ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ ខ្លឹមសារសង្ខេប

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ ខ្លឹមសារសង្ខេប
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលផ្តល់ព័ត៌មានទូទៅថាតើការព្យាបាលអ្នកជំងឺក្រៅដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT) ជាអ្វី។ ឯកសារបោះពុម្ពផ្សាយនេះក៏រៀបរាប់ផងដែរថាតើអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT ដោយរបៀបណា តើសិទ្ធិរបស់អ្នកមានអ្វីខ្លះនៅឯសវនាការ AOT ហើយតើសិទ្ធិព្យាបាលអ្វីខ្លះដែលអ្នកមាន ខណៈពេលដែលស្ថិតនៅក្នុង AOT។ ចុងក្រោយ ឯកសារបោះពុម្ពផ្សាយរៀបរាប់អំពីអ្វីដែលនឹងកើតឡើង ប្រសិនបើអ្នកមិនអនុវត្តតាម AOT ហើយតើអ្នកបញ្ចប់ AOT ដោយរបៀបណា។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
និយមន័យនៃការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)
AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។1
ខោនធីខ្លះមាន AOT ហើយខោនធីខ្លះទៀតមិនមាន
ក្រោមច្បាប់ថ្មីមួយដែលចាប់ផ្តើមអនុវត្តនៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2021 ខោនធីនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាត្រូវតែមាន AOT លើកលែងពួកគេជ្រើសរើសចាកចេញពីកម្មវិធីនេះ។2 គិតមកត្រឹមខែធ្នូ ឆ្នាំ2021 ខោនធី 31 មាន AOT៖ Alameda, Contra Costa, El Dorado, Fresno, Humboldt, Kern, Kings, Los Angeles, Marin, Mariposa, Mendocino, Napa, Nevada, Orange, Placer, Riverside, Sacramento, San Diego, San Francisco, San Luis Obispo, San Mateo, Santa Barbara, Santa Clara, Shasta, Siskiyou, Stanislaus, Tehama, Tulare, Ventura, និង Yolo។
ខោនធី 27 មិនមាន AOT៖ Alpine, Amador, Butte, Calaveras, Colusa, Del Norte, Glenn, Imperial, Inyo, Lake, Lassen, Madera, Merced, Modoc, Mono, Monterey, Plumas, San Benito, San Bernardino, San Joaquin, Santa Cruz, Sierra, Sonoma, Sutter/Yuba, Trinity, និង Tuolumne។
របៀបដែលបុគ្គលម្នាក់ត្រូវបានបង្គាប់ឱ្យទទួលបាន AOT
- នាយកដ្ឋានសុខភាពផ្លូវចិត្តប្រចាំខោនធី សុំឱ្យតុលាការចេញសេចក្តីបង្គាប់ាAOT។ នេះហៅថា សំណើសុំ។3
- សំណើសុំត្រូវតែរួមបញ្ចូលនូវការបញ្ជាក់ផ្លូវការ (ហៅថា សេចក្តីបញ្ជាក់) តាមរយៈអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ។ សេចក្តីបញ្ជាក់ត្រូវតែបញ្ជាក់ថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT មូលហេតុដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT និងមូលហេតុដែល AOT ត្រូវបានណែនាំសម្រាប់អ្នក។4
- បន្ទាប់មក តុលាការនឹងកំណត់ពេលវេលាសម្រាប់សវនាការ ដើម្បីពិនិត្យមើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ដែរឬអត់។ សវនាការនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំថ្ងៃធ្វើការ បន្ទាប់ពីសំណើសុំ។5
- អ្នកមានសិទ្ធិទទួលបានមេធាវីនៅក្នុងសវនាការនោះ។6 អ្នកអាចស្នើឱ្យតុលាការចាត់តាំងមេធាវីម្នាក់ជូនអ្នក។ អ្នកគ្រាន់តែត្រូវបង់ប្រាក់សម្រាប់មេធាវីប៉ុណ្ណោះ ប្រសិនបើអ្នកអាចបង់បាន។7
- ប្រសិនបើក្រោយសវនាការ ចៅក្រមសម្រេចថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចនឹងត្រូវបានបង្គាប់ឱ្យទទួលបាន AOT។8 សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- ចៅក្រមអាចបង្គាប់ឱ្យអ្នកទទួលបាន AOT សម្រាប់រយៈពេល 6ខែ។9
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How You are Ordered to AOT (របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT)។”
អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការបង្គាប់ឱ្យទទួលបាន AOT
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ តុលាការនៅសវនាការត្រូវតែរកឱ្យឃើញថា គ្រប់លក្ខខណ្ឌតម្រូវទាំងអស់ត្រូវបានបញ្ជាក់ដោយមានភស្តុតាងច្បាស់លាស់និងល្មមអាចជឿបាន។10 “ច្បាស់លាស់និងល្មមអាចជឿបាន” មានន័យថា ចៅក្រោមត្រូវតែរកឱ្យឃើញថា វាអាចជាកាពិតច្រើនជាងការមិនពិតដែលថា អ្នកបានបំពេញគ្រប់លក្ខខណ្ឌតម្រូវទាំងអស់ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។ លក្ខខណ្ឌតម្រូវមាន៖11
- មានអាយុយ៉ាងតិច 18ឆ្នាំ។
- អ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
- មានការសម្រេចចិត្តមួយ ផ្អែកលើគំនិតយល់ឃើញបែបវេជ្ជសាស្ត្រ ដែលថាចំណុចណាមួយក្នុងចំណោមចំណុចទាំងពីរនេះគឺជាការពិត៖
- អ្នកមិនអាចនឹងរស់រានមានជីវិតបានដោយសុវត្ថិភាពនៅក្នុងសហគមន៍ដោយគ្មានការគ្រប់គ្រង (ដូចជា AOT) ហើយ ស្ថានភាពសុខភាពផ្លូវចិត្តរបស់អ្នកកំពុងដុនដាបទៅ ឬ
- អ្នកត្រូវការ AOT ដើម្បីការពារការលាប់ឡើងវិញ ឬការដុនដាបទៅនៃសុខភាពផ្លូវចិត្តរបស់អ្នក ដែលអាចនឹងធ្វើឱ្យអ្នកមានពិការភាពយ៉ាងធ្ងន់ធ្ងរ (មិនអាចបំពេញតម្រូវការមូលដ្ឋានរបស់អ្នកដូចជាចំណីអាហារ សម្លៀកបំពាក់ និងទីជម្រក) ឬធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។
- អ្នកមិនបានអនុវត្តតាមផែនការព្យាបាលរបស់អ្នកសម្រាប់ពិការភាពសុខភាពផ្លូវចិត្តរបស់អ្នកពីមុនមកទេ។ នេះគឺជាការពិត ប្រសិនបើប្រការណាមួយក្នុងចំណោមប្រការខាងក្រោមបានកើតមាន៖
- ពីរដងក្នុងរយៈពេល 3ឆ្នាំ (36ខែ) ចុងក្រោយ ពិការភាពផ្លូវចិត្តរបស់អ្នកគឺជាមូលហេតុចម្បងដែលអ្នកត្រូវបានសម្រាកពេទ្យ ឬបានទទួលជំនួយនៅក្នុងបន្ទប់សុខភាពផ្លូវចិត្តនៃពន្ធនាគាររដ្ឋ ឬមន្ទីរឃុំឃាំងតាមមូលដ្ឋាន។12 វាមិនរាប់ថានេះត្រឹមត្រូវឬអត់នោះទេ នៅមុនពេលខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យអ្នកត្រូវបានបង្គាប់ឱ្យទៅទទួលបាន AOT ។
- ដោយសារតែពិការភាពផ្លូវចិត្តរបស់អ្នក អ្នកបានប្រព្រឹត្តហិង្សា ធ្ងន់ធ្ងរចំពោះខ្លួនឯងនិងអ្នកដទៃ។ សកម្មភាពធ្ងន់ធ្ងរនិងអំពើហិង្សា ត្រូវតែបានកើតឡើងក្នុងរយៈពេល 48ខែ (4ឆ្នាំ) ចុងក្រោយ។ ការគំរាមកំហែង ឬការប៉ុនប៉ងនានាក៏រាប់បញ្ចូលផងដែរ។ វាមិនរាប់ថានេះត្រឹមត្រូវឬអត់នោះទេ នៅមុនពេលខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យអ្នកត្រូវបានបង្គាប់ឱ្យទៅទទួលបាន AOT ។13
- អ្នកត្រូវបានផ្តល់ឱកាសឱ្យទទួលបានការព្យាបាលដោយស្ម័គ្រចិត្ត ប៉ុន្តែអ្នកមិនបាន ឬមិនចូលរួមក្នុងការព្យាបាលនោះ។
- AOT គឺជាការព្យាបាលដែលមានការរឹតបន្តឹងតិចតួច (អនុញ្ញាតឱ្យអ្នកមានសេរីភាពច្រើនបំផុត) ដោយបន្តធានាបានថាសុខភាពផ្លូវចិត្តរបស់អ្នកកំពុងល្អប្រសើរ និងមានស្ថេរភាព។
- អ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ពី AOT។
សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)។”
សិទ្ធិរបស់អ្នកនៅសវនាការ AOT
ប្រសិនបើខោនធីរបស់អ្នកសុំឱ្យតុលាការបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT អ្នកមានសិទ្ធិដូចខាងក្រោម៖14
- ការជូនដំណឹងសមស្របអំពីសវនាការ។
- សវនាការមិនត្រូវឱ្យលើសពីប្រាំថ្ងៃធ្វើការទេ (ដោយមិនរាប់បញ្ចូលថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាក) បន្ទាប់ពីខោនធីដាក់សំណើសុំ AOT។ ខោនធីត្រូវតែផ្តល់ឱ្យអ្នកនូវសំណើសុំមួយច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីពួកគេដាក់សំណើនោះ។15
- ការវាយតម្លៃមួយច្បាប់ ឬសេចក្តីសម្រេច ដែលរៀបរាប់ថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងណែនាំឱ្យអ្នកទទួលបាន AOT។
- មេធាវីដោយឥតគិតថ្លៃ ប្រសិនបើអ្នកមិនអាចបង់ប្រាក់បាន។
- ដើម្បីជ្រាបអំពីសិទ្ធិរបស់អ្នកក្នុងការដាក់ដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ (Writ of Habeas Corpus) នៅពេលក្រោយ ប្រសិនបើអ្នកត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT ហើយមិនយល់ស្រប។
- ដើម្បីចូលរួមសវនាការ លើកលែងតែអ្នកជ្រើសរើសមិនចូលរួម ឬមិនបង្ហាញខ្លួន បន្ទាប់ពីតុលាការព្យាយាមច្រើនជាងមួយលើកដើម្បីឱ្យអ្នកចូលរួម។
- ដើម្បីផ្តល់ភស្តុតាងបង្ហាញថាហេតុអ្វីបានជាអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។
- ដើម្បីឱ្យបុគ្គល (សាក្សី) និយាយនៅសវនាការថាតើនរណាគាំទ្រ ហេតុអ្វីបានជាអ្នកមិនត្រូវការ ឬមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។
- ដើម្បីសាកសួរទៅកាន់អ្នកដែលនិយាយនៅសវនាការ (សាក្សី) បន្ទាប់ពីពួកគេនិយាយថាអ្នកត្រូវការ AOT។
- ដើម្បីដឹងនិងយល់ពីសិទ្ធិរបស់អ្នកក្នុងការបញ្ជាក់ថា ចៅក្រមបានធ្វើការសម្រេចមិនត្រឹមត្រូវ និងធ្វើការប្តឹងឧទ្ធរណ៍លើការសម្រេចនោះ។
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់សវនាការ AOT អ្នកអាចអាន “Rights if the County is Asking for AOT and AOT Hearings (សិទ្ធិនានា ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT)។”
សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតក្នុង AOT
សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតក្នុង AOT រួមមានជាអាទិ៍៖16
- ការព្យាបាលដែលផ្តោតលើអតិថិជន និងតម្រង់ទិសទៅរកការជាសះស្បើយ ដែលមានន័យថា អ្នកមានតួនាទីសកម្មពាក់ព័ន្ធនឹងការព្យាបាលរបស់អ្នក។
- ការសម្របសម្រួល និងការទទួលបានឱសថ ការព្យាបាល សេវាវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន លំនៅដ្ឋានគាំទ្រ/ជំនួយលំនៅដ្ឋាន ការស្តារនីតិសម្បទាវិជ្ជាជីវៈ និងសេវាសម្រាប់អតីតយុទ្ធជន។
- ផែនការសេវាកម្មដែលមានលក្ខណៈបុគ្គលផ្អែកលើវប្បធម៌របស់អ្នក ភាសាកំណើត យេនឌ័រ អាយុ ឬតម្រូវការពិសេសពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់អ្នក។
- មិនត្រូវបានបង្ខំឱ្យប្រើឱសថដែលអ្នកមិនចង់ប្រើ (ការប្រើឱសថដោយបង្ខំ)។
- សេរវាផ្នែកវិកលចរិត និងចិត្តសាស្រ្ត។
- សម្រាប់ព័ត៌មានបន្ថែមអំពីតើការព្យាបាល AOT គួរមានលក្ខណៈដូចម្តេច អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Treatment Rights While in AOT (សិទ្ធិព្យាបាល ខណៈពេលស្ថិតនៅក្នុង AOT)”។
តើមានអ្វីកើតឡើង ប្រសិនបើអ្នកមិនអនុវត្តតាមសេចក្តីបង្គាប់ AOT របស់អ្នក
- អ្នកអាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងមន្ទីរពេទ្យដោយបង្ខំក្នុងរយៈពេល 72ម៉ោង ប្រសិនបើអ្នកមិនអនុវត្តតាមសេចក្តីបង្គាប់ AOT របស់អ្នក ប៉ុន្តែលុះត្រាតែការអនុវត្តតាមប្រការទាំងនេះគឺជាការពិត៖
- អ្នកផ្តល់ការព្យាបាលបានព្យាយាមទាក់ទងទៅអ្នកជាមុន ដើម្បីអនុវត្តតាម AOT ហើយ
- អ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណ គិតថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសម្រាកពេទ្យដោយបង្ខំ។17
- អ្នកអាចគ្រាន់តែត្រូវបានគេបង្ខំឱ្យស្ថិតនៅក្នុងមន្ទីរលើសពី 72ម៉ោងប៉ុណ្ណោះ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិស្ថិតក្នុងការសម្រាកពេទ្យដោយបង្ខំ ដោយសារតែពិការភាពផ្លូវចិត្តរបស់អ្នកធ្វើឱ្យអ្នកមិនអាចមើលថែទាំខ្លួនឯងបាន ឬមានគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នកដទៃ។ អ្នកមិនអាចត្រូវបានបង្ខំឱ្យសម្រាកពេទ្យលើសពី 72ម៉ោង គ្រាន់តែដោយសារអ្នកមិនបានអនុវត្តតាម AOT នោះទេ។
- ប្រសិនបើអ្នកត្រូវបានដាក់បញ្ចូលទៅក្នុងមន្ទីរពេទ្យផ្ទុយពីឆន្ទៈរបស់ខ្លួនរយៈពេល 72ម៉ោង អ្នកមានសិទ្ធិដូចអ្នកជំងឺដែលមិនស្ថិតនៅក្នុង AOT ដែរ។
- អ្នកអាចស្វែងរកព័ត៌មានអំពីសិទ្ធិមនុស្សជាអ្នកជំងឺម្នាក់នៅក្នុងឯកសារបោះពុម្ពផ្សាយរបស់រដ្ឋកាលីហ្វ័រញ៉ា សិទ្ធិសម្រាប់បុគ្គលនៅក្នុងគ្រឹះស្ថានសុខភាពផ្លូវចិត្តដែលទទួលបានការអនុញ្ញាតក្រោមច្បាប់ Lanterman-Petris-Short (LPS) Act ។
តើ AOT បញ្ចប់ដូចម្តេច
អ្នកអាចទាក់ទងទៅកាន់មេធាវីរបស់អ្នកសម្រាប់ជំនួយនៅក្នុងការបញ្ចប់ AOT។ ដូចមានចែងខាងលើ អ្នកមានសិទ្ធិទទួលបានមេធាវីដោយឥតគិតថ្លៃ ប្រសិនបើអ្នកមិនមានលុយកាក់គ្រប់គ្រាន់សម្រាប់មេធាវីនោះទេ។
- សិទ្ធិទទួលបានសវនាការ ប្រសិនបើប្រធានខោនធីនៅតែគិតថាអ្នកត្រូវការ AOT
- រៀងរាល់ 60ថ្ងៃម្តង ប្រធានកម្មវិធីត្រូវតែផ្តល់ការបញ្ជាក់ផ្លូវការ (ហៅថា សេចក្តីបញ្ជាក់) ថាអ្នកនៅតែមានលក្ខណៈសម្បត្តិទទួលបាន AOT ក្រោមច្បាប់នេះ។18
- ប្រសិនបើអ្នកមិនគិតថាប្រធានកម្មវិធីនេះត្រឹមត្រូវនោះទេ អ្នកមានសិទ្ធិទទួលបានសវនាការថាតើអ្នកនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះដែរឬអត់។ ប្រធានកម្មវិធីចាំបាច់ត្រូវបង្ហាញ (បញ្ជាក់ភស្តុតាង) ថាអ្នកនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT នៅក្រោមច្បាប់នេះដដែល។ សម្រាប់ព័ត៌មានបន្ថែមថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ ដែរឬអត់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- ការដាក់ដីការបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ
- ប្រសិនបើអ្នកជឿជាក់ថា អ្នកកំពុងត្រូវបានគេបង្ខំឱ្យទទួល AOT ដោយមិនត្រឹមត្រូវ អ្នកមានសិទ្ធិដាក់សំណើសុំដីការបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ។19 ពេលនោះ ប្រធាន AOT នឹងចាំបាច់ត្រូវបញ្ជាក់ភស្តុតាងទៅកាន់ចៅក្រមថា អ្នកនៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវការ AOT ផ្អែកតាមច្បាប់។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវនៃច្បាប់ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- ការផុតសុពលភាពនៃសេចក្តីបង្គាប់ AOT
- វិធីមួយទៀតដែល AOT ត្រូវបញ្ចប់ គឺនៅពេលដែលចំនួនថ្ងៃដែលចៅក្រមបានបង្គាប់ឱ្យអ្នកទទួលបាន AOT បានកន្លងផុត។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាក់ទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory។
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. WELF. & INST. CODE § 5345(b)។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន (Welfare and Institutions Code)។
- 2. § 5349.
- 3. § 5346(b)(1)-(2).
- 4. § 5346(b)(5).
- 5. § 5346(d)(1).
- 6. § 5346(c).
- 7. § 5346(c).
- 8. § 5346(a), (d).
- 9. § 5346(d)(5)(B).
- 10. § 5346(a).
- 11. § 5346(a)(1)-(7).
- 12. § 5346(a)(4)(A).
- 13. § 5346(a)(4)(B).
- 14. § 5346(d)(4)(A)-(I).
- 15. § 5346(d)(1).
- 16. § 5348(a)(2)(A)-(F).
- 17. § 5346(f).
- 18. § 5346(h).
- 19. § 5346(i).