ការយល់ដឹងពីការវាយតម្លៃចិត្តសាស្រ្តអប់រំ

ការយល់ដឹងពីការវាយតម្លៃចិត្តសាស្រ្តអប់រំ
ការវាយតម្លៃចិត្តសាស្រ្តអប់រំ គឺជាប្រភេទមួយនៃការវាយតម្លៃការអប់រំពិសេស។ ពេលខ្លះ ការវាយតម្លៃនេះ អាចពិបាកយល់។ ខាងក្រោមនេះជាព័ត៌មានដើម្បីជួយអ្នកក្នុងការអានការវាយតម្លៃទាំងនេះ រួមមាន៖ (1) សមាសធាតុនៃការវាយតម្លៃចិត្តសាស្រ្តអប់រំ (2) ប្រភេទតេស្តដែលសហគមន៍បានប្រើប្រាស់ និង (3) និយមន័យបច្ចេកស័ព្ទទូទៅ។
ការវាយតម្លៃចិត្តសាស្រ្តអប់រំ គឺជាប្រភេទមួយនៃការវាយតម្លៃការអប់រំពិសេស។ ពេលខ្លះ ការវាយតម្លៃនេះ អាចពិបាកយល់។ ខាងក្រោមនេះជាព័ត៌មានដើម្បីជួយអ្នកក្នុងការអានការវាយតម្លៃទាំងនេះ រួមមាន៖ (1) សមាសធាតុនៃការវាយតម្លៃចិត្តសាស្រ្តអប់រំ (2) ប្រភេទតេស្តដែលសហគមន៍បានប្រើប្រាស់ និង (3) និយមន័យបច្ចេកស័ព្ទទូទៅ។
សមាសធាតុនៃការវាយតម្លៃចិត្តសាស្រ្តអប់រំ
ការវាយតម្លៃចិត្តសាស្រ្តអប់រំ គឺជាការវាយតម្លៃលម្អិតលើមុខងារពុទ្ធិ មុខងារសិក្សាធិការ និងមុខងារសង្គមារម្មណ៍របស់សិស្ស។ ការវាយតម្លៃទាំងនេះ ត្រូវបានប្រើដើម្បីកំណត់ថាតើសិស្សម្នាក់មានសិទ្ធិទទួលបានការអប់រំពិសេសដែរឬអត់។ បន្ថែមលើនេះ ការវាយតម្លៃចិត្តសាស្រ្តអប់រំ ផ្ដល់ជាព័ត៌មានអំពីការផ្ដល់សេវា និងប្រភេទសេវាកម្មដែលពាក់ព័ន្ធដែលសិស្សរបស់អ្នកនឹងទទួលបាន។ ការវាយតម្លៃចិត្តសាស្រ្តអប់រំ ជាទូទៅមានលក្ខណៈស្ដង់ដា។ នេះមានន័យថា ពិន្ទុរបស់សិស្ស ត្រូវបានប្រៀបធៀបជាមួយសិស្សធម្មតាដែលមានអាយុនិងភេទដូចគ្នា។ ក៏ប៉ុន្តែ ត្រូវចងចាំទុកក្នុងចិត្តថា មណ្ឌលសិក្សាធិការអាចប្រើតេស្តបន្ថែមឬតេស្តខុសគ្នាដើម្បីកំណត់ពីតម្រូវការរបស់សិស្សរបស់អ្នកឱ្យបានល្អបំផុត។
ការវាយតម្លៃនីមួយៗអាចមានភាពខុសគ្នា ដូច្នេះការវាយតម្លៃចិត្តសាស្រ្តអប់រំ នឹងមានប្រាំពីរផ្នែក៖
ព័ត៌មានសាវតារ និងប្រវត្តិនៃការលូតលាស់។
ដើម្បីធ្វើការវាយតម្លៃសិស្សរបស់អ្នកឱ្យបានល្អ អ្នកត្រួតពិនិត្យនឹងត្រូវការមានព័ត៌មានពេញលេញអំពីការលូតលាស់របស់ពួកគេ ដែលនាំទៅរកការវាយតម្លៃនេះ។ ព័ត៌មានដែលត្រូវសាកសួរ អាចរួមបញ្ចូលនូវប្រវត្តិកំណើតរបស់សិស្សអ្នក ប្រវត្តិនៃការលូតលា់ ប្រវត្តិវេជ្ជសាស្រ្ត ប្រវត្តិសិក្សាធិការ ប្រវត្តិសង្គមារម្មណ៍ ប្រវត្តិគ្រួសារ និងផ្នែកដែលពាក់ព័ន្ធ។ ព័ត៌មាននេះមានប្រយោជន៍ក្នុងការបង្កើតយុទ្ធសាស្រ្តធ្វើរោគវិនិច្ឆ័យ និងការធ្វើផែនការអន្តរាគមន៍ដែលសមស្របសម្រាប់សិស្សរបស់អ្នក។
ការវាយតម្លៃមុខងារពុទ្ធិ។
អ្នកត្រួតពិនិត្យនឹងរៀបចំក្រុមធ្វើតេស្តមួយក្រុម ដើម្បីកំណត់ថាតើសិស្សរបស់អ្នករៀនសូត្រយ៉ាងដូចម្ដេច។ ការវាយតម្លៃនេះ ជាទូទៅរួមបញ្ចូលនូវការធ្វើតេស្តតាមពាក្យសម្ដី និងរូបភាព ដើម្បីកំនត់ពីសមត្ថភាពបញ្ចេញហេតុផលតាមភាសានិងកាយវិការ ប្រភេទអង្គចងចាំជាក់លាក់ និងល្បឿនដែលសិស្សវិភាគនិងឆ្លើយតបទៅនឹងព័ត៌មាន។
បន្ថែមពីលើការប្រមូលពិន្ទុ ផ្នែកនៃការធ្វើតេស្តនេះ ក៏នឹងផ្តល់ឱកាសដល់អ្នកត្រួតពិនិត្យដើម្បីមើលថាតើសិស្សរបស់អ្នកដោះស្រាយបញ្ហាដោយរបៀបណាផងដែរ។
ការវាយតម្លៃលើការវិភាគ។
អ្នកត្រួតពិនិត្យក៏នឹងមើលចំណុចនៃការវិភាគព័ត៌មានផងដែរ ដែលនឹងជួយពួកគេឱ្យកំណត់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សអ្នក។ ចំណុចនេះអាចរួមបញ្ចូលនុវការវិភាគសម្ដី និងភាសា ការវិភាគសំឡេង និងទម្រង់នៃអង្គចងចាំដទៃទៀត ការយកចិត្តទុកដាក់ ការរៀបចំ និងការវិភាគរូបភាព-ចលករ។ សូមកត់ចំណាំថា និយមន័យនៃពិការភាពផ្នែកសិក្សារៀនសូត្រជាក់លាក់ រួមបញ្ចូលនូវបញ្ហានៃការវិភាគទិន្នន័យផងដែរ។ មណ្ឌលសិក្សាធិការត្រូវធ្វើការវាយតម្លៃការវិភាគព័ត៌មានរបស់សិស្ស ដើម្បីធ្វើការកំណត់ពីពិការភាពផ្នែកសិក្សារៀនសូត្រជាក់លាក់ឱ្យបានសមស្រប។
ការវាយតម្លៃមុខងារសិក្សាធិការ។
ការវាយតម្លៃផ្នែកសិក្សាធិការ ដែលពេលខ្លះត្រូវបានគេហៅថា ការវាយតម្លៃសមិទ្ធផល ជួយអ្នកត្រួតពិនិត្យឱ្យយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយផ្នែកសិក្សាធិការរបស់សិស្ស។ អ្នកត្រួតពិនិត្យនឹងចាត់តាំងកិច្ចការដែលពាក់ព័ន្ធនឹងការអាន ការសរសេរ ការប្រកបពាក្យ និងគណិតវិទ្យា ដើម្បីវាយតម្លៃផ្នែកសិក្សាធិការទូទៅ។ ភាពស្ទាត់ជំនាញនិងសមត្ថភាពផ្នែកសិក្សាធិការ ក៏ត្រូវបានវាស់ស្ទង់ជារឿយៗផងដែរ។
អ្នកត្រួតពិនិត្យក៏អាចបន្ថែមការវាយតម្លៃផ្នែកសិក្សាធិការផ្សេងទៀតផងដែរ ប្រសិនបើពួកគេឃើញថាសិស្សរបស់អ្នកកំពុងមានបញ្ហានៅក្នុងផ្នែកជាក់លាក់ណាមួយ។ ឧទាហរណ៍ ប្រសិនបើពួកគេឃើញសិស្សរបស់អ្នកមានបញ្ហាក្នុងការអានពាក្យទោល អ្នកត្រួតពិនិត្យអាចធ្វើតេស្តការវិភាគសទ្ទតាវិទ្យា និងសមត្ថភាពនៃការអាន ដើម្បីរកពីមូលហេតុដែលសិស្សនោះមាន។
មុខងារសង្គម/អារម្មណ៍។
ការត្រួតពិនិត្យមុខងារសង្គមនិងអារម្មណ៍របស់សិស្ស ក៏មានសារៈសំខាន់ក្នុងការកំណត់ពីចំណុចខ្លាំងនិងតម្រូវការរបស់ពួកគេផងដែរ។ ចំណុចនេះអាចធ្វើបានតាមវិធីខុសៗគ្នា អាស្រ័យលើអាយុរបស់សិស្ស និងគោលវិធីរបស់អ្នកត្រួតពិនិត្យ។
សម្រាប់កុមារតូច អ្នកត្រួតពិនិត្យជារឿយៗនឹងប្រើកម្រងសំណួរឪពុកម្ដាយ ដើម្បីវាយតម្លៃពីមុខងារសង្គម/អារម្មណ៍ និងមុខងារអាកប្បកិរិយារបស់សិស្សនោះ។ ពួកគេក៏អាចស្នើសុំឱ្យលោកគ្រូអ្នកគ្រូធ្វើការបំពេញកម្រងសំណួរអំពីការរៀនសូត្រនិងអាកប្បកិរិយារបស់សិស្សផងដែរ។ អ្នកត្រួតពិនិត្យក៏នឹងឱ្យសិស្សរបស់អ្នកបំពេញកម្រងសំណួរអំពីអារម្មណ៍របស់ពួកគេនៅពេលពួកគេធំធាត់ផងដែរ។ គេក៏អាចផ្ដល់តេស្តដល់សិស្សរបស់អ្នកផងដែរ ដើម្បីវាស់ស្ទង់ថាតើពួកគេប្រឈមមុខនិងគិតពិចារណាពីទំនាក់ទំនងសង្គមដោយរបៀបណា។
អនុសាសន៍អំពីសិទ្ធិទទួលបាន។
ការវាយតម្លៃនេះក៏ត្រូវរួមបញ្ចូលនូវអនុសាសន៍អំពីសិទ្ធិទទួលបានការអប់រំពិសេសរបស់កូនអ្នកផងដែរ។ សម្រាប់ការវាយតម្លៃលើកដំបូង អ្នកត្រួតពិនិត្យគួរបង្កើតអនុសាសន៍ផ្អែកលើការវាយតម្លៃរបស់ពួកគេ ថាតើកូនរបស់អ្នកមានសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ។ សម្រាប់ការវាយតម្លៃរាល់បីឆ្នាំម្ដង អ្នកត្រួតពិនិត្យគួរផ្ដល់អនុសាសន៍ថាតើកូនរបស់អ្នកនៅបន្តមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេសទៀតឬអត់។
សិទ្ធិទទួលបានការអប់រំពិសេសមាន 13 ប្រភេទខុសគ្នា។ ដោយសារការវាយតម្លៃចិត្តសាស្រ្តអប់រំ គឺគ្រាន់តែជាប្រភេទមួយនៃការវាយតម្លៃការអប់រំពិសេស វាអាចមិនរ៉ាប់រងលើចំណុចទាំង 13 នៃសិទ្ធិទទួលបាននោះទេ។ ខណៈដែលការវាយតម្លៃការអប់រំពិសេសពុំបានធ្វើរោគវិនិច្ឆ័យផ្លូវការថាតើកូនរបស់អ្នកមានស្ថានភាពជំងឺឬអត់ វាអាចជួយកំណត់ថាតើកុមារណាម្នាក់មានពិការដែលនាំឱ្យពួកគេមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេស។
ចូរចាំថា អនុសាសន៍មិនមែនជាការកំណត់ចុងក្រោយនោះទេ។ ក្រុម IEP ត្រូវតែជួបប្រជុំ និងសម្រេចជាក្រុមថាតើ សិស្សម្នាក់មានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេសស្ថិតក្រោមប្រភេទណាមួយឬអត់។
អនុសាសន៍សម្រាប់ IEP។
ប្រសិនបើការវាយតម្លៃផ្ដល់ជាអនុសាសន៍ថា សិស្សនោះមានសិទ្ធិទទួលបានការអប់រំពិសេស ពួកគេក៏គួរបង្កើតអនុសាសន៍នានាអំពី IEP របស់សិស្សផងដែរ។ ឧទាហរណ៍ ពួកគេអាចបង្កើតអនុសាសន៍អំពីគោលដៅ សេវាកម្ម ការគាំទ្រ អនុសាសន៍ និងការកែប្រែដែលសមស្រប។ អ្នកក៏អាចពិចារណាសាកសួរអំពីទស្សនៈរបស់អ្នកវាយតម្លៃចំពោះគោលដៅរបស់កូនអ្នក សេវាកម្ម ការគាំទ្រ អនុសាសន៍ និងការកែប្រែក្នុងអំឡុងកិច្ចប្រជុំ IEP បានផងដែរ។
ប្រភេទនៃការប្រើប្រាស់តេស្ត
តេស្តសមិទ្ធផល៖ ការធ្វើតេស្តលើមុខវិជ្ជាសិក្សាដូចជា អំណាន គណិតវិទ្យា និងសំណេរ។ ឧទាហរណ៍រួមបញ្ចូលតេស្តសមិទ្ធផលរបស់ Woodcock-Johnson II តេស្តសមិទ្ធផលការសិក្សារបស់ Kaufman, កំណែប្រែទីពីរ (KTEA II) និងតេស្តសមិទ្ធផលធំៗចំនួន 4 (WRAT-4)។
កម្រិតវាយតម្លៃអាកប្បកិរិយាសម្របសម្រួល៖ ពិនិត្យមើលសមត្ថភាពរបស់កុមារក្នុងការបំពេញកិច្ចការជាក់លាក់ ដូចជា ញ៉ាំ ស្លៀកពាក់ ធ្វើកិច្ចការសាលា ។ល។ ហើយត្រូវបំពេញដោយឪពុកម្ដាយផង និងគ្រូបង្រៀនរបស់កុមារនោះផង។ ឧទាហរណ៍រួមមានប្រព័ន្ធវាយតម្លៃអាកប្បកិរិយាសម្រប
សម្រួល (ABAS) ឬ Vineland-II។
កម្រិតវាយតម្លៃអាកប្បកិរិយា៖ ជាឯកសារមួយដែលបំពេញដោយឪពុកម្ដាយនិងគ្រូបង្រៀន ដែលត្រូវប្រើដើម្បីចង្អុលបង្ហាញពីបញ្ហាអាកប្បកិរិយា សិក្សាធិការ និងសង្គម។ ឯកសារនេះក៏ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញសុខភាពផ្លូវចិត្តផងដែរ ដើម្បីធ្វើរោគវិនិច្ឆ័យលើស្ថានភាពផ្លូវចិត្តណាមួយ។ ឧទាហរណ៍រួមមាន ប្រព័ន្ធវាយតម្លៃអាកប្បកិរិយាសម្រាប់កុមារ (BASC) កម្រិតវាយតម្លៃអាកប្បកិរិយាស៊ីជម្រៅគ្រប់ជ្រុងជ្រោយ (CRBS) និងបញ្ជីត្រួតពិនិត្យអាកប្បកិរិយាកុមារ (CBCL)។
តេស្តសតិបញ្ញា ឬតេស្តពុទ្ធិ៖ ជាតេស្តមួយដែលបានបង្កើតឡើងដើម្បីវាស់ស្ទង់សមត្ថភាពសតិបញ្ញា និង/ឬសក្ដានុពល។ ឧទាហរណ៍អំពីតេស្តដែលប្រើជាញឹកញាប់រួមមាន តេស្តសមិទ្ធផលបុគ្គលម្នាក់ៗរបស់ Weschler (WISC IV) តេស្ត Stanford Binet 5 និងតេស្តសតិបញ្ញាកាយវិការជាសកល (UNIT)។
បច្ចេកស័ព្ទទូទៅ
ចំណុចគោល៖ ពិពណ៌នាអំពីសមត្ថភាពបច្ចុប្បន្នរបស់សិស្សនៅលើជំនាញមួយ ឬជាយុទ្ធសាស្ត្រក្នុងរយៈពេលអាចវាស់វែងបានមួយ នៅមុនពេលអន្តរាគមន៍ ឬការព្យាបាល។ ចំណុចគោលគឺជាចំណុចចាប់ផ្ដើមសម្រាប់ IEP។ ឧទាហរណ៍អាចរួមបញ្ចូលនូវពាក្យសម្ដីក្នុងមួយនាទី ឬកម្រិតនៃតម្រុយដែលចាំបាច់សម្រាប់គ្រប់គ្រងអាកប្បកិរិយា។
តេស្តរោគវិនិច្ឆ័យ៖ ជាតេស្តមួយប្រើដើម្បីកំណត់ ឬធ្វើរោគវិនិច្ឆ័យពីផ្នែកដែលមានបញ្ហារបស់កុមារ។
តេស្តភាពវៃឆ្លាត (IQ)៖ ពិន្ទុដែលបានពីតេស្តមួយដែលបង្កើតឡើងដើម្បីវាស់ស្ទង់ភាពឈ្លាសវៃ។ តារាងត្រូវបានគេប្រើដើម្បីប្រៀបធៀបសកម្មភាពរបស់សិស្សជាមួយនឹងសកម្មភាពរបស់មិត្តភ័ក្តិដែលមានអាយុស្រករគ្នា។
រង្វាស់សមត្ថភាពអំណាន៖ រង្វាស់សមត្ថភាពនៃការអានដែលផ្ដល់ជាព័ត៌មានអំពីសមត្ថភាពការអានរបស់បុគ្គល ឬកម្រិតលំបាកនៃអត្ថបទ។ វាអាចជួយដល់ការដាក់អ្នកអានឱ្យស្របតាមកម្រិតលំបាក ឬស្របតាមអត្ថបទ សម្រាប់ការបកស្រាយ និងការយល់ដឹង។ រង្វាស់សមត្ថភាពអ្នកអាន ក៏អាចប្រើដើម្បីគ្រប់គ្រងតាមដានការរីកចម្រើនក្នុងសមត្ថភាពការអានក្នុងពេលកន្លងទៅដែរ។
មធ្យម៖ មធ្យមជាពិន្ទុមធ្យមភាគនៅលើតេស្ត ជាទូទៅ មធ្យមមានពិន្ទុ 100។
តេស្តប្រៀបធៀបយោង៖ តេស្តដែលត្រូវបានដាក់កុមារជាច្រើនធ្វើ ដើម្បីឱ្យគេអាចដឹងថាតើកុមារនោះប្រៀបធៀបជាមួយកុមារដទៃដែលមានអាយុនិងថ្នាក់ដូចគ្នានោះយ៉ាងម៉េចដែរ។
ចំណាត់ថ្នាក់គិតជាភាគរយ៖ ជាវិធីក្នុងការប្រៀបធៀបពិន្ទុតេស្ត ដោយដំបូងត្រូវរកមធ្យមភាគ ឬមធ្យមសិន ហើយបន្ទាប់មក ពិនិត្យមើលថាតើពិន្ទុនោះខុសគ្នាយ៉ាងដូចម្ដេចគិតជាមធ្យម។
ត្រឹមត្រូវ៖ តេស្តឬអន្តរាគមន៍ត្រឹមត្រូវ ប្រសិនបើវាត្រូវបានប្រើ ឬបកស្រាយក្នុងលក្ខណៈដែលបានរៀបរាប់ និងវាយស្ទង់អ្វីដែលអះអាងថាត្រូវវាស់ស្ទង់។ តេស្តដែលបានប្រើប្រាស់ទូលំទូលាយ មានការស្រាវជ្រាវដើម្បីគាំទ្រភាពត្រឹមត្រូវរបស់ពួកគេ។
កង់ទីល៖ ជាវិធីសាស្រ្តសម្រាប់ការវាយតម្លៃពិន្ទុតេស្ត។ ពិន្ទុតេស្តទូទាំងប្រទេសសម្រាប់ការវាយតម្លៃ ត្រូវបានរៀបចំជាមួយខ្សែកោងរូបកន្ដឹង ដោយមានពិន្ទុមធ្យមដាក់នៅលើកំពូលខ្សែកោងនោះ។ បន្ទាប់មក ពិន្ទុទូទាំងប្រទេស ត្រូវបានបែកចែកជាបួនក្រុម ជាទូទៅត្រូវបានដាក់លេខ Q1-Q4។ Q4 ជាទូទៅនឹងក្លាយជាក្រុមដែលនៅខាងឆ្វេងបំផុត ដែលមានពិន្ទុទាបជាងគេ ចំណែក Q1 វិញ នឹងត្រូវដាក់នៅខាងចុងម្ខាងទៀត ហើយនឹងមានពិន្ទុខ្ពស់បំផុត។
គម្លាតស្ដង់ដា (SD)៖ ជារង្វាស់ថាតើសិស្សមានពិន្ទុឃ្លាតឆ្ងាយប៉ុនណាពីពិន្ទុមធ្យមភាគ។ នៅក្នុងតេស្តចិត្តវិទ្យា និងតេស្តអប់រំភាគច្រើន គន្លាតស្ដង់ដាគឺមានតម្លៃ 15។ ពិន្ទុមធ្យមភាគ គួរតែនៅក្បែរមធ្យម 100 បំផុត។ ឧទាហរណ៍ ពិន្ទុ 85 គឺជាគម្លាតស្ដង់ដាមួយនៅក្រោមមធ្យម ឬមធ្យមភាគ ចំណែកពិន្ទុ 70 គឺជាគម្លាតស្ដង់ដាពីរ នៅពីក្រោមមធ្យម។
ពិន្ទុ T៖ ប្រើដោយរង្វាន់អាកប្បកិរិយាដើម្បីរាយការណ៍ពីលទ្ធផល។ ពិន្ទុ T មានមធ្យម ឬមធ្យមភាគ 50 និងគម្លាតស្ដង់ដា 10។
ស្ដង់ដាប្រាំបួន៖ តេស្តខ្លះរាយការណ៍ពិន្ទុក្នុងទម្រង់ជាស្ដង់ដាប្រាំបួន ឬទម្រង់ជាប្រាំបួនឯកតា។ នៅលើតេស្តស្ដង់ដាប្រាំបួន ពិន្ទុ 5 ជាពិន្ទុមធ្យមភាគ ហើយ 9 ជាពិន្ទុខ្ពស់បំផុត ហើយ 1 ជាពិន្ទុទាបបំផុត។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.