កញ្ចប់ព័ត៌មានសវនាការរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ចំពោះសេវាមើលថែទាំអ្នកជម្ងឺដោយអ្នកដទៃ ក្រៅពីសាច់ញាតិរបស់ខ្លួន

Publications
#7136.06

កញ្ចប់ព័ត៌មានសវនាការរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ចំពោះសេវាមើលថែទាំអ្នកជម្ងឺដោយអ្នកដទៃ ក្រៅពីសាច់ញាតិរបស់ខ្លួន

ការ សម្រាកថែទាំ គឺជាសេវា ដែលឱ្យនរ ណាម្នាក់ មើលថែ ទាំ អ្នក ជម្ងឺ ដែលជាអតិថិជនរបស់ មជ្ឈមណ្ឌល ប្រចាំតំបន់ ដែល រស់ នៅក្នុងផ្ទះ គ្រួសារខ្លួន ។ សេវានេះ គឺផ្តល់ឱកាស ឱ្យ សមាជិក គ្រួសារ សម្រាកពីទំនួលខុសត្រូវនៃការថែទាំអ្នកជម្ងឺ ឬមានពេលវេលា ដើម្បីធ្វើកិច្ច ការ ផ្សេងទៀត ។ សេវា ការ សម្រាកថែទាំ បានទទួលថវិកាឧបត្ថម្ភពី មជ្ឈមណ្ឌល ប្រចាំតំ បន់ ។ សេវានេះ អាចផ្តល់ជូននៅ តាមផ្ទះ ឬនៅ ក្នុង ទីកន្លែងផ្សេង ទៀត ដែល បាន ទទួល ការ អនុម័ត ។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ជំពូកទី 1 – សេចក្តីផ្តើម

ការ សម្រាកថែទាំ គឺជាសេវា ដែលឱ្យនរ ណាម្នាក់ មើលថែ ទាំ អ្នក ជម្ងឺ ដែលជាអតិថិជនរបស់ មជ្ឈមណ្ឌល ប្រចាំតំបន់ ដែល រស់ នៅក្នុងផ្ទះ គ្រួសារខ្លួន ។ សេវានេះ គឺផ្តល់ឱកាស ឱ្យ សមាជិក គ្រួសារ សម្រាកពីទំនួលខុសត្រូវនៃការថែទាំអ្នកជម្ងឺ ឬមានពេលវេលា ដើម្បីធ្វើកិច្ច ការ ផ្សេងទៀត ។ សេវា ការ សម្រាកថែទាំ បានទទួលថវិកាឧបត្ថម្ភពី មជ្ឈមណ្ឌល ប្រចាំតំ បន់ ។ សេវានេះ អាចផ្តល់ជូននៅ តាមផ្ទះ ឬនៅ ក្នុង ទីកន្លែងផ្សេង ទៀត ដែល បាន ទទួល ការ អនុម័ត ។

ដោយ បាន ចូល ជាធរមាន នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2018, គឺមិនមានការ កំណត់ពីចំនួនសេវា ការ សម្រាកថែទាំ ដែលអ្នក អាចទទួលបានឡើយ, ដូច្នេះ អ្នក អាច មាន សិទ្ធិ ទទួលបាន សេវា នេះ ច្រើនម៉ោង ជាងចំនួន សេវា ដែល អ្នក កំពុង តែ ទទួលបាន ក្នុង ពេល បច្ចុប្បន្ន ។ សម្រាប់ ព័ត៌មានបន្ថែម សូមអាន ឯកសារណែនាំ របស់កម្មវិធីចំពោះ មជ្ឈមណ្ឌលប្រចាំតំបន់ ទាក់ទ ង នឹង ការលុបចោលការរឹតបន្តឹង ចំពោះ សេវា ការ សម្រាកថែទាំ នេះបើ អនុលោម តាម ក្រម សុខុ មាល ភាព និងស្ថាប័ន ផ្នែកទី 4686.5 ដែលមានជា ភាសាអង់គ្លេស និងអេស្ប៉ាញ នៅ ទី នេះ ៖ https://www.dds.ca.gov/wp-content/uploads/2019/02/SupportSvcs_RespiteEnglish_20190215.pdf ។ តម្រូវការ របស់អ្នក ចំពោះសេវា ការ សម្រាកថែទាំ គឺ ត្រូវ លើក មក ពិភាក្សានៅក្នុង កិច្ចប្រជុំផែនការកម្មវិធីសម្រាប់បុគ្គល (IPP, Individual Program Plan) របស់អ្នក ។

តាមបទពិសោធន៍របស់យើង, អតិថិជន របស់ មជ្ឈមណ្ឌល ប្រចាំ តំបន់ និងក្រុម គ្រួសាររបស់ ពួកគេ ជារឿយៗ ត្រូវបានបដិសេធនូវចំនួន និងប្រភេទនៃសេវា ការ សម្រាកថែទាំ ដែល ពួក គាត់ ត្រូវ ការ ។ ឧទាហរណ៍ សេវា ការ សម្រាកថែទាំ អាច រួម បញ្ចូលនូវ ការ មើលថែជម្ងឺផ្លូវ ចិត្ត ឬការ ថែទាំ ព្យាបាលជម្ងឺផ្លូវ កាយ ។ កញ្ចប់ព័ត៌មាននេះ នឹងពិពណ៌នាអំពីទំនួលខុសត្រូវរបស់ មជ្ឈមណ្ឌលប្រចាំ តំបន់ ដើម្បីផ្តល់សេវា ការ សម្រាកថែទាំ និងរបៀបប្តឹងឧទ្ធរណ៍ ចំពោះការ បដិសេធមិន ផ្តល់ សេវា, ការបញ្ចប់សេវា ឬការកាត់បន្ថយ នូវសេវា ការ សម្រាកថែទាំ នេះ ។

ដំណើរ ការ IPP

ដូចទៅនឹងសេវា ទាំងអស់ ដែល ផ្តល់ ជូនដោយមជ្ឈមណ្ឌល ប្រចាំតំបន់ដែរ សេវា ការ សម្រាក ថែទាំ ត្រូវ ទទួល បានការ អនុញ្ញាតតាម រយៈ ដំណើរការផែនការកម្មវិធីបុគ្គល (IPP, Individual Program Plan) ។

អ្នកត្រូវតែរៀបចំឯកសារ អំពីតម្រូវការរបស់អ្នក ចំពោះ សេវា ការ សម្រាកថែទាំនៅឯកិច្ចប្រជុំ IPP ។ ការលំបាកមួយ ក្នុង ការបង្ហាញពីតម្រូវការ សេវា ការ សម្រាកថែទាំគឺថា តម្រូវការរបស់ មនុស្សគ្រប់រូប ហើយនិងហេតុផលដែលត្រូវការ សេវា ការ សម្រាកថែទាំគឺមានភាព ខុសៗគ្នា ។ តម្រូវការ សេវានេះ ជាចម្បង អាចបណ្តាលមកពីលក្ខណៈ និង ភាពធ្ងន់ធ្ងរ នៃពិការភាព, អាកប្បកិរិយា ឬតម្រូវការថែទាំ ផ្នែកវេជ្ជសាស្រ្តរបស់អ្នក ។ ឬវាអាចបណ្តាលមកពីតម្រូវការ នៃ សមាជិក ផ្សេង ទៀត របស់គ្រួសារ ។ ឧទាហរណ៍ ជាគ្រួសារដែលមាន តែឪពុក ឬម្តាយ, សុខ ភាពរបស់ឪពុកម្តាយ, ចំនួនកូនតូច ផ្សេងទៀត នៅក្នុងគ្រួសារ ដែលត្រូវការ ការថែទាំ, ធ្វើ ការ និងតម្រូវ ការ ផ្សេង ទៀត ។ ជាធម្មតា កត្តាផ្សេងៗ រួមផ្សំគ្នា អាច កំណត់បាន នូវចំនួន នៃ សេវា ការ សម្រាកថែទាំដែលអ្នក ត្រូវការ ។

ជារឿយៗ មជ្ឈមណ្ឌល ប្រ ចាំ តំបន់ ប្រើគោលការណ៍ណែនាំ "ការជាវសេវា" ឬគោលការណ៍ ណែនាំ (POS, Purchase of Service) ដើម្បីសម្រេច ចំពោះ ចំនួន នៃសេវា ការ សម្រាកថែទាំ ដែល អ្នក អាច ទទួល បាន ។ គោលការណ៍ណែនាំ ទាំងអស់ ត្រូវបានប្រើប្រាស់ដោយអ្នក សម្រប សម្រួលសេវា របស់មជ្ឈមណ្ឌល ប្រចាំ តំបន់ ដើម្បីពិនិត្យ មើលថាតើ ជាធម្មតា អ្នក ជម្ងឺទទួល បានចំនួន សេវា ការ សម្រាកថែទាំ ច្រើន ប៉ុណ្ណា ។ ទោះជាយ៉ាងណាក៏ដោយ គោល ការណ៍ ណែនាំនេះ មិនអាច យក មកប្រើ ដើម្បីសម្រេច ពីចំនួនពិតប្រាកដ នៃសេវា ការ សម្រាកថែទាំសម្រាប់ អ្នក ឡើយ ។ ច្បាប់ជនពិការលែនថឺម៉ែន បាន ចែង ថា សេវាទាំង អស់ ត្រូវ កែតម្រូវ ទៅតាម តម្រូវការ របស់ បុគ្គល ម្នាក់ៗ ។ គោលការណ៍ណែនាំ POS (ការ ចៀវ សេវា) ក៏ត្រូវ មាន ការ លើកលែង ផង ដែរ ចំពោះ ចំនួន នៃសេវា ទូទៅ ដែល ត្រូវ ផ្តល់ ជូន ។ ក្រុម IPP ត្រូវតែគិតគូរពីកាលៈទេសៈ និង តម្រូវការ របស់គ្រួសារអ្នក មុនពេល ពួក គេសម្រេចចិត្ត ថាតើអ្នក អាច ទទួល បាន សេវា មើល ថែ ពីអ្នក ដទៃ ជំនួស សមាជិក គ្រួសារ ចំនួន ប៉ុន្មានម៉ោង ។ អ្នកអាច ស្នើសុំ មជ្ឈមណ្ឌល ប្រ ចាំ តំបន់ របស់អ្នក នូវ សំណៅថត ចម្លង នៃគោលការណ៍ ណែ នាំ របស់គេ រួមទាំងករណី លើកលែង ឬក៏ ឯក សារ ទាំងនោះអាចមាន នៅក្នុង គេហទំព័ររបស់ មជ្ឈមណ្ឌលប្រ ចាំតំបន់ ។ អ្នកអា ច ស្នើសុំ ការ លើកលែង ពីមជ្ឈមណ្ឌលប្រចាំតំបន់ របស់អ្នក ។

ប្រសិនបើសំណើសុំ សេវា ការ សម្រាកថែទាំរបស់អ្នក គឺជា រឿងខុសពីធម្មតា, ជា ដំបូង សូម ពិភាក្សាជាមួយអ្នកសម្របសម្រួលសេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកសិន ហើយ សុំ ឱ្យ គាត់អញ្ជើញ បុគ្គលចាំបាច់ឱ្យចូលរួមការប្រជុំពិភាក្សា ។ ច្បាប់តម្រូវ ឱ្យ "អ្នកធ្វើសេចក្តី សម្រេចចិត្ត " ត្រូវ ចូលរួមកិច្ចប្រជុំ IPP - បុគ្គល នោះ អាច ជានរណាម្នាក់មក ពីមជ្ឈមណ្ឌល ប្រចាំតំបន់ ដែលមានសិទ្ធិអំណាចក្នុងការ យល់ ព្រម ឬបដិសេធ ចំពោះសំណើ របស់ អ្នក ។ ប្រសិនបើអ្នកមិនអាចយល់ព្រម អំពី សេចក្តី សម្រេចនៅក្នុងអង្គប្រជុំ, ច្បាប់តម្រូវឲ្យ មជ្ឈមណ្ឌល ប្រចាំតំបន់ រៀប ចំ ការ ប្រជុំ លើក ទីពីរ ឲ្យបាន ក្នុងរយៈពេល 15 ថ្ងៃ ប្រសិន បើអ្នកស្នើការ ប្រជុំនេះ ឬបើ មានការ យល់ ព្រមគ្នាពី សមាជិកក្រុមរៀបចំផែនការ ។ ជាថ្មីម្តង ទៀត មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែ បញ្ជូន នរណាម្នាក់ ឲ្យ ទៅចូល រូម ការ ប្រជុំ ដែល មាន សិទ្ធិ អំណាច ក្នុង ការ យល់ព្រមទៅនឹងសំណើរបស់អ្នក ។ វាមានប្រយោជន៍នៅពេលអ្នក កំណត់ ពេលប្រជុំរបស់អ្នកដោយស្នើសុំឱ្យអ្នកធ្វើការសម្រេចចិត្តមកចូលរួមកិច្ចប្រជុំ។

ប្រសិនបើក្រុម IPP យល់ព្រម ចំពោះសេវា ការ សម្រាកថែទាំសម្រាប់ អ្នក, អ្នកត្រូវតែ ចុះ ហត្ថលេខាលើឯកសារ IPP មុនពេលសេវា ថែទាំ នេះ អាចចាប់ ផ្តើម ។ ប្រសិនបើ មាន ចំណុច ខ្លះ អ្នកយល់ព្រម ហើយចំណុច ខ្លះទៀត អ្នក មិន យល់ ព្រម, សូម សរសេរ នៅក្នុង IPP ថា សេវា ណាដែលអ្នកយល់ព្រម និងសេវាណា ដែល អ្នក មិន យល់ ព្រម ។ បន្ទាប់មក សូម ចុះ ហត្ថលេខាលើ IPP ដើម្បី ឲ្យ សេវា ដែល មានការ ព្រមព្រៀងគ្នា អាច ចូល ជា ធរមាន ។

ពេល មក ចូល រួម ការ ប្រជុំ សូមត្រៀម ខ្លួន ដើម្បីពន្យល់ អំ ពីហេតុផលទាំងអស់ ដែលបង្ហាញ ថា ហេតុ អ្វី បាន ជា អ្នកត្រូវការចំនួនម៉ោងនៃសេវា ការ សម្រាកថែទាំ ដែល អ្នក បាន ស្នើ ឡើង ។ ការ សម្រាកថែទាំ រួមជាមួយនឹងសេវា ផ្សេង ទៀត ទាំង អស់ របស់ មជ្ឈមណ្ឌល ប្រ ចាំ តំបន់ គឺ ជា សេវា ដែល អតិថិជន ទាំង អស់ មានសិទ្ធិទទួលបាន ។ នោះគឺ មានន័យថា មជ្ឈមណ្ឌល ប្រ ចាំតំបន់ មិនអាចបដិសេធ សេវា ការ សម្រាកថែទាំ ដែលអ្នកត្រូវការឡើយ ព្រោះវាមាន តម្លៃ ទាប ឬដោយសារតែ ពួក គេ គិតថា សេវាផ្សេងទៀតមានសារៈសំខាន់ជាង ។ តែ ក៏ មិនមែន មានន័យថា អ្នកត្រូវ ទទួលបានសេវា ការ សម្រាកថែទាំទាំងអស់ ដែល អ្នក ចង់បានឡើយ ។ ទោះយ៉ាងណាក៏ដោយ អ្នកមានសិទ្ធិទទួលបានសេវា ថែទាំ ពីអ្នក ដទៃ ទៅតាម សេចក្តី ត្រូវការ ដែល អ្នកអាចបញ្ជាក់បាន ។ សូម ព្យាយាម បញ្ជាក់ ពីតម្រូវការរបស់អ្នក ចំពោះ សេវា ការ សម្រាក ថែទាំពេល ប្រជុំ IPP ដោយការ ពន្យល់ពីតម្រូវការ របស់អ្នកឱ្យបានច្បាស់លាស់ ។ អ្នកអាចប្រើ ឧទាហរណ៍ បញ្ជាក់ ពីមូល ហេតុ ដែលអ្នកត្រូវការ សេវា ការ សម្រាកថែទាំហើយ បង្ហាញ សំបុត្រ, ឯកសារ, និងមនុស្សផ្សេងទៀត ដែលអាចជួយ បញ្ជាក់ អំពី តម្រូវការ របស់អ្នក ចំពោះសេវា ការ សម្រាកថែទាំ។

អ្នកអាចស្នើសុំសវនាការយុត្តិធម៌ ប្រសិនបើអ្នកមិនយល់ ស្របចំពោះ ការបដិសេធ, ការបញ្ចប់ ឬការកាត់បន្ថយ ចំនួន សេវា ការ សម្រាកថែទាំដែលអ្នកគិតថាអ្នកត្រូវការ ពីមជ្ឈមណ្ឌល ប្រចាំតំបន់ ។ សវនាការ យុត្តិធម៌ គឺមិន ដូច ការ កាត់ ក្តី របស់ តុលាការឡើយ ប៉ុន្តែ វា សំខាន់ ណាស់ ដែល អ្នក ត្រូវ រៀបចំត្រៀម ខ្លួន ឲ្យ បាន ល្អ ។ សវនាការយុត្តិធម៌ ជាធម្មតា ត្រូវធ្វើ ឡើងនៅក្នុងបន្ទប់មួយ នៅក្នុង ឬនៅជិតមជ្ឈមណ្ឌលប្រចាំតំបន់ ។ ចៅក្រម ក្នុង សវនាការ នេះ គេហៅថា "ចៅក្រមច្បាប់រដ្ឋបាល" ឬ ALJ (Administrative Law Judge) ។

ជំពូកទី 2 – ដំណើរ ការ សវនាការ យុត្តិ ធម៌

កំណត់ ចំណាំ

ប្រសិនបើមជ្ឈមណ្ឌល ប្រចាំ តំបន់ ចង់បដិសេធ, កាត់បន្ថយ ឬបញ្ចប់សេវា ការ សម្រាកថែទាំ របស់អ្នក, មជ អ្នកប្រចាំ តំបន់ត្រូវ រៀប ចំការ ប្រជុំ IPP ។ អ្នកមានសិទ្ធិ ទទួលបាន សេចក្តី ជូន ដំណឹង ជាលាយលក្ខណ៍អក្សរ អំពីចំណាត់ ការ សកម្មភាព (NOA, notice of action) ប្រ សិន បើ មជ្ឈមណ្ឌលប្រចាំ តំបន់ និយាយថា "ទេ" ចំពោះអ្វីដែលអ្នក ចង់បាន ។ ប្រសិនបើ មជ្ឈមណ្ឌល ប្រចាំតំបន់ បដិសេធមិនផ្តល់ឱ្យអ្នកនូវចំនួនម៉ោងដែលអ្នក ជឿថាអ្នកត្រូវការ អ្នកមានសិទ្ធិទទួលបាន NOA ជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេល 5 ថ្ងៃ បន្ទាប់ ពីការ ប្រជុំ ។ NOA ពន្យល់ពី មូលហេតុដែលមជ្ឈមណ្ឌល ប្រចាំតំបន់បដិសេធសេវា ការ សម្រាកថែទាំ ដែល អ្នកចង់បាន, របៀបស្នើសុំសវនាការយុត្តិធម៌, ជំហានសវនាការ, និងកាលបរិច្ឆេទ ផុត កំណត់ នៃការ ស្នើសុំ សវនាការ ។ ពេលខ្លះ មជ្ឈមណ្ឌល ប្រចាំ តំបន់ មិនប្រាប់អ្នក និងអ្នក តំណាងរបស់អ្នក អំពីសិទ្ធិទទួលបាន NOA និងដំណើរការបណ្តឹងឧទ្ធរណ៍ ឡើយ ។ អ្នក ត្រូវស្នើសុំ NOA ជាលាយលក្ខណ៍អក្សរ ប្រសិនបើមជ្ឈមណ្ឌល ប្រចាំតំបន់ មិនបានផ្តល់ ឱ្យអ្នក ទេនោះ ។

ដើម្បីឱ្យ NOA មានលក្ខណៈ គ្រប់គ្រាន់ ឯកសារនេះ ត្រូវតែប្រាប់អ្នកពីអ្វីដែល មជ្ឈមណ្ឌល ប្រចាំតំបន់ គ្រោងនឹងធ្វើ និងអ្វីដែលច្បាប់អនុញ្ញាតឱ្យពួកគេធ្វើ ។ ព័ត៌មាននេះ ក៏ជួយអ្នកក្នុង ការ សម្រេចចិត្ត ប្តឹងឧទ្ធរណ៍ និងការ ត្រៀម ខ្លួន សម្រាប់សវនាការយុត្តិធម៌ផងដែរ ។ ខ្លឹមសារ បស់ NOA ត្រូវ តែបញ្ជាក់ពី ៖

  • អ្វីដែលមជ្ឈមណ្ឌល ប្រចាំ តំបន់នឹងធ្វើ
  • មូល ហេតុ ដែលមជ្ឈមណ្ឌល ប្រចាំ តំបន់ អនុវត្ត ចំណាត់ ការ នេះ
  • ពេលវេលា ដែល មជ្ឈមណ្ឌល ប្រចាំ តំបន់ អនុវត្ត ចំណាត់ ការ នេះ
  • ច្បាប់, បញ្ញត្តិ ឬគោលនយោបាយ ដែលអនុញ្ញាតឱ្យខ្លួន អនុវត្ត ចំណាត់ ការ នេះ
  • របៀប និងកន្លែង ដាក់បណ្តឹងឧទ្ធរណ៍
  • ថ្ងៃផុតកំណត់ សម្រាប់ការដាក់ពាក្យប្តឹងឧទ្ធរណ៍
  • ព័ត៌មាន អំពីអ្វីដែល កើតឡើង នៅក្នុងដំណើរការបណ្តឹងឧទ្ធរណ៍
  • របៀបពិនិត្យមើល កំណត់ត្រាមជ្ឈមណ្ឌលប្រចាំ តំបន់ របស់អ្នក និង
  • កន្លែងដែលអ្នក អាច ទទួលបានជំនួយ ចំពោះការតស៊ូមតិ ។

នៅពេល អ្នកទទួលបាន NOA, អ្នកត្រូវសម្រេចចិត្តថា តើអ្នកនឹងដាក់បណ្តឹងឧទ្ធរណ៍ ដែរ ឬទេ ដើម្បីបន្ត ស្នើសុំ សេវា ការ សម្រាកថែទាំ ទៅតាមតម្រូវការ របស់អ្នក ។

ការ ដាក់ ពាក្យ ស្នើ សុំ សវនាការ យុត្តិ ធម៌

អ្នកមានពេលត្រឹមតែ 60 ថ្ងៃ ប៉ុណ្ណោះដើម្បីស្នើសុំ សវនាការ យុត្តិធម៌ ដោយចាប់ផ្តើមពីកាល បរិច្ឆេទ ដែលអ្នកទទួលបាន NOA ជាលាយលក្ខណ៍អក្សរ អំពី ការសម្រេចចិត្ត ឬសកម្មភាព ដែលអ្នកមិនយល់ស្រប ។ ប្រសិនបើអ្នកកំពុងទទួលបាន សេវា ការ សម្រាកថែទាំ ប៉ុន្តែ មជ្ឈមណ្ឌល ប្រចាំតំបន់ ចង់កាត់បន្ថយ ឬបញ្ឈប់ម៉ោងទទួល សេវា របស់អ្នក, អ្នកត្រូវតែដាក់ បណ្តឹងឧទ្ធរណ៍អំពីការ សម្រេច ចិត្តនេះ ឲ្យបាន ក្នុងរយៈពេល 30 ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នក ទទួលបាន NOA ។ ការធ្វើបែបនេះ, ម៉ោងទទួល សេវា ការ សម្រាកថែទាំរបស់អ្នក នឹង នៅតែ បន្ត ក្នុង អំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍ ។

ប្រសិនបើអ្នក មិន អាច ដាក់ ពាក្យ ប្តឹងបាន ក្នុង រយៈពេលកំណត់ 60 ថ្ងៃ ដោយសារអ្នកមិន បាន ទទួល NOA គ្រប់គ្រាន់ ឬ មិនបានទទួល NOA តែម្តង, អ្នក ត្រូវ ស្នើសុំ សវនាការ យុត្តិធម៌ ភ្លាមៗ។ ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ បដិសេធ, កាត់បន្ថយ ឬបញ្ឈប់ សេវា ការ សម្រាក ថែទាំរបស់អ្នក ដោយមិនបាន ផ្តល់ការជូនដំណឹងដល់អ្នក, អ្នកក៏ នៅ តែអាច ប្តឹងឧទ្ធរណ៍ បានដដែល - អ្នកមិនបាច់ មាន NOA ឡើយ ដើម្បី ប្តឹងឧទ្ធរណ៍ ។

ដើម្បីស្នើសុំ សវនាការ យុត្តិធម៌ សូមបំពេញទម្រង់ស្នើសុំសវនាការយុត្តិធម៌ ដែលមជ្ឈមណ្ឌល ប្រចាំតំបន់ ផ្ញើមកជាមួយ NOA របស់អ្នក ដែលមានផង ដែរ នៅឯ ៖

https://www.dds.ca.gov/general/appeals-complaints-comments/fair-hearings-complaint-process/ ប្រសិនបើអ្នកមិនអាច ទាញយកបែបបទនេះ តាម អនឡាញបានទេ សូមទាក់ទងមកយើងខ្ញុំ ។ ដាក់ ស្នើ សំណើ សុំសវនាការយុត្តិធម៌ របស់អ្នកទៅកាន់ DDS ហើយរក្សាទុកសំណៅ ថតចម្លង សម្រាប់ខ្លួនអ្នក ។ DDS នឹងបញ្ជូនសំណើរបស់អ្នក ទៅកាន់មជ្ឈមណ្ឌលប្រចាំតំបន់ និង ការិយាល័យសវនាការរដ្ឋបាល (OAH, Office of Administrative Hearings) ដែលជា ទីភ្នាក់ ងារ រដ្ឋ ដែលជាអ្នក ចាត់ ចែង សវនាការ របស់មជ្ឈមណ្ឌលប្រចាំតំបន់ ។ OAH មិនទទួល យកឯកសារ តាមទូរសារឡើយ ។ អ្នកអាចផ្ញើឯកសារ តាមប្រៃសនីយ៍ ទៅ OAH ឬទាក់ទង OAH សម្រាប់ព័ត៌មានបន្ថែម អំពីរបៀបផ្ញើឯកសារតាមអេឡិចត្រូនិក ។ មានព័ត៌មានបន្ថែម អំពីរបៀបផ្ញើឯកសារតាមអេឡិចត្រូនិក នៅលើគេហទំព័រ OAH ៖ https://www.dgs.ca.gov/OAH/Services/Page-Content/Office-of-Administrative-Hearings-Services-List-Folder/File-or-Upload-OAH-Case-Documents?search=file%20electronic.

ការរក្សា បាននូវ សេវា ការ សម្រាកថែទាំ នៅពេលអ្នក កំពុង ដំណើរ ការ បណ្តឹង ឧទ្ធរណ៍ ("ជំនួយបង់ប្រាក់កំពុងរង់ចាំ")

ប្រសិនបើមជ្ឈមណ្ឌល ប្រចាំ តំបន់ ព្យាយាមផ្លាស់ប្តូរសេវា ការ សម្រាកថែទាំ របស់អ្នក ដែល អ្នក ទទួលបានរួចហើយ អ្នកមានសិទ្ធិរក្សាសេវា ការ សម្រាកថែទាំនោះ ឱ្យនៅដដែល នៅ ពេល អ្នកដំណើរ ការ បណ្តឹង ឧទ្ធរណ៍ ។ អ្នកត្រូវតែប្តឹងឧទ្ធរណ៍ ឲ្យបាន ក្នុងរយៈពេល 30 ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបាន ទទួល NOA ដើម្បីរក្សាសេវា ការ សម្រាកថែទាំរបស់ អ្នក មិន ឲ្យ ប្រែប្រួល ។ នេះត្រូវបានគេហៅថា "ការបង់ប្រាក់ជំនួយដែលកំពុងរង់ចាំ" ។

ការ ប្រជុំ ក្រៅ ផ្លូវ ការ

នៅពេលអ្នក ដាក់ ស្នើ បែបបទ សុំសវនាការ យុត្តិធម៌ អ្នកអាចស្នើសុំការប្រជុំក្រៅផ្លូវការ និង/ឬ ការសម្រុះសម្រួល មុន សវនាការ ។ ការប្រជុំក្រៅផ្លូវ ការ គឺជាការប្រជុំរវាងអ្នក (និងអ្នក តំណាង របស់អ្នក ប្រសិនបើមាន) និង អ្នករដ្ឋបាលមជ្ឈមណ្ឌល ប្រចាំតំបន់ ។ គោល បំណង នៃ ការ ប្រជុំ នេះ គឺ ដើម្បី ដោះ ស្រាយ បញ្ហា របស់អ្នក ។ នេះជាឱកាស របស់អ្នក ក្នុងការ ជួបជា មួយមជ្ឈមណ្ឌល ប្រចាំតំបន់ ហើយបញ្ចុះបញ្ចូលពួកគេ ឱ្យផ្តល់ ឱ្យអ្នកនូវសេវា ការ សម្រាកថែទាំដែលអ្នក ត្រូវការ ។ អ្នកមិនចាំបាច់ ត្រូវរៀប ចំ ការ ប្រជុំក្រៅផ្លូវការ ឡើយ ។ ប្រសិនបើ អ្នក ស្នើ សុំការប្រជុំក្រៅផ្លូវការ មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែរៀប ចំ ការ ប្រជុំ មួយក្នុង រយៈ ពេល 10 ថ្ងៃ បន្ទាប់ពីពួក គេ ទទួលបានសំណើសុំ សវនាការ យុត្តិធម៌របស់អ្នក ប្រ សិន បើ អ្នក មិន ស្នើ សុំ កាល បរិច្ឆេទ ផ្សេង ទៀត ទេនោះ ។

ក្នុងរយៈពេល 5 ថ្ងៃ នៃ ថ្ងៃធ្វើការ បន្ទាប់ពីការប្រជុំក្រៅផ្លូវការ, មជ្ឈមណ្ឌលប្រចាំតំបន់ ត្រូវតែ ផ្ញើ សេចក្តី សម្រេច ជាលាយលក្ខណ៍អក្សរមកឲ្យ អ្នក ។ ការសម្រេច ជាលាយលក្ខណ៍អក្សរ ត្រូវតែរាយ បញ្ហាដែលបានលើក មក ពិភាក្សានៅក្នុងកិច្ចប្រជុំ ។ សេចក្តី សម្រេច ត្រូវតែ បញ្ជាក់ ពី ការសម្រេច របស់មជ្ឈមណ្ឌលប្រចាំ តំបន់ លើបញ្ហានីមួយៗ, អង្គហេតុដែល គាំទ្រ ការ សម្រេច នីមួយៗ, និងច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយ ដែលមជ្ឈមណ្ឌល ប្រ ចាំ តំបន់ បានប្រើដើម្បីសម្រេច ។

បន្ទាប់ ពីការ ប្រជុំ ក្រៅ ផ្លូវ ការ ប្រសិនបើអ្នក យល់ ព្រម ជាមួយ នឹង ការសម្រេច របស់ មជ្ឈមណ្ឌល ប្រ ចាំ តំបន់, អ្នកអាចដក បណ្តឹង សវនាការ យុត្តិធម៌ របស់អ្នក វិញ ។ អ្នកអាច ដក បណ្តឹង វិញ ដោយ បំពេញ បែបបទ "សេចក្តី ជូនដំណឹង អំពីដំណោះស្រាយ" ដែល មជ្ឈមណ្ឌល ប្រចាំតំបន់ ផ្តល់ឱ្យ ហើយ អ្នក ក៏អាច ទាញ យក បែបបទនេះ បានពីទីនេះ ផងដែរ ៖

https://www.dds.ca.gov/general/appeals-complaints-comments/fair-hearings-complaint-process/ ការសម្រេចចិត្តនេះនឹងចូលជាធរមាន 10 ថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលប្រចាំតំបន់ទទួល បាន ទម្រង់ "ការជូនដំណឹងអំពីដំណោះស្រាយ"។ ប្រសិនបើអ្នក មិនអាច ទាញ យក បែបបទ នេះ តាម អនឡាញបានទេ សូមទាក់ទងមកយើងខ្ញុំ ។

បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការ ប្រសិនបើអ្នក មិនយល់ស្របនឹង ការសម្រេច របស់មជ្ឈមណ្ឌល ប្រ ចាំតំបន់ទេ, អ្នកអាចបន្តជាមួយនឹងការសម្រុះសម្រួល ទៅតាម កាលវិភាគ ដែលបាន កំណត់ ពេល ឬបន្តដំណើរ ការ សវនាការយុត្តិធម៌ ។ អ្នកមិនចាំបាច់ ត្រូវទទួលយក ការសម្រេច របស់មជ្ឈមណ្ឌលប្រចាំតំបន់ ឡើយ ។

ការ សម្រុះ សម្រួល

អ្នកក៏អាចស្នើសុំ ការសម្រុះសម្រួល ផងដែរ ។ ការសម្រុះសម្រួល គឺជាការប្រជុំ ដោយមាន អ្នកសម្រុះសម្រួលឯករាជ្យ ដែលបានទទួលការបណ្តុះបណ្តាល ពីការិយាល័យ សវនាការ រដ្ឋបាល (OAH, Office of Administrative Hearings) ជួបជាមួយអ្នក និងតំណាង មជ្ឈមណ្ឌល ប្រចាំតំបន់ ។ អ្នកសម្រុះ សម្រួល មាន តួនាទី ស្វែងរក ចំណុច រួមនៃបញ្ហា និងដំណោះ ស្រាយ ថ្មី ។ ពេលខ្លះ អ្នកសម្រុះ សម្រួល អាចជួបជាមួយភាគីនីមួយៗ ដាច់ដោយឡែក ដើម្បីដោះ ស្រាយ បញ្ហា ។ អ្នកសម្រុះសម្រួល មិនមានអំណាច បង្ខំឱ្យ មានកិច្ចព្រមព្រៀងអ្វីមួយ រវាង ភាគី ជម្លោះឡើយ ។ ប្រសិនបើអ្នក ឈានដល់កិច្ចព្រមព្រៀងអ្វីមួយ អ្នកត្រូវ ចុះហត្ថលេខា លើ ឯកសារកិច្ចព្រមព្រៀង ហើយដំណើរការបណ្តឹងឧទ្ធរណ៍នឹងត្រូវ បញ្ឈប់ នៅពេល ជាមួយ គ្នា ដែរ ។ ប្រសិនបើ អ្នកមិនឈានដល់ការព្រមព្រៀង អ្វីមួយទេ ដំណើរ ការ របស់អ្នក គឺត្រូវ ចូលក្នុង សវនាការយុត្តិធម៌ ។

ប្រសិនបើអ្នកស្នើសុំការសម្រុះ សម្រួល មជ្ឈមណ្ឌល ប្រចាំតំបន់ត្រូវចូលរួមក្នុង សកម្មភាព សម្រុះសម្រួល នេះ ។ អ្នក មិន ចាំបាច់ មាន កិច្ច ប្រជុំ ក្រៅ ផ្លូវការ ជា មុន ឡើយ ប្រសិន បើ អ្នក មិន ចង់ ។

ការសម្រុះសម្រួល គឺជាជំហាន ដ៏សំខាន់មួយ ហើយយើងលើកទឹកចិត្ត ឲ្យក្រុម គ្រួសារ ចូល រួមក្នុង សកម្មភាព ការសម្រុះសម្រួលនេះ នៅមុនពេលសម្រេច ឡើងសវនាការ ។ ជារឿយៗ គឺជាគំនិតដ៏ល្អមួយ ចំពោះ ការ សម្រុះសម្រួល ព្រោះវាផ្តល់ឱកាស ឱ្យអ្នក និងមជ្ឈមណ្ឌល ប្រចាំ តំបន់ ក្នុង ការ ឈានដល់កិច្ចព្រមព្រៀងមួយ ដោយ មិន បាច់ ឡើង សវនាការ យុត្តិធម៌ ។ ទោះយ៉ាងណាក៏ដោយ ដំណើរការ នេះ គឺត្រូវការពេលវេលា ។ សូម ត្រៀមខ្លួន ដើម្បីសម្រុះ សម្រួល ហើយគិតប្រកបដោយភាពច្នៃប្រឌិត អំពីរបៀបដែលអ្នកអាច ដោះស្រាយ ស្ថាន ការណ៍បាន ។ ឧទាហរណ៍ ប្រសិនបើអ្នក ត្រូវការ សេវា ការ សម្រាកថែទាំច្រើន ក្នុងខែ ខ្លះ ជាង ខែផ្សេង មជ្ឈមណ្ឌល ប្រចាំ តំបន់ អាចផ្តល់ឱ្យអ្នកនូវចំនួនម៉ោង សម្រាប់ សេវា ការ សម្រាកថែទាំ នេះ ចំនួន 6 ខែ ដែលអ្នកអាចប្រើ ទៅតាមតម្រូវការ ។

ប្រសិនបើអ្នក មិន អាច ឈានដល់កិច្ចព្រមព្រៀង នៅក្នុង ការ ប្រជុំ សម្រុះសម្រួលទេ ការ សម្របសម្រួលណាមួយ ដែល នឹងមាន ផ្តល់ ជូន នឹងត្រូវ រក្សា ជា ការសម្ងាត់ ហើយស្ថានភាព នេះ អ្នក ឬមជ្ឈមណ្ឌល ប្រចាំ តំបន់ មិន អាច យក ការ សម្ងាត់ នេះ ទៅប្រើ ដើម្បី ប្រឆាំងនឹង ភាគី ម្ខាងទៀត នៅក្នុង អង្គសវនាការយុត្តិធម៌ ឡើយ ។

បើ ទោះបីជា ការសម្រុះ សម្រួល មិនបានផលក៏ដោយ ក៏ការ ធ្វើ បែបនេះ នឹងអាច ជួយអ្នក ឲ្យ ប្រមូល ព័ត៌មានបន្ថែម អំពីសាច់ រឿង របស់មជ្ឈមណ្ឌលប្រចាំតំបន់ បានដែរ ។ ព័ត៌មាននោះ អាចជួយអ្នក ក្នុង ការ ត្រៀម ខ្លួន ចូលរួម អង្គ សវនាការយុត្តិធម៌ ។ ប្រសិនបើ អ្នកគិតថា គ្មាន សង្ឃឹម ថា នឹង អាច ឈាន ចូល ដល់កិច្ចព្រមព្រៀងណាមួយជាមួយ មជ្ឈមណ្ឌល ប្រចាំ តំបន់ ទេនោះ អ្នកអាចសម្រេចចិត្ត មិនឲ្យមានការ ប្រជុំសម្រុះសម្រួល ក៏បានដែរ ។ ត្រង់នេះ គេ ហៅថា "ការបោះបង់ការប្រជុំសម្រុះ សម្រួល" ។ ប៉ុន្តែមនុស្ស ជាច្រើនដែល គិតថាគ្មាន សង្ឃឹម ថា នឹង អាចទទួលបានកិច្ចព្រមព្រៀង បែរជាឈានដល់កិច្ចព្រមព្រៀង ពីការ ប្រជុំ សម្រុះសម្រួល ។ ប្រសិនបើអ្នក ឬមជ្ឈមណ្ឌល ប្រចាំតំបន់ បោះបង់ការសម្រុះសម្រួល សូមប្រាកដថា អ្នកបាន ត្រៀមខ្លួនរួចរាល់ សម្រាប់សវនាការយុត្តិធម៌ ។ សវនាការរបស់អ្នក អាចនឹងត្រូវកំណត់ពេលរៀប ចំ លឿនជាង ធម្មតា ប្រសិនបើអ្នកមិន ចូលរួម ការ ប្រជុំ សម្រុះ សម្រួល ជាមុនទេនោះ ។

ញត្តិ

ញត្តិ គឺ ជា សំណើ ឲ្យ ចៅក្រម នៅ ការិយាល័យ សវនាការ រដ្ឋបាល ធ្វើ ការ សម្រេច អ្វី មួយ មុន ពេល បើក សវនាការ យុត្តិធម៌ ។ ឧទាហរណ៍ អំពីញត្តិ មានជាអាទិ៍ ញត្តិ ស្នើសុំឲ្យ ចេញថ្លៃ សេវា ដែល នៅមិន ទាន់បានបង់ ដោយសារ ថា មជ្ឈមណ្ឌល ប្រចាំតំបន់ អាចខកខាន ក្នុង ការ បន្តផ្តល់សេវា, ញត្តិ ស្នើ សុំ ពន្យារពេល បើ កសវនាការ, ឬញត្តិ ស្នើ សុំ ដីកា ។ អ្នក អាច ដាក់ ញត្តិ ។ មជ្ឈមណ្ឌលប្រ ចាំ តំបន់ ក៏អាច ដាក់ ញត្តិ ដែរ ។

មជ្ឈ មណ្ឌល ប្រចាំ តំបន់ មួយ ចំនួន បាន ដាក់ ញត្តិ សុំច្រាន ចោលសំណុំរឿងបណ្តឹង ។ ញត្តិ ដែល ស្នើ សុំ ច្រាន ចោល សំណុំរឿង គឺស្នើសុំ ALJ កុំឲ្យអនុញ្ញាត ឱ្យមានសវនាការ ដោយសារ ថា អ្នក មិន មាន សិទ្ធិ ទទួល បាន សវនាការយុត្តិធម៌ ។ ញត្តិ ប្រភេទនេះ គឹ កម្រ មាន ណាស់ ។ ហើយ ក៏ជា ញត្តិ ដែល មាន ខ្លឹម សារ ផ្ទុយនឹងច្បាប់ ដែលធានាសិទ្ធិរបស់អ្នកក្នុងការ ទទួល បាន សវនាការយុត្តិធម៌ ។ ករណីលើកលែង ចំពោះ ញត្តិ បែបនេះ គឺគេ ធ្វើឡើង នៅពេលបណ្តឹង របស់អ្នក គ្មាន អង្គ ហេតុ ច្បាស់ លាស់, ឧទាហរណ៍ ប្រសិនបើច្បាប់ ចែងថា គ្មាន នរណាម្នាក់ អាច មានសិទ្ធិទទួលបានសេវា ថែទាំ ណាមួយទៀតឡើយ មិនថា អ្នក នោះ មាន ត្រូវ ការ សេវា អ្វីក៏ដោយចុះ ។

សវនាការ យុត្តិធម៌

ជំហានចុងក្រោយ ក្នុងដំណើរការបណ្តឹង ឧទ្ធរណ៍ គឺសវនាការយុត្តិធម៌ ។ សវនាការ នេះត្រូវ រៀប ចំធ្វើ ឡើង ក្នុងរយៈពេល 50 ថ្ងៃ បន្ទាប់ពីការស្នើសុំ ប្រសិនបើអ្នក ឬមជ្ឈមណ្ឌល ប្រចាំ តំបន់ មិនបាន ស្នើសុំបន្តពេល (បន្ថែមពេល) ទេនោះ ។ សវនាការយុត្តិធម៌ ត្រូវធ្វើឡើង នៅ ចំពោះមុខចៅក្រមច្បាប់រដ្ឋបាល (ALJ, Administrative Law Judge) ពីការិយាល័យ សវនាការ រដ្ឋបាល (OAH, Office of Administrative Hearings) ។ នៅក្នុង សវនាការយុត្តិធម៌ មជ្ឈមណ្ឌល ប្រចាំតំបន់ ត្រូវបង្ហាញករណីរបស់ខ្លួន ជាមុន ។ ALJ នឹង ចេញ សេចក្តី សម្រេច ក្នុង រវាង 10 ថ្ងៃ ក្រោយពេល សវនាការ យុត្តិធម៌ ត្រូវ បាន បញ្ចប់ ។

ការ បន្ត (ការ ពន្យារពេល)

មិនថា អ្នក ឬមជ្ឈមណ្ឌល ប្រចាំតំបន់ ឡើយ គឺសុទ្ធ តែ អាចស្នើសុំ OAH បន្ថែម ពេល សម្រាប់ ការសម្រុះ សម្រួល ឬពន្យារពេល បើកសវនាការ យុត្តិធម៌ ។ អ្នកមិនចាំបាច់មានហេតុផលល្អឡើយ ក្នុង ការ ស្នើ សុំបន្ត ពេល លើក ទីមួយរបស់ អ្នក ។ ប៉ុន្តែ ចំពោះ សំណើបន្ថែមណាមួយ អ្នកត្រូវតែមាន "មូល ហេតុ ច្បាស់ លាស់ " ទើប OAH អាច យល់ ព្រម ។ “មូលហេតុ ច្បាស់ លាស់” មានន័យថា មូលហេតុ ល្អ ។ “មូល ហេតុ ច្បាស់ លាស់” មាន ដូចជា សាក្សីសំខាន់ មិនអាច មក ចូលរួម សវនាការយុត្តិធម៌ ទៅតាម កាល បរិច្ឆេទកំណត់ បាន, ឈឺ, មានការ បន្ទាន់, ឬសាច់ ញាតិជិតដិត ស្លាប់ ។

ដើម្បីពន្យារពេល ថ្ងៃបើក សវនាការ យុត្តិធម៌ អ្នកត្រូវដាក់ស្នើ "ញត្តិបន្តពេលពេលសវនាការ និងការបោះបង់ពេលកំណត់" ។ នេះជាតំណភ្ជាប់ ទៅកាន់បែបបទ ញត្តិ ៖

https://www.dgs.ca.gov/-/media/Divisions/OAH/Forms/GJ-Forms/OAH24.pdf?la=en&hash=BEB591E13540FF3FC99D4B5238528704384F7546 ប្រសិនបើអ្នក មិនអាច ទាញ យក បែបបទ នេះ តាម អនឡាញបានទេ សូមទាក់ ទង មក យើងខ្ញុំ

នៅក្នុង បែបបទនេះ មានប្រឡោះទំនេរ សម្រាប់អ្នក ពន្យល់ពីហេតុផល ដែលអ្នកត្រូវការ ដើម្បី បន្តពេល សវនាការយុត្តិធម៌ ប្រសិនបើវាមិនមែនជាសំណើសុំ បន្តពេល ដំបូង របស់ អ្នក ទេ នោះ ។ អ្នកក៏អាចភ្ជាប់ឯកសារណាមួយ ដែលគាំទ្រអំពី តម្រូវការរបស់អ្នក ចំពោះ ការ ស្នើ សុំ បន្ត ពេល សវនាការ ផងដែរ ។

នៅក្នុង បែបបទ នេះ ប្រាប់អ្នកឱ្យទូរស័ព្ទទៅជួប ជាមួយ នឹង អ្នក តំណាងមជ្ឈមណ្ឌល ប្រចាំ តំបន់ ហើយសួរថា តើពួកគេ យល់ព្រមបន្តពេល សវនាការយុត្តិធម៌ ដែរឬទេ ។ នៅក្នុង ប្រ ឡោះ ទំនេរ នៅក្នុង បែបបទនេះ សូមសរសេរឈ្មោះ និងលេខទូរស័ព្ទរបស់ អ្នក តំណាង មជ្ឈមណ្ឌល ប្រចាំតំបន់ ដែលអ្នកបាន ជួប តាម ទូរស័ព្ទ ។ សូម បញ្ជាក់ នៅក្នុង បែបបទនេះ ថាតើ បុគ្គលនោះ យល់ព្រម ឬមិនយល់ព្រម ចំពោះការ សុំបន្តពេល សវនាការ ។

អ្នក ឬមនុស្ស តំណាងរបស់អ្នក គួរចុះហត្ថលេខា ត្រង់វគ្គ ដែលមានចំណងជើងថា "ការបោះ បង់ ពេលដែលកំណត់ដោយច្បាប់ជនពិការលែនថឺម៉ែន សម្រាប់សវនាការយុត្តិធម៌ និង សេចក្តី សម្រេច របស់ សវនាការ" ។ ដើម្បីទទួលបានការបន្តពេល សវនាការ អ្នកត្រូវតែ យល់ ព្រម "បោះបង់" ពេលផុត កំណត់ សម្រាប់ ការ ធ្វើ សវនាការ ។ ត្រង់នេះ មានន័យថា អ្នកកំពុង យល់ព្រម ឲ្យ មាន សវនាការយុត្តិធម៌ ក្រោយ 50 ថ្ងៃ រាប់ ចាប់ពី សំណើសុំ សវនាការ យុត្តិធម៌ របស់អ្នក បានប្រគល់ ដល់ ដៃ មជ្ឈមណ្ឌលប្រចាំតំបន់ ។

ផ្ញើទម្រង់បន្តដែលបានបំពេញពេញលេញទៅ OAH ។ OAH មិនទទួលយកឯកសារ តាម ទូរសារឡើយ ។ អ្នកអាចផ្ញើឯកសារ តាមប្រៃសនីយ៍ ទៅ OAH ឬទាក់ទង OAH សម្រាប់ ព័ត៌មានបន្ថែម អំពីរបៀបផ្ញើឯកសារតាមអេឡិចត្រូនិក ។

ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីផ្ញើ ញត្តិ ជាលាយលក្ខណ៍អក្សរ សុំបន្តពេល សវនាការ ទេនោះ អ្នកអាច ហៅទូរសព្ទទៅជួប ជាមួយនឹង OAH ហើយសុំបន្តពេល សវនាការ តាមទូរស័ព្ទ តែម្តង ។

ការដកខ្លួន ដោយមិន បាត់ បង់ សិទ្ធិ

ប្រសិន បើសំណើ របស់អ្នក ក្នុង ការ សុំបន្តពេល/ពន្យារពេលសវនាការ ឬអ្នកមិនទាន់ បាន ត្រៀម ខ្លួន រួច រាល់ ចូលរួម សវនាការ យុត្តិធម៌, អ្នកអាចសុំដកខ្លួនចេញ ពីសវនាការយុត្តិធម៌ "ដោយមិន បាត់ បង់ សិទ្ធិ" ។ នេះគឺ មានន័យថា ប្រសិនបើអ្នកដកខ្លួន ចេញពីសវនាការ យុត្តិធម៌ គឺ នឹងមិនមាន អ្វី ប៉ះពាល់ ដល់សិទ្ធិរបស់អ្នកក្នុងការប្តឹងឧទ្ធរណ៍ ចំពោះបញ្ហានេះ នៅពេលក្រោយឡើយ ។ គឺជា ការប្រសើរ ក្នុងការ ដក ខ្លួន ដោយ មិន បាត់ បង់ សិទ្ធិ ជាជាង ចូលរួម សវនាការ ដោយមិន បាន ត្រៀម ខ្លួន ឲ្យ បាន ត្រឹមត្រូវ ។ OAH តម្រូវ ឲ្យអ្នក បំពេញ បែបបទ ជូនដំណឹង អំពីដំណោះ ស្រាយ ។ នេះជា តំណភ្ជាប់ ទៅកាន់ បែបបទ នេះ https://www.dds.ca.gov/wp-content/uploads/2019/05/DS1804.pdf បើ អ្នក មិន អាច ទាញ យក បែបបទនេះ តាមអនឡាញ បានទេ សូម ទាក់ ទង យើង ខ្ញុំ ។ សូមមើលឧបសម្ព័ន្ធ E សម្រាប់លិខិតគំរូ ក្នុង ការ ស្នើ សុំដកខ្លួន ដោយ មិន បាត់ បង់ សិទ្ធិ ។

ការ ដាក់ សំណុំ រឿង បញ្ចូលគ្នា

ការ ដាក់ សំណុំ រឿង បញ្ចូលគ្នា (Consolidation) កើត ឡើង នៅពេលដែល សំណុំរឿង ទទួល សេវា ការ សម្រាកថែទាំ របស់អ្នក ចំនួនពីរ ឬច្រើន ត្រូវ ឡើង សវនាការ ក្នុងពេល តែមួយ ពី សំណាក់ ALJ តែមួយ ។ អ្នក អាច ស្នើសុំ ការ ដាក់ សំណុំ រឿង បញ្ចូលគ្នា ដើម្បី ដោះស្រាយ ក្នុង អង្គសវនាការ តែមួយ ។ OAH ក៏អាច យក សំណុំរឿង ទទួល សេវា ការ សម្រាកថែទាំ មក បញ្ចូល គ្នា ក្នុង អង្គសវនាការ តែមួយបានដែរ ។ បើអ្នកមិនយល់ស្រប ក្នុង ការ ដាក់ សំណុំ រឿង របស់អ្នក បញ្ចូលគ្នាទេ អ្នក អាច ឆ្លើយថា "ទេ" បានដែរ ។ ALJ នឹងធ្វើ ការ សម្រេច ថាតើត្រូវ ដាក់ សំណុំ រឿងសេវា ការ សម្រាកថែទាំ របស់អ្នក ចូលគ្នា ដែរឬទេ ដោយផ្អែកលើច្បាប់ និង ស្ថានភាព នៃ សំណុំ រឿង ទាំងនោះ ។

អ្នក បកប្រែ ភាសាផ្ទាល់មាត់

បើអ្នក ឬសាក្សីរបស់អ្នក ត្រូវការអ្នកបកប្រែភាសា សូមទាក់ទង OAH ភ្លាម ។ អ្នកក៏អាច ប្រាប់ គេ ផងដែរថា អ្នក ត្រូវការ អ្នកបកប្រែភាសា ដោយ សរសេរ ចូលក្នុង បែបបទ ស្នើសុំ សវនាការយុត្តិធម៌ របស់អ្នក ។ OAH នឹងផ្តល់ជូនអ្នក នូវបកប្រែភាសា ដែលមានការ ទទួល ស្គាល់ ដោយមិនគិតថ្លៃ ។

ភាពងាយស្រួលចូលដល់ នៃទីតាំងសវនាការ

សវនាការយុត្តិធម៌ ភាគច្រើនធ្វើឡើងនៅមជ្ឈមណ្ឌលប្រចាំតំបន់ ។ ទីតាំងសវនាការ ត្រូវតែ ជាកន្លែង ដែលអាចឲ្យ អ្នកមាន ពិការភាព ងាយស្រួលចូល ។ សូម សួរនាំ OAH ជាមុន ដើម្បី បញ្ជាក់ថា ទីតាំងសនាការ មានភាពងាយស្រួល ចូលដល់ ។ ប្រសិនបើជនមានពិការភាព ត្រូវការការ សម្រួល សមរម្យ ដើម្បី អាច ចូល រួមសវនាការយុត្តិធម៌ សូមទាក់ទង OAH ភ្លាម ដើម្បីឲ្យពួកគេមាន ពេល រៀប ចំ ការ សម្រួល នេះ ។

ការ ស្នើសុំ ចៅក្រម ផ្សេង

ស្វែងយល់ អំពីចៅក្រម របស់អ្នក (ALJ, Administrative Law Judge) មុនពេលសវនាការ យុត្តិធម៌ ចូល មកដល់ ។ អ្នក អាចទទួលបាន ALJ ផ្សេង បើ សិនជា ចៅក្រម ដែល គេ ចាត់ អ្នក មានប្រវត្តិ ជាចៅក្រមលំអៀង ឬជាមនុស្ស មិនគួរឲ្យទុកចិត្ត ។ អ្នក អាចធ្វើបែបនេះបាន ដោយ ការ ដាក់ញត្តិ សុំ បដិសេធ (ដកចេញ) នូវចៅក្រម ALJ ។ ញត្តិគំរូ សម្រាប់ ដាក់ស្នើសុំ ដូរ ចៅក្រម មាននៅក្នុងឧបសម្ព័ន្ធ B ។

ដើម្បីស្វែងរកព័ត៌មាន អំពី ALJ ដែលត្រូវបានចាត់តាំង សម្រាប់ធ្វើ សវនាការ សំណុំ រឿង របស់ អ្នក សូមមើលគេហទំព័រ OAH តាមអាសយដ្ឋាន ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/GJ-Calendar (ប្រតិទិន យុត្តាធិការទូទៅ) ហើយបញ្ចូលលេខ សំណុំ រឿង របស់អ្នក ។ គេនឹងចាត់តាំង ALJ នៅ ពេល កាលបរិច្ឆេទ សម្រាប់បើក សវនាការ យុត្តិធម៌ ជិត មកដល់ ។ បន្ទាប់ មក សូម ចូល ទៅកាន់ ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions ហើយ បញ្ចូលឈ្មោះ ALJ ។ អ្នក នឹង ឃើញ បញ្ជី នៃ សំណុំរឿង ដែល ALJ ជាអ្នក កាត់ ក្តី ។ សូមអាន សំណុំ រឿង មួយចំនួន ដើម្បីពិនិត្យមើលថាតើអ្នកចង់ឱ្យ ALJ នេះ កាត់ ក្តី សំណុំរឿង របស់អ្នក ដែរឬទេ ។ បើមិនពេញចិត្តទេ សូមដាក់ញត្តិ ដើម្បី បដិសេធមិនប្រើ ALJ នេះ ហើយផ្ញើ ទៅ ឲ្យ OAH ជាមួយនឹង ព័ត៌មាន ទំនាក់ទំនងរបស់អ្នក ។ ប្រសិនបើអ្នកមិនបានទទួលដំណឹង ឆ្លើយ តប ពី OAH សូមទូរស័ព្ទទៅជួប ពួកគេ មុនពេលសវនាការយុត្តិធម៌ ចូល មកដល់ដើម្បី រក មើល ថាតើសំណើ របស់អ្នកត្រូវបានទទួល ការ យល់ ព្រម ដែរឬទេ ។ ជាទូទៅ គ្រប់ ការ ស្នើសុំ ដូរ ចៅក្រម គឺ សុទ្ធតែ ទទួលបាន ការ យល់ព្រម ។

ជំពូកទី 3 – ការត្រៀម រៀបចំ សម្រាប់សវនាការយុត្តិធម៌

ការកំណត់អំពី ការ ចោទឆ្លើយ ផ្លូវច្បាប់របស់អ្នក

  • ទឡ្ហីករណ៍ ផ្លូវច្បាប់របស់អ្នក គឺជាច្បាប់ និងការពិតដែលអ្នកកំពុង ពឹងផ្អែកលើ ដើម្បីបង្ហាញ ថា អ្នកមាន លក្ខណៈគ្រប់គ្រាន់ ដើម្បី ទទួល បាន សេវា ការ សម្រាកថែទាំ ទៅតាម ចំនួន ម៉ោង ដែល អ្នក ស្នើសុំ ។ ដើម្បីរៀបចំ ការ ចោទ ឆ្លើយ ផ្លូវច្បាប់ ៖ ពិនិត្យមើលច្បាប់ដែល គាំទ្រ ជំហរ របស់អ្នក ។ ច្បាប់មួយចំនួន មាននៅក្នុង ឧបសម្ព័ន្ធ D ៖ គំរូនៃសេចក្តីសង្ខេប របស់អ្នកប្តឹង ទាមទារនៅក្នុងសវនាការ នៅក្នុង ទំព័រទី 36 ក្រោមចំណងជើង IV ។ ច្បាប់ ដែល អាច អនុវត្ត បាន ។
  • ស្វែងរក និងអាន សេចក្តីសម្រេច របស់សវនាការ យុត្តិធម៌ពីមុននៅក្នុង តំណខាងក្រោម ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions សូម ស្វែងរកពាក្យគន្លឹះ "សេវាថែទាំ ដោយអ្នក ដទៃ - ការ សម្រាកថែទាំ" ដើម្បី រកមើលតែ សំណុំ រឿង ចំពោះ បញ្ហានោះ ។

មជ្ឈមណ្ឌល ប្រចាំតំបន់ អាចនិយាយថា អ្នកមិនអាចទទួលបានសេវា ការ សម្រាកថែទាំ ឡើយ ដោយសារ តែអ្នក កំពុងតែ ទទួលបាន សេវាថែទាំ ឬសេវាជ្រោមជ្រែង នៅផ្ទះ (IHSS, In-Home Supportive Services) រួច ហើយ ។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពនេះ អាច មិន មែន ជា ការ ពិត ឡើយ ។ ម៉ោង សេវា ទាំងអស់ នេះ អាច ចាត់ ទុក ជា សេវា ការ សម្រាកថែទាំ បាន តែក្នុង ករណីដែល សេវា ទាំងនោះ អាច ផ្តល់ ជូនតាមតម្រូវការ ការ សម្រាកថែទាំទាំង អស់ របស់អ្នកតែប៉ុណ្ណោះ ។ សេវា ការ សម្រាកថែទាំដែល អ្នក ទទួលបាន អាចមិន ត្រូវ កាត់ បន្ថយ ដោយសារតែអ្នក ទទួលបានសេវាថែទាំ ឬសេវា IHSS នោះទេ។ សេវា ថែទាំ និង សេវា IHSS គឺជាសេវាផ្សេង ហើយសម្រាប់ ដោះស្រាយ បញ្ហាផ្សេង ដែរ ។

ការរៀប ចំ ភស្តុតាងរបស់អ្នក

ភស្តុតាងគឺជា ការពិត ដែលគាំទ្រ ការទាមទាររបស់អ្នក អំពីសេវា ការ សម្រាកថែទាំ ។ ភស្តុតាង អាចរួមបញ្ចូល នូវឯកសារ និងសក្ខីកម្ម ពីសាក្សី ។ សូម ប្រើ តែ ភស្តុតាង ណា ដែល ពាក់ព័ន្ធ ។ ភ័ស្តុតាង ដែលចាត់ ទុកថាពាក់ព័ន្ធ គឺ ជា ភស្តុតាងដែល អាច ជួយ បង្ហាញថា អ្នក មានសិទ្ធិទទួលបាន សេវា ការ សម្រាកថែទាំ ដែលមជ្ឈមណ្ឌលប្រចាំតំបន់ បានបដិសេធ, កាត់បន្ថយ ឬដកហូត ។

ការ ប្រមូល ភស្តុ តាង ជាលាយលក្ខណ៍អក្សរ (ឯកសារ)

ប្រមូលភស្តុតាង ជាលាយលក្ខណ៍អក្សរ ណាមួយដែលគាំទ្រការការ ចោទឆ្លើយ ផ្លូវច្បាប់ របស់អ្នក ។ ឧទាហរណ៍ អំពីភស្តុតាង មួយចំនួន មានដូចជា ៖

  • ការពណ៌នា អំពី សេវា ការ សម្រាកថែទាំ
  • IPP របស់អ្នក ដែលពិពណ៌នាអំពីគោលដៅ នៃសេវា ការ សម្រាកថែទាំ
  • របាយការណ៍ ឬការវាយតម្លៃ ដែលគាំទ្រតម្រូវការ សេវា ថែទាំ ពី អ្នក ដទៃ
  • របាយការណ៍វឌ្ឍនភាពពីអ្នកផ្តល់សេវា ការ សម្រាកថែទាំ
  • សេចក្តីប្រកាស ពីបុគ្គលិក ឬមនុស្សផ្សេងទៀត អំពីសេវា ការ សម្រាកថែទាំ
  • សំណើ សុំ សេវា ការ សម្រាកថែទាំពីពេល មុន និង
  • ឯកសារផ្សេងទៀត ដែលគាំទ្រតម្រូវការរបស់អ្នក ចំពោះ សេវា ការ សម្រាកថែទាំ។

អ្នកអាចស្នើសុំកំណត់ត្រា ពីសាលារៀន, អ្នកផ្តល់សេវាសុខភាព និងទីភ្នាក់ងាររដ្ឋាភិបាល ដែល អាចមានព័ត៌មាន ដែលមានប្រយោជន៍ ។ កុំអែអង់ ក្នុង ការ ស្នើសុំកំណត់ត្រា ។ ការ ប្រមូលឯកសារ ទាំងនេះ ច្រើនតែចំណាយពេលយូរជាងអ្វីដែលអ្នកគិត ។

អ្នកអាចស្នើ សុំ អ្នក ដែលដឹងអំពីស្ថាន ភាពរបស់អ្នក ឱ្យសរសេរសំបុត្រ ឬសេចក្តីប្រកាស ឲ្យ អ្នក មួយ ច្បាប់ ។ ALJ អាចផ្តល់ទម្ងន់ខ្លាំង ចំពោះព័ត៌មានពីបុគ្គល ដែលមក ចូលរួមអង្គ សវនាការ យុត្តិធម៌ ក្នុងនាមជាសាក្សី ជាងព័ត៌មានពីបុគ្គលដែលសរសេរសំបុត្រ ឬ សេចក្តី ប្រកាស ឲ្យអ្នក ។

អ្នកមានសិទ្ធិ បើកមើល កំណត់ត្រាណាមួយ នៅក្នុងឯកសារមជ្ឈមណ្ឌលប្រចាំតំបន់ រួមទាំង កំណត់ត្រាដែលមជ្ឈមណ្ឌល នេះ ទទួលបានពីភ្នាក់ងារខាងក្រៅ ឬបុគ្គលណាមួយ ។ មជ្ឈមណ្ឌល ប្រចាំតំបន់ ត្រូវតែផ្តល់ឱ្យ អ្នកនូវ សិទ្ធិ បើក មើល កំណត់ត្រារបស់អ្នក ក្នុងរយៈ ពេល 3 ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកស្នើសុំពួក គេ រួច រាល់ ។ មជ្ឈមណ្ឌល ប្រចាំតំបន់ ក៏ត្រូវ តែ ជួយអ្នកឱ្យ យល់ពីកំណត់ត្រារបស់អ្នកផងដែរ ។ ប្រសិនបើសំណុំឯកសារ របស់ មជ្ឈមណ្ឌល ប្រចាំតំបន់ មានឯកសារ ដែលជួយបញ្ជាក់ពី សំណុំរឿង របស់អ្នក សូម ដាក់ ឯកសារ នោះ ចូលទៅក្នុងសំណុំ ភស្តុតាងរបស់អ្នក ។ ដោយសារ តែ មជ្ឈមណ្ឌល ប្រចាំ តំបន់ មានឯកសារបែបនេះ សូមកុំគិតថា ALJ មានឯកសារ បែបនេះ នៅក្នុង ដៃ ពួកគេឲ្យ សោះ ។ ALJ បើកមើល តែឯកសារណាដែលអ្នក និងមជ្ឈមណ្ឌល ប្រចាំតំបន់ ដាក់បញ្ចូលជា ភស្តុតាង តែប៉ុណ្ណោះ ។

សូមពិនិត្យ មើល គោលនយោបាយការជាវសេវា (POS, Purchase of Services), គោល ការណ៍ណែនាំ និងការលើកលែង ចំពោះ សេវា ការ សម្រាកថែទាំរបស់ មជ្ឈមណ្ឌល ប្រចាំ តំបន់ ។ ឯកសារ ទាំងនេះ អាចបង្ហោះនៅលើ គេហទំព័ររបស់មជ្ឈមណ្ឌល ប្រចាំតំបន់ ឬអ្នក អាចទូរស័ព្ទ ទៅមជ្ឈមណ្ឌល ប្រចាំតំបន់ ហើយស្នើសុំ ឯកសារ ទាំងអស់ នោះ មួយច្បាប់ យក មកមើល ។ បើឯកសារ គោលការណ៍ណែនាំ ទាំងអស់ នោះ មានប្រយោជន៍ចំពោះ សំណុំ រឿង របស់អ្នក សូមបញ្ចូលវាទៅក្នុងភស្តុតាងរបស់អ្នក ។

ដីកា ទៅកាន់ ទីភ្នាក់ងារ ឲ្យ ធ្វើកំណត់ ត្រាសម្រាប់សវនាការ យុត្តិ ធម៌ របស់អ្នក ។ “ដីកាកោះ ហៅបង្គាប់” (“subpoena duces tecum”) បង្ខំឱ្យទីភ្នាក់ភ្នាក់ងារណាមួយ យកកំណត់ត្រា ដែលពួកគេមាន ហើយធ្វើការ ផ្ទៀងផ្ទាត់បញ្ជាក់ចំពោះ ALJ ថា ឯកសារ ឬកំណត់ត្រា នោះ មិនត្រូវបានផ្លាស់ប្តូរឡើយ ។ អ្នក អាច ស្នើ សុំ ឱ្យ ភ្នាក់ងារ ធ្វើ កិច្ចការ នេះ ដោយ ការ ប្រកាស ជា លាយលក្ខណ៍ អក្សរ ឬ ដោយ ការ ផ្តល់ សក្ខីកម្ម ផ្ទាល់ មាត់ ។ ទម្រង់បែបបទ ដីកា សម្រាប់ សវនា ការ យុត្តិធម៌ របស់ មជ្ឈមណ្ឌល ប្រចាំតំបន់ មាននៅទីនេះ ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Forms/Page-Content/DDS-Forms ។ ប្រសិនបើអ្នក មិនអាច ទាញ យក បែបបទ នេះ តាម អនឡាញបានទេ សូមទាក់ទងមកយើងខ្ញុំ

ការ រៀប ចំសាក្សី

សក្ខីកម្ម របស់សាក្សី ក៏ជាប្រភេទនៃភស្តុតាងផងដែរ ។ យើង ត្រូវ កោះហៅ សាក្សី នោះមក កាន់ អង្គសវនាការ ប្រសិន បើ ពួក គេ មិន ព្រម ធ្វើ សក្ខីកម្ម ហើយ សក្ខីកម្ម របស់ ពួកគេ មាន ប្រយោជន៍ ចំពោះ សំណុំ រឿង របស់ អ្នក ។ ដីកា កោះ ហៅ គឺជា ដីកា ផ្លូវច្បាប់ បង្ខំ ឱ្យ ពួកគេ ចូល រួម ក្នុង អង្គ សវនាការ យុត្តិធម៌ ដើម្បី ផ្តល់ សក្ខីកម្ម ។ ត្រូវចេញ ដីកា កោះហៅ សាក្សី ហើយ ស្នើ សុំ ឲ្យ សាក្សី មក ផ្តល់ សក្ខីកម្ម ឲ្យបានឆាប់បំផុតនៅពេល ដែល អ្នក បានដឹង អំពី កាលបរិច្ឆេទ សវនាការ យុត្តិធម៌ ដើម្បីឲ្យ សាក្សីនោះ អា ចត្រៀម ខ្លួនរួច រាល់ ។ ទម្រង់បែបបទដីកា មានបង្ហោះនៅទីនេះ ៖

https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Forms/Page-Content/DDS-Forms ប្រសិនបើអ្នក មិនអាច ទាញ យក បែបបទ នេះ តាម អនឡាញបានទេ សូមទាក់ទង មក យើងខ្ញុំ ។

សូម គិត អំពីអ្វី ដែល អ្នកចង់ឱ្យ ALJ ស្តាប់ ពីបន្ទាល់ នៃសាក្សីរបស់អ្នក ។ ត្រូវ សរសេរសំណួរ សម្រាប់សួរសាក្សីរបស់អ្នក ទុកជាមុន ។ ពិនិត្យមើលសំណួរ ទាំងនេះ ជាមួយសាក្សី ដើម្បី បញ្ជាក់ ថា សាក្សី យល់ពីអ្វីដែលអ្នកចង់ សួរ ។ ជួនកាល អ្នក ចាំបាច់ សរសេរ សំណួរ ឡើង វិញ ដោយ ដូរ ពាក្យ ពេចន៍ ដើម្បីឱ្យ សាក្សី អាច យល់បានពីខ្លឹមសារនៃសំណួរនោះ ។ ប្រសិន បើ អ្នកដឹងថា ចម្លើយរបស់ សាក្សី មិនមាន ប្រយោជន៍ ចំពោះ សំណុំ រឿង របស់អ្នកទេ អ្នក មិន ត្រូវ សួរ សំណួរនោះ នៅក្នុងសវនាការ យុត្តិធម៌ ឡើយ ។

អ្នក ក៏មិន ត្រូវ ភ្លេច ត្រៀម ខ្លួនដើម្បី ធ្វើសក្ខីកម្មខ្លួនឯងផងដែរ ដោយសារ ថា អ្នក គឺជា សាក្សី ដ៏ល្អបំផុត សម្រាប់ខ្លួនអ្នក ឬកូនរបស់អ្នក ។ ត្រូវ ត្រៀមខ្លួន ដើម្បីនិយាយ អំពីមូលហេតុ ដែល អ្នកត្រូវការសេវា ការ សម្រាកថែទាំ ។ ត្រូវ និយាយថាហេតុអ្វីសេវា ផ្សេង ទៀត មិន ជោគជ័យ ឬមិន មាន ផ្តល់ ជូន ។ ត្រូវ ផ្តល់ឧទាហរណ៍ ដែល មានប្រយោជន៍ អំពីមូល ហេតុដែលអ្នក ត្រូវ ការ សេវា ការ សម្រាកថែទាំ ។

សាក្សី ធម្មតា

សាក្សី ធម្មតា (មិនមែនអ្នក ឯកទេស) អាចជួយ ពង្រឹង សាច់ រឿង ដែល អ្នក លើក ក្នុង អង្គ សវនាការ ។ សាក្សី ធម្មតា អាចផ្តល់សក្ខីកម្ម អំពីការពិត ដែលពួកគេដឹង អំពីអ្នក, ដូច្នេះសូម គិត រកមើល ថាអ្នកណាដែលស្គាល់អ្នក ច្រើន បំផុត ។ ជាធម្មតា សមាជិកគ្រួសារ គឺជា ជម្រើស ដ៏ល្អមួយ សម្រាប់ យក មក ធ្វើ ជាសាក្សី ធម្មតា ដោយ សារ ពួកគាត់ គឺជា អ្នកមើល ថែទាំ ក្នុងពេល បច្ចុប្បន្ន ឬពីពេលមុន, អ្នក ជិត ខាង, អ្នក ផ្តល់សេវាថែទាំ ។ ជ្រើសរើស សាក្សីធម្មតា ដែល បង្ហាញ ខ្លួន ក្នុង អង្គសវនាការ ដោយមាន ចេតនា សច្ចានុម័ត និងមិនលំអៀងចំពោះ ALJ ។ សាក្សី ធម្មតា អាច មាន ព័ត៌មាន ជាក់ស្តែង និង ព័ត៌មាន និង សាច់ រឿងសាមញ្ញៗ ដែល មាន តែ មនុស្ស ដែល ស្គាល់ អ្នក ច្បាស់ទេ ទើបដឹង រឿង បែបនេះ ។

ការចែក គ្នាមើល នូវ បញ្ជីសាក្សី និងភស្តុតាង

យ៉ាងហោចណាស់ 2 ថ្ងៃ នៃថ្ងៃធ្វើការ មុន ថ្ងៃ បើក សវនាការយុត្តិធម៌ ចូល មក ដល់, អ្នក និង មជ្ឈមណ្ឌល ប្រចាំ តំបន់ ត្រូវតែផ្លាស់ប្តូរព័ត៌មានគ្នា អំពីភស្តុតាងដែលអ្នក នឹងប្រើ ប្រាស់នៅ ក្នុង អង្គ ស វនាការ ។

មជ្ឈមណ្ឌល ប្រចាំតំបន់ ត្រូវផ្តល់ឱ្យអ្នក និង OAH នូវអ្វីដែលគេហៅថា សេចក្តីថ្លែងការណ៍ អំពី ជំហរ របស់ខ្លួន ចំនួន 2 ថ្ងៃ ធ្វើការមុនពេល ថ្ងៃ បើក សវនាការ ចូលមក ដល់ ។ សេចក្តីថ្លែង ការណ៍ អំពីជំហរ របស់ មជ្ឈមណ្ឌល ប្រចាំ តំបន់ ត្រូវតែផ្តល់ឱ្យអ្នកនូវ ការពិតអំពីការ សម្រេច ចិត្ត របស់ខ្លួន និងហេតុផលសម្រាប់ការសម្រេចចិត្ត រួមបញ្ចូលទាំងព័ត៌មាន អំពីសាក្សី ដែល ខ្លួន នឹងប្រើនៅក្នុង អង្គ សវនាការ និងរួមបញ្ចូលឯកសារទាំងអស់ដែលខ្លួន នឹងប្រើនៅក្នុង សវនាការ ។ សេចក្តីថ្លែងការណ៍ អំពីជំហរ ក៏ត្រូវតែជាភាសាដែលអ្នក ឬអ្នកតំណាង ស្រប ច្បាប់ របស់អ្នក អាច យល់បាន ផងដែរ ។

អ្នក មិន ចាំ បាច់ រៀបចំ សេចក្តីថ្លែងការណ៍ អំពី ជំហរ របស់អ្នកឡើយ បើសិនជា អ្នក មិន ចង់ ធ្វើ ។ ប៉ុន្តែ 2 ថ្ងៃ មុនសវនាការ ចូល មកដល់ អ្នក ត្រូវផ្តល់ ឱ្យមជ្ឈមណ្ឌល ប្រចាំ តំបន់ នូវបញ្ជី ឈ្មោះ សាក្សី និងបញ្ជាក់ ថា តើ សាក្សី ទាំង នោះ ស្គាល់ អ្នក ដោយ របបៀបណា ព្រមទាំង សំណៅ នៃ ការ វាយតម្លៃ ឬរបាយការណ៍ ដែល ធ្វើ ឡើង ដោយ អ្នក មាន វិជ្ជាជីវៈ ដែលអ្នកគ្រោងនឹងប្រើ ដើម្បី បញ្ជាក់ អំពី សំណុំរឿង របស់អ្នក ។ ប្រសិនបើ អ្នកចង់ប្រើ ឯកសារផ្សេង ទៀត ដើម្បី បញ្ជាក់ សំណុំ រឿង របស់អ្នក, អ្នកអាច ប្រគល់ ឯកសារ ទាំងអស់ នោះ ទៅឲ្យ OAH និង មជ្ឈមណ្ឌល ប្រចាំតំបន់ បានគ្រប់ពេល មុនពេលសវនាការចាប់ផ្តើម ឬនៅពេល ចាប់ផ្តើម បើក សវនាការ ។

ALJ អាច រារាំងអ្នក ឬមជ្ឈមណ្ឌល ប្រចាំ តំបន់ ពីការ បង្ហាញ ឯកសារ និងសាក្សី ដែលមិន បានផ្តល់ឱ្យគ្នាទៅវិញទៅមក ចំនួន 2 ថ្ងៃ នៃថ្ងៃធ្វើការ មុនពេលសវនាការយុត្តិធម៌ ចូល មកដល់ ។ នៅ ក្នុង ថ្ងៃ បើក សវនាការ យុត្តិធម៌ សូម យក ឯកសារ ទាំងនេះ មួយមុខ បីច្បាប់ ជាប់ខ្លួន ៖ មួយ ច្បាប់ សម្រាប់ អ្នក មួយច្បាប់ សម្រាប់ ALJ និងមួយ ច្បាប់ ទៀត សម្រាប់ សាក្សី ដើម្បី អាន នៅពេល ឡើងធ្វើ សក្ខីកម្ម ។

ជំពូកទី 4 - អំឡុងពេល និងក្រោយសវនាការយុត្តិធម៌

ត្រូវ មកដល់ កន្លែង បើក សវនាការយុត្តិធម៌ ឲ្យ បាន មុនពេលច្រើនគ្រប់គ្រាន់ ។ សវនាការ យុត្តិធម៌ អាចប្រើ ពេល យូរ ដូច្នេះយកទឹក និងអាហារ សម្រន់មក ជាមួយផង ។ យកប៊ិច និងក្រដាសមក ដើម្បីកត់ត្រាក្នុងអំឡុងពេលសវនាការយុត្តិធម៌ ។

សេចក្តីថ្លែងការណ៍ បើក

ធ្វើ សេចក្តី ថ្លែង ការ ណ៍ បើក ។ សេចក្តីថ្លែងការណ៍បើក មិន មែន ជា ភាព តម្រូវឡើយ ប៉ុន្តែវា អាច ជួយពន្យល់ដល់ ALJ ឲ្យ ដឹងថា តើ សវនាការ នេះ គឺ នឹង ដោះ ស្រាយ រឿង អ្វី ។ សេច ក្តី ថ្លែង ការណ៍ បើក របស់អ្នក ត្រូវ ពន្យល់ អំពី សេវា ការ សម្រាកថែទាំ ដែល អ្នក កំពុង ស្នើសុំ និង មូលហេតុ ដែល អ្នក ត្រូវ ការ សេវា នោះ ។ នៅ ក្នុង សេចក្តី ថ្លែង ការណ៍នេះ គួររួម បញ្ចូល ច្បាប់ ដែល គាំទ្រសំណើ របស់ អ្នក ។ ពិពណ៌នាអំពីខ្លួនអ្នក ឬកូនរបស់អ្នក ដើម្បីឲ្យ ALJ អាច ដឹង បានថា តើ អ្នក ឬកូនរបស់អ្នក ត្រូវការអ្វី ។ សេចក្តីថ្លែងការណ៍ បើក របស់អ្នក គឺ ជា សេចក្តី សង្ខេបខ្លីអំពី សំណុំ រឿង របស់អ្នក ។ មជ្ឈមណ្ឌល ប្រចាំ តំបន់ គឺជាអ្នកធ្វើ សេចក្តី ថ្លែង ការណ៍ បើក មុន ។ បន្ទាប់ មក អ្នក ត្រូវ ធ្វើ សេចក្តី ថ្លែង ការ ណ៍បើក របស់អ្នក ។

ការចោទ សួរ សាក្សី

សាក្សី របស់ មជ្ឈមណ្ឌល ប្រចាំ តំបន់

មជ្ឈមណ្ឌលប្រចាំតំបន់ គឺជា អ្នក បង្ហាញសាក្សីរបស់ខ្លួន មុន ។ អ្នកអាច ចោទសួរ សាក្សី របស់មជ្ឈមណ្ឌលតំបន់ បន្ទាប់ពីមជ្ឈមណ្ឌល ប្រចាំតំបន់ បាន បញ្ចប់ ការ ចោទសួរ សាក្សី របស់ ខ្លួន ។ ចំណុច នេះ គេ ហៅ ថា “ការចោទ សួរ ឆ្លង ”។ សំណួររបស់អ្នក ត្រូវ តែជា សំណួរ ដែល បង្ហាញថា សាក្សី របស់ មជ្ឈមណ្ឌល ប្រចាំតំបន់ មិនដឹង អំពី អ្វីមួយ, ភ្លេចការពិត ឬផ្តល់ ចម្លើយ ខុស ។ អ្នកក៏អាច ចោទជា សំណួរ ដែលបង្ហាញថា សាក្សីនោះ កំពុងចូលរួម (កាន់ជើង), ប្តូរ ចម្លើយ ដែល គាត់បាននិយាយពីមុន ឬបញ្ជាក់ ថា សាក្សីនោះ អាច ផ្តល់ ចម្លើយ មិនពិត ។ អ្នក អាច សួរសំណួរ ដែលអាចបង្ហាញថា សាក្សីរបស់មណ្ឌលប្រចាំតំបន់ មិនស្គាល់កូន របស់អ្នក ច្បាស់ ឬមិនស្គាល់ពីស្ថានភាពពិតនៃគ្រួសាររបស់អ្នក ឡើយ ។ អ្នកក៏អាច សួរសំណួរ ដើម្បី បង្ហាញថាសាក្សីរបស់ មជ្ឈមណ្ឌលប្រចាំតំបន់ បានធ្វើការសន្មត់ដោយ មិនត្រឹមត្រូវ ឬមិន បាន ធ្វើការវិនិច្ឆ័យជាលក្ខណៈបុគ្គល ផងដែរ ប៉ុន្តែអ្វី ដែល គេធ្វើ គឺពឹងផ្អែកបញ្ញត្តិ ឬគោល នយោបាយ ឆន្ទានុសិទិ្ធ ដើម្បីកំណត់ អំពី សេវា ការ សម្រាកថែទាំ របស់អ្នក ។

សូម យក ចិត្ត ទុក ដាក់ស្តាប់ ឲ្យ ខ្លាំង ក្នុងពេល ដែល សាក្សី របស់ មជ្ឈមណ្ឌល ប្រចាំ តំបន់ ឡើង ផ្តល់ សក្ខីកម្ម ។ អ្នក ត្រូវ ព្យាយាម ចាប់ ចំណុច ខ្សោយ របស់សាក្សីនោះ ដើម្បីលើក មក តទល់ នៅពេល អ្នក ចោទសួរ ឆ្លង ។ បើមិន ដូច្នោះទេ សូមផ្តោត លើការ ចោទសួរឆ្លង ចំពោះ សំណួរ ដែលអ្នក បានត្រៀមទុក មុន ចូល សវនាការ ។ វាមិនមែនជាគំនិតល្អទេ ក្នុងការសួរសំណួរ ណា ដែល អ្នក មិន ដឹង ចម្លើយ, ប្រសិនបើអ្នកមិនគិតថា ចម្លើយ ដែលទទួលបាន នឹងអាច ជួយធ្វើ ឲ្យ ទឡ្ហីករណ៍ របស់អ្នក កាន់ តែមាន ភាព ប្រសើរខ្លាំងទេនោះ ។

សាក្សី របស់អ្នក

បន្ទាប់មក អ្នកនឹងសួរសំណួរសាក្សីផ្ទាល់របស់អ្នក ម្តង ។ ត្រង់ នេះ គេ ហៅថា “ការ ចោទសួរ ផ្ទាល់”។ សាក្សី ត្រូវ និយាយ តែចំពោះ អ្វី ដែល ខ្លួន បាន ធ្វើ ឬ បាន ឃើញ ឬ បាន ឮ ដោយ ខ្លួន ឯង

ត្រូវសួរ សំណួរខ្លី, សាមញ្ញ ហើយ ច្បាស់លាស់ ។

ក្រៅពីការបង្ហាញ ទឡ្ហីករណ៍ចម្បងៗ របស់អ្នក, អ្នកអាចសួរសំណួរសាក្សីរបស់អ្នក ដើម្បី បដិសេធនូវអ្វីដែលសាក្សី របស់ មជ្ឈមណ្ឌលប្រចាំតំបន់ បាននិយាយ ។ បើមិនដូច្នោះទេ សូម ផ្តោត ក្នុង ការសួរសំណួរ ដែលអ្នកបានរៀបចំទុក មុនបើក សវនាការ ។ អ្នកអាច សួរ សំណួរ តាមដាន ប្រសិនបើចម្លើយនៃ សាក្សី របស់អ្នក មិនច្បាស់លាស់ ។

មជ្ឈមណ្ឌល ប្រចាំតំបន់ នឹងមានឱកាស ដើម្បី ចោទ សួរ ឆ្លង មកលើ សាក្សី របស់អ្នក ដែរ ។ ALJ ក៏អាចសួរសំណួរ ទៅកាន់ សាក្សី ផងដែរ ។ បន្ទាប់ពីមជ្ឈមណ្ឌលប្រចាំតំបន់ បានចោទ សួរ សាក្សី ឆ្លង ចំពោះសាក្សីរបស់អ្នករួច ហើយ អ្នកនឹងមានឱកាសសួរសំណួរបន្ថែម ចំពោះ សាក្សីរបស់អ្នក ។ ត្រង់នេះ គេ ហៅ ថា "ការចោទ សួរ ផ្ទាល់ឡើងវិញ"។ អ្នក អាច ស្នើសុំ ឱ្យ សាក្សី របស់ អ្នក បញ្ជាក់ ឬ និយាយ ឡើងវិញ នូវ ចម្លើយ អវិជ្ជមាន ដែល អាច នឹង កើត ឡើង ក្នុង ពេលការ ចោទ សួរ ឆ្លង ។

សេចក្តី ថ្លែង ការណ៍ បិទ /សេចក្តី សង្ខេប របស់ សវនាការ

ក្នុងអំឡុងពេល សវនាការ យុត្តិធម៌ អ្នកអាចកត់ សម្គាល់ ឃើញថា ALJ មិនមានព័ត៌មាន គ្រប់ គ្រាន់ ដើម្បីធ្វើការសម្រេច បាន ត្រឹម ត្រូវ ឡើយ ។ បើដូច្នេះមែន អ្នកអាចស្នើសុំ ALJ ឱ្យ "រក្សា កំណត់ត្រាព័ត៌មានបើកចំហ" ។ ALJ អាច “យល់ព្រម” ឬ “មិន យល់ព្រម” ចំពោះ សំណើនេះ ។ ប្រសិនបើ ALJ យល់ព្រម រក្សាកំណត់ត្រាព័ត៌មានបើកចំហ, គឺជាការ អនុញ្ញាត ឱ្យភាគីទាំងពីរ ផ្តល់ឯកសារ និងព័ត៌មានបន្ថែមទៀតដល់ ALJ បន្ទាប់ពីសវនាការ រួច រាល់ ។

ជាធម្មតា ALJ នឹងស្នើសុំ ឲ្យ ភាគី ទាំងពីរ ធ្វើសេចក្តីថ្លែងការណ៍បិទ នៅចុងបញ្ចប់នៃសវនាការ យុត្តិធម៌ ដើម្បីសង្ខេប អំពី ភស្តុតាង ។ សង្ខេបឡើងវិញ នូវអ្វី ដែល អ្នកបានបង្ហាញនៅ ក្នុង អង្គ សវនាការយុត្តិធម៌ ហើយរំលឹកឡើងវិញ នូវ ជំហរ របស់អ្នកថា អ្នកមានសិទ្ធិទទួលបានសេវា ការ សម្រាកថែទាំ ។ ពេលខ្លះ ភាគីទាំងពីរ យល់ព្រមធ្វើសេចក្តីសង្ខេបបិទ ដោយ សរសេរ ជាលាយលក្ខណ៍អក្សរ ជំនួសឱ្យថ្លែង បិទ ផ្ទាល់មាត់ ។ ជម្រើសនេះ អនុញ្ញាតឱ្យអ្នកគិត អំពី ទី បន្ទាល់ទាំងអស់ មុនពេលអ្នកសង្ខេបអំពី ទឡ្ហីករណ៍ របស់អ្នក ។ សំណេរ សង្ខេបអំពី សវនាការ ត្រូវ ផ្តោត លើ ព័ត៌មាន និងអង្គហេតុ ដែលអ្នកបានបង្ហាញ និងបង្ហាញ អំពីច្បាប់ ដែលគាំទ្រដល់សំណុំ រឿង ស្នើសុំ សេវា ការ សម្រាកថែទាំ របស់អ្នក ។ ប្រសិនបើ ALJ រក្សាកំណត់ត្រា ព័ត៌មាន បើកចំហ បន្ទាប់ពីសវនាការបញ្ចប់ ហើយ អនុញ្ញាតឱ្យ ភាគីទាំងពីរ អាច បង្ហាញភស្តុតាងបន្ថែម អ្នកអាចបញ្ចូល ភស្តុតាង បន្ថែម ទាំងនោះ ទៅក្នុងសេចក្តី សង្ខេប សវនាការ របស់អ្នក ។ បែប បទគំរូអំពី សេចក្តីសង្ខេប សវនាការ មាននៅក្នុងឧបសម្ព័ន្ធ D ។

ក្រោយ ការ បញ្ចប់ សវនាការយុត្តិធម៌

បន្ទាប់ពីសវនាការយុត្តិធម៌ ត្រូវ បាន បិទបញ្ចប់, ALJ មានពេល 10 ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បី សរសេរសេចក្តីសម្រេច ។ ការសម្រេច នេះ ត្រូវសរសេរ ឲ្យចេញ ជារូបរាង មិនឲ្យ លើស 80 ថ្ងៃ បន្ទាប់ពីថ្ងៃ ដែល អ្នកបានដាក់ បណ្តឹង ឧទ្ធរណ៍ របស់អ្នក ។ សេចក្តី សម្រេច របស់ ALJ ត្រូវតែ ៖

  • សរសេរឲ្យងាយអាន ដោយប្រើ ភាសាដែល គេ ប្រើ ប្រាស់ ប្រចាំ ថ្ងៃ
  • បកប្រែទៅជាភាសាដែលអ្នកពេញចិត្ត
  • រួមបញ្ចូលសេចក្តី សង្ខេប នៃអង្គហេតុ
  • រួមបញ្ចូលសេចក្តីថ្លែងការណ៍ អំពីភស្តុតាងដែល ALJ យក មកប្រើ ដើម្បី ធ្វើ សេចក្តីសម្រេច
  • រួមបញ្ចូលការសម្រេច គ្រប់ បញ្ហា ឬសំណួរ នៅក្នុងពាក្យ ស្នើ សុំ សវនាការ និងសំណួរ ដែល បានបង្ហាញ ក្នុងអំឡុងពេលសវនាការ ។ និង
  • ចែងអំពីច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយ ដែលគាំទ្រការសម្រេច របស់ ALJ ។

ប្រសិនបើ អ្នក មិន យល់ស្រប នឹង ការ សម្រេច របស់ សវនាការ យុត្តិធម៌ ទេ អ្នក មាន ជម្រើស ពីរ ។

ទីមួយ អ្នកអាចស្នើសុំឱ្យឲ្យមាន ការពិចារណាឡើងវិញលើ សេចក្តី សម្រេច របស់ ចៅក្រម ប្រសិន បើអ្នកគិតថាការសម្រេច មិន ឆ្លុះ បញ្ចាំង ពីការ ពិត និងមិន ឆ្លុះ បញ្ចាំង ផ្នែក ច្បាប់ ។ អ្នក អាច ស្នើសុំ ឲ្យ មានការពិចារណាឡើងវិញលើ សេចក្តី សម្រេច របស់ ចៅក្រម ក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីការសម្រេចនេះ ត្រូវ បាន ធ្វើឡើង ។ មន្ត្រីសវនាការផ្សេងទៀត គឺជាអ្នក យក សំណើរ បស់អ្នក ទៅពិនិត្យ ។ ការសម្រេចចិត្ត ដើម្បី យល់ព្រមតាម ឬបដិសេធចំពោះសំណើ រ បស់អ្នក សម្រាប់ធ្វើ ការពិចារណាឡើងវិញលើ សេចក្តី សម្រេច របស់ ចៅក្រម ត្រូវធ្វើឡើង ក្នុងរយៈពេល 15 ថ្ងៃ ។

ទីពីរ អ្នកអាចប្តឹងឧទ្ធរណ៍ ទៅតុលាការកំពូល ប្រចាំ ខោនធី របស់អ្នក ។ អ្នកត្រូវ ប្តឹងឧទ្ធរណ៍ ឲ្យបាន ក្នុងរយៈពេល 180 ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់សវនាការយុត្តិធម៌ ។ នេះគឺជាដំណើរការដ៏ ស្មុគស្មាញមួយ ហើយអ្នកប្រហែល ត្រូវ រក មេធាវី ឲ្យជួយ ។ សម្រាប់ ព័ត៌មាន បន្ថែម អំពីដំណើរការនេះ សូមអានខ្លឹមសារ ច្បាប់ស្តីអំពី សិទ្ធិក្រោមច្បាប់ជនពិការ លែនថឺម៉ែន ជំពូកទី 10 ៖ https://rula.disabilityrightsca.org/km/rula-book/chapter-10-appeals-and-complaints-disagreements-with-regional-centers-developmental-centers-or-service-providers/

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ B ៖ បែបបទគំរូ ស្នើសុំដូរចៅក្រម

ឯកសារបោះពុម្ពផ្សាយ លេខ 7136.06 ឧបសម្ព័ន្ធ-B (pdf)

ឧបសម្ព័ន្ធ C៖ បញ្ជីសាក្សី និងភស្តុតាងនៃអ្នកទាមទារគំរូ

ឯកសារបោះពុម្ពផ្សាយ លេខ 7136.06 ឧបសម្ព័ន្ធ-C (pdf)

ឧបសម្ព័ន្ធ D ៖ បែបទ គំរូ អំពី សេចក្តី សង្ខេប សវនាការ របស់អ្នកទាមទារ

ឯកសារបោះពុម្ពផ្សាយ លេខ 7136.06 ឧបសម្ព័ន្ធ-D (pdf)

ឧបសម្ព័ន្ធ E ៖ បែបបទគំរូ អំពី ការ ស្នើសុំដកសវនាការ (បែបបទ DS1804 សេចក្តីជូនដំណឹងអំពីដំណោះស្រាយ)

ចុចទីនេះសម្រាប់ បែបបទ DS1804 សេចក្តីជូនដំណឹងអំពីដំណោះស្រាយ (ជា ភាសាអង់គ្លេស)