ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ សិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT

ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ (Assisted Outpatient Treatment, AOT)៖ សិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំ AOT និងសវនាការ AOT
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីសិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំឱ្យចៅក្រោមចេញបង្គាប់ឱ្យអ្នកទទួលយក AOT។ ឯកសារបោះពុម្ពផ្សាយនេះក៏ផ្តល់ព័ត៌មានផងដែរអំពីអ្វីដែលត្រូវរំពឹងទុកនៅសវនាការ AOT និងរបៀបរៀបចំសម្រាប់សវនាការ AOT។
ការបដិសេធ៖ ការបោះពុម្ភផ្សាយនេះគឺជាព័ត៌មានផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនមែនជាការណែនាំផ្លូវច្បាប់អំពីស្ថានភាពបុគ្គលរបស់អ្នកទេ។ វាគឺជាបច្ចុប្បន្នកាលបរិច្ឆេទបានប្រកាស។ យើងព្យាយាមធ្វើបច្ចុប្បន្នភាពសម្ភារៈរបស់យើងឱ្យបានទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយច្បាប់កំពុងផ្លាស់ប្តូរជាទៀងទាត់។ ប្រសិនបើអ្នកចង់ធ្វើឱ្យប្រាកដថាច្បាប់មិនបានផ្លាស់ប្តូរ សូមទាក់ទង DRC ឬការិយាល័យច្បាប់ផ្សេងទៀត។
ការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលទទួលបានជំនួយ ហៅផងដែរថា AOT គឺជាការព្យាបាលអ្នកជំងឺក្រៅមន្ទីរពេទ្យដែលបានបង្គាប់ដោយតុលាការ សម្រាប់អ្នកដែលមានពិការភាពសុខភាពផ្លូវចិត្ត។
ឯកសារបោះពុម្ពផ្សាយនេះគឺជាព្រឹត្តិបត្រព័ត៌មានដែលនិយាយអំពីសិទ្ធិរបស់អ្នក ប្រសិនបើខោនធីកំពុងស្នើសុំឱ្យចៅក្រោមចេញបង្គាប់ឱ្យអ្នកទទួលយក AOT។ ឯកសារបោះពុម្ពផ្សាយនេះក៏ផ្តល់ព័ត៌មានផងដែរអំពីអ្វីដែលត្រូវរំពឹងទុកនៅសវនាការ AOT និងរបៀបរៀបចំសម្រាប់សវនាការ AOT។
អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់ ប្រសិនបើខោនធីនោះបានសុំឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
ប្រសិនបើខោនធីបានស្នើសុំឱ្យចៅក្រមបង្គាប់ឱ្យអ្នកទទួលបាន AOT (ហៅផងដែរថា សំណើរសុំ), នោះតុលាការសម្រេចនៅក្នុងសវនាការថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ។
អ្នកមានសិទ្ធិដូចខាងក្រោមនៅឯសវនាការ AOT៖
1. អ្នកមានសិទ្ធិទទួលបានការជូនដំណឹងគ្រប់គ្រាន់អំពីសវនាការ ក៏ដូចជាការជូនដំណឹងដល់បុគ្គលនានាដែលអ្នកផ្តល់ដំណឹងជូន។1
- អ្នកត្រូវតែទទួលបានការជូនដំណឹងអំពីការធ្វើសវនាការ។
- ម្យ៉ាងទៀត៖ 2
- តុលាការនឹងកំណត់កាលបរិច្ឆេទសម្រាប់សវនាការរបស់អ្នក ដែលមានរយៈពេលមិនលើសពីប្រាំ (5)ថ្ងៃបន្ទាប់ពីខោនធីបានផ្តល់ឱ្យតុលាការនូវសំណើសុំរបស់អ្នក។
- ការជូនដំណឹងមួយច្បាប់នឹងត្រូវបានផ្ញើទៅកាន់ការិយាល័យសិទ្ធិអ្នកជំងឺនៅក្នុងខោនធីរបស់អ្នក។
- ការជូនដំណឹងមួយច្បាប់ក៏នឹងត្រូវបានផ្ញើជូនទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ប្រសិនបើខោនធីរបស់អ្នកដឹងថាអ្នកផ្តល់សេវារបស់អ្នកជានរណា។
- កាលបរិច្ឆេទសវនាការអាចត្រូវបានផ្លាស់ប្តូរបាន ក្នុងករណីដែលមានហេតុផលសមស្រប (មូលហេតុសមស្រប) តែប៉ុណ្ណោះ។
2. អ្នកមានសិទ្ធិទទួលបានការពិនិត្យតាមដានដែលចេញបង្គាប់ដោយតុលាការចំនួនមួយច្បាប់។3
3. អ្នកមានសិទ្ធិទទួលបានមេធាវីម្នាក់។4
- ប្រសិនបើអ្នកមិនអាចមានលទ្ធភាពជួលមេធាវីនោះទេ អ្នកអាចសុំឱ្យតុលាការផ្តល់ឱ្យអ្នកនូវមេធាវី អ្នកការពារក្តីសាធារណៈ។
4. អ្នកមានសិទ្ធិស្ថិតនៅក្នុងសវនាការ AOT របស់អ្នកបាន លើកលែងតែអ្នកលះបង់សិទ្ធិរបស់អ្នកចូលរួមនៅសវនាការនោះ។5
- “លះបង់សិទ្ធិ” មានន័យថាជាការបោះបង់សិទ្ធិចូលរួមនៅសវនាការ។ នេះអាចកើតឡើងបានដោយសារអ្នកនិយាយថាអ្នកមិនចង់ចូលរួមនៅសវនាការ ឬដោយសារការមិនបង្ហាញខ្លួនក្រោយពេលតុលាការព្យាយាមអនុញ្ញាតឱ្យអ្នកដឹងអំពីការធ្វើសវនាការ។
- អ្នកក៏អាចបោះបង់សិទ្ធិរបស់អ្នកផងដែរ នៅក្នុងការទទួលបានសវនាការ AOT សម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលជាមួយនឹងខោនធី។6 សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចព្រមព្រៀងសម្របសម្រួល អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Settlement Agreements (កិច្ចព្រមពៀងសម្របសម្រួល)”។
5. អ្នកមានសិទ្ធិផ្តល់ភស្តុតាងដែលបង្ហាញតុលាការថា ហេតុអ្វីបានជាអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។7
- យកល្អត្រូវប្រើភស្តុតាងផ្សេងក្រៅពីពាក្យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្ហាញដល់ចៅក្រមថាហេតុអ្វីបានជាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ។ អ្នកអាចស្នើសុំបុគ្គលនានាឱ្យមកផ្តល់សក្ខីកម្ម ជំនួសអ្នកបាន។ ដើម្បីពុំមានលក្ខណៈសម្បត្តិទទួលបាន AOT អ្នកគ្រាន់តែចាំបាច់ត្រូវបង្ហាញថា លក្ខខណ្ឌណាមួយក្រោមច្បាប់នេះមិនត្រឹមត្រូវពិតប្រាកដសម្រាប់អ្នក។8 ប៉ុន្តែ ក៏ជាការល្អដែរក្នុងការព្យាយាមបង្ហាញចៅក្រមឱ្យបានច្រើនតាមដែលអាចធ្វើបានថាហេតុអ្វីបានលក្ខខណ្ឌតម្រូវនោះមិនត្រឹមត្រូវចំពោះអ្នក។
- ដើម្បីស្វែងតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះដោយរបៀបណា អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
6. អ្នក ឬមេធាវីរបស់អ្នក (ប្រសិនបើអ្នកមានមេធាវី) គឺមានសិទ្ធិសាកសួរបុគ្គលទាំង ឡាយដែលខោនធីជ្រើសរើសឱ្យមកនិយាយនៅក្នុងសវនាការ (ហៅថា សាក្សី)។9
- ខោនធីចាំបាច់ត្រូវតែឱ្យ អ្នកផ្តល់សេវាដែលបានពិនិត្យតាមដានអ្នក មកនិយាយនៅក្នុងសវនាការអំពីមូលហេតុដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការព្យាបាល AOT។ 10 សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកផ្តល់សេវា និងការពិនិត្យតាមដាននេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How You are Ordered Into AOT (របៀបដែលអ្នកត្រូវបានបង្គាប់ឱ្យស្ថិតនៅក្នុង AOT)។”
- ខោនធីក៏អាចឱ្យមនុស្សច្រើនទៀតមកនិយាយនៅក្នុងសវនាការអំពីមូលហេតុដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។
- បន្ទាប់ពីខោនធីសាកសួរសំណួរទៅកាន់បុគ្គលទាំងនោះ អ្នកនឹងត្រូវដល់ពេលសាកសួរសំណួរទៅពួកគេវិញម្តង។ សំណួររបស់អ្នកគួរតែព្យាយាមបង្ហាញថា អ្វីដែលពួកគេកំពុងនិយាយគឺត្រឹមត្រូវពិតប្រាកដ ឬមិនមានន័យថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការព្យាបាល AOT ក្រោមច្បាប់។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ ឱ្យទទួលបាន AOT)”។
- ប្រសិនបើអ្នកមានមេធាវី ពួកគេនឹងសួរសំណួរទៅបុគ្គលនោះជំនួសអ្នក ជាជាងឱ្យអ្នកសាកសួរសំណួរនោះដោយខ្លួនឯងផ្ទាល់។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីកំពុងដាក់សំណើឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។
7. អ្នកមានសិទ្ធិអនុញ្ញាតបុគ្គលនានា (សាក្សី) ដែលគាំទ្រមូលហេតុដែលអ្នកមិនត្រូវការ AOT ឬ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ឱ្យមកនិយាយនៅឯសវនាការ។11
- មនុស្សមួយចំនួនដែលអ្នកអាចនឹងចង់ស្នើសុំឱ្យនិយាយ រួមមាន៖ ខ្លួនអ្នកផ្ទាល់ អ្នកផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តក្នុងពេលបច្ចុប្បន្នឬពីមុនមក និងមិត្តភក្តិនិងគ្រួសារ។
- មនុស្សដែលអ្នកជ្រើសរើសឱ្យមកនិយាយ មិនគួរគ្រាន់តែពិភាក្សាជាទូទៅអំពីអ្នក និងថាតើអ្នកជាមនុស្សល្អបែបណានោះទេ។ អ្នកចង់ឱ្យបុគ្គលទាំងនេះព្យាយាមបង្ហាញដល់ចៅក្រមពីមូលហេតុដែលលក្ខខណ្ឌតម្រូវមួយឬច្រើនក្នុងចំណោមលក្ខខណ្ឌទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ គឺត្រឹមត្រូវពិតប្រាកដសម្រាប់អ្នក។12 សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌតម្រូវដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
8. អ្នកមានសិទ្ធិធ្វើឧទ្ធរណ៍ (ឬប្រឆាំងតវ៉ា) លើការសម្រេចចិត្ត និងដឹងនិងស្គាល់អំពីសិទ្ធិរបស់អ្នកក្នុងការធ្វើឧទ្ធរណ៍។13
- បណ្តឹងឧទ្ធរណ៍គឺជាសិទ្ធិក្នុងការនិយាយថា ចៅក្រមទីមួយបានធ្វើការសម្រេចមិនត្រឹមត្រូវ ហើយអ្នកចង់ឱ្យចៅក្រមផ្សេងទៀតពិនិត្យមើលថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT ក្រោមច្បាប់នេះ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Who Can Be Ordered to AOT (អ្នកដែលអាចត្រូវបានបង្គាប់ឱ្យទទួលបាន AOT)”។
- អ្នកគ្រាន់តែអាចមានចំនួនពេលវេលាជាក់លាក់មួយចំនួនដើម្បីផ្តល់ឱ្យតុលាការនូវបណ្តឹងឧទ្ធរណ៍របស់អ្នកប៉ុណ្ណោះ។ ដូច្នេះ អ្នកគួរតែទាក់ទងទៅកាន់មេធាវីរបស់អ្នកដើម្បីស្វែងយល់ព័ត៌មានបន្ថែមទៀតអំពីការធ្វើឧទ្ធរណ៍របស់អ្នកទៅលើសេចក្តីបង្គាប់ AOT របស់ចៅក្រម។
9. អ្នកមានសិទ្ធិដឹងនិងយល់ថា អ្នកមានសិទ្ធិផ្តល់ភស្តុតាងបញ្ជាក់ដល់ចៅក្រមថា អ្នកត្រូវបានគេបង្ខំដោយមិនត្រឹមត្រូវឲ្យសិ្ថតក្នុង AOT (ដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ)។14
- អ្នកការដាក់ដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ នៅពេលអ្នកកំពុងត្រូវបានគេបង្ខំឱ្យចូលស្ថិតនៅក្នុង AOT ដោយសារតែអ្នក មិន បំពេញតាមលក្ខខណ្ឌតម្រូវនៃច្បាប់ទេ។
- សម្រាប់ព័ត៌មានបន្ថែមអំពីដាក់ដីកាបង្គាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How AOT End (តើ AOT បញ្ចប់ដូចម្តេច)”។
ខាងលើនោះគឺជាសិទ្ធិរបស់អ្នក។ ប្រសិនបើអ្នកមិនត្រូវបានផ្តល់សិទ្ធិរបស់អ្នកទេ អ្នកអាចទាក់ទងទៅកាន់ទីកន្លែងដែលមានរៀបរាប់នៅក្រោមផ្នែក “Additional Information (ព័ត៌មានបន្ថែម)” ដើម្បីដឹងថាតើពួកគេអាចជួយ ឱ្យប្រាកដថាអ្នកបានទទួលសិទ្ធិរបស់អ្នកដែរឬអត់។
សេចក្តីសម្រេចរបស់ចៅក្រម
ប្រសិនបើចៅក្រមរកឃើញថា រាល់លក្ខខណ្ឌតម្រូវទាំងអស់គឺត្រឹមត្រូវពិតប្រាកដតាមរយៈភស្តុតាងច្បាស់លាស់និងល្មមអាចជឿបាន ពួកគេអាចបង្គាប់ឱ្យអ្នកទទួលបាន AOT សម្រាប់រយៈពេលលើសពី 6ខែ។15 “ច្បាស់លាស់និងល្មមអាចជឿបាន” មានន័យថា ចៅក្រោមត្រូវតែរកឱ្យឃើញថា វាអាចជាកាពិតច្រើនជាងការមិនពិតដែលថា អ្នកបានបំពេញគ្រប់លក្ខខណ្ឌតម្រូវទាំងអស់ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន AOT។
- អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់ចៅក្រម។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលត្រូវប្តឹងឧទ្ធរណ៍ អ្នកគួរតែទាក់ទងទៅកាន់មេធាវីរបស់អ្នក។
- សម្រាប់ព័ត៌មានបន្ថែមអំពីតើសិទ្ធិការព្យាបាលរបស់អ្នកមានអ្វីខ្លះនៅពេលអ្នកស្ថិតនៅក្នុង AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “Your Treatment Rights While in AOT (សិទ្ធិព្យាបាលរបស់អ្នក ខណៈពេលស្ថិតនៅក្នុង AOT)”។
- សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល AOT ត្រូវបញ្ចប់បន្ទាប់ពីអ្នកត្រូវបានបង្គាប់ឱ្យទទួលបាន AOT អ្នកអាចអានឯកសារបោះពុម្ពផ្សាយដែលមានចំណងជើងថា “How AOT Ends (តើ AOT បញ្ចប់ដូចម្តេច)”។
ព័ត៌មានបន្ថែម
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំណួរ អ្នកអាច៖
- សាកសួរមេធាវីរបស់អ្នក។ អ្នកមានសិទ្ធិទទួលបានមេធាវី ប្រសិនបើខោនធីបានស្នើសុំ (បានដាក់សំណើ) ឱ្យតុលាការបង្គាប់ឱ្យអ្នកទទួលបាន AOT។ ប្រសិនបើអ្នកចង់បានមេធាវីម្នាក់ ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមសុំឱ្យចៅក្រមផ្តល់ជូនអ្នកនូវអ្នកការពារក្តីសាធារណៈម្នាក់។ អ្នកគ្រាន់តែត្រូវបង់ប្រាក់ដល់អ្នកការពារក្តីសាធារណៈប៉ុណ្ណោះ ប្រសិនបើអ្នកមានលុយបង់។
- ទាកទងទៅកាន់អ្នកតស៊ូមតិការពារសិទ្ធិរបស់អ្នកជំងឺរបស់ខោនធី។ ដើម្បីស្វែងរកអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺនៅកន្លែងដែលអ្នករស់នៅ (916) 504-5810 និងស្នើសុំអ្នកតស៊ូមតិការពារសិទ្ធិអ្នកជំងឺតាមមូលដ្ឋានរបស់អ្នក ឬចុចលើតំណភ្ជាប់នេះ៖https://www.disabilityrightsca.org/post/patients-rights-advocacy-directory។
- ទូរសព្ទទៅកាន់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) តាមរយៈទូរសព្ទលេខ 800-776-5746។
- 1. Welf. & INST. Code § 5346(d)(4)(A)។ គ្រប់ផ្នែកនៃក្រមច្បាប់ទាំងអស់ដែលបានដកស្រង់ខាងក្រោម គឺបានមកពីក្រមច្បាប់ស្តីពីសុខុមាលភាព និងស្ថាប័ន (Welfare and Institutions Code)។
- 2. § 5346(d)(1).
- 3. § 5346(d)(4)(B).
- 4. § 5346(d)(4)(C).
- 5. § 5346(d)(4)(E).
- 6. § 5347(b)(1).
- 7. § 5346(d)(4)(F).
- 8. § 5346(d)(5)(B).
- 9. § 5346(d)(4)(H).
- 10. § 5346(d)(1)-(3).
- 11. § 5346(d)(4)(G).
- 12. § 5346(d)(5)(B).
- 13. § 5346(d)(4)(I).
- 14. § 5346(d)(4)(D).
- 15. § 5346(d)(5)(B).