ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីរបៀបដែលបុគ្គលម្នាក់ត្រូវបានបង្គាប់ឱ្យទទួលបាន AOT។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីរបៀបដែលបុគ្គលម្នាក់ត្រូវបានបង្គាប់ឱ្យទទួលបាន AOT។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលយក AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ទាំងនេះគឺជាវិធានការនានាសម្រាប់របៀបដែលចៅក្រមបង្គាប់ឱ្យអ្នកស្ថិតនៅក្នុង AOT៖
1. ខោនធីសុំឱ្យចៅក្រមបង្គាប់ឱ្យអ្នកទទួលបាន AOT។1
- នេះហៅថា សំណើសុំ។
- ខោនធីមិនចេះតែអាចស្នើសុំឱ្យតុលាការនៅក្នុងរដ្ឋនោះចេញសេចក្តីបង្គាប់ទៅអ្នកនោះទេ។ ពួកគេត្រូវតែសាកសួរតុលាការកំពូល (Superior Court) នៅក្នុងខោនធីថាតើអ្នកស្ថិតនៅទីណា ឬដែលពួកគេមានមូលហេតុគិតថាអ្នកស្ថិតនៅទីណា។
2. បុគ្គលម្នាក់ដែលជិតស្និទ្ធជាមួយអ្នក ក៏អាចស្នើសុំឱ្យខោនធីដាក់សំណើសុំឱ្យអ្នកទទួលយក AOT ប៉ុន្តែមិនមែនបុគ្គលគ្រប់គ្នាសុទ្ធតែអាចស្នើសុំឱ្យខោនធីធ្វើដូច្នោះបានទេ។2
- នៅពេលបុគ្គលម្នាក់ដែលជិតស្និទ្ធនឹងអ្នក សុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលយក AOT នេះគឺមិនដូចគ្នាទៅនឹងសំណើសុំនោះទេ។ វាគ្រាន់តែជាសំណើសុំមួយប៉ុណ្ណោះ នៅពេលណាដែលខោនធីសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលយក AOT។
- មានតែបុគ្គលដូចខាងក្រោមប៉ុណ្ណោះទើបអាចសុំឱ្យខោនធីដាក់សំណើសុំឱ្យអ្នកស្ថិតនៅក្នុង AOT បាន៖3
- បុគ្គលនោះមានអាយុ 18ឆ្នាំឡើងទៅ និងបុគ្គលដែលរស់នៅជាមួយអ្នក។
- បុគ្គលនោះជាឪពុកម្តាយ ប្តីប្រពន្ធ បងប្អូនបង្កើត ឬកូន ហើយពួកគេមានអាយុ 18ឆ្នាំឡើងទៅ។
- បុគ្គលនោះគឺជានាយកទីភ្នាក់ងារសាធារណៈនិងឯកជន មន្ទីរព្យាបាល អង្គការសប្បុរសធម៌ ឬមន្ទីរស្នាក់នៅថែទាំដែលមានអាជ្ញាប័ណ្ណ ដែលអ្នករស់នៅ និងទទួលបានសេវាសុខភាពផ្លូវចិត្ត។
- បុគ្គលនោះជាប្រធានមន្ទីរពេទ្យដែលអ្នកចូលសម្រាកព្យាបាលនាពេលបច្ចុប្បន្ន។
- បុគ្គលនោះគឺជាអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្ត ឬជាបុគ្គលដែលត្រួតពិនិត្យការព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នក។4 អ្នកដែលត្រួតពិនិត្យ ការព្យាបាលសុខភាពផ្លូវចិត្តរបស់អ្នក អាចជាអ្នកគ្រប់គ្រងអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តរបស់អ្នក។ បុគ្គលនោះត្រូវតែមានអាជ្ញាប័ណ្ណ ទើបអាចផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តបាន។
- បុគ្គលនោះគឺជាមន្ត្រីប៉ូលីស មន្ត្រីផ្នែកឃ្លាំមើល ឬមន្ត្រីផ្នែកព្យួរទោស។ មិនមែនឱ្យតែមន្ត្រីប៉ូលីស មន្ត្រីផ្នែកឃ្លាំមើល ឬមន្ត្រីផ្នែកព្យួរទោស សុទ្ធតែអាចសុំឱ្យខោនធីដាក់សំណើសុំឱ្យអ្នកទទួលយក AOT បាននោះទេ។ មន្ត្រីនោះត្រូវតែទទួលបានការចាត់តាំងជូនអ្នក។
- ចៅក្រមតុលាការជាន់ខ្ពស់ ក្នុងករណីដែលអ្នកគឺជាផ្នែកមួយនៃករណីនោះ។
3. នៅពេលអ្នកសុំឱ្យខោនធីដាក់សំណើសុំឱ្យអ្នកទទួលយក AOT ខោនធីត្រូវតែស៊ើបអង្កេតដើម្បីដឹងថាតើពួកគេគួរដាក់សំណើសុំឱ្យអ្នកទទួលយក AOT ដែរឬអត់។5
- ខោនធីមិនអាចធ្វើមិនដឹងមិនឮចំពោះការស្នើសុំរបស់បុគ្គលណាម្នាក់ក្នុងដាក់សំណើសុំទៅអ្នក ដោយមិនពិនិត្យមើលថាតើពួកគេគួរតែដាក់សំណើសុំឱ្យអ្នកទទួលយក AOT ដែរឬអត់នោះទេ។
- អ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ អាចនឹងពិនិត្យតាមដានអ្នក។ អ្នកអាចនឹងត្រូវបានពិនិត្យតាមដាន ប្រសិនបើខោនធីគិតថាអ្នកមិនគួរត្រូវបានបង្គាប់ឱ្យទទួលយក AOT នោះទេ។
- ការពិនិត្យតាមដានដោយអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ គឺជាអ្វីដែលខោនធីព្យាយាមធ្វើ មុនពេលពេលពួកគេដាក់សំណើសុំឱ្យអ្នកទទួលយក AOT។6 ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យអ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដែលមានអាជ្ញាប័ណ្ណ ពិនិត្យតាមដានអ្នកនោះទេ ខោនធីនៅតែអាចស្នើសុំឱ្យអ្នកទទួលយក AOT។ នេះអាចកើតឡើង ប្រសិនបើអ្នកផ្តល់សេវាអាចធ្លាប់បានពិនិត្យតាមដានអ្នក និងបានព្យាយាមពិនិត្យតាមដានអ្នក។7
- បន្ទាប់ពិនិត្យតាមដាន ខោនធីមិនអាចរង់ចាំលើសពី 10ថ្ងៃ មុនពេលដាក់សុំណើសុំឱ្យអ្នកទទួលយក AOT បានទេ។8 ប្រសិនបើអ្នកមិនបានអនុញ្ញាតឱ្យអ្នកផ្តល់សេវាពិនិត្យតាមដានអ្នកនោះទេ នោះខោនធីមិនអាចរង់ចាំលើសពីរយៈពេល 10ថ្ងៃមុនការដាក់សំណើសុំអ្នកឱ្យទទួលយក AOT បានទេ។9
4. ខោនធីគ្រាន់តែអាចដាក់សំណើសុំឱ្យអ្នកទទួលយក AOT ប៉ុណ្ណោះ ប្រសិនបើអ្នកមានហេតុផលជឿជាក់ថា វាអាចនឹងឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នោះ។10
- សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- គ្រាន់តែដោយសារខោនធីគិតថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT និងដាក់សំណើសុំ AOT ជូនអ្នកប៉ុណ្ណោះ គឺមិនមែនមានន័យថាពួកគេត្រឹមត្រូវ ឬមានន័យថាតុលាការនឹងយល់ស្របតាមពួកគេនោះទេ។
5. ប្រសិនបើខោនធីដាក់សំណើសុំឱ្យអ្នកទទួលយក AOT អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់។11
- ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់បង់ជូនដល់មេធាវីនោះទេ អ្នកអាចសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
6. ក្រោយពេលខោនធីស្នើសុំឱ្យអ្នកទទួលយក AOT តុលាការនឹងកំណត់កាលបរិច្ឆេទសម្រាប់សវនាការ មិនលើសពី 5ថ្ងៃ គិតចាប់ពីពេលដែលខោនធីបានស្នើសុំ។12
- សៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាក មិនរាប់បញ្ចូលទៅក្នុងរយៈពេល 5ថ្ងៃនោះទេ។
- អ្នកនឹងទទួលបានការជូនដំណឹងអំពីកាលបរិច្ឆេទសវនាការ។
- សម្រាប់ព័ត៌មានអំពីសវនាការ និងរបៀបរៀបចំ សូមអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Your Rights if the County is Asking for AOT and AOT Hearings (សិទ្ធិនានា ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT)”។
7. លើកលែងតែអ្នកលះបង់សិទ្ធិសវនាការ ពុំនោះទេ អ្នកនឹងទទួលបានសវនាការដែលចៅក្រមនឹងសម្រេចថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់ដែរឬអត់។13
- “លះបង់សិទ្ធិ” មានន័យថា អ្នកជ្រើសរើសដោយស្ម័គ្រចិត្តមិនស្ថិតនៅក្នុងសវនាការ។ នេះអាចកើតឡើងបានដោយសារអ្នកនិយាយថាអ្នកមិនចង់ចូលរួម ឬដោយសារការមិនបង្ហាញខ្លួនក្រោយពេលតុលាការព្យាយាមអនុញ្ញាតឱ្យអ្នកដឹងអំពីការធ្វើសវនាការ។
- អ្នកក៏អាចបោះបង់សិទ្ធិរបស់អ្នកផងដែរ នៅក្នុងការទទួលបានសវនាការ AOT និងចុះកិច្ចព្រមព្រៀងសម្របសម្រួលជាមួយនឹងខោនធី។14 សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចព្រមព្រៀងសម្របសម្រួល អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Settlement Agreements (កិច្ចព្រមពៀងសម្របសម្រួល)”។
- ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នោះ ចៅក្រមអាចបង្គាប់ឱ្យអ្នកទទួលយក AOT សម្រាប់រយៈពេលរហូតដល់ 6ខែ។15
សម្រាប់ព័ត៌មានបន្ថែមអំពីតើសិទ្ធិការព្យាបាលរបស់អ្នកមានអ្វីខ្លះនៅពេលអ្នកស្ថិតនៅក្នុង AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Your Treatment Rights While in AOT (សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតនៅក្នុង AOT)”។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល AOT ត្រូវបញ្ចប់បន្ទាប់ពីអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How AOT Ends(តើ AOT បញ្ចប់ដូចម្តេច)”។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
- ទាកទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖ https://www.disabilityrightsca.org/post/patients-rights-advocacy-directory។
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
- 1. WELF. & INST. CODE § 5346(b)(1)។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន (Welfare and Institutions Code)។
- 2. § 5346(b)(2).
- 3. § 5346(b)(2)(A)-(G).
- 4. § 5346(b)(2)(E).
- 5. § 5346(b)(3).
- 6. § 5346(b)(5)(A).
- 7. § 5346(b)(5)(B).
- 8. § 5346(b)(5)(A).
- 9. § 5346(b)(5)(B).
- 10. § 5346(b)(3).
- 11. § 5346(c).
- 12. § 5346(d)(1).
- 13. § 5346(d)(5)(B).
- 14. § 5347(b)(1).
- 15. § 5347(b)(1).