ខិត្តប័ណ្ណ។
ការបដិសេធមិនទទួលខុសត្រូវ៖ ឯកសារទាំងអស់នេះ ផ្អែកទៅតាមច្បាប់ដែលមានសុពលភាពនៅត្រឹមពេលដែលយើងសរសេរតាក់តែងឯកសារនេះ។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពឯកសាររបស់យើង ក៏ប៉ុន្តែ ច្បាប់តែងមានការផ្លាស់ប្តូរជាប្រចាំ។ ប្រសិនបើអ្នកចង់ធ្វើឲ្យប្រាកដថា ច្បាប់មិនមានការផ្លាស់ប្តូរនោះ សូមទាក់ទងមកយើងខ្ញុំ ឬធនធានផ្លូវច្បាប់ផ្សេងទៀត។
CAP - របៀបដែល Client Assistance Program (កម្មវិធីជំនួយអតិថិជន) អាចជួយអ្នកបាន
អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា ផ្តល់ជូនសេវាកម្មរបស់ CAP នៅទូទាំងរដ្ឋ។ CAP ផ្តល់នូវព័ត៌មាន ដំបូន្មាន និងការគាំទ្រដើម្បីជួយដល់
ពលរដ្ឋដែលមានពិការភាពឲ្យទទួលបានសេវា ការងារពី DOR ដូចជាការបណ្តុះបណ្តាល ការអប់រំ និងការងារជាដើម។ CAP ជួយការពារសិទ្ធិរបស់ពលរដ្ឋដែលទទួលបានឬត្រូវការសេវាកម្មពី DOR, មជ្ឈមណ្ឌលសម្រាប់ការរស់នៅដោយឯករាជ្យ ឬដៃគូផ្សេង ទៀតដែលទទួលបានមូលនិធិពីច្បាប់ស្តីពីការស្តារ លទ្ធភាពពលកម្ម (Rehabilitation Act)។