បច្ចេកស័ព្ទអំពីការអប់រំពិសេសដែលត្រូវចេះ

Publications
#8081.06

បច្ចេកស័ព្ទអំពីការអប់រំពិសេសដែលត្រូវចេះ

ការ​អាន​កំណត់​ត្រា​ ឬឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​ពិសេស​ អាច​ពិបាក​យល់​!​ ពេលខ្លះ ​អាច​មាន​អារម្មណ៍​​ដូចជា​កំពុង​ព្យាយាម​ស្វែង​យល់​ភាសា​ថ្មី​មួយ​អ‌៊ីចឹង​។​ ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​​អក្សរ​កាត់​ និ​ង​បច្ចេកស័ព្ទ​មួយ​ចំនួន​។​ យើង​សង្ឃឹម​ថា​ វា​នឹង​ជួយ​អ្នក​ឱ្យ​មាន​ការ​យល់​ដឹង​ពី​កំណត់​ត្រា​របស់កូន​អ្នក​បាន​ប្រសើរ​ជាង​មុន​។​

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

ការ​អាន​កំណត់​ត្រា​ ឬឯកសារ​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​ពិសេស​ អាច​ពិបាក​យល់​!​ ពេលខ្លះ ​អាច​មាន​អារម្មណ៍​​ដូចជា​កំពុង​ព្យាយាម​ស្វែង​យល់​ភាសា​ថ្មី​មួយ​អ‌៊ីចឹង​។​ ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​​អក្សរ​កាត់​ និ​ង​បច្ចេកស័ព្ទ​មួយ​ចំនួន​។​ យើង​សង្ឃឹម​ថា​ វា​នឹង​ជួយ​អ្នក​ឱ្យ​មាន​ការ​យល់​ដឹង​ពី​កំណត់​ត្រា​របស់កូន​អ្នក​បាន​ប្រសើរ​ជាង​មុន​។​

ប្រសិន​បើ​អ្នក​មាន​សំណួរ​បន្ថែម​ ឬ​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ ​អ្នក​អាច​ចូល​ទៅ​មើល​គេហទំព័រ​របស់​យើង​បាន​គ្រប់ពេល​ នៅ​ www.disabilityrightsca.org, ឬទូរស័ព្ទ​មក​យើង​ខ្ញុំ​តាមរយៈលេ​ខ​ 1-800-776-5746 (TTY: 1-800-7195798) ពី​ថ្ងៃ​ចន្ទ​ដល់ថ្ងៃ​សុក្រ​ ម៉ោង​ 9:00 ព្រឹក ដល់ម៉ោង​ 4:00 ល្ងាច។​

ពាក្យ​ចំនួន​ 6 ដែល​ត្រូវ​ចងចាំ​

ផែន​ការ​ 504៖​ ផ្នែក​ 504 គឺ​ជា​ច្បាប់​មួយ​ដែល​តម្រូវ​ឱ្យ​សាលា​រៀន​​​ផ្ដល់​ឱ្យ​សិស្ស​ដែល​មាន​ពិការភាព​នូវ​​ការ​អប់រំ​​​ដោយ​ស្មើភាព​គ្នា ដូច​​ផ្ដល់​ជូន​ដល់​សិស្ស​គ្រប់​គ្នាដែរ។ ផែន​ការ​ 504 គឺ​ជា​ផែន​ការ​មួយ​​ដែល​រៀប​រាប់​អំពី​សេវាកម្ម​ ដំណោះ​ស្រាយ​ ​និង​កា​រ​កែ​ប្រែ​ដែល​សាលា​នឹង​ផ្ដល់ជូន​ដល់​សិស្ស​ណាម្នាក់​ ដើម្បី​ធានា​​នូវ​ការ​ទទួល​បាន​ស្មើភាព​គ្នា​។​

FAPE៖​ ការអប់រំ​សាធារណៈសមស្រប​ឥត​គិតថ្លៃ​។​ សិស្ស​ដែល​មាន​ពិការ​ភាព​ ត្រូវ​ទទួល​បាន​​ការ​អប់រំ​សាធារណៈ​​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​ការ​លូតលាស់​ និង​ឥត​គិត​ថ្លៃ​ចំពោះ​សិស្ស​និង​ក្រុម​គ្រួសារ​ពួកគេ​។​

IDEA៖ ​ច្បាប់ស្ដីពី​ការ​​​អប់រំ​សម្រាប់​បុគ្គលដែលមានពិការភាព​។​ ​ច្បាប់​ស្ដីពី​ការ​អប់រំ​របស់សហព័ន្ធ​សម្រាប់សិស្ស​ដែល​​ស្ថិត​​នៅ​ក្នុង​ប្រភេទ​ពិការភាព​មួយ​ក្នុង​ចំណោម​ 13 ដែល​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​សេវា​ និង​ជា​អ្នក​ដែល​ត្រូវ​ការ​ការគាំ​ទ្រ​ពិសេស​ដើម្បី​ទទួល​បាន​​ប្រយោជន៍​ពី​ការ​អប់រំ​។​ ការ​គាំ​ទ្រ​ពិសេស​ និង​សេវាកម្ម​នានា​ មាន​ចែង​នៅ​ក្នុង​ IEP របស់​សិស្ស​។​

IEP៖​ កម្មវិធីអប់រំលក្ខណៈបុគ្គល​។​ ផែន​ការ​មួយ​​សម្រាប់​សិស្ស​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​។​ ផែន​ការ​នេះ​រៀប​រាប់​អំពី​សកម្មភាព​អប់រំ​ក្នុង​ពេល​បច្ចុប្បន្ន​របស់​សិស្ស​ ​បង្កើត​គោលដៅ​សម្រាប់​ការ​អភិវឌ្ឍ និង​សេវាកម្ម​ដែល​នឹង​ត្រូវ​ផ្ដល់ជូន​ដើម្បី​ជួយ​គាំ​ទ្រ​ដល់​សិស្ស​។​

​យ៉ាង​ហោច​ណាស់​ ផែន​ការ​នេះ​​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​រៀង​រាល់​មួយឆ្នាំ​ម្ដង​។​

LRE៖​ មជ្ឈដ្ឋាន​ដែ​ល​មាន​ការ​រឹត​បណ្តឹងតិច​តួច​។ សិស្ស​ដែល​មាន​ពិការ​ភាព​ ​​ត្រូវ​ទទួល​បាន​ការ​អប់រំ​​ជាមួយ​នឹង​មិត្តភ័ក្តិ​ដែល​គ្មាន​ពិការ​​ភាព​ ​ក្នុង​កម្រិត​​អតិបរមា​ដែល​អាច​ធ្វើ​ទៅ​បាន​ ​សម្រាប់​សិស្ស​ម្នាក់​នោះ​។​

SWD៖ សិស្ស​ដែល​មាន​​ពិការភាព​។​

ទីភ្នាក់​ងារ​ដែល​ត្រូវ​ស្គាល់​

CSS៖ សេវា​កម្ម​​កុមាររ​ដ្ឋ​កាលីហ្វ័រញ៉ា ផ្ដល់​ការ​ព្យាបាល​ផ្អែក​តាម​ផ្នែក​វេជ្ជសាស្រ្ត​ខ្លះ​ៗដល់​សិស្សានុសិស្ស​​ ជា​ទូទៅ​​នៅ​ក្រៅម៉ោង​រៀន។ ជាទូទៅ CSS ​​មាន​អគារ​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលារៀន។​

CDE៖​ នាយកដ្ឋាន​អប់រំរដ្ឋកាលីហ្វ័រញ៉ា។ ទី​ភ្នាក់ងារ​​រដ្ឋមួយ​ដែលមើល​ការ​ខុស​ត្រូវ​លើ​ការ​អប់រំ​សាធារណៈ។ នាយកដ្ឋាន​នេះ​​គ្រប់​គ្រង​កិច្ចការ​ផ្សេង​ៗ​ដូច​ជា​ ​ការ​ផ្ដល់មូលនិធិ ការ​ធ្វើ​តេស្ត​ និង​ការ​តម្រូវ​ឱ្យ​ទីភ្នាក់ងារ​អប់រំ​ក្នុងមូលដ្ឋាន​ (ដូច​ជា​មណ្ឌលសិក្សា​ធិការ​)​ ​ទទួល​ខុស​ត្រូវ​លើ​សមិទ្ធផល​របស់​សិស្ស​។​ CDE ក៏​ទទួល​ពាក្យ​បណ្ដឹង​អនុលោមភាព​ផង​ដែរ​។​

CTC៖​ គណៈកម្មការ​​ផ្ដល់អាជ្ញាប័ណ្ណ​​គ្រូបង្រៀន​។ អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ដែល​ស្វែង​រក​ព័ត៌មា​​ន​របស់​គ្រូបង្រៀន​នៅលើ​ប្រព័ន្ធ​អនឡាញ ឬ​ដាក់​ពាក្យ​បណ្ដឹង​។​ CTC ក៏​ផ្ដល់​​នូវ​គោលការណ៍​ណែ​នាំ​អំពី​គុណ​សម្បត្តិ​សមស្រប​សម្រាប់​មុខ​តំណែង​ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ផង​ដែរ​។​

DDS៖ នាយកដ្ឋានសេវាកម្មសង្គមរដ្ឋកាលីហ្វ័រញ៉ា ត្រួត​ពិនិត្យ​លើ​ការ​សម្រប​សម្រួល​ និង​ការ​ផ្ដល់​សេវាកម្ម​ទៅ​ឱ្យ​​ពលរដ្ឋកាលីហ្វ័រញ៉ា​ដែល​មាន​ពិការភាពផ្នែក​លូត​លាស់។

DOR៖​ នាយកដ្ឋាន​ស្តារនីតិសម្បទា​។​ អាច​មាន​ការ​ពាក់ព័ន្ធ​នៅ​ពេល​សិស្ស​ម្នាក់​បាន​ឈាន​ដល់​វ័យ​ជំទង់​ (16 ឆ្នាំ​ ឬ​ចាស់​ជាង​នេះ​)។​ DOR ជួយ​ពលរដ្ឋកាលីហ្វ័រញ៉ា​​ដែល​មាន​ពិការ​ភាព​ឱ្យ​ស្វែង​រក​និង​រក្សា​ការងារ​ និង​បង្កើន​សមភាព​និង​សមត្ថភាព​ក្នុង​ការ​រស់​នៅ​ដោយ​ឯករាជ្យ​។​

DSS៖ នាយកដ្ឋានសេវាកម្មសង្គមរដ្ឋកាលីហ្វ័រញ៉ា​។ ទីភ្នាក់ងារ​រដ្ឋ​ដែល​គ្រប់គ្រង​​លើ​កម្មវិធីជំនួយ​​សាធារណៈ​ ដូចជា​ ជំនួយ​សាច់​ប្រាក់​ សេវាកម្ម​មនុស្ស​ពេញ​វ័យ​ និង​កម្មវិធី CalFresh។

OAH៖​ ការិយាល័យ​សវនាការ​រដ្ឋបាល​​។ ទីភ្នាក់ងារ​រដ្ឋ​ដែល​ទទួល​បណ្ដឹង​​ត្រឹម​ត្រូវ​តាម​ច្បាប់។

OCR៖ ការិយាល័យ​​សិទ្ធិ​ស៊ីវិល​។​ ស្ថាប័ន​របស់សហព័ន្ធ​​ដែល​អាច​ទទួល​បណ្ដឹង​អំពី​ការ​បំពាន​សិទ្ធិស៊ីវិល​ រួម​ទាំង​ បណ្ដឹង​ OCR ដែល​​ចោទ​ប្រកាន់​ពី​ការ​រើសអើង​ជន​ពិការ​​ផង​ដែរ។​

OCRA៖ ការិយាល័យ​តស៊ូមតិ​សិទ្ធិ​អតិថិជន។ កម្មវិធី​របស់ DRC ​ដែល​ធ្វើ​ការ​ជាមួយ​ DDS ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ផ្លូវ​ច្បាប់ដោយ​ឥត​គិត​ថ្លៃ​ ដំបូន្មាន និង​​ការ​តំណាង​​ឱ្យ​​អ្នក​ប្រើប្រាស់សេវា​របស់​​មជ្ឈមណ្ឌលក្នុងតំបន់។

PTI៖ មណ្ឌល​ព័ត៌មាន​និង​បណ្ដុះ​បណ្ដាល​ឪពុក​ម្ដាយ។ ផ្ដល់​​សេវាកម្ម​គាំ​ទ្រ​ដោយ​ផ្ទាល់់​ទៅ​ឱ្យ​សិស្ស​ឬ​យុវជន​ដែល​មាន​ពិការភាព​ និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​ ​សេវាកម្ម​នានា​អាច​រួម​បញ្ចូ​ល​​​នូវ​ការ​ជួយ​ឪពុក​ម្ដាយ​ ឬ​អាណាព្យាបាល​ឱ្យ​ចូល​រួម​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​អប់រំ​កូន​ៗ​របស់ពួកគាត់​ ឬ​ធ្វើ​ការ​ជាមួយ​គ្រួសារ​​របស់​បុគ្គល​ដែល​មាន​ពិការភាព​ ​ចាប់​ពីកំណើត​ ដល់​អាយុ 26 ឆ្នាំ។​

មជ្ឈមណ្ឌលក្នុងតំបន់៖ ​​ត្រូវ​បាន​ត្រួត​ត្រា​ដោយ​ DDS។ បណ្ដាញ​ទីភ្នាក់ងារ​នៅ​តាម​សហគមន៍​ចំនួន 21 ​ដែល​ផ្ដល់​ការ​វាយ​តម្លៃ​ ​ការកំណត់សិទ្ធិ​ទទួល​បាន​សេវាកម្ម​ និង​ការ​ផ្ដល់សេវា​​​គ្រប់​គ្រង​ករណី​​ដល់​អ្នក​ដែល​មាន​ពិការភាពផ្នែក​លូត​លាស់។

SCDD៖ ​ក្រុមប្រឹក្សារដ្ឋ​ស្ដីពី​​​ពិការភាព​ផ្នែកលូតលាស់។​ ភ្នាក់ងារ​រដ្ឋឯករាជ្យ​មួយ​ដែល​ធានា​ថា​អ្នក​ដែល​មាន​ពិការភាពផ្នែក​លូត​លាស់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទទួល​បាន​សេវាកម្ម និង​ការ​គាំ​ទ្រ​​ដែល​ពួកគេ​ត្រូវ​ការ​។​

តេស្ត​ និង​ការ​វាយ​តម្លៃ​

BASC៖ ប្រព័ន្ធ​វាយ​តម្លៃ​អាកប្បកិរិយា​កុមារ​។​ ​តេស្ត​ដែល​សួរ​នាំ​គ្រូ​បង្រៀន​និង​ឪពុកម្ដាយ​​​នូវ​សំណួរ​មួយចំនួន​អំពី​​អាកប្បកិរិយា​របស់​សិស្ស​។​

CAA៖ ការ​វាយ​តម្លៃ​ជម្រើស​ផ្សេង​ទៀត​​របស់​រដ្ឋកាលីហ្វ័រញ៉ា​

CAS៖ ប្រព័ន្ធ​វាយតម្លៃពុទ្ធិ​។​ ​តេស្ត​ដែល​វាយ​តម្លៃ​​ដំណើរ​ពុទ្ធិ​របស់​សិស្ស​។​

CCSS៖ ស្ដង់ដា​រដ្ឋ​សំខាន់ៗ​ទូទៅ​

CELDT៖​ តេស្ត​ការ​អភិវឌ្ឍ​ភាសា​អង់គ្លេស​​រដ្ឋកាលីហ្វ័រញ៉ា​។ តេស្ត​សមត្ថភាព​ភាសា​អង់គ្លេស​ ដែល​ពេល​នេះ​ត្រូវ​បាន​ជំនួយ​ដោយ​ ELPAC។

ការ​វាយ​តម្លៃមុខ​ងារ​គំហើញ​៖ ជា​ឈ្មោះ​តេស្ត​មួយ​ប្រភេទ​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​មុន​ពេ​លកិច្ចប្រជុំ​ក្រុមការងារ IEP (?) ​ដោយ​កំណត់​ថា​តើ​​ត្រូវ​ការ​ឱ្យ​មាន​ការ​ព្យាបាលភ្នែក​ ឬ​​ការ​ព្យាបាល​នឹង​ជួយ ឬ​​ត្រូវ​ផ្ដល់​ការ​ព្យាបាល​​​ដល់​សិស្ស​ឬ​អត់​។​

DRA៖ ការ​វាយតម្លៃ​បំណិន​អំណាន​​

ELPAC៖ ​ការ​វាយ​តម្លៃ​សមត្ថភាព​របស់​អ្នក​រៀន​ភាសា​អង់គ្លេស​សម្រាប់​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ដែល​ត្រូវ​បាន​ជំនួសដោយ CELDT។ តេស្ត​​រដ្ឋកាលីហ្វ័រញ៉ា​ដែល​កំណត់​​ពីកម្រិត​សមត្ថភាព​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​។​

FBA៖ ការ​វាយ​តម្លៃ​អាកប្បកិរិយាមុខងារ​។​ ពេល​ខ្លះ​អាច​ត្រូវ​គេ​ហៅ​ថា​ ការ​វាយ​តម្លៃ​វិភាគលើមុខងារ​ (FAA)។​ តេស្ត​ដែល​ប្រើដើម្បីកំណត់​មុខងារ​​អាកប្បកិរិយា​របស់​សិស្ស​ម្នាក់​។​

NAR៖ របាយការណ៍​វាយតម្លៃ​ពីគិលានុបដ្ឋាក​

SBAC៖ សហគមន៍វាយ​តម្លៃ​​ស្មាតធ័រ-បាឡេនស៍​។ ការ​វាយ​តម្លៃ​ស្ដង់ដា​​ដែល​ប្រើ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​។​

WIAT៖​ តេស្ត​សមិទ្ធផល​បុគ្គល​របស់ Wechsler​, កំណែ​ប្រែ​ទីបី​។ ​ជា​តេស្ត​មួយ​ដើម្បី​វាស់ស្ទង់​សមត្ថភាព​សិក្សាធិការ​របស់​សិស្ស​។​

WJ-IV៖ តេស្តសមិទ្ធផល​​របស់ Woodcock Johnson, កំណែ​ប្រែ​ទី​បួន​។ ​ជា​តេស្ត​មួយ​ទៀត​​ដើម្បី​វាស់ស្ទង់​សមត្ថភាព​សិក្សាធិការ​របស់​សិស្ស​។​

WISC-V៖ តេស្ត​ IQ ដើម្បីវាស់ស្ទង់​សមត្ថភាព​ពុទ្ធិ​របស់​សិស្ស​។​ ​រង្វាស់​សតិបញ្ញា​កុមាររបស់ Wechsler, កំណែ​ប្រែទីប្រាំ​។

នីតិបច្ចេកស័ព្ទ និងពាក្យ​​ច្បាប់​

ADA៖ ច្បាប់ស្ដីពី​ពល​រដ្ឋ​អាមេរិកាំង​​ដែល​មាន​ពិការភាព។ ច្បាប់​ដែល​ផ្ដល់​ការ​ការ​ពារ​ដល់​សិស្ស​ដែល​មាន​ពិការភាព​​នៅតាម​សាលារដ្ឋ​ មណ្ឌល​ថែទាំ​កុមារ​ កម្មវិធីកម្សាន្ត​ និង​ការបណ្ដុះបណ្ដាល​ការងារ​នៅ​តាម​សហគមន៍​ ឬ​ការ​ដាក់​ឱ្យ​ចូល​រៀន​។​ វា​ក៏​មាន​ចែង​អំពី​លក្ខខណ្ឌ​តម្រូវ​​នៃ​ដំណោះ​ស្រាយ​សមស្រប​ដើម្បី​បំពេញ​មុខងារ​សំខាន់​ៗ​សម្រាប់​សិស្ស​ដែល​មាន​​សិទ្ធិ​ទទួល​បាន​ ដែល​មាន​ពិការភាព​។​

ADR៖ ដំណោះស្រាយ​វិវាទ​តាមជម្រើស​ផ្សេងទៀត។​ ដំណើរ​ការ​ដើម្បី​ដោះស្រាយ​វិវាទ​​ជាមួយ​មណ្ឌល​សិក្សា​ធិការ​ ដោយ​ពុំ​ទៅ​កាន់​តុលាការ​ ហើយ​អាច​រួម​បញ្ចូល​នូវ​ការ​សម្រុះ​សម្រួល​ផង​។​

ALJ៖​ ចៅក្រម​​ច្បាប់​រដ្ឋបាល​។ សវនការ​នៅ​ក្រៅ​ប្រទេស​ដែល​បាន​ធ្វើ​ឡើង​តាមរយៈ​ការិយាល័យ​សវនាការ​រដ្ឋបាល​​។

បណ្ដឹង​អនុលោមភាព​៖​ ដំណើរ​ការ​បណ្ដឹង​មិនសូវ​ផ្លូវ​ការ​តាមរយៈនាយកដ្ឋាន​អប់រំរដ្ឋកាលីហ្វ័រញ៉ា។ អនុញ្ញាត​ឱ្យ​ឪពុកម្ដាយ​ធ្វើ​ការ​អះអាង​ថា​សាលារៀន​មិន​បាន​អនុវត្ត​តាម​ច្បាប់​ស្ដីពីការ​អប់រំ​ពិសេ​ស​ ឬ​មិន​បាន​អនុវត្ត​ IEP។ CDE អាច​ធ្វើ​ការ​ស៊ើបអង្កេត​​ និង​បញ្ជា​ឱ្យ​មាន​វិធានការ​កែ​តម្រូវ​ ប្រសិ​ន​បើ​រក​ឃើញ​ថា​មណ្ឌល​​បាន​អនុវត្ត​តាម​ច្បាប់​ មិន​ថា​ជាមួយ IEP ឬ​ច្បាប់​ស្ដីពីការ​អប់រំពិសេស​នោះ​ទេ​។​

CPRA៖​ ច្បាប់ស្ដីពី​កំណត់​ត្រា​​សាធារណៈ​របស់​រដ្ឋកាលីហ្វ័រញ៉ា​។​ អនុញ្ញាត​ឱ្យ​សមាជិក​​របស់​រដ្ឋ​ធ្វើ​ការ​ស្នើសុំ​ព័ត៌មាន​ពី​ទីភ្នាក់ងារ​​រដ្ឋ​ រួម​ទាំង​មណ្ឌល​សិក្សា​ធិការ​ផង​។​ ​នេះ​រួម​បញ្ចូល​ព័ត៌​មា​ន​ដូចជា​គោលនយោបាយ​របស់មណ្ឌលសិក្សាធិការ​ ឯកសារ​បណ្ដុះ​បណ្ដាល​ និង​ទិន្នន័យ​។​

ដំណើរការត្រឹម​ត្រូវ​តាម​ច្បាប់៖​ ការការ​ពារ​តាម​​នីតិវិធី​ដែល​ផ្ដល់សមត្ថភាព​ដល់​អាណាព្យាបា​ល​ និង​ទីភ្នាក់ងារ​អប់រំ​ក្នុង​ស្រុក​​ ដើម្បី​ធ្វើ​ការ​បដិសេធ​ជា​ផ្លូវ​ការ​​ជាមួយ​នឹង​កា​រផ្ដល់​ជូន​ការអប់រំ​សាធារណៈសមស្រប​ឥត​គិតថ្លៃ​ និង​ឱ្យ​ចៅក្រម​​ច្បាប់​រដ្ឋបាល​​ធ្វើ​ការ​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​នោះ​។​

ESSA៖ ច្បាប់​ស្ដីពី​ជោគជ័យ​របស់​សិស្ស​គ្រប់រូប​។ ច្បាប់​របស់សហព័ន្ធ​ដែល​បាន​ជំនួស​ដោយ​​ច្បាប់ NCLB (គ្មាន​កុមារ​ណាម្នាក់​ត្រូវ​បាន​ទុក​ចោល)​។​

FERPA៖ ច្បាប់​ស្ដីពី​សិទ្ធិ​​អប់រំនិង​ឯកជន​ភាព​របស់​សហព័ន្ធ​។​ ​ផ្ដល់​ឱ្យ​ឪពុកម្ដាយ​និង​សិស្ស​​នូវ​ការ​គ្រ​ប់គ្រង​ខ្លះ​លើ​ការ​បញ្ចេញ​ព័ត៌មាន​កំណត់​ត្រា​ និង​អនុញ្ញាត​ឱ្យ​មា​ការ​ចូល​ទៅ​មើល និង​ត្រួត​ពិនិត្យ​ពីឪពុក/ម្ដាយ​។​ ហើយក៏​ផ្ដល់​នូវ​​ដំណើរ​ការ​សម្រាប់​ការ​កែ​តម្រូវ​​ខ្លឹមសារ​កំណត់​ត្រា​ផង​ដែរ​។​

ការ​សម្រុះសម្រួល​៖​ កិច្ចប្រជុំ​ផ្លូវ​ការ​មួយ​រវាង​ភាគី​ទាំង​ពីរ​​​នៃ​វិវាទ​ ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នៅ​ពេល​សវនាការ​ដំណើរការ​ស្របតាម​ច្បាប់​។​ ជា​ទូទៅ​ រួមមាន​​អ្នក​សម្របសម្រួល​ឯករាជ្យ​ម្នាក់​ ​ចៅក្រម​ច្បាប់​រដ្ឋបាលទូទៅ​ម្នាក់​ ដើម្បី​ជួយគូភាគី​ធ្វើ​ការ​សម្របសម្រួល​។​

ការ​ដោះស្រាយ​សម្រុះសម្រួល​៖​ គូភាគី​បាន​ឈាន​ដល់​ការ​​ឯកភាព​គ្នា​ ដោយសារ​​ការ​ប្រជុំ​សម្របសម្រួល​មួយ​លើក​ ឬ​ច្រើន​លើក​។​

NDA៖ កិច្ចព្រម​ព្រៀង​មិន​បញ្ចេញ​ព័ត៌មាន​​។​ ការ​ដោះ​ស្រាយ​ជាមួយ​មណ្ឌល​សិក្សា​ធិការ​​អាច​តម្រូវ​ឱ្យ​អាណា​ព្យាបាល​ ឬ​សិស្ស​​ធ្វើ​ការ​ចុះ​កិច្ចព្រមព្រៀង​រក្សា​ការ​សម្ងាត់​ ដោយ​ចែង​ថា​ព័ត៌មា​​ន​ជាក់លាក់មួយ​ចំនួន​មិន​អាច​ចែករំលែក​បាន​ជាមួយ​បុគ្គល​ឬ​ទីភ្នាក់ងារ​ដទៃ​បាន​ទេ​។​

​ការការពារ​តាម​នីតិវិធី​៖​ វិធាន​ ឬ​នីតិវិធី​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ការ​ពារ​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ពិការភាព​ និង​ឪពុកម្ដាយ​របស់​ពួកគេ​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មាន​ចែង​ពី​វិធី​ដោះស្រាយ​វិវាទ​របស់​ពួកគេ​ផង​ដែរ​។​

ផ្នែកទី 504៖ សំដៅ​លើ​ផ្នែក​ 504 នៃ​ច្បាប់​ស្តីពី​ការ​ស្តារនីតិសម្បទា​ ឆ្នាំ1973។ ច្បាប់​ស្ដីពី​ពិ​ការ​ប្រឆាំង​ការ​រើស​អើង​​របស់សហព័ន្ធ​ដែល​ការ​ពារ​​ពលរដ្ឋ​ដែល​មាន​ពិការភាព​ទាំង​អស់​ ដែល​មាន​​ការ​ចុះ​ខ្សោយ​​សកម្មភាព​ជីវិត​មួយ​ចំណែក​ ឬ​ច្រើន​ផ្នែក​ និង​ផ្ដល់​​ដំណោះ​ស្រាយ​​ដើម្បី​​​ដក​នូវ​ឧបសគ្គ​ដែល​ការ​រើស​អើង​ចេញ​។​

បច្ចេកស័ព្ធ​​​ផ្នែកការ​អប់រំ​ពិសេស​

ABA៖​ ការ​វិភាគ​អាកប្បកិរិយា​អនុវត្តន៍​។ ABA គឺ​ជា​អន្តរាគមន៍​ផ្អែក​តាម​ទិន្នន័យ​ ដែល​បាន​ប្រើដើម្បី​ជួយ​សម្រួច​អាកប្បកិរិយា​។​

ដំណោះស្រាយ​សម្របសម្រួល​៖​ បាន​សរសេរ​នៅ​លើ​ទំព័រ “​កត្តាពិសេស”​ ​របស់​ IEP។ ដំណោះ​ស្រាយ​សម្របសម្រួល​ ពុំ​បា​នផ្លាស់ប្ដូរ​​ ឬ​បន្ទាប់​ការ​រំពឹង​ទុក​ ឬ​ស្ដង់ដា​នោះ​ទេ ប៉ុន្តែ​ផ្ដល់ការ​គាំ​ទ្រ​បន្ថែម​​ ដូច​ជា​កៅអីអង្គុយតាម​ចំណូល​ចិត្ត​ ម៉ោង​បន្ថែម​ ។ល។ និង ។ល។ ដែល​ជួយ​សិស្ស​ដែល​មាន​ពិការភាព​ ឱ្យ​ទទួល​បាន​ការ​បង្រៀន​និង​សម្ភារៈ​ដោយ​ស្មើភាព​គ្នា។​

ADL៖ សកម្មភាព​​​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ​ជា​ទូទៅ​មាន​យោង​នៅ​ក្នុង​ការ​វាយ​តម្លៃ​។​ ADL រួម​បញ្ចូ​ល​សកម្មភាព​នានា​ដូច​ជា​ ការ​ស្លៀក​ពាក់​ ការ​បន្ទោរបង់ និង​ការ​ទទួល​ទាន​អាហារ​។​

IEP ប្រចាំ​ឆ្នាំ៖​ យ៉ាង​ហើយ​មួយ​ឆ្នាំ​ម្ដង​ ​សិស្ស​ដែល​មាន​ IEP ​ត្រូវ​មាន​កិច្ច​ប្រជុំ​ក្រុមការងារ​ IEP ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​វឌ្ឍនភាព​របស់​សិស្ស​ឆ្ពោះ​ទៅរក​គោលដៅ​របស់ពួកគេ​ កំណត់​ពី​ការ​ដាក់​​ឱ្យ​ចូល​រៀ​ន​ដែល​ចាំ​បាច់​ ត្រួត​ពិនិត្យ​ដំណោះ​ស្រាយ​​សម្របសម្រួល​ដែល​បាន​ផ្ដល់​ជូន​ និង​​ស្នើ​ជា​សេវាកម្ម​ថ្មី​ដែល​ពាក់​ព័ន្ធ​។​

APE៖ ការ​អប់​រំ​កាយ​បែប​សម្របសម្រួល​។​ ជា​ទូទៅ​​ជា​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​ ដែល​ផ្ដល់​ជូន​នូវ​កម្មវិធីសិក្សា​ P.E. ដែល​បាន​កែ​ប្រែ​រួច​សម្រាប់​សិស្ស​ដែល​មាន​​ពិការភាព​។​

ការ​បញ្ចេញសូរ​៖​ ជា​ការ​បង្កើត​សូរ​សម្ដី​។ ​អាច​មើល​ឃើញ​តា​ម​រយៈ​ការ​យោង​ទៅ​លើ​ភាព​ច្បាស់​លាស់​ និង​ភាព​អាចយល់បាន​នៃ​សម្ដី​របស់​សិស្ស។​

ASL៖ ភាសា​សញ្ញាអាមេរិក​

AT៖​ បច្ចេកវិទ្យា​ជំនួយ​។​ ឧបករណ៍​បច្ចេក​វិទ្យា​ខ្ពស់​ ឬ​បច្ចេកវិទ្យាទាប​ ដើម្បី​​ឱ្យ SWD ​ទទួល​បាន​​មេរៀន​របស់​ពួកគេ​។​

សោតវិញ្ញាណ៖​ ពាក់ព័ន្ធ​នឹង​​ការ​ស្ដាប់​និង​ការ​បកស្រាយ​​សូរ​។

AUT៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Autism” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

ចំណុច​គោល​៖ កម្មវត្ថុ​​រៀន​សូត្រ​រយៈពេល​ខ្លី​ ដែល​មាន​ចែង​អំពី​មាគ៌ា​ដើម្បី​សម្រេច​គោលដៅ​ប្រចាំ​ឆ្នាំ​។​

BIP៖ ផែន​ការ​អន្តរាគមន៍​អាកប្បកិរិយា​។​ ក៏​អាច​​កំណត់​ថា​ជា​ផែន​ការ​គាំ​ទ្រខាងអាកប្បកិរិយា​ ឬ​ផែន​ការ​អាកប្បកិរិយា​ក៏​បាន​។​ ជាផែន​ការ​ជា​លាយលក្ខណ៍​អក្សរ​ផ្លូវ​ការ​ ដែល​រៀប​រាប់​ពី​​អាកប្បកិរិយា​ដែល​មាន​បញ្ហា​របស់​សិស្ស​ ​មូលហេតុ​បង្ក​ និង​យុទ្ធសាស្រ្ត​នានា​​ ឬ​ការ​គាំ​ទ្រ​​ដែល​មាន​​ស្រាប់​ដើម្បី​ជួយ​ដល់​សិស្ស​។​

ថ្នាក់​រៀន​បន្លាយ​កាត់​​ចំពោះ​កុមារ​តូច​៖ ជម្រើស​នៃ​ការ​ដាក់​ឱ្យរៀន​នៅ​ក្នុង​ការ​អប់រំ​ពិសេស​ដែល​ផ្ដល់​ទាំង​គ្រូ​បង្រៀន​​ថ្នាក់​​មត្តេយ្យ​​​នៃ​ការ​អប់រំទូទៅ និង​​​គ្រូ​បង្រៀន​​ថ្នាក់​​មត្តេយ្យ​​នៃ​ការ​អប់រំ​ពិសេស​ ដែល​​បង្រៀន​សិស្ស​ថ្នាក់​ណាមួយ​។​

BSR៖ ធនធាន​គាំ​ទ្រ​អាកប្បកិរិយា​។​ ទទួល​ខុស​ត្រូវ​លើ​ការ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​គាំ​ទ្រ​​ទៅ​តាម​កា​ចាំ​បាច់ពី​សំណាក់​សមាជិក​បុគ្គលិក​​​​បន្ទុក​ថ្នាក់​​។​

CAPD៖​ វិបត្តិ​នៃ​ការ​វិភាគសោតវិញ្ញាណ​​​កណ្ដាល​។​ ការ​ធ្វើ​តេស្ត​​សោតវិញ្ញាណ​​ជាក់លាក់មួយ​ប្រភេទ​ ដែល​ជា​ទូទៅ​​ត្រូវ​បានធ្វើ​ឡើង​​ក្រោយ​អាយុ 10 ឆ្នាំ​។​

CBI៖ ការ​បង្រៀន​នៅ​តាម​សហគមន៍​។ ​ជា​ទូទៅ​ជា​ការគិត​ពិចារណា​​ដ៏​សំខាន់​ នៅ​ពេល​សិស្ស​​បន្ត​ឆ្លង​កាត់​វ័យ​ជំទង់​។​ CBI ​ផ្ដល់​ឱកាស​រៀនសូត្រ​​ដោយ​ផ្ទាល់​សម្រាប់​សិស្ស​ដែល​ត្រូវ​ការ​​ការ​បង្រៀន​នៅ​ក្នុង​បំណិន​មុខងារ​ និង​បំណិន​ជីវិត​។​

CCTE៖ ការ​អប់រំ​បច្ចេកទេស​អាជីព​នៅ​មហាវិទ្យាល័យ​។​ ផ្ដោត​សំខាន់​លើ​ “ការ​អនុវត្តជាក់ស្ដែង​” ​ការ​ទទួល​បាន​ជំនាញ​ ដើម្បីជួយ​សិស្ស​ត្រៀម​ខ្លួន​ចូល​ទៅ​ក្នុង​ការងារ​ក្រោយ​មធ្យម​សិក្សា​។​

ការ​បង្រៀន​រួម​គ្នា​៖​ ​អាច​សំដៅ​លើ​ស្ថានភាព​ដែល​​អ្នក​ជំនាញ​អប់រំ​ និង​គ្រូ​បង្រៀន​​ការ​អប់រំ​ទូទៅ​ បង្រៀន​​សិស្ស​មួយ​ថ្នាក់​រួម​គ្នា។​

ការ​យល់ដឹង​​៖ អត្ថន័យ​​នៃ​ពាក្យ​ ឃ្លា ល្បះ និង​កថាខណ្ឌ​​ច្រើន​ប៉ុណ្ណា​​ដែល​សិស្ស​យល់​បាន​។​ ​តើ​សិស្ស​​យល់​ពី​អ្វី​ដែល​ពួកគេកំពុង​អាន​ដែរ​ឬ​ទេ​?​

ការ​អប់រំ​/សេវាកម្ម​បំពេញ​បន្ថែម៖ សំដៅ​លើ​សេវាកម្ម​ដែល​មិន​ត្រូវ​បាន​ផ្ដល់​ជូន​​ស្រប​តាម​ IEP ហើយ​ពេល​នេះ​​ត្រូវ​ផ្ដល់​ជូន​បន្ទាប់​ដឹង​ការ​ពិត​។ ជួនកាល​​ត្រូវ​បាន​ផ្ដល់​ជូន​ជា​ផ្នែក​នៃ​សកម្ម​ភា​ព​​​កែ​តម្រូវ​ ឬ​ប្រសិន​បើ​សិស្ស​​បាន​ឈ្នះ​បណ្ដឹង​នៃដំណើរការត្រឹម​ត្រូវ​តាម​ច្បាប់។

បណ្ដុំ​កំណត់​ត្រា​​៖​ បណ្ដុះ​កំណត់​ត្រា​​សិស្ស​​របស់ SWD រួម​បញ្ចូល​ទាំង​ការកំណត់​ពី​សិទ្ធិ​ទទួ​ល​​បាន​លើកដំបូង​​សម្រាប់​ IEP ការ​វាយ​តម្លៃ​ទាំង​អស់​ រាល់ IEP ក្រោយ​ៗ​ទៀត​ទាំង​អស់​ ។ល។

ចំណាត់​ការ​កែ​តម្រូវ​៖​ ជា​ពាក្យ​ដែល​រៀប​រាប់​ពី​បញ្ជា​​ពី​អង្គភាព​ទៅកាន់​ទីភ្នាក់ងារ​អប់រំ​ក្នុងមូលដ្ឋាន​ ដែល​ត្រូវ​តែ​អនុវត្តតាម​។​ ឧទាហរណ៍ ដើម្បី​អនុវត្ត​តាម​បណ្ដឹង​​ដែល​មណ្ឌល​សិក្សា​មួយ​​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​មិនស្រប​តាម​ច្បាប់​ មណ្ឌល​នោះ​​អាច​ត្រូវ​ផ្ដល់​ការ​បណ្ដុះ​បណ្ដា​ល​និង​ការ​ចង​ក្រង​ឯកសារ​​ដើម្បី​បញ្ជាក់​ថា​ ខ្លួន​បាន​​បណ្ដុះ​បណ្ដាល​​បុគ្គលិក​​ណាម្នាក់​។​

COTA៖ ជំនួយ​ការ​​នៃការ​ព្យាបាល​សម្បទា​ការងារ​​​ដែល​មាន​ការ​បញ្ជាក់​

​​កំណត់​ត្រា​ប្រមូល​ផ្ដុំ​​៖​ សូម​មើល​បណ្ដុះ​កំណត់ត្រា​។​ ​​កំណត់​ត្រា​ប្រមូល​ផ្ដុំ​​ក៏​រួម​បញ្ចូល​នៃ​ការ​អប់រំ​ទូទៅ​ និង​ព័ត៌មាន​នៃ​ការ​ចុះ​ឈ្មោះ​សម្រាប់​សិស្ស​​ផង​ដែរ​។​

D/HH៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Deaf/Hard-of-Hearing (ថ្លង់/ស្ដាប់ពុំសូវឮ)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

DB៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Deaf [and] Blind (ថ្លង់និង​ខ្វាក់)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

DD៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Developmental Delay (ការលូត​លាស់យឺត​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

ការ​បកស្រាយ​កូដ​៖​ សមត្ថភាព​​យល់ដឹង​ពី​សូរ/សញ្ញា​របស់​សិស្ស​។ ​តើ​សិស្ស​បញ្ចេញ​សូរ​របស់ពាក្យ​បាន​ល្អ​កម្រិតណា​។

ការ​រំពឹង​ថា​ទទួល​បាន​សញ្ញាបត្រ​៖​ កំណត់​ថា​សិស្ស​ម្នាក់​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ទៅ​រក​ការ​បញ្ចប់​ការ​សិក្សា​បាន​ទាន់ពេល​ដោយ​ទទួល​បាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​របស់​ពួកគេ​។​ ​សិស្ស​គ្រប់​រូប​​ត្រូវ​បាន​ចាត់​ទុក​ថា​មានការ​រំពឹង​ថា​ទទួល​បាន​សញ្ញាបត្រ​ លុះ​ត្រា​តែ​ IEP កំណ​ត់​ផ្សេង​ពី​នេះ​។​ ​សេចក្ដី​សម្រេច​ដើម្បី​កំណត់​ថា​​សិស្សគ្មានការ​រំពឹង​ថា​ទទួល​បាន​សញ្ញាបត្រ​ ​ពុំត្រូវ​បាន​ធ្វើ​ឡើង​ទេ​​ រហូត​​ដល់​ថ្នាក់​ទី​ 7 យ៉ាង​ទាប​បំផុត​។​

គំរូ​ភាព​ខុស​គ្នា​៖​ ជា​វិធី​​ដើម្បី​ឈាន​ដល់​ការ​កំណត់​ថា​តើ​សិស្ស​ម្នាក់​មាន​ពិការភាព​សិក្សា​រៀន​សូត្រ​ឬ​អត់​។​ កើត​មាន​ឡើង​នៅ​ពេល​ពិន្ទុមុខងារ​សតិបញ្ញា​របស់​សិស្ស​មាន​គម្លាត​ស្ដង់​ដា​ 1.5 ទាប​ជា​ពិន្ទុ​របស់ពួកគេ​នៅលើ​តេស្ត​សមិទ្ធផល​។​

សម្ដី​រដឹបរដុប​៖​ សំដៅ​លើ​ការ​និយាយ​ត្រដិត​។

វិបត្តិ​ក្នុង​ការ​សរសេរ​៖​ វិបត្តិ​ដែល​បង្កការលំបាក​ដល់​ការ​សរសេរ​។​

វិបត្តិ​ក្នុង​ការ​អាន​៖​ វិបត្តិ​ដែល​បង្កការលំបាក​ដល់​ការ​អាន​។​

វិបត្តិក្នុង​ការលេប៖​ វិបត្តិ​ដែល​បង្កការលំបាក​ដល់​ការលេប​​។​

វិបត្តិចលនា៖​ វិបត្តិ​សម្របសម្រួល​ចលករ​​​លូត​លាស់​។​

ECSE៖ ការ​អប់រំ​ពិសេស​​សម្រាប់​កុមារ​តូច​។ កម្មវិធី​ដែល​​ផ្ដល់សេវា​ដល់​ទារក​ កូនក្មេង និ​ង​​សិស្ស​មត្តេយ្យ​ ដែល​មាន​ពិការភាព​។​

ED៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Emotional Disturbance (ការរំខាន​អារម្មណ៍​)​” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

​អ្នកជំនាញ​អប់រំ​៖​ ​គ្រូបង្រៀន​ដែល​​ទទួល​បាន​ការ​បញ្ជាក់​ដើម្បី​ផ្ដល់សេវាការ​អប់រំពិសេស​​។​

EL៖ ​អ្នករៀន​ភាសា​អង់គ្លេស​។

ELA៖ សិល្បៈភាសាអង់គ្លេស​។

ELST៖ គ្រូជំនួយ​​អ្នក​រៀន​ភាសាអង់គ្លេស​។​

ERMHS៖ សេវាសុខភាពផ្លូវ​ចិត្ត​​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ​។ ​ជា​សេវាកម្ម​សុខភាព​ផ្លូវ​ចិត្ត​ជាក់លាក់​​ដែល​បាន​ផ្ដល់ជូន​ដល់​សិស្ស​ក្នុង​កម្មវិធី​ការ​អប់រំ​ពិសេស​ ដែល​មាន​តម្រូវ​ការ​សង្គមអារម្ម​ណ៍​ ដែលប៉ះពាល់​​ដល់​សមត្ថភាព​រៀនសូត្រ​របស់​ពួកគេ​។​

ESY៖​ ពន្យារ​​ឆ្នាំសិក្សា​។ ការ​បង្រៀន​ពិសេស​ ឬ​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​ដែល​​ជា​ផ្នែក​នៃ​ IEP របស់​សិស្ស និង​ជា​ទូទៅ​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ពេល​​សាលា​រៀន​មិន​បើកវគ្គសិក្សា​។​ សិស្ស​ដែ​ល​មាន​លក្ខណៈសម្បត្តិ​​ទទួល​បាន​ ESY គឺ​ជា​សិស្ស​ដែល​មាន​ IEP និង​មាន​ពិការភាព​ដែល​ទំនង​ជា​នឹង​បន្ត​​ក្នុង​រយៈពេល​យូរ​។​ សិស្សក៏​នឹង​ត្រូវ​ការ​បង្ហាញ​ថា ​ការ​មិន​ទទួល​បាន​សេវាកម្ម​ក្នុង​អំឡុង​ពេល​វិសមកាលពីសាលា​រៀន​ អាច​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់ជំនាញ​ ថា​ពួកគេ​មាន​សមត្ថ​ភាព​មានកម្រិត​​​ក្នុង​ការ​រៀន​ជា​ថ្មី​នូវ​បំណិន​ដែល​បាត់​បង់​ ដោយសារ​បញ្ហា​នេះ​ ​វា​មិនអាច​​ទៅរួច​ ឬ​មិន​អាច​ថា​ SWD នឹង​សម្រេច​សមត្ថភាព​ផ្ទាល់ខ្លួន​ ដោយគ្មាន​សេវាកម្ម​ ESY។

មុខងារ​ប្រតិបត្តិ​៖​ សមត្ថភាព​របស់​សិស្ស​ក្នុង​ការ​ជ្រើសរើស​​ និង​គ្រប់​គ្រង​​អាកប្បកិរិយា​​ផ្ទាល់ខ្លួន​ដើម្បី​សម្រេច​គោលដៅ​។​ ​តម្រូវ​ឱ្យ​មាន​​ការ​គិត​ដំណាល​គ្នា​ និង​ស៊ាំញ៉ាំ​ដោយ​ប្រើ​អង្គចងចាំ​ការ​ងារ​។​

ភាសាផ្នែក​សរសេរ-និយាយ៖​ ធាតុ​ចេញ​​របស់​គំនិត​។​ ចំណុច​នេះ​អាច​រួម​បញ្ចូល​ កាយវិការ​ សញ្ញា ការ​បញ្ជាក់​ និង​សម្ដី​។​

ចលករតូច​៖ ពាក់​ព័ន្ធ​នឹង​ចលនា​ជាក់​ច្បាស់របស់ដៃជើង​ និង​ម្រាម​ដៃ​។​ ជាឧទាហរណ៍​ សិស្ស​ប្រើ​បំណិត​ចលករ​តូច​សម្រាប់​ការ​សរសេរ​ដោយ​ដៃ​ និង​ការ​បិទ​ឡេវ​អាវ​។​

មុខងា​អាកប្បកិរិយា​៖​ បញ្ជាក់​ពី​មូលហេតុ​ដែល​សិស្ស​​អាច​​បង្ហាញ​អាកប្បកិរិយា​​រំខាន​ជាក់លា​ក់​ណាមួយ​។​ ជាទូទៅ ​ស្ថិត​ក្នុង​ប្រភេទ​មួយ (ឬច្រើន) ​នៃ​ប្រភេទ​ទាំង 4៖ ទៅ​រក​វត្ថុ/សកម្មភា​ព​ចង់​​បាន​, គេច​ពី​ការ​ទាម​ទារ​, ទាក់ទាញ​អារម្មណ៍​ពី​បុគ្គលផ្សេង​ និង​ធាតុចូល​ខាង​ឥន្ទ្រី​យារម្មណ៍​​។

គោលដៅ៖​ លទ្ធផល​លក្ខណៈបុគ្គល​ដែល​អាច​វាស់វែង​បាន​ ដើម្បី​ដោះស្រាយ​ចំណុច​ត្រូវ​ការ​សម្រាប់​ SWD។ ជាទូទៅ​​មាន​សរសេរ​នៅ​ក្នុង​ IEP ហើយ​ត្រូវ​សម្រេច​ឱ្យ​បាន​ក្នុង​រយៈពេល​​មួយ​ឆ្នាំ។​ គោលដៅ​​​ត្រូវ​ជាក់លាក់​ អាច​វាស់វែង​បាន អាចសម្រេចបាន​ ពាក់ព័ន្ធ​ និង​ត្រូវ​ពេល​ ឬ​ហៅកាត់ជា​អង់គ្លេស​ថា​ SMART។

ចលករធំ​៖​ ពាក់ព័ន្ធ​នឹង​សាច់ដុំធំ​ៗ​ (ឧ.ទា. បម្លាស់ទី​ និងចលនា​ស៊ីសង្វាក់​)​

HSDP៖ កម្មវិធី​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​

IAES៖ មជ្ឈដ្ឋាន​អប់រំ​ជំនួស​បន្ទាប់​បន្សំ​។​ ក្នុង​អំឡុង​ការ​ពន្យា​រ​ពេលយូរ​ សិស្ស​អាច​ទទួល​ការ​បង្រៀន​ និង​សេវាកម្ម​​នៅ​ក្នុងមជ្ឈដ្ឋាន​អប់រំ​ជំនួស​បន្ទាប់​បន្សំ​ ដែល​ជា​ការ​ដាក់​ឱ្យ​រៀន​ដែល​ខុស​គ្នា​ពី​កន្លែង​ដែលសិស្ស​ទទួល​បាន​ការ​អប់រំ​និង​សេវាកម្ម​ជា​ទូ​ទៅ​។​

ID៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Intellectual Disability (ពិការភាព​ផ្នែកសតិបញ្ញា)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

IEE៖ ការវាយតម្លៃ​ការអប់រំដោយឯករាជ្យ​។​ IEE គឺជា​ការវាយ​តម្លៃមួយ​ដែល​​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់​ដែល​មិន​ធ្វើ​ការ​នៅ​មណ្ឌលសិក្សា​ធិការ​។​ ឪពុកម្ដាយ និង​អាណា​ព្យាបាល​ អាច​ឱ្យ​មណ្ឌល​​បង់ប្រាក់​ IEE បាន​ ប្រសិន​បើ​ពួកគេ​មិន​យល់​ស្រប​នឹង​ការ​រក​ឃើញ​ ឬ​អនុសាសន៍​នៃ​ការ​វាយ​តម្លៃ​ការ​អប់រំ​ពិសេស​របស់​មណ្ឌល​។​

ការ​កែ​ប្រែ​ IEP៖ នៅ​ពេល​ IEP ប្រចាំ​ឆ្នាំ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​ផ្នែក​​​នៃ IEP នោះ​។​ រៀប​ចំ​កិច្ច​ប្រជុំ​ IEP ​ដើម្បី​ធ្វើ​ការ​ប្រែ​ IEP ពុំ​បាន​ដក​ការ​ទទួល​ខុស​ត្រូវ​​របស់​ទីភ្នាក់ងា​រ​អប់រំ​ក្នុង​មូលដ្ឋាន​ ក្នុង​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ​នោះ​ទេ​។​

IFSP៖ ផែនការ​សេវាកម្ម​សម្រាប់​គ្រួសារ​នីមួយ​​ៗ​។ រៀប​រាប់​ពី​សេវាអន្តរាគមន៍​ដើមទី​ដែល​កុមារ​នឹង​ទទួល​បាន​តាមរយៈ​មជ្ឈមណ្ឌលក្នុងតំបន់ រហូត​ដល់​ខួប​អាយុ 3 ឆ្នាំ។

IPP៖ ផែនការ​កម្ម​វិធី​ជា​លក្ខណៈ​បុគ្គល​។ រៀប​រាប់​ពី​គោលដៅ​និង​សេវាកម្ម​​ក្រៅ​ពី​ការ​អប់រំ​ តាមរយៈ​មជ្ឈមណ្ឌលក្នុងតំបន់សម្រាប់​បុគ្គល​ដែល​មាន​ពិការ​ភាព​។​

ITP៖ ផែន​ការ​ឆ្លងវ័យ​លក្ខណៈបុគ្គល​។​ ផែនការ​ជាលាយលក្ខណ៍​អក្សរ​ បង្កើត​ឡើង​ដើម្បី​ជួយ​ត្រៀម​រៀប​ចំ​សិស្ស​ឱ្យ​​​ផ្ទេរ​ពីជីវិតសិស្ស​​សាលា​ទៅជា​ជីវិត​ក្រោយ​ការសិក្សា​​​។ គួរ​រួម​បញ្ចូល​នូវ​កម្មវត្ថុ​​ ពេលវេលា​ និង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​សម្រេច​កម្មវត្ថុ​នោះ​។​

LEA៖ ទីភ្នាក់ងារ​អប់រំក្នុងមូលដ្ឋា​ន​។ គណៈកម្មការ​អប់រំ​សាធារណៈ ឬ​អាជ្ញាធរ​សាធារណៈ​​ដទៃ​​ទៀត​ដែល​ចាត់​ចែង​ ឬ​ដឹក​នាំ​សាលាបឋមសិក្សា​ ឬ​មធ្យម​សិក្សា​របស់​រដ្ឋ​នៅ​ក្នុងទីក្រុង​ ឬ​ខោនធី​។​

ករណី​មាន​តិច​តួច​៖​ ពិការភាព​ដែល​មាន​កម្រ​កើត​មាន​។​ ឧទាហរណ៍រួមមាន​ជា​អាទិ៍ ​ការ​ថ្លង់ និង​ពិការភ្នែក​។​

ការ​បញ្ជ្រាប​៖​ បុគ្គលិក​មួយ​ចំនួន​នៅ​បន្ត​ប្រើ​ពាក្យ​នេះ​សំដៅ​លើ​ “​បរិយាបន្ន” ឬ​ដើម្បី​ឆ្លុះ​បញ្ចាំ​ង​​ SWD ដែល​ចំណាយ​ពេល​នៅ​ក្នុង​មជ្ឈដ្ឋាន​អប់រំ​ទូទៅ​។​

ការកំណត់ជាក់ស្ដែង​​៖ កិច្ចប្រជុំ​សំខាន់​មួយ​ដែល​កើត​មាន​ឡើង​​ ប្រសិន​បើ​ SWD ​ត្រូវ​បាន​​ព្យួរ​ការសិក្សា​ច្រើន​ជាង​ 10 ថ្ងៃ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​សិក្សា​ ឬ​ប្រសិន​បើសិស្ស​​​ត្រូវ​បានគេ​ណែ​នាំ​ឱ្យ​បណ្ដេញ​ចេញ​។​ ​ក្នុង​​អំឡុង​កិច្ចប្រជុំ​នេះ​ ​សាលា​ត្រូវ​តែ​ត្រួត​ពិនិត្យ​​ថា​តើ​ អាកប្បកិរិយា​នោះ​បង្កឡើង​ដោយ​ពិការភាព​របស់​សិស្ស​ឬ​អត់​។​

MD៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Multiple Disabilities (ពិការភាពច្រើនផ្នែក​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

ការ​ផ្លាស់ប្ដូរ​៖​ នៅ​ពេល​ដែល​ខ្លឹម​សារ​នៃ​ការ​បង្រៀន​និង​សម្ភារៈ​ផ្សេង​ៗ​ដែល​ទៅ​ឱ្យ​ SWD ខុស​គ្នា​ពី​កម្មវិធីសិក្សា​ ដែល​បានផ្ដល់​ឱ្យ​មិត្តភ័ក្តិ​​ដែល​មាន​អាយុ​ដូច​គ្នា។​

MPC៖ ដើមឡើយ​ត្រូវ​បាន​គេ​ហៅ​ថា​បន្ទប់​រៀន​ “​មានភាពផុយស្រួយ​ខាង​វេជ្ជសាស្រ្ត"​។​ វា​ជា​បន្ទប់​រៀន​ដាច់ដោយ​ឡែក​សម្រាប់​សិស្ស​ដែល​មាន​បញ្ហា​សុខភាព​ ឬ​បញ្ហា​រាងកាយ​។​

MT៖ គ្រូពេទ្យ​ព្យាបាលតាមរយៈតូរ្យ​​តន្រ្តី​។​ ផ្ដល់​​ការព្យាបាលតាមរយៈតូរ្យតន្រ្តី​ជា​សេវាកម្ម​ដែល​ពាក់ព័ន្ធ​។​

NPA៖ ទីភ្នាក់ងារ​មិនមែន​រដ្ឋ​។​ អង្គភាព​មិនមែន​​មណ្ឌល​សិក្សា​ធិការ​ ដែល​ផ្ដល់​​សេវាអប់រំ​ទៅឱ្យ SWD។ ​ត្រូវ​មាន​ការ​បញ្ជាក់​ពី CDE។

NPS៖ សាលារៀន​មិនមែន​សាធារណៈ​។ សាលារៀន​ដែល​មណ្ឌល​សិក្សា​ធិការ​ចុះ​កិច្ចសន្យា​ជាមយយ​ដើម្បី​ផ្ដល់​សេវាអប់រំ​ និង​ការ​គាំ​ទ្រ​ដល់ SWD។ ​ត្រូវ​មាន​ការ​បញ្ជាក់​ពី CDE។

OHI៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Other Health Impaired (វិការៈសុខភាព​​ផ្សេង​ទៀត​​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

OI៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Orthopedic Impairment (ការ​ចុះ​ខ្សោយសន្លាក់​ឆ្អឹង​​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

ឃានវិញ្ញាណ​៖​ ពាក់​ព័ន្ធ​នឹង​អារម្មណ៍​ដឹង​ក្លិន​។​

 

OT៖ គ្រូពេទ្យ​ព្យាបាល​​សម្ប​ទាការងារ​ ឬ​ការ​ព្យាបាល​សម្បទា​ការងារ

ល្បឿននិយាយ​​​៖​ ​តើ​មនុស្ស​​ម្នាក់​និយាយ​ញាប់ប៉ុណ្ណា​។

PBIS៖ អន្តរាគមន៍​ និង​ការ​គាំ​ទ្រ​​អាកប្បកិរិយា​វិជ្ជមាន​។​ កម្មវិធី​អន្តរាគមន៍​ដោយ​មាន​ការ​ផ្ដោត​សំខាន់​លើ​​ការ​ផ្ដល់​រង្វាន់​ដល់​អាកប្បកិរិយា​ចង់​បាន​របស់​សិស្ស​។​

PK ឬ Pre-K៖ មត្តេយ្យសិក្សា​

ប្រាកម៉ាទិក៖​ ការ​ប្រើប្រាស់​ភាសា​​សម្រាប់​មុខងារ​ ដូច​ជា​​ការ​ស្នើសុំ​ព័ត៌មាន​ ឬ​ការ​គួរ​សំ​ដាក់​នរណា​ម្នាក់​។​

ជំនាញ​​មុន​ធ្វើ​ការងារ​៖​ ជំនាញ​នានា​ដែល​មនុស្ស​​ម្នាក់​នឹង​ត្រូវ​ការ​ដើម្បី​ត្រៀម​ខ្លួន​មាន​ការងារ​ធ្វើ​។​ អាច​ជា “​ជំនាញ​ទន់”​ ដូចជា​ការ​ប្រាស្រ័យ​ទាក់​ទង​ និង​អាកប្បកិរិយា​សមរម្យ​។​ ក៏​អាច​ជា​ការ​អភិវឌ្ឍ​ “​សីលធម៌ការងារ”​ ​ដូច​ជា​ ការ​តស៊ូ ការ​សួរ​បញ្ជាក់​ និង​ការ​ទទួល​យក​ការ​រិះ​គន់​បែប​ស្ថាបនា​។​

Pro-ACT៖ ការ​បណ្ដុះ​បណ្ដាល​វិបត្តិវាយតប់​បែប​វិជ្ជាជីវៈ​។ កម្មវិធី​បណ្ដុះ​បណ្ដាល​មួយ​ដើម្បី​ធានាថា​ គ្រូ​បង្រៀន​ ​អ្នក​ពាក់​កណ្ដាល​អាជីព​ និង​អ្នក​ផ្ដល់សេវា​ដែល​ពាក់​ព័ន្ធ​ (និង​​បុគ្គលិក​នៅ​កន្លែងផ្ទាល់ដទៃ​ទៀត​) អាច​ធ្វើ​អន្តរាគមន៍​នៅ​ពេល​សិស្ស​បង្ហាញ​អាកប្បកិរិយា​​ដែល​អាច​បង្កគ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ និង​អ្នក​ទៃ​។​ ផ្ដោត​សំខាន់​លើ​​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​ ​ដោយ​មាន​អន្តរាគមន៍​រាង​កាយ​​ជា​ជម្រើស​ចុងក្រោយ​បង្អស់​។​ កម្មវិធី​បណ្ដុះ​បណ្ដាល​ទូទៅ​សម្រាប់​​ការ​ចាប់​ចង និង​/ឬ​ការ​ដាក់​ឱ្យ​នៅ​ដាច់​តែ​ម្នាក់​ឯង​។​

របាយការណ៍​វឌ្ឍនភាព​៖​ យ៉ាង​ហើយ​ដៃគូ​ដែល​មាន​អាយុស្រករ​គ្នា​ នឹង​ទទួល​បាន​ប័ណ្ណ​រាយការណ៍​មួយ​ SWD មាន​សិទ្ធិ​ទទួល​បាន​របាយការណ៍​អំពី​វឌ្ឍនភាព​ចំពោះ​គោលដៅ IEP រប​ស់​​ពួកគេ​បាន​។​ ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ “​គោលដៅ​ដែល​បានកត់ចំណាំ​​”​។

តម្រុយ​៖ ត្រូវ​បាន​ប្រើ​​ដើម្បី​បញ្ជាក់​ពី​កម្រិត​នៃ​ការ​ណែ​នាំ​ដែល​បាន​ផ្ដល់​ទៅ​ឱ្យ​សិស្ស​។ ជា​ទូទៅ​​​មាន​កត់​ចំណាំ​នៅ​ក្នុង​គោលដៅ​ ឬ​កម្មវត្ថុ​នៃ IEP។ រួមមាន​​តម្រុយ​ខាង​រូបរាងកាយ​ ភាសា សញ្ញា និង​រូបភាព​។​

ការ​ដឹង​ទីតាំងរាងកាយ​​ក្នុងលំហ​៖​ ​របៀប​ដែល​ខួរក្បាល​វិភាគ​ចលនា​និង​ទីតាំង​រាង​កាយ​។​

កម្រិត​ភាសា​៖​ ល្បឿន​និយាយ និង​សំនៀង​របស់​ភាសា​​និង​សូរ​។​

PT៖​ គ្រូពេទ្យ​ព្យាបាល​ដោយចលនា ឬការព្យាបាល​ដោយចលនា​

PWN៖ ការ​ជូនដំណឹង​​ជាលាយលក្ខណ៍អក្សរជាមុ​ន​។ មណ្ឌលសិក្សាធិការ​ត្រូវ​ផ្ដល់​ PWN ក្នុង​ស្ថានភាព​ជាក់លាក់​មួយ​ចំនួន។ ​ឧទាហរណ៍​ខ្លះ រួមមាន​នៅ​ពេល​ខ្លួន​បដិសេធ​​មិន​ចាត់វិធានការ​​​ដែល​ឪពុកម្ដាយ​បាន​ស្នើសុំ​ នៅ​ពេលខ្លួន​ចង់​ផ្លាស់ប្ដូរ​​​ការ​ដាក់​ឱ្យ​ចូលរៀន​ ឬ​​ការកំណត់​ថា​សិសក្ស​ម្នាក់​មាន​ពិការភាព​ ឬ​នៅ​ពេល​ដែលខ្លួន​​មាន​ផែន​ការ​វាយ​តម្លៃ​សិស្ស​ដែល​មាន​ពិការភាព​។​

ភាសាផ្នែក​អាន​-ស្តាប់៖​ សមត្ថភាព​ស្ដាប់​សូរ​ និង​បកប្រែ​សូរ​នោះ​ទៅ​ជា​គំនិត​ដែល​មានន័យ​។​ ក៏​រួម​បញ្ចូល​នូវ​សមត្ថភាព​ក្នុង​ការ​បកស្រាយ​កាយវិការ​និង​ពាក្យសម្ដី​របស់​អ្នក​ដទៃ​​ផង​ដែរ​។​

ម៉ោង​សង​៖​ ពេលវេលា​ដែល​ចាំ​បាច់​ដើម្បី​ស្ដារ​ការ​បាត់​បង់​ជំនាញ​មក​វិញ​។​ សូមមើល ការបា​ត់​បង់ជំនាញ​។​

ការ​ព្យាបាល​តាម​ការ​កម្សាន្ត​៖​ សេវាកម្មពាក់ព័ន្ធ​ដែល​អាច​ជា​ផ្នែក​​នៃ​ការ​ផ្ដល់​ជូន​នៃ FAPE។

ការបាត់បង់ជំនាញ​៖​ ការ​បាត់​បង់ជំនាញ​សំខាន់​ៗ​​​របស់​ SWD ​ក្នុង​អំឡុង​​វិសមកាលធម្មតា​នៅ​ក្នុង​ឆ្នាំ​សិក្សា​។​ សូមមើល ​ម៉ោង​សង។

សេវាកម្មពាក់ព័ន្ធ៖​ សេវាកម្ម​ដែល​អាច​ត្រូវ​ការ​ដើម្បី​ជួយ​សិស្ស​ដែល​មាន​ពិការភាព​ឱ្យ​បំពេញ​តាម​គោលដៅ IEP របស់​ពួកគេ​។​ ឧទាហរណ៍រួមមាន​ ការព្យាបាលសម្ដី/ភាសា​ ឬ​ការ​ព្យាបា​ល​សម្បទា​ការងារ។

RSP៖ ​អ្នក​​ឯកទេស​ធនធាន​

RTI៖ ការ​ឆ្លើយ​តប​ទៅ​នឹង​អន្តរាគមន៍​។​ កម្មវិធី​អប់រំ​ទូទៅ​ដែល​មាន​គោលដៅ​ក្នុង​ការ​ផ្ដល់​ការ​បង្រៀន​ដែល​មាន​គុណភាព​ខ្ពស់​ និង​ដើម្បី​ធានា​ថា​ កុមារគ្រប់រូប​ត្រូវ​បាន​ពិនិត្យ​មើល​​ដើម្បី​ទទួល​បាន​កម្មវិធីសិក្សា​ដែល​សមស្រប​។​

SAI៖ ការ​បង្រៀន​សិក្សា​ធិការ​​ឯកទេស​

SCERTS៖ ការ​ប្រាស្រ័យ​ទាក់​ទង​សង្គម​/​ការកម្រិត​ខាង​អារម្មណ៍​/​ការ​គាំ​ទ្រ​ដោះដូរ​។ គោលវិធី​អប់រំ​ជា​រួម​ ដើម្បីដោះស្រាយ​​បញ្ហា​ប្រឈម​ស្នូល​​ដោយ​កុមារ​​នៅ​ក្នុង​កម្រិត​ជំងឺ​អូទីសឹម​។ ​ផ្ដោត​លើ​ការ​បង្កើត​ការ​ប្រាស្រ័យ​ទាក់​ទង​ ការកម្រិត​ខាង​អារម្មណ៍​ និង​ការ​គាំ​ទ្រ​ដោះដូរ​។

SCIA៖ ជំនួយ​ការ​បង្រៀន​កាលៈទេសៈពិសេស​។ ជា​ពាក្យ​ប្រើ​ដោយ​មណ្ឌល​សិក្សា​ធិការ​មួយ​ចំនួន​​ដើម្បី​រៀប​រាប់​ពី​ជំនួយ​មួយ​ទល់​មួយ​។​

SEA៖ ជំនួយ​​អប់រំ​ពិសេស​

ស្វ័យ​កំណត់​៖​ ផ្ដោត​សំខាន់​លើ​ SWD ដែល​មាន​ធាតុ​ចូល​សំខាន់​ និង​ជម្រើស​ក្នុង​ការ​សម្រេ​ច​ចិ​ត្ត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ខ្លួន​ពួកគេ​។​ គោលវិធី​នេះ​​គិត​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​ដូចជា​​ ចំណង់​ចំណូល​ចិត្ត​ ចំណុច​ខ្លាំង​ពាក់ព័ន្ធ​ ការ​មិនចូលចិត្ត គោលដៅ និង​រង្វង់​នៃ​ការ​គាំ​ទ្រ​។​

SELPA៖ តំបន់ផែនការ​មូលដ្ឋានសម្រាប់ការ​​អប់រំពិសេស​

SESA៖ មន្ត្រី​គ្រប់គ្រង​ការ​អប់រំពិសេស​នៅនឹង​កន្លែង​

SET៖ អ្នក​បច្ចេកទេស​​អប់រំ​ពិសេស​

SLD​៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Specific Learning Disability (ពិការភាព​ផ្នែក​សិក្សា​រៀន​សូ​ត្រ​​ជាក់លាក់​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​ ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ “LD” សំដៅ​លើ​ពាក្យ​ថា “learning disability (ពិការភាព​ផ្នែក​សិ​ក្សា​រៀនសូត្រ​”។

SLI៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Speech/Language Impairment (ការ​ចុះ​ខ្សោយខាង​សម្ដី/ភាសា​​​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

SLP៖ គ្រូពេទ្យ​ព្យាបាល​ខាង​សម្ដី/ភាសា​

SST៖ ក្រុម​​សិក្សា​របស់​សិស្ស​។​ ដំណើរ​ការ​ដែល​អ្នក​អប់រំ​និង​ឪពុកម្ដាយ​ជួប​​ប្រជុំ​គ្នា​ដើម្បី​និយា​​យ​អំពី​មូលហេតុ​ដែល​សិស្ស​​គ្មាន​វឌ្ឍនភាព​ក្នុង​កម្មវិធីសិក្សា​ទូទៅ​ និង​ធនធាន​និង​យុទ្ធសា​ស្រ្ត​ដែល​អាច​ដាក់​ឱ្យ​ប្រើប្រាស់​បាន​។​ ដំណើរ​ការ​​នេះ​ពេល​ខ្លះ​ក៏​អាច​ធ្វើ​ឡើង​​នៅមុន​​ពេលធ្វើ​​​​ការ​បញ្ជូន​ទៅ​​ការ​អប់រំពិសេស​ផង​ដែរ​ ប៉ុន្តែ​មិន​ចាំ​បាច់​នោះ​ទេ​។​ ប្រសិន​បើ​​អ្នក​សង្ស័​យ​ថា​សិស្ស​របស់​អ្នក​មាន​ពិការភាព​ អ្នក​គួរ​ស្នើសុំ​​ការ​វាយ​តម្លៃ​ការ​អប់រំ​ពិសេ​ស។​

TBI៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Traumatic Brain Injury (របួសប៉ះ​ទង្គិច​ខួរក្បាល​ធ្ងន់ធ្ងរ​​​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

TK៖ មត្តេយ្យសិក្សា​មុន​អាយុប្រាំឆ្នាំ​​

អន្តរកាល​៖​ សំដៅ​លើ​ដំណើរ​ការ​នៃ​​ការផ្លាស់ប្ដូរ​ពី​ការ​អប់រំ​មធ្យមសិក្សា​ទៅ​ជា​មនុស្ស​ពេញ​

វ័យ​។​ មណ្ឌលសិក្សាធិការ​ត្រូវ​តែ​បង្កើត​ ITP ឡើង​ ដើម្បី​ជួយ​សិស្ស​ដែល​មាន IEP តាមរយៈ​ដំណើរ​ការ​នេះ​។​ ចំណុច​នេះ​គួរ​ចាប់​ផ្ដើម​នៅ​ពេល​សិស្ស​មាន​អាយុចន្លោះ​ពី 14 និង​ 16 ឆ្នាំ​។​

IEP រៀង​រាល់​បី​ឆ្នាំ​ម្ដង​៖​ ​​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ ការ​វាយ​តម្លៃ​រៀង​រាល់បីឆ្នាំម្ដង ឬ​ការ​ត្រួត​

ពិនិត្យ​រៀងរាល់បីឆ្នាំ​ម្ដង​។​ ការ​វាយ​តម្លៃ​ធ្វើ​ឡើង​រៀង​រាល់​បី​ឆ្នាំ​ម្ដង​ ដើម្បីកំណត់​ថា​តើ​សិស្ស​ម្នាក់​នៅ​តែ​មាន​សិទ្ធិ​ទទួល​បាន​​សេវាអប់រពិសេស​​ទៀត​ដែរ​ឬ​ទេ​ នៅ​ក្នុង​ផ្នែក​ដែល​មាន​ការ​សង្ស័យ​​​ថា​មាន​ពិការភាព​។​

ត្រចៀក​ក្នុង​៖​ របៀប​ដែល​ខួរ​ក្បាល​វិភាគ​លំនឹង​និង​​តម្រង់​ទិស​យើង​នៅ​ក្នុងលំហ​។​

VI៖ ជា​អក្សរ​កាត់​សម្រាប់​ពាក្យ “Visual Impairment (ការ​ចុះ​ខ្សោយគំហើញ​​​)” ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស​របស់​សហព័ន្ធ​។​

គំហើញ​៖​ ពាក់​ព័ន្ធ​នឹង​ការ​មើល​ឃើញ ក៏​ដូច​ជា​​ការ​វិភាគ​​/ការ​បកស្រាយ​ទិន្នន័យ​​ពី​ការ​មើល​ឃើញ​។​

ជំនាញ​​វិជ្ជាជីវៈ​៖ សកម្មភាព​ និង​គោលគំនិត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​។​ ​ជាទូទៅ​ ពាក់ព័ន្ធ​នឹង

​វ័យ​អន្តរកាល​។​

VT៖​ ការ​ព្យា​បាលគំហើញ​