របៀបជួលអ្នកផ្តល់សេវាជំនួយនៅផ្ទះ (IHSS, In-Home Supportive Services) ដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺជាអនីតិជន ៖ ការផ្លាស់ប្តូរកម្មវិធី IHSS

Publications
#8100.06

របៀបជួលអ្នកផ្តល់សេវាជំនួយនៅផ្ទះ (IHSS, In-Home Supportive Services) ដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺជាអនីតិជន ៖ ការផ្លាស់ប្តូរកម្មវិធី IHSS

This fact sheet is for families who want to hire a non-parent provider for their In-Home Supportive Services (IHSS) eligible minor child (under age 18). A non-parent provider can include a non-parent relative, friend, or other provider who is registered with the IHSS program.

ការបដិសេធ៖  ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វា​គឺ​ជា​បច្ចុប្បន្ន​កាល​បរិច្ឆេទ​បាន​ប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។

សន្លឹកព័ត៌មានការពិតនេះ គឺសម្រាប់គ្រួសារដែលចង់ជួលអ្នកផ្តល់សេវាដែលមិនមែនជា​ឪពុកម្តាយ របស់អ្នកជំងឺ ដើម្បី​ផ្តល់សេវាជំនួយក្នុងផ្ទះ (IHSS, In-Home Supportive Services) ដល់អនីតិជន ក្នុង​គ្រួសារ ដែល​មានសិទ្ធិទទួលបានជំនួយនេះ (ក្រោមអាយុ 18 ឆ្នាំ) ។ អ្នកផ្តល់សេវា​ដែលមិនមែន​ជា​ឪពុក​ម្តាយ របស់អ្នកជំងឺ ជាអនីតិជន មានដូចជា សាច់ញាតិ មិត្តភ័ក្តិ ឬអ្នកផ្តល់សេវា​ផ្សេង​ទៀត​ដែលមិនមែនជាឪពុកម្តាយ របស់អ្នកជំងឺជាអនីតិជន ដែល​បាន​ចុះឈ្មោះជាមួយកម្មវិធី IHSS ។ កម្មវិធី មានការរឹតបន្តឹង ចំពោះពេល ដែលអ្នកអាច​ ជួល​អ្នកផ្តល់សេវាដែល​មិនមែន​ជាឪពុកម្តាយ ដើម្បីមើលថែអ្នកជំងឺជា អនីតិជន ។ ទោះជាយ៉ាង​ណាក៏ដោយ ប្រសិនបើអ្នក​ជំងឺ​ជាអនីតិជន ត្រូវបានចុះឈ្មោះក្នុងកម្មវិធី IHSS ដែលហៅថា កម្មវិធីសេវាថែទាំផ្ទាល់ខ្លួន (PCSP, Personal Care Services Program) អ្នក​ដែលមិនមែន​ជា​ឪពុកម្តាយរបស់អ្នកជំងឺ​ជាអនីតិជន អាច ជាអ្នកផ្តល់សេវា​មើលថែ​អ្នក​ជំងឺ​ជាអនីតិជន រូបនេះ ។ បទបញ្ញត្តិចំពោះ អ្នក​មើលថែអ្នកជំងឺជាអនីតិជន គឺជាម្តាយឪពុក​របស់​កុមាររូបនោះ នៃកម្មវិធី IHSS មានលក្ខណៈ​ស្មុគ្រ​ស្មាញ និងពិបាកយល់ ។ សន្លឹកព័ត៌មានការពិតនេះ មិនមែនរៀប​ចំឡើង ដើម្បីសង្ខេប​ខ្លឹម​សារ​នៃបទបញ្ញត្តិទាំងនេះទេ ។1 សន្លឹកព័ត៌មាន ការពិតនេះ នឹង​ពិភាក្សា​អំពី​របៀបនៃការ​ចុះឈ្មោះកូនជាអនីតិជន របស់អ្នក ក្នុងកម្មវិធី PCSP និងរបៀបប្តូរ​មកកាន់កម្មវិធីនេះ ប្រសិន​បើមានភាពសមស្រប ។

កម្មវិធី IHSS មានរួមបញ្ចូលនូវកម្មវិធី 4 ផ្សេងពីគ្នា ។2 អ្នកទទួលផលពីកម្មវិធី IHSS ភាគ​ច្រើន​ត្រូវបានចុះឈ្មោះក្នុងកម្មវិធីជម្រើសទីមួយ​សហគមន៍ (CFCO, Community First Choice Option)។3 អ្នកអាចស្វែងយល់ថាតើអ្នកកំពុងស្ថិតនៅក្នុងកម្មវិធី IHSS មួយណា ដោយ​​ទាក់ទងបុគ្គលិកសង្គមកិច្ច IHSS ឬការិយាល័យសេវាសង្គមកិច្ចរបស់ខោនធី ។ 4 គឺ​មាន​ពេល ដែលគ្រួសារអាចចង់ដូរ ពី CFCO (ឬកម្មវិធីផ្សេងទៀត) ទៅកម្មវិធី PCSP ដើម្បី​ដោះស្រាយបញ្ហារបស់អ្នកផ្តល់សេវាមើលថែ អ្នកជំងឺជាអនីតិជន ដែលបានទទួលជំនួយពី IHSS ។ ឧទាហរណ៍ ករណីខោនធីបានប្រាប់អ្នកថា កម្មវិធី មិនអាច​ឲ្យកូនរបស់អ្នក ទទួល​បានអ្នកមើលថែ ដែលមិនមែនជាឪពុកម្តាយបានទេ ដោយសារឪពុកឬម្តាយ ឬទាំងឪពុក និងម្តាយរបស់អនីតិជនរូបនេះ "អាច ហើយមានពេល" មើលថែកូនរបស់ខ្លួនបាន ។ កម្មវិធី PCSP មិនមានការរឹតបន្តឹងបែបនេះទេ ហើយគ្រួសាររបស់អ្នកជំងឺ អាចពិចារណាក្នុងការដូរ​ទៅកាន់ម្មវិធី PCSP ដើម្បីអាចជួលអ្នកមើលថែកូន ដែលមិនមែនជាឪពុកម្តាយ ។


ចំណាំ ៖ បទបញ្ញត្តិអំពីអ្នកមើលថែអ្នកជំងឺជាអនីតិជនដែលជាឪពុកម្តាយរបស់អ្នកជំងឺ កំពុងស្ថិតក្នុងដំណើរការធ្វើបច្ចុប្បន្នភាព ដើម្បីធ្វើឱ្យវាមានភាពងាយស្រួលយល់ជាងមុន និងដើម្បីលុបបំបាត់ការរឹតបន្តឹងថាតើអ្នកណាដែលអាចធ្វើជាអ្នកមើលថែអ្នកជំងឺជាអនីតិជនបាន (សង្ឃឹមថាអាចធ្វើបច្ចុប្បន្នភាពរួចរាល់ នៅដំណាច់ឆ្នាំ 2023) ។ ទោះជាយ៉ាងណាក៏​ដោយ ដរាបណា បទបញ្ញត្តិនេះ នៅមិនទាន់បាន​ធ្វើបច្ចុប្បន្នភាពរួចរាល់ទេនោះ គ្រួសារ​របស់​អ្នកជំងឺជាអនីតិជន ដែលត្រូវការអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ ដើម្បី​មើល​ថែ​កូនរបស់ខ្លួន ដែលមានសិទ្ធិទទួលសេវាពីកម្មវិធី IHSS ហើយជួបប្រទះបញ្ហានេះ អាច​ស្នើសុំប្តូរទៅកាន់កម្មវិធី PCSP បាន ។ នេះគឺដោយសារតែនៅក្រោមកម្មវិធី PCSP អ្នក​ជំងឺ​ជាអនីតិជន ដែលទទួលផលពីកម្មវិធី IHSS មិនអាចយកឪពុកម្តាយរបស់ខ្លួន ធ្វើ ជាអ្នកផ្តល់​សេវា​មើលថែខ្លួនបានទេ, ដូច្នេះបទបញ្ញត្តិ អនុញ្ញាតឱ្យជួលអ្នកផ្តល់សេវាដែល​មិនមែន​ជា​ឪពុកម្តាយ ធ្វើជាអ្នក​មើលថែ ជំនួសវិញ ។5 ចំណុចនេះ គឺគ្របដណ្តប់ ទាំងចំនួនម៉ោង ដែល​ត្រូវប្រើ ដើម្បីមើលការ​ខុសត្រូវ លើកិច្ចការពារអ្នកជំងឺ ។6 សូមចំណាំថា ដោយសារតែ​ឪ​ពុក​ម្តាយ មិនអាចធ្វើជាអ្នកផ្តល់សេវាមើលថែ កូនជាអនីតិជនក្រោមកម្មវិធី PCSP, ការប្តូរទៅ​កម្មវិធី PCSP អាចមិនមានភាពសមស្របទេ ប្រសិនបើឪពុកម្តាយរបស់អ្នកជំងឺជាអនីតិជន ចង់ធ្វើជាអ្នក​ផ្តល់​សេវា មើលថែកូនរបស់ខ្លួន ក្រោមកម្មវិធី IHSS ។

 

ហេតុអ្វីបានជាខ្ញុំចង់ដូរទៅកម្មវិធី PCSP?

សេណារីយ៉ូមួយ ដែលអាចបង្ហាញនូវភាពសមហេតុផល ក្នុងការប្តូរទៅកម្មវិធី PCSP គឺនៅពេលដែលឪពុក/ម្តាយ ឬទាំងឪពុក និងម្តាយ មានបញ្ហាអន្តោប្រវេសន៍ ដោយមិន​អាចធ្វើការ នៅសហរដ្ឋអាមេរិក បានទេ ។ នេះគឺដោយសារតែនៅក្រោមបញ្ញត្តិនៃកម្មវិធី IHSS ឪពុក/ម្តាយណាដែលមានបញ្ហាអន្តោប្រវេសន៍ ដោយមិនអាច​ធ្វើការ​នៅសហរដ្ឋ​អាមេរិក​បាន គឺមិនអាចធ្វើជាអ្នកផ្តល់សេវា IHSS ដែលទទួលបានប្រាក់ឈ្នួលឡើយ 7 ហើយ​ក៏អាចត្រូវស្ថិតក្រោមការ​រឹតបន្តឹង មិនឲ្យជួលអ្នកមើលថែ ដែលមិនមែនជាឪពុកម្តាយបានដែរ ក្នុងអំឡុងពេលដែល ឪពុកម្តាយរបស់អ្នកជំងឺ ជាអនីតិជន ត្រូវកម្មវិធីរកឃើញថា ពួកគាត់ "អាច និងមានពេល" ក្នុងការមើលថែកូនរបស់គាត់បាន ។ នៅពេលរឿងនេះកើតឡើង ខោន​ធីអាចសម្រេចចិត្តខុស ថាកុមារមិនមានសិទ្ធិទទួលបានសេវា IHSS ឬផ្តល់ចំនួនម៉ោងតិចតួច ចំពោះសេវានេះ ។ ការដូរទៅកម្មវិធី PCSP យ៉ាងហោចណាស់គឺអនុញ្ញាតឱ្យអ្នកអាច​ជួលអ្នក​ផ្តល់​សេវាមើលថែកុមារ ដែលមិនមែនជាឪពុក/ម្តាយរបស់គាត់ ដើម្បីផ្តល់សេវាដែលត្រូវការ សម្រាប់កូនអ្នក ។

សេណារីយ៉ូមួយទៀតគឺ ក្នុងករណីដែល ទាំងឪពុក និងម្តាយរបស់កុមារ ធ្វើការពេញម៉ោង ប៉ុន្តែម៉ោងធ្វើការ​ខុសគ្នា (ឧទាហរណ៍ ឪពុកធ្វើការនៅពេលយប់ ម្តាយធ្វើការនៅពេលថ្ងៃ) ។ ប្រសិនបើគ្រួសាររបស់អ្នក កំពុងស្ថិតក្នុងសេណារីយ៉ូណាមួយ, ការដូរទៅកម្មវិធី PCSP អាចជួយដោះស្រាយបញ្ហា ដែលកំពុងកើតឡើងបាន ហើយជួយឱ្យកូនរបស់អ្នក អាចទទួលបានសេវា IHSS ដែលគាត់មានសិទ្ធិទទួលបាន ពីអ្នកផ្តល់សេវាដែលមិនមែនជាឪពុកម្តាយ របស់គាត់ ។

សូមចំណាំថា ប្រសិនបើអ្នកចង់ក្លាយជាឪពុកម្តាយ ដែលជាអ្នកផ្តល់សេវាមើលថែកូនរបស់អ្នក ដែលមានសិទ្ធិទទួលបានសេវា IHSS នាពេលអនាគត, អ្នកត្រូវស្នើសុំលុបឈ្មោះកូនរបស់អ្នកចេញពីកម្មវិធី PCSP ហើយចុះឈ្មោះចូលកម្មវិធី CFCO ជំនួសវិញ ។

តើខ្ញុំអាច​ដូរចេញពីកម្មវិធី IHSS ដោយរបៀបណា?

អ្នកអាចសុំលប់ឈ្មោះកូនរបស់អ្នក​ចេញពីកម្មវិធី CFCO ដោយស្ម័គ្រចិត្ត ដើម្បីដូរទៅចុះ​ឈ្មោះ​ក្នុងកម្មវិធី PCSP នៅពេលណាក៏បាន ដោយមិនធ្វើឲ្យមាន ចន្លោះពេលដែល​មិនបាន​​ទទួលសេវា នៅក្នុងអំឡុងពេលផ្លាស់ប្តូរឡើយ ។8 ដើម្បីដូរចេញពីកម្មវិធី IHSS អ្នក​គួរតែ​ទាក់​ទងទៅការិយាល័យសេវាសង្គមកិច្ចរបស់​ខោនធីប្រចាំមូលដ្ឋាន​របស់អ្នក ដែល​ព័ត៌មាន​ទំនាក់​ទំនង​របស់ពួកគេ មាននៅឯ ៖ https://www.cdss.ca.gov/county-offices9 ខាងក្រោមគឺជា​គំរូលិខិត ៖

ជូនចំពោះការិយាល័យ Medi-Cal ៖

ខ្ញុំបាទ/នាងខ្ញុំ សូមស្នើសុំឱ្យអ្នកលុបឈ្មោះ (ឈ្មោះអ្នកជំងឺ) ចេញពីកម្មវិធី​ជម្រើស​ទីមួយរបស់សហគមន៍ IHSS ហើយចុះឈ្មោះ (ឈ្មោះអ្នកជំងឺ) ចូលក្នុងកម្មវិធីសេវា​ថែទាំផ្ទាល់ខ្លួន ជំនួសវិញ ដែលមានប្រសិទ្ធភាពភ្លាមៗ ។ ផែនការរដ្ឋ សម្រាប់ជំនួយ Medicaid, ឧបសម្ព័ន្ធ 3.1-K នៅទំព័រទី 7 អនុញ្ញាតឲ្យដូរបាន ។ សូមអរគុណ ។

ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម អ្នកអាចទាក់ទងអង្គការ Disability Rights California ដោយហៅទូរស័ព្ទមកលេខដែលមិនគិតថ្លៃ (800) 776-5746 ឬ
TTY ៖ (800) 719-5798 ។