ប័ណ្ណព័ត៌មានស្ដីពីកិច្ចដំណើរការ និងជម្រើសប្ដឹងតវ៉ារបស់នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា

ប័ណ្ណព័ត៌មានស្ដីពីកិច្ចដំណើរការ និងជម្រើសប្ដឹងតវ៉ារបស់នាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា
ការបោះពុម្ភផ្សាយនេះពិភាក្សាអំពីអ្វីគ្រប់យ៉ាងដែលមានដើម្បីដឹងអំពី DOR និងមូលនិធិដឹកជញ្ជូន
តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើខ្ញុំមានបញ្ហាជាមួយអ្នកប្រឹក្សាយោបល់នៃនាយកដ្ឋានស្តារនីតិសម្បទារបស់ខ្ញុំ?
ជំហានដំបូងរបស់អ្នក គឺព្យាយាមដោះស្រាយបញ្ហានោះជាមួយអ្នកប្រឹក្សាយោបល់នៃនាយកដ្ឋានស្តារនីតិសម្បទារបស់អ្នក។ ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាជាមួយអ្នកប្រឹក្សាយោបល់របស់អ្នក សូមស្នើសុំជួបពិភាក្សាជាមួយអ្នកត្រួតពិនិត្យអ្នកប្រឹក្សាយោបល់។ អ្នកត្រួតពិនិត្យការស្ដារនីតិសម្បទាអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានោះ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់នាយកដ្ឋានស្តារនីតិសម្បទា អ្នកមានសិទ្ធិក្នុងការប្តឹងតវ៉ា។
តើជម្រើសនៃការប្ដឹងតវ៉ារបស់ខ្ញុំមានអ្វីខ្លះ?
មានជម្រើសជាច្រើនសម្រាប់ការប្ដឹងតវ៉ា អ្នកអាចស្នើសុំការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល
ការសម្រុះសម្រួល ឬសវនាការយុត្តិធម៌។ ជម្រើសផ្សេងៗគ្នាទាំងនេះ នឹងត្រូវពន្យល់លម្អិតជាងនេះនៅផ្នែកខាងក្រោម។
តើខ្ញុំអាចស្នើសុំការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ដោយរបៀបណា?
ប្រសិនបើការព្រួយបារម្ភរបស់អ្នកមិនត្រូវដោះស្រាយ តាមរយៈអ្នកប្រឹក្សាយោបល់នៃនាយកដ្ឋានស្ដារនីតិសម្បទារបស់អ្នក ឬដោយអ្នកត្រួតពិនិត្យការស្ដារនីតិសម្បទានៅថ្នាក់មូលដ្ឋានទេ អ្នកអាចស្នើសុំការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលដែលនឹងត្រូវអនុវត្តដោយអ្នកគ្រប់គ្រងថ្នាក់ស្រុក។ អ្នកត្រូវស្នើសុំការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលក្នុងរយៈពេលមួយឆ្នាំ នៃការចេញសេចក្តីសម្រេចដែលអ្នកមិនយល់ស្របជាមួយ។ សំណើសុំរបស់អ្នកត្រូវរួមបញ្ចូល៖
- មូលហេតុដែលអ្នកគិតថាសេចក្ដីសម្រេចនោះគួរតែត្រូវផ្លាស់ប្ដូរ និង
- វិធានការដែលអ្នកស្នើសុំឱ្យនាយកដ្ឋានស្ដារនីតិសម្បទាអនុវត្ត។
Title 9 CCR §7353(a)(3)(A)-(B).
តើមានអ្វីកើតឡើងនៅក្នុងការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល?
នៅពេលដែលអ្នកគ្រប់គ្រងថ្នាក់ស្រុកទទួលបានសំណើសុំការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ពួកគេអាចសម្រេចរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ដែលនៅក្នុងកិច្ចប្រជុំនោះអ្នកត្រូវជួបជាមួយអ្នកគ្រប់គ្រងថ្នាក់ស្រុក ដែលនឹងពិនិត្យមើលបញ្ហារបស់អ្នក។ នៅក្នុងកិច្ចប្រជុំនេះ អ្នកនឹងមានឱកាសពន្យល់មូលហេតុដែលអ្នកយល់ឃើញថា សេចក្ដីសម្រេចរបស់នាយកដ្ឋានស្ដារនីតិសម្បទាមានកំហុសឆ្គង។ អ្នកអាចយកមកជាមួយនូវឯកសារនិងភ័ស្តុតាងដទៃផ្សេងទៀត ដែលគាំទ្រជំហររបស់អ្នក។ អ្នកប្រឹក្សាយោបល់នៃនាយកដ្ឋានស្តារនីតិសម្បទា ឬអ្នកត្រួតពិនិត្យការស្ដារនីតិសម្បទា អាចមានវត្តមាននៅក្នុងការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលនោះ ដើម្បីពន្យល់អំពីសេចក្ដីសម្រេចរបស់នាយកដ្ឋានស្ដារនីតិសម្បទា។
នៅក្នុងករណីខ្លះ ថ្នាក់គ្រប់គ្រងថ្នាក់ស្រុកអាចសម្រេចចិត្តធ្វើការត្រួតពិនិត្យឡើងវិញ និងចេញសេចក្ដីសម្រេច “ជាសាធារណៈ”។ អ្នកគ្រប់គ្រងថ្នាក់ស្រុកនឹងពិនិត្យមើលសំណើសុំរបស់អ្នក សំណុំរឿងរបស់អ្នក និងឯកសារដែលអ្នកបានដាក់ជូន។ អ្នកគ្រប់គ្រងថ្នាក់ស្រុកនឹងចេញសេចក្ដីសម្រេចដោយផ្អែកលើកំណត់ត្រាទាំងនេះ។
អ្នកគ្រប់គ្រងថ្នាក់ស្រុកនឹងសម្រេចថា តើសកម្មភាពរបស់អ្នកប្រឹក្សាយោបល់នៃនាយកដ្ឋានស្តារនីតិសម្បទាមានលក្ខណៈសមស្របដែរឬទេ ហើយផ្ញើជូនអ្នកនូវសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 15 ថ្ងៃ ក្រោយពេលទទួលបានសំណើសុំធ្វើការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលរបស់អ្នក។
ប្រសិនបើខ្ញុំមិនពេញចិត្តនឹងសេចក្ដីសម្រេចនៃការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល តើខ្ញុំអាចធ្វើអី្វបាន?
បើអ្នកមិនពេញចិត្តនិងសេចក្ដីសម្រេចនៃការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល អ្នកអាចស្នើសុំការសម្រុះសម្រួល និង/ឬសវនាការយុត្តិធម៌។ អ្នកត្រូវធ្វើសំណើសុំជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 30 ថ្ងៃនៃការចេញ សេចក្ដីសម្រេចនៃការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល។
Title 9 CCR §7353(f).
តើការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលមានលក្ខណៈចាប់បង្ខំដែរឬទេ?
ទេ។ កិច្ចដំណើរការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល មានលក្ខណៈស្ម័គ្រចិត្ត។ អ្នកអាចរំលងការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ហើយស្នើសុំសវនាការយុត្តិធម៌ និង/ឬការសម្រុះសម្រួលភ្លាមៗតែម្ដង។ Title 9 CCR §7351(c). ក៏ប៉ុន្តែ ការឆ្លងកាត់កិច្ចដំណើរការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលរបស់នាយកដ្ឋានស្តារនីតិសម្បទា មុនពេលស្នើសុំការសម្រុះសម្រួល ឬសវនាការយុត្តិធម៌អាចមានប្រយោជន៍។ បញ្ហាជាច្រើនអាចត្រូវដោះស្រាយនៅក្នុងថ្នាក់មូលដ្ឋាន ក្រៅផ្លូវការ និងកាន់តែឆាប់រហ័ស តាមរយៈកិច្ចដំណើរការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល។
តើខ្ញុំអាចស្នើសុំការសម្រុះសម្រួលដោយរបៀបណា?
អ្នកត្រូវស្នើសុំការសម្រុះសម្រួល ក្នុងរយៈពេលមួយឆ្នាំនៃសកម្មភាពដែលអ្នកមិនយល់ស្របជាមួយ។ ប្រសិនបើអ្នកទទួលបានសេចក្ដីសម្រេចនៃការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល អ្នកត្រូវស្នើសុំការសម្រុះសម្រួលក្នុងរយៈពេល 30 ថ្ងៃនៃការចេញសេចក្ដីសម្រេចនេះ។ សំណើសុំការសម្រុះសម្រួល គួរតែត្រូវដាក់ដោយប្រើប្រាស់ពាក្យស្នើសុំ DR 107។ អ្នកអាចស្វែងរកពាក្យសុំនេះតាមអនឡាញ តាមរយៈគេហទំព័រ៖ https://www.dor.ca.gov/Home/Forms#fairhearing.
ប្រសិនបើភាគីទាំងពីរយល់ព្រមធ្វើការសម្រុះសម្រួល ការសម្រុះសម្រួលនឹងត្រូវធ្វើឡើងក្នុងពេលវេលា និងនៅទីកន្លែងសមស្របមួយសម្រាប់ភាគីទាំងអស់ក្នុងរយៈពេល 25 ថ្ងៃប្រតិទិន ដោយគិតចាប់ពីពេលដែលអ្នកសម្របសម្រួលទទួលបានសំណើសុំនោះ។
Title 9 CCR §7353.6(b)-(c); 34 C.F.R. §361.57(d).
តើការសម្រុះសម្រួលមានលក្ខណៈចាប់បង្ខំដែរឬទេ?
ទេ។ ការសម្រុះសម្រួល មានលក្ខណៈស្ម័គ្រចិត្ត។ 34 C.F.R. §361.57(d)(2)(i). អ្នកអាចសម្រេចចិត្តក្នុងការរំលង
ការសម្រុះសម្រួល និងបន្តទៅសវនាការយុត្តិធម៌ដោយផ្ទាល់។ ទន្ទឹមគ្នានេះដែរ នាយកដ្ឋានស្តារនីតិសម្បទា ពុំចាំបាច់ត្រូវចូលរួមក្នុងការសម្រុះសម្រួលនោះឡើយ នាយកដ្ឋានស្តារនីតិសម្បទាអាចសម្រេចថា ពួកគេមិនចង់ចូលរួមក្នុងកិច្ចដំណើរការសម្រុះសម្រួលបាន។ ដូចកិច្ចដំណើរការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលផងដែរ ការសម្រុះសម្រួលមិនពន្យារពេលសិទ្ធិទទួលបានសវនាការយុត្តិធម៌នោះឡើយ។ Title 9 CCR §7353.6(b).
តើមានអ្វីកើតឡើងនៅក្នុងការសម្រុះសម្រួល?
ក្នុងអំឡុងពេលនៃការសម្រុះសម្រួល អ្នកនឹងជួបជាមួយអ្នកសម្រុះសម្រួលអព្យាក្រឹតមួយរូប និងអ្នកតំណាងមកពីនាយកដ្ឋានស្តារនីតិសម្បទា។ អ្នកសម្រុះសម្រួលនឹងព្យាយាមជួយអ្នក និងនាយកដ្ឋានស្តារនីតិសម្បទាក្នុងការដោះស្រាយវិវាទ និងសម្រេចនូវការព្រមព្រៀងមួយ។ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំការសម្រុះសម្រួល និងសវនាការយុត្តិធម៌នៅពេលតែមួយ ហើយអ្នកអាចដោះស្រាយបញ្ហាទាំងអស់ដែលត្រូវបានលើកឡើងនៅក្នុងវិវាទរបស់អ្នកក្នុងពេលធ្វើការសម្រុះសម្រួល សវនាការយុត្តិធម៌នឹងត្រូវដកចេញ។
ការសម្រុះសម្រួលគឺជាកិច្ចដំណើរការដែលមានលក្ខណៈសម្ងាត់។ នេះមានន័យថាព័ត៌មានណាក៏ដោយ ដែលត្រូវចែករំលែកក្នុងពេលធ្វើការសម្រុះសម្រួល នឹងមិនអាចត្រូវពិភាក្សានាពេលក្រោយនៅក្នុងសវនាការយុត្តិធម៌ ឬក្នុងបណ្ដឹងតុលាការនោះឡើយ។
តើខ្ញុំអាចស្នើសុំសវនាការយុត្តិធម៌ដោយរបៀបណា?
អ្នកអាចស្នើសុំសវនាការយុត្តិធម៌ពាក់ព័ន្ធនឹងបញ្ហារបស់នាយកដ្ឋានស្តារនីតិសម្បទា ជំនួសឱ្យឬបន្ថែមទៅលើការសម្រុះសម្រួលផងដែរ។ អ្នកត្រូវធ្វើសំណើសុំសវនាការយុត្តិធម៌ក្នុងរយៈពេលមួយឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីសកម្មភាព ឬសេចក្ដីសម្រេចដែលអ្នកមិនយល់ស្របជាមួយ។ Title 9 CCR §7354(a)(1). ដូចបានជម្រាបជូនខាងលើ ប្រសិនបើអ្នកចូលរួមក្នុងការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល អ្នកត្រូវស្នើសុំសវនាការយុត្តិធម៌ក្នុងរយៈពេល 30 ថ្ងៃនៃការចេញសេចក្ដីសម្រេចការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល។
សវនាការយុត្តិធម៌ ត្រូវធ្វើឡើយក្នុងរយៈពេល 60 ថ្ងៃនៃការដាក់សំណើជាលាយលក្ខណ៍អក្សររបស់អ្នក លើកលែងតែអ្នកយល់ព្រមពន្យារពេល។ Title 9 CCR §7354(b).
សំណើសុំសវនាការយុត្តិធម៌ គួរត្រូវដាក់ដោយប្រើប្រាស់ពាក្យស្នើសុំ DR 107។ អ្នកអាចស្វែងរកពាក្យសុំនេះតាមអនឡាញ តាមរយៈគេហទំព័រ៖ https://www.dor.ca.gov/Home/Forms#fairhearing.
តើមានអ្វីកើតឡើងនៅក្នុងសវនាការយុត្តិធម៌?
នៅក្នុងសវនាការយុត្តិធម៌ អ្នកមានឱកាសបង្ហាញនិងផ្ដល់ភ័ស្តុតាងគាំទ្រអំណះអំណាងរបស់អ្នកនៅមុខចៅក្រមច្បាប់រដ្ឋបាល (ALJ)។ អ្នកអាចយកមកជាមួយនូវឯកសារ សាក្សី ឬភ័ស្តុតាងដទៃផ្សេងទៀតដើម្បីបង្ហាញជូនចៅក្រមច្បាប់រដ្ឋបាល (ALJ)។ បណ្ដឹងតវ៉ាស្នើសុំសវនាការដោយយុត្តិធម៌ ដែលត្រូវស្នើឡើងដោយអ្នកដាក់ពាក្យសុំ ឬអតិថិជនរបស់នាយកដ្ឋានស្តារនីតិសម្បទា នឹងត្រូវបើកសវនាការដោយមន្ត្រីសវនាការអព្យាក្រឹតដែលស្ថិតនៅក្នុងបញ្ជីចៅក្រមច្បាប់រដ្ឋបាល (ALJ) នៃនាយកដ្ឋានសេវាទូទៅ ការិយាល័យសវនាការរដ្ឋបាល។ ចៅក្រមច្បាប់រដ្ឋបាល (ALJ) នឹងចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 30 ថ្ងៃ ក្រោយពេលធ្វើសវនាការយុត្តិធម៌នោះ។ Title 9 CCR §7358.
តើនាយកដ្ឋានស្តារនីតិសម្បទាអាចកាត់សេវានានាដែលខ្ញុំកំពុងទទួលបាន រហូតទាល់តែមានសេចក្ដីសម្រេចណាមួយដែរឬទេ?
ទេ។ រហូតទាល់តែកិច្ចដំណើរការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាលត្រូវបញ្ចប់ ឬរហូតទាល់តែការិយាល័យសវនាការរដ្ឋបាលចេញសេចក្ដីសម្រេចណាមួយ នាយកដ្ឋានស្តារនីតិសម្បទា មិនអាចព្យួរ កាត់បន្ថយ ឬបញ្ឈប់សេវាណាមួយដែលកំពុងត្រូវផ្ដល់ជូននៅក្រោមផែនការបុគ្គលសម្រាប់ការស្វែងរកការងារ (IPE) នោះឡើយ។ មានករណីលើកលែងពីរ ពោលគឺក្នុងករណីដែលបុគ្គលនោះស្នើសុំបញ្ឈប់ការផ្ដល់សេវានោះឬនាយកដ្ឋានស្តារនីតិសម្បទារកឃើញថា មានការក្លែងបន្លំឬអំពើឧក្រិដ្ឋផ្សេងទៀតដែលត្រូវប្រព្រឹត្តដោយបុគ្គលនោះ។
Title 9 CCR §7351(e).
ប្រសិនបើខ្ញុំមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់សវនាការយុត្តិធម៌ តើខ្ញុំអាចធ្វើអ្វីបាន?
ប្រសិនបើអ្នកមិនពេញចិត្តនឹងសេចក្ដីសម្រេចដែលត្រូវធ្វើឡើង ក្រោយសវនាការយុត្តិធម៌នោះ អ្នកមានសិទ្ធិដាក់បណ្ដឹងសារទុក្ខក្នុងរយៈពេល 6 ខែ ទៅកាន់តុលាការជាន់ខ្ពស់នៃរដ្ឋកាលីហ្វ័រញ៉ា។
តើខ្ញុំអាចស្នើសុំសមាជិកគ្រួសារម្នាក់ធ្វើជាតំណាងរបស់ខ្ញុំនៅក្នុងការសម្រុះសម្រួល ឬសវនាការយុត្តិធម៌បានដែរឬទេ?
អ្នកអាចតែងតាំងនរណាម្នាក់ ធ្វើជាតំណាងស្របច្បាប់របស់អ្នក និងតំណាងឱ្យអ្នកនៅក្នុងការសម្រុះសម្រួល ឬសវនាការយុត្តិធម៌។ អ្នកអាចស្នើសុំសមាជិកគ្រួសារ មិត្តភក្ដិ ឬអ្នកតស៊ូមតិដទៃទៀត ធ្វើជាតំណាងស្របច្បាប់របស់អ្នក។ តំណាងស្របច្បាប់ទាំងនោះ ត្រូវបំពេញពាក្យស្នើសុំ DR 108 មុនពេលពួកគេអាចធ្វើជាតំណាងរបស់អ្នក។ ពាក្យស្នើសុំនេះ អាចត្រូវស្វែងរកបាននៅតំណភ្ជាប់ខាងក្រោម៖ https://www.dor.ca.gov/Home/Forms#fairhearing.
ប្រសិនបើខ្ញុំមិនអាចអានភាសាអង់គ្លេស ឬមានពិការភាព ផ្នែកសោតវិញ្ញាណ ឬចក្ខុវិញ្ញាណ តើខ្ញុំអាចធ្វើអ្វីបាន?
អ្នកអាចស្នើសុំឱ្យគេផ្ញើសេចក្ដីជូនដំណឹង ឬសេចក្ដីសម្រេចមកអ្នកជាភាសាចម្បងរបស់អ្នក ឬតាមមធ្យោបាយប្រាស្រ័យទាក់ទងណាមួយដែលអ្នកចង់បាន។ ក្រោយពេលអ្នកធ្វើសំណើជាក់លាក់រួចរាល់ភ្លាម នាយកដ្ឋានស្តារនីតិសម្បទា ត្រូវផ្ញើសេចក្ដីជូនដំណឹង និងសេចក្ដីសម្រេចមកអ្នកជាភាសាចម្បងរបស់អ្នកឬតាមមធ្យោបាយប្រាស្រ័យទាក់ទងដែលអ្នកចង់បាន។ Cal. Welf. & Inst. Code §19013.5(a)-(b); Title 9 CCR §7352(a). ប្រសិនបើអ្នកចង់ទទួលបានសេចក្ដីជូនដំណឹង និងសេចក្ដីសម្រេចមកអ្នកជាភាសាណាមួយក្រៅពីភាសាអង់គ្លេស ប្រភេទអក្សរទំហំធំ ឬជាអក្សរស្ទាប អ្នកត្រូវស្នើសុំភាសាជាក់លាក់ ឬទម្រង់ជាក់លាក់ដែលអ្នកត្រូវការឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ អ្នកអាចស្នើសុំសេចក្ដីជូនដំណឹងជាភាសាផ្សេងៗគ្នា និង/ឬទម្រង់ផ្សេងៗគ្នា នៅពេលអ្នកស្នើសុំការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ការសម្រុះសម្រួល ឬសវនាការយុត្តិធម៌។
តើខ្ញុំអាចទទួលបានអ្នកបកប្រែ ឬអ្នកអាន ឬសេវាគាំទ្រដទៃទៀតក្នុងពេលធ្វើការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ការសម្រុះសម្រួល ឬសវនាការយុត្តិធម៌ ដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេស ជាមនុស្សថ្លង់ ឬមានពិការភាពសោតវិញ្ញាណ មានពិការភាពក្នុងការនិយាយ ងងឹតភ្នែក ឬមានពិការភាពចក្ខុវិញ្ញាណ សេវាអ្នកបកប្រែនិងអ្នកអាន ឬឧបករណ៍ជួយគាំទ្រការស្ដាប់ ចាំបាច់ត្រូវផ្ដល់ជូនអ្នក។ អ្នកមានសិទ្ធិស្នើសុំសេវាទាំងនេះ។ Title 9 CCR §§ 7353(c), 7353.6(c), 7354(d)(3). ប្រសិនបើអាចធ្វើទៅបាន សូមស្នើសុំសេវាគាំទ្រដែលអ្នកត្រូវការជាមុន។
អ្នកអាចស្នើសុំសេវាគាំទ្រ នៅពេលអ្នកដាក់សំណើសុំធ្វើការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ការសម្រុះសម្រួល ឬសវនាការយុត្តិធម៌។
តើខ្ញុំអាចស្នើសុំមធ្យោបាយធ្វើដំណើរទៅនិងមក សម្រាប់
ការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ការសម្រុះសម្រួល ឬសវនាការយុត្តិធម៌ដែរឬទេ?
អ្នកអាចស្នើសុំនាយកដ្ឋានស្តារនីតិសម្បទា ឱ្យផ្ដល់មធ្យោបាយធ្វើដំណើរទៅកាន់ទីកន្លែងធ្វើការត្រួតពិនិត្យឡើងវិញផ្នែករដ្ឋបាល ការសម្រុះសម្រួល ឬសវនាការយុត្តិធម៌បាន។ Title 9 CCR §7353(d), 7353.6(d). ទោះបីជាបទបញ្ញត្តិនានាមិនបានចែងជាក់លាក់អំពីចំណុចនេះក៏ដោយ តែអ្នកអាចសាកសួរនាយកដ្ឋានស្តារនីតិសម្បទាថា តើពួកគេអាចផ្ដល់ជាមធ្យោបាយធ្វើដំណើរទៅចូលរួមសវនាការយុត្តិធម៌ដែរឬទេ ប្រសិនបើអ្នកត្រូវការ។
សូមទាក់ទងអ្នកតស៊ូមតិ CAP របស់អ្នកដើម្បីសុំជំនួយ តាមរយៈលេខ 800-776-5746។ អ្នកតស៊ូមតិ CAP អាចជួយដោះស្រាយបញ្ហារបស់អ្នកជាមួយនាយកដ្ឋានស្តារនីតិសម្បទា។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
Click links below for a downloadable version.
Haga clic en enlaces a continuación para una versión completa descargable.
다운로드 가능한 전체 버전은 아래 링크를 클릭 하십시오.
点击下面的链接查看完整的可下载版本。
Nhấp vào liên kết dưới đây để có phiên bản tải về đầy đủ.
សូមចុចខាងក្រោមដើម្បីទទួលបានកំណែពេញលេញ។
Нажмите на ссылку ниже для полной загружаемой версии.
Mag-click sa ibaba para sa isang buong nada-download na bersyon.
Nyem Hauv qab rau ib daim ntawv uas muaj downloadable puv nkaus.
Սեղմեք ներքեւում, ամբողջական բեռնվող տարբերակի համար
انقر أدناه للحصول على نسخة كاملة قابلة للتنزيل
ダウンロード可能なバージョンについては、以下のリンクをクリックしてください。
نسخه کامل دانلود زیر کلیک کنید.