ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ ខ្លឹមសារសង្ខេប

Publications
#7173.06

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ ខ្លឹមសារសង្ខេប

អ្នក​មានសិទ្ធិ​ទទួលបាន​មេធាវី​ម្នាក់ ប្រសិនបើ​ខោនធី​នោះ​បាន​សុំ​ឱ្យតុលាការ​បង្គាប់​ឱ្យ​អ្នក​ទទួល​បាន​​ AOT ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់គ្រប់គ្រាន់ សូម​សុំឱ្យ​ចៅក្រម​ផ្តល់​ជូនអ្នកនូវ​អ្នកការពារក្តី​សាធារណៈម្នាក់​។​

ឯកសារ​បោះពុម្ពផ្សាយនេះ​គឺជា​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​ផ្តល់​ព័ត៌មានទូទៅ​ថាតើ​ការព្យាបាលអ្ន​កជំងឺក្រៅ​​ដែលទទួលបានជំនួយ​ (Assisted Outpatient Treatment, AOT) ជាអ្វី​។ ឯកសារ​បោះពុម្ពផ្សាយ​នេះ​ក៏​រៀបរាប់ផងដែរ​ថាតើ​អ្នក​ត្រូវបានបង្គាប់​ឱ្យទទួលបាន​​ AOT ដោយ​របៀប​ណា តើ​សិទ្ធិរបស់អ្នក​មានអ្វីខ្លះ​នៅឯ​​សវនាការ​ AOT ហើយ​តើ​សិទ្ធិព្យាបាល​អ្វីខ្លះ​ដែលអ្នក​មាន​ ខណៈពេលដែល​ស្ថិតនៅក្នុង​ AOT។ ចុងក្រោយ​​ ឯកសារ​បោះពុម្ពផ្សាយ​រៀបរាប់អំពីអ្វីដែល​នឹង​កើត​ឡើង​ ប្រសិនបើអ្នក​មិនអនុវត្ត​តាម AOT ហើយតើអ្នក​បញ្ចប់​ AOT ដោយរបៀបណា​។

អ្នក​មានសិទ្ធិ​ទទួលបាន​មេធាវី​ម្នាក់ ប្រសិនបើ​ខោនធី​នោះ​បាន​សុំ​ឱ្យតុលាការ​បង្គាប់​ឱ្យ​អ្នក​ទទួល​បាន​​ AOT ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់គ្រប់គ្រាន់ សូម​សុំឱ្យ​ចៅក្រម​ផ្តល់​ជូនអ្នកនូវ​អ្នកការពារក្តី​សាធារណៈម្នាក់​។​

និយមន័យ​នៃ​ការព្យាបាល​អ្នកជំងឺ​ក្រៅ​មន្ទីរពេទ្យ​ដែល​ទទួលបានជំនួយ​ (Assisted Outpatient Treatment, AOT)

AOT គឺ​ជា​ការព្យាបាល​អ្នក​ជំងឺក្រៅមន្ទីរពេទ្យ​ដែល​បាន​បង្គាប់​ដោយ​តុលាការ​ សម្រាប់​អ្នកដែល​មាន​ពិការភាព​សុខភាព​ផ្លូវចិត្ត​។1

ខោនធី​ខ្លះ​មាន​​ AOT ហើយ​ខោនធី​ខ្លះទៀត​មិនមាន​

ក្រោម​ច្បាប់ថ្មី​មួយ​ដែល​ចាប់​ផ្តើមអនុវត្ត​​នៅថ្ងៃ​ទី​1 ខែកក្កដា ឆ្នាំ​2021 ខោនធីនៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​​ត្រូវតែ​មាន​ AOT លើកលែង​ពួកគេ​ជ្រើសរើស​ចាកចេញ​ពីកម្មវិធី​នេះ​។2 គិតមកត្រឹម​ខែ​ធ្នូ ឆ្នាំ​2021 ខោនធី​ 31 មាន​ AOT៖ Alameda, Contra Costa, El Dorado, Fresno, Humboldt, Kern, Kings, Los Angeles, Marin, Mariposa, Mendocino, Napa, Nevada, Orange, Placer, Riverside, Sacramento, San Diego, San Francisco, San Luis Obispo, San Mateo, Santa Barbara, Santa Clara, Shasta, Siskiyou, Stanislaus, Tehama, Tulare, Ventura, និង​ Yolo។

ខោនធី​ 27 មិនមាន​ AOT៖ Alpine, Amador, Butte, Calaveras, Colusa, Del Norte, Glenn, Imperial, Inyo, Lake, Lassen, Madera, Merced, Modoc, Mono, Monterey, Plumas, San Benito, San Bernardino, San Joaquin, Santa Cruz, Sierra, Sonoma, Sutter/Yuba, Trinity, និង​ Tuolumne។

​របៀបដែល​បុគ្គល​ម្នាក់​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​​ AOT

  • នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ប្រចាំខោនធី​ សុំ​ឱ្យតុលាការ​ចេញ​សេចក្តី​បង្គាប់​​​​ាAOT។ នេះ​ហៅ​ថា​ សំណើ​សុំ​​។​3
  • សំណើសុំ​ត្រូវតែ​រួមបញ្ចូល​នូវ​ការ​​បញ្ជាក់​ផ្លូវការ​ (ហៅថា សេចក្តីបញ្ជាក់​) តាមរយៈ​អ្នកផ្តល់​សេវា​សុខភាព​ផ្លូវចិត្ត​ដែល​មានអាជ្ញាប័ណ្ណ​។ សេចក្តី​បញ្ជាក់​ត្រូវតែ​បញ្ជា​ក់​​​ថា​អ្នក​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ទទួលបាន​ AOT មូលហេតុ​ដែល​អ្នកមានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទទួលបាន​ AOT និង​មូលហេតុដែល​ AOT ត្រូវបាន​ណែនាំ​សម្រាប់​អ្នក​។4
  • បន្ទាប់មក​ តុលាការនឹង​កំណត់ពេលវេលា​សម្រាប់​សវនាការ​ ដើម្បី​ពិនិត្យមើលថា​តើអ្នក​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ទទួលបាន​​ AOT ដែរឬអត់​។ សវនាការនេះ​នឹង​ប្រព្រឹត្តទៅក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​សំណើសុំ​។5
  • អ្នក​មាន​សិទ្ធិ​ទទួល​បាន​មេធាវី​នៅ​ក្នុង​សវនាការនោះ​។6 អ្នក​អាច​ស្នើ​ឱ្យតុលាការ​ចាត់តាំងមេធាវីម្នាក់​ជូនអ្នក​​។ អ្នកគ្រាន់តែត្រូវ​បង់ប្រាក់​សម្រាប់​មេធាវីប៉ុណ្ណោះ​​ ប្រសិនបើអ្នកអាច​បង់​បាន​។7
  • ប្រសិនបើ​ក្រោយសវនាការ​ ចៅក្រមសម្រេច​ថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រា​​ន់​ទទួលបាន​ AOT ក្រោមច្បាប់​នេះ អ្នកអាច​នឹងត្រូវបាន​បង្គាប់​ឱ្យទទួលបាន​​ AOT។8 សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ AOT ក្រោម​ច្បាប់​នេះ​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “Who Can Be Ordered to AOT (អ្នកដែល​អាច​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)”។
  • ចៅក្រម​​អាច​បង្គាប់​ឱ្យអ្នក​ទទួលបាន​ AOT សម្រាប់​រយៈពេល​ 6ខែ។9
  • សម្រាប់ព័ត៌មានបន្ថែមអំពីរបៀប​ដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន​ AOT ក្រោម​ច្បាប់​នេះ​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “How You are Ordered to AOT (របៀបដែល​អ្នក​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)​។”

អ្នក​​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបានការ​បង្គា​ប់​ឱ្យ​ទទួលបាន​ AOT

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ AOT ក្រោមច្បាប់នេះ​ តុលាការ​នៅ​សវនាការ​​ត្រូវ​តែ​​រកឱ្យឃើញថា​ គ្រប់លក្ខខណ្ឌ​តម្រូវ​ទាំងអស់​ត្រូវបាន​បញ្ជាក់​ដោយមានភស្តុតាងច្បាស់លាស់​និងល្មមអាចជឿបាន​​​។10 “ច្បាស់លាស់​និង​ល្មមអាចជឿ​បាន​” មានន័យថា​ ចៅក្រោម​ត្រូវតែ​រកឱ្យ​ឃើញ​ថា វាអាច​ជាកាពិត​ច្រើន​ជាង​ការមិនពិត​ដែលថា អ្នកបាន​បំពេញ​គ្រប់លក្ខខណ្ឌ​តម្រូវ​ទាំងអស់​ដើម្បី​មាន​លក្ខណៈសម្បត្តិ​​គ្រប់​គ្រាន់​ទទួលបាន​ AOT។ លក្ខខណ្ឌតម្រូវ​មាន​៖11

  1. ​មានអាយុ​យ៉ាងតិច​ 18ឆ្នាំ​។
  2. អ្នក​មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។​
  3. មាន​ការសម្រេចចិត្ត​មួយ​ ផ្អែកលើ​គំនិតយល់ឃើញ​បែប​វេជ្ជសាស្ត្រ​​ ដែលថា​​ចំណុច​​ណាមួយ​ក្នុង​ចំណោម​ចំណុច​ទាំង​ពីរនេះ​​គឺជា​ការពិត​៖
    • អ្នកមិនអាច​នឹង​រស់រានមានជីវិត​បាន​ដោយសុវត្ថិភាព​នៅក្នុង​សហគមន៍ដោយ​គ្មានការគ្រប់គ្រង​ (ដូចជា​ AOT) ហើយ ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់អ្នក​កំពុង​ដុនដាប​ទៅ​ ឬ​
    • អ្នកត្រូវការ​ AOT ដើម្បីការ​ពារ​ការលាប់ឡើងវិញ ឬ​ការ​ដុនដាប​ទៅនៃ​សុខភាព​ផ្លូវចិត្ត​របស់អ្នក​ ដែលអាច​នឹង​ធ្វើឱ្យអ្នក​មានពិការភាព​យ៉ាង​ធ្ងន់ធ្ង​រ​ (មិនអាច​បំពេញ​តម្រូវ​ការ​​មូលដ្ឋាន​របស់អ្នក​ដូចជា​ចំណីអាហារ សម្លៀកបំពាក់ និង​ទីជម្រក​) ឬ​ធ្វើ​ឱ្យ​អ្នក​មានគ្រោះថ្នាក់​ដល់ខ្លួន​ឯង​ ឬ​អ្នក​ដទៃ​​។​
  4. អ្នក​មិនបាន​អនុវត្ត​តាម​ផែនការ​ព្យាបាល​របស់អ្នក​សម្រាប់​ពិការភាព​សុខភាព​ផ្លូ​វ​ចិត្ត​របស់អ្នក​ពីមុនមកទេ​​។ នេះ​គឺជា​ការពិត​ ប្រសិនបើ​ប្រការ​ណាមួយ​​ក្នុងចំណោ​ម​ប្រការ​​ខាងក្រោម​​បាន​កើតមាន​​៖
    • ពីរដង​ក្នុងរយៈពេល​ 3ឆ្នាំ​ (36ខែ​) ចុងក្រោយ​ ពិការភាពផ្លូវ​ចិត្ត​របស់​អ្នក​គឺ​ជា​មូលហេតុ​ចម្បងដែលអ្នកត្រូវបានសម្រាកពេទ្យ​ ឬ​បានទទួល​ជំនួយ​នៅក្នុង​បន្ទប់​សុខភាព​ផ្លូវចិត្តនៃ​ពន្ធនាគារ​រដ្ឋ​ ឬ​មន្ទីរឃុំ​ឃាំង​តាមមូលដ្ឋាន​។12 វាមិនរាប់​ថានេះ​ត្រឹមត្រូវ​ឬអត់នោះទេ​ នៅមុនពេល​ខោនធី​បានស្នើសុំ​​ (បាន​ដាក់​សំណើ​​) ឱ្យអ្នក​ត្រូវបានបង្គាប់​ឱ្យទៅទទួលបាន​ AOT ​។
    • ដោយសារ​តែ​ពិការភាពផ្លូវ​ចិត្តរបស់អ្នក អ្នក​បាន​ប្រព្រឹត្ត​ហិង្សា​ ធ្ងន់ធ្ងរ​​ចំពោះខ្លួន​ឯង​និង​អ្នកដទៃ​។ សកម្មភាព​ធ្ងន់ធ្ងរ​និង​អំពើហិង្សា​ ត្រូវតែ​បាន​កើត​ឡើ​ង​ក្នុង​រយៈពេល​ 48ខែ​ (4ឆ្នាំ​) ចុងក្រោយ។ ការគំរាមកំហែង​ ​ឬ​ការប៉ុនប៉ង​នានា​ក៏រាប់​បញ្ចូល​ផងដែរ​។ វាមិនរាប់​ថានេះ​ត្រឹមត្រូវ​ឬអត់នោះទេ​ នៅមុនពេល​ខោនធី​បានស្នើសុំ​ (បាន​ដាក់សំណើ​) ឱ្យអ្នក​ត្រូវបានបង្គាប់​ឱ្យទៅទទួលបាន​ AOT ​។13
  5. អ្នក​ត្រូវបានផ្តល់​ឱកាស​ឱ្យទទួលបាន​ការព្យាបាល​ដោយ​ស្ម័គ្រចិត្ត​ ប៉ុន្តែ​អ្នក​មិនបាន​ ឬ​មិនចូលរួម​ក្នុង​ការព្យាបាលនោះ​។
  6. AOT គឺជា​ការ​ព្យាបាល​ដែល​មានការរឹតបន្តឹង​តិចតួច​ (អនុញ្ញាត​ឱ្យអ្នក​មានសេរីភា​​​ព​​ច្រើនបំផុត​) ដោយ​បន្ត​ធានា​បាន​ថា​​សុខភាព​ផ្លូវចិត្ត​របស់អ្នក​​កំពុង​ល្អប្រសើរ​ និង​មានស្ថេរភាព។
  7. អ្នកនឹង​អាច​ទទួលបានអត្ថប្រយោជន៍​ពី​ AOT។​

សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែលអាច​ត្រូវបានបង្គាប់ឱ្យ​ទទួលបាន​ AOT ក្រោម​ច្បាប់​នេះ​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “Who Can Be Ordered to AOT (អ្នក​ដែលអាច​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT​)។”

សិទ្ធិរបស់អ្នក​នៅសវនាការ​ AOT

ប្រសិនបើ​ខោនធី​របស់អ្នក​សុំ​ឱ្យ​តុលាការ​បង្គាប់​ឱ្យ​អ្នក​ស្ថិតនៅក្នុង​ AOT អ្នក​មា​ន​​​សិទ្ធិដូចខាងក្រោម​៖14

  • ការ​ជូនដំណឹង​សមស្រប​​អំពីសវនាការ​។
    • សវនាការ​មិនត្រូវ​ឱ្យលើស​ពី​ប្រាំថ្ងៃ​ធ្វើការ​ទេ​ (ដោយមិន​រាប់​បញ្ចូល​ថ្ងៃ​​សៅ​រ៍​ អាទិត្យ និងថ្ងៃ​ឈប់សម្រាក​) បន្ទាប់​ពី​ខោនធី​ដាក់​សំណើ​​សុំ​​ AOT។ ខោ​ន​ធី​ត្រូវតែ​ផ្តល់ឱ្យអ្នក​នូវ​​សំណើសុំ​​មួយច្បាប់​​ឱ្យបានឆាប់​តាមដែលអាចធ្វើបាន​ បន្ទាប់ពីពួកគេ​ដាក់​សំណើនោះ​។15
  • ការវាយតម្លៃ​មួយច្បាប់​ ឬសេចក្តីសម្រេច ដែលរៀបរាប់ថា​អ្នក​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ និង​ណែនាំ​ឱ្យអ្នក​ទទួលបាន​ AOT។​
  • មេធាវី​ដោយឥតគិតថ្លៃ​ ប្រសិនបើអ្នកមិន​អាច​បង់ប្រាក់បាន​។
  • ដើម្បីជ្រាបអំពី​សិទ្ធិរបស់អ្នក​ក្នុងការ​ដាក់​ដីកាបង្គាប់នៃអង្គ​ច្បាប់​របស់​តុលា​ការ​រដ្ឋ (Writ of Habeas Corpus) នៅពេលក្រោយ​ ប្រសិនបើអ្នក​ត្រូវបានបង្គាប់​ឱ្យ​ស្ថិតនៅក្នុង​ AOT ហើយមិន​យល់​ស្រប។
  • ដើម្បីចូលរួម​​សវនាការ​ លើកលែង​តែ​អ្នក​ជ្រើសរើស​មិនចូលរួម​ ឬ​មិនបង្ហាញ​ខ្លួន​ បន្ទាប់ពី​តុលាការ​​​ព្យាយាមច្រើនជាង​មួយលើក​ដើម្បីឱ្យអ្នកចូលរួម​។
  • ដើម្បីផ្តល់​ភស្តុតាងបង្ហាញ​ថាហេតុអ្វី​បាន​ជាអ្នក​មិនមានលក្ខណៈសម្បត្តិ​គ្រប់គ្រា​ន់​​ទទួល​បាន​ AOT។
  • ដើម្បី​ឱ្យ​បុគ្គល​ (សាក្សី) និយាយ​នៅសវនាការថា​តើនរណាគាំទ្រ ហេតុអ្វីបានជា​អ្នក​មិន​ត្រូវការ​ ឬ​មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ AOT។
  • ដើម្បី​សាកសួរ​ទៅកាន់​អ្នក​ដែល​និយាយនៅ​សវនាការ​ (សាក្សី​) បន្ទាប់ពីពួកគេ​និយាយថា​អ្នក​ត្រូវការ​ AOT។
  • ដើម្បី​ដឹង​និង​យល់ពីសិទ្ធិរបស់អ្នកក្នុងការ​បញ្ជាក់ថា ចៅក្រម​បានធ្វើការសម្រេច​មិនត្រឹមត្រូវ​ និង​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​លើការសម្រេចនោះ​។
  • សម្រាប់​ព័ត៌មានបន្ថែម​អំពី​របៀប​ត្រៀមខ្លួន​ឱ្យបានរួចរាល់​សម្រាប់​សវនាការ​ AO​T អ្នកអាច​អាន​ “Rights if the County is Asking for AOT and AOT Hearings (សិទ្ធិ​នានា​ ប្រសិនបើខោនធី​កំពុងស្នើសុំ​ AOT និង​សវនាការ​ AOT)​។”

សិទ្ធិព្យាបាល​របស់អ្នក​ ខណៈពេលស្ថិតក្នុង​ AOT

សិទ្ធិព្យាបាល​របស់អ្នក​ ខណៈពេលស្ថិតក្នុង​ AOT រួម​មានជាអាទិ៍៖16

  • ការព្យាបា​លដែល​ផ្តោត​លើអតិថិជន និង​តម្រង់ទិសទៅរក​ការជាសះស្បើយ​ ដែល​មានន័យថា​ អ្នក​មានតួនាទី​សកម្ម​ពាក់ព័ន្ធនឹង​ការព្យាបាលរបស់អ្នក​។
  • ការសម្របសម្រួល​ និង​ការទទួលបានឱសថ​ ការព្យាបាល​ សេវា​វិបត្តិ​នៃការប្រើប្រាស់​គ្រឿងញៀន​ លំនៅដ្ឋាន​គាំទ្រ/ជំនួយ​លំនៅដ្ឋាន​ ​ការស្តារនីតិសម្ប​ទា​វិជ្ជាជីវៈ​ និង​សេវា​សម្រាប់អតីតយុទ្ធជន​។
  • ផែនការ​សេវាកម្មដែលមានលក្ខណៈបុគ្គល​ផ្អែកលើ​វប្បធម៌របស់អ្នក ភាសា​កំណើត​ យេនឌ័រ​ អាយុ​ ឬ​តម្រូវការពិសេស​ពាក់ព័ន្ធនឹង​អត្តសញ្ញាណ​របស់អ្នក​។
  • មិនត្រូវបាន​បង្ខំ​ឱ្យ​ប្រើ​ឱសថ​ដែលអ្នក​មិនចង់ប្រើ​ (ការប្រើឱសថ​ដោយបង្ខំ​​)។
  • សេរវា​ផ្នែកវិកលចរិត​ និងចិត្តសាស្រ្ត​។
  • សម្រាប់ព័ត៌មានបន្ថែម​អំពី​តើ​ការ​ព្យាបាល​ AOT គួរមានលក្ខណៈដូចម្តេច​ អ្នកអាច​​​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើង​ថា​ “Treatment Rights While in AOT (សិទ្ធិព្យាបាល​ ខណៈ​ពេល​​​ស្ថិតនៅក្នុង​ AOT)”។

តើមានអ្វី​កើត​ឡើង​ ប្រសិនបើ​អ្នក​មិនអនុវត្ត​តាម​សេចក្តីបង្គាប់​ AOT របស់អ្នក​

  • អ្នក​អាច​នឹងត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​មន្ទីរពេទ្យ​ដោយបង្ខំ​​ក្នុងរយៈពេល​ 72ម៉ោ​ង​ ប្រសិនបើ​អ្នក​មិនអនុវត្តតាម​សេចក្តី​បង្គាប់​ AOT របស់អ្នក ប៉ុន្តែ​លុះ​ត្រាតែ​ការអនុវត្ត​តាម​ប្រការ​ទាំងនេះ​គឺជាការពិត​៖
    1. អ្នកផ្តល់ការព្យាបាល​បាន​​ព្យាយាម​ទាក់ទង​ទៅអ្នក​ជាមុន​​ ដើម្បីអនុវត្តតាម​​ AOT ហើយ​
    2. អ្នកផ្តល់សេវា​ដែលមានអាជ្ញាប័ណ្ណ​ គិតថាអ្នកមានលក្ខណៈសម្បត្តិគ្រប់​គ្រាន់​សម្រាប់​ការ​សម្រាក​ពេទ្យ​​​ដោយ​បង្ខំ​។17
  • អ្នកអាច​គ្រាន់តែ​ត្រូវ​បាន​គេបង្ខំ​ឱ្យ​ស្ថិត​នៅក្នុង​មន្ទីរ​លើស​ពី​ 72​ម៉ោងប៉ុណ្ណោះ ប្រសិនបើ​អ្នក​មាន​លក្ខណៈសម្បត្តិស្ថិតក្នុង​​ការសម្រាកពេទ្យដោយបង្ខំ​ ដោយ​សារ​តែ​ពិការភាព​ផ្លូវចិត្ត​របស់អ្នក​ធ្វើ​ឱ្យអ្នក​មិនអាច​មើលថែទាំ​ខ្លួន​ឯង​បាន ឬ​មានគ្រោះថ្នាក់ចំពោះខ្លួន​ឯង​និង​អ្នកដទៃ​។ អ្នក​មិនអាច​ត្រូវបានបង្ខំ​ឱ្យសម្រាក​ពេទ្យ​លើស​ពី​ 72ម៉ោង​ គ្រាន់តែ​ដោយសារ​អ្នកមិន​បាន​អនុវត្ត​តាម​ AOT នោះទេ​។​
  • ប្រសិន​បើអ្នក​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​មន្ទីរពេទ្យ​ផ្ទុយ​ពី​ឆន្ទៈ​របស់ខ្លួនរយៈពេ​ល​ 72ម៉ោង អ្នក​មាន​សិទ្ធិ​ដូចអ្នកជំងឺដែលមិន​ស្ថិត​នៅក្នុង​ AOT ដែរ​។​

តើ​ AOT បញ្ចប់ដូចម្តេច​

អ្នកអាច​ទាក់ទង​ទៅកាន់មេធាវី​របស់អ្នក​សម្រាប់​ជំនួយ​នៅក្នុងការបញ្ចប់​ AOT។ ដូចមានចែង​ខាងលើ អ្នក​មានសិទ្ធិ​ទទួលបាន​មេធាវី​ដោយឥត​គិតថ្លៃ​ ប្រសិនបើអ្នកមិនមាន​​​​លុយកាក់គ្រប់គ្រាន់​សម្រាប់​មេធាវី​នោះទេ​។​

  • សិទ្ធិ​ទទួលបានសវនាការ​ ប្រសិនបើ​ប្រធាន​ខោនធី​នៅតែគិត​ថា​អ្នក​ត្រូវការ​ AOT
    • រៀង​រាល់ 60ថ្ងៃ​ម្តង​ ប្រធាន​កម្មវិធី​ត្រូវតែ​ផ្តល់ការបញ្ជាក់​ផ្លូវការ​ (ហៅថា​ សេចក្តី​បញ្ជាក់​) ថា​អ្នក​នៅ​តែ​មានលក្ខណៈសម្បត្តិ​ទទួលបាន​ AOT ក្រោមច្បាប់នេះ​​។18
    • ប្រសិនបើអ្នកមិនគិត​ថា​ប្រធានកម្មវិធី​​នេះ​ត្រឹមត្រូវនោះទេ​ អ្នកមានសិទ្ធិ​ទទួលបានសវនាការ​ថា​តើ​អ្នក​នៅតែ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​​ AOT ក្រោមច្បាប់នេះ​ដែរឬអត់។​ ប្រធានកម្មវិធី​​ចាំបាច់ត្រូវ​បង្ហាញ​ (បញ្ជាក់ភស្តុតាង​) ថា​អ្នកនៅតែ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួល​បាន​ AOT នៅក្រោមច្បាប់នេះ​ដ​ដែល​។ សម្រាប់ព័ត៌មានបន្ថែមថា​តើ​អ្នក​​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ AOT ក្រោម​ច្បាប់​នេះ​ ដែរឬអត់​ អ្នក​អាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែលមានចំណង​ជើងថា​ “Who Can Be Ordered to AOT (អ្នកដែល​អាច​​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)”។
  • ការដាក់​ដីការបង្គាប់នៃអង្គ​ច្បាប់​របស់​តុលា​ការ​រដ្ឋ​
    • ប្រសិនបើអ្នក​ជឿជាក់ថា​ អ្នក​កំពុងត្រូវបាន​គេ​បង្ខំ​ឱ្យ​ទទួល​ AOT ដោយមិនត្រឹមត្រូវ​ អ្នក​មាន​សិទ្ធិ​​ដាក់សំណើសុំ​ដីការបង្គាប់​នៃ​អង្គច្បាប់របស់តុលាការរដ្ឋ​។19 ពេលនោះ​ ប្រធាន​ AOT នឹង​ចាំបាច់ត្រូវ​បញ្ជាក់​ភស្តុតាង​ទៅកាន់ចៅក្រម​ថា​ អ្នក​នៅតែ​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ និងត្រូវការ​ AOT ផ្អែកតាម​ច្បាប់។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវ​នៃ​ច្បាប់​​ អ្នកអាច​អាន​ឯកសារ​បោះពុម្ពផ្សាយ​ដែល​មាន​ចំណង​ជើងថា​ “Who Can Be Ordered to AOT (អ្នកដែល​អាច​ត្រូវបាន​បង្គាប់​ឱ្យទទួលបាន​ AOT)”។
  • ការផុត​សុពលភាព​នៃ​សេចក្តីបង្គាប់​ AOT
    • វិធី​មួយ​ទៀតដែល​ AOT ត្រូវបញ្ចប់ គឺ​នៅពេលដែលចំនួនថ្ងៃ​ដែល​ចៅក្រម​បាន​បង្គាប់ឱ្យអ្នក​ទទួល​បាន​ AOT បានកន្លង​ផុត​។

ព័ត៌មានបន្ថែម​

ប្រសិនបើអ្នក​ត្រូវការ​ព័ត៌មានបន្ថែម​ ឬ​មានសំណួរ​ អ្នកអាច​៖

  • សាកសួរ​មេធាវីរបស់អ្នក​។ អ្នកមានសិទ្ធិ​ទទួលបាន​មេធាវី​ ប្រសិនបើខោនធី​បាន​ស្នើសុំ​​ (បានដាក់សំណើ) ឱ្យ​តុលាការ​បង្គាប់​ឱ្យអ្នក​ទទួលបាន​ AOT។ ប្រសិនបើអ្នក​ចង់បាន​មេធាវី​ម្នាក់ ប៉ុន្តែ​មិន​មាន​ប្រាក់គ្រប់គ្រាន់ សូម​សុំឱ្យចៅក្រម​ផ្តល់​ជូនអ្នកនូវ​អ្នកការពារក្តី​សាធារណៈម្នាក់​។​ អ្នក​គ្រាន់តែ​ត្រូវ​បង់ប្រាក់​ដល់អ្នក​ការពារក្តី​សាធារណៈ​ប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។​
  • ទាក់ទងទៅកាន់​អ្នក​តស៊ូមតិ​ការពារសិទ្ធិរបស់អ្នកជំងឺ​របស់ខោនធី​​។ ដើម្បីស្វែងរក​អ្នកតស៊ូ​មតិការពារសិទ្ធិ​អ្នកជំងឺ​នៅកន្លែង​ដែលអ្នករស់នៅ​ (916) 504-5810 និង​ស្នើសុំ​អ្នកតស៊ូមតិការពារ​សិទ្ធិអ្នកជំងឺ​តាមមូលដ្ឋានរបស់អ្នក​ ឬ​ចុចលើតំណភ្ជាប់នេះ​៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory
  • ទូរសព្ទ​ទៅកាន់​អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាម​រយៈ​ទូរសព្ទ​លេខ 800-776-5746។

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

  • 1. WELF. & INST. CODE § 5345(b)។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន (Welfare and Institutions Code)។
  • 2. § 5349.
  • 3. § 5346(b)(1)-(2).
  • 4. § 5346(b)(5).
  • 5. § 5346(d)(1).
  • 6. § 5346(c).
  • 7. § 5346(c).
  • 8. § 5346(a), (d).
  • 9. § 5346(d)(5)(B).
  • 10. § 5346(a).
  • 11. § 5346(a)(1)-(7).
  • 12. § 5346(a)(4)(A).
  • 13. § 5346(a)(4)(B).
  • 14. § 5346(d)(4)(A)-(I).
  • 15. § 5346(d)(1).
  • 16. § 5348(a)(2)(A)-(F).
  • 17. § 5346(f).
  • 18. § 5346(h).
  • 19. § 5346(i).