 35សំណើទៅកាន់ភាគីម្ខាងទៀត ដោយមិនរាប់បញ្ចូលនូវសំណើឲ្យបញ្ជាក់ទៅលើឯកសារទាំងឡាយថាជាឯកសារពិតឥតក្លែងបន្លំទេ។ ក្រមច្បាប់នីតិវិធីរដ្ឋប្បវេណី 2033.030(b)។
នេះជាឧទាហរណ៍៖
- ប្រសិនបើអ្នកជួល “បញ្ជាក់” ថានេះជាការពិតឆ្លើយតបទៅនឹងសំណើសុំឲ្យបញ្ជាក់ហើយនោះ អ្នកជួលមិនអាចជំទាស់បានឡើយ ឬប្រកែកថាវាមិនពិតបានឡើយនៅពេលស្ថិតនៅក្នុងអង្គជំនុំជម្រះនោះ។
-
- ឧបមាថា អ្នកជួលតាមពិតរស់នៅក្នុងផ្ទះ 123 ½ Main Street (ផ្ទះតូចមួយខាងក្រោយផ្ទះធំ) ហើយវាជាផ្ទះខុសច្បាប់។ នៅឯអង្គជំនុំជម្រះ អ្នកជួលនឹងមិនអាចស្នើសុំឲ្យចៅក្រមពិចារណាថាតើផ្ទះ 123 ½ Main Street ជាផ្ទះខុសច្បាប់ឬអត់បានទេ ពីព្រោះយោងទៅតាមចម្លើយសារភាពដែលបានដាក់កន្លងមកនោះ គឺអ្នកជួលស្នាក់នៅផ្ទះ 123 Main Street ពោលគឺមិនមែននៅក្នុងផ្ទះ 123 ½ Main Street ទេ។
-
នៅក្នុងចម្លើយរបស់អ្នកជួលទៅកាន់សំណើសុំឲ្យបញ្ជាក់ពីព្រឹត្តិការណ៍ពិតនោះ ពួកគេគ្រាន់តែត្រូវការឲ្យ “សារភាព” ទៅលើការលើកឡើងថាពិត 100% និង “បដិសេធ” ការលើកឡើងនោះថាមិនពិតតែប៉ុណ្ណោះ។ សំណើសុំសារភាពការពិតអាចមានលក្ខណៈគ្រោះថ្នាក់ ពីព្រោះប្រសិនបើអ្នកជួលមិនឆ្លើយវាឲ្យបានទាន់ពេលទេ ម្ចាស់ផ្ទះអាចស្នើសុំឲ្យតុលាការសម្រេចថា អ្នកជួលសារភាពគ្រប់យ៉ាង (ស្នើសុំឲ្យចៅក្រម “ចាត់ទុកថាសំណើទាំងឡាយត្រូវបានសារភាពទាំងអស់”) ហើយបន្ទាប់មក ប្រើប្រាស់ចម្លើយសារភាពទាំងនោះនៅឯអង្គជំនុំជម្រះប្រឆាំងនឹងអ្នកជួល។
- ប្រសិនបើអ្នកជួល “បញ្ជាក់” ថានេះជាការពិតឆ្លើយតបទៅនឹងសំណើសុំឲ្យបញ្ជាក់ហើយនោះ អ្នកជួលមិនអាចជំទាស់បានឡើយ ឬប្រកែកថាវាមិនពិតបានឡើយនៅពេលស្ថិតនៅក្នុងអង្គជំនុំជម្រះនោះ។
-
អ្នកជួលត្រូវផ្តល់សក្ខីកម្មដោយត្រូវឆ្លើយតែសំណួរដែលពួកគេត្រូវបានសួរតែប៉ុណ្ណោះ ហើយពុំមានអ្វីលើសពីនេះទេ។ បន្ថែមលើនេះ ប្រសិនបើ អ្នកជួលមិនយល់សំណួរ អ្នកជួលអាចសុំឲ្យគេសួរសំណួរឡើងវិញ ឬ បញ្ជាក់សំណួរឡើងវិញ ជាជាងសន្មតថាពួកគេដឹងពីអ្វីដែលម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងសួរ។ អ្នកជួលក៏អាចបដិសេធទៅនឹងសំណួរ ហើយស្នើសុំទៅបន្ទប់ទឹក ឬការសម្រាកញ៉ាំទឹក/អាហារ។
មេធាវីជាធម្មតាធ្វើការផ្តល់សក្ខីកម្មនៅក្នុងការិយាល័យរបស់គេ។ ភាគីដែលស្នើសុំឲ្យមានការផ្តល់សក្ខីកម្ម ត្រូវបង់ថ្លៃចំណាយលើអ្នកបកប្រែភាសា ប្រសិនបើអ្នកផ្តល់សក្ខីកម្មស្នើសុំឲ្យមាននោះ។ ជាធម្មតាអ្នកកត់ត្រាតុលាការមានវត្តមាន ដែលជាអ្នកនឹងថតការសម្ភាសន៍ និងវាយចេញជាអត្ថបទពីបទសម្ភាសន៍មានផ្តល់ជូនសម្រាប់លក់។ អ្នករាយការណ៍តុលាការនឹងសួរឲ្យភាគីត្រូវធ្វើសក្ខីកម្ម ថាតើពួកគេចង់ឲ្យលើកលែងការចុះហត្ថលេខារបស់គេនៅលើអត្ថបទសម្ភាសន៍នោះដែរឬទេ។ ការចុះហត្ថលេខាលើអត្ថបទផ្តល់សក្ខីកម្មបង្ហាញថា ពាក្យពេចន៍ទាំងឡាយដែលត្រូវបានសរសេរឡើងនោះ ជាពាក្យដែលពួកគេបានថ្លែងឡើងក្នុងអំឡុងផ្តល់សក្ខីកម្ម។ ជាទូទៅ អ្នកជួលមិនគួរសុំមិនចុះហត្ថលេខារបស់គេទេ។ អ្នកជួលអាចទទួលបានមួយច្បាប់នៃសក្ខីកម្មដើម្បីអាន ពិនិត្យមើល និងកែតម្រូវបើចាំបាច់ មុននឹងពួកគេផ្តល់ហត្ថលេខា ដោយការបញ្ជាក់ថា ទាំងនោះគឺជាពាក្យពេចន៍ដែលពួកគេបានថ្លែងឡើងនៅក្នុងការផ្តល់សក្ខីកម្ម។
ការផ្តល់សក្ខីកម្មអាចត្រូវបានកំណត់កាលវិភាគយ៉ាងហោចណាស់ប្រាំថ្ងៃក្រោយសេវាកម្មនៃការជូនដំណឹងពីការផ្តល់សក្ខីកម្ម ប៉ុន្តែការផ្តល់សក្ខីកម្មត្រូវកើតឡើងប្រាំថ្ងៃមុនការជំនុំជម្រះក្តី។ ក្រមច្បាប់នីតិវិធីរដ្ឋប្បវេណី 2025.270.
វិធីផ្តល់សក្ខីកម្ម – ការសម្ភាសន៍ដោយផ្ទាល់អំពីហេតុការនៃករណីបណ្តឹង។ គូភាគីមួយណាក៏បាន អាចស្នើសុំឲ្យមានសក្ខីកម្មពីភាគីម្ខាងទៀត។ បុគ្គលណាម្នាក់ដែលត្រូវបានឲ្យផ្តល់សក្ខីកម្ម (អ្នកផ្តល់សក្ខីកម្ម) នឹងតម្រូវឲ្យស្បថ និយាយការពិតក្នុងអំឡុងការផ្តល់សក្ខីកម្ម។ អ្នកផ្តល់សក្ខីកម្មអាចចាំបាច់ត្រូវមើលការតាំងបង្ហាញដើម្បីឆ្លើយសំណួរ។ - ដីការកោះសាក្សី – ដីការកោះសាក្សី គឺជារបៀបស្នើសុំឯកសារ ព័ត៌មានរបស់ភាគី ឬជាការសម្ភាសន៍នរណាម្នាក់ដែលមិនមែនជាភាគីចំពោះរឿងក្តី។
ការទទួលសមស្រប៖
ប្រសិនបើអ្នកជួលតម្រូវឲ្យមានការទទួលសម្រាប់ការផ្តល់សក្ខីកម្មរបស់គេនោះ ពួកគេអាចដាក់សំណើទៅកាន់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះជាលាយលក្ខណ៍អក្សរ ហើយ/ឬ ទូរសព្ទទៅកាន់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ដើម្បីពិភាក្សាពីការទទួល សមស្រប។ សូមចាំថា បុគ្គលដែលមានពិការភាពមិនចាំបាច់បង្ហាញពីរោគវិនិច្ឆ័យ(ទាំងឡាយ) របស់ខ្លួនចំពោះសំណើសុំការទទួលសមស្របនោះទេ។
ការបដិសេធទៅនឹងសំណើសុំដោះដូរព័ត៌មាន
អ្នកជួលអាចបដិសេធចំពោះសំណើសុំដោះដូរព័ត៌មានបាន ប្រសិនសិនបើពួកគេមានមូលដ្ឋានច្បាប់នោះ។ ខាងក្រោមជាឧទាហរណ៍ទាំងឡាយនៃប្រភេទខុសៗគ្នានៃការបដិសេធដែលធ្វើឡើងភាគច្រើន។ ទោះជាយ៉ាងណា វាគួរតែកត់សម្គាល់ថា ក្រោយការបដិសេធ អ្នកជួលអាចនៅតែត្រូវឆ្លើយទៅនឹងសំណើដោយផ្អែកលើចំណេះដឹងរបស់គេ ឬ ប្រសិនបើមានមែននោះ ពួកគេអាចបញ្ជាក់ថាពួកគេមិនមានព័ត៌មានគ្រប់គ្រាន់ដើម្បីឆ្លើយទៅនឹងសំណើនោះទេ។
ការបដិសេធទៅនឹងសំណើសុំដោះដូរព័ត៌មានដែលធ្វើឡើងច្រើនបំផុតទាំងប្រាំមួយ៖
- ភាពពាក់ព័ន្ធ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះសុំព័ត៌មានដែលមិនពាក់ព័ន្ធទៅនឹងរឿងក្តី។
- ភាពពាក់ព័ន្ធ/ឯកជនភាព៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងសួរសំណួរដែលពាក់ព័ន្ធដល់ព័ត៌មានបង្ហាញពីអត្តសញ្ញាណបុគ្គល ឬព័ត៌មានឯកជន។
- ទូលំទូលាយពេកនិងការរំខានហួសហេតុ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះសុំព័ត៌មានច្រើនពេកដែលពិបាកនឹងផ្តល់ជូន។
- ការស្មាន៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងព្យាមឲ្យអ្នកជួលនិយាយអ្វីក្រៅពីការយល់ដឹងរបស់គាត់ ឬក្រៅពីអ្វីដែលពួកគេជួបប្រទះ។
- សមាសសំណួរ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងតែសួរអ្នកជួលនូវសំណួរដែលមានច្រើនផ្នែកដែលតម្រូវឲ្យឆ្លើយដាច់ដោយឡែកៗពីគ្នា។
- សំណួរនិងចម្លើយដដែលៗ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងសួរអ្នកជួលនូវសំណួរដដែលៗដែលពួកគេបានឆ្លើយរួចហើយ។
នីមួយៗនៃការជំទាស់ទៅនឹងសំណើសុំដោះដូរព័ត៌មានច្រើនកើតមានទាំង ប្រាំមួយនេះ ដូចមានខាងលើ ត្រូវបានពន្យល់កាន់តែលម្អិតបន្ថែមព្រមជាមួយនឹងឧទាហរណ៍។
- ភាពពាក់ព័ន្ធ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងសុំព័ត៌មានដែលមិនពាក់ព័ន្ធទៅនឹងរឿងក្តី។ ឧទាហរណ៍ នៅក្នុងសំណួរមួយ ម្ចាស់ផ្ទះបានសួរទៅដល់អ្នកជួលនូវឈ្មោះរបស់ចៅហ្វាយរបស់គាត់ ហើយចៅហ្វាយរបស់គាត់គ្មានអ្វីពាក់ព័ន្ធទៅនឹងការស្នាក់នៅរបស់គេទេ។ ការឆ្លើយតបជាឧទាហរណ៍របស់អ្នកជួលអាចជា៖ “ចុងចោទសូមជំទាស់ទៅនឹងសំណួរលេខ 9 ដោយសារតែសំណួរនេះស្នើសុំព័ត៌មានដែលមិនពាក់ព័ន្ធទៅនឹងនីតិវិធីរឿងក្តីទាំងនេះទេ។ កម្មវត្ថុចំពោះការជំទាស់ដែលបានលើកឡើងនោះ ចៅហ្វាយរបស់ខ្ញុំគឺ Crystal Garcia។”
- ភាពពាក់ព័ន្ធ / ឯកជនភាព៖ ម្ចាស់ផ្ទះកំពុងសួរសំណួរដែលពាក់ព័ន្ធទៅនឹងព័ត៌មានបង្ហាញពីអត្តសញ្ញាណបុគ្គល ដូចជាលេខសន្តិសុខសង្គមរបស់អ្នកជួល ថ្ងៃខែឆ្នាំកំណើត លេខប័ណ្ណបើកបរ ឬ ព័ត៌មានផ្ទាល់ខ្លួនដូចជាស្ថាន ភាពអន្តោប្រវេសន៍របស់ពួកគេ ឬ ពិការភាពជាក់លាក់ណាមួយ ឬ ព័ត៌មានផ្នែកវេជ្ជសាស្រ្ត។ អ្នកជួលអាចជំទាស់ដោយផ្អែកទៅលើ៖ (1) ភាពពាក់ព័ន្ធ ពីព្រោះតែព័ត៌មានមិនពាក់ព័ន្ធទៅនឹងការបណ្តេញចេញ និង (2) ឯកជនភាព ពីព្រោះតែវាជាព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានការពាររបស់អ្នកជួល។ ឧទាហរណ៍ នៅក្នុងការផ្តល់សក្ខីកម្ម មេធាវីម្ចាស់ផ្ទះសួរអ្នកជួលពីលេខសន្តិសុខសង្គមរបស់ពួកគេ។ ចម្លើយគំរូរបស់ពួកគេអាចជា៖ “ខ្ញុំសូមជំទាស់ទៅនឹងសំណួរនោះដោយផ្អែកលើភាពមិនពាក់ព័ន្ធនិងឯកជនភាព។” អ្នកជួលមិនចាំបាច់ឆ្លើយទៅនឹងសំណួរដោយពាក់ព័ន្ធដល់ព័ត៌មានឯកជនផ្ទាល់ខ្លួនរបស់គេទេ។
- ទូលំទូលាយពេកនិងការរំខានហួសហេតុ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះសុំព័ត៌មានច្រើនពេកដែលពិបាកនឹងផ្តល់ជូន។ ឧទាហរណ៍ នៅក្នុងសំណើសុំឯកសារ ម្ចាស់ផ្ទះកំពុងស្នើសុំនូវគ្រប់កំណត់ហេតុរបស់គ្រូពេទ្យ ដែលអ្នកជួលធ្លាប់ទទួលបានទាក់ទងទៅនឹងពិការភាពរបស់ពួកគេ ដែលគេមានក្នុងរយៈពេល 30ឆ្នាំមកនេះ។ ការឆ្លើយតបគំរូរបស់អ្នកជួលអាចជា៖ “ចុងចោទសូមជំទាស់ទៅនឹងសំណើរផ្តល់ឯកសារលេខ 9 ដោយសារតែទូលំទូលាយពេកនិងជាការំខានហួសហេតុពេក ហើយមិនពាក់ព័ន្ធ ទាល់តែសោះ ដោយសារតែវាស្នើសុំព័ត៌មានចាប់ពីសាមសិបឆ្នាំកន្លងមក ហើយកិច្ចសន្យាជួលរបស់ខ្ញុំចាប់ផ្តើមត្រឹម 8ខែកន្លងមកនេះទេ។ កម្មវត្ថុចំពោះការជំទាស់បែបនេះ ភាគីចុងចោទផ្តល់នូវកំណត់ហេតុចុងក្រោយពីររបស់គ្រូពេទ្យ ដែលគាត់ទទួលបានថ្មីៗបំផុត ហើយរក្សាទុកនូវឯកសារទាំងឡាយដែលនៅសល់។
- ការស្មាន៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងព្យាមឲ្យអ្នកជួលនិយាយអ្វីក្រៅពីការយល់ដឹងរបស់គាត់ ឬក្រៅពីអ្វីដែលពួកគេជួបប្រទះ។ ឧទាហរណ៍ នៅក្នុងការផ្តល់សក្ខីកម្ម មេធាវីម្ចាស់សួរអ្នកជួលពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើម្ចាស់ផ្ទះរបស់គេបានឆ្លើយទូរសព្ទរបស់គេ បើទោះជាម្ចាស់ផ្ទះរបស់ពួកគេមិនបានឆ្លើយទូរសព្ទក៏ដោយ។ ការឆ្លើយតបគំរូរបស់អ្នកជួលអាចជា៖ “ជំទាស់ ទាញទៅរកការស្មាន។ កម្មវត្ថុការជំទាស់បែបនេះ ខ្ញុំនឹងបានប្រាប់ម្ចាស់ខ្ញុំអំពីរ៉ូប៊ី ណេធ្លាយ ហើយសុំឲ្យគាត់ជួសជុលវា។ សម្គាល់៖ នៅក្នុងតុលាការ អ្នកជួលមិនគួរត្រូវឆ្លើយទៅសំណួរដែលនាំឲ្យធ្វើការសន្និដ្ឋានទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការផ្តល់សក្ខីកម្មពុំមានវត្តមានចៅក្រមទេ ដូច្នេះអ្នកជួលអាចជំទាស់បានហើយនិយាយថាជាការសន្និដ្ឋាន ហើយមិនឆ្លើយសំណួរឡើយ។ ឬ អ្នកជួលអាចជំទាស់ហើយនិយាយអ្វីមួយដែលមិនប៉ះពាល់ដល់រឿងក្តីរបស់គេ។
- សមាសសំណួរ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងតែសួរអ្នកជួលនូវសំណួរដែលមានច្រើនផ្នែកដែលតម្រូវឲ្យឆ្លើយដាច់ដោយឡែកៗពីគ្នា។ ឧទាហរណ៍ នៅក្នុងការស្នើសុំឲ្យបញ្ជាក់ពីហេតុការណ៍ពិត មេធាវីម្ចាស់ផ្ទះនិយាយថា៖ “ភាគីចុងចោទសារភាពថា គាត់បានបើកតន្ត្រីខ្លាំងៗនៅពាក់កណ្តាលយប់នៅ ថ្ងៃទី09 ខែឧសភា ឆ្នាំ2020 ពីព្រោះគាត់មានពិធីជប់លៀងនៅគេហដ្ឋាន។” ការឆ្លើយតបគំរូរបស់អ្នកជួលអាចជា៖ “ជំទាស់ សំណើលេខ 9 ជាសមាសសំណួរ។ កម្មវត្ថុចំពោះការបេដិសេធបែបនេះ ត្រូវបានបដិសេធ។”
- សំណួរនិងចម្លើយដដែលៗ៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកំពុងសួរអ្នកជួលនូវសំណួរដដែលៗដែលពួកគេបានឆ្លើយរួចហើយ។ ឧទាហរណ៍ នៅឯការផ្តល់សក្ខីកម្ម មេធាវីម្ចាស់ផ្ទះសួរថា “ដូច្នេះអ្នកមិនបានបង់ថ្លៃឈ្នួលខែវិច្ឆិកាមែនទេ?” ហើយអ្នកជួលឆ្លើយ ហើយក្រោយមកបន្តិច មេធាវីសួរថា “តើអ្នកមិនបានបង់ថ្លៃឈ្នួលខែវិច្ឆិកាមែនទេ?” អ្នកជួលអាចជំទាស់ទៅនឹងសំណួរទៅពីរបានដោយនិយាយថា “សូមជំទាស់ ជាការសួរដដែលៗ” ហើយមិនត្រូវឆ្លើយទៅនឹងសំណួរទីពីរនោះម្តងទៀតឡើយ។
សម្គាល់៖ ប្រសិនបើអ្នកជួលមានការពិបាកចងចាំឈ្មោះនៃការជំទាស់ក្នុងអំឡុងការផ្តល់សក្ខីកម្ម ពួកគេនៅតែអាចបញ្ជាក់ “ការជំទាស់” និងហេតុផលសម្រាប់ការជំទាស់តាមពាក្យរបស់គេផ្ទាល់បាន។ ចៅក្រមអាចពិចារណាលើករណីនេះ។
5. A. ការជំនុំជម្រះក្តី - សេចក្តីផ្តើម
នៅក្នុងផ្នែកនេះ ពន្យល់ពីអ្វីដែលកើតមានឡើងក្រោយពីដំណើរការដោះដូរព័ត៌មានបានបញ្ចប់ ពោលវាជាការចាប់ផ្តើមនៃការជំនុំជម្រះក្តី។ វាពន្យល់ពីមូលដ្ឋានទាំងឡាយនៃអ្វីដែលរំពឹងទុក របៀបដែលអ្នកជួលត្រូវត្រៀមនៅមុនការជំនុំជម្រះក្តី ដោយរាប់បញ្ជូលទាំងអ្វីដែលត្រូវយកមកជាមួយមកកាន់ អង្គជំនុំជម្រះ និងពីរបៀបចូលមកតុលាការ។
ការជំនុំជម្រះដោយចៅក្រម ឬការជំនុំជម្រះដោយគណៈវិនិច្ឆ័យ?
អ្នកជួលដែលទីបំផុតទៅត្រូវឡើងទៅដល់ការជំនុំជម្រះក្តីនោះ ជាជាងការដោះស្រាយបញ្ចប់រឿងក្តីតាមរយៈការព្រមព្រៀងដោះស្រាយបញ្ចប់មួយនោះ មានជម្រើសឲ្យរឿងក្តីរបស់គេត្រូវបានសម្រេចដោយគណៈវិនិច្ឆ័យ ដែលជាក្រុមមនុស្សមួយក្រុមមកពីសាធារណៈជន សម្រេចរឿងក្តី ឬ សម្រេចដោយចៅក្រម។ ការជំនុំជម្រះដោយមានគណៈវិនិច្ឆ័យ ត្រូវបានហៅថា ការជំនុំជម្រះដោយ គណៈវិនិច្ឆ័យ ហើយអ្នកជួលដែលចង់បានការជំនុំជម្រះដោយគណៈវិនិច្ឆ័យ ត្រូវតែស្នើសុំជាមុន (សូមមើល “ផ្នែកទី 2 ការឆ្លើយតបទៅនឹងការកោះហៅនិងពាក្យបណ្តឹង – ចម្លើយនិងទម្រង់បែបបទតុលាការផ្សេងទៀត” “ទាមទារឲ្យមានការជំនុំជម្រះដោយគណៈវិនិច្ឆ័យ”)។ ការជំនុំជម្រះត្រូវបានសម្រេចឡើងដោយចៅក្រម ហើយគ្មានគណៈវិនិច្ឆ័យនោះ ត្រូវបានហៅថាការជំនុំជម្រះដោយចៅក្រម។ មានទាំងគុណសម្បត្តិនិងគុណវិបត្តិចំពោះការជំនុំជម្រះ គណៈវិនិច្ឆ័យ និងការជំនុំជម្រះចៅក្រម។ ប្រសិនបើអ្នកជួលមិនច្បាស់ថាត្រូវជ្រើសរើសយកមួយណានោះ ពួកគេអាចពិភាក្សាជាមួយមេធាវីការពាររឿងក្តី បណ្តេញចេញ។
ប្រយ័ត្ន៖ ដោយសារតែជំងឺរាតត្បាត COVID-19 តុលាការមួយចំនួនបើកសវនាការពីចម្ងាយតែប៉ុណ្ណោះ។ តុលាការអាចនឹងជំនុំជម្រះក្តីតាមទូរសព្ទ តាមកម្មវិធីកុំព្យូទ័រ ឬ តាមវេទិកា “Zoom” ដែលអាចចូលរួមបានតាមកុំព្យូទ័រ ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតដែលមានភ្ជាប់អ៊ីនធឺណិត ឬតាមរយៈ ការទទួលបានសេវាកម្មតាមទូរសព្ទ។ អ្នកជួលអាចទូរសព្ទទៅកាន់ក្រឡាបញ្ជីនៃតុលាការក្នុងមូលដ្ឋានរបស់គេ ឬ សេវាជំនួយរបស់តុលាការក្នុងមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីនីតិវិធីបើកសវនាការពីចម្ងាយរបស់តុលាការរបស់គេ។
អ្វីដែលត្រូវធ្វើនៅមុនការជំនុំជម្រះក្តី
នៅមុនការជំនុំជម្រះក្តី អ្នកជួលអាចនឹងចាំបាច់ត្រូវ៖
- បញ្ជូនបញ្ជីសាក្សីទៅកាន់ម្ចាស់ផ្ទះរបស់គេ ហើយផ្តល់បញ្ជីនេះមួយច្បាប់ជូនទៅតុលាការ។ បញ្ជីសាក្សីមានឈ្មោះនិងព័ត៌មានទំនាក់ទំនងរបស់អ្នក ទាំងឡាយដែលអ្នកជួលមានបំណងចង់ឲ្យធ្វើជាសាក្សី ឬ និយាយនៅចំពោះមុខតុលាការ ក្រោមពាក្យសម្បថ និងក្នុងនាមពួកគេនៅពេលជំនុំជម្រះក្តី។ បញ្ជីនេះរួមបញ្ចូលនូវម្ចាស់ផ្ទះ ឬ សាក្សីម្ចាស់ផ្ទះ ប្រសិនបើអ្នកជួលត្រូវការឲ្យពួកគេធ្វើសក្ខីកម្មដើម្បីបញ្ជាក់ពីភ័ស្តុតាងចំណុចណាមួយ។ អ្នកជួលមិនត្រូវហៅទូរសព្ទទៅមនុស្សគ្រប់គ្នានៅលើបញ្ជីសាក្សីរបស់គេឱ្យផ្តល់កសិណធ្វើសាក្សីនោះទេ ប៉ុន្តែពួកគេមិនអាចឲ្យអ្នកណាដែលមិនមានឈ្មោះនៅលើបញ្ជីសាក្សីផ្តល់កសិណបានដែរ។
- បញ្ជូននូវសេចក្តីណែនាំរបស់គណៈវិនិច្ឆ័យ និងទម្រង់សាលក្រមទៅកាន់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះរបស់គេ ហើយដាក់បញ្ចូនមួយច្បាប់ទៅតុលាការ។ អ្នកជួលគប្បីទូរសព្ទទៅកាន់មជ្ឈមណ្ឌលជួយខ្លួនឯងក្នុងមូលដ្ឋានរបស់គេ ឬ ទីភ្នាក់ងារជំនួយផ្នែកច្បាប់ និងអនុវត្តទៅតាមនីតិវិធីរបស់តុលាការក្នុងមូលដ្ឋានរបស់គេ។ អាចនឹងមាន “ដីកាស្ថាពរ” ផ្តល់ជូនដោយមានការណែនាំពីចៅក្រមរបស់គេ។ ឧទាហរណ៍ – ខោនធីមួយចំនួនទាក់ទងនឹងការជំនុំជម្រះក្តីពីចម្ងាយតាមអនឡាញតម្រូវឲ្យយកឯកសារភ័ស្តុតាងមកដាក់ក្នុងហិបដាក់ឯកសារនៅសាលាក្តី ឬផ្ញើតាមអ៊ីម៉ែលមកកាន់សាលាក្តី ព្រមជាមួយនឹង ការផ្ញើតាមអ៊ីម៉ែល ឬយកទៅប្រគល់ឲ្យដល់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ។
នៅមុនការជំនុំជម្រះក្តី អ្នកជួលអាចចង់៖
- គិតឡើងវិញទៅលើទឡ្ហីករណ៍ទាំងឡាយដែលពួកគេចង់លើកឡើង និងឯកសារទាំងឡាយ ឬ សាក្សីទាំងឡាយដែលគេត្រូវការដើម្បីជួយបង្ហាញជាភ័ស្តុតាងដល់រឿងក្តីនេះ។ វាអាចនឹងមានប្រយោជន៍ដែលយើងត្រូវមើលទៅលើទម្រង់បណ្តឹងឆ្លើយតប ដើម្បីដឹងថាការការពារអ្វីខ្លះដែលគេបានលើកឡើង។ អ្នកជួលខ្លះយល់ថាវាមានប្រយោជន៍ត្រូវសរសេរចេញគ្រោងគោលៗ ដែលគេអាចយកទៅអង្គជំនុំជម្រះជាមួយបាន ដើម្បីកុំឲ្យពួកគេភ្លេចនូវចំណុច សំខាន់ៗដែលពួកគេចង់លើកឡើង។ គ្រោងគោលៗអាចរួមបញ្ចូលនូវទឡ្ហីករណ៍របស់គេ និង ចំណុចនីមួយៗនៃទឡ្ហីករណ៍របស់ពួកគេ - ពីភ័ស្តុតាងទាំងឡាយ ឬការលើកឡើងទាំងឡាយរបស់គេ ឬរបស់សាក្សី ដែលគេនឹងប្រើដើម្បីបង្ហាញវាជាភ័ស្តុតាង។ សូមមើល “ភ័ស្តុតាង” និង “សាក្សី” ស្ថិតនៅក្រោមផ្នែក “អ្វីត្រូវយកទៅជាមួយទៅកាន់អង្គជំនុំជម្រះ” នៅដើមទំព័រទី 23 សម្រាប់ព័ត៌មានបន្ថែម។
- គិតឡើងវិញឲ្យបានល្អិតល្អន់ទៅលើទឡ្ហីករណ៍ទាំងឡាយដែលពួកគេគិតថាម្ចាស់ផ្ទះអាចនឹងលើកឡើង និងឯកសារទាំងឡាយ ឬ សាក្សីទាំងឡាយដែលគេត្រូវការដើម្បីជួយបង្ហាញជាភ័ស្តុតាងដល់រឿងក្តីនេះ។ វាអាចមានប្រយោជន៍ដែលត្រូវមើលពាក្យបណ្តឹងពីម្ចាស់ផ្ទះ ដើម្បីឲ្យឃើញពីមូលហេតុដែលពួកគេសំអាងថាអ្នកជួលគួរតែត្រូវទទួលទោស។ អ្នកជួលអាចនឹងទទួលបានប្រយោជន៍ពីនេះ ពីព្រោះថាពេលនោះគេអាចមានអារម្មណ៍កាន់តែមានទំនុកចិត្តបន្តិចអំពីអ្វីដែលត្រូវរំពឹង និងអាចត្រូវត្រៀមខ្លួនដើម្បីឆ្លើយតប។ ឧទាហរណ៍ ប្រសិនបើពួកគេដឹងថាម្ចាស់ផ្ទះរបស់ពួកគេនឹងអះអាងលើអ្វីមួយដែលមិនពិត ប្រសិនបើគេធ្វើបែបនេះមែន អ្នកជួលអាចត្រៀមនូវភ័ស្តុតាងដែលបញ្ជាក់ថាវាមិនពិត។
- កំណត់ថាតើពួកគេនឹងត្រូវការអ្នកបកប្រែភាសាឬអត់ ឬត្រូវការកន្លែង សមស្របដែរឬទេ ដើម្បីចូលរួមនៅក្នុងដំណើរការនីតិវិធីតុលាការនោះ។ សូមមើលផ្នែក “ព័ត៌មានមូលដ្ឋានពីបន្ទប់សវនាការ” ខាងក្រោមមានព័ត៌មានច្រើនថែមទៀត។
- កំណត់ថាតើពួកគេនឹងត្រូវការសម្របសម្រួលការមើលថែទាំក្មេងនិង/ឬការធ្វើដំណើរ និង/ឬ ពេលឈប់សម្រាកពីការងារ ដើម្បីអាចមកចូលរួមសវនាការដែរឬទេ។ សូមមើលផ្នែក “ព័ត៌មានមូលដ្ឋានពីសាលាក្តី” ខាងក្រោមមានព័ត៌មានច្រើនថែមទៀត។
ព័ត៌មានជាមូលដ្ឋានពីបន្ទប់សវនាការ
ម៉ោង៖ អ្នកជួលចាំបាច់ត្រូវមកដល់តុលាការឲ្យបានមុនម៉ោង។ អ្នកជួលចាំបាច់ត្រូវមានពេលគ្រប់គ្រាន់ដើម្បីមកដល់ ឆ្លងកាត់ម៉ាស៊ីនស្កែន រកមើលបន្ទប់សវនាការរបស់គេ រកមើល “កាលវិភាគ” និងចុះឈ្មោះចូលជាមួយនឹងក្រឡាបញ្ជីមុននឹងចៅ ក្រម ឬក្រឡាបញ្ជីចាប់ផ្តើមប្រកាសក្តីទៅតាមពេលរាយសម្រាប់កាលបរិច្ឆេទតុលាការរបស់គេ។ បញ្ជីហៅឈ្មោះគឺជាក្រដាសមួយសន្លឹកដែលបិទជាប់ទៅនឹងទ្វារបន្ទប់សវនាការ ឬ ដោតដោយម្ជុលជាប់ទៅនឹងជញ្ជាំងក្បែរទ្វារបន្ទប់សវនាការ បង្ហាញពីឈ្មោះក្តីនិងលេខសម្គាល់ក្តី ដែលមានកាលបរិច្ឆេទកំណត់ដោយតុលាការនៅក្នុងថ្ងៃនោះ។
ការជំនុំជម្រះក្តីពីចម្ងាយ៖ ប្រសិនបើការជំនុំជម្រះធ្វើឡើងពីចម្ងាយជំនួសឲ្យការធ្វើផ្ទាល់នោះ អ្នកជួលនៅតែចង់ឲ្យប្រាកដថា ពួកគេបានផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនគេ ដើម្បីឲ្យរួចរាល់នៅមុនតុលាការចាប់ផ្តើម។ ឧទាហរណ៍ អ្នកជួលអាចនឹងចាំបាច់ត្រូវរៀបចំកន្លែង ដែលពួកគេនឹងចូលសវនាការ ថាតើវានឹងធ្វើឡើងតាមទូរសព្ទរបស់គេ ឬតាមកុំព្យូទ័រ ហើយដើម្បីធ្វើតេស្តសាកល្បងបច្ចេកវិទ្យាទាំងឡាយដែលពួកគេនឹងប្រើ រួមទាំងការភ្ជាប់ អ៊ីនធឺណិតរបស់គេផងបើចាំបាច់។ ជាការប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនោះ អ្នកជួលគួរតែព្យាយាមធានាថាកន្លែងដែលពួកគេនឹងប្រើប្រាស់នោះមានសភាពស្ងប់ស្ងាត់និងមានឯកជនភាព។
ការស្លៀកពាក់៖ អ្នកជួលគប្បីព្យាយាមស្លៀកពាក់ឲ្យបានសមរម្យ។
ការថែទាំកុមារ៖ អាចនឹងពុំមានសេវាថែទាំកុមារផ្តល់ជូនឡើយនៅឯសាលាក្តី។ គ្រប់គ្នាដែលកំពុងមើលតុលាការត្រូវស្ងៀមស្ងាត់នៅពេលចៅក្រមឡើងលើសវនដ្ឋានចៅក្រម ឬ អាជ្ញាសាលា ដែលមានលក្ខណៈដូចសន្តិសុខការពារនៅក្នុងបន្ទប់សវនាការនោះ នឹងសុំឲ្យពួកគេចាកចេញពីបន្ទប់សវនាការ។ ដូចគ្នានេះដែរ សម្រាប់ការបើសវនការពីចម្ងាយ – ចៅក្រមនឹងមិនចង់ឲ្យត្រូវបានរំខានដោយសម្លេងខាងក្រោយនៅលើទូរសព្ទទេ រួមទាំងក្មេងៗផងដែរ។
អ្នកបកប្រែភាសាផ្ទាល់មាត់៖ នៅមុនកាលបរិច្ឆេទបើសវនាការ អ្នកជួលអាច ទូរសព្ទមកសាលាក្តីដើម្បីស្នើសុំអ្នកបកប្រែភាសាផ្ទាល់មាត់។ នៅថ្ងៃបើក សវនាការរបស់គេ អ្នកជួលអាចអនុញ្ញាតឲ្យក្រឡាបញ្ជីដឹងថាពួកគេត្រូវការ អ្នកបកប្រែភាសាផ្ទាល់មាត់ឲ្យបានឆាប់តាមតែអាចធ្វើបាន ឬ នៅពេលពួកគេចូលទៅដល់បន្ទប់សវនាការ។ ប្រសិនបើចៅក្រមប្រកាសក្តី ហើយអ្នកបកប្រែភាសាមិនស្ថិតនៅទីនោះទេ អ្នកជួលអាចសុំឲ្យចៅក្រមឱ្យរង់ចាំឲ្យអ្នកបកប្រែភាសាផ្ទាល់មាត់មកដល់សិន។
ការទទួលសមស្របនៅក្នុងតុលាការ៖ សូមមើលផ្នែកនិយាយពី “ការទទួលសមស្របនៅក្នុងតុលាការ” ខាងក្រោម។
អ្វីខ្លះដែលត្រូវយកទៅជាមួយទៅកាន់ការជំនុំជម្រះក្តី
អ្នកជួលគប្បីមានជាប់ជាមួយនូវភ័ស្តុតាងទាំងអស់របស់គេ និងដែលត្រូវបានរៀបចំត្រឹមត្រូវ និងមានវត្តមានសាក្សីរបស់គេនៅក្នុងតុលាការនៅពេលសវនាការរបស់គេចាប់ផ្តើម។
ភ័ស្តុតាង – សម្រាប់ភ័ស្តុតាងទាំងអស់ អ្នកជួលចាំបាច់ត្រូវយកមកជាមួយយ៉ាងហោចណាស់ច្បាប់ដើម 1ច្បាប់ និងច្បាប់ថតចម្លងចំនួន 2ច្បាប់។ នេះក៏ព្រោះតែម្ចាស់ផ្ទះមានសិទ្ធិមើលច្បាប់ដើម ហើយនឹងទទួលបានមួយច្បាប់ដែរ។ ចៅក្រមនឹងទទួលយកច្បាប់ដើម ហើយអ្នកជួលអាចប្រើច្បាប់ថតចម្លងក្នុងអំឡុងជំនុំជម្រះក្តី។ ប្រសិនបើការជំនុំជម្រះក្តីធ្វើឡើងពីចម្ងាយ អ្នកជួលអាចសាកសួរជាមួយនឹងក្រឡាបញ្ជីនៅមុនកាលបរិច្ឆេទជំនុំជម្រះក្តី ដើម្បីឲ្យដឹងពីរបៀបមើលឯកសារក្នុងអំឡុងជំនុំជម្រះក្តី។
ឧទាហរណ៍នៃភ័ស្តុតាងមួយចំនួន ដែលអ្នកជួលអាចយកមកតុលាការមាន៖
- រូបថតនៃការខូចមិនដំណើរការ ឬ លក្ខខណ្ឌមិនសមប្រកបនៅក្នុងផ្ទះរបស់គេ
- ច្បាប់ថតចម្លងដែលត្រូវបានបញ្ជាក់នៃរបាយការណ៍ពីនាយកដ្ឋានសុខភាព កំណត់ត្រារដ្ឋាភិបាល ឬ កំណត់ត្រាអាជីវកម្មទាំងឡាយ
- បង្កាន់ដៃបង់ប្រាក់ឈ្នួលផ្ទះទាំងអស់ ឬភ័ស្តុតាងនៃការទូទាត់ថ្លៃឈ្នួល ឧទាហរណ៍មាន របាយការណ៍ធនាគារបង្ហាញមូលប្បទានប័ត្រដែល ត្រូវបានដកប្រាក់ បង្កាន់ដៃបង់ប្រាក់តាមការបញ្ជាបង់ប្រាក់ ឬបង្កាន់ដៃទាំងឡាយ និង
- លិខិតស្នាមនានា សេចក្តីជូនដំណឹង សារជាអក្សរ ឬការទំនាក់ទំនងតាមសារជាសម្លេង ដែលអ្នកជួលបានធ្វើឡើងជាមួយនឹងម្ចាស់ផ្ទះរបស់គេ។ ឧទាហរណ៍ អ្នកជួលអាចយកមកនូវលិខិតស្នាមទាំងឡាយណា ដែលពួកគេបានផ្តល់ជូនទៅម្ចាស់ផ្ទះរបស់គេ ស្នើសុំឲ្យធ្វើការជួសជុល ឬ ជូនដំណឹងដល់ម្ចាស់ផ្ទះរបស់គេពីបញ្ហាណាមួយពាក់ព័ន្ធនឹងម្ចាស់ផ្ទះ។ អ្នកជួលក៏អាចរួមបញ្ចូលនូវស្រោមសំបុត្រនានាផងដែរ ពីព្រោះតែមប្រៃសណីយ៍បង្ហាញកាលបរិច្ឆេទនៃការផ្ញើចេញ និងស្រោមសំបុត្រ ទាំងឡាយដែលបង្ហាញថាលិខិតផ្ញើបានទៅ និងមកពីនរណា។
ប្រយ័ត្ន៖ អ្នកជួលមិនអាចផ្អាកការជំនុំជម្រះក្តីបានដោយសារតែពួកគេមិនមានភ័ស្តុតាងទាំងអស់របស់គេមកជាមួយ (ឬបានដាក់បញ្ចូនមកយ៉ាងត្រឹមត្រូវសម្រាប់ការជម្រះក្តីតាមអ៊ីនធឺណិត) នោះទេ។ អ្នកជួលត្រូវត្រៀមខ្លួនឲ្យបានរួចរាល់នៅថ្ងៃសវនាការរបស់គេ។
សាក្សី – សាក្សីទាំងឡាយត្រូវតែមានវត្តមាននៅក្នុងតុលាការនៅពេលចាប់ផ្តើមការជំនុំជម្រះក្តី និងទំនេរអាចឆ្លើយសំណួរនិងផ្តល់កសិណបាន។ ឧទាហរណ៍ អ្នកជួលមិនអាចយកលិខិតពីអ្នកជិតខាងរបស់គេមកជំនួសឲ្យអ្នកជិតខាងរបស់គេមកតុលាការដោយផ្ទាល់ដើម្បីផ្តល់កសិណបាននោះទេ។ នេះគឺដោយសារតែ លិខិតមួយមិនអាចបញ្ជាក់ឲ្យបានសព្វជ្រុងជ្រោយដោយភាគីម្ខាងទៀតបានទេ។ ប្រសិនបើអ្នកជួលព្រួយបារម្ភថា សាក្សីរបស់គេអាចនឹងមកកាន់តុលាការនោះ អ្នកជួលអាចនឹងចេញដីកាកោះបាន។ អ្នកជួលអាចទទួលបានដីកាកោះពី ការិយាល័យក្រឡាបញ្ជី ហើយបន្ទាប់មកឲ្យអ្នកផ្សេងយកវាទៅជូនសាក្សីរបស់ពួកគេឲ្យបានមុនថ្ងៃជំនុំជម្រះក្តី។
ប្រសិនបើសាក្សីសុំ អ្នកជួលអាចត្រូវបង់ថ្លៃការធ្វើដំណើររបស់សាក្សី និងថ្លៃចំណាយចំពោះសាក្សី។ ($35/ក្នុងមួយថ្ងៃដោយបន្ថែមការចំណាយលើការធ្វើដំណើរតាមការជាក់ស្តែង។ Gov. Code 68093.) អ្នកជួលមិនត្រូវបង់ថ្លៃឲ្យ ការធ្វើដំណើររបស់ម្ចាស់ផ្ទះរបស់គេ ឬថ្លៃចំណាយលើសាក្សីរបស់ម្ចាស់ផ្ទះរបស់គេទេ ប្រសិនបើពួកគេទូរសព្ទទៅម្ចាស់ផ្ទះរបស់គេ ឬសាក្សីរបស់ម្ចាស់ផ្ទះរបស់គេជាសាក្សីផ្ទាល់ខ្លួនរបស់គេនោះ។
ការចុះឈ្មោះនិងការនិយាយស្តីនៅក្នុងតុលាការ – វប្បធម៌បន្ទប់សវនាការ
- អាចនឹងមាននូវបញ្ជីឈ្មោះបិទនៅលើទ្វារបន្ទប់សវនាការ ឬនៅលើជញ្ជាំងជាប់នឹងទ្វារ។ អ្នកជួលគប្បីរកមើលសំណុំរឿងក្តីរបស់គេ ឬឈ្មោះនិង ចាំលេខដែលស្ថិតនៅលើបញ្ជីបិទបង្ហាញ។
- បន្ទាប់មក អ្នកជួលនឹងចូលទៅតាមទ្វារ ហើយចូលជួរដើម្បីប្រាប់ដល់ ក្រឡាបញ្ជីថា ពួកគេបានមកដល់ហើយ លេខសំណុំរឿងរបស់ពួកគេ និងប្រាប់ថាពួកគេជាភាគីចុងចោទ។ នៅពេលនេះ អ្នកជួលក៏បញ្ជាក់ជាមួយនឹងក្រឡាបញ្ជីផងដែរថាតើអ្នកបកប្រែភាសាទំនេរទេ ប្រសិនបើអ្នកជួលត្រូវការម្នាក់នោះ។ បើសមស្រប អ្នកជួលក៏អាចបញ្ជាក់ជាមួយនឹង ក្រឡាបញ្ជីថា តុលាការបានដឹងពីសំណើសុំការទទួលសមស្របរបស់អ្នកជួលជាមួយនឹងតុលាការហើយដែរ។
- ក្រោយចុះឈ្មោះចូលរួចហើយ អ្នកជួលមានកន្លែងអង្គុយ និងត្រូវប្រាកដថាទូរសព្ទដៃរបស់គេត្រូវបានបិទឬដាក់ឲ្យគ្មានសម្លេងរោរ៍។ ប្រសិនបើអ្នកជួលមកដល់លឿនខ្លាំង ហើយបើចង់នោះ ពួកគេអាចសុំនិយាយជាមួយនឹងម្ចាស់ផ្ទះ ឬមេធាវីម្ចាស់ផ្ទះរបស់គេនៅតាមផ្លូវក្នុងបន្ទប់ខាងក្រៅបន្ទប់ សវនាការក្នុងបំណងដោះស្រាយបញ្ចប់រឿងក្តីរបស់គេបាន។ (សូមមើលផ្នែកស្តីអំពីការដោះស្រាយបញ្ចប់ នៅដើមទំព័រទី 9។) ទោះជាយ៉ាងណា អ្នកជួលគួរតែត្រូវប្រាកដថា ពួកគេស្ថិតនៅក្នុងបន្ទប់សវនាការនៅពេលដែលចៅក្រមស្ថិតនៅលើ “សវនដ្ឋានចៅក្រម។” (“សវនដ្ឋានចៅក្រម” គឺជាតុដែលស្ថិតខាងមុខក្នុងបន្ទប់សវនការ ដែលចៅក្រមអង្គុយ “នៅលើសវនដ្ឋានចៅក្រម” មានន័យថា នៅពេលដែលចៅក្រមកំពុងអង្គុយនៅលើតុ)។
- នៅពេលដែលចៅក្រមចូលមកក្នុងបន្ទប់សវនាការ គ្រប់គ្នានៅក្នុងបន្ទប់សវនាការអាចក្រោកឈរ។ នៅពេលចៅក្រមអង្គុយចុះ គ្រប់គ្នាអង្គុយចុះ។ នៅពេលចៅក្រមស្ថិតនៅលើសវនដ្ឋានចៅក្រម អ្នកដែលអាចគួរនិយាយគឺមានតែចៅក្រម គូភាគីដែលត្រូវបានហៅឲ្យឡើងមកខាងមុខចៅក្រម និងក្រឡាបញ្ជីតែប៉ុណ្ណោះ។
- នៅពេលដែលចៅក្រមចូលមកក្នុងបន្ទប់សវនាការ គ្រប់គ្នានៅក្នុងបន្ទប់សវនាការអាចក្រោកឈរ។ នៅពេលចៅក្រមអង្គុយចុះ គ្រប់គ្នាអង្គុយចុះ។ នៅពេលចៅក្រមស្ថិតនៅលើសវនដ្ឋានចៅក្រម អ្នកដែលអាចគួរនិយាយគឺមានតែចៅក្រម គូភាគីដែលត្រូវបានហៅឲ្យឡើងមកខាងមុខចៅក្រម និងក្រឡាបញ្ជីតែប៉ុណ្ណោះ។
- ប្រសិនបើអ្នកជួលត្រូវការអ្នកបកប្រែភាសា ហើយអ្នកបកប្រែភាសាមិនទាន់មានវត្តមាននៅឡើយនោះ អ្នកជួលអាចស្នើសុំចៅក្រមនូវអ្នកបកប្រែភាសាម្នាក់។
- ប្រសិនបើអ្នកជួលនៅតែមិនមានឱកាសនិយាយជាមួយនឹងម្ចាស់ផ្ទះអំពីការព្យាយាមដើម្បីដោះស្រាយបញ្ចប់រឿងក្តីនោះ ហើយចង់បានឱកាសនេះ អ្នកជួលអាចសុំឲ្យចៅក្រមអនុញ្ញាតដល់ពួកគេមានពីរបីនាទីដើម្បីនិយាយជាមួយម្ចាស់ផ្ទះ និងមេធាវីម្ចាស់ផ្ទះទាក់ទងនឹងរឿងក្តីបាន។ បន្ទាប់មកអ្នកជួលនិងម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះដើរចូលទៅផ្លូវក្នុងបន្ទប់ ឬ ទៅក្នុងបន្ទប់ដាច់ដោយឡែកមួយ ប្រសិនបើមាន ហើយនិយាយជាមួយគ្នាទៅវិញទៅមក។ នៅពេលដែលគូភាគីបញ្ចប់ការនិយាយគ្នា ពួកគេនឹងត្រឡប់មកខាងក្នុងវិញ ហើយចុះឈ្មោះចូលឡើងវិញជាមួយនឹងក្រឡាបញ្ជីដើម្បីឲ្យបានរឿងក្តីរបស់ពួកគេហៅឡើងវិញនៅខាងមុខចៅក្រម។
សម្គាល់៖ ឈ្មោះសមស្របត្រូវហៅទៅកាន់ចៅក្រមគឺ “លោកចៅក្រម” និង “អង្គតុលាការជាទីគោរព។” នៅពេលគូភាគីស្ថិតនៅខាងមុខចៅក្រម គូរភាគីនឹងនិយាយទៅកាន់ចៅក្រម និងមិននិយាយរកគ្នានោះទេ។ ប្រសិនបើអ្នកជួលអាចធ្វើបាន ពួកគេគួរតែសម្លឹងទៅកាន់ចៅក្រម ហើយនិយាយទៅកាន់ចៅក្រមនៅពេលពួកគេនិយាយ ហើយមិននិយាយទៅកាន់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះទេ។ ឧទាហរណ៍ អ្នកកំពុងតែស្ថិតនៅលើបង់ ហើយមេធាវីម្ចាស់ផ្ទះប្រាប់ដល់តុលាការថា អ្នកបានយល់ព្រមរើចេញ។ ជំនួសឲ្យការនិយាយថា “ទេ ខ្ញុំមិនបាននិយាយទេ តើអ្នកកំពុងនិយាយអំពីអ្វី” ទៅកាន់មេធាវីនោះ អ្នកគួរតែនិយាយបែបនេះទៅកាន់ចៅក្រម៖ “លោកចៅក្រម មេធាវីតំណាងឲ្យម្ចាស់ផ្ទះកំពុងតែនិយាយពីអ្វីមួយ ដែលខ្ញុំមិនបាននិយាយទេ។ អ្វីដែលខ្ញុំពិតជាបាននិយាយនោះគឺ ខ្ញុំអាចនឹងមានឆន្ទៈរើចេញ ប្រសិនបើពួកគេផ្តល់ពេលវេលាឲ្យខ្ញុំច្រើនបន្ថែមទៀត ប៉ុន្តែយើងមិនមានឱកាសបានពិភាក្សាអំពីបញ្ហានេះនៅឡើយទេ។ តើខ្ញុំអាចមានឱកាសដើម្បីពិភាក្សាចំណុចនេះជាមួយនឹងម្ចាស់ផ្ទះខ្ញុំនិងមេធាវីរបស់ពួកគេនៅតាមផ្លូវក្នុងសាលាក្តីបានទេ?”
5. B. ការជំនុំជម្រះក្តី – ជាជំហានៗ
ផ្នែកនេះនឹងផ្តល់នូវលំហូរជាជំហានៗទូទៅ នៃរបៀបដែលទាំងអ្នកជួលនិងម្ចាស់ផ្ទះប្រាប់សាច់រឿងដល់គ្នាទៅវិញទៅមក និងពីរបៀបបង្ហាញភ័ស្តុតាងក្នុងអំឡុងជំនុំជម្រះក្តី រួមទាំងសាក្សីផងដែរ។
តើនរណាជានរណា ហើយអ្វីកើតឡើងនៅពេលណា?
ការជំនុំជម្រះក្តីរឿងបណ្តេញចេញអាចបញ្ចប់ទៅយ៉ាងលឿន។ ម្ចាស់ផ្ទះ (ភាគីដើមចោទ) នឹងបង្ហាញពីរឿងក្តីទាំងមូលរបស់គេមុន។ បន្ទាប់ពីនេះ អ្នកជួល (ភាគីចុងចោទ) បង្ហាញពីរឿងក្តីទាំងមូលរបស់គេ។ គូភាគីទាំងសងខាងមានឱកាសធ្វើទៅតាមជំហានៗដូចគ្នាដើម្បីព្យាយាមនិងបង្ហាញភ័ស្តុតាងរឿងក្តីរបស់ពួកគេ។ ជំហានទាំងនេះមាន៖
- សេចក្តីថ្លែងចាប់ផ្តើម – សេចក្តីសង្ខេបខ្លីនៃទឡ្ហីករណ៍របស់ភាគីអំពីមូលហេតុដែលពួកគេគួរតែឈ្នះក្តី (ម្ចាស់ផ្ទះ ឬ អ្នកជួល) និងអ្វីដែលពួកគេចង់បង្ហាញ ឬមិនបង្ហាញនៅពេលជំនុំជម្រះក្តី។
- ការធ្វើសក្ខីកម្មសាក្សី – ជាឱកាសមួយសម្រាប់ភាគីឲ្យនាំមនុស្សមកនិយាយក្នុងតុលាការ ដែលហៅថាសាក្សី ដើម្បីនិយាយអំពីព័ត៌មានដែលពួកគេដឹង ឬ ដើម្បីបញ្ជាក់ទៅលើរូបថត ឬ ឯកសារផ្សេងទៀត។
- ការសួរដេញដោលសាក្សី – សួរសំណួរទាំងឡាយទៅលើសាក្សីទាំងឡាយរបស់ភាគីម្ខាងទៀត (ឧទាហរណ៍ អ្នកជួលសួរសំណួរសាក្សីដែលម្ចាស់ផ្ទះបាននាំមកឲ្យនិយាយ)។
- ការសួរដេញដោលសាក្សីខ្លួនឯង – ជាពេលត្រូវសួរសាក្សីខ្លួនឯងរបស់ភាគីនៅក្រោយពីភាគីម្ខាងទៀតបានសួរដេញដោលសាក្សីរបស់គេនោះ។
- ការបង្ហាញភ័ស្តុតាង – ជាឱកាសដើម្បីបង្ហាញភ័ស្តុតាងជាឯកសារនានា។
- ការផ្តល់ទឡ្ហីករណ៍បិទបញ្ចប់ – ជាឱកាសសម្រាប់គូភាគីទាំងពីរផ្តល់នូវសេចក្តីសង្ខេបពីទឡ្ហីករណ៍របស់គេ អំពីអ្វីដែលភ័ស្តុតាងដែលបានបញ្ជាក់នៅក្នុងអំឡុងជំនុំជម្រះក្តី និងពីមូលហេតុដែលចៅក្រម ឬ គណៈវិនិច្ឆ័យគួរឯកភាពជាមួយពួកគេ។
ជំហាននីមួយៗត្រូវបានពន្យល់លម្អិតបន្ថែមទៀតខាងក្រោមសម្រាប់ទាំងម្ចាស់ផ្ទះនិងអ្នកជួល រួមទាំងមានឧទាហរណ៍និងគន្លឹះដ៏មានប្រយោជន៍នានាផងដែរ។ សម្គាល់៖ ចៅក្រមខ្លះនឹងមិនអនុញ្ញាតឲ្យមានការថ្លែងបើកនិង/ឬបិទបញ្ចប់ ទឡ្ហីករណ៍នៅក្នុងករណីបណ្តេញចេញនោះទេ។ ប៉ុន្តែប្រសិនបើភាគីម្ខាងមានឱកាសថ្លែងបើក នេះគ្រាន់តែជាឧទាហរណ៍ទេ ភាគីម្ខាងទៀតត្រូវតែទទួលបានឱកាសធ្វើការថ្លែងបើកដែរ – ភាគីមួយអាចនៅតែសម្រេចឲ្យ “លើកលែង” ឬ មិនធ្វើការថ្លែងបើក ប៉ុន្តែពួកគេត្រូវតែទទួលបានឱកាសដើម្បីធ្វើវា។
ផ្នែក 1 - ករណីរបស់ម្ចាស់ផ្ទះ
ដើម្បីបង្ហាញពីករណីរបស់គេ - ឬ ដើម្បីបញ្ជាក់ពីមូលហេតុដែលអ្នកជួលគួរ ត្រូវ បានបណ្តេញចេញ។ ដើម្បីការពារក្តីរបស់គេ ម្ចាស់ផ្ទះ ឬ មេធាវីម្ចាស់ផ្ទះ អាចនឹងហៅសាក្សី និង/ឬបង្ហាញភ័ស្តុតាង។ ក្នុងអំឡុងការបង្ហាញរឿងក្តីរបស់ម្ចាស់ផ្ទះ អ្នកជួលគួរតែស្តាប់ដោយប្រុងប្រយ័ត្ន និង/ឬ កត់ត្រាទុកនូវអ្វីមួយដែលម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះបង្ហាញថាវាមិនពិត ឬ មិនពិតទាំងស្រុងនោះ។ នេះនឹងជួយដល់ពួកគេឲ្យត្រៀមខ្លួនសម្រាប់ការសាកសួរដេញដោលសាក្សី និងដើម្បីធ្វើការជំទាស់។ ការសួរដេញដោយសាក្សី និងការជំទាស់ ត្រូវបានពិភាក្សានៅផ្នែកខាងក្រោមក្នុងលេខបួន។
- ការថ្លែងបើកសំណុំរឿង៖ ម្ចាស់ផ្ទះនឹងចាប់ផ្តើមដំណើរការករណីរបស់គេ ដោយបង្ហាញនូវសេចក្តីសង្ខេបជាមូលដ្ឋានពីមូលហេតុដែលអ្នកជួលគួរត្រូវបណ្តេញចេញ។
- សាក្សី៖ ម្ចាស់ផ្ទះនឹងហៅសាក្សី ហើយសួរសំណួរទាំងឡាយដែលពួកគេគិតថានឹងជួយបញ្ជាក់ពីមូលហេតុដែលអ្នកជួលគួរតែត្រូវបានបណ្តេញចេញ។ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ អាចសូម្បីតែហៅអ្នកជួលឲ្យផ្តល់កសិណដើម្បីជួយបញ្ជាក់ដល់ករណីរបស់គេក៏បានដែរ។ ក្នុងអំឡុងការធ្វើបទបង្ហាញរបស់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ អ្នកជួលអាចនឹងជំទាស់ទៅនឹងអ្វីមួយដែលត្រូវបានលើកឡើង ប្រសិនបើពួកគេមានមូលដ្ឋានច្បាប់សម្រាប់ការជំទាស់នោះ។ ប្រសិនបើចៅក្រមនិយាយថា “ជំទាស់គ្មានប្រសិទ្ធិភាព” សាក្សីអាចឆ្លើយសំណួរបាន។ ប្រសិនបើចៅក្រមនិយាយថា “ជំទាស់មានប្រសិទ្ធិភាព” សាក្សីមិនអាចឆ្លើយសំណួរបានទេ។ (សូមមើលព័ត៌មានបន្ថែមខាងក្រោមស្តីពី ការថ្លែងជំទាស់នៅក្នុងអំឡុងជំនុំជម្រះក្តី ហើយទំព័រទី 18 សម្រាប់ឧទាហរណ៍បន្ថែមពីការជំទាស់)។
- ការជំទាស់៖ លើកលែងតែការធ្វើសេចក្តីថ្លែងជំទាស់ តុលាការនឹងមិនពេញចិត្តឡើយ ហើយអាចនឹងស្តីបន្ទោសអ្នកជួល ប្រសិនបើពួកគេនិយាយកាត់ ភាគីម្ខាងទៀត ឬ និយាយក្នុងខណៈដែលភាគីម្ខាងទៀតកំពុងតែបង្ហាញពីករណីរបស់គេនោះ។ ការជំទាស់ជាទូទៅក្នុងអំឡុងជំនុំជម្រះក្តីគឺ “ភាពពាក់ព័ន្ធ” (សំណួរកំពុងត្រូវបានសួរមិនពាក់ព័ន្ធដល់រឿងក្តីទេ) ឬ “ពាក្យចរចាមអារ៉ាម” (សាក្សីកំពុងតែលើកឡើងវិញពីអ្វីដែលអ្នកផ្សេងបាននិយាយនៅខាងក្រៅតុលាការដើម្បីបញ្ជាក់ពីអ្វីមួយដែលបុគ្គលបាននិយាយគឺជាអ្វីដែលពិតជាបានកើតឡើងមែន)។ ឧទាហរណ៍មួយនៃការថ្លែងដោយពាក្យចរចាមអារ៉ាមដោយម្ចាស់ផ្ទះគួរតែជា៖ “អ្នកជិតខាងអ្នកជួលបានប្រាប់ខ្ញុំច្រើនដងថា អ្នកជួលធ្វើឲ្យមានសម្លេងខ្លាំងៗនៅពាក់កណ្តាលអធ្រាត្រ” នៅពេលដែលអ្នកជិតខាង មិនមានវត្តមានជាសាក្សីនៅក្នុងតុលាការនោះ។
នេះជាឧទាហរណ៍មួយពីរបៀបដែលអាចធ្វើការជំទាស់ក្នុងអំឡុងធ្វើសក្ខីកម្មសាក្សី៖ មេធាវីម្ចាស់ផ្ទះសួរសាក្សីម្ចាស់ផ្ទះពីមូលហេតុដែលអ្នកជួលបានធ្វើអ្វីមួយ។ អ្នកជួលស្រែកឡើងខ្លាំងៗថា “សុំជំទាស់ នេះជាការទាញការសន្និដ្ឋាន” ភ្លាមៗក្រោយពីម្ចាស់ផ្ទះសួរសំណួរហើយរង់ចាំឲ្យចៅក្រម “សម្រេច” (សម្រេចថាតើពួកគេឯកភាព ឬមិនឯកភាពទៅនឹងការជំទាស់)។ នៅក្នុងករណីនេះ ចៅក្រមនឹងនិយាយថា “ជំទាស់មានប្រសិទ្ធិភាព” ដែលមានន័យថា សាក្សីរបស់ម្ចាស់ផ្ទះមិនអាចឆ្លើយសំណួរបានទេ ពីព្រោះអ្នកជួលបានធ្វើ ការជំទាស់ដោយមានសុពលភាព។ - ការសាកសួរដេញដោលសាក្សីដោយភាគីបដិបក្ខ៖ ភ្លាមៗក្រោយម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះបញ្ចប់ការសួរសំណួរដល់សាក្សី អ្នកជួលនឹងត្រូវបានផ្តល់ឱកាសឲ្យសួរ សំណួរទៅដល់សាក្សីនោះដែរ។ ដំណើរការនេះហៅថា “ការសួរដេញដោលសាក្សីដោយភាគីបដិបក្ខ”។ មូលហេតុនៃការសួរដេញដោលសាក្សីដោយភាគីបដិបក្ខនោះ គឺដើម្បីទាំងបញ្ជាក់ពីអ្វីមួយដែលសាក្សីបាននិយាយ ដែលអាចជួយដល់ករណីរបស់អ្នកជួល ឬ ព្យាយាមដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃអ្វីមួយដែលពួកគេបាននិយាយ ដែលនឹងប៉ះពាល់ដល់ករណីរបស់អ្នកជួល។
វាមានប្រយោជន៍ប្រសិនបើអ្នកជួលកត់ត្រាទុកនូវអ្វីដែលសាក្សីនិយាយនៅពេលដែលម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះសួរសំណួរ និងសរសេរចូលនូវចំណុចទាំងឡាយណាដែលអ្នកជួលចង់ឲ្យសាក្សីបញ្ជាក់ឡើងវិញ ឬឆ្លើយ។ ធ្វើបែបនេះ នៅពេលដល់វេនរបស់អ្នកជួលត្រូវសួរសំណួរដេញដោលសាក្សីភាគីបដិបក្ខនោះ ពួកគេបានត្រៀមរួចរាល់។
សម្គាល់៖ អ្នកសួរដេញដោលសាក្សីភាគីបដិបក្ខ មិនត្រូវសួរសាក្សីពីកម្មវត្ថុថ្មី តែផ្ទុយទៅវិញពួកគេគ្រាន់តែត្រូវសួរសំណួរដល់សាក្សីពីអ្វីដែលត្រូវបានពិភាក្សាគ្នារួចនៅក្នុងអំឡុងការសួរដេញដោលផ្ទាល់។ នេះមានន័យថា ប្រសិនបើម្ចាស់ផ្ទះ/សាក្សីមេធាវីរបស់ម្ចាស់ផ្ទះមិនត្រូវបានសួរអំពីកម្មវត្ថុដែលនឹងមានប្រយោជន៍ដល់អ្នកជួលនោះទេ អ្នកជួលនឹងត្រូវតែរង់ចាំដើម្បីសួរអំពីកម្មវត្ថុនោះរហូតដល់វេនរបស់អ្នកជួលដើម្បីបង្ហាញពីករណីរបស់អ្នកជួលមកដល់។ បន្ទាប់មក ពួកគេអាចហៅបុគ្គលនេះជាសាក្សីរបស់គេផ្ទាល់ ហើយសួរសាក្សីនោះអំពីកម្មវត្ថុនោះ។
ឧទាហរណ៍៖ ម្ចាស់ផ្ទះបានសួរដល់សាក្សីតែអំពីរឿងការបង់ថ្លៃឈ្នួល ប៉ុន្តែមិនបានសួរអំពីលក្ខខណ្ឌមិនល្អរបស់ផ្ទះអ្នកជួលនៅក្នុងការសួរដេញដោលផ្ទាល់នោះទេ។ ក្នុងអំឡុងការសួរដេញដោលសាក្សីដោយភាគីបដិបក្ខ ពួកគេអាចសួរសំណួរទាំងឡាយដែលពាក់ព័ន្ធដល់ការបង់ប្រាក់។ ក្រោយមក នៅពេលដល់វេនអ្នកជួលត្រូវបង្ហាញករណីរបស់គេ អ្នកជួលអាចហៅបុគ្គលនេះថាជាសាក្សីរបស់ពួកគេ ដើម្បីសួរពួកគេអំពីលក្ខខណ្ឌមិនល្អនៅក្នុងផ្ទះរបស់អ្នកជួល។
- ការសួរដេញដោលសាក្សីខ្លួនឯង៖ ក្រោយពីអ្នកជួលបញ្ចប់ការសួរដេញដោលសាក្សី មេធាវីម្ចាស់ផ្ទះអាចនឹងធ្វើការ “សួរសាក្សីខ្លួនឯងឡើងវិញ” (មានន័យថា សួរសាក្សីដដែលជាចុងក្រោយអំពីចម្លើយរបស់សាក្សីក្នុងអំឡុងការសួរដេញដោលសាក្សីដោយភាគីបដិបក្ខ)។ បន្ទាប់មក ចៅក្រមនឹងឲ្យបញ្ចប់សាក្សី ហើយមេធាវីម្ចាស់ផ្ទះអាចបន្តបង្ហាញនូវភ័ស្តុតាងផ្សេងទៀត ហើយហៅសាក្សីផ្សេងទៀតសម្រាប់ម្ចាស់ផ្ទះ។
- ការបង្ហាញភ័ស្តុតាង៖ ក្នុងអំឡុងវេនរបស់ពួកគេបង្ហាញនូវករណីរបស់គេ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ក៏អាចបង្ហាញភ័ស្តុតាងជាឯកសារនានាជាវត្ថុតាងដែលពួកគេគិតថានឹងជួយបញ្ជាក់ពីមូលហេតុដែលអ្នកជួលគួរត្រូវ បណ្តេញចេញ។ ឧទាហរណ៍ទាំងឡាយនៃវត្ថុតាងអាចជារូបថត ឬ សោយហ៊ុយធនាគារលើមូលប្បទានប័ត្រដែលមានសាច់ប្រាក់។
នៅពេលបង្ហាញភ័ស្តុតាងដល់តុលាការ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះចាំបាច់ត្រូវធ្វើរឿងមួយចំនួនដើម្បីឲ្យប្រាកដថាភ័ស្តុតាងត្រូវបាន “ត្រូវបាននបញ្ចូលទៅក្នុងសំណុំរឿង។” ប្រសិនបើភ័ស្តុតាងមិនត្រូវបាន “បញ្ចូល” ត្រឹមត្រូវទេ ពេលនោះចៅក្រម ឬ គណៈវិនិច្ឆ័យមិនអាចពិចារណាវាបានទេនៅពេលធ្វើសេចក្តីសម្រេចជាចុងក្រោយនោះ។
ដំបូង អ្នកជួលត្រូវបានអនុញ្ញាតឲ្យមើលវត្ថុតាងដើម និងត្រូវតែផ្តល់ឲ្យមួយច្បាប់នៃវត្ថុតាង។ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ក៏នឹងចាំបាច់ត្រូវឲ្យម្ចាស់ផ្ទះ ឬ សាក្សីផ្សេងទៀតឆ្លើយសំណួរអំពីភ័ស្តុតាងជាឯកសារ ដើម្បីបញ្ជាក់ពីទីតាំងដែលជាប្រភពឯកសារ និងថាវាពិតប្រាកដ ហើយជាច្បាប់ត្រឹមត្រូវទៀតផង។ អ្នកជួលត្រូវបានអនុញ្ញាតឲ្យជំទាស់ទៅនឹងភ័ស្តុតាងដែលកំពុងត្រូវដាក់មកដោយផ្អែកលើ “ការដាក់បន្ទុក” ប្រសិនបើម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះមិនអាចបង្ហាញពីប្រភពឯកសារបានទេនោះ ឬថាឯកសារទាំងនោះពិត និងជាច្បាប់ត្រឹមត្រូវទេនោះ។
សូមមើល “ផ្នែកទី 2 – ករណីរបស់អ្នកជួល” ខាងក្រោមសម្រាប់ជាព័ត៌មានបន្ថែមអំពីការបញ្ចូលភ័ស្តុតាងនៅក្នុងតុលាការ។
ផ្នែក 2 - ករណីរបស់អ្នកជួល៖
ដើម្បីកុំឲ្យចាញ់ក្តី អ្នកជួលចាំបាច់ត្រូវបង្ហាញថា ម្ចាស់ផ្ទះ៖
- បរាជ័យក្នុងការបង្ហាញនូវករណីរបស់ខ្លួន ឬ
- ថាអ្នកជួលមានការការពារដែលរារាំងមិនឲ្យម្ចាស់ផ្ទះឈ្នះក្តីបាន។
ជំហានទាំងឡាយនៅក្នុងករណីរបស់អ្នកជួលធ្វើទៅតាមលំដាប់និងបែបបទដូចគ្នាទៅនឹងជំហានទាំងឡាយនៅក្នុងករណីរបស់ម្ចាស់ផ្ទះដែរ។
សម្គាល់៖ ការស្នើសុំទម្លាក់ការចោទប្រកាន់។ ក្រោយពីដើមចោទ “សម្រាក” ឬ បានបង្ហាញនូវសាក្សីទាំងអស់ហើយ និងបានបញ្ចូលភ័ស្តុតាងទាំងអស់ដែលគេចង់បញ្ចូល ដើម្បីព្យាមនិងបង្ហាញពីករណីរបស់គេស្តីពីមូលហេតុដែលអ្នកជួលគួរតែត្រូវបានបណ្តេញចេញរួចមកនោះ អ្នកជួលអាចសុំចៅក្រមបដិសេធរឿងក្តីដោយស្នើសុំឲ្យបដិសេធរឿងក្តី។ ក្រមច្បាប់នីតិវិធីរដ្ឋប្បវេណី §581c សម្រាប់ឧទាហរណ៍ អ្នកជួលអាចនិយាយថា “អង្គតុលាការជាទីគោរព ដោយក្តីគោរពខ្ញុំសូមឲ្យធ្វើការទម្លាក់រឿងក្តីនេះចោល។” ចៅក្រមនឹង “អនុញ្ញាតតាមសំណើ” ឬ ឯកភាពជាមួយនឹងសំណើសុំទម្លាក់ការចោទប្រកាន់ ប្រសិនបើចៅក្រមរកឃើញថាម្ចាស់ផ្ទះមិនអាចបញ្ជាក់ពីករណីរបស់គេដោយផ្អែកលើភ័ស្តុតាងដែលបានស្តាប់រហូតមកដល់ពេលនេះ។ ប្រសិនបើសំណើនេះត្រូវបានអនុញ្ញាតនោះ អ្នកជួលមិនចាំបាច់ត្រូវបង្ហាញនូវករណីរបស់គេទេ ពីព្រោះរឿងក្តីនឹងត្រូវចប់សព្វគ្រប់ទៅហើយ។ ប្រសិនបើចៅក្រមបដិសេធទៅនឹងការស្នើសុំឲ្យទម្លាក់ការចោទប្រកាន់នោះ អ្នកជួលនៅតែមានឱកាសបង្ហាញពីករណីរបស់គេ ដែលត្រូវបានហៅថាការការពារក្តី។
- ការថ្លែងបើកសំណុំរឿង៖ អ្នកជួលនឹងជម្រាប់ពីជ្រុងនៃសាច់រឿងរបស់គេទៅដល់ចៅក្រម ឬ គណៈវិនិច្ឆ័យក្តី។ មនុស្សភាគច្រើនរួមទាំងចៅក្រម និង គណៈវិនិច្ឆ័យផង យល់ថាព័ត៌មានមានលក្ខណៈងាយស្រួលយល់ ប្រសិនបើវាត្រូវបានបង្ហាញឡើងតាមលក្ខណៈជាកាលប្រវត្តិ ដែលមានន័យថាតាមលំដាប់ដែលវាបានកើតឡើង។ អ្នកជួលនឹងគ្រាន់តែចង់បញ្ចូលនូវសេចក្តី លម្អិតដែលពាក់ព័ន្ធដល់សាច់រឿង និងពន្យល់ពីមូលហេតុដែលសេចក្តីលម្អិតទាំងនោះសំខាន់។ ចៅក្រមអាចនឹងសួរកាត់អ្នកជួល។ អ្នកជួលនឹងចាំបាច់ត្រូវឆ្លើយសំណួររបស់ចៅក្រមហើយបន្ទាប់មកបន្តបង្ហាញពីសាច់រឿងរបស់គេ។
សម្គាល់៖ អ្នកជួលដែលអាចនឹងមានអារម្មណ៍ភ័យអំពីការភ្លេចអ្វីមួយ ឬនិយាយខុសសាច់រឿងក្នុងករណីត្រូវបានកាត់នោះ អាចយកជាប់ជាមួយនូវកំណត់ចំណាំនានា ឬគ្រោងគោលៗនៃអ្វីដែលគេចង់និយាយមកបាន។ ធ្វើបែបនេះ ប្រសិនបើចៅក្រមសួរសំណួរកាត់ ពួកគេអាចមើលកំណត់ចំណាំរបស់គេ ដើម្បីបន្តនិយាយពីកន្លែងចាស់របស់គេ។ - សាក្សី៖ អ្នកជួលនឹងមានឱកាសដើម្បីបង្ហាញពីសាក្សីរបស់គេផ្ទាល់ ដូចគ្នាទៅនឹងម្ចាស់ផ្ទះបានបង្ហាញពីសាក្សីរបស់គេដែរ។ អ្នកជួលច្រើនយល់ថាវាមានប្រ យោជន៍ត្រូវកត់សំណួរ ឬ ចំណុចសំខាន់ៗរបស់គេ ដែលពួកគេចង់ឲ្យសាក្សីនិយាយទុកជាមុន ដូច្នេះពួកគេបានចាំគ្រប់អ្វីៗតែក្នុងរយៈពេលមួយភ្លេត។
វាច្រើនតែមានប្រយោជន៍ដែលចៅក្រមនិង/ឬគណៈវិនិច្ឆ័យដឹងថា សាក្សីជានរណា តើពួកគេមានទំនាក់ទំនងបែបណាជាមួយនឹងបុគ្គលដែលហៅពួកគេមកធ្វើជាសាក្សី ហើយតើពួកគេដឹងអ្វីដែលគេដឹងតាមរបៀបណា។ ការធ្វើបែបនេះត្រូវបានគេហៅថា “ការដាក់បន្ទុក។” នេះជាសំណួរជាច្រើនដែលជាគំរូ ដែលផ្តល់ជាឧទាហរណ៍ពីរបៀបដាក់បន្ទុកសម្រាប់ព័ត៌មានដែលអ្នកជួលព្យាយាមឲ្យសាក្សីជួយឆ្លើយ។
វាច្រើនតែមានប្រយោជន៍ដែលចៅក្រមនិង/ឬគណៈវិនិច្ឆ័យដឹងថា សាក្សីជានរណា តើពួកគេមានទំនាក់ទំនងបែបណាជាមួយនឹងបុគ្គលដែលហៅពួកគេមកធ្វើជាសាក្សី ហើយតើពួកគេដឹងអ្វីដែលគេដឹងតាមរបៀបណា។ ការធ្វើបែបនេះត្រូវបានគេហៅថា “ការដាក់បន្ទុក។” នេះជាសំណួរជាច្រើនដែលជាគំរូ ដែលផ្តល់ជាឧទាហរណ៍ពីរបៀបដាក់បន្ទុកសម្រាប់ព័ត៌មានដែលអ្នកជួលព្យាយាមឲ្យសាក្សីជួយឆ្លើយ។
តើអ្នកឈ្មោះអ្វី?
តើអ្នកជាប់ពាក់ព័ន្ធទៅនឹងផ្ទះលេខ 9 នៅផ្លូវ 123 យ៉ាងដូចម្តេច?
តើធ្លាប់បានចូលទៅខាងក្នុងផ្ទះនេះពីមុនមកទេ?
តើមានបន្ទប់ទឹកទេ?
តើអ្នកបានប្រើបន្ទប់ទឹកទេ?
តើបន្ទប់ទឹកមានបញ្ហាអ្វីទេនៅពេលអ្នកចង់ប្រើវា?
សូមរៀបរាប់ពីបញ្ហា។
ដូចបានបង្ហាញនៅក្នុងឧទាហរណ៍នេះ ដើម្បីឲ្យអ្នកជិតខាងម្នាក់មកធ្វើជាសាក្សីអំពីលក្ខខណ្ឌនៃបន្ទប់ទឹកនោះ ចៅក្រម ឬគណៈវិនិច្ឆ័យដំបូងនឹងចង់ដឹងថាតើសាក្សីនោះជានរណា និងតើដឹងពីអ្វីដែលគេបានដឹងអំពីបន្ទប់ទឹកនោះយ៉ាងដូចម្តេច។ ចំណុចនេះជួយដល់ចៅក្រម ឬ គណៈវិនិច្ឆ័យសម្រេចថាតើសាក្សីនិងព័ត៌មានដែលបានផ្តល់មកអាចជឿជាក់បានប៉ុណ្ណា។
ក្នុងអំឡុងការបង្ហាញសាក្សីរបស់អ្នកជួល ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ អាចនឹងជំទាស់ទៅនឹងសំណួររបស់អ្នកជួល។ នៅពេលករណីនេះកើតឡើង អ្នកជួលរង់ចាំឲ្យចៅក្រមលោកសម្រេចទៅលើការជំទាស់មុននឹងបន្តទៅទៀត។ ប្រសិនបើ ចៅក្រមនិយាយថា “ជំទាស់គ្មានប្រសិទ្ធិភាព” សាក្សីអាចឆ្លើយសំណួរបាន។ ប្រសិនបើចៅក្រមនិយាយថា “ជំទាស់មានប្រសិទ្ធិភាព” សាក្សីមិនអាចឆ្លើយសំណួរបានទេ។ ចៅក្រមនឹងទំនងជាអនុញ្ញាតឲ្យអ្នកជួលសួរសំណួរតាមរបៀបផ្សេង (“រៀបពាក្យ” សំណួរឡើងវិញ)។
ការជំទាស់ភាគច្រើនគឺពាក្យចរចាមអារ៉ាម។ ការលើកឡើងខាងក្រោមជាឧទាហរណ៍នៃពាក្យចរចាមអារ៉ាម៖ “ជាងប្រព័ន្ធទឹកបានប្រាប់ខ្ញុំថា ផ្ទះរបស់ខ្ញុំមិនអាចរស់នៅបានទេ។” ដើម្បីបញ្ចៀសបញ្ហាពាក្យចរចាមអារ៉ាមនោះ អ្នកជួលអាចហៅជាងប្រព័ន្ធទឹកមកធ្វើជាសាក្សី ហើយឲ្យជាងប្រព័ន្ធទឹកនោះពន្យល់ពីលក្ខខណ្ឌប្រព័ន្ធទឹកដែលធ្វើឲ្យផ្ទះរបស់អ្នកជួលមិនអាចនៅបាន។ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ពេលនោះនឹងមានឱកាសសួរដេញដោលសាក្សីជាជាងប្រព័ន្ធទឹករបស់គូបដិបក្ខបាន។ -
ការសាកសួរដេញដោលសាក្សីដោយគូរបដិបក្ខ៖ ក្រោយពីអ្នកជួលបញ្ចប់ការសួរសំណួររបស់គេទៅដល់សាក្សីនីមួយៗរួចមក ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះនឹងមានឱកាសសួរដេញដោលសាក្សីគូបដិបក្ខដែលជាសាក្សីរបស់អ្នកជួល។ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះគ្រាន់តែអនុញ្ញាតឲ្យសួរសំណួរទាំងឡាយអំពីកម្មវត្ថុដូចគ្នាទៅនឹងសំណួរទាំងឡាយដែលអ្នកជួលបានសួរ។ ប្រសិនបើម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះសួរអំពីកម្មវត្ថុផ្សេង អ្នកជួលអាចជំទាស់ទៅនឹងសំណួរថា “ជាសំណួរមិនពាក់ព័ន្ធ។”
-
ការសាកសួរសាក្សីខ្លួនឡើងវិញ៖ ក្រោយពីការសាកសួរសាក្សីគូបដិបក្ខដោយម្ចាស់ផ្ទះ/មេធាវីម្ចាស់រួចមក អ្នកជួលអាចសួរសំណួរបន្តទៅដល់សាក្សីរបស់ខ្លួនបាន។ ដំណើរការនេះហៅថា ការសួរដេញដោលសាក្សីខ្លួនឯង “ឡើងវិញ”។ អ្នកជួលត្រូវកំណត់សំណួររបស់គេចំពោះកម្មវត្ថុដែលម្ចាស់ផ្ទះទើបតែបានសួរសាក្សីរបស់ខ្លួន។ ឧទាហរណ៍ ប្រសិនបើម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះកាត់ពាក់កណ្តាលចម្លើយសាក្សីរបស់អ្នកជួល ឬ អ្នកជួលដឹងថាសាក្សីរបស់គេអាចនឹងនិយាយអ្វីមួយដែលមានប្រយោជន៍ដល់កម្មវត្ថុនោះ អ្នកជួលអាចសួរសំណួរនោះនៅជុំដែលត្រូវសួរសាក្សីខ្លួនឡើងវិញ។
-
ការដាក់បន្ទុកភ័ស្តុតាងទៅក្នុងសំណុំរឿង៖ មានមធ្យោបាយមួយដែលគូភាគីត្រូវបង្ហាញពីភ័ស្តុតាងដើម្បីឲ្យប្រាកដថាភ័ស្តុតាងដែលពួកគេបានយកមកកាន់ការជំនុំជម្រះ អាចត្រូវបានពិចារណាដោយចៅក្រម ឬ គណៈវិនិច្ឆ័យ។ ផ្នែកខាងក្រោម ផ្តល់នូវឧទាហរណ៍ទាំងឡាយពីរបៀបដែលអ្នកជួលអាចដាក់បន្ទុកភ័ស្តុតាង។
ឧទាហរណ៍ 1
អ្នកជួលមិនបានបង់ប្រាក់ឈ្នួលពីព្រោះតែម្ចាស់ផ្ទះមិនបានដោះស្រាយបញ្ហាកើតមាននៅផ្ទះរបស់គេ។
- អ្នកជួលបានថតចម្លងរូបភាព និងឯកសារនីមួយៗចំនួន 3ច្បាប់ដែលគេចង់ប្រើ។ នៅខាងខ្នងនៃរូបភាព ឬនៅខាងមុខនៃទំព័រដំបូងរបស់ឯកសារ អ្នកជួលសរសេរថា វត្ថុតាងភាគីចុងចោទ A (ទាំង 3ច្បាប់នឹងនិយាយថា វត្ថុតាង A)។ នៅលើរូបភាព ឬឯកសារបន្ទាប់ អ្នកជួល សរសេរថា វត្ថុតាងភាគីចុងចោទ B (នៅលើទាំង 3ច្បាប់)។ នៅលើរូបភាព ឬឯកសារបន្ទាប់ អ្នកជួលសរសេរថា វត្ថុតាងភាគីចុងចោទ C (នៅលើទាំង 3ច្បាប់) និងធ្វើបែបនេះជាបន្តបន្ទាប់។
- អ្នកជួលជម្រាបទៅចៅក្រមថា៖ “ខ្ញុំមិនបានបង់ថ្លៃឈ្នួលទេ ដោយសារតែលក្ខខណ្ឌមិនសមប្រកប ហើយម្ចាស់ផ្ទះមិនបានមកជួសជុល។”
- អ្នកជួលបានផ្តល់ច្បាប់ថតចម្លងនៃរូបភាព ឬឯកសារទៅឲ្យម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ហើយបន្ទាប់មកផ្តល់ច្បាប់ថតចម្លងនៃរូបភាពឬឯកសារទៅជូនចៅក្រម។
- អ្នកជួលអាចពន្យល់រូបភាពទាំងនោះម្តងមួយៗជាមួយនឹងចៅក្រម និងជម្រាបដល់ចៅក្រមនូវព័ត៌មានដូចខាងក្រោមអំពីរូបភាពនីមួយៗ៖
- អ្នកជួលបញ្ជាក់ពីរូបភាពថាជារូបភាពនៃលក្ខខណ្ឌដែលមាន លក្ខណៈយុត្តិធម៌និងត្រឹមត្រូវនៅពេលដែលរូបភាពត្រូវបានថត ហើយ/ឬ ដោយសារតែលក្ខខណ្ឌនៅដដែលនៅពេលនេះ ហើយថាអ្នកជួលដឹងច្បាស់ពីអ្វីដែលបានបង្ហាញនៅក្នុងរូបភាព។ (ថ្វីបើវាតម្រូវយករូបថតនោះមកដាក់បន្ទុកក៏ពិតមែន តែអ្នកជួលត្រូវបានត្រៀមឆ្លើយដោយបង្ហាញថា នរណាជាអ្នកថតរូបនោះ ហើយវាត្រូវបានថតនៅពេលណា។)
- អ្នកជួលបញ្ជាក់ពីអ្វីដែលពិតជាដូចត្រូវបានបង្ហាញនៅក្នុងរូបភាពមែន។ ឧទាហរណ៍ អ្នកជួលនិយាយថា “នៅពេលបើកទឹក ទឹកលេចនៅខាងក្រោមឡាបូ ហើយអ្នកត្រូវត្រងទឹកដើម្បីកុំឲ្យវាហៀរហូរពេញបន្ទប់។ អ្នកអាចឃើញធុងទឹកពណ៌លឿងរបស់ខ្ញុំដែលស្ថិតនៅខាងក្រោមឡាបូ។”
- អ្នកជួលបញ្ជាក់ឲ្យដឹងពីរយៈពេលដែលបញ្ហាបានកើតឡើង។ អ្នកជួលត្រូវតែនិយាយឲ្យបានជាក់លាក់ពីបញ្ហា។ អ្នកជួលដាក់បញ្ចូលនូវភ័ស្តុតាងណាមួយដែលពួកគេមានអំពីពេលវាដែលបញ្ហានេះបានចាប់ផ្តើម ដូចជារបាយការណ៍អ្នកត្រួតពិនិត្យផ្នែកសុខភាព។
- អ្នកជួលបញ្ជាក់ពីពេលវេលាដែលគេបានប្រាប់ទៅអ្នកគ្រប់គ្រង/ម្ចាស់ផ្ទះ អំពីបញ្ហា។ អ្នកជួលដាក់បញ្ចូលនូវហេតុការណ៍ពាក់ព័ន្ធ ដូចជាថាតើគេប្រាប់បញ្ហានេះដល់ម្ចាស់ផ្ទះញឹកញាប់ប៉ុណ្ណា។ ជាថ្មីម្តងទៀត នៅទីនេះអ្នកជួលត្រូវតែលើកឡើងឲ្យបានជាក់លាក់ –ឧទាហរណ៍ អ្នកជួលឆ្លើយថា “ប្រាប់រហូត” អ្នកជួលត្រូវតែនិយាយ “រៀងរាល់ពីរថ្ងៃម្តងពេញមួយខែ” ឬ “នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2020 ខ្ញុំបានហៅទូរសព្ទទៅកាន់លោកម្ចាស់ផ្ទះ Notagood ហើយបានផ្ញើសារជាសម្លេងទុក ប្រាប់គាត់អំពីការលេចទឹកនៅក្នុងសារជាសម្លេងនោះ។ នៅថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020 ខ្ញុំបានផ្ញើសារជាអក្សរជូន Mr. Notagood ហើយបានសុំឲ្យ ជួយចំពោះបញ្ហាទឹកលេចនេះ។ នៅថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2020 ខ្ញុំបានផ្ញើអ៊ីម៉ែលជូន Mr. Notagood ហើយបានសុំឲ្យជួយចំពោះបញ្ហាទឹកលេចនេះ។ ហើយនៅថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2020 ខ្ញុំបានផ្ញើលិខិតនេះជូន Mr. Notagood ដែលបានដាក់កំណត់សម្គាល់ថាជាវត្ថុតាងទី 4 របស់ចុងចោទ។ លោកអាចមើលឃើញបង្កាន់ដៃទទួលចេញដោយការិយាល័យប្រៃសណីយ៍ ចុះថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2020 ដែលជាការបញ្ជាក់បន្ថែមទៅលើលិខិតដែលខ្ញុំបានផ្ញើ។ បង្កាន់ដៃនេះត្រូវបានដាក់សំគាល់ថាជាវត្ថុតាងទី 5។”
- អ្នកជួលស្នើសុំឲ្យលោកចៅក្រមបញ្ចូលរូបថតជា “ភ័ស្តុតាងដាក់បន្ទុក។”
- អ្នកជួលបញ្ជាក់ថាតើម្ចាស់ផ្ទះបានជួសជុលបញ្ហាឬអត់។ សម្រាប់ជាឧទាហរណ៍ អ្នកជួលជម្រាបទៅអង្គចៅក្រមឱ្យបានជ្រាប ប្រសិនបើម្ចាស់ផ្ទះបានសន្យាដោះស្រាយបញ្ហា ប៉ុន្តែបន្ទាប់មកមិនដែលបានធ្វើ។
- ប្រសិនបើអ្នកជួល ឬ ក្រុមគ្រួសារអ្នកជួល ឬ មិត្តភក្តិមិនធ្វើឲ្យមានបញ្ហាទេ អ្នកជួលជម្រាបដល់ចៅក្រម ហើយដាក់បញ្ចូលនូវព័ត៌មានពាក់ព័ន្ធ។ ឧទាហរណ៍ ប្រសិនបើមានកន្លាត អ្នកជួលគួរនិយាយថា “គ្រួសាររបស់ខ្ញុំនិងខ្ញុំមិនទុកចំណីអាហារចោលខាងក្រៅទេ។ យើងយកសម្រាមយើងចោលនៅពេលវាពេញ ហើយទុកដាក់សម្រាមជាកំប៉ុងនៅក្នុងទូរដើម្បីកុំឲ្យវាស្ថិតនៅខាងក្រៅកណ្តាលវាល។ យើងក៏បានលាងសម្អាតចានក្រោយពេលបរិភោគ ហើយមិនទុកចានចោលនៅក្នុងឡាបូលាងចោលពេលយប់ទេ។”
- អ្នកជួលជម្រាបជូនចៅក្រមអំពីរបៀបដែលបញ្ហាប៉ះពាល់ដល់អ្នកជួលនិងក្រុមគ្រួសាររបស់គេ។ ឧទាហរណ៍ សម្រាប់លេចទឹក អ្នកជួលគួរនិយាយ “ដោយសារតែឡាបូលេចទឹកនោះ វាធ្វើឲ្យមានអារម្មណ៍តានតឺងខ្លាំងណាស់នៅពេលលាងចានម្តងៗ។ យើងត្រូវចេញទៅខាងក្រោយផ្ទះជាប្រចាំដើម្បីចាក់ទឹកនោះចោល ហើយយើងត្រូវជូតសំអាតអាហារចេញហើយយកចានទៅលាងនៅក្នុងបាញ័របន្ទប់ទឹកដើម្បីលាងវា។ បន្ទាប់មក យើងត្រូវសម្អាតបាញ័រញឺកញាប់ជាងមុន។” ឬ ចំពោះកន្លាតវិញ អ្នកជួលគួរនិយាយជាឧទាហរណ៍ដូចជា៖ “ខ្ញុំព្រួយបារម្ភថាកន្លាតនឹងចម្លងរោគ។ ខ្ញុំមានទារកតូចដែលត្រូវការវារលេងនៅលើឥដ្ឋ ហើយមានប្រដាប់ប្រដាក្មេងលេងនៅលើដី ហើយខ្ញុំមិនចង់ឲ្យកូនខ្ញុំប៉ះកន្លែងដែលកន្លាតវារលើទេ។”
- សម្រាប់ភ័ស្តុតាងទាំងអស់ដូចជារបាយការណ៍ស្តីពីសុខភាព លិខិតអ្នកជួលផ្ញើទៅកាន់ម្ចាស់ផ្ទះ ។ល។ អ្នកជួលជាដំបូងនិងផ្ញើមួយច្បាប់ទៅកាន់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ ហើយបន្ទាប់មកផ្តល់ឯកសារទាំងនោះទៅដល់ចៅក្រម។ ជាថ្មីម្តងទៀត អ្នកជួលនឹងពន្យល់ទៅដល់ចៅក្រមថាឯកសារទាំងនោះជាអ្វី ហើយឯកសារអ្វីដែលជួយដល់អ្នកជួលបញ្ជាក់ជាភ័ស្តុតាង។ បន្ទាប់ពីការពន្យល់ពីសាវតារនេះ អ្នកជួលនឹងសុំឲ្យបញ្ចូលឯកសារទាំងនោះជា “ភ័ស្តុតាងដាក់បន្ទុក។”
ឧទាហរណ៍ 2
ប្រសិនបើម្ចាស់ផ្ទះបានដាក់បណ្តឹងពីព្រោះតែគាត់ផ្តល់ការជូនដំណឹងដល់អ្នកជួលចំនួនបីថ្ងៃ នៅថ្ងៃទី3 នៃខែ ប៉ុន្តែអ្នកជួលព្យាយាមបង់ថ្លៃឈ្នួលនៅថ្ងៃទី 8នៃខែ ដែលជាពេលវេលាអ្នកជួលជាធម្មតាតែងតែបង់ថ្លៃឈ្នួលនោះ៖
- អ្នកជួលជម្រាប់ដល់ចៅក្រមថា “ជាធម្មតាខ្ញុំបង់ថ្លៃឈ្នួលនៅថ្ងៃទី 8 នៃខែ ហើយម្ចាស់ផ្ទះទទួលយកវា។”
- អ្នកជួលបង្ហាញដល់ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ និងបន្ទាប់មកដល់ចៅក្រមនូវបង្កាន់ដៃបង់ប្រាក់ទាំងអស់ ដែលបញ្ជាក់ថាពួកគេតែងតែ ឬជាធម្មតាបានបង់ប្រាក់ថ្លៃឈ្នួលរបស់គេនៅថ្ងៃទី8 នៃខែ មិនមែននៅថ្ងៃទី1 នៃខែនោះទេ។
- អ្នកជួលមានគំនូសតាងបង្ហាញ្ជាស្រេចពីថ្ងៃដែលគេបានបង់ប្រាក់ឈ្នួលសម្រាប់ឆ្នាំចុងក្រោយ ឬច្រើនជាងនេះ និងជម្រាបដល់ចៅក្រមថា បង្កាន់ដៃបង់ប្រាក់នីមួយៗ និងកាលបរិច្ឆេទនៅលើគំនូសតាងតំណាងឲ្យពេលវេលានិងកាលបរិច្ឆេទដែលពួកគេបានបង់ប្រាក់ថ្លៃឈ្នួល។
- អ្នកជួលស្នើសុំឲ្យបញ្ចូលបង្កាន់ដៃបង់ប្រាក់និងគំនូសតាងទាំងនោះចូលជាភ័ស្តុតាង។
សម្គាល់៖ ម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ នឹងអាចសួរដល់សាក្សី ឬ អ្នកជួលនូវសំណួរទាំងឡាយក្នុងការសួរដេញដោលសាក្សីគូបដិបក្ខទាក់ទងនឹងឯកសារ។
ផ្នែក 3 – ទឡ្ហីករណ៍បិទបញ្ចប់
ក្រោយពីទាំងម្ចាស់ផ្ទះនិងអ្នកជួលបានបង្ហាញនូវករណីនិងការការពារទាំងមូលរួចហើយមក ចៅក្រមអាចនឹងអនុញ្ញាតឲ្យគូភាគីទាំងពីរធ្វើ “ការបញ្ជាក់ពីទឡ្ហីករណ៍បិទបញ្ចប់” ឬ សេចក្តីថ្លែងជាចុងក្រោយ។ នៅក្នុងសេចក្តីថ្លែងនេះ អ្នកជួលជម្រាប់ដល់អង្គចៅក្រម ឬ គណៈវិនិច្ឆ័យពីមូលហេតុទាំងឡាយដែលចៅក្រម ឬ អង្គវិនិច្ឆ័យគួរតែឯកភាពជាមួយពួកគេ និងមិនឯកភាពជាមួយនឹងម្ចាស់ផ្ទះ។ អ្នកជួលក៏អាចប្រើពេលវេលានេះដើម្បីបញ្ជាក់ដល់អង្គចៅក្រម ឬ គណៈវិនិច្ឆ័យពីអ្វីដែលអត្ថន័យភ័ស្តុតាងដែលពួកគេបានស្តាប់ ហើយពីមូលហេតុដែលវាសំខាន់ចំពោះការការពាររបស់ពួកគេ។ អ្នកជួលបញ្ជាក់ (1) ហេតុការណ៍ពិតទាំងឡាយ ដែលជាមូលហេតុម្ចាស់ផ្ទះមិនអាចផ្តល់ការបញ្ជាក់ការអះអាងរបស់ម្ចាស់ផ្ទះប្រឆាំងនឹងពួកគេ ហើយ (2) ហេតុការណ៍ពិតទាំងឡាយដែលគាំទ្រដល់ ការការពាររបស់ពួកគេ។ អ្នកជួលបន្ទាប់មកសុំឲ្យអង្គចៅក្រម ឬ គណៈវិនិច្ឆ័យបដិសេធរឿងក្តីចោល។
6. ការសម្រេចចុងក្រោយនិងអ្វីដែលកើតឡើងបន្ទាប់
នៅក្នុងផ្នែកនេះ នឹងពន្យល់ពីរបៀបដែលគូភាគីទាំងពីរចាំមើលតើនរណាបានឈ្នះក្នុងរឿងក្តីបណ្តេញចេញ ហើយអ្វីដែលកើតឡើងនៅក្រោយពីការសម្រេចជាចុងក្រោយត្រូវបានធ្វើឡើង។
សេចក្តីថ្លែងសម្រេចក្តី
ក្រោយពីទឡ្ហីករណ៍បិទបញ្ចប់ត្រូវបានផ្តល់រួចមក អ្នកជួលអាចស្នើសុំអង្គចៅក្រមឲ្យចេញសេចក្តីសម្រេចក្តី។” សេចក្តីសម្រេចក្តី នឹងពន្យល់ពីមូលហេតុទាំងឡាយដែលអ្នកជួលបានឈ្នះ ឬ ចាញ់ក្តី។ អង្គចៅក្រមជាធម្មតាមិនតម្រូវឲ្យផ្តល់ ការសម្រេចសេចក្តីជាលាយលក្ខណ៍អក្សរនោះទេនៅក្នុងការជំនុំជម្រះក្តីខ្លីជាងមួយថ្ងៃ ឬ 8ម៉ោង។ អ្នកជួលត្រូវស្នើសុំអង្គចៅក្រមឲ្យចេញសេចក្តីសម្រេចក្តីនៅមុនអង្គចៅក្រមសម្រេច (មានន័យថា នៅមុនពេលដែលចៅក្រមបញ្ជាក់ពី សេចក្តីសម្រេចរបស់គេ)។
“សាលក្រម” ឬ “ដីកា”
ចៅក្រម ឬ គណៈវិនិច្ឆ័យ នឹងជាធម្មតាសម្រេចទៅលើរឿងក្តីខណៈដែលអ្នកជួលនៅតែស្ថិតនៅក្នុងតុលាការ។ ប្រសិនបើមិននៅទេ អ្នកជួលនឹងត្រូវបានជូនដំណឹងតាមសំបុត្រ ដែលជាធម្មតាក្នុងរយៈពេលពីរឬបីថ្ងៃក្រោយការជំនុំជម្រះក្តី។ សេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ឬ “ដីកា” នឹងរួមបញ្ចូលនូវចំណុចបួន៖
- សេចក្តីថ្លែងដែលនឹងនិយាយថាអ្នកជួលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅបន្តក្នុងផ្ទះរហូតដល់ (ប្រសិនបើអ្នកជួលឈ្នះក្តី) ឬ ថាអ្នកជួលត្រូវតែរើចេញ (អ្នកជួលចាញ់ក្តី)
- ថាតើអ្នកជួលត្រូវតែបង់ប្រាក់ឈ្នួលសងវិញឬអត់
- ថាតើភាគីខាងឈ្នះក្តីអាចទទួលបានប្រាក់ពីភាគីខាងចាញ់ក្តីសម្រាប់ថ្លៃតុលាការដែរឬទេ។ (ប្រសិនបើអ្នកជួលឈ្នះក្តី ហើយចង់ឲ្យភាគីម្ខាងទៀតឲ្យបង់ថ្លៃចំណាយរបស់គេ ដែលពួកគេអាចទទួលបានចំណាយមកវិញតាមរយៈការបំពេញទម្រង់បែបបទមួយក្នុងរយៈពេល 10ថ្ងៃក្រោយ ការជំនុំជម្រះក្តី។ ទម្រង់បែបបទនោះអាចរកបាននៅទីនេះ៖ https://www.courts.ca.gov/documents/mc010.pdf) និង
- ថាតើភាគីខាងចាញ់ក្តីត្រូវបង់ប្រាក់ទៅភាគីខាងឈ្នះក្តីនូវថ្លៃមេធាវីដែរឬទេ។ ករណីនេះ អាចកើតឡើងទៅបាន ប្រសិនបើមានកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សររវាងម្ចាស់ផ្ទះនិងអ្នកជួល ដែលតម្រូវឲ្យមានការចំណាយរបៀបនេះ ហើយភាគីឈ្នះក្តីបានជួលមេធាវី។ អ្នកជួលមិនទទួលបានថ្លៃមេធាវីទេ ប្រសិនបើពួកគេតំណាងឲ្យខ្លួនឯងនោះ។
ប្រយ័ត្ន៖ អ្នកជួលត្រូវតែអានដីកាបង្គាប់តុលាការដោយប្រុងប្រយ័ត្នព្រោះថា បើទោះបីជាគេ “ឈ្នះ” នៅថ្ងៃជម្រះក្តីក៏ពិតមែន តែតុលាការនៅតែអាចចេញដីកាបង្គាប់ឲ្យពួកគេចាត់ការផ្សេងទៀតដើម្បីបញ្ជៀសការបណ្តេញចេញ។ ឧទាហរណ៍ សាលដីកាអាចនឹងតម្រូវឲ្យអ្នកជួលសងប្រាក់ឈ្នួលវិញទៅតាមកាលបរិច្ឆេទកំណត់ជាក់លាក់ ហើយប្រសិនបើពួកគេមិនសងទេ អ្នកជួលអាចនៅតែត្រូវបានបណ្តេញចេញបើទោះបីជាពួកគេ “ឈ្នះ” ក្តីរបស់គេក៏ដោយ។ ប្រសិនបើអ្នកជួលមានពិការភាព មិនយល់ពីអ្វីដែលមានចែងនៅក្នុងសាលដីការបស់គេទេ ពួកគេអាចទូរសព្ទមកកាន់ DRC ដើម្បីសុំជំនួយក្នុងការយល់ពីខ្លឹមសារដែលមានចែងនៅក្នុងដីកាបង្គាប់តុលាការនោះ។
ឈ្នះ ឬ ចាញ់ អ្វីទៅបន្ទាប់?
ឧទាហរណ៍នៃ “ការឈ្នះ” ការជំនុំជម្រះ៖
- ចៅក្រមមានប្រសាសន៍ថា អ្នកជួលត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅក្នុងផ្ទះពីព្រោះតែពួកគេបានបញ្ជាក់ពីការការពាររបស់គេនៃការបំពានលើ ការរ៉ាប់រងនៃការស្នាក់នៅ ប៉ុន្តែចៅក្រមបានចេញដីកាបង្គាប់ឲ្យពួកគេ បង់ប្រាក់មួយចំណែកនៃថ្លៃឈ្នួលត្រូវសងក្នុងរយៈពេល 5ថ្ងៃ។
- ប្រសិនបើអ្នកជួលបង់ប្រាក់ឈ្នួលសងទាន់ពេល (ហើយទទួលបានបង្កាន់ដៃបង់ប្រាក់) អ្នកជួលនឹងឈ្នះក្តី ហើយនឹងមិនត្រូវរើចេញឡើយ។
- ប្រសិនបើអ្នកជួលមិនបង់ថ្លៃឈ្នួលសងទាន់ពេលទេនោះ ម្ចាស់ផ្ទះនឹងឈ្នះក្តី ហើយអ្នកជួលនឹងត្រូវតែរើចេញ។ (សូមមើលផ្នែកនិយាយពីការជូនដំណឹងឲ្យចាកចេញខាងក្រោម។)
ឧទាហរណ៍នៃ “ការចាញ់” ក្តី៖
ប្រសិនបើអ្នកជួល “ចាញ់” ក្តី ម្ចាស់ផ្ទះនឹងទទួលបាននូវសាលក្រមនៃការកាន់កាប់” ដែលផ្តល់ការកាន់កាប់ទៅលើផ្ទះទៅដល់ម្ចាស់ផ្ទះរបស់គេ។ អ្នកជួលស្ថិតក្នុងស្ថាននេះមានពីរបីជម្រើស៖
- ពួកគេអាចសុំពេលវេលាបន្ថែមទៀត។
-
ប្រសិនបើចៅក្រមប្រាប់ដល់អ្នកជួលក្នុងបន្ទប់សវនាការថា ពួកគេនឹងត្រូវ “បណ្តេញចេញ” ឬ ត្រូវតែរើចេញនោះ អ្នកជួលអាចសុំទៅចៅក្រមនៅពេលនោះភ្លាមនូវពេលវេលាបន្ថែមទៀតមុននឹងពួកគេត្រូវរើចេញ។ ដើម្បីធ្វើបែបនេះបាន អ្នកជួលអាចនិយាយថា៖ “អង្គតុលាការជាទីគោរព ខ្ញុំសូមស្នើសុំពេល 30ថ្ងៃដើម្បីចេញ។” ការបន្ថែមពេលវេលារើចេញហៅថា “ការពន្យាពេលការអនុវត្ត” នៃសាលដីកាតុលាការ។ (សូមបើលទំព័រទី 11)។
-
អ្នកជួលគួរតែត្រៀមពន្យល់ពីមូលហេតុដែលពួកគេត្រូវការពេលវេលាបន្ថែមដើម្បីរើចេញ។ សម្គាល់៖ អ្នកជួលអាចត្រូវបង់ថ្លៃឈ្នួលបន្ថែមទៅឲ្យម្ចាស់ផ្ទះសម្រាប់ពេលវេលាស្នាក់នៅបន្ថែមក្នុងផ្ទះ។
-
បើទោះជាចៅក្រមមិនផ្តល់ឲ្យអ្នកជួលនូវពេលវេលាបន្ថែមក៏ពិតមែន តែអ្នកជួលមិនចាំបាច់រើចេញនៅក្នុងថ្ងៃជាមួយនឹងការជំនុំជម្រះក្តីរបស់គេដែរ។ (សូមមើលដូចខាងក្រោមទាក់ទងនឹងសេចក្តីជូនដំណឹងឲ្យចាកចេញ។)
-
- អ្នកជួលអាចស្នើសុំ “ការសង្គ្រោះពីការរឹបអូស” ប្រសិនបើសមស្រប។ (សូមបើលទំព័រទី 11)។
- អ្នកជួលអាចស្នើសុំសាលដីកាបិទបញ្ចប់ក្តី ដើម្បីឲ្យការបណ្តេញចេញមិនបង្ហាញនៅលើកំណត់ត្រាឥណទានរបស់គេ។
សេចក្តីជូនដំណឹងពីការចាកចេញ
សេចក្តីជូនដំណឹងពីការចាកចេញជាក្រដាសពណ៌សដោយសរសេរអក្សរពណ៌ក្រហម ដែលនិយាយថា អ្នកជួលមានពេលប្រាំថ្ងៃដើម្បីរើចេញ ហើយបញ្ជាក់ពីកាលបរិច្ឆេទដែលអ្នកជួលត្រូវរើចេញ។ អ្នកជួលនឹងមិនទទួលបាននូវការជូនដំណឹងពីការត្រូវចាកចេញរហូតដល់ក្រោយពេលដែលពួកគេចាញ់ក្តី។ ប៉ូលីសនឹងបិទសេចក្តីជូនដំណឹងនេះនៅលើទ្វារផ្ទះរបស់អ្នកជួល។
ក្រោយពីប៉ូលីសបិទសេចក្តីជូនដំណឹងត្រូវចាកចេញលើទ្វារផ្ទះអ្នកជួលរួចមក អ្នកជួលកំពុងស្ថិតនៅក្នុងរជូនដំណឹង ដែលអ្នកជួលនឹងត្រូវតែរើចេញនៅពេលពេលប៉ូលីសនិយាយថាអ្នកជួលត្រូវរើចេញនោះ។
ប្រសិនបើអ្នកជួលត្រូវការសុំពេលពីរបីថ្ងៃបន្ថែមទៀតស្នាក់នៅក្នុងផ្ទះរបស់គេ ហើយម្ចាស់ផ្ទះរបស់គេយល់ព្រមនោះ អ្នកជួលចាំបាច់ត្រូវទទួលបានការអនុញ្ញាតនេះជាលាយលក្ខណ៍អក្សរ រក្សាទុកការអនុញ្ញាតនេះជាស្រេចដើម្បីបង្ហាញដល់ប៉ូលីស និងត្រូវតែប្រាកដថាម្ចាស់ផ្ទះជូនដំណឹងដល់ប៉ូលីសផងដែរ។ អ្នកជួលក៏អាចទូរសព្ទទៅកាន់ប៉ូលីសដើម្បីបញ្ជាក់ថាម្ចាស់ផ្ទះរបស់គេបានជូនដំណឹងដល់ប៉ូលីសហើយ។
នៅពេលប៉ូលីសមកដល់ ប៉ូលីសនឹងគ្រាន់តែផ្តល់ដល់អ្នកជួលពីរបីនាទីដើម្បីចាកចេញពីផ្ទះតែប៉ុណ្ណោះ ដូច្នេះអ្នកជួលនឹងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរើចេញនូវគ្រឿងសង្ហារឹម ឬទ្រព្យរបស់ផ្សេងទៀតឡើយ។ វាទំនងជានឹងមិនជាបញ្ហាទេ ប្រសិនបើពួកគេមានកូនៗ ដែលមានពិការភាព ឬមានជំងឺនោះ។ ពួកគេនឹងត្រូវតែចាកចេញពីផ្ទះរបស់គេភ្លាមៗ។
ប្រសិនបើរបស់ទ្រព្យរបស់អ្នកជួលមិនទាន់ត្រូវបានរើចេញពីផ្ទះនៅមុនពេល ប៉ូលីសមកដល់ទេនោះ ម្ចាស់ផ្ទះរបស់ពួកគេនឹងទំនងជារក្សាទុករបស់ទ្រព្យឲ្យគេ ហើយអ្នកជួលនឹងត្រូវតែបង់លុយសងដើម្បីអាចយករបស់ទ្រព្យគេបាន។ ប្រសិនបើអ្នកជួលមិនរើរបស់ទ្រព្យគេចេញនៅមុនពេលប៉ូលីសចាក់សោរបិទ ហើយពួកគេចង់ការពាររបស់ទ្រព្យពួកគេពីការបោះចោលនោះ អ្នកជួលអាចសរសេរលិខិតទៅកាន់ម្ចាស់ផ្ទះក្នុងរយៈពេល 18ថ្ងៃនៃការការចាក់សោរបិទ។ អ្នកជួលគួរចុះកាលបរិច្ឋេទលើលិខិតនៅថ្ងៃដែលអ្នកជួលសរសេរលិខិតនោះ រក្សាទុកលិខិតនោះមួយច្បាប់សម្រាប់ខ្លួនឯង ផ្ញើមួយច្បាប់តាមសេវាបញ្ជូនលិខិតដែលមានការបញ្ជាក់ ឬ ការយកលិខិតនោះទៅជូនដោយផ្ទាល់ដៃ ហើយចែងតម្រូវក្នុងលិខិតនោះតម្រូវឲ្យម្ចាស់ផ្ទះចុះហត្ថលេខាលើច្បាប់របស់អ្នកជួលបញ្ជាក់ថាគេបានទទួលវា។
នេះជាលិខិតគំរូ៖
(កាលបរិច្ឆេទ)
គោរពជូន (អ្នកគ្រប់គ្រង/ឈ្មោះម្ចាស់ផ្ទះ)៖
ខ្ញុំមិនអាចយករបស់របរទាំងអស់របស់ខ្ញុំចេញបាននៅមុនថ្ងៃដែលខ្ញុំត្រូវរើចេញនោះទេ។ [បញ្ជី ឬ ការរៀបរាប់ពីរបស់ទ្រព្យដែលនៅសល់។] សូមមេត្តាកុំបោះរបស់ទ្រព្យខ្ញុំចោល។ ខ្ញុំនឹងទាក់ទងអ្នកភ្លាមដើម្បីកំណត់ពេលមកយករបស់របរខ្ញុំ។
សូមអរគុណ
(ឈ្មោះរបស់អ្នក)
(អាសយដ្ឋាន)
ទោះជាយ៉ាងណាក៏ដោយ អ្នកជួលអាចនៅតែត្រូវបង់ប្រាក់ទៅដល់ម្ចាស់ផ្ទះដើម្បីមកយករបស់ទ្រព្យគេវិញ។ ម្ចាស់ផ្ទះមិនអាចគិតថ្លៃច្រើនជាង “ថ្លៃរើចេញសមស្រប” និង ថ្លៃឈ្នួលផ្ទះប្រចាំថ្ងៃសម្រាប់ថ្ងៃនីមួយដែលម្ចាស់ផ្ទះរក្សាទុករបស់ព្រទ្យពួកគេទេ។ អ្នកជួលនឹងចាំបាច់ត្រូវផ្តល់ដល់ម្ចាស់ផ្ទះនូវអាសយដ្ឋាន និងទីកន្លែងដែលគេអាចទទួលលិខិតបានសម្រាប់ម្ចាស់ផ្ទះផ្ញើការទារប្រាក់ថ្លៃឈ្នួល។
ប្រយ័ត្ន៖ ប្រសិនបើអ្នកជួលមិនផ្តល់លិខិតទៅដល់អ្នកគ្រប់គ្រង/ម្ចាស់ម្ចាស់ផ្ទះទេ អ្នកគ្រប់គ្រង/ម្ចាស់ផ្ទះអាចនឹងអះអាងបានថាអ្នកជួលបានបោះបង់ទ្រព្យសម្បត្តិរបស់គេចោល។
7. ការទទួលសមស្របនៅក្នុងតុលាការ៖
តើការទទួលសមស្របនៅក្នុងតុលាការជាអ្វី?
ការទទួលសមស្របជាការផ្លាស់ប្តូរនៅក្នុងការអនុវត្ត គោលនយោបាយ ឬ នីតិវិធីដែលអនុញ្ញាតឲ្យបុគ្គលមានពិការភាពពេញចិត្តនូវការទទួលបានដោយស្មើភាពចំពោះដំណើរការនីតិវិធីក្តីនៅក្នុងតុលាការ។
ហេតុអ្វីបានជាអ្នកជួលអាចនឹងចាំបាច់ត្រូវស្នើសុំនូវការទទួលមួយសមស្រប?
អ្នកជួលអាចនឹងចាំបាច់ត្រូវស្នើសុំការទទួលមួយសមស្រប ពីព្រោះមួយនៃពិការភាពរបស់គេអាចនឹងរារាំងពួកគេមិនឲ្យធ្វើជាសាក្សីនៅក្នុងតុលាការបាន បង្ហាញខ្លួននៅក្នុងរឿងក្តីរបស់គេនៅតុលាការបាន ឬ ចូលរួមនៅក្នុងដំណើរការនីតិវីតុលាការតាមមធ្យោបាយផ្សេងៗ។
ឧទាហរណ៍ អ្នកជួលដែលមានពិការភាពអាចនឹងចាំបាច់ត្រូវញ៉ាំអាហារក្នុងខណៈកំពុងស្ថិតនៅក្នុងបន្ទប់សវនាការ ឬ បុគ្គលដែលមានបញ្ហាភ្នែកអាចនឹងចាំបាច់ត្រូវការអ្នកជួយដើម្បីជួយពួកគេក្នុងការទំនាក់ទំនងជាមួយនឹងបុគ្គលិកតុលាការ។ អ្នកផ្សេងដែលមានពិការភាព អាចនឹងត្រូវការឲ្យតុលាការផ្តល់ឧបករណ៍ជំនួយការស្តាប់ ឬអាន ឬអាចនឹងត្រូវការឲ្យតុលាការកំណត់សវនាការឡើងវិញទៅកាន់បន្ទប់សវនាការណាមួយដែលងាយស្រួលចេញចូលជាង។
អ្នកមានពិការភាពខ្លះ អាចនឹងមានសមត្ថភាពស្នើសុំឱ្យលើកកាលបរិច្ឆេទ សវនាការដោយសារតែការទទួល ឧទាហរណ៍ ពិការភាពរបស់គេប៉ះពាល់ដល់សមត្ថភាពគេត្រូវបង្ហាញខ្លួននៅក្នុងតុលាការ។ ទោះជាយ៉ាងណា វាមិនត្រូវបានធានាថាតុលាការនឹងអនុញ្ញាតការទទួលជាពិសេសនេះទេ ហើយលើកលែងតែមានឯកសារជាលាយលក្ខណ៍អក្សរបញ្ជាក់ថា ការលើកពេលត្រូវបានអនុញ្ញាត បើមិនអញ្ចឹងទេអ្នកជួលនៅតែទៅចូលរួមសវនាការរបស់គេតាមកាលវិភាគកំណត់ពីមុនមកដដែល។
តើអ្នកជួលស្នើសុំនូវការទទួលសមស្របមួយតាមរបៀបណា?
អ្នកជួលអាចស្នើសុំឲ្យមានការទទួលដោយសមស្របមួយនៅក្នុងតុលាការ ដោយបំពេញនិងដាក់បញ្ជូននូវទម្រង់ “MC-410” ទៅកាន់អ្នកសម្របសម្រួល ADA របស់សាលាក្តីក្នុងមូលដ្ឋានរបស់គេ។ ទម្រង់នេះមាននៅលើគេហទំព័រនេះ៖ https://selfhelp.courts.ca.gov/jcc-form/MC-410. នេះជាសេចក្តីណែនាំនានាពីរបៀបត្រូវបំពេញវា៖ https://selfhelp.courts.ca.gov/jcc-form/MC-410-INFO. ទម្រង់នេះត្រូវបានចាត់ជាព័ត៌មានសម្ងាត់ហើយមិនត្រូវបានផ្តល់ទៅឲ្យម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះឡើយ។ ប្រសិនបើតុលាការចង់បានព័ត៌មានបន្ថែម អ្នកជួលអាចស្នើសុំឲ្យចែករំលែកព័ត៌មាននេះជាមួយនឹងចៅក្រមជាលក្ខណៈឯកជន ឬ ដោយពុំមានម្ចាស់ផ្ទះ/មេធាវីម្ចាស់ផ្ទះ និងអ្នកផ្សេងនៅក្នុងបន្ទប់សវនាការស្តាប់ឮ ព័ត៌មានឡើយ។
តើនេះវាខុសអ្វីពីការទទួលសមស្របនៅខាងក្រៅតុលាការនោះ?
ពិតជាខុសគ្នា ប្រសិនបើអ្នកជួលបានទទួលនូវការទទួលមួយសមស្របពីនិយោជករបស់គេ ឬ ម្ចាស់ផ្ទះ ឬបុគ្គលផ្សេង ឬនីតិបុគ្គលនោះ ពួកគេអាចចង់ស្នើសុំនូវការទទួលប្រហាក់ប្រហែលគ្នាទៅនឹងការចូលរួមនៅក្នុងតុលាការដែរ។ សម្រាប់ព័ត៌មានបន្ថែម អ្នកជួលក៏អាចចូលមើលតំណភ្ជាប់ខាងក្រោម៖ https://www.courts.ca.gov/14362.htm និង https://www.courts.ca.gov/documents/Disability-Accommodations-in-California-Courts.pdf.


