ការសម្ងាត់នៃកំណត់ត្រា/ព័ត៌មាន សុខភាពផ្លូវចិត្ត

ការសម្ងាត់នៃកំណត់ត្រា/ព័ត៌មាន សុខភាពផ្លូវចិត្ត
ការបោះពុម្ពផ្សាយនេះគ្របដណ្ដប់សិទ្ធិស្របច្បាប់របស់អ្នកទាក់ទងនឹងឯកជនភាព (“ការសម្ងាត់”) នៃកំណត់ត្រា និងព័ត៌មានសុខភាពផ្លូវចិត្តរបស់អ្នកក្រោមច្បាប់រដ្ឋ។ ឯកសារនេះពិភាក្សាអំពីស្ថានភាពនានាដែលព័ត៌មាន និងកំណត់ត្រាសុខភាពផ្លូវចិត្តរបស់អ្នកអាចនឹងត្រូវបានចែករំលែក (ឬ “បញ្ចេញ”) ដោយមាន និងគ្មានការអនុញ្ញាតពីអ្នក។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការបោះពុម្ពផ្សាយនេះគ្របដណ្ដប់សិទ្ធិស្របច្បាប់របស់អ្នកទាក់ទងនឹងឯកជនភាព (“ការសម្ងាត់”) នៃកំណត់ត្រា និងព័ត៌មានសុខភាពផ្លូវចិត្តរបស់អ្នកក្រោមច្បាប់រដ្ឋ។ ឯកសារនេះពិភាក្សាអំពីស្ថានភាពនានាដែលព័ត៌មាន និងកំណត់ត្រាសុខភាពផ្លូវចិត្តរបស់អ្នកអាចនឹងត្រូវបានចែករំលែក (ឬ “បញ្ចេញ”) ដោយមាន និងគ្មានការអនុញ្ញាតពីអ្នក។
ឯកជនភាពនៃកំណត់ត្រា និងព័ត៌មានសុខភាពគឺជាផ្នែកមួយដែលស្មុគស្មាញនៃប្រធានបទច្បាប់ ទាំងច្បាប់និងបទប្បញ្ញត្តិរដ្ឋ និងសហព័ន្ធ។ ការបោះពុម្ពផ្សាយនេះផ្ដល់តែព័ត៌មានផ្លូវ
ច្បាប់មូលដ្ឋានដែលផ្ដោតលើច្បាប់រដ្ឋប៉ុណ្ណោះ ប៉ុន្តែមិនគ្របដណ្ដប់បញ្ហាទាំងអស់ស្ដីពីការសម្ងាត់ទេ។ សូមទាក់ទង DRC ឬមេធាវីសម្រាប់ព័ត៌មានអំពីស្ថានភាព ឬសំណួរជាក់លាក់របស់អ្នក។
A. តើការរក្សាកំណត់ត្រា/ព័ត៌មានជាសម្ងាត់មានន័យដូចម្ដេច?
បើសិនជាអ្នកទទួលសេវាកម្មសុខភាពផ្លូវចិត្ត (ឧទាហរណ៍ អ្នកទទួលការព្យាបាលដោយមិនស្ម័គ្រចិត្ត ឬស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យរដ្ឋ មជ្ឈមណ្ឌលអភិវឌ្ឍន៍របស់រដ្ឋ មន្ទីរពេទ្យរោគចិត្តខោនធី គ្រឹះស្ថានឯកជន ឬកម្មវិធីសុខភាពផ្លូវចិត្តសហគមន៍) ព័ត៌មានទាំងអស់អំពីសេវាកម្មដែលអ្នកទទួលគឺមានលក្ខណៈឯកជន ហើយគេមិនអាចចែករំលែកដោយគ្មានការអនុញ្ញាតពីអ្នកបានឡើយ។ នេះមានន័យថា ជាទូទៅគ្មានអ្នកណាម្នាក់អាចចែករំលែកព័ត៌មានអំពីសេវាកម្ម ឬការព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នកឡើយ។1 ទោះយ៉ាងនេះក្ដី មានស្ថានភាពមួយចំនួនដែលគេអាចនឹងចែករំលែកព័ត៌មានរបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នក។ ស្ថានភាពទាំងនោះមាននៅក្នុងផ្នែក C ខាងក្រោម។
B. តើកំណត់ត្រា/ព័ត៌មានសុខភាពផ្លូវចិត្តអ្វីខ្លះដែលគេអាចនឹងបញ្ចេញបានដោយមានការអនុញ្ញាតពីខ្ញុំ?
- ការបញ្ចេញព័ត៌មានទៅបុគ្គលដែលត្រូវបានចាត់តាំង៖ អ្នកមានសិទ្ធិជ្រើសរើស (ឬ “ចាត់តាំង”) បុគ្គលម្នាក់ដែលគេអាចចែករំលែកព័ត៌មានរបស់អ្នកជាមួយ។2 អ្នកជំនាញដែលទទួលបន្ទុកថែទាំអ្នកត្រូវតែយល់ព្រមលើការចាត់តាំងនេះ។3 ទោះយ៉ាងនេះក្ដី ទោះបីជាមានការអនុញ្ញាតពីអ្នកក៏ដោយ ក៏ព័ត៌មានដែលគ្រួសាររបស់អ្នកបានចែករំលែកជាលក្ខណៈឯកជនជាមួយអ្នកជំនាញមួយចំនួន រួមទាំងអ្នកផ្ដល់សេវាថែទាំសុខភាព មេធាវី អាចនឹងមិនត្រូវបានបញ្ចេញទេ។
- ការបញ្ចេញព័ត៌មានទៅគ្រួសាររបស់អ្នក៖ អ្នកត្រូវតែផ្ដល់ការអនុញ្ញាតសិន មុននឹងទាមទារឱ្យមន្ទីរព្យាបាលលាតត្រដាងព័ត៌មានទៅកាន់គ្រួសាររបស់អ្នកនូវរោគវិនិច្ឆ័យ ការប៉ាន់ស្មានជំងឺ ថ្នាំដែលបានចេញវេជ្ជបញ្ជា និងវឌ្ឍនភាពរបស់អ្នក។4 វិធានផ្សេងទៀតនឹងអនុវត្តបើសិនជាអ្នកមិនអាចផ្ដល់ការអនុញ្ញាត ឬស្នើសុំមិនឱ្យចែករំលែកព័ត៌មាននេះ។5
- ការបញ្ចេញព័ត៌មានទៅអ្នកជំនាញដែលមានគុណវុឌ្ឍិផ្សេងទៀត៖ អ្នក (អ្នករក្សាការពាររបស់អ្នក) ត្រូវតែផ្ដល់ការអនុញ្ញាតជាមុនសិន មុននឹងអ្នកជំនាញដែលព្យាបាលអ្នកនៅក្នុងមន្ទីរព្យាបាលមួយអាចផ្ដល់ព័ត៌មានរបស់អ្នកទៅអ្នកជំនាញផ្សេងទៀតដែលមិនធ្វើការនៅមន្ទីរព្យាបាលនោះ និងមិនទទួលខុសត្រូវលើការថែទាំអ្នក។6
- ការបញ្ចេញព័ត៌មានទៅអ្នកគាំពារសិទ្ធិអ្នកជំងឺរបស់ខោនធី៖ អ្នក ឬអាណាព្យាបាលរបស់អ្នកដែលតុលាការតែងតាំងត្រូវតែផ្ដល់ការអនុញ្ញាតជាមុនសិន មុននឹងតម្រូវឱ្យចែករំលែកព័ត៌មានរបស់អ្នកទៅអ្នកគាំពារសិទ្ធិអ្នកជំងឺរបស់ខោនធីដែលជួយអ្នក។7 អ្នកអាចលុបចោលការអនុញ្ញាតរបស់អ្នកពេលណាក៏បាន។
- ការបញ្ចេញព័ត៌មានទៅមេធាវី៖ អ្នកត្រូវតែផ្ដល់ការអនុញ្ញាតជាមុនសិន មុននឹងតម្រូវឱ្យចែករំលែកព័ត៌មានរបស់អ្នកជាមួយមេធាវីរបស់អ្នក។ ទោះយ៉ាងនេះក្ដី សូម្បីតែមានការអនុញ្ញាតពីអ្នកហើយក៏ដោយ ក៏ព័ត៌មានដែលគ្រួសាររបស់អ្នកបានចែករំលែកជាលក្ខណៈឯកជនជាមួយអ្នកជំនាញមួយចំនួន រួមទាំងអ្នកផ្ដល់សេវាថែទាំសុខភាព និងមេធាវី អាចនឹងមិនត្រូវបានបញ្ចេញទេ។8
- ការបញ្ចេញព័ត៌មានទៅនិយោជកដែលមានសក្ដានុពល៖ បើសិនជាអ្នកដាក់ពាក្យធ្វើការ តាមសំណើរបស់អ្នក ព័ត៌មានរបស់អ្នកត្រូវតែបញ្ជូនទៅគ្រូពេទ្យដែលមានគុណវុឌ្ឍិ ឬគ្រូពេទ្យជំងឺផ្លូវចិត្តដែលតំណាងឱ្យនិយោជក។ ទោះយ៉ាងនេះក្ដី អ្នកជំនាញដែលទទួលខុសត្រូវលើការថែទាំអ្នកអាចសម្រេចចិត្តថាការបញ្ចេញព័ត៌មានរបស់អ្នកមិនមែនជាឧត្តមប្រយោជន៍របស់អ្នកទេ។ ក្នុងករណីនោះ អ្នកត្រូវតែអនុវត្តជំហានបន្ថែមដើម្បីតវ៉ានឹងការសម្រេចចិត្តរបស់អ្នកជំនាញនោះ។9
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់៖ បើសិនជាអ្នកកំពុង (ឬបានកំពុង) ត្រូវគេឃុំខ្លួនក្រោមប្រភេទដីកាឃុំខ្លួនព្រហ្មទណ្ឌជាក់លាក់ណាមួយ ហើយមន្ទីរពេទ្យរដ្ឋមានកំណត់ត្រារបស់អ្នក គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នកជាមួយស្ថាប័នអនុវត្តច្បាប់ដែលស៊ើបអង្កេតបទឧក្រិដ្ឋ ប៉ុន្តែតែក្នុងករណីដែលអ្នកអនុញ្ញាតប៉ុណ្ណោះ។10 សូមកត់សម្គាល់ថាព័ត៌មាននេះត្រូវតែចែករំលែកជាមួយស្ថាប័នអនុវត្តច្បាប់ ទោះបីជាអ្នកមិនអនុញ្ញាតក៏ដោយ បើសិនជាតុលាការចេញដីកាឱ្យធ្វើដូច្នេះ។
- ការបញ្ចេញព័ត៌មានទៅមន្ត្រីគ្រប់គ្រងជនល្មើសនៅក្រៅឃុំ៖ បើសិនជាអ្នកទទួលការព្យាបាលពីមន្ទីរព្យាបាល មន្ទីរព្យាបាលអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយមន្ត្រីគ្រប់គ្រងជនល្មើសនៅក្រៅឃុំដែលទទួលខុសត្រូវក្នុងការវាយតម្លៃអ្នកបន្ទាប់ពីការផ្ទន្ដាទោសព្រហ្មទណ្ឌ ប៉ុន្តែក្នុងករណីដែលអ្នកអនុញ្ញាតប៉ុណ្ណោះ។11 ប្រការនេះអនុវត្តតែក្នុងករណីមន្ទីរព្យាបាលដែលអ្នកទទួលសេវា រកឃើញព័ត៌មានទាក់ទងនឹងការវាយតម្លៃការនៅក្រៅឃុំរបស់អ្នកប៉ុណ្ណោះ។ មន្ទីរព្យាបាលអាចនឹងមិនចែករំលែកព័ត៌មានដែលគ្រួសាររបស់អ្នកបានចែករំលែកជាលក្ខណៈឯកជនទេ។ ព័ត៌មាននេះអាចត្រូវបានបញ្ចេញ ទាល់តែពេលដែលអ្នកត្រូវបានកាត់ទោសពីបទឧក្រិដ្ឋប៉ុណ្ណោះ។ ព័ត៌មានដែលបានបញ្ចេញត្រូវតែរក្សាដោយឡែកពីរបាយការណ៍ការនៅក្រៅឃុំរបស់អ្នក។ ព័ត៌មានរបស់អ្នកត្រូវតែនៅជាសម្ងាត់ លើកលែងតែប្រើសម្រាប់គោលបំណងកាត់ទោស។ បន្ទាប់ពីនោះ ព័ត៌មានត្រូវតែបិទជិត។
- ការបញ្ចេញព័ត៌មានទៅក្រុមហ៊ុនធានារ៉ាប់រង៖ អ្នកត្រូវតែផ្ដល់ការអនុញ្ញាតជាមុនសិន មុននឹងគេអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយក្រុមហ៊ុនធានារ៉ាប់រង នៅពេលដែលអ្នកដាក់ពាក្យសុំធានារ៉ាប់រងអាយុជីវិត ឬធានារ៉ាប់រងពិការភាព។12
- ការបញ្ចេញព័ត៌មានទៅទីប្រឹក្សាហ្សែន៖ អ្នកត្រូវតែផ្ដល់ការអនុញ្ញាតជាមុនសិន មុននឹងគេអាចនឹងចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកជំនាញដែលកំពុងផ្ដល់ការប្រឹក្សាពីហ្សែនដល់សាច់ញាតិរបស់អ្នក ដែលតាមសំណើសាច់ញាតិរបស់អ្នក។13 វិធានផ្សេងនឹងអនុវត្តបើសិនជាអ្នកមិនឆ្លើយតបសំណើសុំការអនុញ្ញាតបញ្ចេញព័ត៌មានរបស់អ្នក។
C. តើកំណត់ត្រា/ព័ត៌មានសុខភាពផ្លូវចិត្តអ្វីខ្លះដែលគេអាចនឹងបញ្ចេញបានដោយគ្មានការអនុញ្ញាតពីខ្ញុំ?
- ការបញ្ចេញព័ត៌មានទៅគ្រួសារ៖ បើសិនជាអ្នកចូលមន្ទីរព្យាបាលដើម្បីទទួលសេវាសុខភាពផ្លូវចិត្ត នោះមន្ទីរព្យាបាលអាចនឹងប្រាប់គ្រួសាររបស់អ្នកថាអ្នកកំពុងនៅមន្ទីរព្យាបាល (លើកលែងតែច្បាប់សហព័ន្ធហាមឃាត់) បើសិនជាអ្នកមិនអាចបញ្ជាក់ថាមិនអាចចែករំលែកព័ត៌មាននេះជាមួយគ្រួសារបាន។14 ដូចគ្នានេះដែរ បើសិនជាគ្រួសាររបស់អ្នកស្នើសុំព័ត៌មាននេះ ហើយអ្នកមិនបញ្ជាក់ថាមិនអាចចែករំលែកព័ត៌មាននេះបាន មន្ទីរព្យាបាលត្រូវតែជូនដំណឹងទៅគ្រួសាររបស់អ្នកអំពីការឱ្យចេញពីមន្ទីរព្យាបាល ការបញ្ជូន ជំងឺធ្ងន់ធ្ងរ របួស ឬការស្លាប់របស់អ្នក។ 15
- ការបញ្ចេញព័ត៌មានទៅបុគ្គលដែលត្រូវបានចាត់តាំង – ព័ត៌មានអំពីផែនការថែទាំក្រោយចេញពីមន្ទីរព្យាបាល៖ មន្ទីរព្យាបាលអ្នកជំងឺក្នុងមួយចំនួនត្រូវតែផ្ដល់ឱ្យអ្នក និងអ្នកតំណាងស្របច្បាប់របស់អ្នក (ឬបុគ្គលផ្សេងទៀតដែលអ្នកជ្រើសរើស) នូវព័ត៌មានអំពីផែនការថែទាំក្រោយចេញពីមន្ទីរព្យាបាល នៅពេលដែលគេឱ្យអ្នកចេញពីមន្ទីរព្យាបាល ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ។16
- ការបញ្ចេញកំណត់ត្រាអនីតិជន/អ្នកទទួលការរក្សាការពារទៅអ្នកផ្សេងទៀត៖ គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នក ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ បើសិនជាអ្នកជាអនីតិជន ឬអ្នកទទួលការរក្សាការពារ ហើយឪពុកម្ដាយ អាណាព្យាបាលស្របច្បាប់ អាណាព្យាបាលដែលតុលាការតែងតាំងរបស់អ្នក ឬអ្នករក្សាការពារតែងតាំងជាលាយលក្ខណ៍នូវបុគ្គលដែលគេអាចចែករំលែកព័ត៌មានរបស់អ្នកជាមួយ។17 ទោះយ៉ាងនេះក្ដី ព័ត៌មានដែលគ្រួសាររបស់អ្នកបានចែករំលែកជាលក្ខណៈឯកជនជាមួយអ្នកជំនាញមួយចំនួន រួមទាំងអ្នកផ្ដល់សេវាថែទាំសុខភាព និងមេធាវី អាចនឹងមិនត្រូវបានបញ្ចេញទេ។
- ការបញ្ចេញព័ត៌មានក្នុងអំឡុងពេលនីតិវិធីរក្សាការពារ៖ ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានចែករំលែកដោយគ្មានការអនុញ្ញាតពីអ្នកនៅក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកជំនាញដែលមានគុណវុឌ្ឍិ ក្នុងអំឡុងពេលនីតិវិធីរក្សាការពារ។18 ទោះយ៉ាងនេះក្ដី អ្នកជំនាញដែលចែករំលែក និងទទួលព័ត៌មានត្រូវតែធ្វើការនៅក្នុងមន្ទីរព្យាបាលតែមួយ ឬត្រូវតែទទួលខុសត្រូវលើការថែទាំអ្នក។
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះដែលគេអាចប្រមើលទុកមុន៖ ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានចែករំលែកដោយគ្មានការអនុញ្ញាតពីអ្នក បើសិនជាគ្រូព្យាបាលរបស់អ្នកជឿថាអ្នកបង្ហាញនូវគ្រោះថ្នាក់ធ្ងន់ធ្ងរទាក់ទងនឹងអំពើហិង្សាទៅលើជនរងគ្រោះដែលទំនងជា (“អាចប្រមើលទុកមុនតាមហេតុផលសមរម្យ”)។ ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានបញ្ចេញទៅជនរងគ្រោះដែលអាចមាន ស្ថាប័នអនុវត្តច្បាប់ និងទីភ្នាក់ងារសុខុមាលភាពកុមាររបស់ខោនធី តាមការចាំបាច់ដើម្បីការពារជនរងគ្រោះដែលអាចមាន។19
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – បន្ទាប់ពីការឃុំខ្លួន 5150 ឬ 5250៖ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែបញ្ចេញព័ត៌មានតិចតួច ទៅកាន់ស្ថាប័នអនុវត្តច្បាប់ដែលបានដាក់អ្នកក្រោមការឃុំខ្លួន 72 ម៉ោង (5150) ឬការឃុំខ្លួនព្យាបាល 14 ថ្ងៃ (5250) នៅពេលដែលអ្នកត្រូវបានដោះលែងពីការឃុំខ្លួន ប៉ុន្តែក្នុងករណីតែស្ថាប័នអនុវត្តច្បាប់ស្នើសុំសេចក្ដីជូនដំណឹងប៉ុណ្ណោះ។20
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – ដីកាឃុំខ្លួនក្រោមក្រមព្រហ្មទណ្ឌ៖ នៅក្នុងស្ថានភាពមួយចំនួន ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែបញ្ចេញព័ត៌មានតិចតួចទៅកាន់ស្ថាប័នអនុវត្តច្បាប់ បើសិនជាអ្នកនៅក្នុងមន្ទីរព្យាបាលក្រោមដីកាឃុំខ្លួនក្រោមក្រមព្រហ្មទណ្ឌ និងកំពុងត្រូវបានគេចល័ត ក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ឬបានរត់គេចពីមន្ទីរព្យាបាល។21
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – ដីកាចាប់ខ្លួន៖ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ មន្ទីរព្យាបាលត្រូវតែជូនដំណឹងដល់ស្ថាប័នអនុវត្តច្បាប់ បើសិនជាបច្ចុប្បន្នអ្នកកំពុងស្ថិតនៅក្នុងមន្ទីរព្យាបាល នៅពេលស្ថាប័នអនុវត្តច្បាប់ផ្ដល់ដីកាចាប់ខ្លួនឱ្យមន្ទីរព្យាបាលដោយបង្ហាញថាគេកំពុងតាមចាប់ខ្លួនអ្នកដោយសារបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬហិង្សា។22
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – ជនរងគ្រោះនៃបទឧក្រិដ្ឋ៖ ព័ត៌មានរបស់អ្នកអាចនឹងត្រូវបានចែករំលែកដោយគ្មានការអនុញ្ញាតពីអ្នកទៅស្ថាប័នអនុវត្តច្បាប់ បើសិនជាអ្នកជាបុគ្គលដែលមាន "វិបត្តិសុខភាពផ្លូវចិត្ត" ឬមានពិការភាពខាងការអភិវឌ្ឍ ហើយមាននរណាម្នាក់ជឿថាអ្នកជាជនរងគ្រោះនៃបទឧក្រិដ្ឋ។23
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស៖ គេត្រូវតែផ្ដល់ព័ត៌មានរបស់អ្នកទៅស្ថាប័នអនុវត្តច្បាប់ ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ បើសិនជាមន្ទីរព្យាបាល ឬអ្នកផ្ដល់សេវាសុខភាពជឿថាអ្នកបានប្រព្រឹត្ត ឬជាជនរងគ្រោះនៃបទឧក្រិដ្ឋមួយចំនួននៅពេលសម្រាកពេទ្យ។ ការបញ្ចេញព័ត៌មានត្រូវតែមានកម្រិតត្រឹមអង្គហេតុនៃបទឧក្រិដ្ឋដែលគេចោទប្រកាន់ប៉ុណ្ណោះ។24
- ការបញ្ចេញព័ត៌មានទៅស្ថាប័នអនុវត្តច្បាប់ – ការការពារមន្ត្រីរដ្ឋធម្មនុញ្ញជាប់ឆ្នោត៖ គេត្រូវតែផ្ដល់ព័ត៌មានរបស់អ្នកទៅស្ថាប័នអនុវត្តច្បាប់ ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ នៅពេលដែលគេត្រូវការដើម្បីការពារមន្ត្រីរដ្ឋធម្មនុញ្ញជាប់ឆ្នោតរបស់រដ្ឋ ឬសហព័ន្ធ និងក្រុមគ្រួសាររបស់ពួកគេ។25
- ការបញ្ចេញព័ត៌មានទៅអាជ្ញាធរយុវជន និងទីភ្នាក់ងារកែប្រែមនុស្សពេញវ័យ៖ តាមការចាំបាច់សម្រាប់រដ្ឋបាលយុត្តិធម៌ គេត្រូវតែផ្ដល់ព័ត៌មានរបស់អ្នកទៅអាជ្ញាធរយុវជន និងទីភ្នាក់ងារកែប្រែមនុស្សពេញវ័យ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ។26
- ការបញ្ចេញព័ត៌មានទាក់ទងនឹងការរំលោភបំពាន៖ គេអាចចែករំលែកព័ត៌មានរបស់អ្នកដោយគ្មានការយល់ព្រមពីអ្នក ដើម្បីបង្ការ ស៊ើបអង្កេត ឬដោះស្រាយបញ្ហារំលោភបំពានលើកុមារ មនុស្សចាស់ និងមនុស្សក្នុងបន្ទុក។27 វិបត្តិសុខភាពទាក់ទងនឹងការភ្លេចភ្លាំងស្មារតីក៏គេអាចនឹងបញ្ចេញព័ត៌មានដែរ។28គេអាចនឹងបញ្ចេញតែព័ត៌មានដែលពាក់ព័ន្ធប៉ុណ្ណោះ។29
- ការបញ្ចេញព័ត៌មានទៅក្រុមការងារត្រួតពិនិត្យការស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ ឬការស្លាប់របស់កុមារ ឬមនុស្សចាស់៖ គេអាចនឹងចែករំលែកព័ត៌មានរបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នក ជាមួយនឹងក្រុមការងារត្រួតពិនិត្យការស្លាប់ដោយអំពើហិង្សាក្នុងគ្រួសារ30ក្រុមការងារត្រួតពិនិត្យការស្លាប់របស់កុមារ31ឬក្រុមការងារត្រួតពិនិត្យការស្លាប់របស់មនុស្សចាស់។32
- ការបញ្ចេញព័ត៌មានទៅតុលាការ៖ គេត្រូវតែចែករំលែកព័ត៌មានជាមួយតុលាការ តាមការចាំបាច់សម្រាប់រដ្ឋបាលយុត្តិធម៌ ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ។33
- ការបញ្ចេញព័ត៌មានទៅអង្គភាពទាក់ទងនឹងការបដិសេធសិទ្ធិ៖ ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ ព័ត៌មានអំពីការបដិសេធសិទ្ធិរបស់អ្នក (ប៉ុន្តែមិនមែនអត្តសញ្ញាណរបស់អ្នក) គេត្រូវតែបញ្ចេញទៅកាន់អ្នករក្សាការពារ ឬអាណាព្យាបាលរបស់អ្នក នាយកសុខភាពផ្លូវចិត្តក្នុងមូលដ្ឋាន អង្គនីតិបញ្ញត្តិរបស់រដ្ឋ ការិយាល័យសិទ្ធិអ្នកជំងឺរបស់រដ្ឋកាលីហ្វ័រញ៉ា ឬអ្នកគាំពារសិទ្ធិអ្នកជំងឺរបស់ខោនធី បើសិនជាគេស្នើសុំ។34
- ការបញ្ចេញព័ត៌មានទៅទីភ្នាក់ងារសិទ្ធិជនមានពិការភាពរដ្ឋកាលីហ្វ័រញ៉ា៖ នៅក្នុងស្ថានភាពមួយចំនួនទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែបញ្ចេញព័ត៌មានរបស់អ្នកទៅទីភ្នាក់ងារសិទ្ធិជនមានពិការភាពរដ្ឋកាលីហ្វ័រញ៉ាសម្រាប់ការការពារ និងការគាំពារសិទ្ធិបុគ្គលដែលមានពិការភាព។35
- ការបញ្ចេញព័ត៌មានទៅបុគ្គលិកផ្ដល់អាជ្ញាបណ្ណ – អធិការកិច្ច និងការផ្ដល់អាជ្ញាបណ្ណនៃមន្ទីរព្យាបាល៖ គេអាចនឹងបញ្ចេញព័ត៌មានរបស់អ្នក ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ ទៅក្រសួងសុខភាពសាធារណៈ ឬក្រសួងសេវាសង្គម ដើម្បីធានាថាមន្ទីរព្យាបាលអនុវត្តតាមច្បាប់តម្រូវ។ គេអាចប្រើព័ត៌មាននៅក្នុងសវនាការ និងនីតិវិធីតុលាការមួយចំនួន ប៉ុន្តែអាចបញ្ចេញតែទៅចៅក្រម និងភាគីក្ដីប៉ុណ្ណោះ ហើយត្រូវតែរក្សាជាលក្ខណៈឯកជននៅពេលរឿងក្ដីបញ្ចប់។36
- ការបញ្ចេញព័ត៌មានទៅបុគ្គលិកផ្ដល់អាជ្ញាបណ្ណ – ការបំពានអាជ្ញាបណ្ណដែលអាចមាន៖ គេអាចនឹងចែករំលែកព័ត៌មានរបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នកជាមួយក្រុមប្រឹក្សាផ្ដល់អាជ្ញាបណ្ណសម្រាប់អ្នកជំនាញសុខភាពផ្លូវចិត្ត នៅពេលដែលនាយកមន្ទីរពេទ្យរដ្ឋជឿថាមានការបំពានកើតឡើង។ ព័ត៌មាននោះមិនអាចមានឈ្មោះរបស់អ្នកទេ ហើយត្រូវតែបិទជិតបន្ទាប់ពីក្រុមប្រឹក្សាធ្វើសេចក្ដីសម្រេចអំពីការបំពាន។37
- ការបញ្ចេញព័ត៌មានដើម្បីធ្វើការទាមទារសំណង៖ គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នក ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ ដើម្បីដំណើរការការទាមទារប្រាក់ជំនួយ ធានារ៉ាប់រង ឬជំនួយវេជ្ជសាស្ត្រសម្រាប់អត្ថប្រយោជន៍របស់អ្នក ប៉ុន្តែតាមការចាំបាច់សម្រាប់ការទាមទារប៉ុណ្ណោះ។38
- ការបញ្ចេញព័ត៌មាននៅពេលបាត់ខ្លួន៖ បើសិនអ្នកជាអ្នកជំងឺស្ម័គ្រចិត្ត (ប៉ុន្តែនៅតែឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការឃុំខ្លួនដោយសារសុខភាពផ្លូវចិត្តដោយមិនស្ម័គ្រចិត្ត) ហើយចាកចេញពីមន្ទីរព្យាបាលដោយគ្មានការជូនដំណឹង នោះគ្រួសាររបស់អ្នក និងស្ថាប័នអនុវត្តច្បាប់អាចទទួលបានការជូនដំណឹងអំពីការបាត់ខ្លួនរបស់អ្នក ទោះបីគ្មានការអនុញ្ញាតពីអ្នកក៏ដោយ។ បើសិនអ្នកជាអ្នកជំងឺមិនស្ម័គ្រចិត្តក្រោមការរក្សាការពារដោយសារសុខភាពផ្លូវចិត្ត ហើយចាកចេញពីមន្ទីរព្យាបាលដោយគ្មានការជូនដំណឹង នោះតុលាការ និងស្ថាប័នអនុវត្តច្បាប់ត្រូវតែទទួលបានការជូនដំណឹងអំពីការបាត់ខ្លួនរបស់អ្នក ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ។39
- ការបញ្ចេញព័ត៌មានទៅអ្នកពិនិត្យផ្នែកវេជ្ជសាស្ត្រ ឬអ្នកពិនិត្យសាកសព៖ បើសិនជាអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យរដ្ឋ ឬមន្ទីរព្យាបាលសុខភាពអាកប្បកិរិយាផ្សេងទៀត នោះគេត្រូវតែចែករំលែកព័ត៌មានរបស់អ្នកជាមួយអ្នកពិនិត្យផ្នែកវេជ្ជសាស្ត្រ ឬអ្នកពិនិត្យសាកសពតាមសំណើ។40 ព័ត៌មាននេះមិនត្រូវលាតត្រដាងដោយគ្មានដីកាតុលាការ ឬលិខិតអនុញ្ញាតផ្សេងទៀតឡើយ។ 41
- ការបញ្ចេញព័ត៌មានទៅអង្គនីតិបញ្ញត្តិ៖ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នកជាមួយនឹងព្រឹទ្ធសភា ឬគណៈកម្មាធិការច្បាប់សភាសម្រាប់ការស៊ើបអង្កេតនីតិបញ្ញត្តិ។ 42
- ការបញ្ចេញព័ត៌មានសម្រាប់ការធានាគុណភាព៖ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នកជាមួយនឹងគណៈកម្មាធិការធានាគុណភាពដែលបង្កើតឡើងដោយក្រសួងសេវាថែទាំសុខភាពរដ្ឋកាលីហ្វ័រញ៉ា។ 43
- ការបញ្ចេញព័ត៌មានទៅនាយកមន្ទីរពេទ្យរដ្ឋ៖ គេអាចចែករំលែកព័ត៌មានរបស់អ្នកដោយគ្មានការអនុញ្ញាតពីអ្នកជាមួយនាយកមន្ទីរពេទ្យរដ្ឋសម្រាប់ទិន្នន័យស្ថិតិ។ 44
- ការបញ្ចេញព័ត៌មានទៅរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល និងសេវាមនុស្ស៖ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នកជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាមនុស្ស នៅពេលត្រូវការដើម្បីកំណត់ភាពអនុលោមជាមួយច្បាប់ស្ដីពីគណនេយ្យភាព និងការចល័តធានារ៉ាប់រងសុខភាព (HIPAA)។45
- ការបញ្ចេញព័ត៌មានសម្រាប់ការស្រាវជ្រាវ៖ ទោះបីជាគ្មានការអនុញ្ញាតពីអ្នកក៏ដោយ គេត្រូវតែចែករំលែកព័ត៌មានរបស់អ្នកសម្រាប់ការស្រាវជ្រាវ ប៉ុន្តែតែក្នុងករណីដែលនាយកសេវាថែទាំសុខភាព នាយកមន្ទីរពេទ្យរដ្ឋ នាយកសេវាសង្គម ឬនាយកសេវាអភិវឌ្ឍន៍កំណត់ច្បាប់សម្រាប់ការស្រាវជ្រាវ ហើយក្រុមប្រឹក្សាសមស្របត្រួតពិនិត្យការស្រាវជ្រាវជាមុនប៉ុណ្ណោះ។ ជាដំបូងអ្នកស្រាវជ្រាវត្រូវតែព្យាយាមសុំការយល់ព្រមដោយមានការយល់ដឹងពីអ្នកជាមុនសិន។ ពួកគេក៏ត្រូវតែចុះហត្ថលេខាសច្ចាប្រណិធានដោយយល់ព្រមមិនបញ្ចេញព័ត៌មានរបស់អ្នកទៅអ្នកដែលគ្មានការអនុញ្ញាតផងដែរ ហើយត្រូវតែរក្សាអត្តសញ្ញាណរបស់អ្នកជាលក្ខណៈឯកជន។46
D. តើការយល់ព្រមជាលាយលក្ខណ៍អក្សរអំពីការអនុញ្ញាតមានន័យដូចម្ដេច?
ជាទូទៅ អ្នក (ឬឪពុកម្ដាយ អាណាព្យាបាល ឬអ្នករក្សាការពាររបស់អ្នក) ត្រូវតែចុះហត្ថលេខាលើទម្រង់បែបបទដើម្បីផ្ដល់សិទ្ធិ (“អនុញ្ញាត”) ចំពោះការចែករំលែកព័ត៌មានរបស់អ្នករាល់ពេលដែលព័ត៌មានត្រូវបានបញ្ចេញ។47 រាល់ការប្រើទម្រង់បែបបទនេះត្រូវតែកត់សម្គាល់នៅក្នុងកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នក។ វាត្រូវតែរួមបញ្ចូល៖
- គោលបំណងនៃការប្រើប្រាស់ព័ត៌មាន
- ព័ត៌មានជាក់លាក់ដែលត្រូវបញ្ចេញ
- ឈ្មោះទីភ្នាក់ងារ ឬបុគ្គលដែលទទួលការបញ្ចេញព័ត៌មាន និង
- ឈ្មោះទីភ្នាក់ងារ ឬបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យបញ្ចេញព័ត៌មានរបស់អ្នក។48
ទម្រង់បែបបទនេះក៏ត្រូវប្រាប់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងការលុបចោលការអនុញ្ញាតផងដែរ។49 អ្នកក៏ត្រូវតែទទួលបានច្បាប់ចម្លងនៃទម្រង់បែបបទយល់ព្រមដែលបានចុះហត្ថលេខាផងដែរ។50
E. តើមានលក្ខខណ្ឌតម្រូវដោយឡែកសម្រាប់ការបញ្ចេញកំណត់សម្គាល់ការព្យាបាលរោគផ្លូវចិត្តដែរឬទេ?
មាន ដោយមានករណីលើកលែងមួយចំនួន កំណត់សម្គាល់ការព្យាបាលរោគផ្លូវចិត្តអាចបញ្ចេញបានតែក្នុងករណីដែលអ្នកអនុញ្ញាតជាពិសេសនៅក្នុងទម្រង់បែបបទដាច់ដោយឡែកប៉ុណ្ណោះ។51
F. បើសិនជាព័ត៌មានត្រូវបានបញ្ចេញ តើអ្នកផ្ដល់សេវាត្រូវធ្វើអ្វីខ្លះ?
អ្នកផ្ដល់សេវាត្រូវតែចងក្រងជាឯកសារនូវការបញ្ចេញព័ត៌មាននៅក្នុងកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នក។ ការចងក្រងឯកសារត្រូវតែរួមបញ្ចូល៖
- កាលបរិច្ឆេទ និងស្ថានភាពដែលពួកគេបញ្ចេញព័ត៌មាន
- ឈ្មោះបុគ្គល ឬទីភ្នាក់ងារដែលទទួលបានព័ត៌មាន រួមទាំងទំនាក់ទំនងរបស់ពួកគេជាមួយអ្នក បើមាន និង
- ព័ត៌មានដែលបានលាតត្រដាង។52
G. តើខ្ញុំអាចធ្វើអ្វីខ្លះ បើនរណាម្នាក់បញ្ចេញព័ត៌មានសុខភាពសម្ងាត់របស់ខ្ញុំដោយខុសច្បាប់?
អ្នកអាចនឹងប្ដឹងរដ្ឋប្បវេណីចំពោះបុគ្គលដែលមានចេតនាបញ្ចេញព័ត៌មាន ឬកំណត់ត្រាសម្ងាត់របស់អ្នកដោយដឹងខ្លួន។53 ការផាកពិន័យគឺ $10,000 ឬស្មើនឹងបីដងនៃការខូចខាតជាក់ស្ដែងរបស់អ្នក ដោយយកមួយណាដែលច្រើនជាង។ អ្នកក៏អាចប្ដឹងបុគ្គលដែលបញ្ចេញព័ត៌មាន ឬកំណត់ត្រាសម្ងាត់របស់អ្នកដោយការធ្វេសប្រហែសផងដែរ។ ការផាកពិន័យសម្រាប់ករណីនេះគឺ $1,000 បូកនិងចំនួនប្រាក់ខូចខាតជាក់ស្តែងរបស់អ្នក។ ចុងក្រោយ អ្នកអាចប្ដឹងដើម្បីបញ្ឈប់នរណាម្នាក់មិនឱ្យបញ្ចេញព័ត៌មាន ឬកំណត់ត្រារបស់អ្នក។ អ្នកអាចមានសិទ្ធិទទួលបានប្រាក់ថ្លៃតុលាការ និងថ្លៃមេធាវីដែលសមស្រប។
អ្នកក៏អាចដាក់បណ្ដឹងរដ្ឋបាលក្រោម HIPAA ផងដែរ។54 អង្គភាពនានាអាចរងការពិន័យជាប្រាក់ដោយសារការបំពាន HIPAA។55 ហើយបុគ្គលក៏អាចរងការផ្ដន្ទាទោសព្រហ្មទណ្ឌដោយសារការដឹងពីការបំពានដែរ។ 56
- 1. សូមមើលក្រមសុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328។
- 2. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(2)។
- 3. លក្ខន្តិកៈនេះកំណត់ច្បាស់លាស់ថាអ្នកជំនាញដែលត្រូវតែអនុម័តលើការជ្រើសតាំងរបស់អ្នកគឺជាគ្រូពេទ្យ និងគ្រូពេទ្យវះកាត់ ចិត្តវិទូមានអាជ្ញាបណ្ណ បុគ្គលិកសង្គមកិច្ចដែលមានសញ្ញាបត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសង្គមកិច្ច គ្រូព្យាបាលផ្នែកអាពាហ៍ពិពាហ៍និងគ្រួសារដែលមានអាជ្ញាបណ្ណ ឬទីប្រឹក្សាគ្លីនិកជំនាញដែលមានអាជ្ញា បណ្ណដែលទទួលបន្ទុកការថែទាំអ្នក។ ក្រមសុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(2)។
- 4. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.1(a)-(b)។
- 5. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.1(a)-(b)។
- 6. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(1)(A)។
- 7. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(13)។
- 8. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(10)។
- 9. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.9។
- 10. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.01(a)។
- 11. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(11)។
- 12. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(9)។
- 13. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(17)។
- 14. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.1(a)។
- 15. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.1(b)
- 16. ក្រម សុវត្ថិភាព និងសុខភាពរដ្ឋកាលីហ្វ័រញ៉ា § 1262; ក្រមសុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5622, 5768.5។
- 17. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(4)(A)។
- 18. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(1)(A)។
- 19. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(18)។
- 20. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5152.1, 5250.1, 5328(a)(16)។
- 21. 21.ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5328.2, 5328.3, 5328.01, 7325.5។ សូមមើលផងដែរនូវក្រមព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា § 4536(b), 1370.5(b)។
- 22. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(20)(A)។
- 23. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5004.5(a)។
- 24. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.4។
- 25. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(7)។
- 26. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.02។
- 27. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5328(a)(12)(A), 5328(a)(21), 5328.5,15633, 18951; ក្រមព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា §§ 11165-11174 សូមមើលផងដែរនូវ 65 Ops. Cal. Atty. Gen. 345 (1982); People v. Stritzinger, 34 Cal. 3d 505 (1983)។
- 28. ក្រម សុខភាព និងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ា § 103900; 17 ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា § 2810។
- 29. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5328.5,15633 ក្រមព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា §§ 11165-11174 ក្រមសុខភាព និងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ា § 103900; 17 ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា § 2810។
- 30. ក្រម ព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា § 11163.3(g)(1)(B)។
- 31. ក្រម ព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា § 11174.32(e)(2)(B)។
- 32. ក្រម ព្រហ្មទណ្ឌរដ្ឋកាលីហ្វ័រញ៉ា § 11174.8(b)(3)(B)។
- 33. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(6)។
- 34. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5326.1។
- 35. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5328.06, 4903។ សូមមើលការបោះពុម្ពផ្សាយរបស់ DRC #5031 (1 មករា 2020)៖ សេចក្ដីសង្ខេបនៃសិទ្ធិជនមានពិការភាពរបស់អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាក្រោមច្បាប់រដ្ឋនិងសហព័ន្ធ។
- 36. 36.ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.15(a)។
- 37. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.15(b)។
- 38. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(3)។
- 39. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5328.3(a)-(b), 7325, 7325.5។
- 40. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.8។
- 41. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.8 ក្រមរដ្ឋប្បវេណីរដ្ឋកាលីហ្វ័រញ៉ា § 56.11។
- 42. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(8)។
- 43. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា §§ 5328(a)(14), 14725
- 44. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5329។
- 45. 45 C.F.R. §164.502(a)(2)(ii)។
- 46. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328(a)(5)។
- 47. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.7។
- 48. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.7; 45 C.F.R. § 164.508(c)(1)។
- 49. 45 C.F.R. §§ 164.508(c)(2)(i), 164.508(c)(4)។
- 50. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.7; 45 C.F.R. 164.508(c)(4)។
- 51. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.04(h); 45 C.F.R. §§ 164.501, 164.508(a)(2)។
- 52. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5328.6។
- 53. ក្រម សុខុមាលភាព និងស្ថាប័ន រដ្ឋកាលីហ្វ័រញ៉ា § 5330។
- 54. 45 C.F.R. § 160.306។
- 55. 45 C.F.R. § 160.404(b)។
- 56. 42 U.S.C. § 1320d-6។