បច្ចេកស័ព្ទអំពីការអប់រំពិសេសដែលត្រូវចេះ

បច្ចេកស័ព្ទអំពីការអប់រំពិសេសដែលត្រូវចេះ
ការអានកំណត់ត្រា ឬឯកសារពាក់ព័ន្ធនឹងការអប់រំពិសេស អាចពិបាកយល់! ពេលខ្លះ អាចមានអារម្មណ៍ដូចជាកំពុងព្យាយាមស្វែងយល់ភាសាថ្មីមួយអ៊ីចឹង។ ខាងក្រោមនេះ គឺជាបញ្ជីអក្សរកាត់ និងបច្ចេកស័ព្ទមួយចំនួន។ យើងសង្ឃឹមថា វានឹងជួយអ្នកឱ្យមានការយល់ដឹងពីកំណត់ត្រារបស់កូនអ្នកបានប្រសើរជាងមុន។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការអានកំណត់ត្រា ឬឯកសារពាក់ព័ន្ធនឹងការអប់រំពិសេស អាចពិបាកយល់! ពេលខ្លះ អាចមានអារម្មណ៍ដូចជាកំពុងព្យាយាមស្វែងយល់ភាសាថ្មីមួយអ៊ីចឹង។ ខាងក្រោមនេះ គឺជាបញ្ជីអក្សរកាត់ និងបច្ចេកស័ព្ទមួយចំនួន។ យើងសង្ឃឹមថា វានឹងជួយអ្នកឱ្យមានការយល់ដឹងពីកំណត់ត្រារបស់កូនអ្នកបានប្រសើរជាងមុន។
ប្រសិនបើអ្នកមានសំណួរបន្ថែម ឬត្រូវការព័ត៌មានបន្ថែម អ្នកអាចចូលទៅមើលគេហទំព័ររបស់យើងបានគ្រប់ពេល នៅ www.disabilityrightsca.org, ឬទូរស័ព្ទមកយើងខ្ញុំតាមរយៈលេខ 1-800-776-5746 (TTY: 1-800-7195798) ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង 9:00 ព្រឹក ដល់ម៉ោង 4:00 ល្ងាច។
ពាក្យចំនួន 6 ដែលត្រូវចងចាំ
ផែនការ 504៖ ផ្នែក 504 គឺជាច្បាប់មួយដែលតម្រូវឱ្យសាលារៀនផ្ដល់ឱ្យសិស្សដែលមានពិការភាពនូវការអប់រំដោយស្មើភាពគ្នា ដូចផ្ដល់ជូនដល់សិស្សគ្រប់គ្នាដែរ។ ផែនការ 504 គឺជាផែនការមួយដែលរៀបរាប់អំពីសេវាកម្ម ដំណោះស្រាយ និងការកែប្រែដែលសាលានឹងផ្ដល់ជូនដល់សិស្សណាម្នាក់ ដើម្បីធានានូវការទទួលបានស្មើភាពគ្នា។
FAPE៖ ការអប់រំសាធារណៈសមស្របឥតគិតថ្លៃ។ សិស្សដែលមានពិការភាព ត្រូវទទួលបានការអប់រំសាធារណៈដែលអនុញ្ញាតឱ្យពួកគេមានការលូតលាស់ និងឥតគិតថ្លៃចំពោះសិស្សនិងក្រុមគ្រួសារពួកគេ។
IDEA៖ ច្បាប់ស្ដីពីការអប់រំសម្រាប់បុគ្គលដែលមានពិការភាព។ ច្បាប់ស្ដីពីការអប់រំរបស់សហព័ន្ធសម្រាប់សិស្សដែលស្ថិតនៅក្នុងប្រភេទពិការភាពមួយក្នុងចំណោម 13 ដែលមានលក្ខណៈសម្បត្តិទទួលបានសេវា និងជាអ្នកដែលត្រូវការការគាំទ្រពិសេសដើម្បីទទួលបានប្រយោជន៍ពីការអប់រំ។ ការគាំទ្រពិសេស និងសេវាកម្មនានា មានចែងនៅក្នុង IEP របស់សិស្ស។
IEP៖ កម្មវិធីអប់រំលក្ខណៈបុគ្គល។ ផែនការមួយសម្រាប់សិស្សដែលមានសិទ្ធិទទួលបានការអប់រំពិសេស។ ផែនការនេះរៀបរាប់អំពីសកម្មភាពអប់រំក្នុងពេលបច្ចុប្បន្នរបស់សិស្ស បង្កើតគោលដៅសម្រាប់ការអភិវឌ្ឍ និងសេវាកម្មដែលនឹងត្រូវផ្ដល់ជូនដើម្បីជួយគាំទ្រដល់សិស្ស។
យ៉ាងហោចណាស់ ផែនការនេះត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់មួយឆ្នាំម្ដង។
LRE៖ មជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួច។ សិស្សដែលមានពិការភាព ត្រូវទទួលបានការអប់រំជាមួយនឹងមិត្តភ័ក្តិដែលគ្មានពិការភាព ក្នុងកម្រិតអតិបរមាដែលអាចធ្វើទៅបាន សម្រាប់សិស្សម្នាក់នោះ។
SWD៖ សិស្សដែលមានពិការភាព។
ទីភ្នាក់ងារដែលត្រូវស្គាល់
CSS៖ សេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា ផ្ដល់ការព្យាបាលផ្អែកតាមផ្នែកវេជ្ជសាស្រ្តខ្លះៗដល់សិស្សានុសិស្ស ជាទូទៅនៅក្រៅម៉ោងរៀន។ ជាទូទៅ CSS មានអគារស្ថិតនៅក្នុងបរិវេណសាលារៀន។
CDE៖ នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា។ ទីភ្នាក់ងាររដ្ឋមួយដែលមើលការខុសត្រូវលើការអប់រំសាធារណៈ។ នាយកដ្ឋាននេះគ្រប់គ្រងកិច្ចការផ្សេងៗដូចជា ការផ្ដល់មូលនិធិ ការធ្វើតេស្ត និងការតម្រូវឱ្យទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន (ដូចជាមណ្ឌលសិក្សាធិការ) ទទួលខុសត្រូវលើសមិទ្ធផលរបស់សិស្ស។ CDE ក៏ទទួលពាក្យបណ្ដឹងអនុលោមភាពផងដែរ។
CTC៖ គណៈកម្មការផ្ដល់អាជ្ញាប័ណ្ណគ្រូបង្រៀន។ អនុញ្ញាតឱ្យនរណាម្នាក់ដែលស្វែងរកព័ត៌មានរបស់គ្រូបង្រៀននៅលើប្រព័ន្ធអនឡាញ ឬដាក់ពាក្យបណ្ដឹង។ CTC ក៏ផ្ដល់នូវគោលការណ៍ណែនាំអំពីគុណសម្បត្តិសមស្របសម្រាប់មុខតំណែងដែលមានវិញ្ញាបនបត្របញ្ជាក់ផងដែរ។
DDS៖ នាយកដ្ឋានសេវាកម្មសង្គមរដ្ឋកាលីហ្វ័រញ៉ា ត្រួតពិនិត្យលើការសម្របសម្រួល និងការផ្ដល់សេវាកម្មទៅឱ្យពលរដ្ឋកាលីហ្វ័រញ៉ាដែលមានពិការភាពផ្នែកលូតលាស់។
DOR៖ នាយកដ្ឋានស្តារនីតិសម្បទា។ អាចមានការពាក់ព័ន្ធនៅពេលសិស្សម្នាក់បានឈានដល់វ័យជំទង់ (16 ឆ្នាំ ឬចាស់ជាងនេះ)។ DOR ជួយពលរដ្ឋកាលីហ្វ័រញ៉ាដែលមានពិការភាពឱ្យស្វែងរកនិងរក្សាការងារ និងបង្កើនសមភាពនិងសមត្ថភាពក្នុងការរស់នៅដោយឯករាជ្យ។
DSS៖ នាយកដ្ឋានសេវាកម្មសង្គមរដ្ឋកាលីហ្វ័រញ៉ា។ ទីភ្នាក់ងាររដ្ឋដែលគ្រប់គ្រងលើកម្មវិធីជំនួយសាធារណៈ ដូចជា ជំនួយសាច់ប្រាក់ សេវាកម្មមនុស្សពេញវ័យ និងកម្មវិធី CalFresh។
OAH៖ ការិយាល័យសវនាការរដ្ឋបាល។ ទីភ្នាក់ងាររដ្ឋដែលទទួលបណ្ដឹងត្រឹមត្រូវតាមច្បាប់។
OCR៖ ការិយាល័យសិទ្ធិស៊ីវិល។ ស្ថាប័នរបស់សហព័ន្ធដែលអាចទទួលបណ្ដឹងអំពីការបំពានសិទ្ធិស៊ីវិល រួមទាំង បណ្ដឹង OCR ដែលចោទប្រកាន់ពីការរើសអើងជនពិការផងដែរ។
OCRA៖ ការិយាល័យតស៊ូមតិសិទ្ធិអតិថិជន។ កម្មវិធីរបស់ DRC ដែលធ្វើការជាមួយ DDS ក្នុងការផ្ដល់ព័ត៌មានផ្លូវច្បាប់ដោយឥតគិតថ្លៃ ដំបូន្មាន និងការតំណាងឱ្យអ្នកប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់។
PTI៖ មណ្ឌលព័ត៌មាននិងបណ្ដុះបណ្ដាលឪពុកម្ដាយ។ ផ្ដល់សេវាកម្មគាំទ្រដោយផ្ទាល់់ទៅឱ្យសិស្សឬយុវជនដែលមានពិការភាព និងក្រុមគ្រួសាររបស់ពួកគេ។ សេវាកម្មនានាអាចរួមបញ្ចូលនូវការជួយឪពុកម្ដាយ ឬអាណាព្យាបាលឱ្យចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំកូនៗរបស់ពួកគាត់ ឬធ្វើការជាមួយគ្រួសាររបស់បុគ្គលដែលមានពិការភាព ចាប់ពីកំណើត ដល់អាយុ 26 ឆ្នាំ។
មជ្ឈមណ្ឌលក្នុងតំបន់៖ ត្រូវបានត្រួតត្រាដោយ DDS។ បណ្ដាញទីភ្នាក់ងារនៅតាមសហគមន៍ចំនួន 21 ដែលផ្ដល់ការវាយតម្លៃ ការកំណត់សិទ្ធិទទួលបានសេវាកម្ម និងការផ្ដល់សេវាគ្រប់គ្រងករណីដល់អ្នកដែលមានពិការភាពផ្នែកលូតលាស់។
SCDD៖ ក្រុមប្រឹក្សារដ្ឋស្ដីពីពិការភាពផ្នែកលូតលាស់។ ភ្នាក់ងាររដ្ឋឯករាជ្យមួយដែលធានាថាអ្នកដែលមានពិការភាពផ្នែកលូតលាស់ និងក្រុមគ្រួសាររបស់ពួកគេទទួលបានសេវាកម្ម និងការគាំទ្រដែលពួកគេត្រូវការ។
តេស្ត និងការវាយតម្លៃ
BASC៖ ប្រព័ន្ធវាយតម្លៃអាកប្បកិរិយាកុមារ។ តេស្តដែលសួរនាំគ្រូបង្រៀននិងឪពុកម្ដាយនូវសំណួរមួយចំនួនអំពីអាកប្បកិរិយារបស់សិស្ស។
CAA៖ ការវាយតម្លៃជម្រើសផ្សេងទៀតរបស់រដ្ឋកាលីហ្វ័រញ៉ា
CAS៖ ប្រព័ន្ធវាយតម្លៃពុទ្ធិ។ តេស្តដែលវាយតម្លៃដំណើរពុទ្ធិរបស់សិស្ស។
CCSS៖ ស្ដង់ដារដ្ឋសំខាន់ៗទូទៅ
CELDT៖ តេស្តការអភិវឌ្ឍភាសាអង់គ្លេសរដ្ឋកាលីហ្វ័រញ៉ា។ តេស្តសមត្ថភាពភាសាអង់គ្លេស ដែលពេលនេះត្រូវបានជំនួយដោយ ELPAC។
ការវាយតម្លៃមុខងារគំហើញ៖ ជាឈ្មោះតេស្តមួយប្រភេទដែលនឹងត្រូវធ្វើនៅមុនពេលកិច្ចប្រជុំក្រុមការងារ IEP (?) ដោយកំណត់ថាតើត្រូវការឱ្យមានការព្យាបាលភ្នែក ឬការព្យាបាលនឹងជួយ ឬត្រូវផ្ដល់ការព្យាបាលដល់សិស្សឬអត់។
DRA៖ ការវាយតម្លៃបំណិនអំណាន
ELPAC៖ ការវាយតម្លៃសមត្ថភាពរបស់អ្នករៀនភាសាអង់គ្លេសសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានជំនួសដោយ CELDT។ តេស្តរដ្ឋកាលីហ្វ័រញ៉ាដែលកំណត់ពីកម្រិតសមត្ថភាពភាសាអង់គ្លេសសម្រាប់សិស្ស។
FBA៖ ការវាយតម្លៃអាកប្បកិរិយាមុខងារ។ ពេលខ្លះអាចត្រូវគេហៅថា ការវាយតម្លៃវិភាគលើមុខងារ (FAA)។ តេស្តដែលប្រើដើម្បីកំណត់មុខងារអាកប្បកិរិយារបស់សិស្សម្នាក់។
NAR៖ របាយការណ៍វាយតម្លៃពីគិលានុបដ្ឋាក
SBAC៖ សហគមន៍វាយតម្លៃស្មាតធ័រ-បាឡេនស៍។ ការវាយតម្លៃស្ដង់ដាដែលប្រើក្នុងរដ្ឋកាលីហ្វ័រញ៉ា។
WIAT៖ តេស្តសមិទ្ធផលបុគ្គលរបស់ Wechsler, កំណែប្រែទីបី។ ជាតេស្តមួយដើម្បីវាស់ស្ទង់សមត្ថភាពសិក្សាធិការរបស់សិស្ស។
WJ-IV៖ តេស្តសមិទ្ធផលរបស់ Woodcock Johnson, កំណែប្រែទីបួន។ ជាតេស្តមួយទៀតដើម្បីវាស់ស្ទង់សមត្ថភាពសិក្សាធិការរបស់សិស្ស។
WISC-V៖ តេស្ត IQ ដើម្បីវាស់ស្ទង់សមត្ថភាពពុទ្ធិរបស់សិស្ស។ រង្វាស់សតិបញ្ញាកុមាររបស់ Wechsler, កំណែប្រែទីប្រាំ។
នីតិបច្ចេកស័ព្ទ និងពាក្យច្បាប់
ADA៖ ច្បាប់ស្ដីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព។ ច្បាប់ដែលផ្ដល់ការការពារដល់សិស្សដែលមានពិការភាពនៅតាមសាលារដ្ឋ មណ្ឌលថែទាំកុមារ កម្មវិធីកម្សាន្ត និងការបណ្ដុះបណ្ដាលការងារនៅតាមសហគមន៍ ឬការដាក់ឱ្យចូលរៀន។ វាក៏មានចែងអំពីលក្ខខណ្ឌតម្រូវនៃដំណោះស្រាយសមស្របដើម្បីបំពេញមុខងារសំខាន់ៗសម្រាប់សិស្សដែលមានសិទ្ធិទទួលបាន ដែលមានពិការភាព។
ADR៖ ដំណោះស្រាយវិវាទតាមជម្រើសផ្សេងទៀត។ ដំណើរការដើម្បីដោះស្រាយវិវាទជាមួយមណ្ឌលសិក្សាធិការ ដោយពុំទៅកាន់តុលាការ ហើយអាចរួមបញ្ចូលនូវការសម្រុះសម្រួលផង។
ALJ៖ ចៅក្រមច្បាប់រដ្ឋបាល។ សវនការនៅក្រៅប្រទេសដែលបានធ្វើឡើងតាមរយៈការិយាល័យសវនាការរដ្ឋបាល។
បណ្ដឹងអនុលោមភាព៖ ដំណើរការបណ្ដឹងមិនសូវផ្លូវការតាមរយៈនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា។ អនុញ្ញាតឱ្យឪពុកម្ដាយធ្វើការអះអាងថាសាលារៀនមិនបានអនុវត្តតាមច្បាប់ស្ដីពីការអប់រំពិសេស ឬមិនបានអនុវត្ត IEP។ CDE អាចធ្វើការស៊ើបអង្កេត និងបញ្ជាឱ្យមានវិធានការកែតម្រូវ ប្រសិនបើរកឃើញថាមណ្ឌលបានអនុវត្តតាមច្បាប់ មិនថាជាមួយ IEP ឬច្បាប់ស្ដីពីការអប់រំពិសេសនោះទេ។
CPRA៖ ច្បាប់ស្ដីពីកំណត់ត្រាសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា។ អនុញ្ញាតឱ្យសមាជិករបស់រដ្ឋធ្វើការស្នើសុំព័ត៌មានពីទីភ្នាក់ងាររដ្ឋ រួមទាំងមណ្ឌលសិក្សាធិការផង។ នេះរួមបញ្ចូលព័ត៌មានដូចជាគោលនយោបាយរបស់មណ្ឌលសិក្សាធិការ ឯកសារបណ្ដុះបណ្ដាល និងទិន្នន័យ។
ដំណើរការត្រឹមត្រូវតាមច្បាប់៖ ការការពារតាមនីតិវិធីដែលផ្ដល់សមត្ថភាពដល់អាណាព្យាបាល និងទីភ្នាក់ងារអប់រំក្នុងស្រុក ដើម្បីធ្វើការបដិសេធជាផ្លូវការជាមួយនឹងការផ្ដល់ជូនការអប់រំសាធារណៈសមស្របឥតគិតថ្លៃ និងឱ្យចៅក្រមច្បាប់រដ្ឋបាលធ្វើការដោះស្រាយការខ្វែងគំនិតគ្នានោះ។
ESSA៖ ច្បាប់ស្ដីពីជោគជ័យរបស់សិស្សគ្រប់រូប។ ច្បាប់របស់សហព័ន្ធដែលបានជំនួសដោយច្បាប់ NCLB (គ្មានកុមារណាម្នាក់ត្រូវបានទុកចោល)។
FERPA៖ ច្បាប់ស្ដីពីសិទ្ធិអប់រំនិងឯកជនភាពរបស់សហព័ន្ធ។ ផ្ដល់ឱ្យឪពុកម្ដាយនិងសិស្សនូវការគ្រប់គ្រងខ្លះលើការបញ្ចេញព័ត៌មានកំណត់ត្រា និងអនុញ្ញាតឱ្យមាការចូលទៅមើល និងត្រួតពិនិត្យពីឪពុក/ម្ដាយ។ ហើយក៏ផ្ដល់នូវដំណើរការសម្រាប់ការកែតម្រូវខ្លឹមសារកំណត់ត្រាផងដែរ។
ការសម្រុះសម្រួល៖ កិច្ចប្រជុំផ្លូវការមួយរវាងភាគីទាំងពីរនៃវិវាទ ដើម្បីព្យាយាមដោះស្រាយបញ្ហានៅពេលសវនាការដំណើរការស្របតាមច្បាប់។ ជាទូទៅ រួមមានអ្នកសម្របសម្រួលឯករាជ្យម្នាក់ ចៅក្រមច្បាប់រដ្ឋបាលទូទៅម្នាក់ ដើម្បីជួយគូភាគីធ្វើការសម្របសម្រួល។
ការដោះស្រាយសម្រុះសម្រួល៖ គូភាគីបានឈានដល់ការឯកភាពគ្នា ដោយសារការប្រជុំសម្របសម្រួលមួយលើក ឬច្រើនលើក។
NDA៖ កិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មាន។ ការដោះស្រាយជាមួយមណ្ឌលសិក្សាធិការអាចតម្រូវឱ្យអាណាព្យាបាល ឬសិស្សធ្វើការចុះកិច្ចព្រមព្រៀងរក្សាការសម្ងាត់ ដោយចែងថាព័ត៌មានជាក់លាក់មួយចំនួនមិនអាចចែករំលែកបានជាមួយបុគ្គលឬទីភ្នាក់ងារដទៃបានទេ។
ការការពារតាមនីតិវិធី៖ វិធាន ឬនីតិវិធីដែលបានបង្កើតឡើងដើម្បីការពារសិទ្ធិរបស់សិស្សដែលមានពិការភាព និងឪពុកម្ដាយរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានោះ ក៏មានចែងពីវិធីដោះស្រាយវិវាទរបស់ពួកគេផងដែរ។
ផ្នែកទី 504៖ សំដៅលើផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា ឆ្នាំ1973។ ច្បាប់ស្ដីពីពិការប្រឆាំងការរើសអើងរបស់សហព័ន្ធដែលការពារពលរដ្ឋដែលមានពិការភាពទាំងអស់ ដែលមានការចុះខ្សោយសកម្មភាពជីវិតមួយចំណែក ឬច្រើនផ្នែក និងផ្ដល់ដំណោះស្រាយដើម្បីដកនូវឧបសគ្គដែលការរើសអើងចេញ។
បច្ចេកស័ព្ធផ្នែកការអប់រំពិសេស
ABA៖ ការវិភាគអាកប្បកិរិយាអនុវត្តន៍។ ABA គឺជាអន្តរាគមន៍ផ្អែកតាមទិន្នន័យ ដែលបានប្រើដើម្បីជួយសម្រួចអាកប្បកិរិយា។
ដំណោះស្រាយសម្របសម្រួល៖ បានសរសេរនៅលើទំព័រ “កត្តាពិសេស” របស់ IEP។ ដំណោះស្រាយសម្របសម្រួល ពុំបានផ្លាស់ប្ដូរ ឬបន្ទាប់ការរំពឹងទុក ឬស្ដង់ដានោះទេ ប៉ុន្តែផ្ដល់ការគាំទ្របន្ថែម ដូចជាកៅអីអង្គុយតាមចំណូលចិត្ត ម៉ោងបន្ថែម ។ល។ និង ។ល។ ដែលជួយសិស្សដែលមានពិការភាព ឱ្យទទួលបានការបង្រៀននិងសម្ភារៈដោយស្មើភាពគ្នា។
ADL៖ សកម្មភាពរស់នៅប្រចាំថ្ងៃ។ ជាទូទៅមានយោងនៅក្នុងការវាយតម្លៃ។ ADL រួមបញ្ចូលសកម្មភាពនានាដូចជា ការស្លៀកពាក់ ការបន្ទោរបង់ និងការទទួលទានអាហារ។
IEP ប្រចាំឆ្នាំ៖ យ៉ាងហើយមួយឆ្នាំម្ដង សិស្សដែលមាន IEP ត្រូវមានកិច្ចប្រជុំក្រុមការងារ IEP ដើម្បីធ្វើការវាយតម្លៃវឌ្ឍនភាពរបស់សិស្សឆ្ពោះទៅរកគោលដៅរបស់ពួកគេ កំណត់ពីការដាក់ឱ្យចូលរៀនដែលចាំបាច់ ត្រួតពិនិត្យដំណោះស្រាយសម្របសម្រួលដែលបានផ្ដល់ជូន និងស្នើជាសេវាកម្មថ្មីដែលពាក់ព័ន្ធ។
APE៖ ការអប់រំកាយបែបសម្របសម្រួល។ ជាទូទៅជាសេវាកម្មដែលពាក់ព័ន្ធនឹងក្រុម ដែលផ្ដល់ជូននូវកម្មវិធីសិក្សា P.E. ដែលបានកែប្រែរួចសម្រាប់សិស្សដែលមានពិការភាព។
ការបញ្ចេញសូរ៖ ជាការបង្កើតសូរសម្ដី។ អាចមើលឃើញតាមរយៈការយោងទៅលើភាពច្បាស់លាស់ និងភាពអាចយល់បាននៃសម្ដីរបស់សិស្ស។
ASL៖ ភាសាសញ្ញាអាមេរិក
AT៖ បច្ចេកវិទ្យាជំនួយ។ ឧបករណ៍បច្ចេកវិទ្យាខ្ពស់ ឬបច្ចេកវិទ្យាទាប ដើម្បីឱ្យ SWD ទទួលបានមេរៀនរបស់ពួកគេ។
សោតវិញ្ញាណ៖ ពាក់ព័ន្ធនឹងការស្ដាប់និងការបកស្រាយសូរ។
AUT៖ ជាអក្សរកាត់សម្រាប់ពាក្យ “Autism” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
ចំណុចគោល៖ កម្មវត្ថុរៀនសូត្ររយៈពេលខ្លី ដែលមានចែងអំពីមាគ៌ាដើម្បីសម្រេចគោលដៅប្រចាំឆ្នាំ។
BIP៖ ផែនការអន្តរាគមន៍អាកប្បកិរិយា។ ក៏អាចកំណត់ថាជាផែនការគាំទ្រខាងអាកប្បកិរិយា ឬផែនការអាកប្បកិរិយាក៏បាន។ ជាផែនការជាលាយលក្ខណ៍អក្សរផ្លូវការ ដែលរៀបរាប់ពីអាកប្បកិរិយាដែលមានបញ្ហារបស់សិស្ស មូលហេតុបង្ក និងយុទ្ធសាស្រ្តនានា ឬការគាំទ្រដែលមានស្រាប់ដើម្បីជួយដល់សិស្ស។
ថ្នាក់រៀនបន្លាយកាត់ចំពោះកុមារតូច៖ ជម្រើសនៃការដាក់ឱ្យរៀននៅក្នុងការអប់រំពិសេសដែលផ្ដល់ទាំងគ្រូបង្រៀនថ្នាក់មត្តេយ្យនៃការអប់រំទូទៅ និងគ្រូបង្រៀនថ្នាក់មត្តេយ្យនៃការអប់រំពិសេស ដែលបង្រៀនសិស្សថ្នាក់ណាមួយ។
BSR៖ ធនធានគាំទ្រអាកប្បកិរិយា។ ទទួលខុសត្រូវលើការផ្ដល់ការបណ្ដុះបណ្ដាល និងការគាំទ្រទៅតាមកាចាំបាច់ពីសំណាក់សមាជិកបុគ្គលិកបន្ទុកថ្នាក់។
CAPD៖ វិបត្តិនៃការវិភាគសោតវិញ្ញាណកណ្ដាល។ ការធ្វើតេស្តសោតវិញ្ញាណជាក់លាក់មួយប្រភេទ ដែលជាទូទៅត្រូវបានធ្វើឡើងក្រោយអាយុ 10 ឆ្នាំ។
CBI៖ ការបង្រៀននៅតាមសហគមន៍។ ជាទូទៅជាការគិតពិចារណាដ៏សំខាន់ នៅពេលសិស្សបន្តឆ្លងកាត់វ័យជំទង់។ CBI ផ្ដល់ឱកាសរៀនសូត្រដោយផ្ទាល់សម្រាប់សិស្សដែលត្រូវការការបង្រៀននៅក្នុងបំណិនមុខងារ និងបំណិនជីវិត។
CCTE៖ ការអប់រំបច្ចេកទេសអាជីពនៅមហាវិទ្យាល័យ។ ផ្ដោតសំខាន់លើ “ការអនុវត្តជាក់ស្ដែង” ការទទួលបានជំនាញ ដើម្បីជួយសិស្សត្រៀមខ្លួនចូលទៅក្នុងការងារក្រោយមធ្យមសិក្សា។
ការបង្រៀនរួមគ្នា៖ អាចសំដៅលើស្ថានភាពដែលអ្នកជំនាញអប់រំ និងគ្រូបង្រៀនការអប់រំទូទៅ បង្រៀនសិស្សមួយថ្នាក់រួមគ្នា។
ការយល់ដឹង៖ អត្ថន័យនៃពាក្យ ឃ្លា ល្បះ និងកថាខណ្ឌច្រើនប៉ុណ្ណាដែលសិស្សយល់បាន។ តើសិស្សយល់ពីអ្វីដែលពួកគេកំពុងអានដែរឬទេ?
ការអប់រំ/សេវាកម្មបំពេញបន្ថែម៖ សំដៅលើសេវាកម្មដែលមិនត្រូវបានផ្ដល់ជូនស្របតាម IEP ហើយពេលនេះត្រូវផ្ដល់ជូនបន្ទាប់ដឹងការពិត។ ជួនកាលត្រូវបានផ្ដល់ជូនជាផ្នែកនៃសកម្មភាពកែតម្រូវ ឬប្រសិនបើសិស្សបានឈ្នះបណ្ដឹងនៃដំណើរការត្រឹមត្រូវតាមច្បាប់។
បណ្ដុំកំណត់ត្រា៖ បណ្ដុះកំណត់ត្រាសិស្សរបស់ SWD រួមបញ្ចូលទាំងការកំណត់ពីសិទ្ធិទទួលបានលើកដំបូងសម្រាប់ IEP ការវាយតម្លៃទាំងអស់ រាល់ IEP ក្រោយៗទៀតទាំងអស់ ។ល។
ចំណាត់ការកែតម្រូវ៖ ជាពាក្យដែលរៀបរាប់ពីបញ្ជាពីអង្គភាពទៅកាន់ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន ដែលត្រូវតែអនុវត្តតាម។ ឧទាហរណ៍ ដើម្បីអនុវត្តតាមបណ្ដឹងដែលមណ្ឌលសិក្សាមួយត្រូវបានរកឃើញថាបានប្រព្រឹត្តមិនស្របតាមច្បាប់ មណ្ឌលនោះអាចត្រូវផ្ដល់ការបណ្ដុះបណ្ដាលនិងការចងក្រងឯកសារដើម្បីបញ្ជាក់ថា ខ្លួនបានបណ្ដុះបណ្ដាលបុគ្គលិកណាម្នាក់។
COTA៖ ជំនួយការនៃការព្យាបាលសម្បទាការងារដែលមានការបញ្ជាក់
កំណត់ត្រាប្រមូលផ្ដុំ៖ សូមមើលបណ្ដុះកំណត់ត្រា។ កំណត់ត្រាប្រមូលផ្ដុំក៏រួមបញ្ចូលនៃការអប់រំទូទៅ និងព័ត៌មាននៃការចុះឈ្មោះសម្រាប់សិស្សផងដែរ។
D/HH៖ ជាអក្សរកាត់សម្រាប់ពាក្យ “Deaf/Hard-of-Hearing (ថ្លង់/ស្ដាប់ពុំសូវឮ)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
DB៖ ជាអក្សរកាត់សម្រាប់ពាក្យ “Deaf [and] Blind (ថ្លង់និងខ្វាក់)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
DD៖ ជាអក្សរកាត់សម្រាប់ពាក្យ “Developmental Delay (ការលូតលាស់យឺត)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
ការបកស្រាយកូដ៖ សមត្ថភាពយល់ដឹងពីសូរ/សញ្ញារបស់សិស្ស។ តើសិស្សបញ្ចេញសូររបស់ពាក្យបានល្អកម្រិតណា។
ការរំពឹងថាទទួលបានសញ្ញាបត្រ៖ កំណត់ថាសិស្សម្នាក់កំពុងស្ថិតនៅលើផ្លូវទៅរកការបញ្ចប់ការសិក្សាបានទាន់ពេលដោយទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ពួកគេ។ សិស្សគ្រប់រូបត្រូវបានចាត់ទុកថាមានការរំពឹងថាទទួលបានសញ្ញាបត្រ លុះត្រាតែ IEP កំណត់ផ្សេងពីនេះ។ សេចក្ដីសម្រេចដើម្បីកំណត់ថាសិស្សគ្មានការរំពឹងថាទទួលបានសញ្ញាបត្រ ពុំត្រូវបានធ្វើឡើងទេ រហូតដល់ថ្នាក់ទី 7 យ៉ាងទាបបំផុត។
គំរូភាពខុសគ្នា៖ ជាវិធីដើម្បីឈានដល់ការកំណត់ថាតើសិស្សម្នាក់មានពិការភាពសិក្សារៀនសូត្រឬអត់។ កើតមានឡើងនៅពេលពិន្ទុមុខងារសតិបញ្ញារបស់សិស្សមានគម្លាតស្ដង់ដា 1.5 ទាបជាពិន្ទុរបស់ពួកគេនៅលើតេស្តសមិទ្ធផល។
សម្ដីរដឹបរដុប៖ សំដៅលើការនិយាយត្រដិត។
វិបត្តិក្នុងការសរសេរ៖ វិបត្តិដែលបង្កការលំបាកដល់ការសរសេរ។
វិបត្តិក្នុងការអាន៖ វិបត្តិដែលបង្កការលំបាកដល់ការអាន។
វិបត្តិក្នុងការលេប៖ វិបត្តិដែលបង្កការលំបាកដល់ការលេប។
វិបត្តិចលនា៖ វិបត្តិសម្របសម្រួលចលករលូតលាស់។
ECSE៖ ការអប់រំពិសេសសម្រាប់កុមារតូច។ កម្មវិធីដែលផ្ដល់សេវាដល់ទារក កូនក្មេង និងសិស្សមត្តេយ្យ ដែលមានពិការភាព។
ED៖ ជាអក្សរកាត់សម្រាប់ពាក្យ “Emotional Disturbance (ការរំខានអារម្មណ៍)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
អ្នកជំនាញអប់រំ៖ គ្រូបង្រៀនដែលទទួលបានការបញ្ជាក់ដើម្បីផ្ដល់សេវាការអប់រំពិសេស។
EL៖ អ្នករៀនភាសាអង់គ្លេស។
ELA៖ សិល្បៈភាសាអង់គ្លេស។
ELST៖ គ្រូជំនួយអ្នករៀនភាសាអង់គ្លេស។
ERMHS៖ សេវាសុខភាពផ្លូវចិត្តដែលពាក់ព័ន្ធនឹងការអប់រំ។ ជាសេវាកម្មសុខភាពផ្លូវចិត្តជាក់លាក់ដែលបានផ្ដល់ជូនដល់សិស្សក្នុងកម្មវិធីការអប់រំពិសេស ដែលមានតម្រូវការសង្គមអារម្មណ៍ ដែលប៉ះពាល់ដល់សមត្ថភាពរៀនសូត្ររបស់ពួកគេ។
ESY៖ ពន្យារឆ្នាំសិក្សា។ ការបង្រៀនពិសេស ឬសេវាកម្មដែលពាក់ព័ន្ធដែលជាផ្នែកនៃ IEP របស់សិស្ស និងជាទូទៅត្រូវបានផ្ដល់ជូននៅពេលសាលារៀនមិនបើកវគ្គសិក្សា។ សិស្សដែលមានលក្ខណៈសម្បត្តិទទួលបាន ESY គឺជាសិស្សដែលមាន IEP និងមានពិការភាពដែលទំនងជានឹងបន្តក្នុងរយៈពេលយូរ។ សិស្សក៏នឹងត្រូវការបង្ហាញថា ការមិនទទួលបានសេវាកម្មក្នុងអំឡុងពេលវិសមកាលពីសាលារៀន អាចធ្វើឱ្យពួកគេបាត់បង់ជំនាញ ថាពួកគេមានសមត្ថភាពមានកម្រិតក្នុងការរៀនជាថ្មីនូវបំណិនដែលបាត់បង់ ដោយសារបញ្ហានេះ វាមិនអាចទៅរួច ឬមិនអាចថា SWD នឹងសម្រេចសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានសេវាកម្ម ESY។
មុខងារប្រតិបត្តិ៖ សមត្ថភាពរបស់សិស្សក្នុងការជ្រើសរើស និងគ្រប់គ្រងអាកប្បកិរិយាផ្ទាល់ខ្លួនដើម្បីសម្រេចគោលដៅ។ តម្រូវឱ្យមានការគិតដំណាលគ្នា និងស៊ាំញ៉ាំដោយប្រើអង្គចងចាំការងារ។
ភាសាផ្នែកសរសេរ-និយាយ៖ ធាតុចេញរបស់គំនិត។ ចំណុចនេះអាចរួមបញ្ចូល កាយវិការ សញ្ញា ការបញ្ជាក់ និងសម្ដី។
ចលករតូច៖ ពាក់ព័ន្ធនឹងចលនាជាក់ច្បាស់របស់ដៃជើង និងម្រាមដៃ។ ជាឧទាហរណ៍ សិស្សប្រើបំណិតចលករតូចសម្រាប់ការសរសេរដោយដៃ និងការបិទឡេវអាវ។
មុខងាអាកប្បកិរិយា៖ បញ្ជាក់ពីមូលហេតុដែលសិស្សអាចបង្ហាញអាកប្បកិរិយារំខានជាក់លាក់ណាមួយ។ ជាទូទៅ ស្ថិតក្នុងប្រភេទមួយ (ឬច្រើន) នៃប្រភេទទាំង 4៖ ទៅរកវត្ថុ/សកម្មភាពចង់បាន, គេចពីការទាមទារ, ទាក់ទាញអារម្មណ៍ពីបុគ្គលផ្សេង និងធាតុចូលខាងឥន្ទ្រីយារម្មណ៍។
គោលដៅ៖ លទ្ធផលលក្ខណៈបុគ្គលដែលអាចវាស់វែងបាន ដើម្បីដោះស្រាយចំណុចត្រូវការសម្រាប់ SWD។ ជាទូទៅមានសរសេរនៅក្នុង IEP ហើយត្រូវសម្រេចឱ្យបានក្នុងរយៈពេលមួយឆ្នាំ។ គោលដៅត្រូវជាក់លាក់ អាចវាស់វែងបាន អាចសម្រេចបាន ពាក់ព័ន្ធ និងត្រូវពេល ឬហៅកាត់ជាអង់គ្លេសថា SMART។
ចលករធំ៖ ពាក់ព័ន្ធនឹងសាច់ដុំធំៗ (ឧ.ទា. បម្លាស់ទី និងចលនាស៊ីសង្វាក់)
HSDP៖ កម្មវិធីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
IAES៖ មជ្ឈដ្ឋានអប់រំជំនួសបន្ទាប់បន្សំ។ ក្នុងអំឡុងការពន្យារពេលយូរ សិស្សអាចទទួលការបង្រៀន និងសេវាកម្មនៅក្នុងមជ្ឈដ្ឋានអប់រំជំនួសបន្ទាប់បន្សំ ដែលជាការដាក់ឱ្យរៀនដែលខុសគ្នាពីកន្លែងដែលសិស្សទទួលបានការអប់រំនិងសេវាកម្មជាទូទៅ។
ID៖ ជាអក្សរកាត់សម្រាប់ពាក្យ “Intellectual Disability (ពិការភាពផ្នែកសតិបញ្ញា)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
IEE៖ ការវាយតម្លៃការអប់រំដោយឯករាជ្យ។ IEE គឺជាការវាយតម្លៃមួយដែលធ្វើឡើងដោយនរណាម្នាក់ដែលមិនធ្វើការនៅមណ្ឌលសិក្សាធិការ។ ឪពុកម្ដាយ និងអាណាព្យាបាល អាចឱ្យមណ្ឌលបង់ប្រាក់ IEE បាន ប្រសិនបើពួកគេមិនយល់ស្របនឹងការរកឃើញ ឬអនុសាសន៍នៃការវាយតម្លៃការអប់រំពិសេសរបស់មណ្ឌល។
ការកែប្រែ IEP៖ នៅពេល IEP ប្រចាំឆ្នាំត្រូវបានផ្លាស់ប្ដូរ ដើម្បីធ្វើបច្ចុប្បន្នភាពលើផ្នែកនៃ IEP នោះ។ រៀបចំកិច្ចប្រជុំ IEP ដើម្បីធ្វើការប្រែ IEP ពុំបានដកការទទួលខុសត្រូវរបស់ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន ក្នុងការធ្វើការត្រួតពិនិត្យប្រចាំឆ្នាំនោះទេ។
IFSP៖ ផែនការសេវាកម្មសម្រាប់គ្រួសារនីមួយៗ។ រៀបរាប់ពីសេវាអន្តរាគមន៍ដើមទីដែលកុមារនឹងទទួលបានតាមរយៈមជ្ឈមណ្ឌលក្នុងតំបន់ រហូតដល់ខួបអាយុ 3 ឆ្នាំ។
IPP៖ ផែនការកម្មវិធីជាលក្ខណៈបុគ្គល។ រៀបរាប់ពីគោលដៅនិងសេវាកម្មក្រៅពីការអប់រំ តាមរយៈមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់បុគ្គលដែលមានពិការភាព។
ITP៖ ផែនការឆ្លងវ័យលក្ខណៈបុគ្គល។ ផែនការជាលាយលក្ខណ៍អក្សរ បង្កើតឡើងដើម្បីជួយត្រៀមរៀបចំសិស្សឱ្យផ្ទេរពីជីវិតសិស្សសាលាទៅជាជីវិតក្រោយការសិក្សា។ គួររួមបញ្ចូលនូវកម្មវត្ថុ ពេលវេលា និងអ្នកដែលទទួលខុសត្រូវលើការសម្រេចកម្មវត្ថុនោះ។
LEA៖ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន។ គណៈកម្មការអប់រំសាធារណៈ ឬអាជ្ញាធរសាធារណៈដទៃទៀតដែលចាត់ចែង ឬដឹកនាំសាលាបឋមសិក្សា ឬមធ្យមសិក្សារបស់រដ្ឋនៅក្នុងទីក្រុង ឬខោនធី។
ករណីមានតិចតួច៖ ពិការភាពដែលមានកម្រកើតមាន។ ឧទាហរណ៍រួមមានជាអាទិ៍ ការថ្លង់ និងពិការភ្នែក។
ការបញ្ជ្រាប៖ បុគ្គលិកមួយចំនួននៅបន្តប្រើពាក្យនេះសំដៅលើ “បរិយាបន្ន” ឬដើម្បីឆ្លុះបញ្ចាំង SWD ដែលចំណាយពេលនៅក្នុងមជ្ឈដ្ឋានអប់រំទូទៅ។
ការកំណត់ជាក់ស្ដែង៖ កិច្ចប្រជុំសំខាន់មួយដែលកើតមានឡើង ប្រសិនបើ SWD ត្រូវបានព្យួរការសិក្សាច្រើនជាង 10 ថ្ងៃក្នុងអំឡុងពេលមួយឆ្នាំសិក្សា ឬប្រសិនបើសិស្សត្រូវបានគេណែនាំឱ្យបណ្ដេញចេញ។ ក្នុងអំឡុងកិច្ចប្រជុំនេះ សាលាត្រូវតែត្រួតពិនិត្យថាតើ អាកប្បកិរិយានោះបង្កឡើងដោយពិការភាពរបស់សិស្សឬអត់។
MD៖ ជាអក្សរកាត់សម្រាប់ពាក្យ “Multiple Disabilities (ពិការភាពច្រើនផ្នែក)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
ការផ្លាស់ប្ដូរ៖ នៅពេលដែលខ្លឹមសារនៃការបង្រៀននិងសម្ភារៈផ្សេងៗដែលទៅឱ្យ SWD ខុសគ្នាពីកម្មវិធីសិក្សា ដែលបានផ្ដល់ឱ្យមិត្តភ័ក្តិដែលមានអាយុដូចគ្នា។
MPC៖ ដើមឡើយត្រូវបានគេហៅថាបន្ទប់រៀន “មានភាពផុយស្រួយខាងវេជ្ជសាស្រ្ត"។ វាជាបន្ទប់រៀនដាច់ដោយឡែកសម្រាប់សិស្សដែលមានបញ្ហាសុខភាព ឬបញ្ហារាងកាយ។
MT៖ គ្រូពេទ្យព្យាបាលតាមរយៈតូរ្យតន្រ្តី។ ផ្ដល់ការព្យាបាលតាមរយៈតូរ្យតន្រ្តីជាសេវាកម្មដែលពាក់ព័ន្ធ។
NPA៖ ទីភ្នាក់ងារមិនមែនរដ្ឋ។ អង្គភាពមិនមែនមណ្ឌលសិក្សាធិការ ដែលផ្ដល់សេវាអប់រំទៅឱ្យ SWD។ ត្រូវមានការបញ្ជាក់ពី CDE។
NPS៖ សាលារៀនមិនមែនសាធារណៈ។ សាលារៀនដែលមណ្ឌលសិក្សាធិការចុះកិច្ចសន្យាជាមយយដើម្បីផ្ដល់សេវាអប់រំ និងការគាំទ្រដល់ SWD។ ត្រូវមានការបញ្ជាក់ពី CDE។
OHI៖ ជាអក្សរកាត់សម្រាប់ពាក្យ “Other Health Impaired (វិការៈសុខភាពផ្សេងទៀត)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
OI៖ ជាអក្សរកាត់សម្រាប់ពាក្យ “Orthopedic Impairment (ការចុះខ្សោយសន្លាក់ឆ្អឹង)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
ឃានវិញ្ញាណ៖ ពាក់ព័ន្ធនឹងអារម្មណ៍ដឹងក្លិន។
OT៖ គ្រូពេទ្យព្យាបាលសម្បទាការងារ ឬការព្យាបាលសម្បទាការងារ
ល្បឿននិយាយ៖ តើមនុស្សម្នាក់និយាយញាប់ប៉ុណ្ណា។
PBIS៖ អន្តរាគមន៍ និងការគាំទ្រអាកប្បកិរិយាវិជ្ជមាន។ កម្មវិធីអន្តរាគមន៍ដោយមានការផ្ដោតសំខាន់លើការផ្ដល់រង្វាន់ដល់អាកប្បកិរិយាចង់បានរបស់សិស្ស។
PK ឬ Pre-K៖ មត្តេយ្យសិក្សា
ប្រាកម៉ាទិក៖ ការប្រើប្រាស់ភាសាសម្រាប់មុខងារ ដូចជាការស្នើសុំព័ត៌មាន ឬការគួរសំដាក់នរណាម្នាក់។
ជំនាញមុនធ្វើការងារ៖ ជំនាញនានាដែលមនុស្សម្នាក់នឹងត្រូវការដើម្បីត្រៀមខ្លួនមានការងារធ្វើ។ អាចជា “ជំនាញទន់” ដូចជាការប្រាស្រ័យទាក់ទង និងអាកប្បកិរិយាសមរម្យ។ ក៏អាចជាការអភិវឌ្ឍ “សីលធម៌ការងារ” ដូចជា ការតស៊ូ ការសួរបញ្ជាក់ និងការទទួលយកការរិះគន់បែបស្ថាបនា។
Pro-ACT៖ ការបណ្ដុះបណ្ដាលវិបត្តិវាយតប់បែបវិជ្ជាជីវៈ។ កម្មវិធីបណ្ដុះបណ្ដាលមួយដើម្បីធានាថា គ្រូបង្រៀន អ្នកពាក់កណ្ដាលអាជីព និងអ្នកផ្ដល់សេវាដែលពាក់ព័ន្ធ (និងបុគ្គលិកនៅកន្លែងផ្ទាល់ដទៃទៀត) អាចធ្វើអន្តរាគមន៍នៅពេលសិស្សបង្ហាញអាកប្បកិរិយាដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកទៃ។ ផ្ដោតសំខាន់លើការកាត់បន្ថយភាពតានតឹង ដោយមានអន្តរាគមន៍រាងកាយជាជម្រើសចុងក្រោយបង្អស់។ កម្មវិធីបណ្ដុះបណ្ដាលទូទៅសម្រាប់ការចាប់ចង និង/ឬការដាក់ឱ្យនៅដាច់តែម្នាក់ឯង។
របាយការណ៍វឌ្ឍនភាព៖ យ៉ាងហើយដៃគូដែលមានអាយុស្រករគ្នា នឹងទទួលបានប័ណ្ណរាយការណ៍មួយ SWD មានសិទ្ធិទទួលបានរបាយការណ៍អំពីវឌ្ឍនភាពចំពោះគោលដៅ IEP របស់ពួកគេបាន។ ពេលខ្លះត្រូវបានគេហៅថា “គោលដៅដែលបានកត់ចំណាំ”។
តម្រុយ៖ ត្រូវបានប្រើដើម្បីបញ្ជាក់ពីកម្រិតនៃការណែនាំដែលបានផ្ដល់ទៅឱ្យសិស្ស។ ជាទូទៅមានកត់ចំណាំនៅក្នុងគោលដៅ ឬកម្មវត្ថុនៃ IEP។ រួមមានតម្រុយខាងរូបរាងកាយ ភាសា សញ្ញា និងរូបភាព។
ការដឹងទីតាំងរាងកាយក្នុងលំហ៖ របៀបដែលខួរក្បាលវិភាគចលនានិងទីតាំងរាងកាយ។
កម្រិតភាសា៖ ល្បឿននិយាយ និងសំនៀងរបស់ភាសានិងសូរ។
PT៖ គ្រូពេទ្យព្យាបាលដោយចលនា ឬការព្យាបាលដោយចលនា
PWN៖ ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន។ មណ្ឌលសិក្សាធិការត្រូវផ្ដល់ PWN ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ឧទាហរណ៍ខ្លះ រួមមាននៅពេលខ្លួនបដិសេធមិនចាត់វិធានការដែលឪពុកម្ដាយបានស្នើសុំ នៅពេលខ្លួនចង់ផ្លាស់ប្ដូរការដាក់ឱ្យចូលរៀន ឬការកំណត់ថាសិសក្សម្នាក់មានពិការភាព ឬនៅពេលដែលខ្លួនមានផែនការវាយតម្លៃសិស្សដែលមានពិការភាព។
ភាសាផ្នែកអាន-ស្តាប់៖ សមត្ថភាពស្ដាប់សូរ និងបកប្រែសូរនោះទៅជាគំនិតដែលមានន័យ។ ក៏រួមបញ្ចូលនូវសមត្ថភាពក្នុងការបកស្រាយកាយវិការនិងពាក្យសម្ដីរបស់អ្នកដទៃផងដែរ។
ម៉ោងសង៖ ពេលវេលាដែលចាំបាច់ដើម្បីស្ដារការបាត់បង់ជំនាញមកវិញ។ សូមមើល ការបាត់បង់ជំនាញ។
ការព្យាបាលតាមការកម្សាន្ត៖ សេវាកម្មពាក់ព័ន្ធដែលអាចជាផ្នែកនៃការផ្ដល់ជូននៃ FAPE។
ការបាត់បង់ជំនាញ៖ ការបាត់បង់ជំនាញសំខាន់ៗរបស់ SWD ក្នុងអំឡុងវិសមកាលធម្មតានៅក្នុងឆ្នាំសិក្សា។ សូមមើល ម៉ោងសង។
សេវាកម្មពាក់ព័ន្ធ៖ សេវាកម្មដែលអាចត្រូវការដើម្បីជួយសិស្សដែលមានពិការភាពឱ្យបំពេញតាមគោលដៅ IEP របស់ពួកគេ។ ឧទាហរណ៍រួមមាន ការព្យាបាលសម្ដី/ភាសា ឬការព្យាបាលសម្បទាការងារ។
RSP៖ អ្នកឯកទេសធនធាន
RTI៖ ការឆ្លើយតបទៅនឹងអន្តរាគមន៍។ កម្មវិធីអប់រំទូទៅដែលមានគោលដៅក្នុងការផ្ដល់ការបង្រៀនដែលមានគុណភាពខ្ពស់ និងដើម្បីធានាថា កុមារគ្រប់រូបត្រូវបានពិនិត្យមើលដើម្បីទទួលបានកម្មវិធីសិក្សាដែលសមស្រប។
SAI៖ ការបង្រៀនសិក្សាធិការឯកទេស
SCERTS៖ ការប្រាស្រ័យទាក់ទងសង្គម/ការកម្រិតខាងអារម្មណ៍/ការគាំទ្រដោះដូរ។ គោលវិធីអប់រំជារួម ដើម្បីដោះស្រាយបញ្ហាប្រឈមស្នូលដោយកុមារនៅក្នុងកម្រិតជំងឺអូទីសឹម។ ផ្ដោតលើការបង្កើតការប្រាស្រ័យទាក់ទង ការកម្រិតខាងអារម្មណ៍ និងការគាំទ្រដោះដូរ។
SCIA៖ ជំនួយការបង្រៀនកាលៈទេសៈពិសេស។ ជាពាក្យប្រើដោយមណ្ឌលសិក្សាធិការមួយចំនួនដើម្បីរៀបរាប់ពីជំនួយមួយទល់មួយ។
SEA៖ ជំនួយអប់រំពិសេស
ស្វ័យកំណត់៖ ផ្ដោតសំខាន់លើ SWD ដែលមានធាតុចូលសំខាន់ និងជម្រើសក្នុងការសម្រេចចិត្តដែលបានធ្វើឡើងដោយខ្លួនពួកគេ។ គោលវិធីនេះគិតពិចារណាលើចំណុចមួយចំនួនដូចជា ចំណង់ចំណូលចិត្ត ចំណុចខ្លាំងពាក់ព័ន្ធ ការមិនចូលចិត្ត គោលដៅ និងរង្វង់នៃការគាំទ្រ។
SELPA៖ តំបន់ផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស
SESA៖ មន្ត្រីគ្រប់គ្រងការអប់រំពិសេសនៅនឹងកន្លែង
SET៖ អ្នកបច្ចេកទេសអប់រំពិសេស
SLD៖ ជាអក្សរកាត់សម្រាប់ពាក្យ “Specific Learning Disability (ពិការភាពផ្នែកសិក្សារៀនសូត្រជាក់លាក់)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។ ពេលខ្លះត្រូវបានគេហៅថា “LD” សំដៅលើពាក្យថា “learning disability (ពិការភាពផ្នែកសិក្សារៀនសូត្រ”។
SLI៖ ជាអក្សរកាត់សម្រាប់ពាក្យ “Speech/Language Impairment (ការចុះខ្សោយខាងសម្ដី/ភាសា)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
SLP៖ គ្រូពេទ្យព្យាបាលខាងសម្ដី/ភាសា
SST៖ ក្រុមសិក្សារបស់សិស្ស។ ដំណើរការដែលអ្នកអប់រំនិងឪពុកម្ដាយជួបប្រជុំគ្នាដើម្បីនិយាយអំពីមូលហេតុដែលសិស្សគ្មានវឌ្ឍនភាពក្នុងកម្មវិធីសិក្សាទូទៅ និងធនធាននិងយុទ្ធសាស្រ្តដែលអាចដាក់ឱ្យប្រើប្រាស់បាន។ ដំណើរការនេះពេលខ្លះក៏អាចធ្វើឡើងនៅមុនពេលធ្វើការបញ្ជូនទៅការអប់រំពិសេសផងដែរ ប៉ុន្តែមិនចាំបាច់នោះទេ។ ប្រសិនបើអ្នកសង្ស័យថាសិស្សរបស់អ្នកមានពិការភាព អ្នកគួរស្នើសុំការវាយតម្លៃការអប់រំពិសេស។
TBI៖ ជាអក្សរកាត់សម្រាប់ពាក្យ “Traumatic Brain Injury (របួសប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
TK៖ មត្តេយ្យសិក្សាមុនអាយុប្រាំឆ្នាំ
អន្តរកាល៖ សំដៅលើដំណើរការនៃការផ្លាស់ប្ដូរពីការអប់រំមធ្យមសិក្សាទៅជាមនុស្សពេញ
វ័យ។ មណ្ឌលសិក្សាធិការត្រូវតែបង្កើត ITP ឡើង ដើម្បីជួយសិស្សដែលមាន IEP តាមរយៈដំណើរការនេះ។ ចំណុចនេះគួរចាប់ផ្ដើមនៅពេលសិស្សមានអាយុចន្លោះពី 14 និង 16 ឆ្នាំ។
IEP រៀងរាល់បីឆ្នាំម្ដង៖ អាចហៅម្យ៉ាងទៀតថា ការវាយតម្លៃរៀងរាល់បីឆ្នាំម្ដង ឬការត្រួត
ពិនិត្យរៀងរាល់បីឆ្នាំម្ដង។ ការវាយតម្លៃធ្វើឡើងរៀងរាល់បីឆ្នាំម្ដង ដើម្បីកំណត់ថាតើសិស្សម្នាក់នៅតែមានសិទ្ធិទទួលបានសេវាអប់រពិសេសទៀតដែរឬទេ នៅក្នុងផ្នែកដែលមានការសង្ស័យថាមានពិការភាព។
ត្រចៀកក្នុង៖ របៀបដែលខួរក្បាលវិភាគលំនឹងនិងតម្រង់ទិសយើងនៅក្នុងលំហ។
VI៖ ជាអក្សរកាត់សម្រាប់ពាក្យ “Visual Impairment (ការចុះខ្សោយគំហើញ)” ដែលត្រូវបានប្រើដើម្បីបង្ហាញពីសិទ្ធិទទួលបានការអប់រំពិសេសរបស់សហព័ន្ធ។
គំហើញ៖ ពាក់ព័ន្ធនឹងការមើលឃើញ ក៏ដូចជាការវិភាគ/ការបកស្រាយទិន្នន័យពីការមើលឃើញ។
ជំនាញវិជ្ជាជីវៈ៖ សកម្មភាព និងគោលគំនិតដែលពាក់ព័ន្ធនឹងការងារ។ ជាទូទៅ ពាក់ព័ន្ធនឹង
វ័យអន្តរកាល។
VT៖ ការព្យាបាលគំហើញ